ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីជាប់ឆ្នោត ចូ បៃឌិន ជ្រើសរើសអគ្គរដ្ឋអាជ្ញាប្រចាំរដ្ឋកាលីហ្វ័រនីញា ធ្វើជាបេក្ខភាពរដ្ឋមន្ត្រីសុខាភិបាលអាមេរិក

អន្តរជាតិ៖ លោក Xavier Becerra ដែលជាអគ្គរដ្ឋអាជ្ញាប្រចាំរដ្ឋកាលីហ្វ័រនីញា ត្រូវបានប្រធានាធិបតីជាប់ឆ្នោតថ្មីៗ ចូ បៃឌិន ជ្រើសរើសធ្វើជាបេក្ខភាពរដ្ឋមន្ត្រីសុខាភិបាលអាមេរិក ។ ជាក់ស្តែងចំពោះការសម្រេចចិត្តនេះ មានន័យថា លោក ចូ បៃឌិន ... Read More »

ឥណ្ឌូនេស៊ីទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ដំបូងគេពីប្រទេសចិន

រដ្ឋាភិបាលឥណ្ឌូនេស៊ីបានទទួលវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ដំបូងគេបង្អស់ផលិតដោយក្រុមហ៊ុនចិន Sinovac ។ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo កាលពីថ្ងៃទី​៦ខែធ្នូ​បានឲ្យដឹងថា វ៉ាក់សាំងដំបូងរបស់ចិនបានបញ្ជូនមកដល់ឥណ្ឌូនេស៊ីហើយ ដើម្បីត្រៀមចាក់បង្ការដល់ពលរដ្ឋ ។ ប្រធានាធិបតីឥណ្ឌូនេស៊ីបញ្ជាក់នៅក្នុងកិច្ចប្រជុំអនឡាញថា ប្រទេសរបស់លោកទទួលបានវ៉ាក់សាំង ១,២លានដូសពីក្រុមហ៊ុនឱសថចិន Sinovac ... Read More »

Dembele មានបញ្ហារបួសសរសៃពួរម្តងទៀតត្រូវខកខានបង្ហាញខ្លួនឲ្យBarcelona

ខ្សែប្រយុទ្ធ Ousmane Dembele របស់ក្រុមអ្នកមានបុណ្យ Barcelona កំពុងតែប្រឈមមុខនឹងការញុំាញីដោយសាររបួសម្តងទៀត បន្ទាប់ពីរូបគេរងរបួសសរសៃពួរកាលពីប្រកួតកាលពីសប្តាហ៍មុន។ នេះបើយោងតាមការចុះផ្សាយរបស់ Livescore កាលពីម្សិលមិញ។ កីឡាករជម្រើសជាតិបារាំងរូបនេះត្រូវបានដូរចេញក្នុងតង់ទី១ ក្នុងលទ្ធផល២-១ នៅក្របខ័ណ្ឌ La Liga របស់ Barcelona ... Read More »

Floyd Mayweather នឹងឡើងសង្វៀនម្តងទៀតប៉ះនិង Logan Paul នៅខែកុម្ភៈឆ្នាំក្រោយ

នៅព្រឹកថ្ងៃទី៧ ធ្នូនេះសារព័ត៌មាន BBC Sport បានផ្សាយថា លោកFloyd Mayweather ដែលជាអតីតជើងឯកប្រដាល់សកលទម្ងន់ធ្ងន់បានប្រកាសថា ខ្លួននឹងឡើងប្រកួតជាមួយកីឡាករ Logan Paul ក្នុងកម្មវិធីប្រកួតពិពិរណ៌ពិសេសមួយនៅខែកុម្ភៈឆ្នាំ ២០២១ខាងមុខ។ កីឡាករសញ្ជាតិអាមេរិក Mayweather ... Read More »

ក្រុមហ៊ុន IBM ព្រមាន ​ពី​ក្រុមចោរ​ព័ត៌មានវិទ្យា​ ឬHackers ដាក់​គោលដៅ​លើ​ប្រតិបត្តិ​ការផ្ដល់​វ៉ាក់សាំង​COVID-19

អន្តរជាតិ៖ ក្រុមមន្ត្រី​ របស់សហរដ្ឋ​អាមេរិក​រៀបចំ​គម្រោងកា​រ​ចែកចាយ​វ៉ាក់សាំង​កូ​វីដ​១៩ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍មុនបាន​ព្រមានថាក្រុមចោរ​ព័ត៌មានវិទ្យា ឬ​ហេ​ក​គ័​រ (hackers) កំពុង​ដាក់​គោលដៅ​ទៅលើ​ក្រុមហ៊ុន​ឱសថ​សំខាន់ៗ​ដែល​រៀបនឹង​បញ្ចេញ​វ៉ាក់សាំងនេះ។ ​ជាក់ស្តែងកាលពី​ថ្ងៃ​ព្រហស្បតិ៍ទី៣ ខែធ្នូ ឆ្នាំ២០២០ថ្មីៗនេះ នៅក្នុង​អត្ថបទblog មួយ​បានចេញផ្សាយ​ថា ក្រុមហ៊ុន IBM អះអាងថា ... Read More »

Judd Trump ត្រូវប៉ះ Neil Robertson នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ស្នូកឃ័រជើងឯកឆ្នាំ២០២០នៅអង់គ្លេស

កីឡាករស្នូកឃ័រលំដាប់លេខ១ ពិភពលោក Judd Trump បានយកឈ្នះកីឡាករ Lu Ning របស់ចិនក្នុងលទ្ធផល ៦-២ ដើម្បីរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រជើងឯកស្នូកឃ័រនៅអង់គ្លេស ដោយត្រូវប៉ះជាមួយកីឡារជម្រើសជាតិអូស្ត្រាលី Neil Robertson ។ លោក ... Read More »

មាន់ខ្នាយមាស Tottanham បំបាក់ក្រុមកាំភ្លើងធំ Arsenal ២-០ឡើងឈរកំពូលតារាង

ក្រុមម្ចាស់ផ្ទះមាន់ខ្នាយមាស Tottanham បានបំបាក់ក្រុមភ្ញៀវកាំភ្លើងធំ Arsenal ២ទល់០ បន្តឈរកំពូលតារាងក្នុងលីគកំពូលអង់គ្លេស Premier League ធ្វើឲ្យក្រុមមាន់ខ្នាយមាសបំបែកកំណត់ត្រាមិនដែលចាញ់៥ប្រកួតជាប់ៗគ្នាគ្រប់ការប្រកួតទាំងអស់។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៧ ធ្នូ នេះ។ ... Read More »

អាមេរិក៖ ពលរដ្ឋទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នឹងទទួលបានប្រាក់​១៥០០ដុល្លារ ?

អតីតបេក្ខភាពប្រធានាធិបតីអាមេរិក ​បានស្នើរដ្ឋាភិបាលចំណាយប្រាក់ដល់ពលរដ្ឋអាមេរិក ដែលបានទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ដោយម្នាក់ៗទទួលបានប្រាក់​១៥០០ដុល្លារ​។ លោកJohn Delaney អតីតបេក្ខភាពប្រធានាធិបតីអាមេរិក បានលើកឡើងថា «ការចាក់វ៉ាក់សាំង កាន់តែឆាប់កាន់តែល្អ​​ យើងចង់ឲ្យបញ្ចប់ការឆ្លងកូវីដ​-១៩បានឆាប់បំផុត ដើម្បីឲ្យជីវភាពរស់នៅធម្មតាវិញ»។ សំណើផ្តល់ប្រាក់១៥០០ដុល្លារ​ដល់ពលរដ្ឋអាមេរិក​ដែលបានទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ប្រមាណ​៧៥ភាគរយនៃពលរដ្ឋអាមេរិក បើគិតជាប្រាក់មានចំនួន៣៨០ពាន់លានដុល្លារ។ កាលពីចុងខែវិច្ឆិកា ... Read More »

រដ្ឋមន្ត្រីឥណ្ឌូនេស៊ីទទួលសំណូក​ ត្រូវរឹបអូសប្រាក់ជាច្រើនវ៉ាលិស

រដ្ឋមន្ត្រីឥណ្ឌូនេស៊ីទទួលបន្ទុកកិច្ចការសង្គម​ បានចេញទៅសារភាពចំពោះនាយកដ្ឋានប្រឆាំងអំពើពុករលួយរបស់ប្រទេស ក្រោយពេលរកឃើញថាបានទទួលសំណូកដើម្បីចែកចាយជំនួយកូវីដ​-១៩ របស់រដ្ឋាភិបាល។ សារព័ត៌មានAP បានផ្សាយថា​ លោក Juliari Batubara បានទៅបង្ហាញខ្លួននៅមុខនាយកដ្ឋានប្រឆាំងអំពើពុករលួយ (KPK) ក្នុងរដ្ឋធានីហ្សាការតា​។ ការបង្ហាញវត្តមានក្រោយពេលប្រធាននាយករដ្ឋានប្រឆាំងអំពើពុករលួយស្នើឲ្យលោកចេញសារភាព​។ តាមការលើកឡើងរបស់​(KPK) លោក​Juliari ... Read More »

ព្រះមហាក្សត្រថៃទទួលបានការស្វាគមន៍​ពីពលរដ្ឋរាប់សិបពាន់នាក់ ក្នុងព្រះរាជពិធីបុណ្យខួបកំណើតរបស់អតីតព្រះមហាក្សត្រ

ពលរដ្ឋថៃរាប់សិបពាន់នាក់ពាក់អាវពណ៌លឿងស្វាគមន៍ព្រះមហាក្សត្រ Maha Vajiralongkorn ក្នុងឱកាសដែលព្រះអង្គបានរៀបចំព្រះរាជពិធីបុណ្យខួបកំណើតរបស់ព្រះបិតាព្រះអង្គ។ តាមសារព័ត៌មាន AP ពលរដ្ឋរាប់សិបពាន់នាក់ពាក់អាវពណ៌លឿងស្វាគមន៍ព្រះមហាក្សត្រ Maha Vajiralongkorn នៅថ្ងៃទី​៥ខែធ្នូ ។ នេះជាព្រឹត្តិការណ៍សំខាន់បំផុតដែលព្រះអង្គបង្ហាញព្រះវត្តមាននៅទីសាធារណៈ ខណៈមានក្រុមបាតុករប្រឆាំងអូសបន្លាយជាច្រើនខែកន្លងមកទាមទារឲ្យកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ។ ព្រះមហាក្សត្រ​Maha Vajiralongkorn ... Read More »

ប៉ូលិសបារាំង​ប្រើឧស្ម័នបង្ហូរទឹកភ្នែកបំបែកហ្វូងបាតុករនៅទីក្រុងប៉ារីស

ប៉ូលិសបារាំងបានបង្ខំចិត្តប្រើឧស្ម័នបង្ហូរទឹកភ្នែក​ដើម្បីបំបែកក្រុមបាតុករហិង្សា បង្កអសន្តិសុខក្នុងទីក្រុងប៉ារីស​។ តាមប្រភពព័ត៌មានបានឲ្យដឹងថា អំពើហិង្សាកើតឡើងក្រោយពេលក្រុមបាតុករ​ប្រឆាំងនិឹងច្បាប់សន្តិសុខថ្មីរបស់ប្រធានាធិបតីម៉ាក្រុង ។ នេះជាអំពើហិង្សាលើកទីពីរហើយ​ក្នុងទីក្រុងប៉ារីស​ពាក់ព័ន្ធនឹងច្បាប់សន្តិសុខថ្មី​។ កាលពីថ្ងៃទី៥ខែធ្នូ ពលរដ្ឋរាប់សិបពាន់នាក់បាននាំគ្នាដង្ហែក្បួនបាតុកម្មក្នុងទីក្រុងប៉ារីសដោយសន្តិភាព ​។ ប៉ុន្តែក្រោយមកក៏មានក្រុមបាតុករជ្រុលនិយមបានបង្កហិង្សាទៅលើកម្លាំងប៉ូលិស​ ហើយនៅយប់ថ្ងៃទី ៥ខែធ្នូ ប៉ូលិសក៏បានចាប់ខ្លួនបាតុករ​៣០នាក់ផងដែរ​។ ក្រៅពីទីក្រុងប៉ារីស ក៏មានបាតុកម្មនៅទីក្រុងជាច្រើនទៀតក្នុងប្រទេសបារាំង ... Read More »

បុរសជនជាតិកូរ៉េខាងជើងម្នាក់ត្រូវប្រហារជីវិតពីបទបំពានច្បាប់ទប់ស្កាត់ការឆ្លងកូវីដ​-១៩

សារព័ត៌មានបរទេសជាច្រើន ក្នុងនោះមានទាំង​ដេលីម៉ែល និង អាស៊ីសេរី…​ផងដែរ បានផ្សព្វផ្សាយ ពីបុរសជនជាតិកូរ៉េខាងជើងម្នាក់ ដែលបំពានច្បាប់​ទប់ស្កាត់ការឆ្លងកូវីដ​-១៩ ត្រូវបានកាត់ទោសប្រហារជីវិតដោយបាញ់សម្លាប់ចោល បន្ទាប់ពីបុរសនោះត្រូវបានចោទប្រកាន់ពីបទមិនគោរពបម្រាមទប់ស្កាត់ការឆ្លងកូវីដ​-១៩ ។ អ្នកទោសដែលត្រូវបានប្រហារជីវិតរូបនេះគឺជាបុរសអាយុជាង៥០ឆ្នាំ ហើយកំហុសដែលគាត់បានប្រព្រឹត្តនោះគឺ រូបគាត់បានព្យាយាមឆ្លងដែនខុសច្បាប់មកពីប្រទេសចិនចូលទៅក្នុងប្រទេសកូរ៉េខាងជើង តាមរយៈការបន្លំខ្លួនធ្វើជាអ្នកជំនួញចិន ហើយរូបគាត់ព្យាយាមគេចខ្លួនពីការពិនិត្យសុខភាព ... Read More »

ទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបក្នុងសប្តាហ៍នេះ

តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១-ខ្សែបម្រើក្រុមជម្រើសជាតិអាឡឺម៉ង់ Sami Khedira អាយុ៣៣ឆ្នាំនិយាយថាការផ្លាស់ទៅលេងនៅ Premier League អាចជាជំរើសមួយនៅពេលកុងត្រារបស់ ... Read More »

ក្រុមខ្លាំងៗ៣នៅអង់គ្លេសទទួលបានលទ្ធផលល្អទាំងអស់

ក្រុមខ្លាំងៗចំនួន៣នៅអង់គ្លេស Premier League ទទួលបាន៣ពិន្ទុដូចគ្នាក្នុងការប្រកួតលីគកំពូលអង់គ្លេសសប្តាហ៍ទី១០ កាលពីរាត្រីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០។ ក្នុងនោះក្រុមមេឃខៀវ Manchester City ឈ្នះក្រុមភ្ញៀវ Fulham, ក្រុមបិសាចក្រហម Manchester United ... Read More »

Napoli ប្តូរឈ្មោះកីឡដ្ឋានតាមការប្រកាសដោយមានឈ្មោះលោកMaradona

ក្លិប Napoli បានប្តូរឈ្មោះកីឡដ្ឋានរបស់ពួកគេឡើងវិញបន្ទាប់ពីអតីតខ្សែប្រយុទ្ធរបស់ក្លិបលោក Diego Maradona ទទួលមរណភាព ដោយការដូរឈ្មោះកីឡដ្ឋាននេះគឺតាមការប្រកាសកាលពីមរណភាពរបស់លោកថ្មីៗ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៥ ខែធ្នូនេះ។ អតីតខ្សែបម្រើប្រយុទ្ធ និងអ្នកចាត់ការទូទៅរបស់អាហ្សង់ទីនលោកម៉ារ៉ាដូណាដែលបានទទួលមរណភាពក្នុងអាយុ៦០ឆ្នាំនៅក្នុងខែវិច្ឆិកាបានដឹកនាំក្រុមអុីតាលីមួយនេះឱ្យឈ្នះជើងឯក Serie A ... Read More »

អាមេរិក​លក់អាវុធមានតម្លៃជាង​១៧៥ពាន់លានដុល្លារ​ក្នុងឆ្នាំ​២០២០

ឆ្នាំ២០២០ គឺជាពេលវេលាលំបាកបំផុត​សម្រាប់ប្រទេសជុំវិញពិភពលោក ដោយសារតែការឆ្លងរាលដាលកូវីដ​-១៩។ ជាមួយគ្នានោះសេដ្ឋកិច្ចបណ្តាប្រទេសក៏ត្រូវធ្លាក់ចុះផងដែរ ដោយសារតែការ​បិទប្រទេស​។ ប៉ុន្តែវិស័យឧស្សាហកម្មសព្វាវុធរបស់អាមេរិកនៅតែដំណើរការល្អ​ ដោយអាមេរិកលក់អាវុធទៅឲ្យប្រទេសជាសម្ពន្ធមិត្ត នាំមកនូវប្រាក់ចំណូលដល់ទៅ​១៧៥ពាន់លានដុល្លារ គឺកើនឡើងដល់ទៅ​២,៨ភាគរយបើប្រៀបធៀបនឹងឆ្នាំ​២០១៩។ កាលពីថ្ងៃទី​៤ខែធ្នូ មន្ទីរបញ្ចកោណអាមេរិក ​បានប្រកាសឲ្យដឹងថា រដ្ឋាភិបាលបានអនុម័តលក់អាវុធទៅឲ្យប្រទេសជាសម្ពន្ធមិត្ត​មានតម្លៃជាង​១៧៥ពាន់លានដុល្លារ ​គិតក្នុងរយៈពេល​ពីថ្ងៃទី១ខែតុលាឆ្នាំ​២០១៩ ដល់ថ្ងៃទី ... Read More »

អង់គ្លេសទទួលបានវ៉ាក់សាំង​កូវីដ​-១៩ដំបូងគេពីក្រុមហ៊ុន Pfizer-BioNTech

អង់គ្លេសបានក្លាយជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក​ដែលទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ពីក្រុមហ៊ុនPfizer-BioNTech។ សារព័ត៌មាន CNN បានផ្សាយថា​វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ផលិតដោយក្រុមហ៊ុនPfizer-BioNTech បានបញ្ជូនដល់ប្រទេសអង់គ្លេស នៅថ្ងៃទី៣ខែធ្នូ។ វ៉ាក់សាំងនោះបានបញ្ជូនទៅកាន់អង់គ្លេសតាមរថយន្ត​ដែលមិនមានឡូហ្គោ ធ្វើដំណើរពីបែលហ្ស៊ិកទៅកាន់ទីតាំងរក្សាទុកក្នុងប្រទេសអង់គ្លេស​ ក្នុងនោះមាន Wales, Scotland និង north Ireland ... Read More »

បារ៉ែនមិនអនុញ្ញាតឲ្យទិញទំនិញអុីស្រាអែលផលិតនៅតំបន់​តាំងទីលំនៅលើទឹកដីប៉ាឡេស្ទីនឡើយ

សារព័ត៌មាន BNA របស់បារ៉ែនបានផ្សាយនៅថ្ងៃទី​៥ ខែធ្នូថា ប្រទេសនេះនឹងមិនអនុញ្ញាតឲ្យនាំទំនិញពីអុីស្រាអែល ដែលទំនិញនោះផលិតនៅតំបន់តាំងទីលំនៅ​ក្នុងទឹកដីប៉ាឡេស្ទីនដែលអុីស្រអែលបានគ្រប់គ្រង​។ ព័ត៌មានខាងលើ គឺផ្ទុយពី​ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍​បារ៉ែន លោក Zayed bin Rashid al-Zayani ... Read More »

អបអរសាទរ វ៉ាក់សាំងប្រឆំាងកូវីដ​-១៩ របស់រុស្ស៊ី​ Sputnik V មានប្រសិទ្ធភាពដល់ទៅ ៩៨,៥%

លទ្ធផលធ្វើតេស្តទៅលើមនុស្ស ២ម៉ឺននាក់បានបង្ហាញពីលទ្ធផលល្អបំផុតនូវប្រភេទវ៉ាក់សាំង​Sputnik V ដែលជាវ៉ាក់សាំងដំបូងគេបង្អស់របស់រុស្ស៊ី​ ដោយមានលទ្ធផលល្អដល់ទៅ​៩៨,៥%។ ឆ្លើយតបទៅនឹងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ក្នុងស្រុកអភិបាលរងទីក្រុងមូស្គូ​លោក ស្រីAnastasia Rakova បានបញ្ជាក់ថា វ៉ាក់សាំងដែលបានចុះបញ្ជីមុនគេបង្អស់លើពិភពលោកពេលនេះទទួលបានលទ្ធផលល្អ លើសពីការរំពឹងទុក។ ក្នុងចំណោមមនុស្ស​២ម៉ឺននាក់ដែលបានចាក់វ៉ាក់សាំង ​Sputnik V ​មាន​២៧៣នាក់ឆ្លងកូវីដ​-១៩​។​ទាំងនោះហើយបានជាប្រសិទ្ធភាពនៃវ៉ាក់សាំង ... Read More »

អង្គការសហប្រជាជាតិព្រមានថា ឆ្នាំ​២០២១កាន់តែអាក្រក់ដោយសារតែវិបត្តិកង្វះស្បៀងអាហារ

អគ្គនាយក​កម្មវិធីស្បៀងអាហារ ពិភពលោក(WFP) លោក David Beasley បានព្រមានថា​ ពិភពលោកនឹងប្រឈមបញ្ហាអាក្រក់​នៅប៉ុន្មានខែខាងមុខទៀត ។ ​លោកបន្តទៀតថា វិបត្តិមនុស្សធម៌កាន់តែធ្ងន់ទៅនៅក្នុងឆ្នាំ​២០២១​​ ។ លោក​David Beasley បានលើកឡើងពីបញ្ហាខាងលើនៅក្នុង​កិច្ចប្រជុំអង្គការសហប្រជាជាតិ កាលពីថ្ងៃទី​៤ខែធ្នូ​ ... Read More »

លោកបៃឌិនទទួលបានកៅអីតំណាងគ្រប់គ្រាន់ក្រោយរដ្ឋ Californiaទទួលស្គាល់លទ្ធផល

លោកបៃឌិនទទួលបានកៅអីតំណាងគ្រប់គ្រាន់តាមផ្លូវច្បាប់ក្រោយ​រដ្ឋកាលីហ្វ័រនីញ៉ា​បានប្រកាសទទួលស្គាល់លោកបៃឌិន ជាអ្នកឈ្នះក្នុងការបោះឆ្នោតកាលពីថ្ងៃទី​៤ខែធ្នូ ។ អគ្គលេខាធិការ​រដ្ឋកាលីហ្វ័រនីញ៉ា​លោក Alex Padilla បានចុះហត្ថលេខាទទួលស្គាល់​លោកបៃឌិនជាអ្នកឈ្នះ​ ទទួលបាន​កៅអីតំណាង៥៥៤កៅអី​​​។ ការទទួលស្គាល់ជាផ្លូវការលោកបៃឌិនទទួលបាន២៧៩កៅអីតំណាង​​ លើសពីចំនួនកំណត់​២៧០​។ នៅក្នុងការបោះឆ្នោតនៅអាមេរិកនាពេលកន្លងមក ការប្រកាសទទួលស្គាល់តែងតែ​ត្រូវបានរំលងក្រោយការបោះឆ្នោតដឹងថាភាគីណាជាអ្នកឈ្នះ​។ ប៉ុន្តែ​នៅពេលនេះលោកត្រាំ​មិនបោះបង់នោះឡើយ គឺគាត់តវ៉ារហូតដល់ទីបំផុតក្នុងគោលដៅប្រែក្រឡាស់លទ្ធផលបោះឆ្នោត ។ ... Read More »

ជនជាតិ​វៀតណាម​ម្នាក់ អាច​នឹងត្រូវ​ជាប់ពន្ធនាគា​រ​រហូតដល់ ១២​ឆ្នាំ​ ពីបទ​ចោទ ចម្លងជំងឺ​កូវីដ-១៩ឆ្លងទៅ​អ្នកដទៃ​

អន្តរជាតិ៖ ជនជាតិ​វៀតណាម​ម្នាក់ ដែលជា​បុគ្គលិក​បម្រើការ​លើ​យន្តហោះអាច​នឹងត្រូវ​ជាប់ពន្ធនាគា​រ​រហូតដល់ ១២​ឆ្នាំ បន្ទាប់ពី​មិនបាន​គោរព​វិធាន​ច​ត្តា​ឡី​ស័ក​របស់​ក្រសួងសុខាភិបាល​វៀតណាម​ មកចម្លងជំងឺ​ឆ្លងទៅ​អ្នកដទៃ​។ ​បើតាម​​កាសែត Vietnam Express​ បានចុះផ្សាយថា ប៉ូលីស​វៀតណាមនៅ​ថ្ងៃទី​៣ ខែធ្នូថ្មីៗនេះ កំពុង​ស៊ើបអង្កេត​លើ​ករណី​បុគ្គលិក​បម្រើការ​លើ​យន្តហោះ​ម្នាក់ ដែលជា​ជនជាតិ​វៀតណាម​ពាក់ព័ន្ធ​បំពាន​បម្រាម​កូ​វីដ​-១៩របស់​រដ្ឋាភិបាល​។ ខណៈដែលបុរស​រូបនេះ ... Read More »

ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅហ្វីលីពីន ខណៈអ្នក​ដឹកជញ្ជូន​បញ្ជា​ទិញ​ម្ហូបអាហារ​តាម App ៤២​នាក់ នាំយកអាហារថ្ងៃត្រង់ឲ្យក្មេងស្រីម្នាក់រស់នៅ​ក្រុង Cebu ព្រោះតែអ៉ីនធើណេតយឺត

អន្តរជាតិ៖ ដោយសារ​អ៉ីនធើណេតយឺត ក្មេងស្រី​ហ្វីលីពីន​ម្នាក់​ ដែលរស់នៅ​ក្រុង Cebu បាន​ចុច​កុម្ម៉ង់ទិញ​ម្ហូបអាហារ​តាម App ​ម្តង​ហើយ​ម្តងទៀតហើយ​ទីបំផុត​អ្នកដឹក​ជញ្ជូន​ដល់​ទៅ​៤២​នាក់ បាន​យក​អាហារ​ទៅដល់​ផ្ទះ​របស់​នាង​ ដើម្បី​ញ៉ាំ​ជា​អាហារ​ថ្ងៃត្រង់​ជាមួយ​ជីដូន​របស់ខ្លួនទើបបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកាកន្លងទៅនេះ។ ខណៈអ្នកស្រុក​នៅ​តំបន់Mabolo ក្រុង Cebu ដោយ​អ្នក​ដឹកជញ្ជូន​ម្ហូប​ដល់​ទៅ​ជាង​៤០​នាក់​បាន​ទៅដល់​បន្តបន្ទាប់​គ្នា​នៅមុខ​ផ្ទះ​របស់​គ្រួសារ​មួយ​។ ... Read More »

លោក Pacquiao ត្រូវបានជ្រើសតាំងជាប្រធានគណបក្ស PDP-Lanbanនៅហ្វីលីពីន

យោងតាមសារព័ត៌មាន essentiallysports.com ចេញផ្សាយកាលពីថ្ងៃសុក្រ ទី៤ ខែធ្នូថា លោក Manny Pacquiao ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានគណបក្ស PDP-Lanban ដែលកំពុងកាន់អំណាចនៅប្រទេសហ្វីលីនសព្វថ្ងៃ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីទីក្រុងម៉ានីលរបស់លោកប្រធានាធិបតី Duterte ក្នុងពិធីជប់លៀងបន្ទាប់ពីការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំបក្ស។ ចំណែក​តំណែងអនុប្រធានបក្ស ... Read More »

ក្រុមម្ចាស់ផ្ទះអុីតាលីត្រូវប៉ះអេស្ប៉ាញ ខណៈបែលហ្ស៊ិកប៉ះបារាំងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ National League

UEFA បានប្រកាសថា ក្រុមអុីតាលីត្រូវបានគេជ្រើសរើសដើម្បីប្រកួតនឹងអេស្ប៉ាញ ខណៈដែលបែលហ្ស៊ិកនឹងត្រូវជួបបារាំងនៅវគ្គ៤ក្រុមចុងក្រោយនៃពានរង្វាន់ Nations League ដែលអុីតាលីនឹងត្រូវធ្វើជាម្ចាស់ផ្ទះនៅខែតុលាឆ្នាំក្រោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីចុងសប្តាហ៍នេះ។ UEFA បានចេញសេចក្តីប្រកាសបន្ទាប់ពីការប្រជុំគណៈកម្មាធិការប្រតិបត្តិតាមរយៈសន្និសីទវីដេអូដោយអះអាងថា ការប្រកួតនឹងធ្វើឡើងនៅ San Siroក្នុងទីក្រុង ... Read More »

ប៉ូលិសហ្វុីលីពីន នឹងប្រើរំពាត់វាយអ្នកដែលបំពានវិធានការគម្លាតសុវត្ថិភាព ក្នុងការទប់ស្កាត់កូវីដ-១៩

អន្តរជាតិ៖ បើតាមការអះអាងពីមន្រ្តីជាន់ខ្ពស់ប៉ូលិសហ្វុីលីពីន នៅថ្ងៃសុក្រទី០៤ ខែធ្នូ ឆ្នាំ២០២០ បានព្រមាន ដល់ប្រជាពលរដ្ឋរបស់ខ្លួនថាពួកគេនឹងដាក់ពិន័យដោយវាយនឹងរំពាត់ ចំពោះអ្នកទាំងឡាយណាដែលបំពានវិធានការរក្សាគម្លាតសុវត្ថិភាព ខណៈប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះកំពុងតស៊ូប្រយុទ្ធជាមួយ COVID-19 កំឡុងរដូវកាលបុណ្យណូអែល។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់សម្តីលោកឧត្ដមសេនីយ៍Cesar Binag មេបញ្ជាការអង្គភាពប្រយុទ្ធប្រឆាំង ... Read More »

ខ្សែប្រយុទ្ធ Luis Suarez ជាពីជំងឺកូវីដ-១៩ហើយ

ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយ Luis Suarez បានធ្វើតេស្តអវិជ្ជមានពីជំងឺកូវីដ-១៩ នៅពេលធ្វើតេស្តកាលពីថ្ងៃព្រហស្បតិ៍ដែលមានន័យថានៅទីបំផុតកីឡាកររូបនេះអាចចូលរួមជាមួយមិត្តរួមក្រុម Atletico Madrid ក្នុងការហ្វឹកហាត់កាលពីថ្ងៃសុក្របាន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Marca កាលពីថ្ងៃសុក្រ ទី៤ ធ្នូម្សិលមិញ។ ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំរូបនេះនឹងអាចចូលរួមជាមួយក្រុមរបស់លោក Diego ... Read More »

ក្លិប Man United នឹងបន្តគាំទ្រលោក Solskjaer ក្នុងទីផ្សារដោះដូរកីឡាករខាងមុខ

លោក Ed Woodward អនុប្រធានប្រតិបត្តិរបស់ក្លិបបិសាចក្រហមបានផ្តល់ការគាំទ្រពេញទំហឹងដល់លោក Ole Gunnar Solskjaer ហើយបាននិយាយថា ផែនការរយៈពេលវែងរបស់ក្លិបគឺស្ថិតនៅក្នុងចិត្តរបស់បុរសសញ្ជាតិន័រវែសនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ Soccer News កាលពីថ្ងៃម្សិលមិញ។ លោក Solskjaer ... Read More »

ជប៉ុន ករណីឆ្លងកូវីដ-១៩សរុបកើនដល់ ១៥៨,៤០២នាក់, ខណៈក្នុងមួយថ្ងៃ រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន២,៤៣៣នាក់

អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ បានចុះផ្សាយថា ប្រទេសជប៉ុន បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ២,៤៣៣នាក់ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ ធ្វើឱ្យអ្នកឆ្លងសរុបកើនដល់១៥៨,៤០២នាក់។ នេះបើតាមការអះអាងពីក្រសួងសុខាភិបាលជប៉ុន នៅយប់ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០ ។ ... Read More »

ផ្ទុះរោងចក្រចម្រាញ់ប្រេងមួយនៅអាហ្រ្វិកខាងត្បូង

ពលរដ្ឋដែលរស់នៅចម្ងាយពីរោងចក្រចម្រាញ់ប្រេងដល់ទៅ២៥ គីឡូម៉ែត្រ ក៏ឮសូរសំឡេងផ្ទុះយ៉ាងខ្លាំង​​ដែរ។ មកទល់ពេលនេះមិនទាន់មានព័ត៌មានស្តីពីអ្នកស្លាប់ឬរងរបួសក្នុងហេតុការណ៍ផ្ទុះនោះនៅឡើយទេ ។ កម្លាំងប៉ូលិស ក្រុមពន្លត់អគ្គិភ័យ និងរថយន្តជួយសង្គ្រោះជាច្រើនបានទៅដល់កន្លែងកើតហេតុភ្លាមៗ។ ប៉ូលិសអាហ្វ្រិកខាងត្បូងបានឲ្យដឹងថា ហេតុការណ៍ផ្ទុះរោងចក្រចម្រាញ់ប្រេងនេះកើតឡើងនៅព្រឹកថ្ងៃទី​៤ ខែធ្នូ​​ ហើយសំឡេងផ្ទុះខ្លាំងធ្វើឲ្យកក្រើករោងចក្ររបស់ក្រុមហ៊ុនEngen ស្ថិតនៅក្នុងទីក្រុង Durban ប្រទេសអាហ្វ្រិកខាងត្បូង​។ ... Read More »