ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

FIFA អនុញ្ញាតឲ្យមានការដោះដូរកីឡាកររបស់ក្លឹបនីមួយៗបន្តរហូតដល់រដូវក្តៅ

លីគបាល់ទាត់ទាំងអស់នឹងត្រូវបានអនុញ្ញាតឱ្យបើកយុទ្ធនាការផ្ទេរ-ដោះដូរកីឡាកររបស់ក្លឹបនីមួយៗរហូតដល់រដូវក្តៅមុនពេលយុទ្ធនាការបច្ចុប្បន្នត្រូវបានបញ្ចប់ក្រោមបទប្បញ្ញត្តិថ្មីដែលប្រកាសដោយសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) កាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅថ្ងៃសុក្រនេះ ។ សហព័ន្ធបាល់ទាត់ពិភពលោកបានប្រកាសពីវិធានការឆ្លើយតបទៅនឹងការពន្យារពេលនៃលីគនានានៅទូទាំងពិភពលោកដែលបណ្តាលមកពីការឆ្លងរាលដាលនៃវីរុសកូរ៉ូណា។ នាយកប្រតិបត្តិនៃក្របខ័ណ្ឌ Premier League លោក Richard Masters ... Read More »

ការប្រកួតក្របខ័ណ្ឌ Premier League ត្រឡប់មកវិញនឹងមិនត្រូវឲ្យពាក់ម៉ាស់ និងគ្មានក្មេងរើសបាល់នៅកីឡដ្ឋានឡើយ

អង់គ្លេស៖ កីឡាករ និងបុគ្គលិក គ្រូបង្វឹកនឹងមិនតម្រូវឱ្យពាក់ម៉ាស់នៅឯពហុកីឡដ្ឋានឡើយនៅពេលដែលក្របខ័ណ្ឌ Premier League ចាប់ផ្តើមឡើងវិញ។ចំណែកពីមុនធ្លាប់តែមានក្មេងៗចាំរើសបាល់ក៏មិនអនុញ្ញាតឲ្យមានដែរខណៈដែលកីឡាករនឹងត្រូវបានលើកទឹកចិត្តមិនឱ្យស្តោះទឹកមាត់ ឬញើសសំបោរក្នុងទីលានប្រកួតដែរ ។ ក្លឹបនានាបានព្រមព្រៀងលើពិធីសារវេជ្ជសាស្រ្តនិងប្រតិបត្តិការមួយចំនួនសម្រាប់ការចាប់ផ្តើមរដូវកាលឡើងវិញនៅឯកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍។ វានឹងមានការកំណត់យ៉ាងតឹងរឹងចំពោះអ្នកដែលត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងពហុកីឡដ្ឋាននៅថ្ងៃប្រកួតនិងទីធ្លានានានឹងត្រូវបែងចែកជាតំបន់រួមទាំងផ្លូវរូងក្រោមដី និងទីលាន។ សរុបទៅមានតែមនុស្ស ៣០០ នាក់ប៉ុណ្ណោះដែលនឹងមាននៅក្នុងពហុកីឡដ្ឋាននីមួយៗដែលមានចំនួនមិនលើសពី១១០ នាក់នៅក្នុងតំបន់ក្រហមដែលរួមមានទាំងបុគ្គលិកក្លឹបនិងមន្រ្តី។ ... Read More »

ប្រធានក្លឹប Bayern Munich ព្រួយបារម្ភចំពោះទីផ្សារដោះដូរកីឡាករបន្ទាប់ពីមានវិបត្តិកូវីដ-១៩

ប្រធានក្លឹប Bayern Munich លោក Karl-Heinz Rummenigge បាននិយាយថា ម្ចាស់ជើងឯកក្របខ័ណ្ឌ Bundesliga កំពុងប្រកាន់យកនូវវិធីសាស្រ្តប្រុងប្រយ័ត្នក្នុងទីផ្សារដោះដូរកីឡាករបន្ទាប់ពីមានជំងឺរាតត្បាតកូវីដ-១៩។ រដូវកាល Bundesliga ឆ្នាំ២០១៩-២០២០ បានចាប់ផ្តើមឡើងវិញកាលពីខែមុនបន្ទាប់ពីយុទ្ធនាការនេះត្រូវបានផ្អាកនៅខែមីនាដោយសារវិបត្ដិកូវីដ-១៩ ។ ... Read More »

La Liga ត្រឡប់មកវិញ៖ ម្ចាស់ផ្ទះ Sevilla ទទួលបានជ័យជំនះលើក្រុមភ្ញៀវ Betis ២-០

អេស្ប៉ាញ៖ កីឡាករLucas Ocampos និង Fernando បានធ្វើឱ្យក្រុមម្ចាស់ផ្ទះ Sevilla បង្កើនក្តីសង្ឃឹមក្នុងក្របខ័ណ្ឌ Champions League ជាមួយនឹងជ័យជម្នះ ២-០ ទៅលើ Real Betis ... Read More »

ប្រាក់បំណុលសាធារណៈរបស់អាមេរិកកើនឡើងដល់២៦.០០០ ពាន់លានដុល្លារ

យោងតាមក្រសួងរតនាគារសហរដ្ឋអាមេរិកបានឱ្យដឹងថាក្នុងអំឡុងពេលនៃការកាន់តំណែងរបស់លោកប្រធានាធិបតីដូណាល់ត្រាំ បំណុលសាធារណៈបានកើនឡើងបន្ថែមចំនួន ៦.០០០ ពាន់លានដុល្លារទៀត។ តាមការលើកឡើងរបស់ក្រសួងរតនាគារ បំណុលសាធារណៈរបស់សហរដ្ឋអាមេរិកបានកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន។ មកដល់ពេលនេះអាមេរិក មានបំណុលសាធារណៈដល់ទៅ ២៦.០០០ ពាន់លានដុល្លារ។ ប្រាក់បំណុលកើនឡើងដោយសារតែការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ធ្វើឲ្យអាមេរិកត្រូវចំណាយប្រាក់ជាច្រើនដើម្បីជួយដល់សេដ្ឋកិច្ចជាតិ។ កន្លងមកលោក Henry Paulson ... Read More »

ឱកាសល្អហុចឲ្យ លោក Joe Biden មានសង្ឃឹមខ្ពស់ក្នុងការជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក

អាមេរិក៖ បេក្ខភាពប្រធានាធិបតីអាមេរិក​Joe Biden ជាអ្នកនយោបាយជើងចាស់ និងមានភាពជិតស្និទ្ធបំផុតជាមួយក្រុមជនជាតិស្បែកខ្មៅ ពិសេសក្នុងរដ្ឋកាលដឹកនាំរបស់ប្រធានាធិបតីអូបាម៉ា​។ មិនតែប៉ុណ្ណោះអតីតប្រធានាធិបតី​អូបាម៉ា​ធ្លាប់ឲ្យលោក Joe Biden ខ្ចីលុយយកទៅព្យាបាលជំងឺមហារីកខួរក្បាលកូនប្រុសច្បងទៀតផង​។ កាលពីឆ្នាំ​២០១៥ លោកJoe Biden ពេលកាន់តំណែងជាអនុប្រធានាធិបតី ធ្លាប់បានប្រកាសលក់ផ្ទះ​ដើម្បីយកប្រាក់មកព្យាបាលកូន​ ប៉ុន្តែត្រូវបានប្រធានាធិបតីអូបាម៉ា ... Read More »

កូរ៉េខាងត្បូង ធ្វើសមយុទ្ធបាញ់គ្រាប់ពិត ក្នុងពេលកំពុងតានតឹងជាមួយកូរ៉េខាងជើង

សារព័ត៌មានយ៉ុនហាប់ របស់កូរ៉េខាងត្បូងបានផ្សាយថា កម្លាំងទាហានប្រទេសនេះ​ នៅថ្ងៃ ទី​១១ ខែមិថុនា បានធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅតំបន់សមុទ្រភាគខាងកើត​ប្រទេសនេះ ។ សមយុទ្ធធ្វើឡើង ក្នុងពេលកូរ៉េទាំងពីរកំពុងប្រឈមមុខតានតឹងដាក់គ្នា​ ហើយ​កូរ៉េខាងជើង បានកាត់ផ្តាច់បណ្តាញទំនាក់ទំនង នៅព្រំដែន។ សមយុទ្ធពេលដំបូងគ្រោងធ្វើឡើងនៅ ... Read More »

អង្គការពាណិជ្ជកម្មពិភពលោក​ WTO ​ចាប់ផ្តើមដំណើរការជ្រើសរើសប្រធានថ្មី

អន្តរជាតិ៖ អង្គការពាណិជ្ជកម្មពិភពលោកស្ថិតនៅក្នុងដំណាក់កាលអាក្រក់បំផុត មិនធ្លាប់មានក្នុងរយៈពេល​២៥ឆ្នាំកន្លងមក ដោយសារតែការប្រឈមមុខតានតឹង​ដាក់គ្នារវាងប្រទេសមហាអំណាចសេដ្ឋកិច្ចនៅលើពិភពលោក​ ។ ក្នុងពេលដែល​ស្ថានភាពកូវីដ-​១៩ កំពុងតែរាលដាល និងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក មិនតែប៉ុណ្ណោះការបោះឆ្នោតអាមេរិកក៏កាន់តែខិតជិត ដូច្នេះ​ការជ្រើសរើសប្រធាន WTO ​ថ្មីគឺជារឿងចាំបាច់បំផុត​។ អគ្គនាយកWTO លោកRoberto Azevedo បានសម្រេចលាលែងចេញពីតំណែង ... Read More »

ក្នុងរយៈពេលមួយថ្ងៃ ឥណ្ឌារកឃើញអ្នកឆ្លងCOVID-19 ថ្មីៗរហូតដល់ជិត១ម៉ឺនករណី និងអ្នកស្លាប់ថ្មីជាង៣រយនាក់

អន្តរជាតិ៖ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០នេះ អាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា ក្នុងរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ អ្នកឆ្លងCOVID-19ថ្មីៗរហូតដល់ ៩,៩៩៦ករណី និងអ្នកស្លាប់ថ្មីចំនួន ៣៥៧នាក់ ។ នេះបើតាមការបញ្ជាក់នៅក្នុងរបាយការណ៍ប្រចាំថ្ងៃស្តីពីករណីឆ្លង ... Read More »

អ្នកវិទ្យាសាស្ត្រ៖ បុរសប្រឈមហានិភ័យឆ្លងកូវីដ-១៩ ច្រើនជាង ស្ត្រី

តាមលទ្ធផលជាក់ស្តែង និងការស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្របានបង្ហាញឲ្យឃើញថា ភាពបន្ស៊ាំនៃកោសិការរបស់ស្រ្ដី ខ្លាំងជាងបុរស ទើបធ្វើឲ្យស្ដ្រីមានអត្រាឆ្លង និងស្លាប់ដោយកូវីដ-១៩ តិចជាងបុរស។ មួយវិញទៀត ស្ត្រីមិនសូវចេញក្រៅផ្ទះ ឬការពារបានល្អជាងបុរស ។ ចំណែកបុរសវិញដើរហើរនៅខាងក្រៅច្រើនជាង។ មិនតែប៉ុណ្ណោះថែមទាំងមានការជួបជុំមិត្តភក្តិច្រើនជាងស្ត្រី ដែលជាហេតុនាំឲ្យមានអ្នកឆ្លងកូវីដ-១៩ច្រើនជាង។ សារព័ត៌មាន ... Read More »

ចំនួនសត្វតោអាស៊ីដ៏កម្រ បានកើនឡើងជិតមួយភាគបី ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ

អន្តរជាតិ៖ មេដឹកនាំឥណ្ឌា បានសរសេរនៅលើបណ្ដាញ Twitter កាលពីថ្ងៃពុធទី១១ ខែមិថុនានេះថា “ចំនួននៃសត្វតោអាស៊ីដ៏កម្រដែលរស់នៅក្នុងព្រៃ Gir របស់រដ្ឋ Gujarat មានការកើនឡើងជិត ២៩ ភាគរយ” ។ ពោលគឺជិត ... Read More »

ទីក្រុងព្យុងយ៉ាងព្រមានអាមេរិក មិនត្រូវលូកដៃ ក្នុងទំនាក់ទំនង កូរ៉េទាំងពីរឡើយ

ស្ថានភាពទំនាក់ទំនងរវាង កូរ៉េខាងជើង និងខាងត្បូង ងាកទៅរកភាពតានតឹងជាថ្មីក្រោយ កូរ៉េខាងជើង កាត់ផ្តាច់បណ្តាញទំនាក់ទំនងទាន់ហេតុការណ៍ រវាងប្រទេសទាំងពីរនៅតំបន់ព្រំដែន។ សារព័ត៌មានរ៉យទ័រនៅថ្ងៃ ទី១១ ខែមិថុនា បានផ្សាយថា កូរ៉េខាងជើង បានព្រមានដល់អាមេរិក ថា មិនត្រូវលូកដៃចូលកិច្ចការផ្ទៃក្នុង ... Read More »

នាយ​ខាវ ក្នុង​រឿង «​ស្នេហា​ស្រុកស្រែ​» បានទទួល​មរណភាព​ក្នុង​អាយុ​៥៩​ឆ្នាំ

អន្តរជាតិ៖ តាម​ការផ្សាយ​របស់​កា​សែតបាងកកប៉ុស្តិ៍ នៅ​ព្រឹក​ថ្ងៃទី​១១ខែមិថុនា​ ឆ្នាំ២០២០នេះ បាននិយាយថា តារាភាពយន្ត​ថៃ លោកSaranyu Wongkrachang ដែល​អ្នក​និយម​ទស្សនា​ភាពយន្ត​ថៃ ស្គាល់​ថា ជា​តួ​នាយ​ខាវ ក្នុង​រឿង «​ស្នេហា​ស្រុកស្រែ​» បានទទួល​មរណភាព​ក្នុង​អាយុ​៥៩​ឆ្នាំដោយសារ​ជំងឺមហារីក​ថ្លើមកម្រិតធ្ងន់ធ្ងរដោយមិនអាចព្យាបាលបាន​ ។ ... Read More »

ពន្យារពេលអូឡាំពិកទីក្រុងតូក្យូ៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិកំពុងស្វែងរកសំណងធានារ៉ាប់រងសម្រាប់ប្រទេសដែលប៉ះពាល់ធ្ងន់ធ្ងរកូវីដ-១៩

គេហទំព័រជប៉ុនធូដេ បានផ្សាយនៅថ្ងៃព្រហស្សតិ៍នេះថា គណៈកម្មាធិការ អូឡាំពិកអន្តរជាតិ (IOC) កំពុងពិភាក្សា ជាមួយក្រុមហ៊ុន ធានារ៉ាប់រងជុំវិញ ការទទួលបានសំណងសម្រាប់ការពន្យារពេលព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ នៅបណ្តាប្រទេសដែលបង្កឡើងដោយមេរោគកូរ៉ូណា។ នាយកប្រតិបត្ដិអូឡាំពិករបស់ IOC លោក Pierre Ducrey ... Read More »

រដ្ឋមន្ត្រី​អប់រំ​ម៉ាឡេស៊ី នឹង​បើក​សាលារៀន​ឡើងវិញ ប៉ុន្តែ​ត្រូវ​រៀបចំ​ឡើងជា​ដំណាក់កាល

អន្តរជាតិ៖ លោក Mohd Radzi Jidin រដ្ឋមន្ត្រី​អប់រំ​ម៉ាឡេស៊ី បានបញ្ជាក់​នៅ​ថ្ងៃទី​១០ ខែមិថុនា​ ឆ្នាំ២០២០ថា រដ្ឋាភិបាល​ម៉ាឡេស៊ី នឹង​បើក​សាលារៀន​ឡើងវិញ ដែល​ត្រូវ​រៀបចំ​ឡើងជា​ដំណាក់កាល ខណៈ COVID-19 ក្នុងប្រទេស​ម៉ាឡេស៊ី​មាន​ភាព​ធូរស្រាល ... Read More »

