ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ប៊ូឡាវី អាចប្រឈមនឹងកង្វះគ្រូពេទ្យ ក្រោយគុយបាបានប្រកាសដកគ្រូពេទ្យទាំងអស់ចេញពីប្រទេសនេះ

វិវាទនយោបាយនៅក្នុងប្រទេសប៊ូឡាវីឈានដល់ដំណាក់កាលថ្មី​មួយទៀត ក្រោយពេល ក្រុមគ្រូពេទ្យ ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ចូលរួមជាមួយក្រុមបាតុករ ។ គ្រូពេទ្យ មួយចំនួនធំនៅក្នុងប្រទេសនេះគឺមកពីប្រទេសគុយបា តាមការស្នើសុំរបស់រដ្ឋាភិបាលចាស់ដើម្បីបំពេញ កង្វះគ្រូពេទ្យ​នៅប្រទេសនេះ។ ប៉ុន្តែនៅពេលនេះគុយបានបានសម្រេចដកគ្រូពេទ្យចេញ ដោយបញ្ហាមួយចំនួន។តាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលគុយបា ​បានបញ្ជាក់ថា​ រាល់ការចោទប្រកាន់​ទៅលើក្រុមគ្រូពេទ្យ​គុយបា​ ថាបានជួយដល់ក្រុមបាតុករ​ គឺជារឿងប្រឌិត​ ... Read More »

បញ្ហាប្រាក់ចំណាយយោធា ធ្វើទំនាក់ទំនងអាមេរកកូរ៉េខាងត្បូង ប្រេះឆា 

ទំនាក់ទំនងយ៉ាងល្អូកល្អើន រវាងអាមេរិក និងកូរ៉េខាងត្បូង មានសញ្ញាមិនល្អ ក្រោយពេល លោកត្រាំ ដាក់បន្ទុកធ្ងន់ ទៅលើ កូរ៉េខាងត្បូង ឲ្យចំណាយប្រាក់រាប់ពាន់លានដុល្លារ ចិញ្ចឹមទាហានអាមេរិកឈរជើងនៅកូរ៉េខាងត្បូង​។ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក​ Mark Esper ... Read More »

អ៊ីស្រាអែល បារម្ភយ៉ាងខ្លាំង ក្រោយក្រុមឧទ្ទាមជីហាត នៅកាហ្សា បង្ហាញមីស៊ីលផលិតដោយខ្លួនឯង

ការវាយប្រហារនាពេលថ្មីៗនេះ ធ្វើឲ្យ ប្រព័ន្ធការពាររបស់អ៊ីស្រាអែល មិនអាចរារាំងបានឡើយ ដោយ ក្រុមជីហាតដឹងពីចំណុចខ្យោយ នៃប្រព័ន្ធ  Iron Dome ​។ទាំងនោះហើយបានជា ក្រុមជីហាត វាយប្រហារមីស៊ីលជាច្រើនគ្រឿងក្នុងពេលតែមួយ ។ កម្លាំងទាហានជីហាត នៅកាហ្សា ... Read More »

បារាំងធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំ​បញ្ចប់ជម្លោះអ៊ុយក្រែន

ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន នឹងជួបជាមួយសមភាគីអ៊ុយក្រែន​លោកប្រធានាធិបតី Volodymyr Zelensky នៅទីក្រុងប៉ារីស ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ជាការជួបទល់មុខ​គ្នាលើកដំបូង​បំផុត​របស់ពួកគេ ដើម្បី​ស្វែងរកការបញ្ចប់​ជម្លោះ​ដែលកំពុងកើនឡើង​នៅក្នុងប្រទេសអ៊ុយក្រែន ។ នេះបើតាមវិមានប្រធានាធិបតីបារាំង​ចេញថ្លែងការណ៍​​កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ... Read More »

បញ្ហាជនជាតិរ៉ូហ៊ីងយ៉ា ​រដ្ឋាភិបាល​ និងយោធាមីយ៉ានម៉ា​អាចប្រឈមបទល្មើសឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សជាតិ

ជាច្រើនឆ្នាំកន្លងមក បញ្ហាក្រុមជនជាតិឥស្លាម រ៉ូហ៊ីងយ៉ានៅក្នុងប្រទេស​មីយ៉ានម៉ា(ភូមា)​ គឺជាប្រធានបទក្តៅ​បំផុតនៅក្នុងតំបន់អាស៊ា នក្រោយពេលមានជនជាតិរ៉ូហ៊ីងយ៉ាជាច្រើន រង​ការសម្លាប់ដុតបំផ្លាញផ្ទះសម្បែង និងបង្ខំឲ្យចាកចេញពីលំនៅឋានភៀស​ខ្លួនទៅកាន់​ប្រទេស បង់ក្លាដែស​ ។ កន្លងមក តុលាការព្រហ្មទណ្ឌអន្តរជាតិប្រកាសបើកអង្កេត អំពើ“ឧក្រិដ្ឋកម្ម” លើជនជាតិរ៉ូហ៊ីងយ៉ា ហើយការស៊ើបអង្គេត ជាបឋម ... Read More »

ទៀតហើយអាមេរិក ! បាញ់ប្រហារនៅសាលារៀន ស្លាប់និងរបួស​៥នាក់ 

សិស្សវ័យ​១៦ឆ្នាំ ម្នាក់បានបាញ់ប្រហារនៅក្នុងសាលារៀន បណ្តាញឲ្យ មនុស្ស ​២នាក់​ស្លាប់ និង៣នាក់រងរបួស នៅក្នុងសាលារៀនមួយកន្លែងក្នុងរដ្ឋ កាលីហ្វ័រញ៉ា ។ ជនដៃដល់​ក៏បានបាញ់សម្លាប់ខ្លួនឯងផងដែរ តែមិនស្លាប់។ ការបាញ់ប្រហារកើតឡើងនៅសាលាវិទ្យាល័យ Santa Clarita ក្នុងទីក្រុង ... Read More »

ប្រធានាធិប​តីបណ្តោះអាសន្ន ប៊ូឡាវី មិនអនុញ្ញាត ឲ្យអតីតប្រធានាធិបតី ឈរឈ្មោះបោះ​ឆ្នោត​ទៀតឡើយ

ស្ថានភាពនយោបាយនៅក្នុងប្រទេសប៊ូឡាវីកាន់តែអាក្រក់ទៅ បង្កក្តីបារម្ភយ៉ាងខ្លាំងដល់​សហគមន៍អន្តរជាតិ ក្រោយអតីតប្រធានាធិបតី ភៀសខ្លួននយោបាយ​នៅក្នុងប្រទេសម៉ិចស៊ីកូ ដើម្បីសុវត្ថិភាព​។ ជាមួយគ្នានេះដែរ អង្គការសហប្រជាជាតិ​ កាលពីថ្ងៃទី ១៤​ខែវិច្ឆិកា​បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពីស្ថានភាពនៅក្នុង ប្រទេស​ប៊ូឡាវី គឺជារឿងគួឲ្យបារម្ភ​ ។ អង្គការសហប្រជាជាតិ ក៏បានអំពាវនាវឲ្យដោះស្រាយដោយសន្តិភាព។   ... Read More »

នៅទីណាក៏មានដែរ​ជនជាតិចិន ល្មើសច្បាប់ត្រូវបញ្ជូនទៅស្រុកវិញ

ការជំរិត តាមបណ្តាញ ល្បែងស៊ីសង អនឡាញ​ និងបទល្មើសជាច្រើន ផ្សេងទៀត បង្កឡើងដោយក្រុមជនជាតិចិន​  នៅប្រទេសជាច្រើន ក្នុងតំបន់អាស៊ាន​។​ ពេលថ្មីៗនេះ ហ្វីលីពីន​បណ្តេញជនជាតិចិន​ជាង៣០០នាក់ ត្រឡប់ទៅប្រទេសវិញ។ ក្រសួង អន្តោប្រវេសន៍ហ្វីលីពីន កាលពីថ្ងៃទី​១៤ ... Read More »

រញ្ជយយដី​ កម្រិត​៧,១រ៉ិចទ័រ នៅឥណ្ឌូនេស៊ី​  បង្កក្តីបារម្ភពីរលកស៊ូណាមិ

ឥណ្ឌូនេស៊ី ងាយរងការរញ្ជួយដី ជាងគេបំផុតនៅលើពិភពលោក ដោយប្រទេស​នេះស្ថិត​នៅ ក្នុងជួរខ្សែក្រវាត់ ភ្លើងនៃផែនដី ។ កាកាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា មានការរញ្ជួយដីកម្រិត ៧,១រ៉ិចទ័រ  ធ្វើឲ្យ អាជ្ញាធរ ប្រកាសអាសន្នពីរលកយក្សស៊ូណាមិ។ ប៉ុន្តែក្រោយមក ... Read More »

ទីក្រុងនៅវាលទំនាបប្រឈម ការលិចលង់ដោយទឹកសមុទ្រកើនឡើង

អស់រយៈពេល​ជាច្រើន​ឆ្នាំមកហើយ ដែល​អ្នក​វិទ្យាសាស្រ្ត​ទូទៅ​បាន​នាំគ្នា​លើកឡើង ពី​ផលវិបាក នៃ​ការ​ឡើងកម្តៅនៃ​ភពផែនដី ហើយ​ក្នុង​ចំណោម​ផលវិបាក​ទាំងនោះ​ ក៏មាន​ដែរ ការកើនឡើងនៃ​កម្ពស់​ទឹកសមុទ្រ​។ ចាប់តាំង​ពីថ្ងៃ​ចន្ទ​ដើមសប្តាហ៍នេះមក ការកើនឡើង​នៃ​កម្ពស់ទឹកសមុទ្រ​មិនមែន​ ​ជា​ការព្យាករ​តែប៉ុណ្ណោះទេ តែ​វាជាអ្វីដែលកំពុងតែកើតឡើងហើយដែល​គេ​អាច​វាស់ស្ទង់​មើល​បាន​ដោយ​ជាក់ស្តែង តាមរយៈ​ការ​សិក្សា​ទៅលើ​ទិន្នន័យ​បាន​ពី​ផ្កាយរណប ដែល​បង្ហាញ​ថា កម្ពស់​ទឹកសមុទ្រ​នៅ​លើ​ភពផែនដី​យើងនេះ​កំពុងតែ​កើនឡើង ហើយ​អត្រា​នៃ​ការកើនឡើង​នេះ​មាន​សន្ទុះកាន់តែ​លឿន ... Read More »

សម្ពាធទណ្ឌកម្ម​  អាមេរិកកំពុងតែរុញតួកគី ឲ្យទៅរុស្ស៊ីដោយខ្លួនឯង

នៅក្នុងដំណើរទស្សនកិច្ច ទៅកាន់អាមេរិក​កាលពីថ្ងៃទី​១៣ ខែវិច្ឆិកា ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតិដូណាល់ ត្រាំ ស្តីពីភាពមិនច្បាស់លាស់ អំពីទំនាក់ទំនង រវាងអាមេរិក នឹង តួកគី។ ​សកម្មភាពខាងលើ កើតឡើងក្រោយអាមេរិកដាក់សម្ពាធ​ទៅលើប្រទេស​តួកគីកាន់តែខ្លាំង ។ នៅក្នុងដំណើរទស្សនកិច្ចនោះ មានទាំងការស្វាគមន៍ ... Read More »

យានស្រាវជ្រាវរបស់ជប៉ុន​ បានបញ្ចប់បេសកកម្ម ត្រឡប់មកវិញហើយ

ក្រោយការស្រាវជ្រាវនៅលើ អាចម៍ផ្កាយ​Ryugu ​ ដោយជោគជ័យ យានអវកាស ​Hayabusa-2 ​របស់ជប៉ុន ចាប់ផ្តើម ចាកចេញ វិលត្រឡប់មកកាន់ភពផែនដីវិញ​ដោយត្រូវ​ចំណាយពេល យ៉ាងយូទើប  ហោះមកដល់ផែនដី។ ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ កាលពីថ្ងៃទី១៣ ... Read More »

អង្គការសិទ្ធិមនុស្សប្តឹងលោកស្រី អង់សាន ស៊ូជី ពាក់ព័ន្ធ ក្រុមជនជាតិរ៉ូហ៊ីងយ៉ា

បញ្ហាក្រុមជនជាតិរ៉ូហ៊ីងយ៉ា នៅក្នុងប្រទេសមីយ៉ានម៉ា បានធ្វើឲ្យកិត្តិយស របស់ថ្នាក់ដឹកនាំ គឺលោកស្រីអង់សាន ស៊ូជី​ ធ្លាប់ទទួលបានពានរង្វាន់ណូបែលសន្តិភាព​។ នៅពេលនេះ ក្រុមអង្គការសិទ្ធិមនុស្សបានសម្រេចដាក់ពាក់បណ្តឹងទៅលើលោកស្រី ពាក់ព័ន្ធ​បញ្ហាជនជាតិរ៉ូហ៊ីងយ៉ា។ ក្រុមអង្គការសិទ្ធិមនុស្សបានដាក់ពាក្យបណ្តឹង ទៅកាន់តុលាការក្នុងប្រទេសអាហ្សង់ទីន ប្រឆាំងទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាគឺលោកស្រី អោងសាន ស៊ូជី ... Read More »

ស្ថានភាពកោះហុងកុង កាន់តែអាក្រក់ រដ្ឋាភិបាល​បញ្ជាឲ្យបិទសាលាទាំងអស់

បាតុកម្ម​នៅកោះហុងកុង អូសបន្លាយជាង​៥ខែកន្លងមក ដោយមិនមានទីបញ្ចប់នោះឡើយ ហើយបាតុកម្មវិវឌ្ឍន៍ទៅជាអំពើហិង្សា​ ក្រោយពេលមាននិស្សិតម្នាក់ស្លាប់​នៅក្នុងការប៉ះទង្គិចជាមួយកម្លាំងសន្តិសុខ​ ។ មេដឹកនាំកោះហុងកុង លោកស្រី​ Carrie Lam បានកោះប្រជុំជាបន្ទាន់​​ជាមួយមន្ត្រីគ្រប់​ជាន់​ថ្នាក់ដើម្បីឡើងផែនការទប់ស្កាត់បាតុកម្ម។​ ពេលថ្មីៗនេះលោកស្រី លឹម ​ក៏បាន​ព្រមានថា នឹងឈប់បន្ធូបន្ថយដល់ក្រុមបាតុករបង្កអំពើហិង្សា ... Read More »

មន្ត្រីប៉ូលិសថៃដកាំភ្លើង បាញ់ប្រហារនៅក្នុងសវនាការ ស្លាប់៣នាក់

នៅក្នុងសវនាការកាត់ក្តីពាក់ព័ន្ធវិវាទដីធ្លីនៅក្នុងខេត្ត ចន្ថាបុរី(Chanthaburi) ​​កាលពីថ្ងៃទី១២ ខែវិច្ឆិកា អតីតមន្ត្រីប៉ូលិស បានដកកាំភ្លើង បាញ់ប្រហារបណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់​។ តាមសារព័ត៌មាន ​ SCMP ​បានផ្សាយថា លោក​ Thanin អាយុ​៦៧ឆ្នាំ ... Read More »

អាមេរិកទៅដល់ទីណា ទីនោះ រលាយ គ្មានសុខសន្តិភាពនោះឡើយ នេះហើយឈ្មួញ​សង្គ្រាម!

ប្រទេសជាច្រើននៅជុំវិញពិភពលោក​បានថ្កោលទោស​ដល់មហាអំណាច អាមេរិក​ដែល​ចេះ តែដើរស្រែកប្រទេសគេ រំលោភសិទ្ធិមនុស្ស ប៉ុន្តែផ្ទាល់ខ្លួនអាមេរិក បានបង្កឲ្យ​ប្រទេស​ជាច្រើនធ្លាក់ក្នុងសភាព​វឹកវរ ចាលាចល ក្នុងនោះមានស៊ីរី វេណេហ្ស៊ុយអឡាជាដើម។ នៅពេលនេះរដ្ឋាភិបាល ប្រទេសប៊ុលឡាវី ក៏បានចោទប្រកាន់អាមេរិក ថានៅពីក្រោយការ​ធ្វើរដ្ឋប្រហារ​មិនបង្ហូរឈាមនៅក្នុងប្រទេសនេះផងដែរ​ ដោយអាមេរិកគាំទ្រ ក្រុមប្រឆាំង ... Read More »

កម្មករ​​ប្រព័ន្ធទុយយោទឹកអូម៉ង់ ៦នាក់ ស្លាប់​ ដោយទឹកជំនន់

កាលពីថ្ងៃទី​១២ ខែវិច្ឆិកា កម្មករមួយក្រុម ធ្វើការងារលើផ្នែកបណ្ដាញទុយយោទឹក នៅក្រោមដី ទាំងកំពុងមានទឹកជំនន់ បណ្ដាលឲ្យស្លាប់ចំនួន៦នាក់ នៅក្នុងរដ្ឋធានី​ Muscat  ប្រទេស​អូម៉ង់ ។ សារព័ត៌មាន The Times of ... Read More »

អ៊ីស្រាអែលវាយប្រហារសម្លាប់មេដឹកនាំក្រុមជីហាតនៅកាហ្សា

ស្ថានភាពនៅក្នុងតំបន់កាហ្សាកាន់តែតានតឹងថែមទៀតក្រោយពេលដែល មេដឹកនាំក្រុម អ៊ីស្លាម​ជីហាត​​រងការវាយប្រហារសម្លាប់ពីកម្លាំងទាហានអ៊ីស្រាអែល នៅតំបន់កាហ្សា ។​ ក្រោយការវាយប្រហារ ក្រុមជីហាត និង ហាម៉ាសនៅកាហ្សាក៏បានបើកការវាយបកទៅ​លើទឹកដីអ៊ីស្រាអែល​ ដោយរ៉ុក្កែត​ជាច្រើនគ្រាប់​ បានបាញ់ចេញពីកាហ្សាសម្តៅទៅ​កាន់ទឹកដីអ៊ីស្រាអែលនៅតំបន់ភាគ​ខាងត្បូង ក្រោយកម្លាំងទាហានអ៊ីស្រាអែល បើកការវាយប្រហារតាមដែនអាកាស ទៅ​លើ​ទី​​តាំងមេដឹកនាំ អ៊ីស្លាមជីហាត​(Jihad)។ កម្លាំងទាហាន ... Read More »

ជារៀងរាល់ឆ្នាំ មានកុមារនិងទារកជិត​១លាននាក់ស្លាប់ដោយសារតែជំងឺរលាកសួត

នៅក្នុងសម័យកាលវិជ្ជសាស្ត្រទំនើប ការស្រាវជ្រាវ រកឃើញថ្នាំព្យាបាលជំងឺផ្សេងៗ គ្រប់ប្រ​ភេទ​ ​ ប៉ុន្តែមនុស្សស្លាប់ដោយសារជំងឺក៏កាន់តែកើនឡើងផងដែរ ។ តាមរបាយការណ៍របស់អង្គការ​ UNICEF ​បានបញ្ជាក់ថា ជំងឺរលាកសួត សម្លាប់កុមារ និងទារក ជាង៨សែននាក់ នៅលើពិភពលោក។ ... Read More »

អ្នកបាញ់សម្លាប់ពលរដ្ឋអាមេរិក​នៅម៉ិចស៊ីកូចាប់បានហើយ

ជនដៃដល់ដែលបានសម្លាប់ពលរដ្ឋអាមេរិក នៅលើទឹកដីម៉ិចស៊ីកូ ពេលនេះត្រូវបាន​ចាប់​ខ្លួនហើយ ប៉ុន្តែប៉ូលិសម៉ិចស៊ីកូមិនបានបញ្ជាក់ថាចាប់ខ្លួនបានប៉ុន្មានអ្នកនោះឡើយ​។ នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ រដ្ឋមន្រ្ដីក្រសួងសន្ដិសុខម៉ិកស៊ិក លោក Alfonso Durazo​ បាន​ថ្លែងថា អាជ្ញាធរ​បានចាប់ខ្លួន អ្នកពាក់ព័ន្ធនឹងអំពើឃាតកម្មទៅលើស្រ្ដី និងកុមារ​៦នាក់ ... Read More »

សភាអាមេរិក ប្រកាសពីខ្លឹមសារនៃការ សាកសួរជាសម្ងាត់​សាក្សី​ ដើម្បីឈានដល់ការចោទប្រកាន់ទោសលោកត្រាំ

តាមសារព័ត៌មាន TTXVN ​ បានផ្សាយថា នៅថ្ងៃទី​១១ ខែវិច្ឆិកា សភាអាមេរិក បានប្រកាស​របាយការណ៍​សួរចម្លើយ សាក្សី​នៅក្នុងគណៈកម្មការសភា អាមេរិក​ ពាក់ព័ន្ធ ការចេញបញ្ជារបស់លោកត្រាំឲ្យបង្កកប្រាក់ជំនួយ​ដល់អ៊ុយក្រែន ក្នុងគោលដៅនយោបាយ ។ ខ្លឹមសារនៃ​ការសាកសួរ​របស់លោកស្រី​ ... Read More »

ប្រធានាធិបតីតួកគី៖ តួកគីមិនមែនជាគុកសម្រាប់ដាក់អ្នកទោស​ISឡើយ

អ្នកទោសក្រុមភេរវកម្ម IS ​រាប់ពាន់នាក់កំពុងតែជាប់ឃុំនៅក្នុងប្រទេសតួកគីភាគច្រើន ជាជនជាតិ​នៅតំបន់អឺរ៉ុប។​ នៅពេលនេះ តួកគីក៏បានចាប់ផ្តើម បញ្ជូនអ្នកទោស ទៅកាន់ប្រទេសដើមកំណើតរបស់រឿងៗខ្លួន ដើម្បីឲ្យរដ្ឋាភិបាល​ កាត់ទោសនិង ដាក់គុកជាបន្តទៀត។ កាលពីថ្ងៃទី​១១ ខែវិច្ឆិកា តួកគី បាន​ចាប់ផ្តើម ... Read More »

បារម្ភពីសុវត្ថិភាពក្រោយរដ្ឋប្រហារ មិនបង្ហូរឈាម ម៉ិចស៊ីកូ អនុញ្ញាតឲ្យប្រធានាធិបតីប៊ូឡាវី​ ភៀសខ្លូន

អតីតប្រធានាធិបតី ​ ប៊ូឡាវី ​លោក​ Evo Morales ​ទទួលបានសិទ្ធិិស្នាក់នៅក្នុងប្រទេសម៉ិចស៊ីកូ​ កាលពីថ្ងៃទី​១១ ខែវិច្ឆិកា​ ក្រោយពេលលោកត្រូវបានយោធា បង្ខំឲ្យលាលែងចេញពីតំណែង​បញ្ចប់វិវាទនយោបាយ​ ។ រដ្ឋមន្ត្រីការបរទេសម៉ិចស៊ីកូ លោក​ Marcelo ... Read More »

មូលហេតុដែលរុស្ស៊ី កាត់បន្ថយការចំណាយ សម្រាប់ការពារជាតិ

ប្រធានាធិបតីរុស្ស៊ីលោក ពូទីន ធ្លាប់បានប្រកាស ជាច្រើនលើកហើយថា ប្រទេសមានអំណាច ត្រូវតែមានកម្លាំងទាហានខ្លាំង ត្រៀមលក្ខណៈធ្វើសង្គ្រាមជានិច្ច ព្រមទាំងមានសព្វាវុធការពាររឹងមាំ។ កន្លងមក មានការមន្ទិលសង្ស័យ ពីកង្វះថវិកា ទើបរុស្ស៊ីកាត់បន្ថយការចំណាយសម្រាប់ការពារជាតិ ។ នៅពេលនេះ លោកពូទីន ... Read More »

សាលារៀនរាប់រយនៅអូស្ត្រាលី ត្រូវបិទទ្វារដោយភ្លើងឆេះព្រៃរាលដាលកាន់តែខ្លាំង

មកទល់ពេលនេះភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្ត្រាលីមិនទាន់គ្រប់គ្រងបាននៅឡើយ​ហើយរាលដាលកាន់តែខ្លាំងឡើងទៀតផង ។​ ផ្ទៃសម្បែងរាប់សិបខ្នងរងការបំផ្លាញ ហើយនៅពេលនេះសាលារៀនរាប់រយៈខ្នងត្រូវបិទទ្វារ​ផងដែរ​ ដើម្បីបញ្ចៀសហេតុការណ៍អាក្រក់កើតឡើង​។ សារព័ត៌មាន ស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ភ្លើងឆេះព្រៃនៅក្នុងរដ្ឋញូសោតវែលស៍ (New South Wales) ... Read More »

តុលាការវៀតណាម​ដាក់ទោស​បុរស​អូស្ត្រាលី​ពីបទភេរវកម្ម ជាប់គុក​១២ឆ្នាំ

តុលាការមួយ​ក្នុងប្រទេសវៀតណាម​បានឃុំខ្លួន​បុរសជនជាតិអូស្ត្រាលី​ម្នាក់​ អាយុ​៧០ឆ្នាំ​ទៅហើយនោះ ឲ្យជាប់ពន្ធនាគាររយៈពេល​១២ឆ្នាំ ចោទប្រកាន់ពីបទ​ធ្វើអំពើភេរវកម្ម ។ សារព័ត៌មានប៊ីប៊ីស៊ី ផ្សាយ​នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ថា លោក Chau Van Kham ជាអ្នកធ្វើការនៅក្នុងឡត៍​នំ ដែលចូលនិវត្តន៍​ម្នាក់ ... Read More »

រថភ្លើងបុកគ្នានៅបង់ក្លាដែស ​ស្លាប់​ និងរងរបួសមនុស្សយ៉ាងតិច​ ជាង៥០នាក់

រថភ្លើង២ខ្សែ​ស្ថិតនៅភាគខាងកើត​របស់ប្រទេសបង់ក្លាដែស​ កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបុកគ្នា បណ្តាលឲ្យស្លាប់​មនុស្សយ៉ាងតិច​១៤នាក់ និងជាង​៤០នាក់រងរបួស ។ នេះបើតាមមន្ត្រីរបស់​ប្រទេសនេះបញ្ជាក់ប្រាប់បណ្តាញផ្សព្វផ្សាយព័ត៌មាន ។ ប្រភពបានបញ្ជាក់ថា ហេតុការណ៍បានកើតឡើង​នៅពេលដែលរថភ្លើងមួយខ្សែ​កំពុងឆ្ពោះទៅកាន់​ទីក្រុងកំពង់ផែ Chittagong ក៏បានបុកជាមួយរថភ្លើងមួយខ្សែ​ដែលទិសដៅទៅកាន់​រដ្ឋធានី ដាកា ... Read More »

ផ្ទះជាង​១ម៉ឺនខ្នងរងការបំផ្លាញដោយព្យុះកំណាចនៅ ឥណ្ឌា និងបង់ក្លាដែស

គិតមកដល់ថ្ងៃទី១០ ខែវិច្ឆិកា មន្រ្ដីគ្រប់គ្រងគ្រោះមហន្ដរាយបង់ក្លាដែស បានថ្លែងថា ខ្យល់ព្យុះកំណាច (ស៊ីក្លូន)  បានវាយប្រហារទៅលើប្រទេសបង់ក្លាដែស និង ឥណ្ឌា ចាប់តាំងពីយប់ ថ្ងៃសៅរ៍ មកម៉្លេះ បណ្ដាលឲ្យមនុស្សស្លាប់ និងលំនៅឋាន​ជាង៦០០០ខ្នង រងការខូចខាត។ ... Read More »

ការអត់ធ្មត់មានព្រំដែន បើមិនបង្ក្រាប មិនមានទីបញ្ចប់ឡើយ

នៅពេលនេះ ប៉ូលិសកោះហុងកុង មិនអាចរក្សាការអត់ធ្មត់ទៅលើក្រុមបាតុករ គ្មានថ្ងៃបញ្ចប់ ដោយ ប៉ូលិសហុងកុងបាញ់បាតុករស្តែងៗតែម្តង ដើម្បីបង្ក្រាបបាតុកម្មដែលកាន់ក្តៅគគុកឡើងៗសារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្ត្រីប៉ូលិសហុងកុងមួយរូបបានប្រើប្រាស់កាំភ្លើង បាញ់ទៅលើបាតុករពាក់ម៉ាស់ម្នាក់បណ្តាលឲ្យរងរបួស ដោយសារតែរូបគេបានធ្វើការតវ៉ាបំពានលើបំរាម ... Read More »

បាតុកម្មនៅលីបង់ មិនទាន់មានសញ្ញាបញ្ចប់នៅឡើយទេ

ប្រជាពលរដ្ឋលីបង់ បានធ្វើបាតុកម្ម នៅទូទាំងប្រទេស អស់រយៈពេលជាច្រើនសប្ដាមកហើយដោយគួបផ្សំនឹងការរឹតបន្ដឹងនូវការធ្វើចរាចរណ៍ប្រាក់ដុល្លារថែមទៀតផង ទើបធ្វើឲ្យប្រទេសនេះ​ ប្រឈមនឹងកង្វះខាតប្រេងឥន្ធនៈប្រើប្រាស់។ ម្ចាស់ស្ថានីយប្រេងឥន្ធនៈជាច្រើន នៅក្នុងរដ្ឋធានីប៉េរូត បានឲ្យដឹងថា ពួកគាត់​នឹងមិនបញ្ជាទិញប្រេងចូលបន្ដទៀតទេ ព្រោះនៅពេលនេះ រដ្ឋាភិបាល​បានរឹតបន្ដឹងនូវការធ្វើចរាចរណ៍ប្រាក់​ដុល្លារ។ រីឯបញ្ហាកង្វះខាតប្រេងឥន្ធនៈនេះ បានកើតឡើង ​ដោយសារមានវិបត្ដិហិរញ្ញវត្ថុ និងការផ្ទុះឡើងនូវបាតុកម្ម ... Read More »