ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

សណ្ឋាគារ​និងកាស៊ីណូ​របស់លោកត្រាំត្រូវបំផ្លាញចោល

រយៈពេល​៦សប្តាហ៍ ក្រោយលោកត្រាំបញ្ចប់តំណែងប្រធានាធិបតីអាមេរិក ​សណ្ឋាគារនិងកាស៊ីណូនៅទីក្រុង Atlantic រដ្ឋ New Jersey អាមេរិក ត្រូវបានបំផ្លាញចោល ។ មន្ត្រីរដ្ឋាភិបាលទីក្រុង Atlantic បានសម្រេចបំផ្ទុះកម្ទេចអគារTrump Plaza នៅព្រឹកថ្ងៃទី​១៧ខែកុម្ភៈ(ពេលវេលាក្នុងតំបន់ ... Read More »

មីយ៉ាន់ម៉ា បាតុកម្មនៅតែបន្តមិនខ្វល់ពីការព្រមានពីយោធា

ពលរដ្ឋមីយ៉ាន់ម៉ា បន្តធ្វើបាតុកម្មជាទ្រង់ទ្រាយធំ មិនខ្វល់ពីការ​ព្រមានបំបែកពីកម្លាំងយោធា​នោះឡើយ។ ការធ្វើបាតុកម្មនៅពេលនេះ​គឺជាទ្រង់ទ្រាយធំ បំផុត មិនធ្លាប់មានចាប់តាំងពីការធ្វើរដ្ឋប្រហារនៅថ្ងៃទី ១ខែកុម្ភៈ។ នៅក្នុងរដ្ឋធានី​​​Yangon ​ដែលជាទីក្រុងធំបំផុត​របស់មីយ៉ាន់ម៉ា ក្រុមបាតុករលើកស្លាកបដាទាមទារ ដោះលែងលោកស្រី អោងសានស៊ូជី​​។ ​ក្រុមបាតុករជាច្រើន បានធ្វើជាខូចរថយន្តកណ្តាលផ្លូវបង្កឲ្យមានការកកស្ទះរថយន្តជាច្រើន រារាំង​កម្លាំងយោធា ... Read More »

មន្ត្រីកូរ៉េខាងជើង៣រូប​ ត្រូវ​ក្រសួងយុត្តិធម៌អាមេរិក ចោទប្រកាន់ ពាក់ព័ន្ធការ hack និងលួចលុយពីធនាគារជុំវិញពិភពលោក

អន្តរជាតិ​៖ មន្ត្រីចារកម្មយោធាកូរ៉េខាងជើង ០៣រូប ត្រូវ​បានក្រសួងយុត្តិធម៌អាមេរិក ចោទប្រកាន់ជាផ្លូវការលើ​ពីបទដឹកនាំយុទ្ធនាការវាយប្រហារផ្នែកព័ត៌មានវិទ្យា (Hack) លួចលុយអេឡិចត្រូនិកគ្រីបតូ (crypto) និងលុយពីធនាគារជាច្រើន នៅជុំវិញពិភពលោកប្រមាណជា ១.៣ពាន់លានដុល្លារអាមេរិក។ បើតាមសារព័ត៌មាន CNA បានចុះផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ... Read More »

អាជ្ញាធរអាកាសចរណ៍ស៊ីវិលសហព័ន្ធអារ៉ាប់រួម អនុញ្ញាតឲ្យយន្តហោះប្រភេទ Boeing 737 MAX បន្តចាប់ផ្តើមហោះហើរឡើងវិញ

អន្តរជាតិ​៖ បើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ថា៖​ អាជ្ញាធរអាកាសចរណ៍ស៊ីវិលសហព័ន្ធអារ៉ាប់រួម (UAE) បានអនុញ្ញាតឲ្យយន្តហោះប្រភេទ Boeing 737 MAX បន្តចាប់ផ្តើមហោះហើរឡើងវិញ។ សូមជម្រាបថា​ កាលពីខែវិច្ឆិកា​ ... Read More »

អាមេរិកប្រកាសថានឹងសងបំណុលដល់អង្គការសុខភាពពិភពលោក

អាមេរិក៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោកAntony Blinken បានប្រកាសថា រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន​នឹងសងប្រាក់២០០លានដុល្លារដល់អង្គការសុខភាពពិភពលោក ​(WHO ​)នៅមុនខែមីនាឆ្នាំ​២០២១​។ លោក​Antony Blinken បានប្រកាសនៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ១៧​ខែកុម្ភៈថា «ថ្ងៃនេះខ្ញុំពិតជារីករាយដែលបានផ្តល់ព័ត៌មានថា ... Read More »

អបអរសាទរ! ចំនួនអ្នកឆ្លងកូវីដ-១៩ នៅលើពិភពលោកថយចុះ១៦% ក្នុងមួយសប្តាហ៍កន្លងមក

អគ្គនាយកអង្គការសុខភាពពិភពលោក WHO បានប្រកាសថា ចំនួនអ្នកឆ្លងកូវីដ-១៩នៅទូទាំងពិភពលោក ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ខែកុម្ភៈ គឺថយចុះដល់ទៅ១៦ភាគរយ នៅសល់តែ ២,៧ លាននាក់ប៉ុណ្ណោះ ។ ចំណែកចំនួនអ្នកស្លាប់ដោយកូវីដ -១៩ ក៏បានថយចុះ១០%ផងដែរ នៅសល់តែ៨១ពាន់នាក់ប៉ុណ្ណោះ ... Read More »

ពលរដ្ឋកូរ៉េខាងជើងស្លៀកឯកសណ្ឋានហែលទឹកឆ្លងព្រំដែនទៅកាន់កូរ៉េខាងត្បូង

គណៈទីបញ្ជាការកម្លាំងទាហានកូរ៉េខាងត្បូង(JCS) នៅថ្ងៃទី ១៧ខែកុម្ភៈ បានឲ្យដឹងថា បុរសជនជាតិកូរ៉េខាងជើងម្នាក់ស្លៀកឈុតហែលទឹកមានបំពង់អុកស៊ីហ្សែន បានព្យាយាមហែលឆ្លងពីកូរ៉េខាងជើងទៅកាន់កូរ៉េខាងត្បូង។ តាមសារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា កម្លាំងទាហានកូរ៉េខាងត្បូងបានប្រទះឃើញបុរសម្នាក់មុជទឹកឆ្លងដែន នៅវេលាម៉ោង ៤និង២០នាទីថ្ងៃទី១៦ខែកុម្ភៈ តាមរយៈកាមេរ៉ាតាមដាន។ នៅពេលនោះ បុរសជនជាតិកូរ៉េខាងជើងបានហែលចូលទៅជិត ទីតាំងត្រួតពិនិត្យយោធានៅជិតព្រំដែនភាគខាងជើង ស្ថិតនៅក្នុងស្រុក ... Read More »

សិស្ស និស្សិត នីហ្សេរីយ៉ារាប់រយនាក់ត្រូវខ្មាន់កាំភ្លើងចាប់ខ្លួន

សារព័ត៌មាន AFP បានដកស្រង់ប្រភពព័ត៌មានពីកម្លាំងសន្តិសុខនីហ្សេរីយ៉ានៅថ្ងៃទី១៧ខែកុម្ភៈបានប្រកាសថា ខ្មាន់កាំភ្លើងមួយក្រុមបានវាយប្រហារចាប់ខ្លួនសិស្ស និស្សិតប្រុសរាប់រយនាក់ ព្រមទាំងគ្រូបង្រៀន នៅក្នុងវិទ្យាល័យ និងមហាវិទ្យាល័យស្ថិតនៅក្នុងស្រុក Kagara រដ្ឋ Niger ភាគកណ្តាលនៃប្រទេសនេះ។ ខ្មាន់កាំភ្លើងស្លៀកពាក់ឯកសណ្ឋាន ទាហានបានវាយប្រហារអគារអន្តេវាសិកដ្ឋានរបស់សាលានៅយប់ថ្ងៃទី១៦ខែកុម្ភៈ ចាប់ខ្លូននិស្សិតប្រុសចូលទៅក្នុងព្រៃ។ ... Read More »

ស្ថានទូត​ចិននៅ​មី​យ៉ាន់​ម៉ា​ ​ចេញមុខ​ដោះស្រាយ​ពាក្យ​ចចាមអារ៉ាម និង​ជំរុញឲ្យ​មី​យ៉ាន់​ម៉ា​ ដោះស្រាយ​ការខ្វែងគំនិត​គ្នា​ខាង​នយោបាយ​

អន្តរជាតិ​៖​ ស្ថានទូត​ចិន​ប្រចាំ​នៅ​មី​យ៉ាន់​ម៉ា​ បាន​ជំរុញ​ឱ្យ​គ្រប់ភាគី​នយោបាយ​ទាំងអស់​នៅក្នុង​ប្រទេស​ចូលរួម​ការសន្ទនា​គ្នា​ដើម្បី​ដោះស្រាយ​ការខ្វែងគំនិត​គ្នា​និង​ព្យាយាម​ដោះស្រាយ​ពាក្យ​ចចាមអារ៉ាម​នៅលើ​បណ្តាញ​សង្គម​ដែល​អះអាងថា​ចិន​កំពុង​ជួយ​យោធា​មី​យ៉ាន់​ម៉ា​។​ នេះបេីយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Myanmar Times​ ​នៅក្នុង​បទសម្ភាសន៍​តាម​អ៊ីមែលស្ថានទូត​ចិន​​ជាមួយ​សារព័ត៌មាន​ កាលពី​ថ្ងៃទី​១៦​ ​ខែកុម្ភៈ​ ឆ្នាំ​២០២១។ ​ជាកស្ដែងចំពោះការ​ដកស្រង់​ចម្លើយ ដែល​ផ្តល់​ដោយ​ស្ថានទូត​សម្រាប់សំណួរ​ពី​បណ្តាញសារព័ត៌មានមានដូចខាងក្រោម៖ – តើ​ចិន​មាន​ទស្សនៈ​យ៉ាងណា​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន​នៅ​មី​យ៉ាន់​ម៉ា​? ​ក្នុងនាម​ជា​ប្រទេសជិតខាង​ដ៏​ល្អ​របស់​មី​យ៉ាន់​ម៉ា ... Read More »

បេក្ខភាពតំណាងរាស្ត្រឥណ្ឌាត្រូវដកឈ្មោះចេញពីបញ្ជីដោយសារតែផ្ទះគ្មានបង្គន់អនាម័យ

គ្រាន់តែផ្ទះគ្មានបង្គន់អនាម័យ(toilet) បេក្ខភាពប្រជែងតំណាងរាស្ត្រដែលត្រូវប្រកួតប្រជែងចូលក្នុងសភា ត្រូវដកឈ្មោះចេញពីបញ្ជីឈ្មោះប្រកួតប្រជែងដោយសារតែផ្ទះបេក្ខភាពនោះគ្នានបង្គន់អនាម័យ។​ កាលពីឆ្នាំ​២០១៤ នាយករដ្ឋមន្ត្រីឥណ្ឌា លោក​Narendra Modi បានអវត្តយុទ្ធសាស្ត្រដែលមានឈ្មោះថា «ធ្វើឲ្យឥណ្ឌាស្អាត» ដោយមានគោលដៅ​​សាងសង់បង្គន់អនាម័យសម្រាប់គ្រួសារ។ កាលពីថ្ងៃទី២ខែតុលាឆ្នាំ​២០១៩ នាយករដ្ឋមន្ត្រីឥណ្ឌា បានប្រកាសបើកយុទ្ធនាការនៅទូទាំងប្រទេសមិនមានការបន្ទោបង់ពាសវាលពាសកាល​ គឺត្រូវតែមានបង្កន់អនាម័យនៅតាមផ្ទះនិងទីសាធារណៈ។ តាមរបាយការណ៍ ... Read More »

ពលរដ្ឋអាមេរិករាប់លាននាក់​គ្មានអគ្គិសនីប្រើប្រាស់ក្នុងរដូវរងា ស្លាប់២០នាក់

យ៉ាងហោចណាស់ក៏មានមនុស្ស ២០​នាក់ស្លាប់ ដោយសារតែអាកាសធាតុត្រជាក់​ក្នុងរដូវរងា ហើយដាច់អគ្គិសនីទៀត ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅ​របស់ពលរដ្ឋរាប់លាននាក់និងមានអ្នកស្លាប់ ២០​នាក់ ដោយសារអាកាសធាតុត្រជាក់។ ព្យុះព្រិលបានកាត់ផ្តាច់ប្រព័ន្ធអគ្គិសនី បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ពលរដ្ឋនៅតំបន់ភាគខាងត្បូងអាមេរិក ក្នុងនោះមានរដ្ឋ Texas, Oklahoma និង Kansas។ ព្យុះព្រិល​និងមានភ្លៀងធ្លាក់បណ្តាលឲ្យអាកាសធាតុកាន់តែត្រជាក់នៅតំបន់ ... Read More »

ចំនួនអ្នកឆ្លងកូវីដ​-១៩នៅលើពិភពលោកកើនឡើងដល់ទៅ១១០លាននាក់ហើយ

គិតមកដល់វេលាម៉ោង៨ព្រឹកថ្ងៃទី ១៧ខែកុម្ភៈ ​នៅទូទាំងពិភពលោក មានករណីឆ្លងកូវីដ​-១៩ កើនឡើងដល់ទៅ១១០.០០៥.៩៥៤នាក់ និងស្លាប់​២.៤២៧.៧៦១នាក់ ។ នៅក្នុងតំបន់អឺរ៉ុប ៖ ក្នុងប្រទេសរុស្ស៊ី មានករណីឆ្លងធ្លាក់ចុះទាបជាងមុន ដោយមានតែ​១៣.២៣៣នាក់ប៉ុណ្ណោះ គឺជាចំនួនទាបបំផុតចាប់តាំងពីថ្ងៃទី១០ ខែតុលា ឆ្នាំ​២០២០មក​។ ... Read More »

រួចផុតពីការចោទប្រកាន់ទោស លោកត្រាំ​រងការប្តឹងពី​ការញុះញង់បង្កហិង្សា

ពាក្យបណ្តឹងប្តឹងលោកត្រាំ​ពីបទញុះញង់បង្កអំពើហិង្សានៅវិមានកាពីតូល​ កាលពីថ្ងៃទី ៦ខែមករា ក្នុងពេលសភា​បើកកិច្ចប្រជុំអនុម័ត​លទ្ធផលបោះឆ្នោត។ ការប្តឹងលោកត្រាំ កើតឡើងក្រោយពេល ព្រឹទ្ធសភា​បានបញ្ចប់ការចោទប្រកាន់ដោយលើកលែងទោសលោកត្រាំជាលើកទីពីរ​។ ជាមួយគ្នានោះដែរ សមាជិករដ្ឋសភាមកពីគណបក្សប្រជាធិបតេយ្យ លោក Bennie Thompson ជាប្រធានសមាគមដើម្បីការរីកចម្រើន នៃជនជាតិស្បែកខ្មៅ​(NAACP) ជាមួយក្រុមហ៊ុនច្បាប់ស្តីពីសិទ្ធិពលរដ្ឋ ... Read More »

លោកស្រី​ អោង​សាន​ ស៊ូ​ជី ត្រូវប៉ូលិស​មីយ៉ាន់ម៉ា​ ចោទ​ប្រកាន់​ករណី​មួយទៀត​ ​ទាក់ទង​ការបំពានច្បាប់​គ្រោះមហន្តរាយធម្មជាតិ​

អន្តរជាតិ​៖​ បើតាម​ការបញ្ជាក់ពីលោក Khin Maung Zaw មេធាវី​របស់លោក​ស្រី អោង​សាន ស៊ូ​ជី មេដឹកនាំ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា៖ កូនក្ដី​របស់លោក ត្រូវបាន​ប៉ូលិស​ធ្វេីការចោទប្រកាន់​ជា​លើក​ទី​ពីរ​ ​ពាក់ព័ន្ធ​បទ​បំពាន​ច្បាប់​មហន្តរាយ​ធម្មជាតិ​។ ខណៈ​បទ​ចោទ​លើកទីមួយ លោកស្រី ស៊ូ​ជី ... Read More »

ទីបំផុត​!នៅឆ្នាំ​២០២០ ចិន​ ​វ៉ា​អាមេរិក​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​បង្អស់​របស់​សហភាព​អឺរ៉ុប​

អន្តរជាតិ​៖​ បើតាម​ទិន្នន័យ​របស់​ទីភ្នាក់ងា​រស្ថិតិ​សហភាព​អឺរ៉ុ​ប នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ​ ឆ្នាំ​២០២១​ បានបញ្ជាក់ថា​ ចិន បាន​វ៉ា​អាមេរិក​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​បង្អស់​របស់​សហភាព​អឺរ៉ុប​ នៅ​ឆ្នាំ​២០២០។ ខណៈចក្រភព​អង់គ្លេស​ ដែល​ទើប​លែងលះ​សហភាព​អឺរ៉ុប​ថ្មីៗ ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​លំដាប់​ទី៣ សម្រាប់​ប្លុក​តំបន់​ដ៏​ធំ​មួយ​នេះ បន្ទាប់ពី​ចិន និង​អាមេរិក​។​ ... Read More »

ហង្សក្រហម Liverpool និង PSG ធ្វើបានល្អក្រៅទឹកដីក្នុងជំនួបជើងទី១ វគ្គ១៦ក្រុម Champions League

ក្រុមខ្លាំងមកពីអង់គ្លេសហង្សក្រហម Liverpool និងក្រុមខ្លាំងមកពីបារាំង PSG បានយកឈ្នះគូប្រកួតនៅក្រៅទឹកដីរៀងៗខ្លួនក្នុងជំនួបជើងទី១ វគ្គ១៦ក្រុមចុងក្រោយក្របខ័ណ្ឌ Champions League កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ ក្រុមហង្សក្រហម Liverpool បានបំបាក់ក្រុមម្ចាស់ផ្ទះមកពីអាល្លឺម៉ង់ RB ... Read More »

លោក Rose គ្រូបង្វឹកក្លិប Monchengladbach នឹងទទួលបន្ទុកដឹកនាំក្រុមDortmund នៅរដូវកាលក្រោយ

ក្លិប Dortmund បានប្រកាសថា គ្រូបង្វឹករបស់ក្រុម BorussiaMonchengladbach លោក Marco Rose នឹងចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះដើម្បីចូលរួមជាមួយគូប្រជែងក្នុងក្របខ័ណ្ឌ Bundesliga គឺក្លិប Borussia Dortmund ។ សារព័ត៌មានរ៉យទ័របានផ្សាយកាលពីថ្ងៃអង្គារថា ... Read More »

Naomi Osaka យកឈ្នះ Hsieh Su-wei ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Australian Open

កីឡាការិនី Naomi Osaka បានយកឈ្នះកីឡាការិនី Hsieh Su-weiក្នុងរយៈពេលតែ៦៦នាទីប៉ុណ្ណោះដើម្បីឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍វាយតឺន្នីស Australian Open ។ សារព័ត៌មាន BBC Sport បានផ្សាយកាលពីរសៀលថ្ងៃទី១៦ កុម្ភៈថា កីឡាការិនីលំដាប់ទី៣របស់ជប៉ុនរូបនេះដែលបានឈ្នះពានរង្វាន់ ... Read More »

ខ្សែប្រយុទ្ធ Haaland ជាគោលដៅលើគម្រោងទិញពីក្លិប Real Madrid ក្នុងតម្លៃ៩០លានផោន

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្លិប Real Madrid គ្រោងនឹងត្រៀមទឹកប្រាក់ចំនួន៩០លានផោនសម្រាប់តារាឆ្នើមរបស់ក្លិប BorussiaDortmund គឺខ្សែប្រយុទ្ធ Erling Haaland នៅរដូវកាលក្រោយ។ Haaland មានវ័យ២០ឆ្នាំកំពុងត្រូវបានក្លិបធំៗនៅអឺរ៉ុបយកជាគោលដៅបន្ទាប់ពីមានទម្រង់លេងយ៉ាងល្អនៅ Bundesliga ។ Real ... Read More »

Chelsea និង West Ham បានម្នាក់៣ពិន្ទុឡើងឈរក្នុងចំណាត់ថ្នាក់ Top 5

ក្រុមតោខៀវ Chelsea បានយកឈ្នះក្រុមភ្ញៀវ Newcastle ក្នុងលទ្ធផល២ទល់០ ខណៈដែលក្រុមម្ចាស់ផ្ទះ West Ham យកឈ្នះSheffield United ក្នុងលទ្ធផល៣ទល់០។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១៦ ... Read More »

អង់គ្លេសនឹងជួយដល់គម្រោង​បង្កើត លិខិតឆ្លងដែនវ៉ាក់សាំង​​លើពិភពលោក

អង់គ្លេស​​បានប្រកាសថា​បើទោះបី អង់គ្លេសមិនមានគម្រោង​ បង្កើតលិខិតឆ្លងដែនវ៉ាក់សាំង ប៉ុន្តែប្រទេសនេះនិងជួយដល់ប្រទេសផ្សេងទៀត ពីគម្រោងបង្កើត លិខិតឆ្លងដែនវ៉ាក់សាំង។ រដ្ឋមន្ត្រីទទួលបន្ទុក ការចាក់វ៉ាក់សាំង កូវីដ-១៩​របស់អង់គ្លេស លោកNadhim Zahawi បានឲ្យដឹងថា ​នៅក្នុងសហគមន៍អន្តរជាតិ ប្រសិនបើប្រទេសផ្សេងទៀត ស្នើឲ្យមានលិខិតបញ្ជាក់ពីការចាក់វ៉ាក់សាំង ... Read More »

បង់ក្លាដែសប្រហារជីវិតមនុស្ស​៥នាក់​ដែលបានសម្លាប់ blogger ជនជាតិអាមេរិក

តុលាការបង់ក្លាដែស បានប្រកាសកាត់ទោសប្រហារជីវិតមនុស្ស ៥នាក់មកពីក្រុមអ៊ិស្លាម ពាក់ព័ន្ធ​នឹងការសម្លាប់​blogger ជនជាតិអាមេរិក​ កាលពីឆ្នាំ២០១៥។ ជនរងគ្រោះឈ្មោះAvijit Roy ជនជាតិអាមេរិក ដើមកំណើតបង់ក្លាដែស ត្រូវបានក្រុមអ៊ិស្លាមសម្លាប់ ដោយសារតែបានផ្សព្វផ្សាយវីដេអូ រិះគន់​ការជ្រុលនិយមរបស់ក្រុមអ៊ិស្លាមមួយចំនួននៅលើបណ្តាញសង្គម។ លោក​Avijit Roy​ត្រូវក្រុមអ៊ិស្លាម ... Read More »

វៀតណាម​មានករណីឆ្លងកូវីដ-១៩ ថ្មី​ចំនួន​៤០នាក់ ក្នុងនោះខេត្តហាយយឿងមាន​៣៨នាក់

គិតមកដល់វេលាម៉ោង ១៨ ថ្ងៃទី ១៦ ខែកុម្ភៈ គណៈកម្មការប្រយុទ្ធប្រឆាំងកូវីដ-១៩វៀតណាមបានប្រកាសថា មានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ៤០នាក់ ក្នុងនោះខេត្តហាយយឿង​មានដល់ទៅ៣៨ នាក់ ខេត្តក្វាងនិញ​ម្នាក់ និងរដ្ឋធានីហាណូយម្នាក់។ ដូច្នេះនៅវៀតណាមពេលនេះមានករណីឆ្លងកូវីដ-១៩ សរុប១.៤១២​ នាក់ ... Read More »

ទីបំផុត​! យោធាមីយ៉ាន់ម៉ា​ ចេញមុខធានាថា៖​ នឹងមិននៅកាន់អំណាចយូរឡើយ ប្រសិនការបោះឆ្នោតជាថ្មី និងប្រគល់អំណាចដល់បក្សដែលឈ្នះឆ្នោត​

អន្តរជាតិ​៖ បេីតាមការ​អះអាងពីមន្ត្រីជាន់ខ្ពស់យោធាមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ទោ ហ្សរ មីន ថាន់ (Zaw Min Tun) នឹងជាអ្នកនាំពាក្យនៃក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ា ដែលកំពុងកាន់អំណាចបណ្តោះអាសន្ន បានថ្លែងនៅថ្ងៃអង្គារទី១៦​ ខែកុម្ភៈ​ ឆ្នាំ​២០២១នេះយ៉ាងដូច្នេះថា ៖«គោលបំណងរបស់យើង ... Read More »

កូរ៉េខាងត្បូងចាប់ពលរដ្ឋ​កូរ៉េខាងជើងឆ្លងដែនខុសច្បាប់ក្នុងពេលកំពុងរាលដាលកូវីដ​-១៩

កម្លាំងទាហានកូរ៉េខាងត្បូងនៅថ្ងៃទី ១៦ខែកុម្ភៈ បានប្រកាសថាបានចាប់ខ្លួន​ពលរដ្ឋកូរ៉េខាងជើងម្នាក់ ដែលឆ្លងដែនខុសច្បាប់ក្នុងពេលដែលប្រទេសនេះកំពុងតែទប់ស្កាត់ ការឆ្លងរាលដាលកូវីដ -១៩ ។ សារព័ត៌មានរ៉យទ័រ បានផ្សាយថា នៅថ្ងៃទី​១៦ខែកុម្ភៈ ទីតាំងត្រួតពិនិត្យនៅតំបន់ព្រំដែនគ្មានយោធា (DMZ) របស់ប្រទេសទាំងពីរ ទាហានកូរ៉េខាងត្បូង ចាប់បានពលរដ្ឋកូរ៉េខាងជើងម្នាក់ដែលឆ្លងដែនខុសច្បាប់​។ ... Read More »

ប៉េរូមានរដ្ឋមន្ត្រីការបរទេសទី​៦ក្នុងរយៈពេល​១ឆ្នាំ

កាលពីថ្ងៃទី១៥ខែកុម្ភៈ អតីតមន្ត្រីការបរទេស​ដែលមានបទពិសោធន៍ Allan Wagner បានស្បថចូលកាន់តំណែង ជារដ្ឋមន្ត្រីការបរទេសប៉េរូ​ជំនួសលោកស្រី Elizabeth Astete ។ ដូច្នេះ​លោក Wagner ​បានក្លាយជា​រដ្ឋមន្ត្រីការបរទេសទី​៦ របស់ប្រទេសប៉េរូ ​ក្នុងរយៈពេល​១ឆ្នាំកន្លងមក​​ ។ ... Read More »

នាយករដ្ឋមន្ត្រី​ជប៉ុន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រជាជនមាន​បញ្ហា​ផ្លូវចិត្ត​ សម្រេច​តែងតាំង​រដ្ឋមន្ត្រី​ម្នាក់​ឲ្យទទួល​បន្ទុក​ភាព​ឯកា

អន្តរជាតិ​៖​ ខណៈដែល​​អត្រា​អ្នកធ្វើ​អត្តឃាត​នៅ​ប្រទេសជប៉ុន​ ​បាន​កើនឡើង​ខ្ពស់​អំឡុង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ បានធ្វេីឲ្យលោកនាយករដ្ឋមន្ត្រី​ជប៉ុន ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ កាលពី​សប្ដាហ៍​មុន បានតែងតាំង​រដ្ឋមន្ត្រី​ម្នាក់​ឱ្យទទួល​បន្ទុក​ភាព​ឯកា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រជាជនមាន​បញ្ហា​ផ្លូវចិត្ត​។ ​ជាក់ស្ដែង​​កាលពីថ្ងៃទី​១២ ខែកុម្ភៈ​ ឆ្នាំ​២០២១​ រដ្ឋមន្ត្រី​ជំរុញ​កិច្ចការ​តំបន់ លោក តេ​ស៊ូ​ស៊ិ សា​កា​ម៉ូ​តុ ... Read More »

ប្រេសិត​ពិសេស​ UN៖ ព្រមាន​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​ ​ពី​ផលវិបាក​ធ្ងន់ធ្ងរ បើ​បង្ក្រាប​ប្រជាជន​តវ៉ា​បាតុកម្ម​

អន្តរជាតិ​៖​ បន្ទាប់ពី​​ក្រុម​រដ្ឋប្រហារ​យោធាមីយ៉ាន់ម៉ា​ ​បញ្ជូនទាហាន​បន្ថែម​ទៀត មក​ក្នុង​ទីក្រុង​ធំៗ​នៅ​មី​យ៉ាន់​ម៉ា ទោះ​ចំនួន​ប្រជាជន​ចូលរួម​បាតុកម្ម មានការ​ថយចុះ​នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ បើ​ធៀប​នឹង​ថ្ងៃទី​១៤ ខែកុម្ភៈ កន្លងទៅ​ជាង​ពីរ​សប្តាហ៍មកនេះ។ លោកស្រី Christine Schraner Burgener ប្រេសិត​ពិសេស​អង្គការសហប្រជាជាតិ ... Read More »

របាយការណ៍​ថ្មី អះអាងថា​៖​ ដោយសារ​ជំងឺ​កូ​វីដ​១៩​ ធ្វើជា​ហេតុផល​ក្នុងការ​រឹតបន្តឹង​សេរីភាពអ្នកសារព័ត៌មាន​ ​និង​សកម្មជន​

អន្តរជាតិ​៖​ បើយោងតាម​ការលើកឡើង​នៅក្នុង​របាយការណ៍​ថ្មី ដែល​ទើបបាន​ចេញផ្សាយ​ថ្មីៗនេះ​ បានបញ្ជាក់ថា​ រដ្ឋាភិបាល​ក្នុងប្រទេស​ប្រមាណ​ជាង ៨០ នៅ​ជុំវិញ​ពិភពលោក បាន​ប្រើប្រាស់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ធ្វើជា​ហេតុផល​ក្នុងការ​រឹតបន្តឹង​សេរីភាព​សារព័ត៌មាន និង​ការប្រឆាំង​តវ៉ា​ដោយ​សន្តិវិធី​។ បេីតាម​របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​អង្គការសិទ្ធិមនុស្ស Human Rights Watch កាលពីថ្ងៃ​ព្រហស្បតិ៍សប្ដាហ៍មុន ... Read More »

ប្រធានាធិបតីហ្វុីលីពីន​ចាក់វ៉ាក់សាំង កូវីដ​-១៩​ដោយបើកចំហ

កាលពីថ្ងៃទី​១៥ខែកុម្ភៈ អ្នកនាំពាក្យ ប្រធានាធិបតីហ្វុីលីពីន បានប្រកាសថា លោក Rodrigo Duterte បានចាក់វ៉ាក់សាំង​​ប្រឆាំងកូវីដ​-១៩ ដោយបើកចំហ ដើម្បីផ្តល់ទំនុកចិត្ត​ដល់ពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។ នៅក្នុងសេចក្តីប្រកាសបានឱ្យដឹងថាពេលកន្លងមក ​ប្រធានាធិបតី Rodrigo Duterte មានគម្រោងចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ ... Read More »