រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វុីលីពីន លោកDelfin Lorenzana បានបកស្រាយពីមួលហេតុដែលមិនចូលរួមធ្វើសមយុទ្ធកម្លាំងទាហានជើងទឹកជាមួយអាមេរិកនៅសមុទ្រចិនខាងត្បូង ។ តាមការលើកឡើងរបស់លោកDelfin Lorenzana ហ្វុីលីពីន មិនចង់ធ្វើសមយុទ្ធនៅតំបន់សមុទ្រដែលមានវិវាទនោះឡើយ ដោយមូលហេតុអាចបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយចិន ដែលមិនអាចដោះស្រាយអ្វីបាននោះ។ កាលពីថ្ងៃទី១២ ខែកុម្ភៈ ប្រធានាធិបតី Rodrigo ... Read More »
ព័ត៌មានអន្តរជាតិ
អនុប្រធានាធិបតីអាមេរិក លោកស្រី ហារីស ប្រតិកម្មក្រោយមានអំពើហិង្សាទៅលើមនុស្សដើមកំណើតអាស៊ី
អនុប្រធានាធិបតីអាមេរិកដែលមានដើមកំណើតអាស៊ី លោកស្រី កាម៉ាឡា ហារីស បានប្រតិកម្មយ៉ងខ្លាំងក្រោយពីមានការកើតឡើងនូវពលរដ្ឋអាមេរិកមានដើមកំណើតអាស៊ីនាពេលកន្លងមក។ សារព័ត៌មានCNBC បានផ្សាយថា អនុប្រធានាធិបតី លោកស្រីហារីស នៅថ្ងៃទី១២ខែកុម្ភៈ(ពេលវេលាអាមេរិក)បានប្រតិកម្មទៅលើ សកម្មភាពវាយប្រហារទៅលើពលរដ្ឋអាមេរិកដែលមានដើមកំណើតអាស៊ី។ លោកស្រី បានបញ្ជាក់ថា ការចងគំនុំ និងអំពើហិង្សាទៅលើជនជាតិអាមេរិកដើមកំណើតអាស៊ី ... Read More »
អគ្គនាយក អង្គការសុខភាពពិភពលោក ប្រកាសជាថ្មីឡើងវិញពី ប្រភពកូវីដ-១៩
អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានប្រកាសថា ទ្រឹស្តីទាំងអស់អំពីប្រភពកូវីដ ១៩ និងត្រូវបានស្រាវជ្រាវ។ បណ្តាញទូរទស្សន៍ជាតិ ABC របស់អូស្ត្រាលី បានផ្សាយនៅថ្ងៃទី១២ខែកុម្ភៈ ... Read More »
ស្លាប់ដោយការផ្ទុះរោងចក្រផលិតកាំជ្រួចភ្ញីភ្លើង ស្លាប់និងរបួសកើនឡើងដល់៤៥នាក់
ហេតុការណ៍ផ្ទុះរោងចក្រផលិតកាំជ្រួចភ្ញីភ្លើងនៅរដ្ឋTamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា មានអ្នកស្លាប់កើនឡើងដល់ទៅ១៥នាក់ និងជាង៣០នាក់រងរបួស ។ ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅរោងចក្រក្នុងភូមិ Achankula ស្រុក Virudhunagar រដ្ឋTamil Nadu កាលពីថ្ងៃទី១២ខែកុម្ភៈ ។ តាមការលើកឡើងរបស់មន្ត្រីក្នុងតំបន់បានដឹងថា ... Read More »
ម្ចាស់ជើងឯក Australian Open កីឡាការិនី Kenin បានធ្លាក់ចេញនៅជុំទី២
ម្ចាស់ជើងឯកវាយតឺន្នីស Australian Open ឆ្នាំចាស់ កីឡាការិនី Sofia Kenin បានធ្លាក់ចេញពីព្រឹត្តិការណ៍ Australian Open ក្នុងជុំទី២ កាលពីថ្ងៃព្រហស្បតិ៍ទី១១ ខែកុម្ភៈដោយបានបរាជ័យយ៉ាងចាស់ដៃក្នុងលទ្ធផល ៦-៣ និង ... Read More »
