ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី៖ លិចទូកស្លាប់៧នាក់ដោយសារតែអ្នកដំណើរនាំគ្នាថតរូបសែលហ្វុី

សារព័ត៌មាន AFP បានផ្សាយថា មានមនុស្ស៧នាក់ស្លាប់ ពេលទូកដឹកលើសចំណុះបានក្រឡាប់លិច នៅក្នុងបឹង ស្ថិតនៅកោះជ្វាប្រទេសឥណ្ឌូនេស៊ី ដោយសារតែអ្នកដំណើរនាំគ្នាថតរូបសែលហ្វុី ធ្វើឲ្យទូកផ្អៀងមួយចំហៀងលិចតែម្តង។ នៅថ្ងៃទី១៦ខែឧសភា ស្នងការប៉ូលិសខេត្តភាគកណ្តាលកោះជ្វា លោក Ahmad Lutfi បានឱ្យដឹង ... Read More »

នៅអាមេរិកមានបាតុកម្មជាច្រើនកើតឡើងនាចុងសប្តាហ៍នេះ

នៅថ្ងៃទី១៥ខែឧសភា (ពេលវេលានៅអាមេរិក) ក្នុងទីក្រុងជាច្រើននៃទឹកដីអាមេរិក មានការដង្ហែក្បួនបាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍អាស៊ី ហើយក៏ជាការដង្ហែក្បួនដើម្បីលើកកម្ពស់ជនជាតិអាស៊ីដែលបានចួលរួមក្នុងការកសាងទឹកដីអាមេរិក ។ ទន្ទឹមនឹងនោះក្រុមបាតុករអាស៊ីស្នើឲ្យឈប់រើសអើងជាតិសាសន៍។ បាតុកម្មដែលមានឈ្មោះថា«សាមគ្គី ប្រឆាំងការស្អប់ខ្ពើម» គឺជាការដង្ហែក្បូនគាំទ្រក្រុមជនជាតិអាស៊ី កើតឡើងនៅទីក្រុងចំនួន១៦ នៅលើទឹកដីអាមេរិក ។ នៅទីក្រុងញូវយ៉កការដង្ហែក្បួនបាតុកម្មធ្វើឡើងនៅទីលាន Chatham ... Read More »

បាតុកម្មប្រឆាំងអុីស្រាអែល នៅក្នុង៦៥ទីក្រុងក្នុងទឹកដីអាមេរិក

ពលរដ្ឋអាមេរិកនៅ៦៥ទីក្រុង បាននាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងអំពើហិង្សាដែលបង្កឡើងដោយកម្លាំងទាហានអុីស្រាអែល ក្នុងសង្គ្រាមវាយប្រហារគ្នាជាមួយក្រុមហាម៉ាស់នៅហ្គាហ្សា ហើយការវាយប្រហារគ្នាគ្មានសញ្ញាបញ្ចប់នោះឡើយគឺកាន់តែខ្លាំងឡើងៗ។ ការអំពាវនាវរបស់សកម្មជនប៉ាឡេស្ទីននៅអាមេរិក នាថ្ងៃទី១៥ខែឧសភា(ពេលវេលាអាមេរិក)បាននាំគ្នាដង្ហែក្បួនបាតុកម្មទ្រង់ទ្រាយធំ ប្រឆាំងនឹងការវាយប្រហារពីដែនអាកាសរបស់អុីស្រាអែលទៅលើទីតាំងរបស់ក្រុមហាម៉ាស់នៅប៉ាឡេស្ទីន ពិសេសគឺប្រឆាំងនឹងសកម្មភាពបង្កហិង្សាពីសំណាក់ប៉ូលិសអីុស្រាអែលទៅលើក្រុមជនជាតិប៉ាឡេស្ទីននៅជេរូសាឡឹម។ ការធ្វើបាតុកម្មកើតឡើង ក្នុងឱកាសនៃខួប ៧៣ឆ្នាំថ្ងៃដែលអុីស្រាអែលប្រកាសឯករាជ្យ នៅឆ្នាំ១៩៤៨។ ការធ្វើបាតុកម្មប្រឆាំងអុីស្រាអែលនៅអាមេរិកកើតឡើងមួយសប្តាហ៍កន្លងមក ប៉ុន្តែនៅថ្ងៃទី១៥ខែឧសភា គឺជាបាតុកម្មទ្រង់ទ្រាយធំបំផុត ... Read More »

បុគ្គលិកធនាគារនៅឥណ្ឌាជាង១ពាន់នាក់ស្លាប់ដោយកូវីដ-១៩

បណ្តាធនាការនៅឥណ្ឌា បានប្រកាសឲ្យដឹងថា មានបុគ្គលិកសរុបដល់ទៅជាង ១ពាន់នាក់ស្លាប់ ដោយសារកូវីដ-១៩ ហើយមានបុគ្គលិកជាច្រើនទៀតបានឆ្លងកូវីដ-១៩ កំពុងសម្រាកព្យាបាល។ តួលេខខាងលើបានបង្ហាញឱ្យឃើញថា កូវីដ-១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រទេសតំបន់អាស៊ីមួយនេះ។ លោក S. Nagarajan អគ្គលេខាធិការសមាគមបុគ្គលិកធនាគារនៅឥណ្ឌា បាននិយាយទៅកាន់សារព័ត៌មាន ... Read More »

វិភាគអន្តរជាតិ ៖ មូលហេតុ ដែលអុីស្រាអែលនិងប៉ាឡេស្ទីនផ្ទុះសង្គ្រាមនឹងគ្នា មិនចេះចប់

សង្គ្រាមវាយប្រហារគ្នារវាងអុីស្រាអែល និងប៉ាឡេស្ទីន បានកើតឡើងជាច្រើនលើកនាពេលកន្លងមក បើទោះបីអង្គការសហប្រជាជាតិ ខិតខំស្វែងរកសន្តិភាព តែមិនទទួលបានជោគជ័យ ។ ចាប់តាំងពីថ្ងៃទី១០ខែឧសភាឆ្នាំ២០២១ មកទល់ពេលនេះអុីស្រាអែលនិងប៉ាឡេស្ទីនបានវាយប្រហារគ្នា ដោយមីស៊ីលរាប់ពាន់ដើមបណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន។ មូលហេតុឈានដល់ការវាយប្រហារគ្នា គឺដោយសារតែអំពើហិង្សារវាងកម្លាំងប៉ូលិសអុីស្រាអែលនិងក្រុមបាតុករប៉ាឡេស្ទីន នៅជេរ៉ូសាឡឹមស្ថិតក្រោមការគ្រប់គ្រងរបស់អុីស្រាអែល។ សារព័ត៌មានរ៉យទ័របានផ្សាយថា នៅព្រឹកថ្ងៃទី ... Read More »

នាយករដ្ឋមន្ត្រីឥណ្ឌា បារម្ភខ្លាចកូវីដ-១៩ ឆ្លងរាលដាលដល់តំបន់ជនបទ

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីការឆ្លងរាលដាលកូវីដ-១៩ នៅតំបន់ជនបទដែលនាំឱ្យពិបាកក្នុងការគ្រប់គ្រង។ បច្ចុប្បន្នឥណ្ឌាមានអ្នកឆ្លងកូវីដ-១៩ កើនឡើងរហូតដល់ទៅ២៤លាននាក់ហើយ និងស្លាប់ជាង ២៦២ពាន់នាក់។ តាមសារព័ត៌មានរ៉យទ័រ បានផ្សាយថា នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ... Read More »

ប្រធានាធិបតីបៃឌិន លុបចោលគម្រោងដែលលោកត្រាំអនុម័ត

ប្រធានាធិបតីអាមេរិក លោកបៃឌិន បានចុះហត្ថលេខាដកហូតគម្រោងសាងសង់ «សួនវីរបុរសអាមេរិក» ដែលលោកត្រាំបានអនុម័ត កាលពីឆ្នាំ២០២០។ សារព័ត៌មាន The Hill នៅថ្ងៃទី១៥ខែឧសភា ប្រធានាធិបតីបៃឌិនបានចុះហត្ថលេខាលើច្បាប់ លុបគម្រោងសាងសង់សួនវីរបុរសអាមេរិក ដែលលោកត្រាំបានអនុម័ត ឲ្យសាងសង់នៅតំបន់ Mount ... Read More »

ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ជំរុញឱ្យអង្គការសហប្រជាជាតិទប់ស្កាត់ការវាយប្រហារពីប្រទេសអុីស្រាអែលទៅលើតំបន់ហ្គាហ្សា

នៅថ្ងៃទី១៥ខែឧសភា ម៉ាឡេស៊ីនិងឥណ្ឌូនេសុី ជាប្រទេសក្នុងតំបន់អាស៊ាន មានអ្នកកាន់សាសនាអ៊ិស្លាមភាគច្រើន បានស្នើដល់អង្គការសហប្រជាជាតិ ប្រញាប់ធ្វើសកម្មភាពដើម្បីបញ្ចប់ការវាយប្រហារពីប្រទេសអុីស្រាអែល ទៅលើតំបន់ហ្គាហ្សា បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន។ នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក Muhyiddin Yassin បានឱ្យដឹងថា លោកបានជួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោក ... Read More »

កោះតៃវ៉ាន់៖​ បន្ទាប់​ពី​រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​ ចំនួន​ ១៨៥នាក់​ ក្នុង១ថ្ងៃ​ សម្រេច​បង្កើនកម្រិតប្រកាសអាសន្ន

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារត្រួតពិនិត្យជំងឺនៃកោះតៃវ៉ាន់ នៅថ្ងៃសៅរ៍ទី១៥ ខែឧសភា ឆ្នាំ២០២១នេះ​ បានប្រកាសថា​ ត្រឹម​តែ​រយៈពេល ២៤ម៉ោងកន្លងទៅនេះ អាជ្ញាធរកោះតៃវ៉ាន់​ បានរកឃើញករណីឆ្លង COVID-19 ក្នុងស្រុកចំនួន ១៨៥ករណីបន្ថែមទៀត​។ មិន​តែ​ប៉ុណ្ណោះ​ អាជ្ញាធរ​ ... Read More »

ប្រធានអង្គការ​ WHO៖ អំពាវនាវឲ្យ​ប្រទេសអ្នកមាន បរិច្ចាគវ៉ាក់សាំងបង្ការជំងឺ COVID-19 ដល់កម្មវិធី COVAX ហើយ​ផ្អាកការចាក់វ៉ាក់សាំងជូនក្មេងៗសិន

អន្តរជាតិ​៖ លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រទី១៤​ ខែឧសភា​ ឆ្នាំ​២០២១ម្សិលមិញ​នេះ បានទទូចដល់បណ្ដាប្រទេសអ្នកមានៗ ឲ្យផ្អាកផែនការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ... Read More »

ពលរដ្ឋជប៉ុនស្នើឲ្យលុបចោលការប្រកួតកីឡាអូឡាំពិក ដោយសារកូវីដ-១៩

ស្ថានភាពនៃការឆ្លងរាលដាលកូវីដ-១៩ ក្នុងប្រទេសជប៉ុនបានកើនឡើងខ្ពស់នៅក្នុងទីក្រុងតូក្យូនិងបណ្តាខេត្ត ធ្វើឲ្យពលរដ្ឋជប៉ុនស្នើឲ្យផ្អាកការប្រកួតអូឡាំពិកនៅក្នុងទីក្រុងតូក្យូ។ គិតត្រឹមថ្ងៃទី១៤ខែឧសភាមានពលរដ្ឋនៅទីក្រុងតូក្យូដល់ទៅ ៣៥០ពាន់នាក់បានចុះហត្ថលេខាលើលិខិតផ្ញើទៅកាន់អភិបាលក្រុង លោក Yuriko Koike ស្នើឲ្យផ្អាកការប្រកួតកីឡាអូឡាំពិក។ ពលរដ្ឋនៅក្នុងទីក្រុងតូក្យូបានលើកឡើងថា ប្រាក់ចំណាយសម្រាប់ការប្រកួតកីឡា គួរតែយកមកទប់ស្កាត់កូវីដ-១៩វិញ។ យុទ្ធនាការដែលមានឈ្មោះថា«ផ្អាកជាបន្ទាន់ការប្រកួតកីឡាអូឡាំពិក» បានប្រមូលហត្ថលេខារបស់ពលរដ្ឋដល់ទៅ៣៥០ពាន់នាក់ ក្នុងរយៈពេលពីដើមខែឧសភាមកទល់ពលនេះ។ ... Read More »

ថ្ងៃសៅរ៍នេះ! ឥណ្ឌា​ រកឃើញ​មនុស្ស ៣២៦,០០០នាក់ឆ្លងកូវីដ-១៩ថ្មី​ ខណៈ​អ្នកជំងឺកូវីដចំនួន ៣,៨៩០នាក់ទៀតស្លាប់

អន្តរជាតិ​៖ តាម​ការ​លើក​ឡើង​របស់​មន្រ្តីសុខាភិបាលឥណ្ឌា​ បានបញ្ជាក់ថា​ អត្រានៃការឆ្លងជំងឺ COVID-19 នៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល នៅទូទាំងប្រទេស​ បន្ទាប់ពី​អាជ្ញាធរ​ ​នៅក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ​ បន្តរឃេីញអ្នកឆ្លងជំងឺថ្មី​ សរុប ៣២៦,០៩៨នាក់​។ ជាមួយគ្នានេះ​ អ្នកស្លាប់ដោយសារជំងឺ ... Read More »

ទីក្រុងវ៉ាស៊ីនតោនធ្លាក់ក្នុងស្ថានភាពខ្វះប្រេងសាំងប្រើប្រាស់

នៅថ្ងៃទី១៥ខែឧសភា (ពេលវេលាអាមេរិក) ទីក្រុងវ៉ាស៊ីនតោនបានធ្លាក់ក្នុងស្ថានភាពខ្វះសាំងប្រើប្រាស់បង្កផលលំបាកយ៉ាងខ្លាំងដល់ការធ្វើដំណើររបស់ពលរដ្ឋ ។ មន្ត្រីក្នុងតំបន់បានប្រាប់ពលរដ្ឋថាស្ថានភាពនឹងវិលត្រឡប់មកសភាពដើមវិញ។ សារព័ត៌មានរ៉យទ័របានផ្សាយថា បំពង់បង្ហូរប្រេងColonial ត្រូវផ្អាកដំណើរការក្នុងរយៈពេល៦ថ្ងៃដោយសារតែរងការវាយប្រហារលើប្រព័ន្ធគ្រប់គ្រងប្រេង។ សកម្មភាពខាងលើធ្វើឲ្យពលរដ្ឋអាមេរិក ពិសេសនៅទីក្រុងញូវយ៉កនាំគ្នាទៅទិញប្រេងសាំងរក្សាទុក ក្នុងរយៈពេល២ថ្ងៃកន្លងមក ធ្វើឲ្យប្រេងសាំងក្នុងស្ថានីយជាច្រើនអស់រលីង។ នៅថ្ងៃទី១៥ខែឧសភា(ពេលវេលានៅទីក្រុងវ៉ាស៊ីនតោន) មានស្ថានីយប្រេងសាំងរហូតដល់ ៨៧%មិនមានសាំងផ្គត់ផ្គង់តម្រូវការប្រើប្រាស់របស់ពលរដ្ឋនោះឡើយ ... Read More »

ថៃសន្យាមិនបណ្តេញជនភៀសខ្លួនមីយ៉ាន់ម៉ាវិលត្រឡប់ទៅប្រទេសវិញឡើយ ជប៉ុនផ្តល់ជំនួយ៤លានដុល្លារទិញស្បៀងអាហារ

រដ្ឋាភិបាលថៃបានសន្យាថានឹងមិនបណ្តេញក្រុមជនភៀសខ្លួនមីយ៉ាន់ម៉ាឱ្យវិលត្រឡប់ទៅស្រុកវិញឡើយ ដោយសារតែស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាមិនមានសន្តិសុខ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលជប៉ុនបានប្រកាសផ្តល់ជំនួយជាទឹកប្រាក់៤លានដុល្លារសម្រាប់ទិញស្បៀងអាហារដល់ជនភៀសខ្លួន ។ នៅថ្ងៃទី១៥ខែឧសភា លោកស្រី Christine Schraner Burgener បានជួបពិភាក្សាជាមួយឧបការីអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការក្នុងប្រទេសមីយ៉ាន់ម៉ា បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធចាន់អូចា។ នៅក្នុងជំនួបនោះ ... Read More »

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជួបប្រជុំជាលើកទី៣ស្តីពីវិវាទអុីស្រាអែល-ប៉ាឡេស្ទីន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងជួបប្រជុំជាលើកទី៣ នៅថ្ងៃទី១៦ខែឧសភា ដើម្បីពិភាក្សាទៅលើការប្រឈមមុខតានតឹងដោយកម្លាំងយោធា រវាងអុីស្រអែល និងប៉ាឡេស្ទីន។ គោលដៅនៃកិច្ចប្រជុំតាមអនឡាញរបស់អអ្គការសហប្រជាជាតិ ក្នុងគោលដៅ ស្វែងរកដំណោះស្រាយសន្តិភាព បញ្ចប់ការវាយប្រហារគ្នារវាងប្រទេសទាំងពីរ ។ចាប់តាំងពីថ្ងៃទី១០ មកទល់ពេលនេះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជួបប្រជុំដល់ទៅ២លើកមកហើយ ស្តីពីស្ថានភាពអុីស្រាអែលនិងប៉ាឡេស្ទីន ប៉ុន្តែកិច្ចប្រជុំនោះមិនទាន់ចេញសេចក្តីប្រកាសជាផ្លូវការណាមួយនោះឡើយ ដោយសារតែអាមេរិកប្រឆាំង ... Read More »

Man Utd អាចប្រើ Jesse Lingard ធ្វើជានុយដើម្បីដេញថ្លៃយក Jadon Sancho ពី Dortmund

ខ្សែបម្រើប្រយុទ្ធ Jesse Lingard កំពុងត្រូវបានក្រុម Borussia Dortmund ចាប់អារម្មណ៍ទៅលើការផ្លាស់ប្តូរអារម្មណ៍មួយ ហើយអាចត្រូវបានប្រើក្នុងកិច្ចព្រមព្រៀងមួយដើម្បីនាំយក Jadon Sancho ទៅកាន់ Manchester United វិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ... Read More »

Rafael Nadal បានផ្តួល Alexander Zverev នៅទីក្រុងរ៉ូម ក្នុងព្រឹត្តិការណ៍ Italian Open

កីឡាករវាយតឺន្នីសលំដាប់ពិភពលោក Rafael Nadal បានបង្ហាញទម្រង់លេងរបស់គាត់យ៉ាងល្អជាមួយនឹងជ័យជម្នះជាប់ៗគ្នាទៅលើកីឡាករលំដាប់លេខ៦ Alexander Zverev ក្នុងវគ្គ៨ក្រុមចុងក្រោយនៃកម្មវិធី Italian Open ។ កីឡាករសញ្ជាតិអេស្ប៉ាញ Nadal ដែលសន្សំបាន២ពិន្ទុមុនពេលយកឈ្នះ Denis Shapovalov ... Read More »

FIFA យល់ព្រមការប្តូរសញ្ជាតិរបស់ខ្សែការពារ Aymeric Laporte ពីបារាំងទៅអេស្ប៉ាញ

ខ្សែការពាររបស់ក្លិប Manchester City កីឡាករ Aymeric Laporte បានប្តូរសញ្ជាតិពីបារាំងទៅសញ្ជាតិអេស្ប៉ាញដែលត្រូវបានយល់ព្រមដោយ Fifa។ នេះបើយោងតាមការចេញផ្សាយរបស់​ BBC Sport នៅព្រឹកថ្ងៃទី១៥ ខែឧសភានេះ។ កីឡាករវ័យ២៦ឆ្នាំរូបនេះត្រូវបានផ្តល់សញ្ជាតិអេស្ប៉ាញកាលពីដើមសប្តាហ៍នេះ ហើយឥឡូវនេះអាចលេងឱ្យប្រទេសនេះបាននៅព្រឹត្តិការណ៍យូរ៉ូ២០២០ នារដូវក្តៅខាងមុខ។ ... Read More »

Frank Lampard លេចធ្លោរជាអ្នកនាំមុខដើម្បីជំនួសលោក Roy Hodgson នៅ Crystal Palace

លោក Frank Lampard អាចនឹងត្រូវបានផ្តល់ការវិលត្រឡប់ទៅកាន់ជាគ្រូបង្វឹកនៅក្របខ័ណ្ឌ Premier League បន្ទាប់ពីលេចចេញជាអ្នកប្រជែងនាំមុខដើម្បីជំនួសលោក Roy Hodgson នៅក្លិប Crystal Palace ។ សារព័ត៌មាន telegraph ... Read More »

អុីស្រាអែលបញ្ចេញយន្តហោះចម្បាំង១៦០គ្រឿង ទៅវាយប្រហារដោយមីស៊ីល៤៥០គ្រាប់ទៅលើទីតាំងក្រុមហាម៉ាស់

កម្លាំងទាហានអុីស្រាអែល IDF នៅថ្ងៃទី១៤ខែឧសភា បានបញ្ជូនយន្តហោះដល់ទៅ ១៦០ គ្រឿងទៅវាយប្រហារលើទីតាំងនានារបស់ក្រុមទាហានហាម៉ាស់។ យន្តហោះចម្បាំងទាំងនោះបានវាយប្រហារដោយមីស៊ីលដល់ទៅ៤៥០គ្រាប់លើគោលដៅនៅហ្គាហ្សា។ កម្លាំងទាហានអុីស្រាអែលបានប្រកាសថា ក្រុមយន្តហោះចម្បាំង១៦០គ្រឿង បានប្រើប្រាស់រយៈពេល៤០នាទីក្នុងការវាយប្រហារទីតាំងនៅភាគខាងជើងហ្គាហ្សា។ ចំណែកកម្លាំងទាហានថ្មើរជើង មានរថក្រោះរថពាសដែក បានវាយប្រហារទីក្រុង Beit Hanoun ... Read More »

មីយ៉ាន់ម៉ាអនុវត្តច្បាប់អាជ្ញាសឹក ក្រោយពេលទីស្នាក់ការប៉ូលិស និងធនាគារ រងការវាយប្រហារ

ស្រុកមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវអនុវត្តច្បាប់អាជ្ញាសឹកក្រោយមានការវាយប្រហារគ្នារវាងកម្លាំងទាហានរដ្ឋាភិបាលនិងក្រុមទាហានប្រឆាំង។ កម្លាំងយោធាបានអនុវត្តច្បាប់អាជ្ញាសឹក នៅក្នុងស្រុក Mindat ក្នុងរដ្ឋChin ជាប់ព្រំដែនប្រទេសឥណ្ឌា ដោយមូលហេតុក្រុម«ភេរវកម្មប្រដាប់អាវុធ»វាយប្រហារទៅលើទីតាំងប៉ូលិស និងធនាគារ។ ការវាយប្រហារគ្នារវាងកម្លាំងទាហានយោធា និងកម្លាំងទាហានក្រុមប្រឆាំងដែលមានក្រុមជនជាតិភាគតិចនៅក្នុងស្រុក Mindat ក្នុងរយៈពេល ពីរថ្ងៃកន្លងមកគឺនៅថ្ងៃទី១២និង១៣ខែឧសភា ។ ... Read More »

ថ្ងៃ​នេះ! អាជ្ញាធរ​ថៃ​ បន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មី ជាង២ពាន់នាក់​ ខណៈអ្នកជំងឺចំនួន​ ៣០នាក់ទៀត​បានស្លាប់​

អន្តរជាតិ​៖ អត្រា​ឆ្លង​ករណីថ្មីៗនៃជំងឺ COVID-19​ ទូទាំងប្រទេសថៃ​ នៅតែបន្ត​កេីន​ឡើង​ខ្ពស់​ ខណៈ​ដែល​អាជ្ញាធរថៃ នៅថ្ងៃសុក្រទី១៤​ ខែឧសភា​ ឆ្នាំ​២០២១នេះ បានរាយការណ៍ពីការរកឃើញ ករណីឆ្លងCOVID-19​ ថ្មី​ ចំនួន២,២៥៦នាក់ ព្រមទាំងករណីស្លាប់ថ្មី ៣០នាក់។ ... Read More »

ក្រុមតារាចម្រៀង Rock លោក J.Yoon ត្រូវគេប្រទះឃើញស្លាប់ក្នុងផ្ទះ​ ក្នុង​វ័យ​ ៣៩ឆ្នាំ​

អន្តរជាតិ​៖ សមាជិកក្រុមចម្រៀង Rock «M.C the Max» លោក J.Yoon ដែលលេចធ្លោរប្រចាំប្រទេសកូរ៉េ ត្រូវបានរាយការណ៍មកថា បានស្លាប់ក្នុងគេហដ្ឋានរបស់លោក ខណៈបច្ចុប្បន្នគេមិនទាន់ដឹងមូលហេតុ នៃការស្លាប់របស់លោកឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South ... Read More »

អាមេរិក៖ យន្តហោះពីរគ្រឿងបុកគ្នា មួយគ្រឿងបាក់មួយកំណាត់ខ្លួន នៅតែចុះចតបានដោយសុវត្ថិភាព

អ្នកនាំពាក្យស្នងការប៉ូលិសស្រុក Arapahoe លោក John Barmann បានឱ្យដឹងថា ករណីគ្រោះថ្នាក់ខាងលើកើតឡើងនៅថ្ងៃទី ១៣ ខែឧសភា នៅជិតអាកាសយានដ្ឋាន Centennial ក្នុងទីក្រុង Denver អាមេរិក ដោយមានយន្តហោះពីរគ្រឿងបុកគ្នាពេលចុះចត។ ... Read More »

អ្នកសារព័ត៌មានជប៉ុន ត្រូវយោធាមីយ៉ាន់ម៉ាចាប់ខ្លួន តែពេលនេះដោះលែងវិញហើយ

អ្នកសារព័ត៌មានជប៉ុនត្រូវទាហានរដ្ឋាភិបាលមីយ៉ាន់ម៉ាចាប់ខ្លួនកាលពីខែមុនដោយចោទប្រកាន់ថាបានផ្សាយព័ត៌មានមិនពិត ពេលនេះត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ។ សារព័ត៌មាន BBC បានដកស្រង់ប្រភពព័ត៌មានពីរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដែលបានឱ្យដឹងថា អ្នកសារព័ត៌មានឈ្មោះ Yuki Kitazumi ដែលជាអ្នកសារព័ត៌មានបរទេសដំបូងគេបង្អស់ត្រូវយោធាមីយ៉ាន់ម៉ាចាប់ខ្លួន នោះ ឥឡូវនេះត្រូវបានដោះលែងតាមសំណើរបស់រដ្ឋាភិបាលជប៉ុនហើយ។ បណ្តាញទូរទស្សន៍ជាតិមីយ៉ាន់ម៉ា MRTV បានផ្សាយថា ... Read More »

ឥណ្ឌា៖ ក្នុង​រយៈពេល​ ២៤ម៉ោង​ បន្តរកឃើញមនុស្សជាង​ ៣ម៉ឺន​នាក់​ ឆ្លង​កូវីដ​-១៩​ ខណៈ​អ្នកជំងឺកូវីដ-១៩ចំនួន៤​ ពាន់នាក់ស្លាប់

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រទី១៤ ខែឧសភា ឆ្នាំ២០២១នេះ​ បានចុះផ្សាយថា​ ប្រទេសឥណ្ឌា​ ចំពោះ​អត្រា​ឆ្លង​ជំងឺ COVID-19 នៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល បន្ទាប់ពី​អាជ្ញាធរ​មូលដ្ឋាន​ ប្រកាសបន្តរកឃេីញនៅក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ អ្នកឆ្លងសរុប ៣៤៣,១៤៤នាក់។ ... Read More »

លោក Xavi បន្តកុងត្រាថ្មីជាមួយក្លិប Al Sadd រហូតដល់ឆ្នាំ២០២៣

លោក Xavi Hernandez បានបន្តកុងត្រាថ្មីជាមួយក្លិប Al Sadd ក្នុងនាមជាគ្រូបង្វឹករហូតដល់ឆ្នាំ២០២៣។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MARCA នៅថ្ងៃទី១៤ ឧសភានេះ។ ទោះបីជាត្រូវបានគេនិយាយជាលើកដំបូងថា កិច្ចព្រមព្រៀងថ្មីរបស់គាត់មានឃ្លាមួយដែលអាចឱ្យគាត់ផ្លាស់ទៅ Barcelona ក៏ដោយក៏លោក ... Read More »

សង្គ្រាមទ្រង់ទ្រាយធំចាប់ផ្តើមផ្ទុះឡើងហើយ អុីស្រាអែលវាយប្រហារដោយថ្មើរជើងចូលទឹកដីហ្គាហ្សា

នៅព្រឹកថ្ងៃទី១៤ ខែឧសភា អុីស្រាអែលបានបើកការវាយប្រហារតាមដែនគោក(ថ្មើរជើង)ចូលទឹកដីហ្គាហ្សា ដែលជាការចាប់ផ្តើមសង្គ្រាមទ្រង់ទ្រាយធំក្រោយពីភាគីទាំងពីរវាយប្រហារគ្នាតាមដែនអាកាសរួចមក។ សារព័ត៌មាន Times of Israel បានដកស្រង់ការប្រកាសរបស់កម្លាំងទាហានការពារជាតិអុីស្រាអែល ដែលបានឱ្យដឹងថា កម្លាំងទាហានជើងគោកនៃប្រទេសនេះបានវាយប្រហារតាមដីគោកទៅលើតំបន់ហ្គាហ្សា ដោយមានការជួយគាំទ្រការពារពីកម្លាំងទាហានអាកាស។ លោក Jonathan Conricus ... Read More »

ក្លិប Sheffield United កំពុងពិភាក្សាជាមួយលោក Slavisa Jokanovicជុំវិញការងារជាគ្រូបង្វឹកថ្មី

ក្លិបនៅអង់គ្លេស Sheffield United បាននិយាយជាមួយអតីតគ្រូបង្វឹករបស់ក្លិប Fulham និង Watford លោក Slavisa Jokanovic អំពីការងាររបស់អ្នកចាត់ការទូទៅដែលកំពុងទំនេរ។ BBC Sport បានផ្សាយថា ក្លិប ... Read More »

Ashleigh Barty ប៉ះ Coco Gauff ក្នុងវគ្គ៨ក្រុមចុងក្រោយកម្មវិធី Italian Open

កីឡាការិនីវាយតឺន្នីសលំដាប់លេខ១ពិភពលោក Ashleigh Barty បានឈានដល់វគ្គ៨ក្រុមចុងក្រោយ ដ៏គួរឱ្យចាប់អារម្មណ៍ប្រឆាំងនឹងកីឡាការិនីអាមេរិកCoco Gauff ក្នុងព្រឹត្តិការណ៍ Italian Open ។ កីឡាការិនីអូស្ត្រាលី Barty បានយកឈ្នះកីឡាការិនីរុស្ស៊ី VeronikaKudermetova ក្នុងលទ្ធផល ... Read More »