នៅក្នុងសុន្ទរកថារយៈពេល២០ នាទីក្រោយពិធីចូលកាន់តំណែង ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន បានលើកឡើងពីសាមគ្គីភាព គឺជាការចាំបាច់បំផុតដើម្បីឆ្លងកាត់ឧបសគ្គ និងការប្រឈមមុខនាពេលបច្ចុប្បន្ន ។ លោកបៃឌិនបានសន្យាថានឹងក្លាយជាប្រធានាធិបតីរបស់ពលរដ្ឋអាមេរិកគ្រប់រូប ទាំងអ្នកគាំទ្រនិងមិនគាំទ្រ ក្នុងយុទ្ធនាការឃោសនាកន្លងមក លោកបៃឌិនបញ្ជាក់ថា «ថ្ងៃនេះជាថ្ងៃទឹកដីអាមេរិក ជាថ្ងៃនៃប្រជាធិបតេយ្យ ... Read More »
ព័ត៌មានអន្តរជាតិ
ចិនបាញ់បង្ហោះផ្កាយរណបដំបូងបង្អស់នៅក្នុងឆ្នាំ២០២១
នៅថ្ងៃទី២០ខែមករា ចិនបានបាញ់បង្ហោះផ្កាយរណបទូរគមនាគមន៍ដោយជោគជ័យ ដោយបាញ់ចេញពីមជ្ឈមណ្ឌល ផ្កាយរណបនៅខេត្តស៊ីនជាំង ប្រទេសចិន។ ផ្កាយរណប Tiantong-1 03 ត្រូវបានបាញ់បង្ហោះនៅវេលាម៉ោង០និង២៥នាទី(ម៉ោងនៅទីក្រុងប៉េកាំង) ដោយប្រើប្រាស់កាំជ្រួចមីស៊ីល Long March-3B ឡើងទៅកាន់តារាវិថីផែនដីដោយជោគជ័យ។ ផ្កាយរណបត្រូវបានផលិតឡើងដោយបច្ចេកវិទ្យាចិន ហើយផ្កាយរណបTiantong-1 ... Read More »
លោក ដូណាល់ ត្រាំ បានចាកចេញពីសេតវិមានហើយ ដោយមិនបាននៅចូលរួមពិធីស្បថចូលកាន់តំណែង របស់លោកចូ បៃឌិន ឡើយ
អាមេរិក៖ ប្រធានាធិបតីលោកដូណាល់ ត្រាំ បានឡើងជិះឧទ្ធម្ភាគចក្រចាកចេញពីសេតវិមានដោយឆ្ពោះដំណើរទៅកាន់មូលដ្ឋានទ័ព Andrews ក្នុង រដ្ឋ Maryland ដើម្បីចូលរួមពិធីបញ្ចប់តំណែងនៅទីនោះ បន្ទាប់មកទៀតលោក នឹងធ្វើដំណើរទៅកាន់រដ្ឋផ្ល័ររីដា ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន BBC ... Read More »
លោកបៃឌិន នឹងនាំអាមេរិក ចូលក្នុងអង្គការសុខភាពពិភពលោកវិញភ្លាមៗក្រោយចូលកាន់តំណែង
នៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះលោកបៃឌិននឹងចូលកាន់តំណែងប្រធានាធិបតីអាមេរិកជាផ្លូវការ ហើយលោកនឹងសម្រេចកែប្រែគោលនយោបាយមួយចំនួន របស់អតីតប្រធានាធិបតី ។ អ្វីដែលលោកបៃឌិនធ្វើមុនគេគឺនាំអាមេរិកចូលក្នុងអង្គការសុខភាពពិភពលោកវិញ និងចូលរួមជាមួយកម្មវិធី វ៉ាក់សាំង COVAX របស់អង្គការសុខភាពពិភពលោក។ តាមប្រភពព័ត៌មាន ក្រោយពេលចូលកាន់តំណែងនៅថ្ងៃទី ២០ខែមករា លោកបៃឌិន នឹង ប្រែក្រឡាស់នយោបាយរបស់លោកត្រាំចំនួន១៥ចំណុច ... Read More »
បន្ទាប់ពីប្រទេសន័រវេស មានអ្នកស្លាប់២៣នាក់ក្រោយការចាក់វ៉ាក់សាំង ពេលនេះបារាំងក៏មាន៥នាក់ដែរ
កន្លងមកមានព័ត៌មានផ្សាយថាប្រទេសន័រវេសមានអ្នកស្លាប់ដល់ទៅ២៣នាក់ក្រោយការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ នៅពេលនេះ ក្នុងប្រទេសបារាំង ក៏មានព័ត៌មានផ្សាយថា មានមនុស្សចាស់៥នាក់បានស្លាប់ ប៉ុន្តែមិនទាន់ដឹងថាជាប់ពាក់ព័ន្ធនឹងវ៉ាក់សាំងដែរឬទេ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា អ្នកស្លាប់នៅក្នុងប្រទេសបារាំង គឺមានអាយុចាប់ពី៧៥ឆ្នាំឡើង រស់នៅក្នុងផ្ទះមិនមែននៅក្នុងមណ្ឌលចាស់ជរានោះឡើយ ហើយមានជំងឺប្រចាំកាយជាច្រើន។ ក្រុមអ្នកជំនាញរបស់បារាំងបានបើកការស្រាវជ្រាវថាតើមនុស្សចាស់ ៥នាក់ដែលបានស្លាប់នោះគាត់ស្លាប់ដោយសារការចាក់វ៉ាក់សាំងកូវីដ-១៩ ដែរឬទេ ... Read More »
ជនបរទេសមួយក្រុម ត្រូវអាជ្ញាធរកោះបាលីចាប់ខ្លួន ឲ្យអាវ៉ង់ម្នាក់២៥ដង ដើម្បីជាការពិន័យ ខណៈដើរហើរមិនពាក់ម៉ាស់ (មានវីដេអូ)
អន្តរជាតិ៖ ក្រុមមន្រ្តីជំនាញសន្តិសុខនៅលើកោះបាលី នៃប្រទេសឥណ្ឌូនេស៊ី បានធ្វើការពិន័យជនបរទេសប្រុសស្រីមួយក្រុម មិនបានពាក់ម៉ាស់ធ្វេីដំណេីរតាមផ្លូវ ដែលជាការបំពានវិធានការទប់ស្កាត់ជំងឺ COVID-19 ឲ្យធ្វើការអាវ៉ង់ (push-ups) នៅលើផ្លូវសាធារណៈជាការដាស់តឿន។ ភ្ញៀវទេសចរខាងលេីនេះ ត្រូវបានគេបង្គាប់ឲ្យអាវ៉ង់ចំនួន ២៥ដង នៅពេលដែលពួកគេមិនពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ប៉ុន្តែអាជ្ញាធរដោះលែងក្រោយ ... Read More »
សហគមន៍អឺរ៉ុបត្រៀមចេញ លិខិតឆ្លងដែនវ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចរាល់
«ប៉ាស្ព័រវ៉ាក់សាំង» គឺជាលិខិតដែលអាចជួយដល់ពលរដ្ឋនៅលើពិភពលោកធ្វើដំណើរទៅក្រៅប្រទេសបានក្នុងដំណាក់កាលកូវីដ- ១៩ ។ នៅពេលនេះប្រទេសតំបន់អឺរ៉ុបកំពុងតែពិភាក្សាទៅលើ លិខិតឆ្លងដែនវ៉ាក់សាំង ។ នេះជាបញ្ហាដែលសហគមន៍អឺរ៉ុបកំពុងតែពិភាក្សារយៈពេលកន្លងមក ខណៈប្រទេសអឺរ៉ុបបានខិតខំចាក់វ៉ាក់សាំងជូនពលរដ្ឋដើម្បីបញ្ចប់ការឆ្លងរាលដាល។ គណៈកម្មការអឺរ៉ុប នៅថ្ងៃទី១៩ខែមករា បានស្នើគម្រោងប៉ាស្ព័រវ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនអាចធ្វើដំណើរក្នុងតំបន់បាន។ បញ្ហាលិខិតឆ្លងដែនវ៉ាក់សំាងនឹងត្រូវពិភាក្សាជាផ្លូវការនៅថ្ងៃទី ២១ខែមករា ។ ... Read More »
ប្រេីល្បិចយករូបសំណាកទេវតា រួចលួចដាក់បារីខុសច្បាប់លាក់បាំង ត្រូវសមត្ថកិច្ចសិង្ហបុរីរកឃេីញដដែល
អន្តរជាតិ៖ បារីខុសច្បាប់រាប់ពាន់កញ្ចប់ ត្រូវអាជ្ញាធរនៃប្រទសសិង្ហបុរីធ្វើការរឹបអូសនៅប៉ុស្តិ៍ត្រួតពិនិត្យតាមច្រកព្រំដែន ខណៈជនខិលខូចព្យាយាមលាក់បារីទាំងនោះនៅក្នុងរូបសំណាកទេវតា ដើម្បីនាំចូលទៅក្នុងប្រទេសសិង្ហបុរី។ នេះបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz។ប្រភពដដែលបន្តថា ជនខិលខូចដែលបានធ្វើសកម្មភាពរត់ពន្ធបារីខុសច្បាប់នេះគឺជាជនជាតិម៉ាឡេស៊ី ហើយជនខិលខូចបានសម្រេចធ្វើសកម្មភាពនេះដោយផ្អែកថា ពិធីបុណ្យចូលឆ្នាំប្រពៃណីចិននឹងចូលមកដល់ក្នុងខែក្រោយនេះហើយ ដូចនេះការនាំយករូបសំណាកទេវតាចូលទៅក្នុងប្រទេសសិង្ហបុរីគឺជារឿងសមស្របបំផុតនិងទំនងជាគ្មានការត្រួតពិនិត្យល្អិតល្អន់នោះទេ។តែទោះជាយ៉ាងណា អាជ្ញាធរសិង្ហបុរី មិនដែលខ្ជីខ្ជាក្នុងការបំពេញភារកិច្ចរបស់ខ្លួនទោះបីជាក្នុងកាលៈទេសៈបែបណាក៏ដោយ ... Read More »
ទាហានវាយឆ្មក់ពិសេសរបស់អុីរ៉ង់ ហ្វឹកហាត់វាយប្រហារពីដែនអាកាសនៅឈូងសមុទ្រពែក្ស
នៅក្នុងការធ្វើសមយុទ្ធកាលពីថ្ងៃទី១៩ ខែមករា កម្លាំងទាហានវាយឆ្មក់ពិសេសរបស់អុីរ៉ង់ បានហ្វឹកហាត់ជាទ្រង់ទ្រាយធំ មានទាំងការលោតឆត្រយោងនៅឆ្នេរសមុទ្រពែក្សទៀតផង។ ការធ្វើសមយុទ្ធ មានឈ្មោះថា «Eqtedar 99» ធ្វើឡើងនៅតំបន់ភាគខាងត្បូងប្រទេសអុីរ៉ង់ស្ថិតនៅឈូងសមុទ្រពែក្សដោយចាប់ផ្តើមឡើងនៅថ្ងៃទី១៩ ខែមករា ។ ការធ្វើសមយុទ្ធដោយមានការចូលរួមពីកម្លាំងទាហានជើងគោក និងជើងអាកាស។ មេបញ្ជាការរងកម្លាំងទាហានអុីរ៉ង់ឧត្តមសេនីយ៍Mohammad ... Read More »
សារចុងក្រោយរបស់លោកត្រាំ មុនពេលបញ្ចប់តំណែង
ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ នៅថ្ងៃទី១៩ ខែមករា (ពេលវេលាក្នុងតំបន់) បានថ្លែងសុន្ទរកថាទៅកាន់អ្នកគាំទ្រ មុនពេលបញ្ចប់អាណត្តិ ។ នៅក្នុងសុន្ទរកថាចុងក្រោយ លោកត្រាំបានលើកឡើងពីកិច្ចព្រមព្រៀងសន្តិភាពនៅមជ្ឈិមបូព៌ា ដឹកនំាដោយអាមេរិក ក៏ដូចជាគោលជំហររឹងមាំជាមួយចិន …ទាំងនោះគឺជា ជោគជ័យយ៉ាងធំធេងក្នុងរយៈពេល៤ឆ្នាំ ... Read More »
Sevilla ច្រានចោលសំណើរបស់ក្លិប West Ham សម្រាប់ខ្សែប្រយុទ្ធEn-Nesyri
ទីផ្សារដោះដូរកីឡាករហាក់ស្ងាត់ស្ងៀមខុសពីធម្មតា ដោយក្លិប West Ham ត្រូវបានក្លិប Sevilla ច្រានចោល ពីការចង់បានខ្សែប្រយុទ្ធ Youssef En-Nesyri មកចូលរួមក្រុម។ West Ham បានលក់កីឡាករ Sebastian ... Read More »
Leicester City បំបាក់ Chelsea ឡើងឈរកំពូលតារាងបណ្តោះអាសន្ន
ក្រុមម្ចាស់ផ្ទះ Leicester City បានយកឈ្នះក្រុមភ្ញៀវតោខៀវ Chelsea ក្នុងលទ្ធផល ២ទល់០ មានឱកាសឡើងឈរកំពូលតារាង Premier League សប្តាហ៍ទី១៩ កាលពីថ្ងៃទី១៩ឈានចូលថ្ងៃទី២០ មករា ឆ្នាំ២០២១។ យោងតាមការចុះផ្សាយរបស់ ... Read More »
ព្រឹត្តិការណ៍ Davis Cup Finals ឆ្នាំ២០២១ ពង្រីកពេលប្រកួតដល់១១ថ្ងៃដើម្បីបន្ធូរបន្ថយបន្ទុកដល់កីឡាករ
សារព័ត៌មាន BBC Sport បានផ្សាយកាលពីថ្ងៃទី១៩ មករាថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយតឺន្នីស Davis Cup Finals នឹងត្រូវបានអ្នករៀបចំកម្មវិធីបន្ថែមរយៈពេល១១ថ្ងៃ ហើយនៅពេលអនាគតនឹងត្រូវរៀបចំឡើងនៅទីក្រុងចំនួន៣ផ្សេងទៀត ដើម្បីបន្ធូរបន្ថយបន្ទុករបស់កីឡាករ ដែលត្រូវធ្វើតេស្ត និងអាចនៅដាច់ដោយឡែកពីគេយ៉ាងហោចណាស់១០ថ្ងៃ។ សហព័ន្ធកីឡាវាយតឺន្នីសអន្តរជាតិ ... Read More »
ក្របខ័ណ្ឌ Premier League ប្រកាសការធ្វើតេស្តវិជ្ជមាន Covid-19 ចំនួន១៦ករណីបន្ថែមទៀតនៅដើមសប្តាហ៍នេះ
ក្របខ័ណ្ឌ Premier League បានប្រកាសថា កីឡាករនិងបុគ្គលិកក្លិបចំនួន១៦នាក់បានធ្វើតេស្តវិជ្ជមានក្នុងអំឡុងពេលនៃការសាកល្បងចុងក្រោយសម្រាប់ការធ្វើតេស្តរកជំងឺ Covid-19 ។ លីគកំពូលអង់គ្លេសបានធ្វើការសាកល្បងចំនួន៣.១១៥នាក់ឆ្លងកាត់២ជុំក្នុងរយៈពេលមួយសប្តាហ៍កន្លងមក។ នៅចន្លោះថ្ងៃទី១១ និងថ្ងៃទី១៤ ខែមករាមានការធ្វើតេស្តវិជ្ជមានថ្មីចំនួន១០ និង៦នាក់ទៀតត្រូវបានរកឃើញអំឡុងពេលធ្វើតេស្តរវាងថ្ងៃទី១៥ ថ្ងៃទី១៨ ខែមករា។ ចំនួននេះធ្លាក់ចុះយ៉ាងខ្លាំងទៅលើការធ្វើតេស្តវិជ្ជមានចំនួន៣៦នាក់បន្ទាប់ពីការធ្វើតេស្តកាលពីសប្តាហ៍មុន។ ... Read More »
ខេត្ត អូគីណាវ៉ា ជប៉ុនប្រកាសអាសន្ន ពីការឆ្លងកូវីដ-១៩
នៅថ្ងៃទី ១៩ខែមករា ឆ្នាំ២០២១ ខេត្តអូគីណាវ៉ា ស្ថិតនៅភាគខាងត្បូងជប៉ុន បានប្រកាសអាសន្នពីការឆ្លងរាលដាលកូវីដ-១៩ ខណៈអ្នកឆ្លងនៅក្នុងប្រទេសជប៉ុនកើនឡើងខ្ពស់ ។ អភិបាលខេត្តអូគីណាវ៉ា លោកDenny Tamaki បានសម្រេចប្រកាសអាសន្ន ដោយស្នើដល់បណ្តាភោជនីយដ្ឋាន ក្លិបកម្សាន្ត នានា ... Read More »
FBI ចាប់ខ្លួនស្ត្រីម្នាក់ដែលលួចកុំព្យូទ័រយួរដៃរបស់ប្រធានរដ្ឋសភា ទៅលក់ឲ្យប្រទេសរុស្ស៊ី
ក្រុម FBI របស់អាមេរិក បានចាប់ខ្លួនស្ត្រីម្នាក់ដែលបានលួចកុំព្យូទ័រយួរដៃរបស់ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi ដោយបម្រុងយកទៅលក់ឲ្យរុស្ស៊ី។ ការលួចកុំព្យូទ័រធ្វើឡើងនៅថ្ងៃទី៦ខែមករា ពេលក្រុមបាតុករវាយប្រហារចូលវិមានរដ្ឋសភាពេលកំពុងប្រជុំ។ នៅថ្ងៃទី១៨ ខែមករា ក្រុម FBI ... Read More »
ព័ត៌មានរូបភាព ៖ ទីក្រុងវ៉ាស៊ីនតោន របស់អាមេរិកត្រៀមលក្ខណៈចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មី
រដ្ឋធានីវ៉ាស៊ីនតោនរបស់អាមេរិក ស្ថិតនៅក្នុងពេលវេលាសំខាន់បំផុត ក្នុងការត្រៀមលក្ខណៈចូលកាន់តំណែង របស់លោកបៃឌិន ជាប្រធានាធិបតីទី៤៦របស់អាមេរិក។ ទីក្រុងវ៉ាស៊ីនតោនបានបង្កើនសន្តិសុខការពារតឹងតែងបំផុតមិនធ្លាប់មានពីមុនមក ។ នៅមុនពេលស្បថចូលកាន់តំណែងប្រធានាធិបតីរបស់លោកបៃឌិន កម្លាំងទាហានរាប់សិបពាន់នាក់ បានដាក់ពង្រាយការពារសន្តិសុខនៅទីក្រុងវ៉ាស៊ីនតោនដើម្បីធានា ការចូលកាន់តំណែងប្រកបដោយសន្តិភាព។ មន្ត្រីសន្តិសុខអាមេរិក បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងដល់សន្តិសុខ ដោយខ្លាចពលរដ្ឋនាំគ្នាធ្វើបាតុកម្មវាយប្រហារបំផ្លាញពិធីចូលកាន់តំណែង ក៏ដូចជាបង្កគ្រោះថ្នាក់ដល់មន្ត្រីជាន់ខ្ពស់របស់អាមេរិក។ ... Read More »
ក្រុម Aston Villa ចាប់ផ្តើមពិភាក្សាដើម្បីចុះហត្ថលេខាលើខ្សែបម្រើMorgan Sanson មកពីក្លិប Marseille
ក្រុម Aston Villa បានធ្វើការសាកសួរទៅលើអតីតខ្សែបម្រើក្រុមជម្រើសជាតិបារាំងរបស់ក្លិប Marseille ដែលមានឈ្មោះថា Morgan Sanson ដែលអាចមានតម្លៃប្រហែល១៥លានផោន។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅថ្ងៃទី១៩ ខែមករា ២០២១នេះ។ ... Read More »
រដ្ឋញូវយ៉ក អាមេរិក បានស្នើទិញវ៉ាក់សាំងដោយផ្ទាល់ពីក្រុមហ៊ុនPfizer
នៅក្នុងលិខិតផ្ញើទៅកាន់អគ្គនាយកក្រុមហ៊ុន Pfizer អភិបាលរដ្ឋញូវយ៉កលោក Andrew Coumo បានឲ្យដឹងថា ទីក្រុងញូវយ៉ក កំពុងតែខិតខំទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ហើយអាចនឹងបរាជ័យ ប្រសិនបើមិនមានវ៉ាក់សាំងគ្រប់គ្រាន់ចាក់ជូនពលរដ្ឋ។ អភិបាលក្រុងញូវយ៉កបានបន្តទៀតថា ចំនួនអ្នកត្រូវចូលទៅកាន់មន្ទីរពេទ្យនិងស្លាប់បានកើនឡើងកាន់តែច្រើននៅពេលនេះ ហើយអាចនឹងលើសពីសមត្ថភាពគ្រប់គ្រង ប្រសិនបើមិនមានវ៉ាក់សាំងគ្រប់គ្រាន់។ លោក ... Read More »
ប៉ូលិសម៉ាឡេស៊ី រឹបអូសគ្រឿងញៀនដែលមានតម្លៃជិត៥០លានដុល្លារ ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនធំជាងគេនៅរដ្ឋ Johor
អន្តរជាតិ៖ បើតាមការបញ្ជាក់របស់លោក Ayob Khan Mydin Pitchay ស្នងការប៉ូលិសរដ្ឋ Johor ប្រទេសម៉ាឡេស៊ី នៅថ្ងៃអាទិត្យទី១៧មករា ឆ្នាំ២០២១ បានអះអាងថា ... Read More »
ចៅក្រមរុស្ស៊ីចេញបញ្ជាឱ្យលោក Alexei Navalny ជាប់ឃុំរយៈ៣០ថ្ងៃមុនពេលសវនាការ លោកបានអំពាវនាវឱ្យអ្នកគាំទ្រខ្លួនធ្វើបាតុកម្ម
អន្តរជាតិ៖ អ្នកនយោបាយប្រឆាំងរដ្ឋាភិបាលរុស្ស៊ី លោក Alexei Navalny បានអំពាវនាវឱ្យអ្នកគាំទ្រខ្លួនធ្វើបាតុកម្ម បន្ទាប់ពីចៅក្រមរុស្ស៊ីចេញបញ្ជាឱ្យលោកជាប់ឃុំរយៈ៣០ថ្ងៃមុនពេលសវនាការ។ ជាមួយគ្នានោះអង្គការសហប្រជាជាតិ ក៏ដូចជាបណ្តាប្រទេសលោកខាងលិចមួយចំនួនទាមទាររដ្ឋាភិបាលរុស្ស៊ីឱ្យដោះលែងលោក Navalny ខណៈប្រទេសសមាជិកសហភាពអឺរ៉ុបវិញថែមទាំងបានទាមទារឱ្យដាក់ទណ្ឌកម្មលើរុស្ស៊ីថែមទៀតផង។ជាក់ស្តែងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ លោក Alexei ... Read More »
អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិម៉ិកស៊ិក ត្រូវរដ្ឋអាជ្ញាលេីកលែងទោស ពាក់ព័ន្ធករណីគ្រឿងញៀន
អន្តរជាតិ៖ បេីយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យរដ្ឋអាជ្ញាម៉ិកស៊ិក បានបញ្ជាក់ថា រដ្ឋអាជ្ញានឹងមិនបន្តចោទប្រកាន់បទព្រហ្មទណ្ឌប្រឆាំងលោកឧត្តមសេនីយ៍ Salvador Cienfuegos Zepeda អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលត្រូវបានចាប់ខ្លួននៅសហរដ្ឋអាមេរិក ពីបទសហការជាមួយក្រុមជួញដូរគ្រឿងញៀនដ៏មានឥទ្ធិពលបំផុត នៅប្រទេសម៉ិកស៊ិកទេ។ ជាក់ស្តែងសេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការសន្និដ្ឋានចុងក្រោយដែលឈានដល់ការឯកភាពនោះ គឺថា ... Read More »
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ អះអាងថា៖ ថៃនឹងមិនប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ ដែលមិនមានសុវត្ថិភាពឡើយ
អន្តរជាតិ៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា បានប្រកាសថា ថៃនឹងមិនប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ ដែលមិនមានសុវត្ថិភាពឡើយ ហើយវ៉ាក់សាំងដែលថៃនឹងប្រើ ត្រូវឆ្លងកាត់ការធ្វើតេស្តឱ្យចប់សព្វគ្រប់សិន។ មិនតែប៉ុណ្ណោះលោក ប្រាយុទ្ធ សង្កត់ធ្ងន់ថា៖ ... Read More »
ហេតុអ្វីបានជាអាមេរិកជ្រើសរើសថ្ងៃទី២០ខែមករាសម្រាប់ពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតី?
តើអ្នកដឹងទេថា ហេតុអ្វីបានជាអាមេរិកសម្រេចយកថ្ងៃទី២០ ខែមករា សម្រាប់ពិធីចូលកាន់តំណែងរបស់ប្រធានាធិបតី ដោយមិនជ្រើសរើសយកថ្ងៃផ្សេងក្រៅពីនេះ? ពេលដំបូង ពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីអាមេរិក គឺនៅថ្ងៃទី៤ ខែមីនា។ ប៉ុន្តែចាប់តាំងពីឆ្នាំ១៩៣៧រហូតមកដល់ពេលនេះ គឺជ្រើសយកថ្ងៃទី២០ខែមករា ហេតុអ្វីបានជាយកថ្ងៃនេះ? នៅថ្ងៃទី២០ ខែមករានេះ លោកបៃឌិន ... Read More »
David Abraham ផ្លាស់ពី Bundesliga ទៅកាន់អាហ្សង់ទីន ដើម្បីមើលថែរក្សាកូនប្រុសរបស់គាត់
ខ្សែការពារ David Abraham បានបង្ហាញខ្លួនក្នុងការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្រុម Eintracht Frankfurt នៅលីគកំពូលអាល្លឺម៉ង់ Bundesliga មុនពេលគាត់ត្រឡប់ទៅស្រុកកំណើតវិញនៅប្រទេសអាហ្សង់ទីនដោយហេតុផលគ្រួសារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Marca កាលពីថ្ងៃទី១៨ មករា។ ខ្សែការពារ និងជាប្រធានក្រុម ... Read More »
កីឡាករ៧២នាក់ ត្រូវដាក់ឲ្យនៅដាច់ដោយឡែក បន្ទាប់ពីការធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ក្នុងកម្មវិធីAustralian Open
សារព័ត៌មាន CNA បានផ្សាយកាលពីថ្ងៃទី១៨ មករា ២០២១ថា កីឡាករវាយតឺន្នីសចំនួន៧២នាក់ឥឡូវនេះត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកនៅក្នុងបន្ទប់សណ្ឋាគាររបស់ពួកគេដែលស្នាក់នៅ បន្ទាប់ពីទទួលបានលទ្ធផលធ្វើតេស្តរកឃើញជំងឺកូវីដ-១៩ នៅលើជើងហោះហើរទី៣សម្រាប់ការប្រកួតពានរង្វាន់ Australian Open។ ចំណែកកីឡាករ២៥នាក់ទៀតដែលភាគច្រើនគិតថា ជាអ្នកមិនបានឆ្លងនៅលើយន្ដហោះពីដូហាទៅទីក្រុងមែលប៊នក៏ត្រូវនៅដាច់ដោយឡែកពីគ្នានៅក្នុងបន្ទប់របស់ពួកគេរយៈពេល១៤ថ្ងៃមុនការប្រកួត។ Heather Watson គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ៧២នាក់ដែលត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ... Read More »
Theo Hernandez និង Calhanoglu តេស្តវិជ្ជមានជំងឺ COVID-១៩
សារព័ត៌មានអេស្ប៉ាញ Marca បានផ្សាយថា កីឡាករ AC Milan ចំនួន២នាក់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ អំឡុងពេលការធ្វើតេស្តកាលពីចុងសប្តាហ៍មុន ហើយពេលនេះពួកគេទាំង២បាននៅដាច់ដោយឡែកពីគេ និងខកខានការបង្ហាញខ្លួនសម្រាប់ការប្រកួតកាលពីយប់មិញផងដែរ ពេលដែល AC Mailan ប៉ះក្រុម Cagliari ... Read More »
មេក្រុមហ៊ុន Samsung ក្រោយពាក់ព័ន្ធពីបទផ្តល់សំណូកឲ្យអតីតប្រធានាធិបតីលោកស្រី ប៉ាក ហ្គឺនហេ ត្រូវជាប់ពន្ធនាគារ២ឆ្នាំកន្លះ
អន្តរជាតិ៖ លោក Lee Jae-yong អនុប្រធាន និងជាអ្នកស្នងតំណែងក្រុមហ៊ុន Samsung នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ត្រូវបានតុលាការជាន់ខ្ពស់ក្រុងសេអ៊ូលកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំកន្លះ។បន្ទាប់ពីអ្នកស្នងតំណែងក្រុមហ៊ុន Samsung រូបនេះ ត្រូវបានគេរកឃេីញថាជាប់ចោទក្នុងសំណុំរឿងផ្តល់សំណូក និងកិបកេងប្រាក់ ... Read More »
ក្រោយរកឃើញករណីឆ្លងជំងឺកូវីដ-១៩ នៅផ្សារមួយកន្លែងក្នុងទីក្រុងបាងកក អាជ្ញាធរថៃប្រកាសបិទភ្លាមៗ
អន្តរជាតិ៖ អាជ្ញាធរសុខាភិបាលថៃ បានប្រកាសថា ផ្សារមួយនៅក្នុងទីក្រុងបាងកក ត្រូវបានរកឃេីញករណីឆ្លងកូវីដ–១៩ ដូច្នេះនឹងត្រូវបិទចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី ២១ ខែមករា ដើម្បីធ្វើការសំអាតយ៉ាងហ្មត់ចត់លើគ្រប់វិស័យនិងបើកដំណើរការឡើងវិញនៅថ្ងៃទី ២២ ខែមករា។នេះបេីយោងតាមគេហទំព័រហ្វេសប៊ុករបស់ផ្សារ Thanommit ។ ជាក់ស្តែងនៅក្នុងសេចក្ដីប្រកាសនៅក្នុងគេហទំព័រហ្វេសប៊ុកនោះបានបញ្ជាក់ថា ... Read More »
អាមេរិក-ចិន មានវិវាទគ្នាកាន់តែខ្លាំងជុំវិញការស្រាវជ្រាវពីប្រភពកូវីដ-១៩
អាមេរិកបានអំពាវនាវដល់ចិនអនុញ្ញាតឲ្យក្រុមស្រាវជ្រាវពីប្រភពកូវីដ-១៩ របស់អង្គការសុខភាពពិភពលោក WHO ចូលទៅសាកសួរអ្នកមើលថែជំងឺកូវីដ-១៩ នៅតាមមន្ទីរពេទ្យ និងបុគ្គលិក នៅក្នុងមន្ទីរពិសោធន៍ក្នុងទីក្រុងវូហាន ។ ប៉ុន្តែមន្ត្រីចិនបានលើកឡើងថា ចិនចង់បញ្ចប់សម្ពាធនយោបាយ ចំពោះការស្រាវជ្រាវពីប្រភពកូវីដ- ១៩។ ចាប់ពីថ្ងៃទិ១៤ខែមករា ក្រុមជំនាញរបស់អង្គការសុខភាពពិភពលោក បានចូលទៅកាន់ប្រទេសចិនស្រាវជ្រាវពីប្រភពកូវីដ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច