ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

បាតុកម្មកើតឡើងជាថ្មី​នៅក្នុងប្រទេស ឥណ្ឌូនេស៊ី

រដ្ឋាភិបាលឥណ្ឌូនេស៊ី បានដាក់ពង្រាយកម្លាំងទាហាន​ រាប់ពាន់នាក់ការពារសន្តិសុខនៅរដ្ឋធានីចាការតា ដើម្បីទប់ទល់បាតុកម្មជាទ្រង់ត្រាយធំ ។ សារព័ត៌មាន CNA នៅយប់ថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០១៩ បានផ្សាយថា បាតុកម្មបានផ្ទុះឡើងជាថ្មីនាថ្ងៃទី​៣០ ខែកញ្ញា ការប្រឆាំងគម្រោងកែទម្រង់ច្បាប់មួយចំនួន។ ... Read More »

មេទ័ពអ៊ីរ៉ង់​ប្រកាសថា ខ្លួនមានសមត្ថភាពកម្ទេចអ៊ីស្រាអែល​

មេបញ្ជាការកម្លាំងបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ​IRGC លោកឧត្តមសេនីយ៍​ Hossein Salami ​បានបញ្ជាក់ថា អ៊ីរ៉ង់ មានសមត្ថភាពគ្រប់គ្រាន់ដើម្បី កម្ទេចអ៊ីស្រាអែល ឲ្យសល់តែផេះ លុបប្រទេសនេះចេញពីផែនទីពិភពលោក​។ មានប្រសាសន៍នៅក្នុង​កិច្ចប្រជុំ មន្ត្រីយោធាជាន់ខ្ពស់ នៅទីក្រុងតេអ៊ីរ៉ង់កាលពីថ្ងៃទី​៣០ ខែកញ្ញា ... Read More »

លោកត្រាំ ជូនពរចិន ក្នុងទិវា​បង្កើតបក្ស តែមិនភ្លេចព្រមានថា អាមេរិក នឹងឈ្នះចិនក្នុងសង្គ្រាមពាណិជ្ជកម្ម​

នៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃទី​៣០ ខែកញ្ញា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រំា បានជូនពរចិន ក្នុងឱកាសប្រារព្ធ ទិវា​​ទី៧០ឆ្នាំ ថ្ងៃបង្កើត បក្សកុម្មនុយនិស្តចិន ប៉ុន្តែលោកត្រាំ​មិនភ្លេចព្រមានចិនឡើយ ដោយបញ្ជាក់ថា អាមេរិក​នឹងយកឈ្នះនៅក្នុងសង្គ្រាមពាណិជ្ជកម្ម​។ ... Read More »

កូរ៉េខាងជើង ជំរុញអាមេរិក វិលត្រឡប់មកពិភាក្សាគម្រោងថ្មីស្តីពីការរំសាយកម្មវិធីបរមាណូ

រដ្ឋាភិបាលកូរ៉េខាងជើង នៅដើមខែតុលានេះ បានស្នើដល់ អាមេរិក ឲ្យបន្តកិច្ចពិភាក្សាស្តីពីការរំសាយអាវុធបរមាណូ​ ។ ទីក្រុងព្យុងយ៉ាងបានប្រកាសថា កិច្ចពិភាក្សា រីកចំរើនឆ្ពោះទៅមុខ ឬថយក្រោយ អាស្រ័យទៅលើការសម្រេចរបស់អាមេរិក​ ។ មានប្រសាសន៍នៅក្នុង មហាសន្និបាតអង្គការសហប្រជាជាតិ ​នៅទីក្រុងញូវយ៉ក ... Read More »

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ស្នើអាមេរិក ជួយដោះស្រាយវិបត្តិនៅតំបន់ព្រំដែនកាស្មៀរ

នាយករដ្ឋមន្ត្រី​ប៉ាគីស្ថានក៏ដូចជាឥណ្ឌា​បាន ទៅកាន់អាមេរិក ចូលរួមកិច្ចប្រជុំ មហាសន្និបាតអង្គការសហប្រជាជាតិ​ ហើយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានស្នើឲ្យប្រធានាធិបតី ដូណាល់ ត្រាំ ជួយដោះស្រាយបញ្ចប់វិបត្តិ ។ ប៉ុន្តែភាគី ឥណ្ឌាមិនចង់ឲ្យអន្តរជាតិចូលរួម​ក្នុងការដោះស្រាយនោះឡើយ។ កាស្មៀរជាតំបន់ស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ឥណ្ឌា ដូច្នេះទីក្រុងញូវដេលី មានសិទ្ធិគ្រប់គ្រាន់នៅក្នុងការ​ ... Read More »

នាយករដ្ឋមន្ត្រីអង់គ្លេសប្រឈមនឹងការលាលែងពីតំណែង ក្រោយតុលាការប្រកាសថាបានបំពានច្បាប់ 

តុលាការកំពូល របស់ប្រទេសអង់គ្លេស បានប្រកាស ថា​ នាយករដ្ឋមន្ត្រី Boris Johnson ​មានសកម្មភាពនយោបាយ​ផ្ទុយទៅនឹងច្បាប់​ ក្រោយពេលលោកប្រឹក្សា ស្នើឲ្យព្រះមហាក្សត្រី​ ផ្អាកដំណើរការសភា  មុនប៉ុន្មានសប្តាហ៍ដែលសម្រេច Brexit ហើយ ការសម្រេច ... Read More »

ស្លាប់កើនឡើង​ ជិត​៣០នាក់ ដោយបាតុកម្មក្លាយជាអំពើហិង្សានៅ ឥណ្ឌូនេស៊ី 

មកទល់ពេលនេះ អ្នកស្លាប់កើនឡើង ដល់ទៅ​២៧នាក់ហើយ នៅក្នុង អំពើហិង្សា​កើតឡើងជាថ្មី រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះស្ថិតនៅប៉ាពូអាស៊ី ខេត្ត​ភាគ​ខាង​កើត​ប្រទេស​ឥណ្ឌូណេស៊ី។ ក្នុងចំណោមអ្នកស្លាប់និងរងរបួស​ ក្នុងនោះ​មាន​ម្នាក់​ជា​យោធាបន្ទាប់​ពីរង​របួស​ដោយ​កាំ​បិត​ធ្ងន់ធ្ងរ​ពេក។​ តុល្យការ​នៃ​​ជន​រងគ្រោះ​អាច​នឹង​កើន​ឡើង​ថែម​ទៀត​។ តើអ្វី​ជា​ដើម​ហេតុ​នាំ​មាន​កុបកម្ម​ហិង្សា យ៉ាង​ដូច្នេះ ? អំពើហិង្សា​បាន​ផ្ទុះ​ឡើង​នៅក្នុង​វិទ្យាល័យ​មួយនៅ​ Wamena ... Read More »

អ្នកការពារបរិស្ថាន នៅក្នុងប្រទេសហ្វីលីពីន រងការគំរាមកំហែងខ្ពស់ ក្រោមការដឹកនាំរបស់ប្រធានាធិបតី ឌុយទែរតេ

ចាប់តាំងពី ប្រធានាធិបតី ឌុយទែរតេ​បានឡើងកាន់អំណាចដឹកនាំប្រទេសហ្វីលីពីន លោកបានអនុវត្តគោលនយោបាយតឹងតែងបំផុត ក្នុងនោះ មានការកម្ចាត់គ្រឿងញៀន ការកម្ចាត់អំពើពុករលួយ ។ ក្រៅពីនេះលោករងការចោទប្រកាន់ថាបានរំលោភបំពានសិទ្ធិមនុស្ស​។ ពាក់ព័ន្ធនឹង សកម្មភាពនៅ​ក្នុង​ប្រទេស​ហ្វីលីពីន អង្គការ​ក្រៅរដ្ឋាភិបាល​ឈ្មោះ Global Witness បាន​ប្រាប់​ឲ្យ​ដឹង​នា​ថ្ងៃ ... Read More »

ប្រទេសតំបន់អាស៊ី កំពុងតែដំណើរការ សេវា 5G របស់ ក្រុមហ៊ុន ហួវាយ

សារព័ត៌មាន CNA នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩បានផ្សាយថា ប្រទេសនាំមុខនៅក្នុងតំបន់ អាស៊ី  ភាគអាគ្នេយ៍ គឺ ម៉ាឡេស៊ីនឹងចាប់ផ្តើមដាក់ចេញ គម្រោងធ្វើតេស្តប្រព័ន្ធសេវា 5G នៅខែក្រោយនេះក្រោមក្តីសង្ឃឹមថា ខ្លួននឹងក្លាយជាប្រទេសមុនគេមួយនៅតំបន់អាស៊ី ដែលនឹងបានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធើណែតល្បឿនលឿននេះ។ ... Read More »

អឺរ៉ុបគាំទ្រអាមេរិកថ្កោលទោស អ៊ីរ៉ង់ វាយប្រហារទីតាំង​ចម្រាញ់ប្រេសអារ៉ាប៊ីសាអូឌីត

អឺរ៉ុប​បានខិតខំចាប់តាំងពីការវាយប្រហារទៅលើទីតាំងប្រេងរបស់ប្រទេស អារ៉ាប៊ី សាអូឌីត​​ អ៊ឺរ៉ុប បានរក្សាភាពស្ងប់ស្ងាត់ មិនទម្លាក់កំហុសទៅលើក្រុមណាមួយនោះឡើយ ។ នៅពេលនេះអឺរ៉ុប បានចេញសេចក្តីប្រកាសរួម ​ដោយមានប្រទេស អង់គ្លេស, បារាំង និងអាល្លឺម៉ង់ ​បានថ្កោលទោស​អ៊ីរ៉ង់​វាយប្រហារទីតាំងប្រេងអារ៉ាប៊ីសាអ៊ូឌីត។ កាលពីថ្ងៃទី១៤ ... Read More »

លោក ដូណាល់ ត្រាំ អះអាងថា ជំនួបលើកទី៤ជាមួយលោក គីម ជុងអ៊ុន នឹងកើតមានឡើងឆាប់ៗ

ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០១៩ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ជំនួបកំពូលលើកទី ៤ ជាមួយមេដឹកនាំ កូរ៉េខាង ជើងលោក គីម ជុងអ៊ុន ... Read More »

ទីតាំងនានារបស់អាមេរិក នៅអ៊ីរ៉ាក់និងអាហ្វហ្គានីស្ថាន មិនមានសុវត្ថិភាពឡើយ

ទីតាំងនានារបស់អាមេរិក ទាំងនៅក្នុងប្រទេសអ៊ីរ៉ាក់និងអាហ្វហ្គានីស្ថាន​មិនមានសុវត្ថិ​ភាពនោះឡើយ ដោយក្រុម ភេរវកម្ម បានវាយឆ្មក់ទៅលើទីតាំងសំខាន់២​នៅប្រទេស​ទាំងពីរ​។ សកម្មភាពវាយប្រហារកើតឡើងក្រោយពេល អាមេរិក លុបកិច្ចពិភាក្សា​ស្តីពី​សន្តិភាព ជាមួយ ក្រុមតាលីបង់ ។ នៅក្នុងប្រទេសអ៊ីរ៉ាក់  នៅព្រឹកថ្ងៃទី​២៤ ខែកញ្ញា រ៉ុក្កែតពីរគ្រាប់ ... Read More »

បម្រែបម្រួលអាកាសធាតុ កំពុងក្លាយទៅជាប្រធានបទក្តៅនៅអាមេរិក

អាមេរិក ក្រោមការដឹកនាំរបស់ ប្រធានាធិបតីដូណាល់ ត្រាំ បានបង្កឲ្យមានវិវាទយ៉ាងខ្លាំង ទាំងនៅក្នុងទឹកដីអាមេរិក និងបណ្តាប្រទេសជុំវិញពិភពលោក ដោយអាមេរិក បាន​សម្រេច​ដកខ្លួនចេញពីសន្ធិសញ្ញាទីក្រុងប៉ារីស ស្តីពីបម្រែបម្រួលអាកាសធាតុ​។ តាំងពី​ពេលនោះ​មក​រដ្ឋមួយចំនួន​នៅអាមេរិក ក៏បានអនុវត្តនយោបាយ  អាកាសធាតុដាច់ដោយឡែក​របស់ខ្លួន។ នៅពេលនេះ​ ចរាចរណ៍នៅទីក្រុងវ៉ាស៊ីនតោន ... Read More »

គ្រួសារអ្នកដំណើររងគ្រោះម្នាក់ៗ ត្រូវបានក្រុមហ៊ុន ផលិតយន្តហោះ ប៊ូអ៊ីងសងសំណង ជាង ១៤ម៉ឺនដុល្លារ 

គ្រោះថ្នាក់យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ ២ផ្សេងគ្នា សម្លាប់​មនុស្សជាង​៣០០នាក់ ហើយគ្រោះថ្នាក់កើតឡើង​ដោយសារទេ​កំហុស​របស់យន្តហោះ​ 737 MAX ផលិតដោយក្រុមហ៊ុន ប៊ូអ៊ីង​។ ក្រុមហ៊ុន​ប៊ូអ៊ីង កាលពី២៣ កញ្ញា បានប្រកាស​​​សងសំណង​ចំនួន ១៤៤.៥០០​ដុល្លារ ក្នុងម្នាក់ៗ ដល់ក្រុមគ្រួសារជនរងគ្រោះ ... Read More »

អ៊ីរ៉ង់ងាកទៅរករុស្ស៊ីចិន  ក្នុងពេលអាមេរិក និងសម្ពន្ធមិត្តត្រៀមវាយប្រហារ

ក្នុងពេលដែលប្រឈមមុខតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់ អ៊ីរ៉ង់ បាន ងាកទៅរកខ្នងបង្អែក ដ៏រឹងមាំ សម្រាប់ទប់ទល់អាមេរិក នៅគឺចិន និងរុស្ស៊ី​។ នៅពេលនេះចិន រុស្ស៊ី និងអ៊ីរ៉ង់ បានឡើងគម្រោងធ្វើសមយុទ្ធកម្លាំងទាហានជើងទឹករួមនៅតំបន់សមុទ្រ  Oman និង តំបន់សមុទ្រភាគខាងជើង​នៃមហាសមុទ្រឥណ្ឌា​ដើម្បីផ្លាស់ប្តូរ​ចែករំលែកបទពិសោធយោធា​។ ... Read More »

អេហ្ស៊ីប ប្រឈមវិបត្តិសារជាថ្មី ក្រោយក្រុមបាតុករទាមទារឲ្យប្រធានាធិបតីចុះចេញពីតំណែង

ស្ថានភាពនយោបាយនៅក្នុងប្រទេសអេហ្ស៊ីបកំពុងឆ្ពោះទៅរកភាពតានតឹងក្រោយពេលបាតុ​កម្មប្រឆាំងរដ្ឋាភិបាល​ដ៏កម្រ​បានកើតឡើង​នៅតាមទីក្រុងជាច្រើន​របស់​អេហ្ស៊ីប អំពាវនាវ​ប្រ​ធានាធិបតី អាបដេល ហ្វេតតា អេល ស៊ីសស៊ី ( Abdel-Fattah el-Sissi) ចុះចេញពីតំណែង​។ បាតុកម្មនៅតាមដងផ្លូវតូចៗ​​ ក៏ត្រូវបានបំបែក​យ៉ាងឆាប់រហ័ដ​ដោយកងកម្លាំងប៉ូលិស​ ដោយប្រើឡានបាញ់ទឹក និងឧស្ម័ន​បង្ហូរទឹកភ្នែក ។ ... Read More »

ទ្រាំមិនបានទៅពួនសម្ងំជក់កញ្ជានៅបន្ទប់ទឹក យន្តហោះចុះចតជាបន្ទាន់

បុរសម្នាក់បានធ្វើឲ្យជើងហោះហើរ​របស់ក្រុមហ៊ុនយន្តហោះដឹកអ្នកដំណើរ​មួយគ្រឿង របស់ក្រុមហ៊ុន អាមេរិកអ៊ែរឡាញ (American Airlines) បានចុះចតជាបន្ទាន់ ខណៈដែលអ្នកដំណើរ​ម្នាក់​បាននិយាយថា រូបគេមានផ្ទុកសារធាតុ​ថ្នាំញៀន​កាកូអ៊ីន ហើយ​ទៅនៅក្នុងបន្ទប់ទឹក​ចាក់សោ សម្ងំជក់កញ្ឆា ។ ប្រភពព័ត៌មានបានផ្សាយ​នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ថា យន្តហោះ​​អាមេរិក​អ៊ែរឡាញ​នេះ​ដឹកអ្នកដំណើរចាកចេញ​ពី​អាកាសយានដ្ឋាន ... Read More »

នៅខែវិច្ឆិកា អាមេរិកនិងឥណ្ឌា​ធ្វើសមយុទ្ធជាទ្រង់ទ្រាយធំ 

ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានប្រកាស នៅពេលដែល​នាយករដ្ឋមន្ត្រីឥណ្ឌា​លោក ណារ៉េនដ្រា មូឌី ( Narendra Modi) បំពេញទស្សនកិច្ចរយៈពេលវែង​មួយសប្តាហ៍​នៅលើទឹកដីអាមេរិក ថា​ កម្លាំងយោធាអាមេរិក ហើយនិងឥណ្ឌា នឹងរួមគ្នាធ្វើសមយុទ្ធ​ដែល​មានឈ្មោះថា ... Read More »

ទាហានការពារដែនសមុទ្រឥណ្ឌា ចាប់បានគ្រឿងញៀនជាង ១តោន

គ្រឿងញៀន ចេញពីតំបន់ត្រីកោណមាស កំពុងតែចរាចរនៅគ្រប់ទិសទី ពិសេសនៅក្នុងតំបន់អាស៊ី ។ ពេលថ្មីៗនេះ ឆ្មាំការពារដែនសមុទ្ររបស់ឥណ្ឌា បានចាប់ខ្លួនបុរសជនជាតិភូមាចំនួន៦នាក់ និងរឹបអូសបានថ្នាំ ketamine មានតម្លៃ៤២លានដុល្លារអាមេរិក បន្ទាប់ពីចាប់នាវាមួយគ្រឿង នៅក្នុងមហាសមុទ្រឥណ្ឌា ក្បែរកោះ Nicobar ... Read More »

ក្រុមឧទ្ទាម ហូធីនៅយេមែន ផ្អាករាល់សកម្មភាពប្រឆាំង អារ៉ាប៊ីសាអ៊ូឌីត

លោក Mahdi al-Mashat ប្រធានក្រុមប្រឹក្សានយោបាយរបស់ក្រុម ហូធី បានប្រកាសថា ចលនានេះ​បញ្ឈប់ការវាយប្រហារ​របស់ខ្លួន​ប្រឆាំង​អារ៉ាប៊ីសាអ៊ូឌីតដោយប្រើយន្តហោះដ្រូន ឬអាវុធធុនផ្សេងដទៃទៀត ។ ជាការតបត ក្រុមហូធី សង្ឃឹមថា ទីក្រុងរីយ៉ាត នឹង​ចេញ​ថ្លែងការណ៍មួយស្រដៀងគ្នានេះ សន្យាបញ្ឈប់វាយប្រហារ​ទីតាំង​ក្នុងទឹកដីយេមែន​ផងដែរ ... Read More »

អាមេរិកត្រៀមលក្ខណៈវាយប្រហារអ៊ីរ៉ង់ ក្រោយពេលចោទប្រកាន់អ៊ីរ៉ង់ជាអ្នកនៅពីក្រោយការវាយប្រហារទីតាំងចម្រាញ់ប្រេងនៅអ៊ីរ៉ង់ ពេលនេះ អាមេរិកបានបញ្ជូន កងទ័ពទៅកាន់អារ៉ាប៊ីសាអូឌីត ចំពេលកំពុងតាន​តឹងជាមួយអ៊ីរ៉ង់

តាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩ ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានយល់ព្រមអនុម័តហើយលើការបញ្ជូន កងទ័ពអាមេរិក ឱ្យទៅជួយពង្រឹងប្រព័ន្ធការពារដែនអាកាសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីមាន​ការ ... Read More »

ស្លាប់ជិត២០នាក់និង រាប់បាន់នាក់កើតជំងឺគ្រុនឈាមនៅប៉ាគីស្ថាន

រដ្ឋាភិបាលប៉ាគីស្ថានបានចាត់វិធានការ កម្ចាត់មូស ខ្លាដែល​បង្កឲ្យកើតជំងឺ​គ្រុនឈាមជាទ្រង់ទ្រាយធំនៅក្នុងប្រទេសនេះ។ តាមរបាយការណ៍​ជំងឺគ្រុន​​ឈាម​​បានឆក់យកជីវិត​ពលរដ្ឋប៉ាគីស្ថាន​យ៉ាងតិច​១៦នាក់ និង​៩ ៦៣៤នាក់​ផ្ទុក​នូវជំងឺមួយនេះ ។ មន្ត្រីសុខាភិបាល​ប៉ាគីស្ថាន​បានថ្លែង​កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ថា ជំងឺគ្រុនឈាម​បានចម្លងរាលដាល និងសម្លាប់ពលរដ្ឋអស់១៦នាក់ហើយ និង​៩ ៦៣៤នាក់ផ្សេងទៀត​បានឆ្លងគិតក្នុងឆ្នាំ២០១៩នេះ ។ ... Read More »

ចិនជួយគ្រប់ប្រទេសទាំងអស់​ ដោយមិនបានអូសទាញប្រទេសណាមួយ ជាប់អន្ទាក់បំ​ណុល​ឡើយ

បណ្តាប្រទេសលោកខាងលិចបានចោទប្រកាន់ចិនថា កំពុងតែអូសទាញប្រ​ទេសមួយចំនួន​ឲ្យធ្លាក់ចូលក្នុងអន្ទាក់បំណុល  ក្នុងនោះមានប្រទេសម៉ាឌីវជាដើម ។ ពេលថ្មីៗនេះ រដ្ឋមន្ត្រី​ការ​បរទេសចិនលោក វ៉ាង យី (Wang Yi) បានបញ្ជាក់ជាថ្មីឡើងវិញថា ប្រទេសម៉ាល់​ឌីវមិនមែនកំពុងជាប់នៅក្នុងអន្ទាក់បំណុលរបស់ចិននោះទេ ខណៈប្រទេសក្នុងតំបន់​សមុទ្រ​ឥណ្ឌាមួយនេះ កំពុងជំពាក់បំណុលទីក្រុងប៉េកាំងជាង ៣ពាន់លានដុល្លារ។ ... Read More »

មានតែរុស្ស៊ីនិងចិន ទើបអាចរារាំង​រាល់សកម្មភាព របស់អាមេរិក ជុំវិញដំណោះស្រាយ​​លើបញ្ហាស៊ីរី

ប្រទេសរុស្ស៊ី និងប្រទេសចិន កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ បានប្រឆាំង​(វ៉េតូ) ដំ​ណោះ​ ស្រាយមួយ របស់​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គាំទ្រ​ដោយសមា ជិក​ចំនួន​១២ លើសមាជិកទាំងអស់ទាំង១៥ ដែលអំពាវនាវ​ឲ្យមានកិច្ច ព្រមព្រៀងឈប់បាញ់​នៅខេត្ត​Idlib ប្រទេសស៊ីរី ... Read More »

សង្គ្រាមបរមាណូ អាមេរិក រុស្ស៊ី ប្រសិនបើផ្ទុះជាមហន្តរាយដល់មនុស្សជាតិ

តាមការស្រាវជ្រាវ របស់មជ្ឈមណ្ឌុល​ស្រាវជ្រាវ វិទ្យាសាស្ត្រ ​សន្តិសុខ​ពិភពលោក​ មកពីមហា វិទ្យាល័យ​​ Princeton  អាមេរិក បានប្រកាសឲ្យដឹងថា ប្រសិនបើសង្គ្រាមបរមាណូរវាងអាមេរិក និង រុស្សីផ្ទុះឡើងនោះ នឹងមានពលរដ្ឋ​ជិត ១០០លាននាក់​ត្រូវស្លាប់ ។ ... Read More »

ក្រោយក្រុម Houthi ប្រកាសទទួលថា​ជាសកម្មភាពរបស់ខ្លួន​​ សម្ព័ន្ធមិត្ត អារ៉ាប ​វាយប្រហារ​ទីតាំងសំខាន់ៗរបស់ក្រុមនេះ

ក្រុមហូធីនៅក្នុងប្រទេសយេមែន​ កន្លងមក បានប្រកាសទទួលស្គល់ថា ខ្លួនជាអ្នកវាយ​ប្រហារ​ទៅលើទីតាំង​ប្រេងរបស់អារ៉ាប៊ី សាអូឌីត​ ។ នៅពេលនេះសម្ព័ន្ធមិត្តអារ៉ាប់ ដឹកនាំដោយ​ប្រ​ទេស អារ៉ាប៊ី សាអូឌីត ​បានបើកការវាយប្រហារទៅលើទីតាំង នានា ក្នុងទីក្រុងកំពង់ផែ Hodeidah ​ស្ថិតនៅតំបន់ភាគខាងជើង ... Read More »

សង្គ្រាមអវកាស កាន់តែខិតជិត បណ្តាប្រទេសមហាអំណាច​បង្កើតកម្លាំងការពារអវកាស

កន្លងមកថ្មីៗ ប្រទេសជប៉ុនបានប្រកាសបង្កើតកម្លាំង ការពារអវកាស ដោយតាមដាននិងការពាររាល់ផ្កាយរណបរបស់ជប៉ុន ធ្វើគោចរណ៍នៅតារាវិថីផែនដី។ ប្រព័ន្ធផ្កាយរណបបានដើរតួនាទីយ៉ាងសំខាន់ក្នុងសម័យកាលបច្ចេកវិទ្យាទំនើប  ហើយបើផ្កាយរណបរងការបំផ្លាញរាល់ប្រព័ន្ធនានា ត្រូវជាប់គាំង​ទាំងស្រុង​។ ចំណុចទាំងនោះហើយទើបប្រទេសមហាអំណាច បានបង្កើនកម្លាំងអវកាស និងទីបញ្ជាការអវកាសដើម្បីការពារផលប្រយោជន៍របស់ខ្លួន​។ នៅពេលនេះដែរ សហរដ្ឋអាមេរិក បង្កើតសម្ពន្ធភាពអវកាស ដើម្បីការពារបណ្តាញផ្កាយរណប ... Read More »

មីស៊ីល ទិញពីអាមេរិក​តម្លៃរាប់ពាន់លានដុល្លារ​ តែមិនអាចការពារ ទីតាំងប្រេងបាន

រុស្ស៊ីបានចំអក​ ទៅលើប្រព័ន្ធការពារមីស៊ីល ដ៏ទំនើបរបស់អាមេរិក ដែលបានលក់​ទៅឲ្យប្រទេសសាឌីអារ៉ាប៊ី ប៉ុន្តែមិនអាចរារាំង ការវាយប្រហារទៅលើទីតាំងប្រេង​ បាន ។ ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា  «ប្រព័ន្ធមីស៊ីល Patriot ដល់ទៅជាង៨០គ្រឿង តែមិនអាចការពារ អារ៉ាប៊ីសាអូឌីតបាន»។ ក្រោយការវាយប្រហារនោះរុស្ស៊ីក៏បានស្នើដល់ប្រទេស ... Read More »

ទីក្រុងប៉េកាំ៖ អាមេរិកត្រូវតែឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន

អាមេរិកបានលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ចិន ម្តងជាពីរដង​ ធ្វើឲ្យស្ថានភាព កាន់តែតាន​តឹងខ្លាំង ឡើង ។ ព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០១៩។ រដ្ឋាភិបាល​ទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានចោទប្រកាន់សហរដ្ឋ​អាមេរិកថា កំពុង​យក​សាំងជះលើភ្លើងនៅក្នុងវិបត្តិទីក្រុងហុងកុង ... Read More »

ប៉ាគីស្ថានបិទដែនអាកាស មិនឲ្យនាយករដ្ឋមន្ត្រីឥណ្ឌាឆ្លងកាត់ឡើយ

យន្តហោះរបស់ឥណ្ឌា ដែលចង់ធ្វើដំណើរទៅកាន់អឺរ៉ុប និងអាមេរិក គឺត្រូវឆ្លងកាត់ដែនអាកាស របស់ប្រទេស ប៉ាគីស្ថាន បើមិនដូច្នោះទេ នឹងត្រូវហោះផ្លូវវាង យ៉ាងឆ្ងាយ បង្កផលលំបាកយ៉ាងខ្លាំង ដល់អ្នកដំណើរ​ ។ ពេលថ្មីៗ នេះ ប៉ាគីស្ថានមិនអនុញ្ញាតឲ្យយន្តហោះដឹកនាយករដ្ឋមន្ត្រីឥណ្ឌាហោះហើរឆ្លងកាត់ដែនអាកាសរបស់ខ្លួន ... Read More »