តំណាងកីឡាកំពុងពិភាក្សាជាមួយរដ្ឋាភិបាលអង់គ្លេសជុំវិញការវិលត្រឡប់ឲ្យមានអ្នកគាំទ្រចូលទស្សនាឡើងវិញ

កីឡាធំមួយក្រុមបានចាប់ផ្តើមធ្វើការជាមួយអ្នកជំនាញរបស់រដ្ឋាភិបាលអំពីរបៀបដែលអនុញ្ញាតឲ្យអ្នកគាំទ្រវិលត្រឡប់មកចូលរួមទស្សនាផ្ទាល់វិញ។បញ្ហានេះមិនទាន់មានពេលវេលាណាមួយត្រូវបានកំណត់សម្រាប់ក្រុមមនុស្សដែលត្រូវបានអនុញ្ញាតនៅខាងក្នុងកន្លែងប្រកួតនោះទេប៉ុន្តែអ្នកតំណាងបាល់ទាត់កីឡា Cricket, បាល់ឱប និងកីឡាប្រណាំងសេះគឺជាផ្នែកមួយនៃការពិភាក្សាខាងលើ។ ការប្រជុំពិភាក្សានេះនឹងគ្របដណ្តប់ទាំងកត្តាប្រតិបត្តិការ និងកត្តាវេជ្ជសាស្រ្តក្នុងការត្រឡប់មកវិញរបស់អ្នកគាំទ្រ។ ប៉ុន្តែវិស័យកីឡារហូតមកដល់ពេលនេះនៅតែបន្តលេង និងប្រកួតដោយបិទទ្វារ ។ លោក David Armstrong នាយកប្រតិបត្តិនៃសមាគមប្រណាំងរថយន្ត (RCA) មានសង្ឃឹមថា ... Read More »

ពិភពលោក មានអ្នកឆ្លងកូវីដ-១៩ ជិត ៧,៥លាននាក់ហើយ

ពិភពលោក៖ ការឆ្លងរាលដាល កូវីដ-១៩ នៅលើពិភពលោក នៅតែបន្តកើនឡើងខ្ពស់ដដែល ដោយសារតែប្រទេសមួយចំនួនមិនមានវិធានការតឹងតែង ទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។ មិនតែប៉ុណ្ណោះ ក៏មានបាតុកម្ម កើតឡើងនៅគ្រប់ទិសទី ប្រឆាំងការរើសអើងជាតិសាសន៍។ បើគិតត្រឹមព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅលើពិភពលោក ... Read More »

ក្រុម Bayern Munich បានផ្តួល Frankfurt ឡើងវគ្គផ្តាច់ព្រ័ត្រ German Cup

អាល្លឺម៉ង់៖ ក្រុមម្ចាស់ជើងឯក Bayern Munich បានយកឈ្នះក្រុម EintrachtFrankfurt ក្នុងលទ្ធផល ២ទល់១ ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ German Cup កាលពីរាត្រីម្សិលមិញ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ... Read More »

អ្នកចាំទី Ben Foster យល់ព្រមបន្តកិច្ចសន្យាថ្មីនៅ Watford មុនពេលចាប់ផ្តើម Premier League ឡើងវិញ

អង់គ្លេស៖ កីឡាករ Ben Foster បានយល់ព្រមបន្តកុងត្រាថ្មីរយៈពេល២ឆ្នាំជាមួយក្លឹប Watford ដែលស្ថិតក្នុងក្របខ័ណ្ឌ Premier League។ កិច្ចព្រមព្រៀងរបស់អតីតអ្នកចាំទីក្រុមបិសាចក្រហម រូបនេះនឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាល២០១៩-២០២០ ។ ប៉ុន្តែការប្រកាសបន្តជាថ្មីនៅថ្ងៃអង្គារនេះមានន័យថា កីឡាករវ័យ៣៧ឆ្នាំរូបនេះបានចុះកិច្ចសន្យាជាមួយក្លឹបរហូតដល់ឆ្នាំ២០២២ ។ អ្នកចាំទី Foster ... Read More »

គួរឱ្យរន្ធត់ខ្លាំងណាស់! ព្យុះកំបុតត្បូងនៅវីញភុកបានកួចរោងសិប្បកម្មឈើ ធ្វើឱ្យមនុស្ស៣នាក់ស្លាប់និង២០នាក់រងរបួស

ប្រទេសវៀតណាម៖ ភ្លៀងធ្លាក់ខ្លាំងអមទៅដោយខ្យល់កំបុតត្បូង (ខ្យល់កួច) បណ្តាលឲ្យរោងសិប្បកម្មឈើមួយកន្លែងត្រូវខ្យល់កួចបំផ្លាញកាលពីថ្ងៃទី១០ ខែមិថុនា បណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់ និង២០នាក់ទៀតរងរបួស ស្ថិតនៅស្រុកប៊ិនសៀង ខេត្ត វីញភុក ប្រទេសវៀតណាម។ កាលពីរសៀលថ្ងៃទី១០ ខែមិថុនា ភ្លៀងធ្លាក់ខ្លាំង អមដោយខ្យល់កួច ... Read More »

អឺរ៉ុប ស្នើបើកព្រំដែនជាមួយប្រទេសក្រៅសហគមន៍ចាប់ពីខែកក្កដា

ប្រទេសជាសមាជិកសហគមន៍អឺរ៉ុបទាំង២៧ បានព្រមព្រៀងគ្នា លើគម្រោងបើកព្រំដែនជា មួយបណ្តាប្រទេស ក្រៅពីសហគមន៍។ នៅថ្ងៃទី១០ ខែមិថុនា តំណាងជាន់ខ្ពស់ របស់សហគមន៍អឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស លោក Josep Borrellបានបញ្ជាក់ថា គណៈកម្មការអឺរ៉ុប EC ... Read More »

Breaking News៖ លើកទីមួយក្នុងប្រវត្តិសាស្ត្រអាមេរិកមាន មេបញ្ជាការកងទ័ពអាកាស ជាជនជាតិស្បែកខ្មៅ

អាមេរិក៖ ឧត្តមសេនីយ៍ Charles Q. Brown បានបង្កើតជាប្រវត្តិសាស្ត្រ ដោយក្លាយជាមេទ័ពជើងអាកាសជនជាតិស្បែកខ្មៅដំបូងគេបង្អស់នៅអាមេរិក។ លោកគឺជា មេបញ្ជាការទី២២នៃកងកម្លាំងទាហានអាកាសអាមេរិក។ សកម្មភាពខាងលើ កើតឡើងក្នុងពេលដែលក្រុមជនជាតិស្បែកខ្មៅនាំគ្នាធ្វើបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍នៅអាមេរិក ក្រោយការស្លាប់ បុរសស្បែកខ្មៅម្នាក់ដោយស្នាដៃប៉ូលិសអាមេរិក។ តាមសារព័ត៌មាន Defensenews ... Read More »

កូរ៉េខាងត្បូងដាក់ទណ្ឌកម្មទៅលើអង្គការចំនួនពីរដែលលួចបញ្ជូនសារ និងសម្ភារទៅកាន់កូរ៉េខាងជើង

រយៈពេល១ថ្ងៃ ក្រោយពីកូរ៉េខាងជើងកាត់ផ្តាច់ប្រព័ន្ធទំនាក់ ទំនងជាមួយកូរ៉េខាងត្បូងមក ក្រសួងឯកភាពជាតិកូរ៉េខាងត្បូងនៅថ្ងៃទី១០ ខែមិថុនា បានបញ្ជាក់ថា នឹងមានវិធានការទៅលើអង្គការចំនួន២ ដែលបានលួចលាក់បញ្ជូនសារប្រឆាំងកូរ៉េខាងជើងនិងសម្ភារប្រើប្រាស់បង្ហោះចូលទៅកាន់ព្រំដែន។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែត អ្នកនាំពាក្យក្រសួងឯកភាពជាតិកូរ៉េខាងត្បូងលោក Yoh Sang-key បានបញ្ជាក់ថា អង្គការ “Kuensaem” ... Read More »

ក្រសួងសុខាភិបាលប៉េរូ ការធ្វើតេស្ដCOVID-19 រកឃើញអ្នកវិជ្ជមានលើសពី២០ម៉ឺននាក់

អន្តរជាតិ៖ អាជ្ញាធរសុខាភិបាលប្រទេសប៉េរូ បានបញ្ជាក់ថា គិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ មនុស្សសរុប ១,២២៧,៦៩១នាក់ បានទទួលការធ្វើតេស្ដរកCOVID-19 ក្នុងនោះមាន ២០៣,៧៣៦នាក់តេស្ដវិជ្ជមាន ហើយក្នុងចំណោមអ្នកឆ្លងទាំងនេះទៀតសោត មាន ៥,៧៣៨នាក់បានស្លាប់និង៩២,៩២៩នាក់ បានជាសះស្បើយឡើងវិញ។ បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ... Read More »

ក្រសួង​អប់រំ​ចិន ក្រើន​រំ​ឮ​ក​និស្សិតដែល​ប៉ង​សិក្សា​នៅប្រទេស​អូស្ត្រាលី ព្រោះ​ករណី​ហិង្សា ​និង​ការរើសអើង​ពូជសាសន៍​

អន្តរជាតិ៖ ក្រោយ​កើតមានហេតុ​ការណ៍​ជាច្រើន​ករណី​ពាក់ព័ន្ធ​ការរើសអើង​ជនជាតិ​អាស៊ី ​អំឡុងពេល​ជំងឺ​រាតត្បាត COVID-19 ។រដ្ឋាភិបាល​ចិន នៅ​ថ្ងៃទី​៩ ខែមិថុនា បាន​ទទូច​ឲ្យ​និស្សិត​ដែល​ប៉ង​សិក្សា​នៅ​បរទេស​ គិត​ដោយ​ប្រុងប្រយ័ត្ន​មុនពេល​ជ្រើសរើស​ប្រទេស​អូស្ត្រាលី​ ។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្នុង​សេចក្តីថ្លែងការណ៍របស់ក្រសួង​អប់រំ​ចិន បាន​ក្រើន​រំ​ឮ​ក​និស្សិត​នៅ​បរទេស​ឲ្យ​រៀបចំ​ការវាយតម្លៃ​ហានិភ័យ​ឲ្យ​បានល្អ និង​ប្រុងប្រយ័ត្ន​ចំពោះ​ការជ្រើសរើស​ទៅ​សិក្សា​ក្នុងប្រទេស​អូស្ត្រាលី ... Read More »

COVID-19 នឹងធ្វើ​ឲ្យ​មនុស្ស​ចំនួន ៤៩​លាន​នាក់ ​បន្ថែមទៀត​ធ្លាក់ខ្លួន​ក្រីក្រ​ខ្លាំង​នៅក្នុង​ឆ្នាំ​២០២០

អន្តរជាតិ៖ លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) បាន​បញ្ជាក់នៅ​ថ្ងៃទី​៩ ខែមិថុនា ថាពិភពលោក​គួរ​ចាត់វិធានការ​ជាបន្ទាន់​ ។ ខណៈដែល COVID-19 កំពុង​អុកឡុក​ពិភពលោក និង​បំផ្លាញ​សង្វាក់​ផលិតកម្ម​ស្បៀងអាហារ​នៅតាម​បណ្តា​ប្រទេស​មួយចំនួន​ ដែលធ្វើពិភពលោក ... Read More »

អាជ្ញាធរម៉ាឡេស៊ី នឹងបើកជើងហោះហើរអន្តរជាតិមួយចំនួនរបស់ខ្លួនឡើងវិញ នៅក្នុងខែកក្កដាខាងមុខនេះ

អន្តរជាតិ៖ ខណៈដែលប្រទេសផ្សេងៗ ចាប់ផ្តើមដកការរឹតបន្តឹងព្រំដែន ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ ( MAB ) ប្រកាសថានឹងបើកជើងហោះហើរអន្តរជាតិមួយចំនួនរបស់ខ្លួនឡើងវិញ នៅក្នុងខែកក្កដាខាងមុខនេះ ។ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍នេះ គ្រោងនឹងបើកជើងហោះហើរអន្តរជាតិទាំងអស់របស់ខ្លួនឡើងវិញ នៅក្នុងខែតុលា ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៍មានAKP ... Read More »

សមាជិក​កង​ឆ្មាំ​ការពារជាតិ​អាមេរិក​ជាច្រើន​នាក់ ឆ្លង​ជំងឺ COVID-19 ​ក្រោយ​ត្រឡប់​ចូល​បន្ទាយ​វិញ

អាមេរិក៖ ​ អ្នកនាំពាក្យ​កង​ឆ្មាំ​ការពារជាតិ វរសេនីយ៍ Brooke Davis ​កាលពីថ្ងៃទី​៩ ខែមិថុនា ឆ្នាំ២០២០​ បានអះអាងថា ក្រោយ​កម្លាំង​ឆ្មាំ​ការពារជាតិ​អាមេរិកត្រឡប់​ចូល​បន្ទាយ​វិញ បានធ្វើតេស្ត​រក​ជំងឺឆ្លងCOVID-19 ដោយបង្ហាញឃើញថា សមាជិក​កង​ឆ្មាំ​ការពារជាតិ​អាមេរិក​ជាច្រើន​នាក់មានវិជ្ជមាន ។ ... Read More »

ប្រធានាធិបតី Burundi ស្លាប់ ខណៈភរិយាកំពុងតែព្យាបាលជំងឺកូវីដ-១៩ នៅប្រទេសកេនយ៉ា

ប្រធានាធិបតីនៃប្រទេស Burundi គឺលោក Nkurunziza បានស្លាប់ដោយសារតែដាច់សរសៃឈាម ធ្វើឲ្យពលរដ្ឋ ក្នុងប្រទេសនេះមានការសោកស្តាយយ៉ាងខ្លាំង ។ ចំណែកភរិយារបស់លោក រកឃើញវិជ្ជមានកូវីដ-១៩ ត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសកេនយ៉ា។ នៅពេលនេះគេមិនបានដឹងថាប្រធានាធិបតីបានឆ្លងកូវីដ-១៩ ដែរឬយ៉ាងណានោះទេ។ ប្រធានាធិបតី Nkurunziza ... Read More »

កម្លាំងទាហានរុស្ស៊ីហ្វឹកហាត់ត្រៀមព្យុហយាត្រាថ្ងៃទី ២៦ខែមិថុនា

កម្លាំងទាហានរុស្ស៊ីត្រៀមលក្ខណៈសម្រាប់ដង្ហែក្បួនព្យុហយាត្រាទិវាជ័យជម្នះលើរបបហ្វាស៊ីស ដែលត្រូវធ្វើឡើងនៅថ្ងៃទី២៦ខែមិថុនាខាងមុខ ។ តាមពិតពិធីនេះត្រូវធ្វើឡើងនៅថ្ងៃទី៩ ខែឧសភា ប៉ុន្តែត្រូវបានពន្យារពេលដោយសារតែកូវីដ-១៩ ។ កម្លាំងទាហានរុស្ស៊ី ដែលមានទីតាំងនៅជិតទីក្រុងមូស្គូបានចាប់ផ្តើមហ្វឹកហាត់ហើយ ។ នៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រាលើកនេះ មាន១១ក្រុម ស្លៀកពាក់ឯកសណ្ឋានសម័យសង្គ្រាម និង ទាហាន៤០ក្រុមទៀតមកពីសាលាយោធា ... Read More »