តាមលទ្ធផលស្រាវជ្រាវរបស់គណៈកម្មការអាជីវកម្មអាមេរិក ហៅកាត់ USCBC សហការជាមួយក្រុមហ៊ុន Oxford Economics បានប្រកាសថា សង្គ្រាម ពាណិជ្ជកម្មរវាងអាមេរិក នឹងចិន បានធ្វើឲ្យពលរដ្ឋអាមេរិកដល់ទៅ ២៤៥ពាន់នាក់បាត់បង់ការងារធ្វើ។ ប៉ុន្តែប្រសិនបើប្រទេសទាំងពីរ បញ្ចប់សង្គ្រាមវិញ នឹងជួយបង្កើនការងារធ្វើដល់ពលរដ្ឋយ៉ាងតិច ... Read More »
ព័ត៌មានអន្តរជាតិ
ប្រធានប្រដាល់ពិភពលោកអះអាងថា Conor McGregor អាចប្រកួតប្រជែងដណ្តើមជើងឯកប្រដាល់ពិភពលោកបាន
ប្រធានក្រុមប្រឹក្សាប្រដាល់ពិភពលោក លោក Mauricio Sulaiman បានបង្ហើបឱ្យដឹងថា មានលទ្ធភាពសម្រាប់ Conor McGregor អាចប្រជែងដណ្តើមជើងឯកប្រដាល់ពិភពលោកបាន។ដើម្បីឱ្យរឿងនេះកើតឡើងលោក Sulaiman បានពន្យល់ថា អ្នកប្រដាល់អៀរឡង់រូបនេះគួរតែរកជ័យជម្នះនៅលើសង្វៀនជាមួយអ្នកប្រយុទ្ធដែលមានចំណាត់ថ្នាក់ខ្ពស់ជាមុនសិន។ លោក Sulaiman បានប្រាប់ ... Read More »
Real Madrid ចាញ់ Bilbao បាត់បង់ឱកាសឡើងវគ្គផ្តាច់ព្រ័ត្រ Super Cup
ក្រុមអធិរាជស Real Madrid បានបាត់បង់ឱកាសប្រជែងពានរង្វាន់ Super Cup នៅរដូវកាលនេះ ក្រោមថ្វីជើងក្រុម Bilbao ក្នុងលទ្ធផល ២ទល់១ កាលពីរាត្រីថ្ងៃទី១៤ មករា។ នេះបើយោងតាមការចេញផ្សាយរបស់ BBC ... Read More »
កូរ៉េខាងជើងដង្ហែក្បួនព្យុហយាត្រា អបអរមហាសន្និបាតបក្ស
សារព័ត៌មានជាតិកូរ៉េខាងជើង KCN បានផ្សាយនៅថ្ងៃទី១៥ខែមករាថា ប្រទេសនេះបានដង្ហែក្បួនព្យុហយាត្រាអបអរមហាសន្និបាតបក្សលើកទី៨ដោយជោគជ័យ។ ក្រុមអ្នកឯកទេសបានឲ្យដឹងថា អាវុធនៅក្នុងពិធីដង្ហែក្បួននោះ មានទាំងកាំជ្រួចមីស៊ីលឆ្លងទ្វីបបាញ់ចេញពីនាវាមុជទឹក(SLBM) ។ ទីបញ្ជាការកម្លាំងទាហានអាមេរិកប្រចាំនៅកូរ៉េខាងត្បូងបានឲ្យដឹងថា ខ្លួនកំពុងតែវិភាគទៅលើអាវុធដែលកូរ៉េខាងជើងបង្ហាញនៅក្នុងពិធីដង្ហែក្បួនព្យុហយាត្រា ។ កន្លងមក នៅក្នុងមហាសន្និបាតបក្ស ... Read More »
Cristiano Ronaldo ស្មើកំណត់ត្រារបស់ក្លិប Juventus ដែលបានបង្កើតកាលពី៦៣ឆ្នាំមុន
តាមការចុះផ្សាយរបស់សារព័ត៌មាន Marca បានឲ្យដឹងថា ខ្សែប្រយុទ្ធCristiano Ronaldo នៅតែបន្តទៅមុខទៀត ហើយឥឡូវនេះគាត់មានកំណត់ត្រាថ្មីមួយទៀតដែលមានឈ្មោះរបស់គាត់ ដោយស្មើកំណត់ត្រារបស់អតីតកីឡាករ John Charles ដែលរកបាន១៥គ្រាប់ក្នុងការប្រកួត១៦លើកដំបូងនៃរដូវកាល Serie A សម្រាប់ក្រុម Juventus ... Read More »
Ronnie O’Sullivan ផ្តួល Ding Junhui ក្នុងកម្មវិធីប្រកួតស្នូកឃ័រ Masters 2021
ម្ចាស់ជើងឯកកីឡាស្នូកឃ័រ ៧សម័យកាលកីឡាករ Ronnie O’Sullivan បានចាប់ផ្តើមការវិលត្រឡប់ដ៏គួរឱ្យភ្ញាក់ផ្អើលពីក្រោយពីផ្តួលកីឡាករDing Junhui ក្នុងលទ្ធផល ៦-៥ ក្នុងជុំទី១ នៃកម្មវិធី Masters 2021។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport ... Read More »
អាមេរិកបង្កើនសន្តិសុខការពារនៅទីក្រុងវ៉ាស៊ីនតោន ក្នុងថ្ងៃស្បថចូលកាន់តំណែងរបស់លោកបៃឌិន
កម្លាំងទាហានការពារជាតិបានបញ្ជូនទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីធានាសន្តិសុខ ទប់ស្កាត់អំពើហិង្សា ក្នុងពេលដែលលោកបៃឌិនចូលកាន់តំណែងប្រធានាធិបតីអាមេរិកនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ កម្លាំងទាហានការពារជាតិអាមេរិកបានជួបជុំគ្នានៅមុខវិមានរដ្ឋសភាកាលពីថ្ងៃទី១៣ខែមករា ។ កម្លាំងទាំងនោះនឹងការពារវិមានកាពីតូល និងទីតាំងជាច្រើនផ្សេងទៀតដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ដល់ពិធីចូលកាន់តំណែងរបស់លោកចូ បៃឌិន។ ក្រៅពីកម្លាំងទាហាន ទីក្រុងវ៉ាស៊ីនតោនបានដាក់ពង្រាយកម្លាំងប៉ូលិសរាប់ពាន់នាក់ កម្លាំងសន្តិសុខ ដើម្បីធានាថានៅថ្ងៃចូលកាន់តំណែងរបស់លោកបៃឌិន ... Read More »
ទីក្រុងមូស្គូរបស់រុស្ស៊ី នឹងបើកសាលារៀនឲ្យសិស្សចូលរៀនឡើងវិញ
នៅថ្ងៃទី១៤ ខែមករា ទីក្រុងមូស្គូរបស់រុស្ស៊ីនៅតែបន្តរក្សាវិធានការរឹតត្បិតដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ រហូតដល់ថ្ងៃទី២១ ខែមករា លើកលែងតែសិស្សសាលាប៉ុណ្ណោះ គឺអនុញ្ញាតឲ្យវិលត្រឡប់ទៅរៀនវិញ។ អភិបាលក្រុងមូស្គូ លោកSergei Sobyanin បានបញ្ជាក់ថា មន្ត្រីទទួលខុសត្រូវជួបផលលំបាកជាច្រើន ទើបសម្រេចឲ្យសិស្សឈប់រៀនតាមអនឡាញ ដោយឲ្យទៅរៀនផ្ទាល់នៅក្នុងសាលាវិញ។ លោកSergei ... Read More »
អុីស្រាអែលបើកការវាយប្រហារដោយមីស៊ីលទៅលើទីតាំងជាច្រើនក្នុងប្រទេសស៊ីរី ស្លាប់៥៧នាក់
មន្ត្រីចារកិច្ចអាមេរិកបានឲ្យដឹងថា អុីស្រាអែលបានវាយប្រហារទៅលើទីតាំងជាច្រើនក្នុងប្រទេសស៊ីរីដោយមីស៊ីល បណ្តាលឲ្យមានអ្នកស្លាប់យ៉ាងច្រើន ។ សារព័ត៌មាន Times of Israel នៅថ្ងៃទី១៤ខែមករាបានផ្សាយថា អុីស្រាអែលគឺជាអ្នកវាយប្រហារនៅតំបន់ភាគខាងកើត ប្រទេសស៊ីរី នៅទីតាំងយោធាដែលអុីស្រាអែលចាត់ទុកថាមានទំនាក់ទំនងជាមួយអុីរ៉ង់។ មន្ត្រីចារកិច្ចអាមេរិកបានឲ្យដឹងថា អុីស្រាអែលបានប្រើប្រាស់ព័ត៌មានចារកិច្ចអាមេរិក ដើម្បីវាយប្រហារទៅកាន់គោលដៅ។ ... Read More »
អាជ្ញាធរចិន រាយការណ៍ពីការស្លាប់ដោយសារកូវីដ-១៩ មួយករណី ដែលនេះជាករណីស្លាប់ក្នុងរយៈពេល៨ខែចុងក្រោយ
អន្តរជាតិ៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ អាជ្ញាធរសុខាភិបាលចិនបានរាយការណ៍ពីការស្លាប់ដោយសារកូវីដ-១៩ មួយករណី ដែលនេះជាករណីស្លាប់ក្នុងរយៈពេល៨ខែចុងក្រោយ។ ករណីស្លាប់នេះ កើតឡើងស្របពេលចិន មានករណីឆ្លងហក់ឡើងដល់កំណត់ត្រាថ្មីផងដែរ។ ជាក់ស្តែងអាជ្ញាធរសុខាភិបាល នៅថ្ងៃទី១៣ ខែមករាម្សិលមុិញនេះ បានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ១៣៨ករណី ដោយ ... Read More »
នាយករដ្ឋមន្ត្រីជប៉ុន ប្រកាសដាក់ខេត្តចំនួន ៧ បន្ថែមទៀត ក្នុងស្ថានភាពអាសន្ន
អន្តរជាតិ៖ បើតាមការអះអាងពីលោក ស៊ូហ្កា យូស៊ីហ៊ីដេ នាយករដ្ឋមន្ត្រីជប៉ុន នៅថ្ងៃទី១៣ ខែមករា បានប្រកាសដាក់ខេត្តចំនួន ៧ បន្ថែមទៀត ក្នុងស្ថានភាពអាសន្ន ដើម្បីជាផ្នែកមួយនៃការទប់ស្កាត់ការរាតត្បាតរបស់កូវីដ-១៩ នៅក្នុងប្រទេស។ ខណៈមកទល់ពេលនេះ ប្រទេសជប៉ុន ... Read More »
អ្នកជំនាញអង្គការ WHO ទៅកាន់វូហាន ស្រាវជ្រាវពីប្រភពកូវីដ-១៩
ក្រុមអ្នកជំនាញអង្គការសុខភាពពិភពលោក WHO បានទៅដល់ទីក្រុងវូហាន ប្រទេសចិន ដើម្បីធ្វើការស្រាវជ្រាវពីប្រភពកូវីដ-១៩ ក្នុងរយៈពេល១សប្រាហ៍។តាមសារព័ត៌មានរ៉យទ័រក្រុមអ្នកជំនាញរបស់ WHO បានទៅដល់វូហាននៅព្រឹកថ្ងៃទី១៤ខែមករាក្រោយពន្យារពេលជាច្រើនលើកកន្លងមក។ បណ្តាញទូរទស្សន៍ CGTN បានផ្សាយថា យន្តហោះដឹកក្រុមជំនាញរបស់WHO ដឹកក្រុមអ្នកឯកទេស ចេញពីសិង្ហបុរីចុះចតនៅវូហានដោយសុវត្ថិភាព។ ក្រុមអ្នកជំនាញនឹងស្នាក់នៅទីនោះរយៈពេល១សប្តាហ៍។ ... Read More »
កីឡាករវាយសី៣នាក់ដែលធ្វើតេស្តវិជ្ជមានកូវីដ-១៩បានចូលរួមក្នុងព្រឹត្តិការណ៍ Thailand Open ក្រោយជាសះស្បើយ
សហព័ន្ធកីឡាវាយសីពិភពលោកបានចេញសេចក្តីប្រកាសព័ត៌មានមួយថាកីឡាករវាយសី៣នាក់ក្នុងចំណោម៤នាក់ដែលបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ត្រូវបានគេធ្វើតេស្តអវិជ្ជមានឡើងវិញដើម្បីវិលទៅចូលរួមប្រកួតនៅព្រឹត្តិការណ៍ Thailand Open។ នេះបើយោងតាមការចេញផ្សាយរបស់ CNA កាលពីរសៀលថ្ងៃទី១៣ មករា ឆ្នាំ២០២១។ អង្គភាពគ្រប់គ្រងកីឡាវាយសីបានបញ្ជាក់ថា កីឡាករ-កីឡាការិនី SainaNehwal និង HS Prannoy ... Read More »
លោកត្រាំក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេបង្អស់ដែលត្រូវចោទប្រកាន់ទោសពីរលើកក្នុងមួយអាណត្តិ
រដ្ឋសភាអាមេរិក កាលពីថ្ងៃទី១៣ខែមករា បានពិភាក្សាស្តីពីការបោះឆ្នោតអនុម័តទៅលើសេចក្តីសម្រេចចោទប្រកាន់ទោសប្រធានាធិបតីដូណាល់ ត្រាំ ពីបទញុះញង់ឲ្យមានអំពើហិង្សានៅរដ្ឋសភា ។ ដូច្នេះការសម្រេចខាងលើធ្វើឲ្យលោកត្រាំក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេបង្អស់ដែលត្រូវ ចោទប្រកាន់ទោសពីរលើកក្នុងមួយអាណត្តិ។ នៅក្នុងការបោះឆ្នោតនៅរដ្ឋសភាស្តីពីការចោទប្រកាន់ទោសជាលើកទីពីរដល់ប្រធានាធិបតីដូណាល់ ត្រាំ ទទួលបានសំឡេងគាំទ្រ២៣២ និងប្រឆាំង១៩៧សំឡេង សភាបានសម្រេចជាផ្លូវការចោទប្រកាន់ទោសលោកត្រាំ ជាប់ពាក់ព័ន្ធអំពើហិង្សា។ ជាមួយគ្នានោះសមាជិករដ្ឋសភាមកពីគណបក្សសាធារណរដ្ឋ១០រូបក៏បានបោះឆ្នោតគាំទ្រផងដែរ។ ... Read More »
Barcelona បំបាក់ក្រុម Real Sociedad ដោយបាល់ប៉េណាល់ទីឡើងវគ្គផ្តាច់ព្រ័ត្រពានអេស្ប៉ាញ Super Cup
យោងតាមលទ្ធផលរបស់ Soccerway និងតាមការចេញផ្សាយរបស់ BBC Sport បានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ មករានេះថា ក្រុម Barcelonaបានឈានទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Spanish Super Cup បន្ទាប់ពីបានយកឈ្នះក្រុម Real Sociedad ... Read More »
កម្មវិធីប្រកួត Australian Grand Prix និង Chinese Grand Prix ត្រូវបានពន្យារពេលដោយសារការពារការឆ្លងកូវីដ-១៩
សារព័ត៌មាន BBC Sport កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា រដូវកាលប្រកួតកីឡាប្រណាំងរថយន្តលំដាប់កំពូល Formula 1 នៅឆ្នាំនេះនឹងមានការចាប់ផ្តើមយឺតពេលបន្ទាប់ពីការប្រណាំងកម្មវិធី Australian Grand Prix និង ... Read More »
លោក Pochettino ជួយឲ្យ Paris St-Germain ឈ្នះពានរង្វាន់ដំបូងនៃអាជីពជាអ្នកគ្រប់គ្រង
លោក Mauricio Pochettino បានឈ្នះពានរង្វាន់ដំបូងនៃអាជីពជាអ្នកចាត់ចែងរបស់គាត់ទោះបីជាពានរង្វាន់នេះតូចក៏ដោយ ខណៈដែលក្រុម Paris St-Germain បានយកឈ្នះ Marseille ដើម្បីឈ្នះ French Super Cup ក្នុងលទ្ធផល ២ទល់១។ ... Read More »