លោក Domenech ត្រូវក្លិប Nantes បណ្តេញចេញពីគ្រូបង្វឹកក្រោយដឹកនាំបាន៦សប្តាហ៍
ប្រព័ន្ធផ្សព្វផ្សាយបារាំងបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា លោក Raymond Domenech ត្រូវបានបណ្តេញចេញពីតំណែងជាគ្រូបង្វឹករបស់លោកនៅឯក្លិប Nantes បន្ទាប់ពីទទួលដឹកនាំបាន៦សប្តាហ៍ទទួលបានលទ្ធផលមិនល្អ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ ដែល CNA យកមកចេញផ្សាយកាលពីថ្ងៃទី១១ ខែកុម្ភៈ។ អតីតគ្រូបង្វឹកសញ្ជាតិបារាំងដែលបានវិលត្រឡប់មកធ្វើជាគ្រូបង្វឹកក្លិបNantes ជាលើកដំបូងក្នុងរយៈពេល២៧ឆ្នាំត្រូវបានតែងតាំងជាអ្នកជំនួសលោក Christian ... Read More »
យន្តហោះអាមេរិកបើកជ្រុលហួសចេញពីផ្លូវពេលត្រៀមហោះហើរ
យន្តហោះដឹកអ្នកដំណើរ៧៧នាក់ បានជ្រុលហួសផ្លូវ ក្នុងពេលកំពុងត្រៀមហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិ Pittsburgh អាមេរិក ។ គេហទំព័រ Independent បានផ្សាយថា នៅក្នុងហេតុការណ៍ខាងលើ មិនបណ្តាលឲ្យមានអ្នកស្លាប់ឬគ្រោះថ្នាក់នោះឡើយ ។ មន្ទីរព្យាករអាកាសធាតុអាមេរិកបានបញ្ជាក់ថា នៅពេលយន្តហោះជួបគ្រោះថ្នាក់ ... Read More »
មេដឹកនាំគីម ជុងអ៊ុន ស្តីបន្ទោសមន្ត្រីខ្វះចក្ខុវិស័យក្នុងការស្រោចស្រង់សេដ្ឋកិច្ច
មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានស្តីបន្ទោសយ៉ាងខ្លាំង ដល់មន្ត្រីក្រោមឱវាទ ហើយដកតំណែងមន្ត្រីទទួលបន្ទុកអភិវឌ្ឍន៍សេដ្ឋកិច្ចជាច្រើនរូប ដែលទើបតែតែងតាំងរយៈពេលជាង១ខែកន្លងមក ដោយសារតែមិនមានចក្ខុវិស័យសង្គ្រោះសេដ្ឋកិច្ចជាតិ។ សារព័ត៌មានកូរ៉េខាងជើង បានផ្សាយថា នេះជាពេលវេលាដ៏អាក្រក់បំផុតក្នុងរយៈពេល៩ឆ្នាំដែលមេដឹកនាំ គីម ជុងអ៊ុន កាន់តំណែង ។ ... Read More »
ផ្ទុះយ៉ាងខ្លាំងនៅរុស្ស៊ី បំផ្លាញផ្សារទំនើបទាំងមូល
ផ្សារទំនើបស្ថិតនៅក្នុងស្រុក Vladikavkaz ប្រទេសរុស្ស៊ី នៅថ្ងៃទី ១២ ខែកុម្ភៈនេះបានរងការបំផ្លាញទាំងស្រុងក្នុងហេតុការណ៍ផ្ទុះយ៉ាងខ្លាំងនៅខាងក្នុង។ សារព័ត៌មានSputniks បានដកស្រង់សម្តី អ្នកនាំពាក្យកម្លាំងពន្លត់អគ្គិភ័យដែលបានឲ្យដឹងថា «មានករណីផ្ទុះក្នុងផ្សារទំនើប អាចបង្កឡើងដោយការបែកធ្លាយហ្គាស ។ ការផ្ទុះនោះបានបំផ្លាញផ្សារទាំងមូលដែលអាចនឹងមានអ្នកស្លាប់និងរបួស»។ មកទល់ពេលនេះមិនទាន់មានរបាយការណ៍ស្តីពីអ្នករងរបួសឬស្លាប់នៅឡើយទេ។ មន្ត្រីសង្គ្រោះបន្ទាន់នៅតំបន់Ossetia ... Read More »
ក្រុមអ្នកជំនាញ WHO៖ អនុញ្ញាតឲ្យប្រេីប្រាស់វ៉ាក់សាំងAstraZeneca សម្រាប់មនុស្ស ៦៥ឆ្នាំឡើងទៅ
អន្តរជាតិ៖ បេីតាមការអះអាងពីក្រុមអ្នកជំនាញវ៉ាក់សាំងនៃអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាក់ថា អនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំ AstraZeneca សម្រាប់មនុស្ស៦៥ឆ្នាំឡើងទៅ ។ ជាក់ស្ដែងសព្វថ្ងៃ WHO ពុំទាន់អនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងនេះ ក្នុងករណីបន្ទាន់ដូចវ៉ាក់សាំង ... Read More »
ចិន-ឥណ្ឌា ព្រមព្រៀងដកកងទ័ព ចេញពីតំបន់ជម្លោះនៅជ្រោយភាគខាងជើង និងខាងត្បូង នៅលើជួរភ្នំហិមាល័យ
អន្តរជាតិ៖ បើតាមការអះអាងរបស់រដ្ឋមន្រ្តីការពារជាតិឥណ្ឌា លោក Rajnath Singh នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាក់ថា ចិន និងឥណ្ឌា បានព្រមព្រៀងដកកងទ័ពទាំងសងខាង ចេញពីតំបន់ជម្លោះនៅជ្រោយភាគខាងជើង និងខាងត្បូង នៃបឹង ... Read More »
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដោះលែងអ្នកទោស២៣ពាន់នាក់
ប្រទេសភូមា៖ អ្នកទោសជាង២៣ពាន់នាក់ត្រូវបានរដ្ឋាភិបាលយោធាលើកលែងទោស ឲ្យមានសេរីភាពឡើងវិញដើម្បីជាការលើកទឹកចិត្តដល់ពលរដ្ឋបញ្ឈប់ការធ្វើបាតុកម្មប្រឆាំងការធ្វើរដ្ឋប្រហារ។ អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា លោកMin Aung Hlaing នៅថ្ងៃទី១២ខែកុម្ភៈ បានប្រកាសថា អ្នកទោសជាង២៣ពាន់នាក់ ត្រូវបានលើកលែងទោស ។ សារព័ត៌មានរ៉យទ័របានដកស្រង់សេចក្តីប្រកាសរបស់រដ្ឋាភិបាលយោធាដែលបានបញ្ជាក់ថា « យោធាកំពុងតែខិតខំបង្កើតប្រទេស ប្រជាធិបតេយ្យថ្មីជាមួយនឹងសន្តិភាព ... Read More »
អ្នកចាត់ការទូទៅក្រុម Liverpool លោក Jurgen Klopp មិនអាចធ្វើដំណើរទៅចូលរួមបុណ្យសពម្ដាយបានដោយសារកូវីដ-១៩
សារព័ត៌មាន BBC Sport កាលពីថ្ងៃទី១១ ម្សិលមិញបានឲ្យដឹងថា អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool លោក Jurgen Kloppមិនអាចវិលត្រឡប់ទៅប្រទេសអាល្លឺម៉ង់វិញសម្រាប់ចូលរួនពិធីបុណ្យសពម្ដាយរបស់គាត់បានទេ ដោយសារតែការរឹតត្បិតការធ្វើដំណើររបស់ប្រទេសនេះពាក់ព័ន្ធនឹងការឆ្លងជំងឺកូវីដ–១៩។ ប្រទេសអាឡឺម៉ង់បានហាមឃាត់ការធ្វើដំណើរភាគច្រើនពីបណ្តាប្រទេសដែលរងការវាយប្រហារដោយវីរុសកូវីដ–១៩ប្រភេទថ្មីរួមទាំងចក្រភពអង់គ្លេសផងដែរ។ ក្លិបហង្សក្រហម Liverpool បានសរសេរសារគាំទ្រដល់លោក ... Read More »
ការរំលោភបំពានតាមអុីនធើណេតទៅលើកីឡាករបាល់ទាត់នៅPremier League កាន់តែច្រើនឡើងៗ
ហ្វេសប៊ុកសរសេរថា “វាគួរឱ្យរន្ធត់ណាស់នៅពេលមានការរំលោភបំពានតាមបណ្តាញអុីនធើណេតរបស់កីឡាករបាល់ទាត់ហើយបានប្រកាសនូវអ្វីដែលកីឡាករទាំងនោះត្រូវការគឺ ជាវិធានការដ៏តឹងរ៉ឹងជាងមុនដើម្បីដោះស្រាយបញ្ហារើសអើងពូជសាសន៍នេះ”។ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមកំពុងផ្លាស់ប្តូរច្បាប់គ្រប់គ្រងការផ្ញើសារដោយផ្ទាល់នៅលើ Instagram ដែលជាវេទិកាមួយជាកម្មសិទ្ធិផងដែរក្នុងការសរសេររើសអើងពូជសាសន៍ទៅលើកីឡាករបាល់ទាត់នៅអង់គ្លេស។ វិធាការបន្តអាចនឹងបិទគណនីរបស់អ្នកដែលសរសេរ ដែលត្រូវបានគេរកឃើញថា បានផ្ញើសារឯកជនដែលរំលោភបំពានម្តងហើយម្តងទៀតនៅលើ Instagram ។ ប្រធានគោលនយោបាយមាតិការបស់អង់គ្លេសលោក Fadzai Madzingira បាននិយាយថា “វាគួរឱ្យសោកស្តាយដែលបានឃើញការរំលោភបំពានជាបន្តបន្ទាប់នៅលើបណ្តាញអុីនធើណេត ... Read More »
Tsegay បន្តកំណត់ត្រាឯតទគ្គកម្មពិភពលោកផ្នែកនារីរត់ចម្ងាយ១៥០០ម៉ែត្រ
កីឡាការិនី Gudaf Tsegay របស់ប្រទេសអេត្យូពីបានបំបែកឯតទគ្គកម្មពិភពនារីក្នុងការរត់ចម្ងាយ១៥០០ ម៉ែត្រដោយប្រើពេលតិចជាង២ វិនាទីនៅឯការប្រជុំកីឡាអត្តពលកម្មពិភពលោកក្នុងទីក្រុងលីវេន ប្រទេសបារាំងកាលពីថ្ងៃព្រហស្បតិ៍។ សារព័ត៌មានស៊ីនហួរបានឲ្យដឹងកាលពីថ្ងៃទី១០ ខែកុម្ភៈថា ម្ចាស់មេដាយសំរឹទ្ធពិភពលោកវ័យ២៤ ឆ្នាំរូបនេះបានប្រើថិរវេលា៣នាទី និង៥៣,០៩ វិនាទីដើម្បីដណ្តើមបានជ័យជំនះដោយបានបំបែកឯតទគ្គកម្មពិភពលោក ដែលប្រើពេល៣នាទី និង៥៥.១៧វិញ ... Read More »
Messi អាចត្រូវបង់ឱ្យអាជ្ញាធរពន្ធរបស់អេស្ប៉ាញចំនួន៣៧០លានអឺរ៉ូ
ការចុះផ្សាយព័ត៌មានលម្អិតនៃកិច្ចសន្យារបស់កីឡាករ Lionel Messiគឺជាចំណុច ដ៏សំខាន់មួយនៅក្នុងប្រទេសអេស្ប៉ាញចាប់តាំងពីលោក El Mundo បានទម្លាយរាយការណ៍ព័ត៌មាននេះ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca បានឲ្យដឹងកាលពីម្សិលមិញថា មានការពន្យល់ថាកិច្ចសន្យារយៈពេល៤ឆ្នាំរបស់ Messi ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៧ មានតម្លៃ៥៥៥លានអឺរ៉ូទៅឱ្យកីឡាកររូបនេះក្នុងរយៈពេលនៃកិច្ចព្រមព្រៀងដែលនឹងផុតកំណត់នៅរដូវក្តៅនេះ។ យោងតាម ... Read More »
Atalanta បំបាក់ Napoli ឡើងវគ្គផ្តាច់ព្រ័ត្រ Coppa Italia ប៉ះ Juventus
ក្រុមម្ចាស់ផ្ទះ Atalanta បានយកឈ្នះក្រុមភ្ញៀវ Napoli ក្នុងលទ្ធផល ៣ទល់១ សម្រាប់ការប្រកួតវគ្គជម្រុះពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកនេះ។ ការប្រកួតចាប់ផ្តើមតង់ទី១ ... Read More »
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង នាឱកាសចូលឆ្នាំថ្មី អំពាវនាវឱ្យប្រជាជនពួតដៃជាមួយបក្សកុម្មុយនីស្ត ដើម្បីជម្នះបញ្ហាប្រឈម
អន្តរជាតិ៖ ប្រធានាធិបតីចិន លោក ស៊ី ជិនភីង កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងឱកាសសាទរអបអរឆ្នាំថ្មីប្រពៃណីចិន បានទទូចឱ្យប្រជាជនចិនទាំងអស់ រួមសាមគ្គីគ្នាជាមួយបក្សកុម្មុយនីស្តចិន ដើម្បីជម្នះឧបសគ្គនានា និងសម្រេចគោលដៅរបស់បក្ស។ ដោយលោក ស៉ី ... Read More »
ជាថ្មីម្តងទៀត! អាមេរិក អំពាវនាវឲ្យតួកគី បោះបង់ចោល និងកុំប្រើប្រាស់ឱ្យសោះនូវប្រព័ន្ធមីស៊ីល S-400 ទិញពីរុស្ស៊ី
អន្តរជាតិ៖ បើតាមសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចុះផ្សាយថា ជាថ្មីម្តងទៀតដែលសហរដ្ឋអាមេរិកបានអំពាវនាវឲ្យប្រទេសតួកគី បោះបង់ចោល និងកុំប្រើប្រាស់ឲ្យសោះនូវប្រព័ន្ធមីស៊ីល S-400 ទិញពីរុស្ស៊ី ដែលនេះទំនងជាការច្រានចោល សំណើមួយរបស់ទីក្រុងអង់ការ៉ា់ ... Read More »
កម្លាំងទាហានមីយ៉ាន់ម៉ាបន្តចាប់ខ្លួនអ្នកនយោបាយស្និទ្ធលោកស្រី អោងសាន ស៊ូជី
មន្ត្រីជាន់ខ្ពស់នៅក្នុងគណបក្ស សម្ព័ន្ធមិត្តជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រីអោងសាន ស៊ូជី បានក្លាយជាគោលដៅចាប់ខ្លួនបន្តបន្ទាប់ពីសំណាក់យោធា ។ នៅថ្ងៃទី១១ ខែកុម្ភៈ លោកKyaw Tint Swe ជាប្រធានការិយាល័យរបស់លោកស្រី ស៊ូជី ត្រូវបានចាប់ខ្លួន។ នៅថ្ងៃទី១១ ខែកុម្ភៈ ... Read More »
ខ្សែបម្រើក្រុមបិសាចក្រហម Manchester United អវត្តមានរយៈពេល២-៣សប្តាហ៍ដោយរងរបួសភ្លៅ
លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហមបាននិយាយថា ខ្សែបម្រើ Paul Pogba របស់ក្រុមបិសាចក្រហមនឹងអវត្តមានក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀតដោយសារមានបញ្ហាសាច់ដុំភ្លៅ។ សារព័ត៌មាន BBC Sport បានផ្សាយកាលពីថ្ងៃអង្គារ ទី៩ កុម្ភៈថា ... Read More »
អ្នកគាំទ្រអនុញ្ញាតឲ្យចូលទស្សនាថ្ងៃដំបូងនៃព្រឹត្តិការណ៍ Australian Open តែត្រូវមានកម្រិត
អ្នកគាំទ្រកីឡាវាយតឺន្នីសដែលអនុញ្ញាតឲ្យចូលទស្សនានៅក្នុងទីលានត្រូវបានឲ្យពាក់ម៉ាស់ ក្នុងទីលានប្រកួត ទីក្រុង Melbourne ឧទ្យានកាលពីថ្ងៃចន្ទ ទី៨ កុម្ភៈ សម្រាប់ការចាប់ផ្តើមនៃព្រឹត្តិការណ៍ Australian Open ដែលជាព្រឹត្តិការណ៍ Grand Slam លើកដំបូងនៅឆ្នាំនេះ ខណៈដែលប្រទេសម្ចាស់ផ្ទះបានកត់ត្រាករណីថ្មីនៃវីរុសកូវីដ–១៩។ កីឡាករ ... Read More »
Di Maria រងរបួសសាច់ដុំខកខានការបង្ហាញខ្លួនក្នុងការប្រកួតជើងទី១ជាមួយក្រុម Barcelona
អតីតខ្សែបម្រើក្រុម Real Madrid កីឡាករ Angel di Maria អាចខកខានការជួបប្រកួតជាមួយក្រុម Barcelona ក្នុងក្របខ័ណ្ឌ Champions League បន្ទាប់ពីរងរបួសសាច់ដុំសម្រាប់ក្រុម Paris Saint-Germain ... Read More »
កូនប្រុសរបស់លោក Drogba បានចូលរួមជាមួយនឹងក្រុមលំដាប់ទី៤របស់អុីតាលី
សារព័ត៌មានអេស្ប៉ាញ Marca បានផ្សាយថា កីឡាករ Isaac Drogbaកូនប្រុសរបស់អតីតខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea លោក DidierDrogba បានចុះកុងត្រាជាមួយក្លិបលំដាប់ទី ៤ របស់អុីតាលីគឺក្លិប FolgoreCaratese ។ កើតនៅថ្ងៃទី១៥ ... Read More »
ប៉ូលិសមីយ៉ាន់ម៉ា ទៅបំបែកបាតុករបែជាទៅចូលរួមជាមួយបាតុករ ប្រឆាំងការធ្វើរដ្ឋប្រហារយោធាទៅវិញ
ការដែលកម្លាំងប៉ូលិស បានបោះបង់ភារកិច្ចរបស់ខ្លួន ពីការបំបែកបាតុករ បែរជាទៅចូលរួម ធ្វើបាតុកម្មប្រឆាំង ការធ្វើរដ្ឋប្រហារ និងគ្រប់គ្រងដោយយោធាវិញ គឺជាសញ្ញាមួយ អាចអូសទាញ កម្លាំងប៉ូលិស សន្តិសុខផ្សេងទៀត ឲ្យឈប់គាំទ្រយោធា ងាកមកប្រឆាំងការធ្វើរដ្ឋប្រហារវិញ។ នៅថ្ងៃទី១០ខែកុម្ភៈ ប៉ូលិស ... Read More »
ថ្ងៃនេះវៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន ២០នាក់បន្ថែមទៀត
គិតដល់វេលាម៉ោង ១៩ ថ្ងៃទី ១០ខែកុម្ភៈ គណៈកម្មការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ បានប្រកាសឲ្យដឹងថា បានរកឃើញករណីវិជ្ជមាន២១នាក់បន្ថែមទៀត នៅថ្ងៃនេះ ក្នុងនោះមាន២០ នាក់ឆ្លងក្នុងសហគមន៍និង ម្នាក់នាំចូលពីក្រៅ។ ក្នុងចំណោមអ្នកឆ្លងទាំង២០ នាក់នៅក្នុងសហគមន៍ មាន ខេត្តហាយយឿង ... Read More »
ក្រុមហ៊ូធីវាយប្រហារអាកាសយានដ្ឋានអន្តរជាតិ Abha របស់ប្រទេស អារ៉ាប៊ីសាអូឌីត
ប្រព័ន្ធផ្សព្វផ្សាយអារ៉ាប៊ី សាអូឌីត នៅថ្ងៃទី ១០ខែកុម្ភៈ បានដកស្រង់ប្រភពព័ត៌មាន ពីកម្លាំងទាហានសម្ពន្ធមិត្តដឹកនាំដោយ អារ៉ាប៊ីសាអូឌីត បានឲ្យដឹងថា ក្រុមហ៊ូធីនៅយេម៉ែន បានបើកការវាយប្រហារ អាកាសយានដ្ឋានអន្តរជាតិAbha នៅភាគខាងត្បូងប្រទេសនេះ បណ្តាលឲ្យយន្តហោះដឹកអ្នកដំណើរមួយគ្រឿងឆាបឆេះ។ ការវាយប្រហារខាងលើកើតឡើងក្រោយពេល អាមេរិកប្រកាស ... Read More »
ប្រទេសជាច្រើនក្នុងតំបន់អាស៊ីបង្កើនការរឹតត្បិតទប់ស្កាត់ការឆ្លងកូវីដ-១៩ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណី
បរិយាកាសនៃបុណ្យចូលឆ្នាំប្រពៃណី បានកើតឡើងនៅក្នុងប្រទេសជាច្រើនក្នុងទ្វីបអាស៊ី ។ ប៉ុន្តែការឆ្លងរាលដាលកូវីដ-១៩ បានបង្កក្តីបារម្ភយ៉ាងខ្លាំង បង្ខំឲ្យប្រទេសជាច្រើនសម្រេចរឹតត្បិតទប់ស្កាត់ការឆ្លងរាលដាល ។ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង Chung Sye-kyun កាលពីថ្ងៃទី៩ខែកុម្ភៈបានចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណី ។ កូរ៉េខាងត្បូងកំពុងចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ លើកទីបី។ ... Read More »
អុីរ៉ាក់កាត់ទោសព្យួរ.កអ្នកទោសភេរវកម្ម៥នាក់
កាលពីថ្ងៃទី៩ខែកុម្ភៈ អុីរ៉ាក់បានកាត់ទោសប្រហារជីវិតភេរវករ ៥នាក់។ ការប្រហារជីវិតនេះ កើតឡើងក្នុងពេលដែលក្រុមភេរវកម្ម IS បង្កើនការវាយប្រហារនៅក្នុងប្រទេសនេះចាប់តាំងពីដើមឆ្នាំ២០២១។ ប្រភពព័ត៌មានពីសន្តិសុខអុីរ៉ាក់បានឱ្យដឹងថា ការកាត់ទោសប្រហារជីវិតភេរវករ៥នាក់ត្រូវបានធ្វើឡើងនៅក្នុងទីក្រុង Nassiriya ភាគខាងត្បូងប្រទេសអុីរ៉ាក់។ អ្នកទោសទាំង៥នាក់ដែលត្រូវប្រហារជីវិតគឺជាពលរដ្ឋអុីរ៉ាក់ទាំងអស់។ នៅថ្ងៃទី៩ខែកុម្ភៈនោះដែរ អុីរ៉ាក់ក៏បានប្រហារជីវិតអ្នកទោសម្នាក់ទៀតពីបទសម្លាប់មនុស្សផងដែរ។ រយៈពេលកន្លងមក ... Read More »
ទីបំផុត! ព្រឹទ្ធសភាអាមេរិក យល់ព្រមបន្តនីតិវិធីសវនាការដកតំណែងលោក ដូណាល់ ត្រាំ
អន្តរជាតិ៖ ទីបំផុត! ព្រឹទ្ធសភាអាមេរិក បានយល់ព្រមបន្តនីតិវិធីសវនាការដកតំណែងលើកទីពីរប្រឆាំងអតីតប្រធានាធិបតី ដូណាល់ ត្រាំ ដោយចាប់ផ្ដើមនៅថ្ងៃទី៩ ខែកុម្ភៈ ដែលធ្វើឱ្យលោកក្លាយជាបុគ្គលម្នាក់គត់ ត្រូវព្រឹទ្ធសភាកាត់ក្ដីរឿងដកតំណែងដល់ទៅពីរដង។ ខណៈលោក ត្រាំ រងបទចោទថា ញុះញង់ឱ្យមានការបះបោរនៅពេលដែលក្រុមអ្នកគាំទ្ររបស់លោកចូលអុកឡុកអាគារកាពីតូលនៅថ្ងៃទី៦ ខែមករាដែលរំខានកិច្ចប្រជុំរួមរបស់សភាទាំងពីរដើម្បីបញ្ជាក់ជ័យជម្នះលោក ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច