ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

អ្នកដំណើរ​ម្នា​ក់ ត្រូវអាជ្ញាធរសិង្ហបុរីរកឃើញ មាន​ផ្ទុក​កូ​វីដ​-១៩ នៅលើ​នាវាកម្សាន្ត Quantum of the Seas

អន្តរជាតិ៖ ​បើតាមការអះអាងពីក្រុមហ៊ុន Royal Caribbean International នៅ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ២០២០នេះថា អ្នកដំណើរ​ម្នា​ក់ នៅលើ​នាវាកម្សាន្ត Quantum of the Seas ត្រូវបាន​រកឃើញថា ... Read More »

រដ្ឋសភាអាមេរិក​អនុម័តថវិកាសម្រាប់ការពារជាតិ មានទឹកប្រាក់ ៧៤០ពាន់លានដុល្លារ​

នៅថ្ងៃទី​៨ខែធ្នូ (ពេលវេលានៅអាមេរិក) រដ្ឋសភាអាមេរិកបានអនុម័តមូលនិធិការពារជាតិ (NDAA) សម្រាប់ឆ្នាំ​២០២១ដែលមានទឹកប្រាក់ដល់ទៅ​​៧៤០ពាន់លានដុល្លារ។​ ក្នុងការបោះឆ្នោតអនុម័ត ទទួលបានសំឡេងគាំទ្រ ​៣៣៥ទល់នឹង​៧៨សំឡេង។ នៅពេលនេះដែរ ក៏បានបញ្ជូនទៅកាន់ព្រឹទ្ធសភាអនុម័តជាបន្តមុនពេលបញ្ជូនទៅកាន់ប្រធានាធិបតីចុះហត្ថលេខាជាច្បាប់​។ ច្បាប់ស្តីពីការចំណាយប្រាក់​ការពារជាតិ​(NDAA) ​មានតម្លៃដល់ទៅ​៧៤០ពាន់លានដុល្លារ​ គឺជាការចំណាយដ៏ច្រើនដើម្បីទប់ស្កាត់ការគំរាមកំហែងពីប្រទេសចិន​។ ប៉ុន្តែលោកត្រាំ​ប្រកាសថា នឹងច្រានចោលការចំណាយខាងលើ​។ ... Read More »

កម្មវិធីប្រគល់ពានរង្វាន់អូស្ការឆ្នាំ២០២១នឹងត្រូវធ្វើឡើងដោយផ្ទាល់

បើទោះបីជំងឺកូវីដ-១៩រាតត្បាតឆ្លងរាលដាលធ្វើឲ្យព្រឹត្តិការណ៍ធំៗមួយចំនួនត្រូវបានលុបចោល និងពន្យារពេលក៏ដោយក៏ពិធីប្រគល់ពានរង្វាន់អូស្ការឆ្នាំ២០២១នឹងក្លាយជាព្រឹត្តិការណ៍ប្រារព្ធពិធីដោយផ្ទាល់នៅឆ្នាំក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ Sky Sport កាលពីថ្ងៃទី៨ ធ្នូ ឆ្នាំ២០២០។ អ្នករៀបចំកម្មវិធីប្រគល់ពានរង្វាន់អូស្ការកំពុងធ្វើការដើម្បីបញ្ជាក់ថា ការប្រារព្ធពិធីនៅរាត្រីដ៏សំខាន់បំផុតនៅហូលីវូដនោះត្រូវបានប្រារព្ធឡើងដូចពេលធម្មតា។ យោងតាមប្រភពព័ត៌មាន Variety បានឲ្យដឹងថា ដំណោះស្រាយជាច្រើនត្រូវបានគេរាប់បញ្ចូលទាំងការកាត់បន្ថយសមសភាពចូលរួម ប៉ុន្តែពានរង្វាន់អូស្ការនឹងត្រូវធ្វើឡើងដោយផ្ទាល់ ។ ... Read More »

Ronaldo រកបាន២គ្រាប់ជួយ Juventus យកឈ្នះ Barcelona ក្រៅទឹកដី

ក្រុមសេះបង្កង់ Juventus បានយកឈ្នះក្រុមខ្លាំងម្ចាស់ផ្ទះអ្នកមានបុណ្យ Barcelona ក្នុងលទ្ធផល ៣ទល់០ ក្នុងការប្រកួតបញ្ចប់វគ្គជម្រុះតាមពូលក្នុងពូលG កាលពីអធ្រាត្រថ្ងៃទី៨ ខែធ្នូ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៩ ខែធ្នូនេះ។ តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ ... Read More »

Manchester United ធ្លាក់ចេញពី Champions League ក្រោយចាញ់ RB Leipzig ខណៈការប្រកួត PSG និង Istanbul Basaksehir ត្រូវផ្អាកការប្រកួត

ក្រុមបិសាចក្រហម Manchester United បានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ក្នុងវគ្គជម្រុះតាមពូល ដែលមិនមានឱកាសឡើងទៅកាន់វគ្គ១៦ក្រុមទៀតទេ ក្រោយពីក្រុមមួយនេះបានចាញ់ក្រុមម្ចាស់ផ្ទះRB Leipzig ៣ទល់២ ក្នុងការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែធ្នូនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC ... Read More »

ធ្លាក់ឧទ្ធម្ភាគចក្រនៅបារាំង​ស្លាប់​ ៥នាក់

ប្រព័ន្ធផ្សព្វផ្សាយបារាំងបានផ្សាយថា យ៉ាងហោចណាស់ក៏មានមនុស្ស​​៥នាក់ដែរបានស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រកាលពីថ្ងៃទី​៨ខែធ្នូ​នៅខេត្តSavoie ភាគអាគ្នេយ៍​នៃប្រទេសបារាំង។ ឧទ្ធម្ភាគចក្រខាងលើជារបស់​សេវាកម្មអាកាសចរណ៍បារាំង ពេលជួបគ្រោះថ្នាក់​ស្ថិតនៅកម្ពស់ ១៨០០ម៉ែត្រ ក្នុងស្រុក Bonvillard ខេត្ត Savoie មានមនុស្ស​៦នាក់​ នៅលើឧទ្ធម្ភាគចក្រ ។ មុនពេលគ្រោះថ្នាក់អាកាសយានិកបានលោតចេញទាន់ពេលវេលា។ ក្រុមជួយសង្គ្រោះជាង៤០នាក់បានទៅកាន់កន្លែងកើតហេតុដើម្បីជួយសង្គ្រោះ​ ... Read More »

កូវីដ-១៩នៅតែបន្តឆ្លងដល់កីឡាករក្នុងស្ថាប័នបាល់បោះអាមេរិកNBA

ក្រុម Toronto Raptors បានចេញសេចក្តីថ្លែងការណ៍ថា ក្រុមបាល់បោះក្នុងស្ថាប័ន NBA មួយនេះបានក្លាយជាក្រុមចុងក្រោយបង្អស់ដែលរងការរីករាលដាលដោយជំងឺកូវីដ-១៩ ដោយមានកីឡាករ៣នាក់ធ្វើតេស្តវិជ្ជមាន។ នេះបើយោងតាមការចុះផ្សាយរបស់ Marca កាលពីថ្ងៃ៨ ធ្នូម្សិលមិញ ។ ក្រុម Toronto Raptors ... Read More »

ទោះអូនធ្វើតេស្តវិជ្ជមានកូវីដ-១៩ក៏បងសុខចិត្តរៀបការជាមួយអូនដែរ (មានវីដេអូ)

ឥណ្ឌា៖ ការកំណត់យកថ្ងៃណាមួយសម្រាប់រៀបចំកម្មពិធីមង្គលការគឺជារឿងសំខាន់បំផុតមួយសម្រាប់ពលរដ្ឋមួយចំនួនដែលមានជំនឿលើរឿងជោគជាតារាសីព្រោះពួកគេយល់ឃើញថា បើពួកគេបានរៀបការចំថ្ងៃលាភថ្ងៃហេងនោះជីវិតរបស់ប្តីប្រពន្ធក្រោយរៀបការរួចនឹងមានសំណាងល្អរកស៊ីមានបានពេញមួយជីវិតផងដែរ។ ដោយសារតែការឲ្យតម្លៃចំពោះថ្ងៃរៀបការស្របពេលដែលប្រជាពលរដ្ឋទាំងអស់នៅលើភពផែនដីនេះកំពុងតែភ័យខ្លាចនឹងជំងឺកូវីដ-១៩នោះ កម្មពិធីរៀបការមួយត្រូវបានគេប្រទះឃើញរៀបចំឡើងនៅក្នុងមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ខណៈកូនក្រមុំនិងកូនកំលោះសុទ្ធតែបានពាក់ឈុតសម្រាប់ការពារមេរោគ ជំនួសឲ្យឈុតសំលៀកបំពាក់ប្រពៃណីដែលកូនកំលោះកូនក្រមុំទូទៅធ្លាប់ប្រើប្រាស់នាពេលកន្លងមក។ បើយោងតាមសារព័ត៌មាន World of Buzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងមជ្ឈមណ្ឌលធ្វើចត្តាឡីស័កមួយកន្លែងនៅក្នុងរដ្ឋ Rajasthan ភាគខាងជើងនៃប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យទី ... Read More »

តើបុគ្គលរូបណាទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ មុនគេបង្អស់លើពិភពលោក

គិតមកដល់ម៉ោង៧និង៣០នាទី តាមគេហទំព័រ Worldometer នៅទូទាំងពិភពលោក មានអ្នកឆ្លងកូវីដ-១៩សរុបដល់ទៅជាង៦៨លាននាក់ និងស្លាប់ជាង១,៥៥លាននាក់។ ពលរដ្ឋនៅលើពិភពលោក ទន្ទឹងរង់ចាំវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ប្រើប្រាស់ជាផ្លូវការ ហើយពេលនេះបានប្រើប្រាស់ហើយក្នុងប្រទេសមួយចំនួន។ តើបុគ្គលរូបណាជាមនុស្សទីមួយបានចាក់វ៉ាក់សាំងកូវីដ-១៩ ? អ្នកដែលទទួលបានវ៉ាក់សាំងដំបូងគេបង្អស់លើពិភពលោកគឺលោកយាយ Margaret Keenan អាយុ៩០ឆ្នាំ ... Read More »

លោកត្រាំក៏ទទួលចាក់វ៉ាក់សាំងការពារកូវីដ-១៩ជាសាធារណៈដែរ មិនអោយចាញ់អតីតប្រធានាធិបតីអាមេរិកនោះទេ

អាមេរិក៖ មន្រ្តីសេតវិមានអាមេរិកម្នាក់ បាននិយាយកាលពីថ្ងៃច័ន្ទសប្តាហ៍នេះ​ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងទទួលការចាក់វ៉ាក់សាំងការពារកូវីដ ១៩ ជាសាធារណៈ បន្ទាប់ពីអតីតប្រធានាធិបតីទាំងបីរូប រួមមាន លោក បារ៉ាក់ អូបាម៉ា, លោក ​ចច ដាប់ប៊ែលយូ ប៊ូស និងលោក ប៊ីល ... Read More »

ចៅក្រមអាមេរិកច្រានចោលច្បាប់ហាមប្រាមទិកតុករបស់លោកត្រាំ

ពេលថ្មីៗនេះ មានចៅក្រមទីពីរហើយរបស់អាមេរិកបានចេញសាលក្រមស្នើក្រសួងពាណិជ្ជកម្មអាមេរិកបញ្ឈប់ច្បាប់ហាមប្រាម បណ្តាញវីដេអូសង្គម ទិកតុក TikTok ។ កាលពីខែសីហា រដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ បាន ចេញបញ្ជាទប់ស្កាត់ទំនាក់ទំនង រវាងក្រុមហ៊ុនមេពីរផ្សេងគ្នារបស់ទិកតុក និង វីឆាត(TikTok និង ... Read More »

អាមេរិក ជប៉ុន និងបារាំងគ្រោងធ្វើសមយុទ្ធរួម មានយុទ្ធសាស្ត្រការពារសម្ពន្ធមិត្ត

អាមេរិក ជប៉ុន និងបារាំងបានប្រកាសថា ប្រទេសទាំងបីនឹងធ្វើសមយុទ្ធរួមនៅដែនសមុទ្រជប៉ុន។ គោលដៅនៃការធ្វើសមយុទ្ធគឺដើម្បីបង្កើនសមត្ថភាពការពារសម្ពន្ធមិត្ត។ ទីតាំងដែលធ្វើសមយុទ្ធគឺស្ថិតនៅតំបន់កោះគ្មានមនុស្សរស់នៅ ។ តាមគម្រោង សមយុទ្ធនឹងត្រូវធ្វើឡើងនៅខែឧសភាឆ្នាំ២០២១ គឺមានរយៈពេលជាង៥ខែខាងមុខទៀត។ អាមេរិក ជប៉ុន គឺមានទំនាក់ទំនងយោធាយ៉ាងស្អិតល្មួត ដោយប្រទេសទាំងពីរមានកិច្ចព្រមព្រៀងការពារជាតិរួម។ អាមេរិកនិងជប៉ុនតែងតែធ្វើសមយុទ្ធប្រចាំឆ្នាំ ... Read More »

មី​យ៉ាន់​ម៉ា៖​ ក្លាយជា​ប្រទេស​ទី​៣ នៅ​តំបន់​អាស៊ីអាគ្នេយ៍ ខណៈ​អ្នក​ឆ្លង​កូ​វីដ​-១៩ ជាង​១០​ម៉ឺន​នាក់ និងអ្នកស្លាប់​ឡើងដល់​២១៣២​នាក់​

អន្តរជាតិ៖ ​​គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ ទី​៨ ខែធ្នូ​នេះ មី​យ៉ាន់​ម៉ា បានក្លាយជា​ប្រទេស​ទី​៣ នៅ​តំបន់​អាស៊ីអាគ្នេយ៍ បន្ទាប់ពី​ឥណ្ឌូណេស៊ី និង​ហ្វីលីពីនដែលមាន​ករណី​ឆ្លង​កូ​វីដ​-១៩ លើស​១០​ម៉ឺន​ករណី ​។ ​ជាក់ស្តែងកាលពី​ម្សិលមិញ មី​យ៉ាន់​ម៉ា​ រកឃើញ១២៧៦​ករណី​បន្ថែម ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​ឡើងដល់​ជាង​១០​ម៉ឺន​ករណី ... Read More »

លោកបៃឌិន​ជ្រើសរើសអតីតមេទ័ពជនជាតិស្បែកខ្មៅធ្វើជារដ្ឋមន្ត្រីការពារជាតិ

ប្រធានាធិបតីអាមេរិកជាប់ឆ្នោតថ្មី លោក បៃឌិន បានសម្រេចជ្រើសរើសអតីតមេទ័ពចូលនិវត្តន៍ ​លោក Lloyd Austin កាន់តំណែងជារដ្ឋមន្ត្រីការពារជាតិថ្មី។ លោក​Lloyd Austin គឺជា ជនជាតិស្បែកខ្មៅដំបូងគេបង្អស់ដែលត្រូវបានកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិអាមេរិក។ ប៉ុន្តែមុនពេលតែងតាំង លោក Lloyd ... Read More »

ទីប្រឹក្សា​រដ្ឋ​ចិន អនាគត​ទំនាក់ទំនង​ទ្វេភាគី​រវាង​អាមេរិក និង​ចិន អាស្រ័យលើ​អាមេរិក​ក្នុងការ​សម្រេចចិត្ត​ឲ្យ​បាន​ត្រឹមត្រូវ​

អន្តរជាតិ៖ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស និង​ជាទី​ប្រឹក្សា​រដ្ឋ​ចិន នៅ​ថ្ងៃទី​៧ ធ្នូ បាន​លើកឡើងថា អនាគត​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​អាមេរិក និង​ចិនអាស្រ័យទៅលើ​អាមេរិក​ក្នុងការ​សម្រេចចិត្ត​ឲ្យ​បាន​ត្រឹមត្រូវ​។ មិនតែប៉ុណ្ណោះប្រមុខ​ការបរទេស​ចិនរូបនេះ ​ក៏បាន​អំពាវនាវ​ឲ្យ​ប្រទេស​ទាំងពីរ​បន្ត​កិច្ចពិភាក្សា​គ្នា​ឡើងវិញ​នៅ​គ្រប់​កម្រិត​ទាំងអស់​។​ ​លោក វ៉ាង ... Read More »

Mbappe បន្តការចចារពង្រីកកិច្ចសន្យាថ្មីជាមួយ PSG បន្ថែមទៀត

យោងតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca នៅព្រឹកថ្ងៃទី៨ ធ្នូនេះបានឲ្យដឹងថា ខ្សែប្រយុទ្ធ Kylian Mbappe និងក្លិប Paris Saint-Germain បានរៀបចំការប្រជុំពីររួចហើយក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈដែលពួកគេបន្តចចារលើការពង្រីកកិច្ចសន្យាដ៏មានសក្តានុពលសម្រាប់កីឡាករអន្តរជាតិបារាំងរូបនេះដែលកិច្ចព្រមព្រៀងបច្ចុប្បន្ននឹងត្រូវបញ្ចប់នៅឆ្នាំ២០២២ ។ ខ្សែប្រយុទ្ធរបស់ PSG ចង់បានការធានាថា ... Read More »

Paul Pogba មិនសប្បាយចិត្តនៅជាមួយ Man United អាចត្រូវចាកចេញ

ភ្នាក់ងាររបស់លោក Mino Raiola បាននិយាយថា Paul Pogba មិនសប្បាយចិត្តលេងនៅក្លិបបិសាចក្រហម Manchester United ទេ ហើយត្រូវផ្លាស់ប្តូរក្រុមផ្សេងក្នុងទីផ្សារដោះដូរនាពេលខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៨ ធ្នូនេះ។ ... Read More »

ប្រធានក្រុម Sergio Ramos ចូលហ្វឹកហាត់ជាមួយក្រុម Real Madrid ក្រោយជាពីរបួសមុនប៉ះ Moncheng នៅ Champions League

សារព័ត៌មានអេស្ប៉ាញ Marca បានផ្សាយកាលពីថ្ងៃ៧ ធ្នូម្សិលមិញថា ខ្សែការពាររឹងមាំ និងជាប្រធានក្រុម កីឡាករ Sergio Ramos បានចូលហ្វឹកហាត់ក្នុងក្រុម Real Madrid វិញបន្ទាប់ពីជាពីរបួស និងបន្ទាប់ពីជ័យជម្នះរបស់ពួកគេនៅឯ Sevilla ... Read More »

Sergio Perez ឈ្នះជើងឯកប្រណាំងរថយន្តនៅ Sakhir Grand Prix លើកដំបូងក្នុងប្រវត្តិសាស្ត្រ

កីឡាករប្រណាំងរថយន្តឆ្នើម Sergio Perez បានទទួលជ័យជម្នះលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់គាត់នៅក្នុងការប្រណាំងរថយន្ត Formula 1 នៅឯព្រឹត្តិការណ៍ Sakhir Grand Prix កាលពីថ្ងៃអាទិត្យបន្ទាប់ពីការរង់ចាំការប្រណាំងចំនួន១៩០ លើក។ នេះបើយោងតាមការចេញផ្សាយរបស់ CNA កាលពីថ្ងៃទី៧ ធ្នូ ។ ... Read More »

អាជ្ញាធរ​តៃវ៉ាន់ ​ពិន័យ​បុរស​ម្នាក់​ ដែល​បំពាន​វិធាន​ច​ត្តា​ឡី​ស័ក​ជា​ទឹកប្រាក់​៣៥០០​​ដុល្លារ

អន្តរជាតិ៖ បុរស​ជនជាតិ​ហ្វីលីពីន​ម្នាក់ ត្រូវបានអាជ្ញាធរ​តៃវ៉ាន់ ពិន័យ​ជា​ទឹកប្រាក់​៣៥០០​​ដុល្លារ​ ដែល​បំពាន​វិធាន​ច​ត្តា​ឡី​ស័ក​ ក្រោយ​ចេញពី​បន្ទប់​ដោយឡែក​របស់ខ្លួន​៨​វិនាទី​។ ​បើតាមមន្ទីរ​សុខាភិបាល​ទីក្រុង Kaohsuing និយាយថា ​បុរស​ជនជាតិ​ហ្វីលីពីន​ម្នាក់​ ដែលជា​ពលករ ត្រូវបាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​សណ្ឋាគារ​មួយកន្លែង​ក្នុង​ទីក្រុង​នេះ​។ បន្ទាប់ពីរូបគេ ត្រូវបាន​ថត​ជាប់​ដោយ​កាមេរ៉ា​សណ្ឋាគារ ដោយបាន​ដើរចេញ​ពី​បន្ទប់​របស់ខ្លួន​ចំនួន​៨​វិនាទី​។ ... Read More »

អាមេរិកដាក់ទណ្ឌកម្មលើមន្ត្រីចិន​១៤រូបពាក់ព័ន្ធការបោះឆ្នោតនៅហុងកុង

ទីក្រុងវ៉ាស៊ីនតោនបានអនុម័តដាក់ទណ្ឌកម្ម​លើការធ្វើដំណើរនិងហិរញ្ញវត្ថុ​ចំពោះមន្ត្រីចិន​១៤រូប​​ ដែលអាមេរិកចោទប្រកាន់ថាបានជាប់ពាក់ព័ន្ធនឹងការបោះឆ្នោតនៅកោះហុងកុង ។ សារព័ត៌មានរ៉យទ័រ​នៅថ្ងៃទី ៨ខែធ្នូបានផ្សាយថា ទីក្រុងវ៉ាស៊ីនតោន​បានដាក់ទណ្ឌកម្មដល់មន្ត្រីចិន​១៤រូប​ ហើយទ្រព្យសម្បត្តិរបស់មន្ត្រីទាំង​១៤រូប​នឹងត្រូវបង្កកនៅអាមេរិក ។ ក្រុមហ៊ុនអាមេរិកក៏ដូចជាបុគ្គលហាមមានទំនាក់ទំនងរកស៊ីជាមួយមន្ត្រីទាំង​១៤រូបស្ថិតនៅក្នុងបញ្ជីដាក់ទណ្ឌកម្ម ។ ការដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលអាមេរិក គឺជាការខិតខំរបស់​ប្រធានាធិបតីត្រាំ​ ក្នុងការដាក់ទណ្ឌកម្ម​ទៅលើចិនមុនពេល លោកបញ្ចប់តំណែងនៅថ្ងៃទី​២០ ខែមករា ... Read More »

អង់គ្លេសចែកកាតសម្រាប់ចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩

នៅថ្ងៃទី​៨ខែធ្នូនេះ អង់គ្លេសបានចាប់ផ្តើមចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ដល់ពលរដ្ឋរបស់ខ្លួនហើយ។ ពលរដ្ឋដែលទៅចាក់វ៉ាក់សាំង គឺទទួលបានកាតមួយសន្លឹក កត់ត្រាពីការចាក់លើកទីមួយ និងថ្ងៃកំណត់សម្រាប់ទៅចាក់លើកទីពីរ​ ក្រោយការចាក់លើកទីមួយ​៣សប្តាហ៍។ ក្រោយការអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩​របស់ក្រុមហ៊ុន Pfizer​ និងក្រុមហ៊ុន BioNTechមក ​នៅថ្ងៃទី​៨ខែធ្នូនេះអង់គ្លេសបានចាប់ផ្តើមចាក់វ៉ាក់សាំងជាផ្លូវការ​ដល់ពលរដ្ឋរបស់ខ្លួនហើយ។ អង់គ្លេសក្លាយជាប្រទេសលោកខាងលិចដំបូងគេដែលអនុម័ត​ចាក់វ៉ាក់សាំង​។ នៅក្នុងការចាក់វ៉ាក់សាំងដំណាក់កាលដំបូង​​មានមន្ទីរពេទ្យធំចំនួន​៥០កន្លែងទូទាំងប្រទេស ហើយពលរដ្ឋដែលមានវ័យលើសពី ... Read More »

កោះតៃវ៉ាន់ស្នើទិញមីស៊ីល​ការពារ ៣០០ដើមប្រភេទPatriot ពីអាមេរិកដើម្បីទប់ទល់ចិន

កោះតៃវ៉ាន់ បានឡើងគម្រោងទិញប្រព័ន្ធមីស៊ីលការពារដ៏ទំនើបPatriot ដើម្បីទប់ស្កាត់ការ​វាយប្រហារពីប្រទេសចិន​។ គេហទំព័រ​Daily hôm នៅថ្ងៃទី​៦ខែធ្នូ​បានផ្សាយថា តាមប្រភពព័ត៌មានពី​ទីបញ្ជាការកម្លាំងទាហានកោះតៃវ៉ាន់ បានបញ្ចាក់ថា កម្លាំងទាហានការពារដែនអាកាសកោះតៃវ៉ាន់បានឡើងគម្រោង​ទិញមីស៊ីលការពារ​​ដ៏ទំនើបចំនួន​៣០០ដើម ដើម្បីវាយស្ទាក់មីស៊ីលដែលវាយប្រហារពីប្រទេសចិន​។ ប្រសិនបើការទិញមីស៊ីលការពារនោះត្រូវបានអនុម័ត កោះតៃវ៉ាន់នឹងមានឃ្លាំងមីស៊ីលការពារកាន់តែច្រើន ។ តាមសារព័ត៌មាន​Taiwan News ... Read More »

កម្លាំងទាហានរុស្ស៊ី​នឹងរៀបចំធ្វើសមយុទ្ធជាង៤៨០០លើកក្នុងឆ្នាំ​២០២១

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu នៅពេលថ្មីៗនេះ​បានប្រកាសឲ្យដឹងថា​ កម្លាំងទាហានប្រទេសនេះនឹងរក្សាការហ្វឹកហាត់​ធ្វើសង្គ្រាម​នៅឆ្នាំ​២០២១​ ដែលបានរក្សា​ដូចដើមគឺមានសមយុទ្ធជាង​៤៨០០លើកដូចការគ្រោងទុក។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី​Sergei Shoigu បានប្រកាសក្នុងសន្និសីទកាសែតកាលពីថ្ងៃទី​៦ខែធ្នូថា «ការហ្វឹកហាត់ថ្មីត្រូវបានឡើងគម្រោង ​ហើយឆ្នាំ​២០២១យើងរក្សាការហ្វឹកហាត់ដូចដើម ដោយមានសកម្មភាពធ្វើសមយុទ្ធ​តូចធំ​៤៨០០លើក​​»។ លោក​Sergei Shoigu បន្តទៀតថា​«យើង​ផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលហ្វឹកហាត់​ ... Read More »

បោះឆ្នោតសភាវេណេហ្ស៊ុយអេឡា ប្រធានាធិបតីម៉ាឌូរ៉ូ និងសម្ពន្ធមិត្តទទួលបានជ័យជម្នះ

នៅព្រឹកថ្ងៃទី៧ខែធ្នូ​ ឆ្នាំ២០២០ គណៈកម្មាធិការរៀបចំការបោះឆ្នោត​វេណេហ្ស៊ុយអេឡា​ (CNE) បានប្រកាសថា​ គណបក្សសម្ពន្ធមិត្តកាន់អំណាច ​(PSUV) ទទួលបានកៅអីភាគច្រើនក្នុងសភាអាណត្តិថ្មី ក្នុងការបោះឆ្នោតកាលពីថ្ងៃទី​៦​ខែធ្នូ។ តាមសារព័ត៌មាន CNE គណបក្សសម្ពន្ធមិត្តកាន់អំណាចទទួលបាន ការគាំទ្រដល់ទៅ​៦៧,៦ភាគរយ​ នាំមុខយ៉ាងឆ្ងាយពីគូប្រជែងគឺគណបក្សសកម្មភាពជាតិ(AD)ទទួលបានសំឡេងគាំទ្រតែ​១៧,៩៥ភាគរយប៉ុណ្ណោះ។ ប្រធានគណបក្ស ... Read More »

នេប៉ាល់ត្រៀមវាស់កម្ពស់កំពូលភ្នំ Everest ជាថ្មី

នៅថ្ងៃទី៧ខែធ្នូនេះ នេប៉ាល់នឹងរៀបចំពិធីប្រកាសពីកម្ពស់​របស់កំពូលភ្នំខ្ពស់បំផុតលើពិភពលោក គឺភ្នំ Everest ដោយសារតែ​មានការរញ្ជួយដីកន្លងមកធ្វើឲ្យប៉ះពាល់ដល់កម្ពស់របស់ភ្នំ​Everest ។ នាយកដ្ឋានស្រាវជ្រាវនេប៉ាល់បានប្រកាសឲ្យដឹងនៅថ្ងៃទី​៧ខែធ្នូថា ​ ក្រុមការងារវាស់កម្ពស់ភ្នំនឹងប្រកាស ជាសាធារណៈឲ្យបានច្បាស់ដោយសារតែកម្ពស់ភ្នំបានប្រែប្រួល មិនមែនកម្ពស់៨.៨៤៨ម៉ែត្រពីទឹកសមុទ្រដូចមុនទៀតឡើយ។ ការរញ្ជួយដីកាលពីឆ្នាំ​២០១៥ ធ្វើឲ្យកម្ពស់ភ្នំខ្ពស់ជាងគេបំផុតលើពិភពលោកផ្លាស់ប្តូរ។ នៅក្នុងការវាស់កម្ពស់ភ្នំលើកនេះមានការចូលរួមពីក្រុមអ្នកជំនាញប្រទេសចិន តាមកិច្ចព្រមព្រៀង ... Read More »

ពិភពលោកតាមដានកម្មវិធីចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ទ្រង់ទ្រាយធំរបស់​អង់គ្លេស

កម្មវិធីចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ របស់អង់គ្លេសទទួលបានការ​តាមដានយ៉ាងយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ​​ដោយសារតែវ៉ាក់សាំង​ខាងលើផលិតដោយក្រុមហ៊ុន អាមេរិក Pfizer សហការជាមួយក្រុមហ៊ុន​BioNTechរបស់អាល្លឺម៉ង់​។ នៅថ្ងៃទី​៨ ខែធ្នូ (ពេលវេលានៅអង់គ្លេស​)កម្មវិធីចាក់វ៉ាក់សំាងនឹងចាប់ផ្តើម​​ ក្រោយពីទទួលបានវ៉ាក់សាំង​៨សែនដូស​ពីមជ្ឈមណ្ឌលផលិតរបស់ក្រុមហ៊ុន Pfizer​ ក្នុងប្រទេសបែលហ្សុិក។ កម្មវិធីចាក់វ៉ាក់សាំង​ទទួលបានការចាប់អារម្មណ៍ដោយសារតែអង់គ្លេសគឺជាប្រទេសទីមួយ​ដែលចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ជូនដល់ពលរដ្ឋ​ ហើយមិនមែនជាវ៉ាក់សាំងផលិតនៅក្នុងស្រុករបស់ខ្លួនឡើយ។ កន្លងមករុស្ស៊ីក៏បានចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩​​ Sputnik ... Read More »

តើមានមនុស្សប្រុសប៉ុន្មាននាក់ចង់ធ្វើដូចគាត់! បុរសម្នាក់ សុខចិត្តរៀបការជាមួយមិត្តស្រីជា«តុក្កតាជ័រ»ដែលបានជួបគ្នាដំបូងនៅក្លឹបរាត្រី

អន្តរជាតិ៖ តើវាជារឿងចម្លែកមែនទេ ហើយក៏ជាមនុស្សលើកដំបូងបំផុតដែលបុរសម្នាក់ ជាអ្នកលេងកាយវប្បកម្មមកពីប្រទេសកាហ្សាក់ស្ថាន បានរៀបចំពិធីមង្គលការដ៏ផ្អែមល្ហែមជាមួយមិត្តស្រីរបស់គាត់ដែលជាតុក្កតាជ័រ បន្ទាប់ពីពួកគេទាំងពីរបានទាក់ទងគ្នាអស់រយៈពេលជាច្រើនខែមក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាក់ស្តែង បុរសខាងលើនេះ គឺជាអ្នកលេងកាយវប្បកម្មវ័យក្មេងឈ្មោះយូរី ថុឡូកូ (Yuri Tolochko) មកពីប្រទេសកាហ្សាក់ស្ថាន បានរៀបការជាមួយតុក្កតាជ័រកៅស៊ូឈ្មោះម៉ាកូ ... Read More »

ប្រធានាធិបតីជាប់ឆ្នោត ចូ បៃឌិន ជ្រើសរើសអគ្គរដ្ឋអាជ្ញាប្រចាំរដ្ឋកាលីហ្វ័រនីញា ធ្វើជាបេក្ខភាពរដ្ឋមន្ត្រីសុខាភិបាលអាមេរិក

អន្តរជាតិ៖ លោក Xavier Becerra ដែលជាអគ្គរដ្ឋអាជ្ញាប្រចាំរដ្ឋកាលីហ្វ័រនីញា ត្រូវបានប្រធានាធិបតីជាប់ឆ្នោតថ្មីៗ ចូ បៃឌិន ជ្រើសរើសធ្វើជាបេក្ខភាពរដ្ឋមន្ត្រីសុខាភិបាលអាមេរិក ។ ជាក់ស្តែងចំពោះការសម្រេចចិត្តនេះ មានន័យថា លោក ចូ បៃឌិន ... Read More »

ឥណ្ឌូនេស៊ីទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ដំបូងគេពីប្រទេសចិន

រដ្ឋាភិបាលឥណ្ឌូនេស៊ីបានទទួលវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ដំបូងគេបង្អស់ផលិតដោយក្រុមហ៊ុនចិន Sinovac ។ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo កាលពីថ្ងៃទី​៦ខែធ្នូ​បានឲ្យដឹងថា វ៉ាក់សាំងដំបូងរបស់ចិនបានបញ្ជូនមកដល់ឥណ្ឌូនេស៊ីហើយ ដើម្បីត្រៀមចាក់បង្ការដល់ពលរដ្ឋ ។ ប្រធានាធិបតីឥណ្ឌូនេស៊ីបញ្ជាក់នៅក្នុងកិច្ចប្រជុំអនឡាញថា ប្រទេសរបស់លោកទទួលបានវ៉ាក់សាំង ១,២លានដូសពីក្រុមហ៊ុនឱសថចិន Sinovac ... Read More »