តុលាការធម្មនុញ្ញារបស់ប្រទេសថៃ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានប្រកាសផ្តន្ទាទោស មេដឹកនាំប្រឆាំង លោក Thanathorn Juangroongruangkit ពីបទរំលោភបំពានច្បាប់បោះឆ្នោត ។ ដូច្នេះអភ័យឯកសិទ្ធិជាតំណាងរាស្ត្ររបស់គាត់ត្រូវបានដកហូត, រារាំងមិនឲ្យចូលធ្វើនយោបាយ និងជាប់ពន្ធនាគារផងដែរ ។ ... Read More »
ព័ត៌មានអន្តរជាតិ
បញ្ហាបាតុកម្មនៅកោះហុងកុង ព្រឹទ្ធភាអាមេរិកបោះឆ្នោតលើច្បាស់ស្តីពីសិទ្ធិមនុស្ស
បាតុកម្មនៅកោះហុងកុង អូសបន្លាយរយៈពេលជិតកន្លះឆ្នាំមកហើយ ដោយចាប់ផ្តើមចេញពីច្បាប់ធ្វើបត្យាប័ន ។ ប៉ុន្តែក្រោយរដ្ឋាភិបាលហុងកុងបានលុបច្បាប់នោះចោលហើយក្តីតែ ក្រុមបាតុករនៅតែបន្តធ្វើបាតុកម្មអត់ឈប់ ទាមទារ លើសពីអ្វីដែលខ្លួនចង់បាន បង្កឲ្យមានអំពើហិង្សាកើតឡើង។ ការធ្វើបាតុកម្មអត់ឈប់ឈរនោះគឺដោយសាតែមានបាតដៃអាមេរិក ចូលរួមធ្វើឲ្យអសន្តិសុខ កាន់តែខ្លាំង ដោយអាមេរិក មានគោលដៅ សំដៅទៅលើរដ្ឋាភិបាលចិនទៅវិញទេ។នៅពេលនេះដែរ ... Read More »
ទៀតហើយ! ក្រៅពីព្រមាន ដាក់ទណ្ឌកម្ម ដំឡើងពន្ធ អាមេរិកគ្មានមធ្យោបាយដោះស្រាយឬ?
ពីដើមមកអាមេរិក ប្រើនយោបាយទណ្ឌកម្មទៅលើប្រទេសជាច្រើនជុំវិញពិភពលោក ពិសេសគឺប្រទេសដែលតែងតែប្រឆាំងជាមួយ អាមេរិក ក្នុងនោះមានអ៊ីរ៉ង់ គុយបា វេណេហ្ស៊ុយអែឡា… រួមទាំងចិននិងរុស្ស៊ីផងដែរ។ ប៉ុន្តែចាប់តាំងពី លោកត្រាំឡើងកាន់តំណែង ប្រធានាធិបតីអាមេរិកនៅខែមករាឆ្នាំ២០១៧ បន្ទាប់ពីជាប់ឆ្នោតនៅក្នុងការបោះឆ្នោតឆ្នាំ២០១៦ លោកត្រាំបានបន្ថែមនយោបាយ អាត្មានិយមមួយទៀតគឺដំឡើងពន្ធទំនិញចូលអាមេរិក។ គោលនយោបាយពន្ធដារបស់លោកត្រាំ ... Read More »
បើរុស្ស៊ី ចិនមិនលូកដៃទេ ឧបទ្វីបកូរ៉េ នឹងរកមិនឃើញសន្តិភាពឡើយ
កិច្ចពិភាក្សាដោយផ្ទាល់រវាងអាមេរិក កូរ៉េខាងត្បូង កូរ៉េខាងជើង នៅតែរកមិនឃើញសន្តិភាពនោះឡើយបើទោះបីកូរ៉េខាងជើង បាបានបង្ហាញពីគោលជំហរ បោះបង់អាវុធបរមាណូក្តី។ កិច្ចពិភាក្សាមិនទទួលបានជោគជ័យគឺដោយសារតែ អាមេរិកពិភាក្សាដោយ«បាតដៃទទេ»គឺគ្មាន យុទ្ធសាស្ត្រឬផែនការច្បាស់លាស់ជាមួយកូរ៉េខាងជើង។ ដើម្បីទទួលបានជោគជ័យ ក្នុងកិច្ចពិភាក្សាសន្តិភាព រុស្ស៊ី ចិន បង្ហាញពីគម្រោងថ្មី សម្រាប់សន្តិភាពឧបទ្វីបកូរ៉េ។ ... Read More »
ពលរដ្ឋកូរ៉េខាងត្បូងចង់ឲ្យទាហានអាមេរិកចាកចេញ មិនចង់ចំណាយប្រាក់ញើសឈាមពលរដ្ឋចិញ្ចឹមទាហានអាមេរិកឡើយ
រយៈពេលកន្លងមក ពលរដ្ឋកូរ៉េខាងត្បូង បង្ហាញការខឹងសម្បាយ៉ាងខ្លាំង ដល់សកម្មភាពរបស់ប្រធានាធិបតិអាមេរិក ទាមទារប្រាក់សម្រាប់ចិញ្ចឹមទាហានអាមេរិកឈរជើងជួយរក្សាសន្តិសុខកូរ៉េខាងត្បូង រាប់ពាន់លានដុល្លារ។ សកម្មភាពទាំងនោះបានធ្វើឲ្យពលរដ្ឋកូរ៉េខាងត្បូង ជាច្រើនមិនត្រូវការទាហានអាមេរិក រក្សាសន្តិសុខឡើយ គឺអាចការពារខ្លួនឯងបាន។ ពលរដ្ឋកូរ៉េខាងត្បូងមួយចំនួនបានលើកឡើងថា វត្តមានយោធាអាមេរិក ទើបធ្វើឲ្យទំនាក់ទំនងបងប្អូនទាំងពីរ មិនអាចផ្សះផ្សាគ្នាបាន។ នៅពេលនេះសញ្ញាវជ្ជមានបានបង្ហាញយ៉ាងច្បាស់ ... Read More »
ពលរដ្ឋហុងកុងមួយចំនួនធំ ធុញទ្រាន់នឹងបាតុកម្មគ្មានទីបញ្ចប់ ប៉ះពាល់ដល់ជីវភាពរស់នៅ
បាតុកម្មនៅកោះហុងកុង កាន់តែតានតឹងខ្លាំងឡើងដោយកម្លាំងប៉ូលិសអស់ការអត់ធ្មត់ ជាមួយបាតុករ គ្មានថ្ងៃបញ្ចប់ ។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ក្រុមបាតុករហុងកុងដែលមានការគាំទ្រពីបណ្តាប្រទេស លោកខាងលិច ពិសេសគឺអាមេរិក ។ ដោយធុញទ្រាន់ នឹងបាតុកម្មគ្មានទីបញ្ចប់ ពលរដ្ឋហុងកុង ជាច្រើនរយនាក់ បានរួមគ្នាធ្វើបាតុកម្ម ... Read More »
នាវាខួងប្រេងរបស់កូរ៉េខាងត្បូង ត្រូវក្រុមឧទ្ទាមហូធីចាប់នៅសមុទ្រក្រហម
កាលពីថ្ងៃទី១៨ ខែវិច្ឆិកា អារ៉ាប៊ីសាអូឌីតបានប្រកាសថា ក្រុមឧទ្ទាមហ៊ូធី ដែលគាំទ្រ ដោយប្រទេសអ៊ីរ៉ង់ បានស្ទាក់ចាប់នាវាខួងប្រេងរបស់ប្រទេសកូរ៉េខាងត្បូង នៅក្នុងសមុទ្រក្រហម។ លោកវរសេនីយ៍ឯក Turki Al Malki អ្នកនាំពាក្យសម្ពន្ធមិត្តអារ៉ាប់ បានថ្លែងប្រាប់ទីភ្នាក់ការសារព័ត៌មានគ្រប់គ្រងដោយរដ្ឋអារ៉ាប៊ីសាអូឌីត (SPA) ... Read More »
លោកត្រាំធ្វើឲ្យពលរដ្ឋប៉ាឡេស្ទីនកាន់តែខឹងខ្លាំងឡើងក្រោយទទួលស្គាល់លំនៅឋានអ៊ីស្រាអែលនៅវេសបែងស្របច្បាប់
តាំងពីលោកត្រាំឡើងកាន់តំណែងប្រធានាធិបតីអាមេរិកមក ទឹកដីអ៊ីស្រាអែលបានរីកធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ កន្លងមក លោកត្រាំទទួលស្គាល់តំបន់ចេរ៉ូសាឡឹម ថាជារដ្ឋធានីរបស់អ៊ីស្រាអែល ហើយប្តូរស្ថានទូតអាមេរិកទៅកាន់ទីនោះទៀត ។ ក្រៅពីនេះ ក៏បានទទួលស្គាល់តំបន់ ហ្គោលឡែន ក៏ដូចជាតំបន់ជួរភ្នំហ្សកដង់ ជាទឹកដីរបស់អ៊ីស្រាអែល។ នៅពេលនេះ លោកត្រាំបានទទួលស្គាល់ ... Read More »
អ៊ីរ៉ង់ប្តេជ្ញាទប់ស្កាត់បាតុកម្ម មិនទុកឲ្យក្លាយជា ឧបករណ៍របស់អាមេរិកសម្រាប់ប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់ឡើយ
បាតុកម្មជាច្រើនលើកកន្លងមក អាមេរិកតែងតែប្រកាសគាំទ្រដល់បាតុករប្រឆាំងរដ្ឋាភិបាល ហើយនៅពេលនេះក៏ដូចគ្នាដែរអាមេរិកប្រកាសគាំទ្រ បាតុករនិងជំរុញពលរដ្ឋ អ៊ីរ៉ង់ទាំង មូលក្រោកឈរឡើងបះបោរដូច នៅក្នុងប្រទេស ស៊ីរីជាដើម។ ប៉ុន្តែគោលបំណងរបស់អាមេរិក ត្រូវបានអ៊ីរ៉ង់ ដឹងយ៉ាងច្បាស់ដូច្នោះហើយទើបអ៊ីរ៉ង់កាត់ផ្តាច់រាល់ប្រព័ន្ធទំនាក់ទំនង ក្នុងនោះមាន បណ្តាញអ៊ីនធឺណែតជាដើម ដើម្បីកំឲ្យពលរដ្ឋប្រមូលផ្តុំគ្នាបាន។ ជាមួយគ្នានេះកម្លាំងទាហានបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ... Read More »
បន្ទាប់ពីកាលីហ្វ័រញ៉ា ដល់ អូក្លាហូម៉ាវិញម្តង រងការបាញ់ប្រហារស្លាប់៣នាក់នៅក្នុ្ងងផ្សារទំនើប
ការបាញ់ប្រហារនៅអាមេរិក កើតឡើងស្ទើរតែរៀងរាល់ថ្ងៃ ដោយសារតែការប្រើប្រាស់កាំភ្លើងបែបអនាធិបតេយ្យ មិនមានការគ្រប់គ្រងច្បាស់លាស់ ។ ពេលថ្មីៗ មានការបាញ់ប្រហារនៅរដ្ឋកាលីហ្វ័រញ៉ា សមា្លប់មនុស្សជាច្រើន នាក់ ។ នៅពេលនេះបាញ់ប្រហារនៅរដ្ឋអូក្លាហ៊ូម៉ាវិញម្តង។ ប៉ូលិសអូក្លាហ៊ូម៉ា បានបញ្ជាក់ថា មានករណីបាញ់ប្រហារមួយ បានកើតឡើង ... Read More »
មេដឹកនាំបក្សប្រឆាំងស្រីលង្កាជាប់ឆ្នោតជាប្រធានាធិបតីថ្មី នឹងស្តារទំនាក់ទំនងល្អជាមួយចិនឡើងវិញ
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ស្រីលង្កាបានចាប់ផ្តើម កាលពីថ្ងៃទី១៦ខែវិច្ឆិកា ដោយមានពលរដ្ឋ ជាង១៦លានាក់ទៅចូលរួមបោះឆ្នោត។ តាមលទ្ធផលជាបណ្តោះអាសន្ន អតីតមេទ័ពក្នុងសង្រ្គាមស៊ីវិលស្រីលង្កាទទួលជ័យជំនះ យ៉ាងធំធេង នៅក្នុងការបោះឆ្នោតប្រធានាធិបតី ។ លទ្ធផលឆ្នោតឆ្នោតដែលបានប្រកាសកាលពីថ្ងៃ ទី១៧វិច្ឆិកា បង្ហាញថា លោក ... Read More »
កូរ៉េខាងជើងចាប់ផ្តើមធ្វើសមយុទ្ធទាហានអាកាសជាទ្រង់ទ្រាយធំ ក្រោមការត្រួតពិនិត្យពីមេដឹកនាំ គីម ជុងអ៊ុន
បើទោះបីមានកិច្ចពិភាក្សា ដើម្បីកាត់បន្ថយភាពតានតឹងក៏ដូចជានាំមកនៅសន្តិភាពពេញលេញដល់ឧបទ្វីបកូរ៉េ ប៉ុន្តែ កូរ៉េខាងជើង នៅតែបង្កើនការប្រុងប្រយ័ត្នទប់ស្កាត់ការឈ្លានពានពីសត្រូវ ។ កន្លងមកថ្មីគឹបានមើលឃើញមានយន្តហោះចម្បាំងរាប់សិបគ្រឿនជិតព្រំដែន ហើយនៅពេលនេះកូរ៉េខាងជើង ក៏បានចាប់ផ្តើមធ្វើសមយុទ្ធទាហានអាកាសរបស់ខ្លួន ។ ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើង នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានផ្សាយថា ... Read More »
គម្រោងធ្វើរដ្ឋប្រហារនៅវេណេហ្ស៊ុយអេឡា បែកធ្លាយមេទ័ពជាច្រើនត្រូវចាប់ខ្លួន
គម្រោងធ្វើរដ្ឋប្រហារ ទម្លាក់ប្រធានាធិបតីវេណេហ្ស៊ុយអេឡា ដែលរៀបចំឡើងដោយក្រុមប្រឆាំង មានអាមេរិក និងកូឡំប៊ីនៅពីក្រោយ ត្រូវបែកធ្លាយ ហើយមានមន្ត្រីយោធាជាច្រើនរូបត្រូវបានចាប់ខ្លួន។ គម្រោងធ្វើរដ្ឋប្រហារដោយយោធា ដំបូងគឺត្រូវបង្កកប្រព័ន្ធមីស៊ីលការពារ និងយន្តហោះចម្បាំង ដើម្បីឲ្យកម្លាំងទាហាន គាំទ្រក្រុមប្រឆាំង វាយលុបផ្តួលរំលំរដ្ឋាភិបាល។ ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក ... Read More »
រុស្ស៊ីអូសទាញបានសម្ព័ន្ធមិត្តអាមេរិកនៅមជ្ឈិមបូព៌ា មកទិញអាវុធរបស់ខ្លួន
រយៈពេលចុងក្រោយនេះ រុស្ស៊ីបានអូសទាញសម្ព័ន្ធមិត្តរបស់អាមេរិក ទាំងនៅក្នុងតំបន់មជ្ឈិមបូព៌ា និងអាស៊ី មកទិញអាវុធរបស់ខ្លួន ក្នុងនោះមានឥណ្ឌានិង អារ៉ាប៊ីសាអូឌីតជាដើម។ កន្លងមក ថ្មីៗ រុស្ស៊ីនិង អារ៉ាប៊ី សាអូឌីតចុះកិច្ចព្រមព្រៀង ទិញអាវុធមានតម្លៃ ជាង២ពាន់លានដុល្លារ។ ទាំងនោះជាជោគជ័យយ៉ាងធំធេងរបស់រុស្ស៊ី ... Read More »
ស្ថានភាពកោះហុងកុងវិវឌ្ឍន៍កាន់តែអាក្រក់ទៅ ប៉ូលិសព្រមានប្រើគ្រាប់ពិត អាមេរិកអំពាវនាវឲ្យគោរពសិទ្ធិមនុស្ស
ស្ថានភាពបានតុកម្មនៅកោះហុងកុងមានសញ្ញាអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃ ដោយបាតុកម្មបានវិវឌ្ឍន៍ឆ្ពោះទៅរកហិង្សា ។ សហគមន៍អន្តរជាតិបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ខ្លាចមានអ្នកស្លាប់កើតឡើងពាក់ព័ន្ធនឹងបាតុកម្ម។ ដោយហេតុនោះហើយបានជា មន្រ្តីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនថ្កោលទោសចំពោះការប្រើអំពើហិង្សា ដោយមិនសមហេតុផលនៅក្នុងទីក្រុងហុងកុង ហើយបានទទូចឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង ធានាការពារនូវសិទ្ធិសេរីភាពរបស់ហុងកុង ស្របពេលដែលប៉ូលិសហុងកុង និងក្រុមបាតុករបានបន្តប៉ះទង្គិចយ៉ាងតានតឹង។ មន្រ្តីជាន់ខ្ពស់អាមេរិកបានលើកឡើងដូច្នេះថា «ពួកយើងថ្កោលទោស ... Read More »
បញ្ហាអ្នកទោស ភេរវកម្ម បង្កឲ្យទំនាក់ទំនងបណ្តាប្រទេសលោកខាងលិច ប្រឈមមុខតានតឹងដាក់គ្នា
បើទោះបីប្រទេសតំបន់អឺរ៉ុប អាមេរិកបានបដិសេធ ទទួលយកអ្នកទោសអ៊ីស្លាមជីហាត ប៉ុន្តែប្រទេសតួកគីនៅតែចាប់បញ្ជូនចេញ សមាជិកជីហាតដែលមានដើមកំណើតអឺរ៉ុប។ រដ្ឋាភិបាលតួកគី បានចាប់បញ្ជូន ទាហានជីហាតបរទេស ដែលតួកគីចាប់ឃុំខ្លួន ក្នុងទឹកដីរបស់ខ្លួន ឲ្យទៅប្រទេសកំណើតវិញ ទោះជាប្រទេសកំណើតព្រមឬ មិនព្រមក្តី។ នៅថ្ងៃទី១៥ខែវិច្ឆិកា អាជ្ញាធរតួកគីបាននិយាយថា ... Read More »
ស្រីលង្កាចាប់ផ្តើមបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី
ស្រីលង្កាទើបតែឆ្លងកាត់ដំណាក់កាលអសន្តិសុខបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដោយសារតែការវាយប្រហារភេរវកម្ម សម្លាប់មនុស្សរាប់រយនាក់ ក្នុងពេលតែមួយ។ នៅពេលនេះពលរដ្ឋស្រីលង្កាក៏បានចាប់ផ្តើមទៅបោះឆ្នោត ដើម្បីជ្រើសរើសមេដឹកនាំថ្មីអាចជួយដល់ពលរដ្ឋរួចផុតពីភាពក្រីក្រ។ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ពលរដ្ឋស្រីលង្កាជាង១៦លាននាក់នឹងទៅចូលរួមបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ។ នៅក្នុងការបោះឆ្នោតលើកនេះ មានបេក្ខភាពឈរឈ្មោះបោះឆ្នោតមានដល់ទៅ៣៥ រូប។ ការបោះឆ្នោតស្រីលង្កា កើតឡើងក្រោយមានការវាយប្រហារភេរវកម្មជាច្រើនករណី ... Read More »
ប៊ូឡាវី អាចប្រឈមនឹងកង្វះគ្រូពេទ្យ ក្រោយគុយបាបានប្រកាសដកគ្រូពេទ្យទាំងអស់ចេញពីប្រទេសនេះ
វិវាទនយោបាយនៅក្នុងប្រទេសប៊ូឡាវីឈានដល់ដំណាក់កាលថ្មីមួយទៀត ក្រោយពេល ក្រុមគ្រូពេទ្យ ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ចូលរួមជាមួយក្រុមបាតុករ ។ គ្រូពេទ្យ មួយចំនួនធំនៅក្នុងប្រទេសនេះគឺមកពីប្រទេសគុយបា តាមការស្នើសុំរបស់រដ្ឋាភិបាលចាស់ដើម្បីបំពេញ កង្វះគ្រូពេទ្យនៅប្រទេសនេះ។ ប៉ុន្តែនៅពេលនេះគុយបានបានសម្រេចដកគ្រូពេទ្យចេញ ដោយបញ្ហាមួយចំនួន។តាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលគុយបា បានបញ្ជាក់ថា រាល់ការចោទប្រកាន់ទៅលើក្រុមគ្រូពេទ្យគុយបា ថាបានជួយដល់ក្រុមបាតុករ គឺជារឿងប្រឌិត ... Read More »
បញ្ហាប្រាក់ចំណាយយោធា ធ្វើទំនាក់ទំនងអាមេរកកូរ៉េខាងត្បូង ប្រេះឆា
ទំនាក់ទំនងយ៉ាងល្អូកល្អើន រវាងអាមេរិក និងកូរ៉េខាងត្បូង មានសញ្ញាមិនល្អ ក្រោយពេល លោកត្រាំ ដាក់បន្ទុកធ្ងន់ ទៅលើ កូរ៉េខាងត្បូង ឲ្យចំណាយប្រាក់រាប់ពាន់លានដុល្លារ ចិញ្ចឹមទាហានអាមេរិកឈរជើងនៅកូរ៉េខាងត្បូង។ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Mark Esper ... Read More »
អ៊ីស្រាអែល បារម្ភយ៉ាងខ្លាំង ក្រោយក្រុមឧទ្ទាមជីហាត នៅកាហ្សា បង្ហាញមីស៊ីលផលិតដោយខ្លួនឯង
ការវាយប្រហារនាពេលថ្មីៗនេះ ធ្វើឲ្យ ប្រព័ន្ធការពាររបស់អ៊ីស្រាអែល មិនអាចរារាំងបានឡើយ ដោយ ក្រុមជីហាតដឹងពីចំណុចខ្យោយ នៃប្រព័ន្ធ Iron Dome ។ទាំងនោះហើយបានជា ក្រុមជីហាត វាយប្រហារមីស៊ីលជាច្រើនគ្រឿងក្នុងពេលតែមួយ ។ កម្លាំងទាហានជីហាត នៅកាហ្សា ... Read More »
បារាំងធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំបញ្ចប់ជម្លោះអ៊ុយក្រែន
ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន នឹងជួបជាមួយសមភាគីអ៊ុយក្រែនលោកប្រធានាធិបតី Volodymyr Zelensky នៅទីក្រុងប៉ារីស ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ជាការជួបទល់មុខគ្នាលើកដំបូងបំផុតរបស់ពួកគេ ដើម្បីស្វែងរកការបញ្ចប់ជម្លោះដែលកំពុងកើនឡើងនៅក្នុងប្រទេសអ៊ុយក្រែន ។ នេះបើតាមវិមានប្រធានាធិបតីបារាំងចេញថ្លែងការណ៍កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ... Read More »
បញ្ហាជនជាតិរ៉ូហ៊ីងយ៉ា រដ្ឋាភិបាល និងយោធាមីយ៉ានម៉ាអាចប្រឈមបទល្មើសឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
ជាច្រើនឆ្នាំកន្លងមក បញ្ហាក្រុមជនជាតិឥស្លាម រ៉ូហ៊ីងយ៉ានៅក្នុងប្រទេសមីយ៉ានម៉ា(ភូមា) គឺជាប្រធានបទក្តៅបំផុតនៅក្នុងតំបន់អាស៊ា នក្រោយពេលមានជនជាតិរ៉ូហ៊ីងយ៉ាជាច្រើន រងការសម្លាប់ដុតបំផ្លាញផ្ទះសម្បែង និងបង្ខំឲ្យចាកចេញពីលំនៅឋានភៀសខ្លួនទៅកាន់ប្រទេស បង់ក្លាដែស ។ កន្លងមក តុលាការព្រហ្មទណ្ឌអន្តរជាតិប្រកាសបើកអង្កេត អំពើ“ឧក្រិដ្ឋកម្ម” លើជនជាតិរ៉ូហ៊ីងយ៉ា ហើយការស៊ើបអង្គេត ជាបឋម ... Read More »
ទៀតហើយអាមេរិក ! បាញ់ប្រហារនៅសាលារៀន ស្លាប់និងរបួស៥នាក់
សិស្សវ័យ១៦ឆ្នាំ ម្នាក់បានបាញ់ប្រហារនៅក្នុងសាលារៀន បណ្តាញឲ្យ មនុស្ស ២នាក់ស្លាប់ និង៣នាក់រងរបួស នៅក្នុងសាលារៀនមួយកន្លែងក្នុងរដ្ឋ កាលីហ្វ័រញ៉ា ។ ជនដៃដល់ក៏បានបាញ់សម្លាប់ខ្លួនឯងផងដែរ តែមិនស្លាប់។ ការបាញ់ប្រហារកើតឡើងនៅសាលាវិទ្យាល័យ Santa Clarita ក្នុងទីក្រុង ... Read More »
ប្រធានាធិបតីបណ្តោះអាសន្ន ប៊ូឡាវី មិនអនុញ្ញាត ឲ្យអតីតប្រធានាធិបតី ឈរឈ្មោះបោះឆ្នោតទៀតឡើយ
ស្ថានភាពនយោបាយនៅក្នុងប្រទេសប៊ូឡាវីកាន់តែអាក្រក់ទៅ បង្កក្តីបារម្ភយ៉ាងខ្លាំងដល់សហគមន៍អន្តរជាតិ ក្រោយអតីតប្រធានាធិបតី ភៀសខ្លួននយោបាយនៅក្នុងប្រទេសម៉ិចស៊ីកូ ដើម្បីសុវត្ថិភាព។ ជាមួយគ្នានេះដែរ អង្គការសហប្រជាជាតិ កាលពីថ្ងៃទី ១៤ខែវិច្ឆិកាបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពីស្ថានភាពនៅក្នុង ប្រទេសប៊ូឡាវី គឺជារឿងគួឲ្យបារម្ភ ។ អង្គការសហប្រជាជាតិ ក៏បានអំពាវនាវឲ្យដោះស្រាយដោយសន្តិភាព។ ... Read More »
នៅទីណាក៏មានដែរជនជាតិចិន ល្មើសច្បាប់ត្រូវបញ្ជូនទៅស្រុកវិញ
ការជំរិត តាមបណ្តាញ ល្បែងស៊ីសង អនឡាញ និងបទល្មើសជាច្រើន ផ្សេងទៀត បង្កឡើងដោយក្រុមជនជាតិចិន នៅប្រទេសជាច្រើន ក្នុងតំបន់អាស៊ាន។ ពេលថ្មីៗនេះ ហ្វីលីពីនបណ្តេញជនជាតិចិនជាង៣០០នាក់ ត្រឡប់ទៅប្រទេសវិញ។ ក្រសួង អន្តោប្រវេសន៍ហ្វីលីពីន កាលពីថ្ងៃទី១៤ ... Read More »
រញ្ជយយដី កម្រិត៧,១រ៉ិចទ័រ នៅឥណ្ឌូនេស៊ី បង្កក្តីបារម្ភពីរលកស៊ូណាមិ
ឥណ្ឌូនេស៊ី ងាយរងការរញ្ជួយដី ជាងគេបំផុតនៅលើពិភពលោក ដោយប្រទេសនេះស្ថិតនៅ ក្នុងជួរខ្សែក្រវាត់ ភ្លើងនៃផែនដី ។ កាកាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា មានការរញ្ជួយដីកម្រិត ៧,១រ៉ិចទ័រ ធ្វើឲ្យ អាជ្ញាធរ ប្រកាសអាសន្នពីរលកយក្សស៊ូណាមិ។ ប៉ុន្តែក្រោយមក ... Read More »
ទីក្រុងនៅវាលទំនាបប្រឈម ការលិចលង់ដោយទឹកសមុទ្រកើនឡើង
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលអ្នកវិទ្យាសាស្រ្តទូទៅបាននាំគ្នាលើកឡើង ពីផលវិបាក នៃការឡើងកម្តៅនៃភពផែនដី ហើយក្នុងចំណោមផលវិបាកទាំងនោះ ក៏មានដែរ ការកើនឡើងនៃកម្ពស់ទឹកសមុទ្រ។ ចាប់តាំងពីថ្ងៃចន្ទដើមសប្តាហ៍នេះមក ការកើនឡើងនៃកម្ពស់ទឹកសមុទ្រមិនមែន ជាការព្យាករតែប៉ុណ្ណោះទេ តែវាជាអ្វីដែលកំពុងតែកើតឡើងហើយដែលគេអាចវាស់ស្ទង់មើលបានដោយជាក់ស្តែង តាមរយៈការសិក្សាទៅលើទិន្នន័យបានពីផ្កាយរណប ដែលបង្ហាញថា កម្ពស់ទឹកសមុទ្រនៅលើភពផែនដីយើងនេះកំពុងតែកើនឡើង ហើយអត្រានៃការកើនឡើងនេះមានសន្ទុះកាន់តែលឿន ... Read More »
សម្ពាធទណ្ឌកម្ម អាមេរិកកំពុងតែរុញតួកគី ឲ្យទៅរុស្ស៊ីដោយខ្លួនឯង
នៅក្នុងដំណើរទស្សនកិច្ច ទៅកាន់អាមេរិកកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតិដូណាល់ ត្រាំ ស្តីពីភាពមិនច្បាស់លាស់ អំពីទំនាក់ទំនង រវាងអាមេរិក នឹង តួកគី។ សកម្មភាពខាងលើ កើតឡើងក្រោយអាមេរិកដាក់សម្ពាធទៅលើប្រទេសតួកគីកាន់តែខ្លាំង ។ នៅក្នុងដំណើរទស្សនកិច្ចនោះ មានទាំងការស្វាគមន៍ ... Read More »
យានស្រាវជ្រាវរបស់ជប៉ុន បានបញ្ចប់បេសកកម្ម ត្រឡប់មកវិញហើយ
ក្រោយការស្រាវជ្រាវនៅលើ អាចម៍ផ្កាយRyugu ដោយជោគជ័យ យានអវកាស Hayabusa-2 របស់ជប៉ុន ចាប់ផ្តើម ចាកចេញ វិលត្រឡប់មកកាន់ភពផែនដីវិញដោយត្រូវចំណាយពេល យ៉ាងយូទើប ហោះមកដល់ផែនដី។ ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ កាលពីថ្ងៃទី១៣ ... Read More »
អង្គការសិទ្ធិមនុស្សប្តឹងលោកស្រី អង់សាន ស៊ូជី ពាក់ព័ន្ធ ក្រុមជនជាតិរ៉ូហ៊ីងយ៉ា
បញ្ហាក្រុមជនជាតិរ៉ូហ៊ីងយ៉ា នៅក្នុងប្រទេសមីយ៉ានម៉ា បានធ្វើឲ្យកិត្តិយស របស់ថ្នាក់ដឹកនាំ គឺលោកស្រីអង់សាន ស៊ូជី ធ្លាប់ទទួលបានពានរង្វាន់ណូបែលសន្តិភាព។ នៅពេលនេះ ក្រុមអង្គការសិទ្ធិមនុស្សបានសម្រេចដាក់ពាក់បណ្តឹងទៅលើលោកស្រី ពាក់ព័ន្ធបញ្ហាជនជាតិរ៉ូហ៊ីងយ៉ា។ ក្រុមអង្គការសិទ្ធិមនុស្សបានដាក់ពាក្យបណ្តឹង ទៅកាន់តុលាការក្នុងប្រទេសអាហ្សង់ទីន ប្រឆាំងទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាគឺលោកស្រី អោងសាន ស៊ូជី ... Read More »