ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ទៀតហើយអាមេរិក! បាញ់ប្រហារមិនចេះចប់ឡើយ កើតឡើងស្ទើររាល់ថ្ងៃ

ការបាញ់ប្រហារកើតឡើងនៅអាមេរិក ស្ទើរតែរៀងរាល់ថ្ងៃ ដោយរដ្ឋាភិបាល មិនអាចទប់ស្កាត់បាននោះឡើយ ។ នៅពេលនេះ មានមនុស្ស​៤នាក់ស្លាប់ និង​៥នាក់រងរបួសដោយការបាញ់ប្រហារ ក្នុងក្លឹបរាត្រី​ នៅទីក្រុង​ Kansas ​អាមេរិក កាលពីថ្ងៃទី៦ ខែតុលា ​។ ... Read More »

ក្រោយប្រេះឆាទិញសព្វាវុធរុស្ស៊ី, ប្រធានាធិបតីតួកគី និងអាមេរិក បង្កើនទំនាក់ទំនងទ្វេភាគីឡើងវិញ

នៅពេលនេះ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានទទួលការអញ្ជើញ​របស់លោកដូណាល់ ត្រាំ បំពេញទស្សនកិច្ច​នៅអាមេរិក​​ក្នុងខែវិច្ឆិកា ខាងមុខនេះ ។ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ... Read More »

ចិន ៖ រឿងរ៉ាវផ្ទៃក្នុងអាមេរិកៗជាអ្នកដោះស្រាយ ចិនមិនពាក់ព័ន្ធឡើយ

កន្លងមក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានស្នើដល់ចិនឲ្យបើកការស៊ើបអង្កេតលើបេក្ខភាពប្រធានាធិបតី ​Joe Biden និងកូនប្រុសពាក់ព័ន្ធនឹងមុខជំនួញមួយចំនួន ។ ប៉ុន្តែភ្លាមៗនោះ ចិនបានច្រានចោល នៅសំណើរបស់ លោកត្រាំ ឲ្យស៊ើបអង្គេត ករណី ... Read More »

កិច្ចពិភាក្សា រវាងអាមេរិក និងកូរ៉េខាងជើងស្តីពីកម្មវិធីបរមាណូចាប់ផ្តើមហើយ

គណៈប្រតិភូ ប្រទេសទាំងពីរ អាមេរិក និងកូរ៉េខាងជើង ​បានជួបពិភាក្សាគ្នា នៅប្រទេសស៊ុយអែត នាថ្ងៃទី​៥ ខែតុលានេះ ។ ភាគីទាំងពីរនឹងពិភាក្សា​ស្តីការការរំសាយអាវុធបរមាណូ​របស់កូរ៉េខាងជើង ជាការដោះដូរ លុបទណ្ឌកម្ម ធានាដល់សន្តិសុខ កូរ៉េខាងជើង។ នៅថ្ងៃទី​៥ ... Read More »

ជនជាតិរ៉ូហ៊ីនយ៉ានៅមីយ៉ាន់ម៉ា មិនទាន់មានសុវត្ថិភាពនៅឡើយទេ​

បើយោងតាមរបាយការណ៍របស់លោកស្រី Yanghee Lee​ អ្នកស៊ើបអង្កេតឯករាជ្យរបស់អង្គការសហប្រជាជាតិ (UN) បានបញ្ជាក់ថា មានជនភៀសខ្លួន​ ចំនួន៩១៣ ០០០នាក់ កំពុងរស់នៅក្នុងជំរំ Cox’s Bazar ស្ថិតក្នុងប្រទេសបង់ក្លាដែស ជិតព្រំដែនប្រទេសភូមានៅឡើយទេ។ លោកស្រីបានថ្លែងថា ... Read More »

ប្រធានាធិបតីហ្វីលីពីន​​ ផ្តល់អាទិភាពជាពិសេសដល់រុស្ស៊ី លើគ្រប់វិស័យ

នៅក្នុងវេទិការ ក្រុមហ៊ុន រុស្ស៊ី ហ្វីលីពីន ដែលបានធ្វើឡើងនៅថ្ងៃទី​៤ ខែតុលា ក្នុងទីក្រុងមូស្កូប្រទេសរុស្ស៊ី ​ប្រធានាធិបតី ហ្វីលីពីន​លោក​ Rodrigo Duterte ​​បានបញ្ជាក់ថា រុស្ស៊ី​គឺជាទីផ្សារវិនិយោគ​​ និងពាណិជ្ជកម្ម ដ៏ល្អ ... Read More »

អាមេរិក មិនអាចទប់ស្កាត់ការបាញ់ប្រហារ ដោយកាំភ្លើងនោះឡើយ

មកទល់ពេលនេះ ការចេញច្បាប់គ្រប់គ្រងកាំភ្លើងនៅអាមេរិក គឺជាបញ្ហាដ៏ធំពិបាកនៅក្នុងការសម្រេច​ ។ កន្លងមកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ក៏ដូចជាមន្ត្រីគណបក្សសាធារណរដ្ឋ មួយចំនួន បានគាំទ្រដល់ការប្រើប្រាស់ កាំភ្លើង នៅអាមេរិក ដោយចាត់ទុកថា នេះជាទំនៀមទម្លាប់មិនអាចលុបចោល បានឡើយ ដោយការប្រើប្រាស់អាវុធ ... Read More »

វាយប្រហារដោយកាំបិតនៅទីក្រុងប៉ារីស ស្លាប់​៤នាក់​

បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុប មានការត្រួតពិនិត្យអាវុធយ៉ាងតឹងតែងបំផុត ទើបមិនមានការបាញ់ប្រហារដោយកាំភ្លើងកើតឡើង ដូចកាលពីមុន ។ ប៉ុន្តែ​ ជនដៃដល់បានងាកមកប្រើប្រាស់ កាំបិតសម្រាប់វាយប្រហារជំនួសវិញ ​។ ជាក់ស្តែង បុគ្គលិក ផ្នែកបច្ចេកវិទ្យាកំព្យូទ័រ ម្នាក់បានប្រើកាំបិត ចាក់សម្លាប់មនុស្សដល់ទៅ​៤នាក់ កណ្តាលទីក្រុងប៉ារីស​ ... Read More »

មេទ័ពអ៊ីរ៉ង់ ដែលមានបទពិសោធខ្ពស់ស្ថិតនៅក្នុងគោលដៅធ្វើឃាត

វិវាទរវាងអ៊ីរ៉ង់ នឹងបណ្តាប្រទេសនៅក្នុងតំបន់ កាន់តែកើនឡើងខ្ពស់ ពិសេសជាមួយអ៊ីស្រាអែល និងអារ៉ាប៊ី សាអូឌីត​​ ក្រោយពេលបណ្តាប្រទេសលោកខាងលិច ចោទអ៊ីរ៉ង់ជាអ្នកវាយប្រហារ​ ។ អាមេរិក និងអ៊ីស្រាអែល អារ៉ាប់ នៅតែមិនអាច វាយប្រហារអ៊ីរ៉ង់​បានឡើយ ដោយអ៊ីរ៉ង់ ... Read More »

ជិតដល់បោះឆ្នោត លោកត្រាំចាត់វិធានការទៅលើ​បេក្ខភាព ដែលលេចផ្លោជាងខ្លួន

វិវាទផ្ទៃក្នុងអ្នកនយោបាយអាមេរិក បានរាលដាលដល់ក្រៅប្រទេសហើយ ដែលពីមុនមកមិនដែលមានឡើយ ។ កាលពីបោះឆ្នោត នៅឆ្នាំ​២០១៦ លោកត្រាំទទួលរងការថ្កោលទោសយ៉ាងខ្លាំង ដោយឲ្យរុស្ស៊ីលូកដៃចូលកិច្ចការបោះឆ្នោតអាមេរិក វាយប្រហារទៅលើបេក្ខភាព លេចធ្លោជាងខ្លួន ។ នៅក្នុងការបោះឆ្នោតឆ្នាំ​២០២០ ខាងមុខ លោកត្រាំ ក៏បានងាកទៅរកចិន​ ... Read More »

លោកពូទីន សរសើរលោកត្រាំ នៅក្នុងបញ្ហាកូរ៉េខាងជើង

ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានលើកឡើងថា​​ ការសម្រេចរបស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងការបន្តពិភាក្សាដោយផ្ទាល់ជាមួយកូរ៉េខាងជើង គឺជាជំហានប្រវត្តិសាស្ត្រ ដើម្បី​បញ្ចប់ការប្រឈមមុខតានតឹងនៅឧបទ្វីបកូរ៉េ ។ លោក ពូទីន ​បានលើកឡើងថា «ក្រោយពេល​អាមេរិកយលព្រមពិភាក្សាជាមួយកូរ៉េខាងជើង ទីក្រុងវ៉ាស៊ីនតោន បានឈប់ប្រើប្រាស់ពាក្យសំដី ឌឺដងថ្កោលទោស ... Read More »

កម្លាំងទាហានអាកាស និងថ្មើរជើងឥណ្ឌាចាប់ផ្តើមធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅព្រំដែន

កម្លាំងទាហានឥណ្ឌា បានចាប់ផ្តើមធ្វើសមយុទ្ធទ្រង់ទ្រាយធំ ​នៅរដ្ឋ​ Arunachal Prasesh ​ស្ថិត​ក្នុងទីតាំងយុទ្ធសាស្ត្រ ជាប់ព្រំដែនជាមួយប្រទេសចិន ​។ សារព័ត៌មានឥណ្ឌាបានផ្សាយថា កងពលលេខ​១៧​របស់ឥណ្ឌា​បានចូលរួមធ្វើសមយុទ្ធ ដែលមានឈ្មោះថា ​«​Him Vijay» អូសបន្លាយរយៈ​១ខែ នៅតំបន់ភ្នំស្ថិតនៅភាគឦសាន ... Read More »

ពលរដ្ឋកូរ៉េខាងត្បូង បង្ហាញក្តីបារម្ភយ៉ាងខ្លាំង ពីការកើនឡើងនៃជំងឺជ្រូកអាហ្វ្រិក

ការរកឃើញថ្មីបន្ថែមទៀតនេះ ធ្វើ​ឲ្យជំងឺប៉េស្តជ្រូកអាហ្វ្រិក​កើតឡើង​នៅកូរ៉េខាងត្បូង​ដំបូង​គេចាប់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ រហូតមដល់ពេលនេះ បានកើនឡើង​ចំនួន១៣ករណី​ហើយៗខណៈដែលផ្នែកពាក់ព័ន្ធ​បាននិងកំពុងខិតខំយ៉ាងខ្លាំងទប់ស្កាត់​ការឆ្លងរាលដាល​នៃជំងឺនេះ​ ។ ជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ​បានឆ្លងពាសពេញប្រទេសក្នុងតំបន់អាស៊ីតែម្តង ។ ប្រទេសដំបូងគេដែលផ្ទុះជំងឺនេះ គឺប្រទេសចិន កាលពីឆ្នាំ២០១៨ ។ ក្រសួងកសិកម្ម​របស់កូរ៉េខាងត្បូង នៅថ្ងៃទី៣ ... Read More »

អាមេរិក និងអឺរ៉ុបអាចប្រឈមមុខតានតឹង ដោយការដំឡើងពន្ធដាក់គ្នា​

អាមេរិក និងអឺរ៉ុប អាចប្រឈមនឹងការបែកបាក់ដោយសារតែ​ ការដំឡើងពន្ធដាក់គ្នាដោយគ្មានការយលយោគជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រយូឆ្នាំហើយក្តី។ គម្រោងដំឡើងពន្ធទៅលើ អឺរ៉ុប របស់លោកត្រាំ​ ជាសញ្ញាអវិជ្ជមាន ខណៈដែលអឺរ៉ុបកំពុងតែងាកចេញពីឥទ្ធិពលរបស់អាមេរិក​។ ពេលថ្មីៗនេះ អង្គការពាណិជ្ជកម្មពិភពលោក WTO កាលពីថ្ងៃទី​២ ខែតុលា បាន ... Read More »

អ្នកឯកទេសរុស្ស៊ី៖ បច្ចេកវិទ្យាមីស៊ីលល្បឿនលឿនរបស់អាមេរិក ចាញ់ចិន

អ្នកឯកទេសសព្វាវុធរបស់រុស្ស៊ី​បានលើកឡើងថា ការបង្ហាញមីស៊ីលល្បឿនលឿនរបស់ចិន ​DF-17 ​​ជាសញ្ញាមួយបង្ហាញឲ្យឃើញថា ​ចិនកំពុងតែនាំមុខលើអាមេរិកនូវបច្ចេកវិទ្យាមីស៊ីល​ទំនើប។ សារព័ត៌មាន​ Sputnik ​របស់រុស្ស៊ី បានដកស្រង់សម្តីអ្នកឯកទេសវិភាគយោធា របស់រុស្ស៊ីលោក​ Vasily Kashin ​បានលើកឡើងថា​ ការដង្ហែក្បួនយោធាទ្រង់ទ្រាយធំបំផុតរបស់ចិន ជាការបញ្ជាក់យ៉ាងច្បាស់ថា ... Read More »

មុនការបោះឆ្នោត លោក ត្រាំ ប្រឈមនូវបញ្ហាកាន់តែច្រើន ក្តីស្រមៃបន្តតំណែងអាណត្តិទីពីរ កាន់តែបាត់បង់

ការគាំទ្ររបស់ពលរដ្ឋអាមេរិក ទៅលើ ប្រធានាធិបតី ដូណាល់ ត្រាំ កាន់តែធា្លក់ចុះ ដោយ​សារតែគោលនយោបាយ ដឹកនាំតាមបែបអាត្មានិយមរបស់លោក​ ។ ​​ក្រៅពីនេះ នយោបាយការបរទេសរបស់លោក​កំពុងតែធ្វើឲ្យអាមេរិក​ក្លាយទៅជា «មហាអំណាចឯកោ» ដោយសម្ពន្ធមិត្តជាច្រើន អស់ទំនុកចិត្តលើអាមេរិក ​។ ... Read More »

ប៉ះទង្គិចគ្នា រវាងបាតុកម្មនិងកម្លាំងប៉ូលិសហុងកុង នៅថ្ងៃខួប​ទីពីរ​៧០ របស់បក្សកម្មុយនីស្តចិន

បាតុកម្មទ្រង់ទ្រាយធំកើតឡើង​នៅកោះហុងកុងចំថ្ងៃខួបបង្កើតបក្សកុម្មុយនីស្ត​៧០ឆ្នាំ ។ ការប៉ះទង្គិចគ្នា​រវាងកងកម្លាំងប៉ូលិស ហើយនិងក្រុមបាតុករ​នៅហុងកុង កាន់តែមាន​សភាពខ្លាំងឡើងៗ​ទូទាំងទីក្រុង កាលពីយប់ថ្ងៃទី១ ខែតុលា​ ឆ្នាំ២០១៩ បន្ទាប់ពីប៉ូលិស​ម្នាក់បាញ់គ្រាប់ពិតទៅលើបាតុករ​ត្រូវត្រង់ដើមទ្រូង រងរបួសជាទម្ងន់ ។ អំពើចលាចលនៅពេលនេះត្រូវបានចាត់ទុកថាជាអំពើចលាចលដ៏អាក្រក់បំផុតប្រចាំឆ្នាំ​នៅ ហុងកុង។ វីដេអូថតដោយក្រុមនិស្សិត​បានផ្សាយថា​នៅក្នុងសង្កាត់Tsuen Wanមន្ត្រីប៉ូលិស  ម្នាក់​បានដកអាវុធបាញ់ប្រហារ​ទៅលើយុវជនម្នាក់ ... Read More »

កសិកររងផលប៉ះពាល់ដោយបម្រែបម្រួលអាកាសធាតុ នាំគ្នាធ្វើបាតុកម្មនៅហុល្លង់

រយៈពេលកន្លងមកមានបាតុកម្ម ប្រឆាំងបម្រែបម្រួលអាកាសធាតុកើត​ឡើងជា​ច្រើននៅ​ជុំវិញពិភពលោក ដោយការបម្រែបម្រួលអាកាសធាតុប៉ះ​ពាល់យ៉ាង​ខ្លាំងដល់​ជីវភាព​រស់​នៅរបស់ពលរដ្ឋ​ ពិសេស គឺ ប្រជាកសិករ ពិបាកនៅក្នុងការប្រកបរបប កសិកម្ម ដោយ កម្តៅកើនឡើងព្យុះភ្លៀងខុសប្រក្រតី ។ នៅពេលនេះ ​កសិករក្នុងប្រទេស ហុល្លង់​ បាននាំគ្នាបើកត្រាក់ទ័រ ... Read More »

ជប៉ុនថ្កោលទោស ការបាញ់មីស៊ីល ជាថ្មីរបស់កូរ៉េខាងជើង

នាយករដ្ឋមន្ត្រីជប៉ុនបានថ្កោលទោសយ៉ាងខ្លាំង​ដល់ការបាញ់មីស៊ីល​ ជាថ្មី​របស់កូរ៉េខាងជើង​ ដោយចាត់ទុកថា​នោះជាសកម្មភាពបំពានច្បាប់របស់អង្គការសហប្រជាជាតិ​។ នាយករដ្ឋមន្ត្រីជប៉ុន លោក  Shinzo Abe ​នៅថ្ងៃទី​២ ខែតុលា បានប្រកាសថា​កូរ៉េខាងជើង  ទើបតែបាញ់មីស៊ីល ពីរគ្រាប់​ហើយបានធ្លាក់ចូលដែនសមុទ្ររបស់ជប៉ុន​ ។ កម្លំាងទា​ហាន​អាមេរិក ប្រចាំនៅកូរ៉េខាងត្បូង ... Read More »

មូលហេតុធ្វើឲ្យចិនដង្ហែក្បួនព្យុហយាត្រាធំបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃទិវាជាតិលើកទី ៧០

នៅថ្ងៃទី១ ខែតុលា ចិនបានដង្ហែក្បួនព្យុហយាត្រាទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រនាឱកាសនៃទីវាជាតិលើកទី​៧០ឆ្នាំ​ ។ ពិធិសង្ហែក្បួន យោធាមានរយៈពេល​៨០នាទី​ ដោយមានការចូលរួមពីកម្លាំងទាហាន ជាង​១១៥ពាន់នាក់​ ។ ក្រៅពីនេះនៅមានយន្តហោះចម្បាំង​១៦០គ្រឿង អាវុធ​៥៨០ប្រភេទ​ទំនើបៗ។ ឧត្តមសេនីយ៍​Tan Min ​អនុប្រធាន​គណៈកម្មការរៀបចំដង្ហែក្បួនព្យុហយាត្រាបានឲ្យដឹងថា​ សព្វាវុធទាំងអស់ដែលបានបង្ហាញក្នុងពិធី​ព្យុហយាត្រានេះគឺបានដាក់​ឲ្យប្រើប្រាស់នៅ​ក្នុងជួរកងទ័ព ... Read More »

អាមេរិកកំពុងតែជ្រៀតជ្រែកជំរុញឲ្យមានបាតុកម្មប្រឆាំងរដ្ឋាភិបាលរុស្ស៊ី​

ទីក្រុងមូស្គូបង្ហាញការខឹងសម្បារយ៉ាងខ្លាំង ក្រោយពេលរកឃើញថា​អាមេរិក កំពុងតែគាំទ្រ នឹងជំរុញឲ្យមានបាតុកម្មប្រឆាំង រដ្ឋាភិបាលទីក្រុងមូស្គូ ។ សកម្មភាពទាំងនោះ និងធ្វើឲ្យ ប៉ះពាល់ដល់ទំនាក់ទំនង​ប្រទេសទាំងពីរកាន់តែខ្លាំងឡើងថែមទៀត​។ រុស្ស៊ីបានរកឃើញថា មាន«បាតដៃអាមេរិក»នៅក្នុងបាតុកម្ម មានបុគ្គលិកស្ថានទូតអាមេរិក នៅទីក្រុងមូស្គូ​​ បានចូលរួមប្រឹក្សា ពាក់ព័ន្ធនឹងបាតុកម្ម​ប្រឆាំងអំពើពុករលួយ​។ ... Read More »

កិច្ចពិភាក្សាស្តីពីកម្មវិធីបរមាណូ អាមេរិក-កូរ៉េខាងជើង នឹងធ្វើឡើងនៅថ្ងៃទី​៥ ខែតុលា

រដ្ឋាភិបាលកូរ៉េខាងជើង នៅល្ងាចថ្ងៃទី​១ ខែតុលា បានប្រកាសថា កិច្ចពិភាក្សាស្តីពីកម្មវិធីបរមាណូ  រវាង គណៈប្រតិភូ ឯកទេស អាមេរិក និងកូរ៉េខាងជើង នឹងត្រូវធ្វើឡើងនៅថ្ងៃទី​៥ ខែតុលា ។ ​នេះជាកិច្ចពិភាក្សាដោយផ្ទាល់ និងលើកដំបូង ... Read More »

បេក្ខភាពពីររូបប្រកាសជ័យជំនៈ នៅក្នុងការបោះឆ្នោត នៅអាហ្វហ្គានីស្ថាន

ការបោះឆ្នោតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដើរតួនាទីយ៉ាងសំខាន់បំផុត ​ដើម្បីផ្សះផ្សាជាតិសាស្ត្រ នាំមកនៅសន្តិភាព ក្នុងប្រទេស។ អាហ្វហ្គានីស្ថាន បានប្រឈមសង្គ្រាមតាំងពីឆ្នាំ​២០០១ មកទល់ពេលនេះ មិនទាន់ចប់ជាស្ថាពរនៅឡើយ បើទោះបីអាមេរិក ប្រកាសបញ្ចប់សង្គ្រាមក្តី។ ពាក់ព័ន្ធនឹងការបោះឆ្នោតកាលពីថ្ងៃទី​២៩ ខែកញ្ញា បេក្ខភាពនាំមុខ នៅក្នុងការបោះឆ្នោតតំណែងប្រធានធិបតីអាហ្វហ្គានីស្ថាន ... Read More »

បាតុកម្មកើតឡើងជាថ្មី​នៅក្នុងប្រទេស ឥណ្ឌូនេស៊ី

រដ្ឋាភិបាលឥណ្ឌូនេស៊ី បានដាក់ពង្រាយកម្លាំងទាហាន​ រាប់ពាន់នាក់ការពារសន្តិសុខនៅរដ្ឋធានីចាការតា ដើម្បីទប់ទល់បាតុកម្មជាទ្រង់ត្រាយធំ ។ សារព័ត៌មាន CNA នៅយប់ថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០១៩ បានផ្សាយថា បាតុកម្មបានផ្ទុះឡើងជាថ្មីនាថ្ងៃទី​៣០ ខែកញ្ញា ការប្រឆាំងគម្រោងកែទម្រង់ច្បាប់មួយចំនួន។ ... Read More »

មេទ័ពអ៊ីរ៉ង់​ប្រកាសថា ខ្លួនមានសមត្ថភាពកម្ទេចអ៊ីស្រាអែល​

មេបញ្ជាការកម្លាំងបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ​IRGC លោកឧត្តមសេនីយ៍​ Hossein Salami ​បានបញ្ជាក់ថា អ៊ីរ៉ង់ មានសមត្ថភាពគ្រប់គ្រាន់ដើម្បី កម្ទេចអ៊ីស្រាអែល ឲ្យសល់តែផេះ លុបប្រទេសនេះចេញពីផែនទីពិភពលោក​។ មានប្រសាសន៍នៅក្នុង​កិច្ចប្រជុំ មន្ត្រីយោធាជាន់ខ្ពស់ នៅទីក្រុងតេអ៊ីរ៉ង់កាលពីថ្ងៃទី​៣០ ខែកញ្ញា ... Read More »

លោកត្រាំ ជូនពរចិន ក្នុងទិវា​បង្កើតបក្ស តែមិនភ្លេចព្រមានថា អាមេរិក នឹងឈ្នះចិនក្នុងសង្គ្រាមពាណិជ្ជកម្ម​

នៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃទី​៣០ ខែកញ្ញា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រំា បានជូនពរចិន ក្នុងឱកាសប្រារព្ធ ទិវា​​ទី៧០ឆ្នាំ ថ្ងៃបង្កើត បក្សកុម្មនុយនិស្តចិន ប៉ុន្តែលោកត្រាំ​មិនភ្លេចព្រមានចិនឡើយ ដោយបញ្ជាក់ថា អាមេរិក​នឹងយកឈ្នះនៅក្នុងសង្គ្រាមពាណិជ្ជកម្ម​។ ... Read More »

កូរ៉េខាងជើង ជំរុញអាមេរិក វិលត្រឡប់មកពិភាក្សាគម្រោងថ្មីស្តីពីការរំសាយកម្មវិធីបរមាណូ

រដ្ឋាភិបាលកូរ៉េខាងជើង នៅដើមខែតុលានេះ បានស្នើដល់ អាមេរិក ឲ្យបន្តកិច្ចពិភាក្សាស្តីពីការរំសាយអាវុធបរមាណូ​ ។ ទីក្រុងព្យុងយ៉ាងបានប្រកាសថា កិច្ចពិភាក្សា រីកចំរើនឆ្ពោះទៅមុខ ឬថយក្រោយ អាស្រ័យទៅលើការសម្រេចរបស់អាមេរិក​ ។ មានប្រសាសន៍នៅក្នុង មហាសន្និបាតអង្គការសហប្រជាជាតិ ​នៅទីក្រុងញូវយ៉ក ... Read More »

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ស្នើអាមេរិក ជួយដោះស្រាយវិបត្តិនៅតំបន់ព្រំដែនកាស្មៀរ

នាយករដ្ឋមន្ត្រី​ប៉ាគីស្ថានក៏ដូចជាឥណ្ឌា​បាន ទៅកាន់អាមេរិក ចូលរួមកិច្ចប្រជុំ មហាសន្និបាតអង្គការសហប្រជាជាតិ​ ហើយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានស្នើឲ្យប្រធានាធិបតី ដូណាល់ ត្រាំ ជួយដោះស្រាយបញ្ចប់វិបត្តិ ។ ប៉ុន្តែភាគី ឥណ្ឌាមិនចង់ឲ្យអន្តរជាតិចូលរួម​ក្នុងការដោះស្រាយនោះឡើយ។ កាស្មៀរជាតំបន់ស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ឥណ្ឌា ដូច្នេះទីក្រុងញូវដេលី មានសិទ្ធិគ្រប់គ្រាន់នៅក្នុងការ​ ... Read More »

នាយករដ្ឋមន្ត្រីអង់គ្លេសប្រឈមនឹងការលាលែងពីតំណែង ក្រោយតុលាការប្រកាសថាបានបំពានច្បាប់ 

តុលាការកំពូល របស់ប្រទេសអង់គ្លេស បានប្រកាស ថា​ នាយករដ្ឋមន្ត្រី Boris Johnson ​មានសកម្មភាពនយោបាយ​ផ្ទុយទៅនឹងច្បាប់​ ក្រោយពេលលោកប្រឹក្សា ស្នើឲ្យព្រះមហាក្សត្រី​ ផ្អាកដំណើរការសភា  មុនប៉ុន្មានសប្តាហ៍ដែលសម្រេច Brexit ហើយ ការសម្រេច ... Read More »

ស្លាប់កើនឡើង​ ជិត​៣០នាក់ ដោយបាតុកម្មក្លាយជាអំពើហិង្សានៅ ឥណ្ឌូនេស៊ី 

មកទល់ពេលនេះ អ្នកស្លាប់កើនឡើង ដល់ទៅ​២៧នាក់ហើយ នៅក្នុង អំពើហិង្សា​កើតឡើងជាថ្មី រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះស្ថិតនៅប៉ាពូអាស៊ី ខេត្ត​ភាគ​ខាង​កើត​ប្រទេស​ឥណ្ឌូណេស៊ី។ ក្នុងចំណោមអ្នកស្លាប់និងរងរបួស​ ក្នុងនោះ​មាន​ម្នាក់​ជា​យោធាបន្ទាប់​ពីរង​របួស​ដោយ​កាំ​បិត​ធ្ងន់ធ្ងរ​ពេក។​ តុល្យការ​នៃ​​ជន​រងគ្រោះ​អាច​នឹង​កើន​ឡើង​ថែម​ទៀត​។ តើអ្វី​ជា​ដើម​ហេតុ​នាំ​មាន​កុបកម្ម​ហិង្សា យ៉ាង​ដូច្នេះ ? អំពើហិង្សា​បាន​ផ្ទុះ​ឡើង​នៅក្នុង​វិទ្យាល័យ​មួយនៅ​ Wamena ... Read More »