យន្តហោះដឹកអ្នកដំណើរ២៣៣នាក់នៅឥណ្ឌា ខូចខាតយ៉ាងខ្លាំងអ្នកដំណើរព្រលឹងចុងសក់ក្រោយបុកចំព្រិល
យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌា បានខូចខាតយ៉ាងខ្លាំងដោយបុកចំដុំព្រិលរឹងនៅលើផ្លូវបម្រុងហោះហើរ។ តាមសារព័ត៌មានSputnik បានផ្សាយថា ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងនៅរសៀលថ្ងៃទី១៣ខែមករា ដោយនៅលើយន្តហោះមានអ្នកដំណើរដល់ទៅ២៣៣នាក់បម្រុងហោះហើរពីអាកាសយានដ្ឋាន Srinagar រដ្ឋJammu និងកាស្មៀរ ទៅកាន់រដ្ឋធានីញូវដេលី។ យន្តហោះដែលជួបគ្រោះថ្នាក់មានលេខហោះហើ 6E-2559 នៅពេលបើកនៅលើផ្លូវបម្រុងហោះក៏បុកចំដុំព្រិលរឹងធ្វើឲ្យអ្នកដំណើរ ... Read More »
ករណីគ្រោះថ្នាក់ធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ី ក្រុមជួយសង្គ្រោះផ្អាកសកម្មភាពស្វែងរកដោយសារអាកាសធាតុអាក្រក់
សកម្មភាពស្វែងរកសាកសព ត្រូវបានផ្អាកនៅថ្ងៃទី១៣ខែមករានេះដោយសារតែអាកាសធាតុអាក្រក់ ។ នៅព្រឹកថ្ងៃទី១៤ ខែមករាស្ថានភាពនឹងល្អប្រសើរជាងមុន ហើយក្រុមជួយសង្គ្រោះនឹងបន្តសកម្មភាពស្វែងរកជាបន្តទៀត។ នៅថ្ងៃទី១៣ខែមករានេះ ក្រុមជួយសង្គ្រោះដែលមានក្រុមមុជទឹកបានផ្អាកសកម្មភាពស្វែងរកប្រអប់ខ្មៅទីពីររបស់យន្តហោះដឹកអ្នកដំណើរ Sriwijaya Air ដែលជួបគ្រោះថ្នាក់ធ្លាក់កាលពីថ្ងៃទី ៩ខែមករា ដោយសារតែអាកាសធាតុអាក្រក់ ។ លោកBagus ... Read More »
គណៈរដ្ឋមន្ត្រីគុយវ៉ែតដាក់លិខិតលាលែងចេញពីតំណែង
សារព័ត៌មានគុយវ៉ែត KUNA នៅថ្ងៃទី១៣ខែមករា បានផ្សាយថា នាយករដ្ឋមន្ត្រីគុយវ៉ែត លោកSabah al-Khalid al-Sabah និងគណៈរដ្ឋមន្ត្រី បានដាក់លិខិតសុំលាលែងចេញពីតំណែងឡើងទៅកាន់ព្រះមហាក្សត្រ Nawaf al-Admed al Sabah ។ ... Read More »
ក្រុមបិសាចក្រហម Manchester United ឡើងឈរកំពូលតារាងក្រោយឈ្នះ Burnley
ក្រុមបិសាចក្រហម Manchester United បានយកឈ្នះក្រុមម្ចាស់ផ្ទះ Burnley ក្នុងលទ្ធផល ១ទល់០ សម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី១៧ កាលពីរាត្រីថ្ងៃទី១២ឈានចូលថ្ងៃទី១៣ មករានេះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC ... Read More »
ខ្សែប្រយុទ្ធ Christopher Maboulou របស់ក្លិប Bastia បានទទួលមរណភាពក្នុងវ័យ៣០ឆ្នាំ
អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Bastia កីឡាករ Christopher Maboulouបានទទួលមរណភាពនៅវ័យ៣០ឆ្នាំ ដោយក្លិបបានប្រកាសតាមរយៈគណនីបណ្តាញសង្គមផ្លូវការរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Marca កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ កីឡាករបាល់ទាត់រូបនេះបានស្លាប់នៅកន្លែងកំណើតរបស់គាត់តំបន់Montfermeil នៅជាយក្រុងប៉ារីសបន្ទាប់ពីគាំងបេះដូងពេលកំពុងនិយាយលេងជាមួយមិត្តភក្តិ។ ក្លិប Bastia ... Read More »
អ្នកចូលរួមធ្វើបាតុកម្មហិង្សានៅវិមានកាពីតូលអាចជាប់គុក២០ឆ្នាំ
អភិបាលក្រុងវ៉ាស៊ីនតោន លោក D.C Michael Sherwin បានប្រកាសថា ទោសសម្រាប់អ្នកបង្កអំពើហិង្សានៅវិមានរដ្ឋសភា (វិមានកាពីតូល) អាចនឹងជាប់គុក២០ឆ្នាំ ។ លោកបន្តទៀតថា អ្នកដែលចូលរួមធ្វើបាតុកម្មអាចនឹងត្រូវជាប់ទោសខុសៗគ្នា។ លោក D.C Michael ... Read More »
គួរយល់ដឹងសម្រាប់អ្នកធ្លាប់ និងមិនធ្លាប់ជិះ! តេីបង្អួចយន្តហោះមានប្រហោងតូចៗ គេទុកប្រើដើម្បីអ្វី?
ចំណេះដឹងទូទៅ៖ បើតាមរដ្ឋបាលសហព័ន្ធអាកាសចរណ៍អាមេរិក (FAA) បានឲ្យដឹងថា ប្រសិនបើអ្នកធ្លាប់ជិះយន្តហោះ អ្នកប្រហែលជាសង្កេតឃើញមានប្រហោងតូចមួយនៅផ្នែកខាងក្រោមបង្អួចយន្តហោះហើរ។ ប៉ុន្តែប្រហោងតូចនេះ មិនបង្កជាហានិភ័យអ្វីដល់អ្នកធ្វើដំណើរឡើយ តែវាបង្កើតឡើងដើម្បីគោលបំណងសុវត្ថិភាពទៅវិញនោះទេ។ ជាក់ស្តែងនៅពេលហោះកាន់តែខ្ពស់ សម្ពាធខ្យល់នឹងកាន់តែធ្លាក់ចុះទៅតាមហ្នឹងដែរ។ បេីទោះជាយ៉ាងណាក៏ដោយ បរិយាកាសនៅក្នុងកាប៊ីនយន្តហោះនៅអាចរក្សាសម្ពាធខ្យល់ក្នុងកម្រិតសុវត្ថិភាពបាន។ នេះបានន័យថា សម្ពាធខ្យល់នៅខាងក្រៅយន្តហោះធ្លាក់ចុះខ្លាំងជាងសម្ពាធខ្យល់ដែលមាននៅក្នុងកាប៊ីន។ ... Read More »
ការសាកល្បងវ៉ាក់សាំងកូវីដ-១៩ របស់ចិន ធ្វើតេស្តនៅប្រទេសប្រេស៊ីលមានប្រសិទ្ធភាព៥០%
ក្រុមអ្នកស្រាវជ្រាវ កាលពីថ្ងៃទី១២ខែមករា ឆ្នាំ២០២១ បានប្រកាសថា លទ្ធផលធ្វើតេស្តវ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់ចិននៅក្នុងទឹកដីប្រេស៊ីល មានប្រសិទ្ធភាព៥០,៤% គឺទាបជាងច្រើន បើប្រៀបធៀបនឹងតួលេខប្រកាសកាលពីដំបូង ។ កាលពីដើមខែមករា ក្រុមអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌល ប្រេស៊ីលបានប្រកាសថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac Biotech ... Read More »
កូរ៉េខាងត្បូងអាចនឹងបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់មនុស្ស ១០លាននាក់ថែមទៀត ក្រោយបានទិញសម្រាប់ ៥៦លាននាក់រួចមក
កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងព្យាយាមបញ្ចប់ការចរចាទិញយកវ៉ាក់សាំងកូវីដ-១៩ សម្រាប់មនុស្ស១០លាននាក់បន្ថែមទៀត ពីក្រុមហ៊ុនផលិតវ៉ាក់សាំងមួយផ្សេងទៀត នេះបើតាមព័ត៌មានរាយការណ៍ក្នុងសារព័ត៌មាន Yonhap News ហើយចេញផ្សាយដោយគេហទំព័រ (ខ្មែរនៅកូរ៉េ News)។ តាមរយៈគេហទំព័រ (ខ្មែរនៅកូរ៉េ News) បានបញ្ជាក់ថា, បើតាមប្រភពព័ត៌មានរាយការណ៍តាមសារព័ត៌មាន ... Read More »
ពលរដ្ឋជិត៩២លាននាក់នៅជុំវិញពិភពលោកឆ្លងកូវីដ-១៩
តាមតួលេខរបស់គេហទំព័រ Worldometers នៅថ្ងៃទី១៣ខែមករា បានផ្សាយថា នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ 91.988.471 នាក់ និងស្លាប់កើនឡើងដល់1.968.622 នាក់ ។ ជាមួយគ្នានោះដែរ ក៏មានអ្នកជំងឺ ៦៥,៨លាននាក់បានជាសះស្បើយផងដែរ។ តំបន់អាមេរិកខាងជើង ... Read More »
ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo អាចបង្កើតកំណត់ត្រាស៊ុតបាល់បញ្ចូលទីច្រើនជាងគេលើពិភពលោក
របាយការណ៍ជាច្រើនបាននិយាយថា កីឡាករ Cristiano Ronaldo ឥឡូវនេះគឺជាអ្នករកគ្រាប់បាល់បញ្ចូលទីបានច្រើនជាងគេ បន្ទាប់ពីគ្រាប់បាល់ទី៧៥៩នៃអាជីពរបស់គាត់បានរកគ្រាប់បាល់បញ្ចូលទីក្នុងជ័យជម្នះ ៣-១ របស់ក្រុម Juventus ទៅលើក្រុម Sassuolo កាលពីចុងសប្តាហ៍មុន។ Ronaldo រកបាន៥គ្រាប់សម្រាប់ Sporting ... Read More »
លោក Lopetegui បន្តកុងត្រាថ្មីជាមួយក្លិប Sevilla
លោក Julen Lopetegui គ្រូបង្វឹករបស់ក្រុម Sevilla បានបន្តកិច្ចសន្យាថ្មីរបស់លោករហូតដល់ឆ្នាំ ២០២៤ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AFP ដែល CNA យកមកចុះផ្សាយបន្តកាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។ ... Read More »
ប្រជាជនវៀតណាម នាំគ្នាសម្រុកទៅមើល ព្រិលធ្លាក់នៅតំបន់ ខ្ពង់រាបភាគខាងជើង ប្រទេស ប៉ុន្តែត្រូវអាជ្ញាធរហាម ព្រោះខ្លាចមានគ្រោះថ្នាក់
អន្តរជាតិ៖ ប្រជាជនវៀតណាមជាច្រើនបាននាំគ្នាសម្រុកទៅលេងតំបន់ខ្ពង់រាប ស្ថិតនៅភាគខាងជើង ប្រទេសវៀតណាម ព្រោះ មានព្រិលពណ៌សធ្លាក់ ក្រាស់គ្របដណ្តប់ លើ តំបន់នោះ ។ ប៉ុន្តែនៅថ្ងៃទី១១ ខែមករា ឆ្នាំ ២០២១ ប៉ូលិស ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច