ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ក្រុមឧទ្ទាមវាយឆ្មក់សម្លាប់ទាហានឥណ្ឌា​១៧នាក់

ក្រុមឧទ្ទាមជ្រុលនិយម នៅក្នុងរដ្ឋ Chhattisgarh បើកការវាយឆ្មក់ទៅលើទាហានឥណ្ឌាបណ្ដាលឲ្យទាហានស្លាប់ និងរបួសជាច្រើន ។ អ្នកនាំពាក្យកម្លាំងទាហានឥណ្ឌា បានបញ្ជាក់ថាខ្មាន់កាំភ្លើងក្រុមឧទ្ទាម​ម៉ៅនិយម​បានសម្លាប់​កងកម្លាំងសន្តិសុខ​១៧នាក់ ក្នុងការវាយឆ្មក់មួយ​ស្ថិតនៅ​ភាគកណ្តាល​ រដ្ឋ Chhattisgarh ។ នេះជាការវាយប្រហារសម្លាប់​បំផុត​នៅក្នុងអំឡុងឆ្នាំថ្មីៗនេះ ។  លោកShalab ... Read More »

មន្ត្រីជាន់ខ្ពស់អាមេរិក​នាំគ្នាទៅធ្វើតេស្តរកវីរុសកូវីដ១៩ ក្រោយមន្ត្រីក្រោមៗឆ្លង

មន្ត្រីជាន់ខ្ពស់នៅអាមេរិក  រាប់ទាំងប្រធានាធិបតី អនុប្រធានាធិបតី ភរិយា ក្រុមគ្រួសារទាំងមូលបាននាំគ្នាទៅធ្វើតេស្តរកវីរុសកូវីដ-១៩  ក្រោយរកឃើញមន្ត្រីជាន់ខ្ពស់និងជាន់ទាបជាច្រើននាក់បានឆ្លងកូវីដ-១៩។ អនុប្រធានាធិបតីអាមេរិក លោក​ Mike Pence  បានទៅធ្វើតេស្ត​ក្រោយពេល​ សមា​ជិក​មួយរូប ក្នុងចំណោម​បុគ្គលិក​របស់លោក បានធ្វើតេស្តដោយមានលទ្ធផលវិជ្ជ​មាន កូវីដ-១៩ ... Read More »

ឡាវ ជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ាន មិនទាន់មានករណីឆ្លងកូវីដ-១៩

បច្ចុប្បន្ននៅមានប្រមាណ២០ប្រទេសប៉ុណ្ណោះ នៅលើពិភពលោក មិនទាន់រកឃើញមានករណីឆ្លងកូវីដ-១៩។ ទ្វីបអាស៊ីមាន មាន៥ ប្រទេស មិនមានករណីឆ្លងកូវីដ-១៩នោះឡើយ ក្នុងនោះមានមួយប្រទេសស្ថិតនៅក្នុងតំបន់អាស៊ាន។ គិតដល់វេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី២៤ ខែមីនា កូវីដ-១៩ បានរាលដាលដល់១៩៥ប្រទេសនិងតំបន់ជុំវិញពិភពលោក ហើយប្រទេសដែលរកឃើញមានករណីឆ្លងថ្មី ... Read More »

វិភាគព័ត៌មានអន្តរជាតិ៖ កូវីដ-១៩ ស្លាប់និងឆ្លងកើនឡើងខ្ពស់នៅអាមេរិក ទាំងពលរដ្ឋ និងទាហានបង្កក្តីបារម្ភយ៉ាងខ្លាំងបំផុត

អាមេរិក៖ ចំនួនអ្នកស្លាប់និងឆ្លងដោយកូវីដ-១៩ នៅអាមេរិកកើនឡើងជាបន្តបន្ទាប់ ហើយអ្វីដែលបារម្ភបំផុតនោះគឺការឆ្លងរាលដាល នៃវីរុសដ៏កាចសហាវនេះដល់វិស័យយោធាអាមេរិក។ យោធាដើរតួនាទីយ៉ាងសំខាន់សម្រាប់មហាអំណាចទីមួយនៅលើពិភពលោក។ តាមតួលេខថ្មីបំផុតដែលបានប្រកាសនៅព្រឹកថ្ងៃ ទី២៤ ខែមីនា អាមេរិកមានអ្នកស្លាប់ដោយកូវីដ-១៩ កើនឡើងរហូតដល់ទៅ ១៣២នាក់ ក្នុងរយៈពេល ២៤ម៉ោង ធ្វើឲ្យចំនួនអ្នកស្លាប់សរុបនៅអាមេរិកកើនឡើងដល់ ... Read More »

អាសូណាស់! គ្រូពេទ្យអ៊ីតាលី ដល់ទៅ៤២០០នាក់ឆ្លងកូវីដ-១៩ និងស្លាប់ ២៣នាក់

ប្រទេសអ៊ីតាលី៖ មកដល់ថ្ងៃទី ២៤ ខែមីនានេះ ចំនួនអ្នកស្លាប់ ដោយកូវីដ-១៩ បានធ្លាក់ចុះបន្តិច នៅដល់តែ ៦០២នាក់ ប៉ុណ្ណោះ។ ចំនួនអ្នកស្លាប់បានថយចុះ ៣ថ្ងៃជាប់គ្នា ពី ៧៩៣ – ... Read More »

មេទ័ពអេហ្ស៊ីប ស្លាប់ដោយឆ្លងកូវីដ-១៩

ប្រទេសអេហ្សុីប៖ សារព័ត៌មាន AP នៅថ្ងៃទី ២៣ខែមីនា បានផ្សាយថា ឧត្តមសេនី Khaled Shaltout បានស្លាប់ ក្រោយឆ្លងកូវីដ -១៩ ពេលចូលរួមសកម្មភាពបាញ់ថ្នាំកម្ចាត់ វីរុស ជាមួយកម្លាំងទាហាន។ ... Read More »

ពលរដ្ឋនៅលើពិភពលោក ជាង ១ពាន់លាននាក់ ស្នើឲ្យនៅក្នុងផ្ទះ ដោយកូវីដ-១៩​

ពិភពលោក៖ សាព័ត៌មាន​ AFP ​បានផ្សាយថា៖ មានពលរដ្ឋជាង​១ពាន់លាននាក់នៅជាង​៥០ប្រទេសជុំវិញពិភពលោក បានស្នើឲ្យនៅក្នុងផ្ទះ ក្នុងពេលការឆ្លងរាលដាលវីរុសកូវីដ-១៩កាន់តែខ្លាំងឡើង​។ ក្នុងចំណោម​​៥០​ប្រទេស មាន​៣៤ ប្រទេស បានសម្រេច​បិទប្រទេសទាំងមូល ក្នុងនោះមាន​អ៊ីតាលី ​បារាំង ​រដ្ឋកាលីហ្វ័រញ៉ា របស់អាមេរិក ... Read More »

ថៃស្ថិតនៅលំដាប់ទីពីរ ប្រទេសតំបន់អាស៊ានពីចំនួនអ្នកឆ្លងកូវីដ-១៩

ប្រទេសតំបន់អាស៊ាន  គឺម៉ាឡេស៊ី មានករណីឆ្លងច្រើនជាង គេបំផុត ដោយមានអ្នកឆ្លងឡើងដល់​ជាង​១៣០០នាក់  ​ស្លាប់​១០នាក់ និង ព្យាបាលជាសះស្បើយ​​១៣០នាក់​។  ឈរលំដាប់ទីពីរ គឺថៃ និងទីបី គឺឥណ្ឌូនេស៊ី ។ សារព័ត៌មាន​ The ... Read More »

អូស្ត្រាលីចាត់វិធានការបន្ទាន់ទប់ស្កាត់កូវីដ-១៩ក្រោយមានអ្នកឆ្លងកើនឡើង

សង្គ្រាមប្រឆាំងកូវីដ-១៩ នៅក្នុងប្រទេសអូស្ត្រាលីឈានដល់ដំណាក់កាលតានតឹងបំផុត ក្នុងពេលដែលចំនួនអ្នកឆ្លង កើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ រដ្ឋាភិបាលអូស្ត្រាលីបានបន្ថែមយុទ្ធសាស្ត្រទប់ស្កាត់ការឆ្លងរាលដាលយ៉ាងតឹងតែងបំផុត។ កាលពីយប់ថ្ងៃទី២២ខែមីនា ក្រោយកិច្ចប្រជុំបន្ទាន់គណៈរដ្ឋមន្ត្រី នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានប្រកាសថា នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៣ ខែមីនា ... Read More »

អ្នកណានឹងដឹកនាំអាមេរិក ប្រសិនបើរដ្ឋាភិបាល សភា ព្រឹទ្ធសភា មិនអាចដំណើរការដោយសារកូវីដ-១៩?

អាមេរិក៖ មកទល់ពេលនេះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងអនុប្រធានាធិបតី Mike Pence បានប្រកាសថា បានធ្វើតេស្តអវិជ្ជមាន កូវីដ-១៩ ។ ប៉ុន្តែ ក៏មានតំណាងរាស្ត្រ អភិបាលក្រុងនិង សមាជិកព្រឹទ្ធសភា ... Read More »

មេដឹកនាំនៅតំបន់អឺរ៉ុប ចាប់ផ្តើម ធ្វើការពីផ្ទះហើយ ដោយសារកូវីដ-១៩

អាល្លឺម៉ង់៖ កូវីដ-១៩ កំពុងរាលដាលយ៉ាងខ្លាំងនៅលើពិភពលោក ហើយតំបន់អឺរ៉ុបមានករណីឆ្លង រាលដាលខ្លាំងជាងគេ ក្នុងនោះមាន អ៊ីតាលី អេស្បាញ អាល្លឺម៉ង់បារំាង…។ កូវីដ-១៩ បានឆ្លងដល់មន្ត្រីរដ្ឋាភិបាលប្រទេសនៅក្នុងតំបន់អឺរ៉ុប បង្ខំឲ្យមន្ត្រីជាច្រើនត្រូវកាត់ផ្តាច់ ហើយបន្តធ្វើការ ពីផ្ទះ ។ ... Read More »

ថៃស្ថិតនៅលំដាប់ទីពីរ ប្រទេសតំបន់អាស៊ានពីចំនួនអ្នកឆ្លងកូវីដ-១៩

ប្រទេសថៃ៖ ប្រទេសតំបន់អាស៊ាន គឺម៉ាឡេស៊ី មានករណីឆ្លងច្រើនជាង គេបំផុត ដោយមានអ្នកឆ្លងឡើងដល់ជាង១៣០០នាក់ ស្លាប់១០នាក់ និង ព្យាបាលជាសះស្បើយ១៣០នាក់។ ឈរលំដាប់ទីពីរ គឺថៃ និងទីបី គឺឥណ្ឌូនេស៊ី ។ សារព័ត៌មាន ... Read More »

វែបសាយមួយ ត្រូវបានបិទ នៅសហរដ្ឋអាមេរិក ខណៈបោកប្រាស់ប្រជាជនឲ្យទិញវ៉ាក់សាំងការពារ COVID-19

ទីក្រុងវ៉ាស៊ីនតោន៖ បើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ មុននេះបន្តិច៖ ក្រសួងយុត្តិធម៌អាមេរិកបានប្រកាសឲ្យដឹង អំពីការបិទ វែបសាយមួយ ដែលផ្សព្វផ្សាយឆបោកគេឯង លើបណ្តាញអិនធើណេតថា ខ្លួនមានលក់វ៉ាក់សាំងប្រឆាំងនឹងវីរុសកូរ៉ូណាថ្មី ... Read More »

ថ្ងៃទី៤ជាប់គ្នាអ្នកឆ្លងនៅប្រទេសចិនមិនមានទៀតឡើយ មានតែចូលមកពីក្រៅ ប៉ុណ្ណោះ

ប្រទេសចិន៖ ជារឿងដ៏ល្អបំផុត ដែលចិនមិនមានករណីឆ្លងថ្មីនៅក្នុងប្រទេសរបស់ខ្លួនឡើយរយៈពេល ៤ថ្ងៃជាប់គ្នា ។ ប៉ន្តែក៏មានអ្នកឆ្លង៣៤នាក់គឺចូលមកពីក្រៅប្រទេស ។ សារព័ត៌មានចិនស៊ីនហួរនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ អាជ្ញាធរសុខាភិបាលចិនបានរាយការណ៍ ពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន៣៩នាក់បន្ថែមទៀត ដែលទាំងនេះសុទ្ធតែជាករណីនាំចូល ... Read More »

នៅទ្វីបអាហ្វ្រិកមាន ៤១ប្រទេសឆ្លងកូវីដ-១៩

ទ្វីបអាហ្វ្រិក៖ តាមរបាយការណ៍ជាបឋម របស់ មជ្ឈមណ្ឌលគ្រប់គ្រង បង្ការជំងឺឆ្លង ទ្វីបអាហ្វ្រិក CDC បានប្រកាសថា គិតមកដល់ថ្ងៃទី ២៣ ខែមីនានេះ មានករណីឆ្លង កូវីដ-១៩ សរុប ជិត ... Read More »

មូលនិធិ ជែក ម៉ា និងមូលនិធិ អាលីបាបាផ្តល់អំណោយជាសម្ភារវេជ្ជសាស្រ្តទៅឲ្យប្រទេសក្នុងអាស៊ីចំនួន ១០ ទៀត

នៅថ្ងៃនេះមូលនិធិ ជែក ម៉ា (Jack Ma Foundation) និងមូលនិធិ អាលីបាបា (Alibaba Foundation) បានប្រកាសអំពីផែនការក្នុងការផ្តល់អំណោយជាសម្ភារបរិក្ខារពេទ្យដែលគេកំពុងត្រូវការខ្លាំងនោះទៅដល់ប្រទេសចំនួន ១០ ទៀតក្នុងទ្វីបអាស៊ីដើម្បីជាជំនួយក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃមេរោគ កូវីដ១៩។ រដ្ឋាភិបាលនៃប្រទេសអាហ្គានីស្ថាន ... Read More »

វិភាគព័ត៍មានអន្តរជាតិ៖ ប្រធានាធិបតី ដូណាល់ត្រាំ បានបញ្ជូនកម្លាំងការពារជាតិ មកធ្វើសង្គ្រាមប្រឆាំងកូវីដ-១៩ វិញម្តង

អាមេរិក៖ អាមេរិកបានហក់ឡើងលំដាប់ទី ៣ហើយ ពីចំនួនអ្នកឆ្លងកូវីដ-១៩ ហើយអាមេរិកអាចនឹងធ្លាក់ក្នុងកន្លងប្រទេសអ៊ីតាលី ប្រសិនបើ មិនមានវិធានការទប់ស្កាត់តឹងតែងទេនោះ។ កម្លាំងយោធានឹងចូលរួម ការពារ រិតត្បិតការធ្វើដំណើរនៅតាមបណ្តាលរដ្ឋមានអ្នកឆ្លងខ្ពសបំផុត។ នៅពេលនេះ មានមន្ត្រីជាន់ខ្ពស់ អាមេរិក មានការឆ្លងកូវីដ-១៩ គឺជាសមាជិកព្រឹទ្ធសភា ... Read More »

តារាសិល្បៈស្រស់ស្អាតរបស់ថៃ៦ដួង ទោះរវល់សំដែងឆក់បានភាពល្បី នាងក៏ជាសិស្សពូកែរៀនបានចំណាត់ថ្នាក់ល្អ លំដាប់កំពូលទៀតផង

ប្រទេសថៃ៖ ជាទូទៅមានមនុស្សជាច្រើន គិតថាជីវិត ជា តារា ពិតជាមមាញឹក នឹងការងារ សិល្បៈ ស្ទើរគ្មានពេលសម្រាក ប៉ុន្តែសម្រាប់ តារា ទាំងនោះ មួយចំនួន ក៏មិនដែល ភ្លេចការសិក្សារបស់ខ្លួនដែរ។ ... Read More »

មេដឹកនាំជាន់ខ្ពស់អុីរ៉ង់៖ ពិតជាចម្លែក ដែលអាមេរិកចង់ទៅជួយអុីរ៉ង់​និងកូរ៉េខាងជើងទប់ស្កាត់កូវីដ-១៩

មេដឹកនាំសាសនា​ ដែលមានឥទ្ធិពលបំផុតនៅក្នុងប្រទេសនៅក្នុងឆាកនយោបាយអុីរ៉ង់​​លោក​​ អាលី ខាមឺនាយ បានដាក់សំនួរសួថា អាមេរិកកំពុងតែប្រឈមកង្វះ​សម្ភារ បរិក្ខាពេទ្យ ក្នុងពេលអ្នកឆ្លងកូវីដ-១៩នៅអាមេរិក កាន់តែកើនឡើង តែហេតុអ្វីបានជាអាមេរិកចង់ជួយដល់អុីរ៉ង់ និង កូរ៉េខាងជើង។ ចុះចំណែកអឺរ៉ុប​ដែលសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អាមេរិក ហេតុអ្វីបានមិនស្នើរទៅជួយ? មេដឹកនាំជាន់ខ្ពស់អុីរ៉ង់ ... Read More »

លោកពូទីនចេញបញ្ជាបញ្ជូនទាហានទៅកាន់អ៊ីតាលី ដើម្បីធ្វើអ្វី?

ក្រោយទទួលបានបទបញ្ជារពីប្រធានាធិបតីរុស្ស៊ី លោកពូទីន កម្លាំងទាហានបានចាប់ផ្តើមដឹកជញ្ជូន​សម្ភារ បរិក្ខាពេទ្យ និងក្រុមឯកទេស​ទៅជួយដល់អ៊ីតាលីទប់ស្កាត់​ការឆ្លងរាលដាលនៃវីរុស កូវីដ-១៩ ។ ការសម្រេចបញ្ជូន​កម្លាំងទាហាននិងបរិក្ខាពេទ្យ​ធ្វើឡើងក្រោយ ប្រធានាធិបតីពូទីន​បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលី លោកGiuseppe Conte។ នៅក្នុងកិច្ចពិភាក្សា មេដឹកនាំរុស្ស៊ី​ស្នើរបញ្ជូនក្រុមអ្នកឯកទេសទៅជួយដល់ អ៊ីតាលីទប់ស្កាត់ ការឆ្លងរាលដាលកូវីដ-១៩​។ ... Read More »

អាមេរិកចំណាយសម្រាប់ជួយសេដ្ឋកិច្ចមានទឹកប្រាក់កើនដល់២ពាន់លានដុល្លារ

មហាអំណាចទី១លើពិភពលោក ដែលរងផលប៉ះពាល់យ៉ាងខ្លាំង​ដល់វិស័យសេដ្ឋកិច្ច ដោយសារតែការឆ្លងរាលដាល់នៃ វីរុសកូវីដ-១៩ នៅពេលនេះអាមេរិកបង្កើនការចំណាយទ្វេដង ដើម្បីជួយដល់វិស័យសេដ្ឋកិច្ច គិតជាទឹកប្រាក់កើនឡើងដល់ទៅ​២ពាន់ពាន់លានដុល្លារ (២០០០ កោដិ)។ ពេលថ្មីៗនេះលោកត្រាំ ទើបតែចុះហត្ថលេខា ចំណាយប្រាក់​១ពាន់ពាន់លានដុល្លារ ជួយដល់សេដ្ឋកិច្ច​ ក្នុងនោះមាន​៥០០ពាន់លានដុល្លារចែកចាយដល់ពលរដ្ឋអាមេរិក ម្នាក់ ... Read More »

Update ៖ ស្លាប់និងឆ្លងបន្តកើនឡើងខ្ពស់នៅអុីតាលី និងបារាំងករណីកូវីដ១៩

ប្រទេសអុីតាលី៖ ក្នុងរយៈពេល​២៤ម៉ោង​ អ៊ីតាលីមានអ្នកស្លាប់ដោយកូវីដ-១៩ មានរហូតដល់ទៅ​៧៩៣ ជាចំនួនយ៉ាងច្រើនបំផុត មិនធា្លប់មាន ។ ចំនែកអ្នកស្លាប់សរុបកើនដល់ទៅ​៤៨២៥នាក់ក្នុងរយៈពេលមួយថ្ងៃ។ នេះជាសោកនាដកម្មរបស់អ៊ីតាលី មិនដែលកើតមានពីមុនមកឡើយ។ ចំណែកអ្នកឆ្លងវិញ មានដល់ទៅ​៦៥៥៧នាក់ ក្នុងមួយថ្ងៃធ្វើឲ្យអ្នកឆ្លងសរុបកើនឡើង​ជាង​ជិត​៥៤ពាន់នាក់ហើយ​។ ដោយឡែកនៅក្នុងប្រទេសបារាំងវិញ សារព័ត៌មាន​បារាំង ... Read More »

ការឆ្លងកូវីដ-១៩​នៅថៃ ដល់ទៅជិត​២០០នាក់ក្នុងមួយថ្ងៃជាក្តីបារម្ភដល់តំបន់ទាំងមូល

ទីក្រុងបាងកក៖ សារព័ត៌មានស៊ីនហួ បានផ្សាយ​នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០បញ្ជាក់ថា៖ ក្រសួងសុខាភិបាល​សាធារណៈ​ប្រទេសថៃ​បាន​ថ្លែងការណ៍​បញ្ជាក់ថា ករណីជំងឺកូវីដ ១៩ ថ្មី​ចំនួន​១៨៨​ករណី ត្រូវបានកត់ត្រា​ក្នុងមួយថ្ងៃ គឺជាការកើនឡើង​ដ៏ខ្ពស់បំផុត​ចាប់តាំងពីជំងឺនេះឆ្លងរាតត្បាត​​នៅក្នុងប្រទេសថៃ ។ ប្រទេសនេះ មានកត់ត្រាថា អ្នកជំងឺ​កូវីដ ... Read More »

នាយករដ្ឋមន្ត្រីអ៉ីតាលី ចាត់ទុក COVID-19 គឺជា «វិបត្តិធ្ងន់ធ្ងរបំផុត»អ្នកឆ្លងកើនដល់ ៥៣,៥៧៨ករណី

ប្រទេសអ៉ីតាលី៖ បើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០នេះ លោក Giuseppe Conte នាយករដ្ឋមន្ត្រីអ៉ីតាលី បាននិយាយថា «រោងចក្រមិនសូវសំខាន់» ទាំងអស់ នៅទូទាំងប្រទេស ... Read More »

ថៃមានករណីឆ្លងថ្មីកើនឡើង ​រដ្ឋាភិបាលចាត់វិធានការតឹងតែងដើម្បី​ទប់ស្កាត់

នៅថ្ងៃទី​២១ ខែមីនានេះ នៅទូទាំងប្រទេសថៃ មានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ៨៩នាក់ថែមទៀត ដែលវាជាអត្រា ឆ្លងថ្មីប្រចាំថ្ងៃច្រើនបំផុត នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ អ្នកនាំពាក្យក្រសួងសុខាភិបាលថៃ លោក តាវីស៊ីន វិសាណុយោធិន (Taweesin Wisanuyothin) បានបញ្ជាក់ថា ... Read More »

សាកមីស៊ីលអីតែកូរ៉េខាងជើង អាមេរិកក៏បានសាកល្បង​ មីស៊ីលល្បឿនលឿនបំពាក់ក្បាលគ្រាប់បរមាណូ

បើទោះបីអាមេរិក កំពុងតែ​ប្រយុទ្ធប្រឆាំងនិងការឆ្លងរាលដាល នៃវីរុស កូវីដ-១៩​ តែវិស័យ​យោធា​ សព្វាវុធរបស់អាមេរិក មិនរងផលប៉ះពាល់នោះឡើយ ​ដោយអាមេរិក បានសាកល្បងមីស៊ីលឆ្លងទ្វីបល្បឿនលឿន បំពាក់ក្បាលគ្រាប់បរមាណូ ។ មន្ទីរបញ្ចកោណអាមេរិក​បានប្រកាសថា បានសាកល្បងដោយជោគជ័យ​មីស៊ីលល្បឿនលឿនអាចបំពាក់ក្បាល់គ្រាប់បរមាណូ​។ សកម្មភាពខាងលើនិងជំរុញឲ្យ​មានការប្រកួតប្រជែងរវាង មហាអំណាចយោធានៅលើពិភពលោក​។ ... Read More »

នាយកប្រតិបត្តិអង្គការស្បៀងអាហារពិភពលោក ក៏ឆ្លងកូវីដ-១៩ដែរ

មន្ត្រីជាន់ខ្ពស់ នៅបណ្តាប្រទេស និងស្ថាប័នធំៗរបស់ពិភពលោក ក៏ឆ្លងកូវីដ-១៩ ដែរ ។ ​នៅពេលនេះ នាយកប្រតិបត្តិអង្គការស្បៀងអាហារពិភពលោក​ WFP បានរកឃើញឆ្លងវីរុសកូវីដ-១៩។ នេះជារឿងមួយគួឲ្យបារម្ភបំផុត​ដែលមន្ត្រីសំខាន់ៗរបស់ពិភពលោក ត្រូវដាក់ឲ្យនៅដាច់ដោយឡែក ដោយសារតែជំងឺក៏ឃោឃៅនេះ។ សារព័ត៌មាន​CNN ​នៅថ្ងៃសុក្រ ... Read More »

កូរ៉េខាងជើង បង្កើនការសាកល្បងមីស៊ីលក្នុងពេលអាមេរិកកំពុងតែរវល់ទប់ស្កាត់កូវីដ-១៩

កូរ៉េខាងជើង បានបន្តសាកល្បងមីស៊ីល ទៅកាន់ដែលសមុទ្រ ក្នុងពេលដែលកូរ៉េខាងត្បូង និងអាមេរិក កំពុងតែជាប់ដៃ ធ្វើសង្គ្រាមប្រឆាំង កូវីដ-១៩។ បច្ចុប្បន្ន អាមេរិក មានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅជិត២ម៉ឺននាក់ហើយ និងអ្នកស្លាប់កើនឡើង២៥៧នាក់ ។ ចំណែកកូរ៉េខាងត្បូងវិញមានអ្នកឆ្លងជាង ... Read More »

កូវីដ-១៩ ពិតជាសហាវមែន សូម្បីតែស្តេចក៏មិនលើកលែងដែរ

ម៉ូណាកូគឺជារដ្ឋឯករាជ្យតូចជាងគេទី ២ លើពិភពលោក ជាកន្លែង សម្រាប់ភ្ញៀវទេសចរនិងជាទីជម្រកសម្រាប់អ្នកមាន ដោយមានបរិយាកាស អាកាសធាតុ បរិសុទ្ធ និងសម្រស់ធម្មជាតិដ៏ស្រស់ស្អាត ទាក់ទាញអ្នកទេសចរជាច្រើន។ប្រទេសដែលមានរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញត្រូវបានព័ទ្ធជុំវិញដោយប្រទេសបារាំង ប្រទេសនេះមានផ្ទៃដីប្រមាណ ២ គីឡូម៉ែត្រក្រឡា។ នៅពេលនេះស្តេចដែលគ្រប់គ្រង ម៉ូណាកូ ... Read More »

បន្ទាប់ពីបារាំង ម៉ាឡេស៊ី ពេលនេះ អ៊ីតាលី ហ្វីលីពីន ក៏បានបញ្ចេញយោធា ក្នុងសង្គ្រាមប្រឆាំង កូវីដ-១៩

ប្រទេសជាច្រើនបានសម្រេចប្រើប្រាស់កងទ័ព ចូលរួមនៅក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩ ក្នុងនោះមាន ចិនប្រើប្រាស់កម្លាំងយោធាបានជោគជ័យ ហើយបារាំង ម៉ាឡេស៊ី ហ្វីលីពីន ក៏បានសម្រេចប្រើប្រាស់កងទ័ពផងដែរ ដើម្បីរិតត្បិត បម្រាប់គោចរ ជាអាវុធ ប្រឆាំងការឆ្លងរាលដាលវីរុស កូវីដ-១៩​។ ដោយមិនអាចទប់ទល់ស្ថានភាព អ៊ីតាលីបានសម្រេច​ដាក់ពង្រាយកម្លាំងទាហាន ... Read More »