កន្លងមកថ្មីៗនេះ សហគមន៍អឺរ៉ុប បានសម្រេចដាក់បញ្ចូលមន្ត្រីវេណេហ្ស៊ុយអេឡា១៩ រូបផ្សេងទៀតក្នុងបញ្ជីដាក់ទណ្ឌកម្ម ដោយចាត់ទុកថាមន្ត្រីទាំងនោះបានបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ ។ ភ្លាមៗនោះដែរ វេណេហ្ស៊ុុយអេឡាបានព្រមានបណ្តេញមន្ត្រីអឺរ៉ុបចេញពីប្រទេសរបស់ខ្លួន ។ សហគមន៍អឺរ៉ុបបានសម្រេចដាក់ទណ្ឌកម្មមន្ត្រីវេណេហ្ស៊ុយអេឡាកើនឡើងដល់៥៥រូបហើយ ក្នុងនោះបានហាមប្រាមធ្វើដំណើរចូលអឺរ៉ុបនិងបង្កកទ្រព្យសម្បត្តិ។ ដើម្បីតបតនឹងសកម្មភាពរបស់អឺរ៉ុប រដ្ឋមន្ត្រីការបរទេសវណេហ្ស៊ុុយអេឡាលោក Jorge Arreaza ... Read More »
ព័ត៌មានអន្តរជាតិ
ទីក្រុងសៀងហៃ៖ ទោះបីជាមានការរីករាលដាល នៃCOVID-19 ក៏ដោយ ខ្លួនបានបង្ហាញពីកំណើនសេដ្ឋកិច្ចវិជ្ជមាន
អន្តរជាតិ៖ បើយោងតាមការបញ្ជាក់ពីមន្ត្រីក្នុងតំបន់ទីក្រុងសៀងហៃ របស់ចិន ត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះថា៖ បេីទោះបីជាផលប៉ះពាល់ នៃការរាតត្បាតពីជំងឺ COVID-19 ក៏ដោយ ទីក្រុងសៀងហៃ នៅតែមិនប្រែប្រួល និងភាពធន់នឹងសេដ្ឋកិច្ច កាលពីឆ្នាំមុន។ ... Read More »
UEFA បើកការស៊ើបអង្កេតបន្ទាប់ពី Ibrahimovic បានរំលោភបំពានជាតិសាសន៍ពេលប្រកួតជាមួយក្រុម Red Star
សហព័ន្ធបាល់ទាត់អឺរ៉ុបបានអះអាងថា UEFA បានបើកការស៊ើបអង្កេតផ្នែកវិន័យមួយបន្ទាប់ពីខ្សែប្រយុទ្ធវ័យជ្រេ Zlatan Ibrahimovic របស់ក្រុម AC Milan រងការរំលោភបំពានប្រកាន់ជាតិសាសន៍នៅក្នុងការប្រកួត Europa League កាលពីសប្តាហ៍មុនជាមួយក្រុម Red Star Belgrade ... Read More »
កីឡាវាយកូនហ្គោល Tiger Woods បានរងរបួសជើងធ្ងន់ធ្ងរនៅក្នុងគ្រោះថ្នាក់ចរាចរណ៍
ម្ចាស់ជើងឯកវាយកូនហ្គោល Tiger Woods ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង Los Angeles កាលពីថ្ងៃទី២៣ ខែកុម្ភៈដោយមានរបួសជើងយ៉ាងធ្ងន់ធ្ងរនៅពេលដែលរថយន្តរបស់គាត់ក្រឡាប់នៅលើផ្លូវ ហើយរអិលចុះពីលើភ្នំដោយតម្រូវឲ្យក្រុមអ្នកជួយសង្គ្រោះដឹកគាត់ចេញពីរថយន្ត។ យោងតាមសារព័ត៌មានរ៉យទ័រដែល CNA យកមកចុះផ្សាយបានឲ្យដឹងថា ប៉ូលិសប្រចាំតំបន់ Los Angeles ... Read More »
អ្នកចាត់ការ Celtic លាលែងពីតំណែងដោយចាញ់១៨ពិន្ទុពីក្រុមកំពូលតារាង Rangers
អ្នកចាត់ការក្រុម Celtic លោក Neil Lennon បានលាឈប់ពីក្រុមរបស់គាត់ដោយដេញតាមក្រុម Rangers ចំនួន១៨ពិន្ទុនៅក្នុងក្របខ័ណ្ឌ Scottish Premiership ។ លោក Lennon បានទទួលបន្ទុកក្រុម Celtic ... Read More »
មានតែក្លិបចំនួន១០ប៉ុណ្ណោះដែលអាចចុះកុងត្រា Haaland បាន
លោក Mino Raiola ដែលជាភ្នាក់ងាររបស់កីឡាករឆ្នើម ErlingBrautHaaland បានអះអាងថាមានតែក្លិបចំនួន១០នៅលើពិភពលោកប៉ុណ្ណោះដែលអាចមានលទ្ធភាពចុះហត្ថលេខាលើកីឡាកររូបនេះបានដែលក្នុងនោះមាន៤ក្លិបស្ថិតក្នុងប្រទេសអង់គ្លេស។ ខ្សែប្រយុទ្ធន័រវេសអាយុ២០ឆ្នាំរូបនេះគឺជាខ្សែប្រយុទ្ធម្នាក់ក្នុងចំណោមខ្សែប្រយុទ្ធដែលស្វែងរកការចាប់អារម្មណ៍បំផុតនៅក្នុងពិភពបាល់ទាត់ហើយ លោក Mino Raiola និយាយថាតម្លៃរបស់គាត់បានហក់ឡើងខ្ពស់ដោយសារសមត្ថភាពនិងអាយុរបស់គាត់។ លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប៊ីប៊ីស៊ីថា “វាច្បាស់ណាស់ថាមនុស្សគ្រប់គ្នាមើលឃើញថា ... Read More »
រដ្ឋាភិបាលថ្នាក់តំបន់របស់ជប៉ុន ស្នើឲ្យបញ្ចប់ការប្រកាសភាពអាសន្នដែលត្រូវបានចំពោះមុខ នៃការរីលរាលដាលជំងឺកូវីដ-១៩
អន្តរជាតិ៖ បើតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជប៉ុននៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាក់ថា ក្រោយករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចាប់ផ្ដើមធ្លាក់ចុះ រដ្ឋាភិបាលថ្នាក់តំបន់របស់ជប៉ុន បានស្នើឱ្យបញ្ចប់ការប្រកាសភាពអាសន្នដែលត្រូវបានចំពោះមុខការរីលរាលដាលជំងឺកូវីដ-១៩ កាលពីខែមករា។ ប្រធានលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន លោក Katsunobu Kato បាននិយាយនាសន្និសីទសារព័ត៌មានថ្ងៃទី២៤ ... Read More »
អាមេរិកបន្តស្ថានភាពអាសន្ន ខណៈប្រទេសមួយចំនួនត្រៀមលុបច្បាប់រឹតត្បិត
តាមគេហទំព័រ Worldometer នៅថ្ងៃទី២៤ខែកុម្ភៈ បានផ្សាយថា នៅទូទាំងពិភពលោកមានចំនួនអ្នកឆ្លងកូវីដ-១៩កើនឡើងដល់ជាង១១៣លាននាក់ ក្នុងនោះមាន ៤២៦ ពាន់នាក់ឆ្លងថ្មី ។ ចំណែកអ្នកស្លាប់វិញកើនឡើង២,៥លាននាក់ និងជាង១០,៤ពាន់នាក់ស្លាប់ថ្មី។ នៅអាមេរិក ប្រធានាធិបតីបៃឌិន បានប្រកាសពន្យារពេលស្ថានភាពអាសន្នជាបន្តទៀត ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩។ ... Read More »
អឺរ៉ុបស្នើប្រទេសជាសមាជិកចំនួន៦ឲ្យកាត់បន្ថយការរិតត្បិតតាមព្រំដែន
នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី២៣ខែកុម្ភៈ គណៈកម្មការសហគមន៍អឺរ៉ុប បានសម្រេចទុកពេល១០ថ្ងៃសម្រាប់ប្រទេសជាសមាជិកចំនួន៦ឲ្យលុបច្បាប់បិទព្រំដែន ឬកាត់បន្ថយការរិតត្បិត។ ប្រទេសចំនួន៦ដែលសហគមន៍អឺរ៉ុបស្នើនោះរួមាន បែលហ្សិុក អាល្លឺម៉ង់ ដាណឺម៉ាក ហុងគ្រី ហ្វាំងឡង់ និងស៊ុយអែត បានបំពានច្បាប់ណែនាំរបស់សហគមន៍អឺរ៉ុបដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ដែលអឺរ៉ុបបានដាក់ចេញកាលពីខែមករាឆ្នាំ២០២១ ដោយសារតែប្រទេសនេះ រិឹតត្បិតខ្លាំងពេកនៅព្រំដែន ... Read More »
ពលរដ្ឋវៀតណាម ចំនួន ១១ករណីទៀតហេីយ រកឃេីញឆ្លងជំងឺកូវីដ-១៩ ក្នុងស្រុក
អន្តរជាតិ៖ បើតាមសារព័ត៌មានចិនស៉ីនហួរ បានចុះផ្សាយថា៖ នៅថ្ងៃពុធទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលវៀតណាម បានប្រកាសរកឃើញករណីឆ្លង COVID-19 ក្នុងស្រុកថ្មីៗចំនួន ១១ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ២,៤១២ករណី។ ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ថា ... Read More »
អាមេរិក៖ យន្តហោះបុករថយន្ត ពេលចុះចតលើផ្លូវល្បឿនលឿន(មានវីដេអូ)
ប៉ូលិសតំបន់ Livermore បានបញ្ជាក់ថា យន្តហោះធុនតូចមួយគ្រឿង បានសម្រេចចុះចតលើផ្លូវល្បឿនលឿននៅតំបន់ Isabel Ave រដ្ឋកាលីហ្វ័រនីញ៉ា ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានផ្សាយថា យន្តហោះធុនតូចបានចុះចតនៅលើផ្លូវរថយន្ត ហើយបុករថយន្តនៅថ្ងៃទី២៤ខែកុម្ភៈ(ពេលវេលានៅកម្ពុជា)។ ផ្លូវល្បឿនលឿនសហរដ្ឋ៥៨០ ជាទីកន្លែងមានហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើង ស្ថិតនៅទន្ទឹមគ្នាជាមួយផ្លូវទៅកាន់អាកាសយានដ្ឋានដ៏មមាញឹក។ ... Read More »
មន្ត្រីយោធាមីយ៉ាន់ម៉ាទៅកាន់ថៃដើម្បីប្រឹក្សាស្វែងរកដំណោះស្រាយបញ្ចប់វិវាទនយោបាយ
រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ដែលតែងតាំងពីកម្លាំងយោធានៅថ្ងៃទី២៤ខែកុម្ភៈ បានទៅកាន់ប្រទេសថៃ ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់វិវាទនយោបាយនៅក្នុងប្រទេស ក្រោយការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈ។ សារព័ត៌មានរ៉យទ័រ បានផ្សាយថា រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោក Wunna Maung Lwin បានទៅកាន់ប្រទេសថៃដើម្បីចូលរួមកិច្ចពិភាក្សា ជាមួយមន្ត្រីការបរទេស អាស៊ាន ... Read More »
ម៉ាឡេស៊ីចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩
ម៉ាឡេស៊ីបានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅថ្ងៃទី២៤ ខែកុម្ភៈ គឺមុនពេលគ្រោងទុកពីរថ្ងៃ ។ នាយករដ្ឋមន្ត្រី Muhyiddin Yassin គឺជាបុគ្គលដំបូងទទួលបានការចាក់វ៉ាក់សាំង ។ តាមសារព័ត៌មាន Bloomberg បានផ្សាយថា នាយករដ្ឋមន្ត្រី Muhyiddin ... Read More »
ខ្សែប្រយុទ្ធ Osimhen របស់ Napoli ចូលមន្ទីរពេទ្យបន្ទាប់ពីរងរបួសក្បាលធ្ងន់ធ្ងរ
ខ្សែប្រយុទ្ធ Victor Osimhen របស់ក្រុម Napoli ស្ថិតនៅក្នុងមន្ទីរពេទ្យនៅឡើយបន្ទាប់ពីរងរបួសក្បាលអំឡុងពេលចាញ់ក្រុម Atalanta នៅកីឡដ្ឋាន Bergamo កាលពីថ្ងៃអាទិត្យ។ សារព័ត៌មាន CNA បានផ្សាយថា កីឡាករអន្តរជាតិនីហ្សេរីយ៉ាវ័យ២២ឆ្នាំរូបនេះបានរងរបួសក្បាលរបស់គាត់នៅលើទីលានបន្ទាប់ពីបានប៉ះទង្គិចជាមួយខ្សែការពារ Atalanta ... Read More »
វៀតណាមនិងថៃទទួលបានវ៉ាក់សាំងប្រឆំាងកូវិដ-១៩ព្រមគ្នានៅព្រឹកថ្ងៃទី២៤ កុម្ភៈ
នៅព្រឹកថ្ងៃទី២៤ខែកុម្ភៈវេលាម៉ោង១០ វ៉ាក់សាំងចំនួន១១៧ពាន់ដូសរបស់ក្រុមហ៊ុន AstraZeneca បានមកដល់អាកាសយានដ្ឋាន តឹងស៊ឺងញឹក ទីក្រុងហូជីមិញ។ នេះជា វ៉ាក់សាំងដំបូងរបស់ក្រុមហ៊ុន AstraZeneca បានបញ្ជូនដល់វៀតណាម ក្នុងចំណោមវ៉ាក់សាំង៣០លានដូសដែលរដ្ឋាភិបាលវៀតណាម បានព្រមព្រៀងទិញពីក្រុមហ៊ុននេះកាលពីដើមឆ្នាំ២០២១។ វ៉ាក់សាំងនេះនឹងបញ្ជូនមកជាច្រើនលើក តាមដំណាក់កាល។ ចំណែកនៅក្នុងប្រទេសថៃវិញ ... Read More »
មេដឹកនាំកំពូលហុងកុង៖ បង្ហាញជំហរគាំទ្រកំណែទម្រង់ប្រព័ន្ធបោះឆ្នោតហុងកុង និងការដឹកនាំហុងកុងដោយអ្នកស្នេហាជាតិ
អន្តរជាតិ៖ លោកស្រី ខារី ឡាំ (Carrie Lam) នាយកប្រតិបត្តិតំបន់ហុងកុង នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ មុនកិច្ចប្រជុំប្រចាំឆ្នាំនៃសភាប្រជាជនចិន នាខែមីនាខាងមុខ បានបង្ហាញជំហរគាំទ្រកំណែទម្រង់ប្រព័ន្ធបោះឆ្នោតហុងកុង និងការដឹកនាំហុងកុងដោយអ្នកស្នេហាជាតិ។ មិនតែប៉ុណ្ណោះលោកស្រី ... Read More »
ហ្វុីលីពីនចង់ដោះដូរគ្រូពេទ្យយកវ៉ាក់សាំងពីអង់គ្លេសនិងអាល្លឺម៉ង់
ហ្វុីលីពីនមានបំណង«ដោះដូរ » គ្រូពេទ្យ យកវ៉ាក់សាំងពីប្រទេស អង់គ្លេស អាល្លឺម៉ង់ ដោយប្រទេសនេះបញ្ជូនក្រុមគ្រូពេទ្យទៅធ្វើការនៅក្នុងប្រទេសទាំងពីរ ដើម្បីដោះដូរជាមួយវ៉ាក់សាំងប្រឆាំងកូវីដ-១៩។ សារព័ត៌មានរ៉យទ័របានដកស្រង់សម្ត៏មន្ត្រីហ្វីុលីពីន កាលពីថ្ងៃទី ២៣ខែកុម្ភៈ បានឲ្យដឹងថា ប្រទេសនេះ នឹងបញ្ជូនគ្រូពេទ្យរាប់ពាន់នាក់ ទៅកាន់អង់គ្លេសនិង ... Read More »
រដ្ឋមន្ត្រីការបរទេសចិន៖ តំបន់ស៊ីងជាំងបើកទ្វារចាំទទួលក្រុមសិទ្ធិមនុស្សជានិច្ច
អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យី នៅថ្ងៃទី២២ ខែកុម្ភៈ បានចេញមុខការពាររដ្ឋាភិបាលចិនជាថ្មី ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដោយអះអាងថា តំបន់ស៊ីងជាំង បើកទ្វារចាំទទួលក្រុមសិទ្ធិមនុស្សជានិច្ច។ បន្ទាប់ពីមានការចោទប្រកាន់ជាបន្តបន្ទាប់ពីសហគមន៍អន្តរជាតិលើការបំពានសិទ្ធិមនុស្សលើជនជាតិភាគតិចវីហ្គ័រក្នុងតំបន់ស៊ីងជាំង។ ជាការឆ្លើយតប ប្រមុខការបរទេសចិនរូបនេះ បានការពារសកម្មភាពរដ្ឋាភិបាលចិនថា មិនមានអំពើប្រល័យពូជសាសន៍លើជនជាតិវីហ្គ័រនៅតំបន់ស៊ីងជាំងឡើយ ... Read More »
លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ព្រមានបិទស្ថាប័នសារព័ត៌មានក្នុងស្រុកទាំងអស់ ប្រសិនបើហ៊ានហៅរដ្ឋាភិបាលមីយ៉ាន់ ថា៖ «រដ្ឋាភិបាលយោធា» ឬ «របបសឹក»
អន្តរជាតិ៖ អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានព្រមានបិទស្ថាប័នសារព័ត៌មានក្នុងស្រុកទាំងអស់ ប្រសិនបើហ៊ានហៅរដ្ឋាភិបាលមីយ៉ាន់ម៉ា ថា «រដ្ឋាភិបាលយោធា» ឬ «របបសឹក»។ ហេីយចំពោះការព្រមាននេះ ... Read More »
កីឡាករបាល់ឱបបារាំង៥រូបទៀតធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩
សហព័ន្ធកីឡាបាល់ឱបបារាំង (FFR) បានប្រកាសកាលពីថ្ងៃអង្គារថាកីឡាករចំនួន៥នាក់ទៀតមកពីក្រុមជម្រើសជាតិ ក្នុងកម្មវិធី Six Nations របស់បារាំងបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ–១៩ ដែលធ្វើឲ្យចំនួនកីឡាករឆ្លងដល់ទៅ១០នាក់។ យោងតាមការចេញផ្សាយរបស់រ៉យទ័រ ដែលសារព័ត៌មាន CNA យកមកចុះផ្សាយបានឲ្យដឹងថា Cyril Baille, Peato ... Read More »
អំពើហិង្សានៅពន្ធនាគារ Ecuador ស្លាប់ជាង ៦០នាក់ របួសរាប់សិបនាក់ ខណ:ក្រុមជនល្មើស បានប្រជែងគ្នា ធ្វើបងធំនៅក្នុងពន្ធនាគារ
មន្ត្រីប្រទេស Ecuador បានប្រកាសឲ្យដឹងថា អំពើហិង្សាកើតឡើងនៅក្នុងពន្ធនាគារ បណ្តាលឲ្យមនុស្ស ៦២នាក់ស្លាប់ និងរាប់សិបនាក់រងរបួស។ អំពើងហិង្សាកើតឡើង ៣លើកផ្សេងគ្នា។ មន្ត្រីពន្ធនាគារ Ecuador បានឲ្យដឹងថា ក្រុមជនល្មើស បានប្រជែងគ្នា ធ្វើបងធំនៅក្នុងពន្ធនាគារទើបបណ្តាលឲ្យអំពើហិង្សាកើតឡើង ... Read More »
មិនគួរឱ្យជឿកីឡដ្ឋានបាល់ទាត់អន្តរជាតិមួយមានរថភ្លើងឆ្លងកាត់ទីលានបាល់ទាត់
អ្នកគាំទ្របាល់ទាត់ជាច្រើនប្រហែលជាស្គាល់កីឡដ្ឋាន TJ TatranCierny Balog ដោយមិនដឹងខ្លួនប្រសិនបើពួកគេបានឃើញវីដេអូ និងរូបភាពដែលថតបានដោយសារព័ត៌មានអេស្ប៉ាញ MARCA។ រូបភាពនេះបានបង្ហាញពីរបៀបដែលរថភ្លើងធ្វើដំណើរតាមចំហៀងនៃទីលានប្រកួតបាល់ទាត់ដែលអ្នកគាំទ្រមើលពីម្ខាងទៀតនៃផ្លូវដែក។ មូលហេតុនៅខាងក្រោយគឺពហុកីឡដ្ឋាននេះត្រូវបានសាងសង់ឡើងកាលពីឆ្នាំ១៩៨២ នៅពេលដែលផ្លូវដែកមិនត្រូវបានប្រើប្រាស់ ប៉ុន្តែរថភ្លើងមួយត្រូវបានដំណើរឡើងវិញសម្រាប់ដឹកភ្ញៀវទេសចរនៅប្រទេសស្លូវ៉ាគី។ ទោះបីកីឡដ្ឋាននេះកំពុងធ្វើដំណើរក៏ដោយក៏អាជ្ញាធរនៅតែអនុញ្ញាតឲ្យមានការដឹកជញ្ជូនតាមផ្លូវដែកសម្រាប់ដឹកជញ្ជូនមនុស្ស និងដឹកជញ្ជូនឈើផងដែរ ៕ ដោយ៖ភារៈ Read More »
លីគកំពូលព័រទុយហ្គាល់ប្រកាសឲ្យអ្នកគាំទ្រចូលទស្សនាឡើងវិញនៅតំបន់ Azores
លីគកំពូលបាល់ទាត់ព័រទុយហ្គាល់ Liga នឹងមានការប្រកួតនៅចំពោះមុខអ្នកគាំទ្រឡើងវិញក្នុងការប្រកួតបន្ទាប់។ ក្រុម Santa Clara និង Pacos de Ferreira នឹងត្រូវប្រកួតគ្នានៅកីឡដ្ឋាន Estadio de Sao Miguel ក្នុងតំបន់ ... Read More »
កម្មវិធីស្បៀងអាហារពិភពលោក WFPព្រមានឈប់ផ្តល់ជំនួយដល់កូរ៉េខាងជើង
កូរ៉េខាងជើង បានអនុវត្តវិធានការតឹងតែងបំផុតដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ដោយបិទប្រទេសតាំងពីពេលដំបូងនៃការឆ្លងកូវីដនៅវូហានប្រទេសចិន ហើយមិនទទួលជំនួយពីបរទេសនោះឡើយដោយខ្លាចកូវីដ-១៩ ឆ្លងតាមជំនួយទាំងនោះ។ នៅក្នុងសេចក្តីប្រកាសរបស់កម្មវិធីស្បៀងអាហារពិភពលោក នៅលើគេហទំព័ររបស់ខ្លួន ថា WFP ជាស្ថាប័នដែលបានផ្តល់ជំនួយច្រើនជាងគេបំផុតដល់កូរ៉េខាងជើង ក្នុងនោះមានការផ្តល់អាហារូបត្ថម្ភ ដល់ស្ត្រីមានផ្ទៃពោះកូរ៉េខាងជើង ប្រមាណ១លាននាក់ ស្ត្រីចិញ្ចឹមកូនតូច និងកុមារជាច្រើន ... Read More »
ក្រុមហ៊ុនផលិតយន្តហោះ Boeing សម្រេចផ្អាកការហោះហើរយន្តហោះប្រភេទ 777
រយៈពេល៣ថ្ងៃជាប់គ្នា មានយន្តហោះដល់ទៅ៣គ្រឿង ប្រភេទតែមួយ គឺ Boeing 777 បានផ្ទុះឆេះម៉ាស៊ីនពេលហោះហើរ ប៉ុន្តែមិនបណ្តាលឲ្យមានអ្នកស្លាប់នោះឡើយ។ ចំណុចដូចគ្នានោះគឺទើបតែចាប់ផ្តើមហោះហើរប៉ុន្មាននាទីប៉ុណ្ណោះក៏ផ្ទុះឆេះម៉ាស៊ីន។ ក្រុមហ៊ុនផលិតយន្តហោះ អាមេរិក Boeing បានសម្រេចផ្អាកការហោះហើរប្រភេទយន្តហោះ Boeing 777 ... Read More »
ម៉ាឡេស៊ីបណ្តេញពលរដ្ឋមីយ៉ាន់ម៉ា ជាង១ពាន់នាក់ទៅប្រទេសវិញ
សារព័ត៌មាន AFP បានផ្សាយថា នៅថ្ងៃទី២៣ខែកុម្ភៈ នាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី បានសម្រេចបណ្តេញពលរដ្ឋមីយ៉ាន់ម៉ាចំនួន១.០៨៦នាក់ត្រឡប់ទៅប្រទេសវិញ ។ នៅមុនការសម្រេចបណ្តេញប៉ុន្មានម៉ោង តុលាការម៉ាឡេស៊ី បានផ្អាកការអនុវត្តបណ្តេញជនជាតិមីយ៉ាន់ម៉ា។ លោក Khairul Dzaimee Daud ប្រធាននាយកដ្ឋានអន្តោប្រវេសន៍ ... Read More »
ក្លិប Bournemouth តែងតាំងលោក Woodgate ជាគ្រូបង្វឹករហូតដល់ចុងបញ្ចប់នៃរដូវកាល
លោក Jonathan Woodgate អ្នកចាត់ការទូទៅរបស់ក្រុម Bournemouth បានទទួលជោគជ័យជាមួយនឹងការងារជាអចិន្ត្រៃយ៍រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីមានភាពប្រសើរឡើងនូវទម្រង់លេងចាប់តាំងពីការតែងតាំងលោកក្នុងខែនេះ។ លោក Woodgate បានជំនួសលោក Jason Tindall ដែលត្រូវបានបណ្តេញចេញពីតំណែងបន្ទាប់ពីបានចូលកាន់តំណែងតែ៧ខែប៉ុណ្ណោះហើយចាប់តាំងពីពេលនោះមកលោកបានគ្រប់គ្រងការឈ្នះ៣ លើកស្មើ១លើក និងចាញ់១លើក ... Read More »
Fellaini ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគ្នាបន្ទាប់ពីបានវិលត្រឡប់ទៅប្រទេសចិនវិញ
អតីតកីឡាករអន្តរជាតិប៊ែលហ្ស៊ិក Marouane Fellaini ត្រូវបានគេដាក់ឲ្យនៅដាច់ពីគេបន្ទាប់ពីគាត់បានទៅដល់ប្រទេសចិនកាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានចិនស៊ីនហួរកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។ អតីតកីឡាកររបស់ក្រុមបិសាចក្រហម Manchester United រូបនេះបានបង្ហោះលើបណ្តាញសង្គមនូវរូបភាពមួយសន្លឹកដែលថតចេញពីបង្អួចសណ្ឋាគាររបស់គាត់ដែលគាត់ស្ថិតនៅដាច់ដោយឡែកពីគ្នានៅស៊ីអានខេត្តសាអានស៊ី។ Fellaini បានសរសេរដាក់ចំណងជើងថា “ត្រឡប់ទៅរកស៊ីវិញ”។ខ្សែបម្រើវ័យ៣៣ឆ្នាំរូបនេះត្រូវបំពេញកាតព្វកិច្ចដាច់ដោយឡែកពីគ្នារយៈពេល២សប្តាហ៍ និងនៅដាច់ឆ្ងាយពីផ្ទះមួយសប្តាហ៍មុនពេលអាចចូលរួមជាមួយក្រុម ... Read More »
កីឡាករ Novak Djokovic ឈ្នះពានរង្វាន់ Australian Open ជាលើកទី៩
កីឡាករវាយតឺន្នីសNovak Djokovic របស់ស៊ែប៊ីបានឈ្នះជើងឯកជាលើកទី៩នៃព្រឹត្តិការណ៍ Australian Open ជាប្រវត្តិសាស្ត្រនារាត្រីថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទ ទី២២ កុម្ភៈដោយបានផ្តួលកីឡាករ DaniilMedvedev របស់រុស្ស៊ីក្នុងលទ្ធផល ៧-៥, ៦-២ និង ៦-២ ក្នុងវគ្គផ្តាច់ព្រ័ត្រ។ ... Read More »
ម្ចាស់ជើងឯកពិភពលោកស្នូកឃ័រ៦សម័យកាល O’Sullivan ចាញ់ Jordan Brown ក្នុងការប្រកួតដណ្តើមពានរង្វាន់ស្នូកឃ័រ Welsh Open វគ្គផ្តាច់ព្រ័ត្រ
ម្ចាស់ជើងឯកពិភពលោកកីឡាស្នូកឃ័រ៦សម័យកាលកីឡាករ Ronnie O’Sullivan បានបរាជ័យនៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតដណ្តើមជើងឯកស្នូកឃ័រ Welsh Open កាលពីថ្ងៃអាទិត្យដោយបានបាត់បង់ពានរង្វាន់ ក្រោមថ្វីដៃកីឡាករលំដាប់ពិភពលោកលេខ៨១សញ្ជាតិហ្ស៊កដានី Jordan Brown នៅ Newport ប្រទេសវែល ។ កីឡាករ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច