អតីតប្រធានាធិបតីបារាំង លោកSarkozy ត្រូវបានតុលាការកាត់ទោសឱ្យជាប់គុក៣ឆ្នាំ។ ប៉ុន្តែ លោកមិនចាំបាច់អនុវត្តច្បាប់នៅក្នុងគុកឡើយដោយសារតែទោសរបស់លោកគឺត្រូវព្យួរពីរឆ្នាំ ។ តុលាការទីក្រុងប៉ារីស កាលពីថ្ងៃទី១ខែមីនា បានសម្រេចដាក់ទោសលោក Nicolas Sarkozy ពីបទផ្តល់សំណូកដល់ចៅក្រម។ តុលាការទីក្រុងប៉ារីស ក៏បានសម្រេចសាលក្រមដាក់ទោសជាប់គុក៣ឆ្នាំ ក្នុងនោះមានពីរឆ្នាំ ... Read More »
ព័ត៌មានអន្តរជាតិ
ប៉ូលិសឃាត់ខ្លួនមនុស្ស៤នាក់ពាក់ព័ន្ធបញ្ហាហិរញ្ញវត្ថុនៅក្លិបអេស្ប៉ាញBarcelona
ប៉ូលិសតំបន់កាតាឡាន់ ប្រទេសអេស្ប៉ាញបានឲ្យដឹងថា ពួកគេបានធ្វើការចាប់ខ្លួនមនុស្សចំនួន៤នាក់បន្ទាប់ពីបានស្វែងរកថាមានពាក់ព័ន្ធនឹងបញ្ហាហិរញ្ញវត្ថុរបស់ក្រុមអេស្ប៉ាញ Barcelona។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១។ អត្តសញ្ញាណរបស់អ្នកពាក់ព័ន្ធទាំងនោះមិនទាន់ត្រូវបានបញ្ជាក់ដោយប៉ូលិសនៅឡើយទេ ខណៈដែលការស៊ើបអង្កេតកំពុងបន្ត។ ប្រតិបត្តិការរបស់ប៉ូលិសត្រូវបានធ្វើឡើងនៅថ្ងៃចន្ទបន្ទាប់ពីការស៊ើបអង្កេតលើបញ្ហាហិរញ្ញវត្ថុនៅក្លិប Barcelona ។ ... Read More »
ប្រធានាធិបតីកូរ៉េខាងត្បូង៖ ព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូអាចផ្តល់ឱកាសចរចាជាថ្មីឲ្យកូរ៉េទាំងពីរ ជប៉ុន និងអាមេរិក ដើម្បីផ្សះផ្សាវិបត្តិនយោបាយ
អន្តរជាតិ៖ ថ្លែងក្នុងពិធីប្រារព្ធខួបលើកទី ១០២ នៃទិវាចលនាឯករាជ្យ ១មីនា នៅទីក្រុងសេអ៊ូល ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បាននិយាយថា ព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូអាចផ្តល់ឱកាសចរចាជាថ្មី រវាងកូរ៉េខាងជើងជាមួយអាមេរិក ឬកូរ៉េខាងជើង និងជប៉ុន និងរវាងកូរ៉េទាំងពីរ ... Read More »
លោកត្រាំ និងភរិយាបានចាក់វ៉ាក់សាំងជាសម្ងាត់មុនពេលចាកចេញពីសេតវិមាន
ទីប្រឹក្សាមួយរូបរបស់លោកត្រាំ បាននិយាយទៅកាន់សារព័ត៌មាន CNN ថា អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងភរិយា Melania Trump បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ រួចរាល់ មុនពេលចាកចេញពីសេតវិមាននៅខែមករា ។ ព័ត៌មានស្តីពីការចាក់វ៉ាក់សាំងខាងលើ ... Read More »
អតីតគ្រូបង្វឹកក្រុម West Ham និង Newcastle លោក Roeder បានទទួលមរណភាពក្នុងវ័យ៦៥ឆ្នាំ
សម្ព័ន្ធសមាគមអ្នកចាត់ការទូទៅ (LMA) បានចេញសេចក្តីថ្លែងការណ៍មួយថា អតីតគ្រូបង្វឹកក្រុម West Ham United និង Newcastle United លោក Roeder បានទទួលមរណភាពក្នុងវ័យ៦៥ឆ្នាំដោយសារមានជំងឺមហារីករុំារ៉ៃ។ នេះបើយោងតាមការចេញផ្សាយរបស់ CNA ... Read More »
ស្ថាប័ន Formula1 បដិសេធផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ពីប្រទេសបារ៉ែន
ស្ថាប័នប្រណាំងរថយន្តលំដាប់ពិភពលោក Formula 1 បានបដិសេធការផ្តល់ជូនពីប្រទេសបារ៉ែនដើម្បីចាក់វ៉ាក់សាំងដល់បុគ្គលិកទាំងអស់ដែលចូលរួមក្នុងការធ្វើតេស្តមុនរដូវកាល និងការប្រកួតពានរង្វាន់ធំប្រចាំឆ្នាំ(Bahrain Grand Prix)។ ប្រទេសបារ៉ែនបានចេញសេចក្តីជូនដំណឹងមួយថា សកម្មភាពនេះគឺជាផ្នែកមួយនៃកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួនដែលវាត្រូវបានពង្រីកដល់ព្រឹត្តិការណ៍នានានៅក្នុងប្រទេស។ អ្នកនាំពាក្យរបស់ Formula 1បាននិយាយថា កីឡានេះមិនមានផែនការត្រូវចាក់វ៉ាក់សាំងនោះទេ ខណៈដែលក្រុមមួយឈានមុខគេលើការចាក់វ៉ាក់សាំងតាមរយៈប្រព័ន្ធសុខាភិបាលនៅចក្រភពអង់គ្លេស។ ក្រុម ... Read More »
ខ្សែបម្រើ Barnes របស់ Leicester រងរបួសជង្គង់ខកខានបង្ហាញខ្លួនរយៈពេល៦សប្តាហ៍
ការប្រកួតប្រជែងរបស់ក្រុម Leicester ក្នុងការឈានទៅកក់កៅអីប្រកួតក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយត្រូវប្រឈមកាន់តែខ្លាំង ដោយមានព័ត៌មានថា កីឡាករ Harvey Barnes នឹងខកខានរយៈពេល៦សប្តាហ៍ដោយសារតែការវះកាត់ជង្គង់។ ខ្សែបម្រើស្លាបវ័យ២៣ឆ្នាំរូបនេះត្រូវបានគេកោះហៅចូលរួមក្រុមជម្រើសជាតិអង់គ្លេសសម្រាប់វគ្គជម្រុះ World Cup ចំនួន៣នៅខែក្រោយបន្ទាប់ពីរកបាន១៣គ្រាប់នៅរដូវកាលនេះដើម្បីជួយឲ្យ ... Read More »
ស្រឡាញ់អាសំណព្វពេក៖ ចុងក្រោយសំណព្វចិត្តវាត់មួយខ្នាយស្លាប់ ពេលយកទៅសង្វៀន
អន្តរជាតិ៖ បេីយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Today Online បាននិយាយថា បុរសឥណ្ឌាម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែមាន់ជល់របស់គាត់វាត់មួយខ្នាយចំក្រលៀន ខណៈដែលគាត់កំពុងរៀបចំដាក់មាន់នោះឲ្យជល់គ្នាក្នុងសង្វៀន។ ហេតុការណ៍នេះ បានកើតឡើងនៅភូមិដាច់ស្រយាលមួយក្នុងរដ្ឋ Telangana ភាគខាងត្បូងនៃប្រទេសឥណ្ឌា ដែលនៅទីនោះការប្រជល់មាន់ត្រូវបានចាត់ទុកជាសកម្មភាពលេងល្បែងស៊ីសងខុសច្បាប់។ ប្រភពដដែលខាងលើ បន្តថា ... Read More »
រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងជួបប្រជុំអនឡាញស្តីពីស្ថានភាពនៅមីយ៉ាន់ម៉ា
រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan បានឲ្យដឹងថា លោកនឹងសមភាគី អាស៊ាន នឹងជួបប្រជុំគ្នា ជាពិសេសនៅថ្ងៃទី ២ខែមីនា ដើម្បីពិភាក្សាពីស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលវិវឌ្ឍន៍អាក្រក់ទៅបន្តិចម្តងៗ។ សារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី ... Read More »
អឺរ៉ុបនឹងអនុម័តការប្រើប្រាស់ «លិខិតឆ្លងដែនវ៉ាក់សាំង»ក្នុងខែមីនានេះ
គណៈកម្មការអឺរ៉ុប មានគម្រោងប្រកាសឲ្យប្រើប្រាស់លិខិតឆ្លងដែនវ៉ាក់សាំង( Passport Vaccine ) សម្រាប់ការប្រើប្រាស់ក្នុងតំបន់អឺរ៉ុប និងជុំវិញពីភពលោកសម្រាប់ពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចរាល់។ គម្រោងខាងលើអាចនឹងដំណើរការនៅក្នុងខែមីនានេះ។ នៅក្នុងកិច្ចប្រជុំអនឡាញជាមួយក្រុមតំណាងរាស្ត្រអាល្លឺម៉ង់ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប ... Read More »
មន្ត្រីផ្នែកទំនាក់ទំនងរដ្ឋាភិបាលជប៉ុន លាលែងពីតំណែង ក្រោយរងការរិះគន់ រឿងរ៉ាវទទួលទានអាហារថ្លៃៗ
អន្តរជាតិ៖ បន្ទាប់ពីរងការរិះគន់ និងការមិនពេញចិត្តពីសាធារណជន ជុំវិញរឿងរ៉ាវទទួលទានអាហារថ្លៃៗ ដែលកើតឡេីងនៅក្នុងឆ្នាំ២០១៩ ជាមួយកូននាយករដ្ឋមន្ត្រី ស៊ូហ្កា យូស៊ីហ៊ីដេ ដែលធ្វើការនៅក្រុមហ៊ុនឯកជន បានធ្វេីឲ្យលោកស្រី Makiko Yamada មន្ត្រីផ្នែកទំនាក់ទំនងរបស់រដ្ឋាភិបាលជប៉ុន បានលាលែងពីតំណែង។ បេីតាមលោក ... Read More »
ព្រុយណេ បានក្លាយជាប្រទេសតែមួយគត់នៅតំបន់អាស៊ាន ដែលមានតួលេខកើនលើការលក់រថយន្ត
អន្តរជាតិ៖ បើយោងតាមរបាយការណ៍របស់សហព័ន្ធយានយន្តអាស៊ាន (AAF) បានបញ្ជាក់ថា ព្រុយណេ បានក្លាយជាប្រទេសតែមួយគត់នៅតំបន់អាស៊ាន ដែលមានតួលេខកើនលើការលក់រថយន្តចន្លោះពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២០។ ប៉ុន្តែរបាយការណ៍ AAF បានបង្ហាញពីការធ្លាក់ចុះទីផ្សារយានយន្តនៅតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាពិភពលោកទាំងមូល ដោយសារតែការរឹតត្បឹតការធ្វើដំណើរក្នុងបរិបទកូវីដ-១៩ និងក្រោមហេតុផលហិរញ្ញវត្ថុ ... Read More »
«វីរបុរស» រត់ទៅទ្រក្មេងស្រីធ្លាក់ពីលើអគារកម្ពស់១៣ជាន់នៅទីក្រុងហាណូយ(មានវីដេអូ)
បុរសអាយុ៣១ឆ្នាំឈ្មោះ ង្វៀង ង៉ុកម៉ាញ កំពុងតែល្បីពេញបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយនានា នៅក្នុងប្រទេសវៀតណាម ដោយសារតែលោកបានជួយសង្គ្រោះក្មេងស្រីអាយុ៣ឆ្នាំឱ្យរួចផុតពីក្តីស្លាប់ ដោយធ្លាក់ពីលើអគារខុនដូពីជាន់ទី១២Aមក។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង១៦និង២៨នាទីនៅអគារខុនដូលេខ៦០B ក្នុងរដ្ឋធានីហាណូយ ។ ក្មេងស្រី អាយុ៣ឆ្នាំត្រូវបានគេមើលឃើញជិតធ្លាក់ចុះដល់ដី ហើយមនុស្សដែលបានមើលឃើញបានស្រែកហៅឲ្យជួយ។ នៅពេលនោះលោក ... Read More »
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ លុះត្រាណាតែជំងឺកូវីដ-១៩បញ្ចប់ ទេីបអាចរំលាយសភាជាតិ និងរៀបចំការបោះឆ្នោតសកលថ្មីវិញបាន
អន្តរជាតិ៖ បើតាមការអះអាងពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មូហ៍យីដទីន យ៉ាសស៊ីន (Muhyiddin Yassin) នៅថ្ងៃចន្ទទី១មីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ជាថ្មីម្តងទៀតថា លោកនឹងទូលសុំឲ្យព្រះមហាក្សត្រ ដើម្បីរំលាយសភាជាតិ ដើម្បីរៀបចំការបោះឆ្នោតសកលថ្មីមួយ នៅពេលដែលការឆ្លងរាតត្បាតជំងឺ COVID-19 ... Read More »
នាយករដ្ឋមន្ត្រីឥណ្ឌា ទទួលការចាក់វ៉ាក់សាំង COVID-19 សម្រាប់ដូសដំបូង
អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី០១ ខែមីនា ឆ្នាំ២០២១ បានចុះផ្សាយថា លោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 សម្រាប់ដូសដំបូងរួចហើយ នៅព្រឹកថ្ងៃចន្ទទី១ ... Read More »
កាលពីយប់ថ្ងៃទី២៨ ខែកុម្ភៈ ប្រធានាធិបតីហ្វុីលីពីន លោក Rodrigo Duterte បានព្រមាន កាត់ផ្តាច់ទំនាក់ទំនងយោធាជាមួយអាមេរិក ប្រសិនបើលោករកឃើញថា អាមេរិកបានរក្សាទុកគ្រាប់បែកបរមាណូនៅក្នុងប្រទេសនេះ ពេលនាវាអាមេរិកចូលចតនៅក្នុងប្រទេសហ្វុីលីពីន
ហ្វុីលីពីន និងអាមេរិក មានកិច្ចព្រមព្រៀងអនុញ្ញាតឲ្យនាវាចម្បាំង អាមេរិកចូលចតនៅក្នុងទឹកដីហ្វុីលីពីន ដោយហៅថាកិច្ចព្រមព្រៀង( WFA)។ កន្លងមកអាមេរិកបានប្រកាសថា អាមេរិកមិនមានបំណងរក្សាកម្លាំងទាហានយូរអង្វែងនៅក្នុងទឹកដីហ្វុីលីពីនឡើយ ដោយគ្រាន់តែបង្កើតបណ្តាញយោធាជំនួយពីខាងក្រោយប៉ុណ្ណោះ។ ការបង្កើតទីតាំងយោធានោះនឹងធ្វើឲ្យហ្វុីលីពីនស្ថិតនៅក្នុងសភាពគ្រោះថ្នាក់ ។ ប្រធានាធិបតី Duterte បានបញ្ជាក់ថា «យើងនឹងអនុម័តគោលនយោបាយការបរទេស ... Read More »
Update ៖ បាតុករថៃជាច្រើននាក់រងរបួស និងត្រូវចាប់ខ្លួនក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាលលោក ប្រាយុទ្ធ ក្នុងទីក្រុងបាងកក
អន្តរជាតិ៖ បើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ បាននិយាយថា៖ អំពើហិង្សាមួយបានផ្ទុះឡើងរវាងក្រុមបាតុករថៃ និងកម្លាំងប៉ូលីសអំឡុងការតវ៉ាប្រឆាំងរដ្ឋាភិបាលនៅក្បែរនិវេសដ្ឋាននាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចន្ទអូចា ក្នុងទីក្រុងបាងកក នៅវេលាម៉ោង៣រសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បណ្ដាលឲ្យមនុស្សជាច្រើនរងរបួស និងត្រូវចាប់ខ្លួន។ កាសែតបាងកកប៉ុស្តិ៍ បន្តថា ... Read More »
ការចាប់ឆ្នោត Europa League វគ្គ១៦ក្រុមចុងក្រោយគឺ Manchester United ប៉ះ AC Milan
ការចាប់ឆ្នោតសម្រាប់វគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Europa League បានបង្កើតនូវការប្រកួតដ៏រំភើបរវាងក្រុម Manchester United ប៉ះក្រុម AC Milan ដែលនឹងឃើញកីឡាករ Zlatan Ibrahimovicវិលត្រឡប់ទៅកាន់ទឹកដី Old Trafford ជាលើកដំបូងចាប់តាំងពីចាកចេញកាលពីឆ្នាំ២០១៨ ... Read More »
កីឡាករបាល់ទាត់នៅសហរដ្ឋអាមេរិកលែងឈរគោរពភ្លេងជាតិមុនការប្រកួតទៀតហើយ
ក្រុមប្រឹក្សាជាតិសហព័ន្ធកីឡាបាល់ទាត់សហរដ្ឋអាមេរិកបានបោះឆ្នោតលុបចោលគោលការណ៍ដែល តម្រូវឲ្យកីឡាកររបស់ខ្លួនឈរគោរពភ្លេងជាតិមុនពេលចាប់ផ្តើមប្រកួតហើយ។ នេះបើយោងតាមការចេញផ្សាយរបស់ MARCA នៅព្រឹកថ្ងៃទី១ ខែមីនា។ គោលនយោបាយលេខ ៦០៤-១ ត្រូវបានលុបចោលជាផ្លូវការកាលពីថ្ងៃសៅរ៍បន្ទាប់ពីមានសេចក្តីសម្រេចលុបចោលគោលនយោបាយដែលកំពុងអនុវត្តដែលបានធ្វើឡើងនៅក្នុងខែមិថុនា។ គោលនយោបាយនេះត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ២០១៦ នៅពេលដែលកីឡាករទាំងអស់លុតជង្គង់ក្នុងការបង្ហាញការគាំទ្រដល់ការតវ៉ាប្រឆាំងនឹងភាពសាហាវឃោរឃៅរបស់ប៉ូលិស និងការរើសអើងជាតិសាសន៍នៅសហរដ្ឋអាមេរិក។ សហព័ន្ធបាល់ទាត់អាមេរិកបានអនុញ្ញត្តឲ្យកីឡាករទាំងអស់ចាប់ផ្តើមប្រកួតភ្លាមៗដោយមិនចាំបាច់ឈរតម្រង់ជួរគ្នា ដើម្បីគោរពភ្លេងជាតិនោះទេ ៕ដោយ៖ ... Read More »
ថៃ៖ ក្រុមបាតុករដង្ហែក្បួនទៅកាន់វិមាននាយករដ្ឋមន្ត្រី
កម្លាំងប៉ូលិសថៃបានប្រើប្រាស់ រថយន្តបាញ់ទឹកដើម្បីបំបែកហ្វូងបាតុករដែលកំពុងដង្ហែក្បួនទៅកាន់វិមាននាយករដ្ឋមន្ត្រី នៅទីក្រុងបាងកក។ ក្រៅពីនេះកម្លាំងប៉ូលិសថៃក៏បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមបាតុករផងដែរ ។ សារព័ត៌មាន Channel News Asia បានផ្សាយថា កម្លាំងប៉ូលិស ថៃបានប្រើប្រាស់គ្រាប់បែកផ្សែង រថយន្តបាញ់ទឹក បំបែកហ្វូងបាតុករនៅថ្ងៃទី២៨ ខែកុម្ភៈ ... Read More »
ស្លាប់កើនឡើង១៨នាក់ដោយសារបាតុកម្មនៅក្នុងប្រទេសមីយ៉ាន់ម៉ា
ប៉ូលិសមីយ៉ាន់ម៉ា បានបំផ្ទុះអាវុធ ទៅលើក្រុមបាតុករ នៅទីក្រុង Yangon កាលពីថ្ងៃទី២៨ខែកុម្ភៈ ក្រោយការគប់គ្រាប់បែកផ្សែង និងឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមបាតុករ ។ អង្គការសហប្រជាជាតិបានប្រកាសឲ្យដឹងថា យ៉ាងហោចណាស់ក៏មានបាតុករ១៨នាក់ស្លាប់នៅក្នុងការធ្វើបាតុកម្មនៅមីយ៉ាន់ម៉ាចាប់តាំងពីការធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី១ខែកុម្ភៈដល់ថ្ងៃទី ១ខែមីនាឆ្នាំ២០២១។ អង្គការសហប្រជាជាតិក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិធ្វើសកម្មភាពដើម្បីបញ្ចប់វិបត្តិនយោបាយនៅក្នុងប្រទេសនេះ។ សារព័ត៌មានរ៉យទ័រ ... Read More »
បិសាចក្រហមបានត្រឹមស្មើ ធ្វើឲ្យគម្លាតពិន្ទុកាន់តែឆ្ងាយពីក្រុមកំពូលតារាង
ក្រុមបិសាចក្រហម Manchester United បានបាត់បង់៣ពិន្ទុបន្ថែមទៀតក្នុងការតាមក្រុមកំពូលតារាង Premier League គឺក្រុម Manchester City បន្ទាប់ពីពួកគេប្រកួតស្មើជាមួយក្រុមតោខៀវ Chelsea នៅឯ Stamford Bridge កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១ ... Read More »
ក្រុម Jiangsu FC ក្លាយជាម្ចាស់ជើងឯក Chinese Super League រដូវកាលនេះ
ម្ចាស់ជើងឯក Chinese Super League រដូវកាលនេះបានរកឃើញហើយគឺក្រុម Jiangsu FC ដែលមានម្ចាស់ក្លិបជាមួយក្រុម Inter Milan ដែរ។ក្រុម Jiangsu ធ្លាប់បានឈ្នះពានរង្វាន់លីគដំបូងរបស់ពួកគេនៅខែវិច្ឆិកាឆ្នាំ២០២០ ។ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក ... Read More »
ហុងកុងបើកយុទ្ធនាការទ្រង់ទ្រាយធំបោសសម្អាតក្រុមប្រឆាំង ចាប់ខ្លួនជាង៤០នាក់
សកម្មជនប្រឆាំងនៅហុងកុងជាង៤០នាក់ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៨ខែកុម្ភៈ ហើយអាចប្រឈមនឹងជាប់គុកអស់មួយជីវិតប្រសិនបើត្រូវបានកាត់ទោស។ ក្រុមសកម្មជនហុងកុងបានបង្ហាញវត្តមាននៅក្នុងទីស្នាក់ការបូលិសនៅរសៀលថ្ងៃទី២៨ខែកុម្ភៈ ។ តាមច្បាប់សន្តិសុខជាតិ មនុស្សជាង៤០នាក់ក្នុងចំណោមសកម្មជន នឹងរងការចោទប្រកាន់ទោសពីបទ ញុះញង់ផ្តាច់ខ្លួន ហើយត្រូវបានចាប់ខ្លួនភ្លាមៗ ។ សកម្មជនទាំងនោះនឹងត្រូវឃុំខ្លួនពេញមួយយប់នេះរង់ចំាតុលាការកាត់ទោសនៅថ្ងៃទី១ខែមីនា។ អ្នកទាំងនោះអាចនឹងត្រូវជាប់គុកអស់មួយជីវិត។ ការចាប់ខ្លួនមនុស្សច្រើនបែបនេះ គឺជាការបង្ហាញពីប្រសិទ្ធភាពនៃច្បាប់សន្តិសុខជាតិនៅកោះហុងកុងដែលទីក្រុងប៉េកាំងបានអនុម័ត។ ច្បាប់សន្តិសុខថ្មីនោះនឹងមានសកម្មជនជាច្រើនទៀតត្រូវបានចាប់ខ្លួន។ ... Read More »
បាញ់ប្រហារនៅភាគខាងលិចម៉ិចស៊ីកូ ស្លាប់និងរបួស១៣នាក់
យ៉ាងហោចណាស់ក៏មានមនុស្ស ១១នាក់ស្លាប់ និង ២នាក់រងរបួសធ្ងន់នៅក្នុងហេតុការណ៍បាញ់ប្រហារគ្នា កាលពីយប់ថ្ងៃទី ២៧ខែកុម្ភៈ(ពេលវេលានៅម៉ិចស៊ីកូ) ពីក្រុមខ្មាន់កាំភ្លើង មិនស្គាល់អត្តសញ្ញាណ។ ខ្មាន់កាំភ្លើងប្រដាប់ដោយអាវុធស្វ័យប្រវត្តិ ជិះរថយន្ត បាញ់ប្រហារ សម្លាប់មនុស្ស ១១នាក់ នៅក្នុងរដ្ឋ Jalisco ... Read More »
វៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ចំនួន ១៦នាក់ ថៃរកឃើញ៧០នាក់នៅថ្ងៃទី ២៨ខែកុម្ភៈ
នៅល្ងាចថ្ងៃទី ២៨ខែកុម្ភៈ តាមតួលេខរបស់ក្រសួងសុខាភិបាល វៀតណាមបានប្រកាសឲ្យដឹងថា បានរកឃើញករណីឆ្លងកូវីដ-១៩ ថ្មីចំនួន១៦នាក់ ក្នុងនោះមាន ១២នាក់នៅក្នុងខេត្តហាយយឿង និង៣នាក់នៅខេត្ត តីនិញជាអ្នកនាំចូល និងនៅខេត្តដុងថាម ម្នាក់។ មកដល់វេលាម៉ោង ១៨ ថ្ងៃទី ... Read More »
បាតុករពីរនាក់ទៀតហើយនៅមីយាន់ម៉ា ស្លាប់ដោយការបង្ក្រាបពីកម្លាំងទាហាន
បាតុកម្មនៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅតែបន្តកើនឡើង ហើយចំនួនអ្នកស្លាប់ក៏បានកើនឡើងផងដែរ ។ នៅថ្ងៃទី២៨ខែកុម្ភៈ កម្លាំងប្រឆាំងបាតុកម្ម បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់បែកផ្សែង បំបែកបាតុករ នៅទីក្រុង Yangon ។ សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ២៨ខែកុម្ភៈបានផ្សាយថា មានបាតុករពីរនាក់ស្លាប់ ... Read More »
តារាភាពយន្តហុងកុងជើងចាស់ ក្នុងរឿងជាច្រើនដើរតួជាពូ ឬឪពុករបស់ទិនហ្វី បានទទួលមរណភាព ដោយសារជំងឺមហារីក
អន្តរជាតិ៖ លោកអ្នកប្រហែលជាស្គាល់ច្បាស់ហេីយតារាភាយន្តហុងកុងជើងចាស់ដ៏ល្បីឈ្មោះម្នាក់គឺលោក Ng Man-tat ក្នុងរឿងជាច្រើន គឺលោកដើរតួជាពូ ឬឪពុករបស់ទិនហ្វី ។ ប៉ុន្តែគួរឲ្យសោកស្ដាយណាស់ តារាភាយន្តហុងកុងជើងចាស់រូបនេះ នៅថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ បានទទួលមរណភាព ... Read More »
អំពើហិង្សានៅមីយ៉ាន់ម៉ាកើនឡើង បាតុករម្នាក់ត្រូវប៉ូលិសបាញ់ស្លាប់
កាលពីថ្ងៃទី២៦ខែកុម្ភៈ ប៉ូលិសមីយ៉ាន់ម៉ាបន្តប្រើហិង្សាបំបែកក្រុមបាតុករ បណ្តាលឲ្យស្ត្រីម្នាក់ត្រូវ បាញ់សម្លាប់ ។ កម្លាំងប៉ូលិសបានបញ្ជូនទៅកាន់ទីក្រុង Yangon និងទីតាំងជាច្រើនផ្សេងទៀតនៅថ្ងៃទី២៧ខែកុម្ភៈដើម្បីបង្ក្រាបក្រុមបាតុករ។ ជាមួយគ្នានេះកម្លាំងសន្តិសុខ បានចាប់ខ្លួន អ្នកសារព័ត៌មានជាច្រើនផងដែរ។ តាមសារព័ត៌មានរ៉យទ័រ បានផ្សាយថា ស្ត្រីម្នាក់ស្លាប់ ដោយការបាញ់ពីកម្លាំងប៉ូលិសនៅស្រុក ... Read More »
រដ្ឋសភាអាមេរិកអនុម័តកញ្ចប់ថវិកា ជំនួយកូវីដ-១៩ ចំនួន១៩០០ពាន់លានដុល្លារ
នៅថ្ងៃទី ២៧ខែកុម្ភៈ រដ្ឋសភាអាមេរិកបានអនុម័តកញ្ចប់ជំនួយរហូតដល់១៩០០ពាន់លានដុល្លារពាក់ព័ន្ធកូវីដ- ១៩ ដែលប្រធានាធិបតី បៃឌិនបានស្នើឡើង។ សារព័ត៌មានរ៉យទ័របានផ្សាយថា នេះជាជ័យជម្នះយ៉ាងធំធេងរបស់ប្រធានាធិបតីក្នុងពេលដែលកូវីដ-១៩ ជះឥទ្ធិពលយ៉ាងខ្លាំងទៅលើជីវភាពរស់នៅរបស់ពលរដ្ឋលើគ្រប់ជំពូក ពិសេសគឺសេដ្ឋកិច្ច។ ចំណែកសារព័ត៌មាន CNNវិញបានផ្សាយថា លទ្ធផលបោះឆ្នោតទទួលបានការគាំទ្រប្រកៀកគ្នា ដោយសំឡេងគាំទ្រ២១៩ និងប្រឆាំង២១២ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច