ក្រុមអ្នកវិទ្យាសាស្ត្រនៅគ្រប់ទិសទីជុំវិញពិភពលោក បានខិតខំ ស្រាវជ្រាវ ទាំងថ្ងៃទាំងយប់ដើម្បី រកវ៉ាក់សាំង បង្ការ វិរុសកូវីដ-១៩ ដោយរយៈពេល ជិត ៣ខែកន្លងមក នៅមិនទាន់រកឃើញនៅឡើយទេ ។ ប្រទេសមួយចំនួន ក៏បានរកឃើញ ប៉ុន្តែស្ថិតនៅក្នុងដំណាក់កាលសាកល្បងទៅលើសត្វ ... Read More »
ព័ត៌មានអន្តរជាតិ
កងទ័ពបារាំង ១០ម៉ឺននាក់ទទួលបទបញ្ជារចេញធ្វើសង្គ្រាម រយៈពេល ១៥ថ្ងៃ ប្រឆាំង កូវីដ-១៩
ប្រទេសបារាំង៖ បារាំងមានករណីឆ្លងវីរុសកូវីដ-១៩កើនឡើង ៦៦៣៣នាក់ និងស្លាប់កើនឡើង១៤៨នាក់។ ចំណែកអ្នកព្យាបាលជាសះស្បើយមានតែ១២ នាក់តែប៉ុណ្ណោះ បើទោះបីបារាំងជាប្រទេស មានក្រុមគ្រូពេទ្យ ពូកែ មានថ្នាំព្យាបាលទំនើបៗក្តី។ ជាមួយគ្នានេះសញ្ញានៃការឆ្លងរាលដាលកាន់តែខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ។ កត្តាទាំងនោះហើយបានជា ប្រធានាធិបតីបារាំង ... Read More »
រុស្ស៊ីបង្កើនសកម្មភាពទប់ស្កាត់ឆ្លងរាលដាលកូវីដ-១៩
ក្នុងពេលដែលប្រទេសជិតខាងរុស្ស៊ី មានករណីឆ្លងរាលដាលកើនឡើងខ្ពស់ នៅពេលនេះរុស្ស៊ីក៏បានសម្រេច បិទព្រំដែនទាំងអស់ ហើយស្នើពលរដ្ឋទៅធ្វើតេស្ត រកវីរុស កូវីដ-១៩ បើទោះមិនមានអការៈឈឺក្តី។ កាលពីថ្ងៃទី១៦ ខែមីនា នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បានប្រកាសថា ... Read More »
ម៉ាឡេស៊ីអាចក្លាយជា«សម្បុកកូវីដ-១៩»នៅតំបន់អាស៊ាន ដោយប្រកាស់បិទប្រទេសទាំងមូល
ការឆ្លងរាលដាលកើនឡើងគួឲ្យបារម្ភ បង្ខំឲ្យរដ្ឋាភិបាល ម៉ាឡេស៊ី សម្រេចបិទប្រទេសទាំងមូល ដើម្បីទប់ស្កាត់ការឆ្លង ។ ការបិទប្រទេសកើតឡើង ក្រោយរកឃើញករណីឆ្លងថ្មី បន្ថែមដល់ទៅ១២៥នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងនៅក្នុងប្រទេសនេះកើនឡើងដល់៥៥៣នាក់ហើយ។ ម៉ាឡេស៊ីកំពុងក្លាយទៅជា«សម្បុក»កូវីដ-១៩នៅក្នុងតំបន់អាស៊ាន។ កាលពីយប់ថ្ងៃទី១៦ ខែមីនា នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Muhyiddin ... Read More »
ប្រធានាធិបតីបារាំង«យើងស្ថិតក្នុងសង្រ្គាមសុខភាព»ប្រឆាំងនឹងមេរោគCovid-19
ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងបានដាក់ចេញវិធានការណ៍ថ្មីដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសCovid-19 ។ នៅល្ងាចថ្ងៃចន្ទ ទី១៦ ខែមីនា នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍លោកបានប្រើឃ្លាថា«យើងកំពុងស្ថិតក្នុងសង្រ្គាមសុខភាព»។ យើងកំពុងធ្វើសង្រ្គាមសុខភាពវាជាការពិត យើងមិនបានប្រយុទ្ធប្រឆាំងនឹងកងទ័ពឫប្រឆាំងនឹងប្រទេសផ្សេងទេ។ប៉ុន្ដែសត្រូវរបស់យើងគឺនៅទីនេះ មើលមិនឃើញ ចាប់មិនបាន នេះហើយជាមូលហេតុដែលយើងទាំងអស់គ្នាត្រូវតែមានស្មារតីទទួលខុសត្រូវ ចៀសវាងការភ័យស្លន់ស្លោ និងកុំជឿពាក្យចចាមអារាមឫ អ្នកមិនដឹងពិតប្រាកដ។ រដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺCovid-19។ ... Read More »
ក្រោយលេចព័ត៌មានអាមេរិកទិញវ៉ាក់សាំងប្រឆាំងកូវីដ.19ផ្ដាច់មុខធ្វើអោយអាលឺ្លម៉ង់ខឹងខ្លាំង
អាល្លឺម៉ង់ជាប្រទេសឈរលំដាប់ទីបីនៅតំបន់អឺរ៉ុប បន្ទាប់ពីអុីតាលីនិងអេស្ប៉ាញ ដោយក្នុងប្រទេសអាល្លឺម៉ង់មានអ្នកសា្លប់១១នាក់ និងឆ្លងរាលដាលដល់មនុស្សជាង៥៨០០នាក់។ ជាមួយគ្នានេះអាល្លឺម៉ង់ក៏បានសម្រេចបិទព្រំដែន ជាមួយបារាំង ស្វីស និង ប្រទេសអូទ្រីស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំង។ ក្នុងពេលកំពុងដុតដៃដុតជើង ទប់ស្កាត់ កូវីដ-១៩ ក៏មានលេចចេញព័ត៌មានថា អាមេរិកបានទិញសិទ្ធផលិតវ៉ាក់សាំងប្រឆាំងកូវីដពីក្រុមហ៊ុនអាល្លឺម៉ង់ផ្តាច់មុខ ... Read More »
វៀតណាមនឹងដាក់ទោសធ្ងន់អ្នកដែលលាក់បាំងប្រវត្តិ ពាក់ព័ន្ធកូវីដ-១៩
យោងតាមសារព័ត៌មាវៀតណាមKinhtedothiបានផ្សាយថាវៀតណាមនឹងដាក់ទោសធ្ងន់អ្នកដែលលាក់បាំងប្រវត្តិ ពាក់ព័ន្ធកូវីដ-១៩មកទល់ពេលនេះវៀតណាមមានករណីឆ្លងវីរុសកូវីដ-១៩កើនឡើងដល់ទៅ៥៩នាក់ហើយ ដោយក្នុងនោះមានពីរនាក់ទើបតែរកឃើញថ្មី ជានិស្សិតមកពីប្រទេសបារាំងនិងម្នាក់ទៀតជា អ្នកបម្រើការនៅលើយន្តហោះ។ អ្នកទាំងពីរ រស់នៅទីក្រុងហាណូយ។ ជាមួយគ្នានេះវៀតណាមបានដាក់ឲ្យរស់នៅដាច់ដោយឡេក ពលរដ្ឋ ៦០០នាក់ដែលទើបមកពីអឺរ៉ុប។ ភាគច្រើនក្នុងចំណោមនោះជានិស្សិត និងពលករ ដែលរស់នៅនិងធ្វើការ ក្នុងប្រទេសហុល្លង់ ប៉ូឡូញ ... Read More »
ជប៉ុនចាប់ផ្តើមសាកល្បងនាវាចម្បាំងទំនើបបំផុត សម្រាប់ប្រមាញ់នាវាមុជទឹករបស់ចិន និងកូរ៉េខាងជើង
នាវាចម្បាំង Aki របស់ជប៉ុន មានតម្លៃ៣០៥លានដុល្លារអាមេរិក។ នាវាចម្បាំងដ៏ទំនើបនេះបំពាក់ទៅដោយប្រព័ន្ធឈ្លបយកការណ៍ SURTAS របស់អាមេរិក។ ប្រព័ន្ធនេះក៏អាចតាមដានរាល់ និងដឹងសកម្មភាពនាវាមុជទឹករបស់បរទេស ក្នុងចម្ងាយរាប់សិបគីឡូម៉ែត្រ។ រីឯសែនសឺរ (Sensor)របស់វាឲ្យផ្ដល់សញ្ញាឲ្យដឹងពីនាវានៅខាងក្រោយរាប់សិបគីឡូម៉ែត្រ។ ក្រៅពីនេះ Aki ក៏អាចដឹងពីសំឡេងនាវាមុជទឹកនានា ... Read More »
ប្ដីប្រពន្ធតារាចម្រៀងថៃលោក Matthew Deane និង អ្នកនាង Lydia ឆ្លង COVID-19
ប្រទេសថៃ៖ បន្ទាប់ពីលោក Matthew Deane ត្រូវជាប្ដីរបស់តារាចម្រៀងល្បីប្រចាំប្រទេសថៃ អ្នកនាង Lydia បានប្រកាសថាមានផ្ទុកមេរោគCOVID-19 កាលពីថ្ងៃសុក្រ ទី ១៣ ខែមីនា ឆ្នាំ២០២០ ។ បច្ចុប្បន្ននេះនាង ... Read More »
អាមេរិកក៏ចេះបារម្ភដែរ ពេលយន្តហោះឈ្លបយកការណ៍ និងទម្លាក់គ្រាប់យុទ្ធសាស្ត្រ Tu-142របស់រុស្ស៊ីហោះក្បែរដែនអាកាសអាមេរិក
យន្តហោះឈ្លបយកការណ៍របស់រុស្ស៊ី Tu-142 ដែលជាយន្តហោះប្រឆាំងនាវាមុជទឹករយៈចម្ងាយឆ្ងាយនោះ បានចាប់ផ្តើមហោះហើរប្រតិបត្តិការនៅពីលើដែនសមុទ្រអាត្លង់ទិក មុនពេលដែលកងកម្លាំងយោធាសម្ពន្ធមិត្តណាតូ ធ្វើសមយុទ្ធចាប់ពីថ្ងៃចន្ទតទៅ ។ អ្នកនាំពាក្យកងនាវាចរភាគខាងជើងរបស់រុស្ស៊ីបានបញ្ជាក់ថា «ថ្ងៃនេះ, អាកាសយានិក២រូប នៃយន្តហោះឈ្លបការណ៍ Tu-142 ប្រឆាំងនាវាមុជទឹករយៈចម្ងាយឆ្ងាយ បានបញ្ចប់បេសកកម្មហោះហើររបស់ខ្លួននៅពីលើដែនទឹក អាត្លង់ទិក ... Read More »
ក្រុមភេរវកម្ម ក៏ចេះខ្លាចវីរុសកូវីដ-១៩ដែរ
នេះពិតជាចម្លែកដែលក្រុមភេរវកម្ម ហ៊ានអោបគ្រាប់បែកបំផ្ទុះអត្តឃាត បែជាខ្លាចស្លាប់ ដោយឆ្លងកូវីដ-១៩ទៅវិញ។ ទាំងនោះបង្ហាញឲ្យឃើញថា កូវីដ-១៩សហាវជាក្រុមភេរវកម្មទៅទៀត អាចធ្វើឲ្យក្រុមនេះចេះខ្លាចស្លាប់ដែរ។ ស្តាប់ទៅដូចជារឿងអស់សំណើរ ដោយក្រុមភេរវកម្មល្បីល្បាញនៅលើពិភពលោក IS មិនដែលខ្លាចស្លាប់នោះឡើយ ហើយក៏មិនញញើតក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនោះដែរ។ ប៉ុន្តែពេលនេះ ក្រុមIS ក៏ចេះខ្លាចស្លាប់ឆ្លងកូវីដ-១៩ ... Read More »
អាមេរិកចាប់ផ្តើមសាកល្បងវ៉ាក់សាំង ប៉ុន្តែត្រូវចំណាយពេល១ឆ្នាំទៀតទើបអាចប្រើបាន
បច្ចុប្បន្នអាមេរិកមានករណី ឆ្លងវីរុសកូវីដ–១៩ កើនឡើងដល់ ៣,៤៨២ករណីហើយ និងស្លាប់៦៥នាក់ ។ មន្ត្រីមកពីគណបក្សប្រជាធិបតេយ្យអាមេរិក បានថ្កោលទោសយ៉ាងខ្លាំង ដល់ប្រធានាធិបតីដូណាល់ត្រាំ ដែលយឺតយ៉ាងក្នុងការទប់ស្កាត់ ក៏ដូចជា ទប់ស្កាត់មិនសូវមានប្រសិទ្ធភាព។ នៅពេលនេះអាមេរិក បានចាប់ផ្តើម សាកល្បងវ៉ាក់សាំង ... Read More »
ក្រៅពីអុីតាលី ចិនបន្តជួយដល់អេស្ប៉ាញទប់ស្កាត់ វីរុស កូវីដ-១៩
ប្រទេសអេស្ប៉ាញ៖ អេស្ប៉ាញជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុប ដែលរងការវាយលុកពីវីរុសកូវីដ-១៩ ។ បច្ចុប្បន្នអេស្ប៉ាញមានករណីស្លាប់កើនឡើងដល់២៩២នាក់ និងឆ្លងដល់មនុស្ស ជាង៧៨០០នាក់ហើយ ប៉ុន្តែក៏មានមនុស្សជាង៥០០ នាក់បានជាសះស្បើយពីវីរុសកូវីដ-១៩។ រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក វ៉ាងយី បានបញ្ជាក់នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទជាមួយសមភាគី អេស្ប៉ាញ លោក ... Read More »
សវនាការកាត់ទោសនាយករដ្ឋមន្ត្រីអុីស្រាអែលត្រូវបានពន្យាពេលដោយសារកូវីដ-១៩
តាមគម្រោងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល នឹងត្រូវឡើងទៅកាន់តុលាការនៅថ្ងៃទី១៧ខែមីនា ខាងមុននេះ ប៉ុន្តែដោយសារតែការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើម កូវីដ-១៩ បានធ្វើឲ្យតុលាការ ជេរ៉ូសាឡឹម សម្រេចពន្យាពេល ដល់ថ្ងៃទី២៤ខែឧសភាឆ្នាំ២០២០។ នៅថ្ងៃទី១៥ខែមីនានេះ តុលាការ ជេរ៉ូសាឡឹម បានប្រកាសជាផ្លូវដការថា នឹងផ្អាក់ បើកសវនាការ ... Read More »
វីវរហើយ COVID-19 ឆ្លងដល់អតីតអគ្គលេខាធិការ នៃអង្គការ NATO
បើតាមប្រភពព័ត៌មាន AFP បានផ្សាយថា៖ អតីតអគ្គលេខាធិការ នៃអង្គការ NATO លោក Javier Solana បានឆ្លងវីរុស COVID-19 ។ ប៉ុន្តែស្ថានភាព សុខភាព របស់គាត់កំពុងនៅ ... Read More »
ឥណ្ឌូនេស៊ីធ្វើឲ្យកូនសិស្សតូចៗ ២នាក់ ឆ្លងវីរុស COVID-19 ខណៈវិធានការបិទសាលាយឺតពេល
ប្រទេសឥណ្ឌូនេសុី៖ បើទោះជាវិធានការត្រូវបានអនុវត្ត បង្ការ ទប់ស្កាត់ ការឆ្លងវីរុស COVID-19 ក៏ដោយ ក៏ប្រទេសឥណ្ឌូនេស៊ី ប្រកាសបិទសាលារៀនយឺតពេក ធ្វើឲ្យកូនសិស្សតូចៗ ២នាក់ ឆ្លងវីរុសកូរូណាថ្មី គួរអោយបារម្ភបំផុត។ អភិបាលរដ្ឋធានីហ្សាកាតាលោក Anies ... Read More »
នាយករដ្ឋមន្ដ្រីប្រទេសបារាំងប្រកាសបិទកន្លែងសាធារណៈទាំងអស់ដែលមិនចាំបាច់
នៅថ្ងៃសៅរ៍ទី១៤ ខែមីនា ថ្លែងក្នុងសុន្ទរកថាលោកÉdouard Philippe នាយករដ្ឋមន្រ្ដីបានប្រកាសថា បារ ភោជនីយដ្ឋាន ហាងកាហ្វេ រោងកុននិងសូម្បីតែក្លឹបរាត្រីនឹងត្រូវបិទចាប់ពីពាក់កណ្ដាលអធ្រាត្រយប់នេះ។ លើកលែងតែហាងលក់ម្ហូបអាហារ ឱសថស្ថាន ធនាគារ ឫស្ថានីយ៍ប្រេងឥន្ធនៈនៅតែអាចបើកដំណើរការបាន។ លោកបានបន្ដទៀតថា កន្លែងទាំងអស់ដែលទទួលសាធារណៈជនដែលមិនចាំបាច់ដោយអំពាវនាវឲ្យពលរដ្ឋបារាំងទាំងអស់អនុវត្ដវិធានការណ៍ឲ្យកាន់តែសុីជម្រៅ។ ... Read More »
ទីបំផុត ..! ដូណាល់ត្រាំ រួចផុតពីការផ្ទុក COVID-19
អាមេរិក៖ ទីបំផុត ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ រួចផុតពីការផ្ទុក COVID-19 បន្ទាប់ពីព័ត៌មានជុំវិញពិភពលោក តាមដានពីការធ្វើតេស្តរបស់លោក។ នៅថ្ងៃទី១៥ ខែមីនា នេះ សេតវិមានប្រកាសថា លទ្ធផលធ្វើតេស្តចេញមកហើយ ... Read More »
បន្ទាប់ពីភរិយានាយករដ្ឋមន្ត្រីកាណាដា ឈានដល់ភរិយានាយករដ្ឋមន្រ្តីអេស៉្បាញឆ្លង COVID-19 ដែរ
ទីក្រុងម៉ាឌ្រីដ៖ បើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២០នេះ បានអោយដឹងថា៖ រដ្ឋាភិបាលប្រទេសអេស៉្បាញទើបតែប្រកាសឲ្យដឹងថា ភរិយារបស់នាយករដ្ឋមន្រ្តីអេស៉្បាញ លោក ផេដ្រូ សាន់ឆេស (Pedro Sanchez) ... Read More »
តារាល្បីប្រចាំប្រទេសថៃលោMatthew Deane Chanthavanij ប្រកាសថាខ្លួនបានឆ្លងកូវីត-19(មានវីដេអូ))
លោក Matthew Deane ជាតារាសម្ដែងនិងជាតារាចម្រៀងរបស់ប្រទេសថៃត្រូវជាស្វាមីរបស់តារាចម្រៀងLydia Sarunrat បានបង្ហោះវីដេអូខ្លីមួយលើគណនីInstagram របស់គាត់កាលពីថ្ងៃសុក្រថា«សួស្ដីខ្ញុំបាទMatthew Deaneចង់ជម្រាបគ្រប់គ្នាជាពិសេស សម្រាប់អ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយខ្ញុំក្នុងអំឡុងបីបួនថ្ងៃកន្លងទៅសូមមេត្ដាប្រុងប្រយ័ត្ន។ ខ្ញុំបានឆ្លងវីវុសCovid-19»ដែលកំពុងរាតត្បាតក្នុងប្រទេសថៃនិងជុំវិញពិភពលោកព័ត៌មានបន្ថែមខ្ញុំនឹងធ្វើការជំរាបបន្ដនៅពេលក្រោយប៉ុន្ដែពេលនេះគ្រាន់តែចង់ឲ្យដឹងថាៈខ្ញុំមានជម្ងឺCovid-19ពិតប្រាកដមែន។ ដែលរាប់បញ្ចូលទាំងការស្កេនលទ្ធផលមន្ទីរពិសោធន៍ពីមន្ទីរពេទ្យRamathibodiបានទទួលការមើល៧៤៥៩២៣គិតត្រឹមល្ងាចថ្ងៃសុក្រ។ ក្លិបប្រដាល់Khongsitthaដែលជាកម្មសិទ្ធរបស់តារាវ័យ៤១ឆ្នាំរូបនេះបានធ្វើការបិទទ្វា ដើម្បីសម្លាប់មេរោគផងដែរកាលពីម្សិលមិញនេះ។ គួរបញ្ជាក់ថាតារាចម្រៀងនិងតារាសម្ដែងលោកMatthew Deaneក៍ជាពិធីករដ៍ល្បីមួយក្នុងកម្មវិធីប្រដាល់Thai Fight ... Read More »
សង្គ្រាមលោកលើកទី៣បានផ្ទុះឡើងហើយ គឺសង្គ្រាមប្រឆាំង«កងទ័ពផ្លូវងងឹតកូវីដ-១៩»
អ្វីដែលយើងមើលមិនឃើញនិងភ្នែកចាប់មិនបាន ប៉ុន្តែវាអាចសម្លាប់យើងបាន ជាការវាយប្រហារផ្លូវងងឹត។ ផ្លូវងងិតនៅទីនេះ មិនសម្តៅទៅលើព្រាយបីសាចនោះឡើយ គឺសម្តៅទៅលើមេរោគ កូវីដ-១៩។ ពិភពលោក បានឆ្លងកាត់ដំណាក់កាលនៃសង្គ្រាមក្តៅ សង្គ្រាមលោកលើក ទី១ លោកលើកទី២ សង្គ្រាមត្រជាក់ សង្គ្រាមសេដ្ឋកិច្ច… ... Read More »
អេហ្ស៊ីបរងការវាយប្រហារ ដោយគ្រោះទឹកជំនន់ ស្លាប់២១នាក់
អេហ្សុីប៖ ក្នុងពេលដែលបណ្តាប្រទេសជុំវិញពិភពលោក កំពុងតែខិតខំទប់ស្កាត់ការឆ្លងរាលដាលនៃរុសផ្លូវដង្ហើមថ្មី គឺគូវីដ-១៩ ប្រទេសអេសហ្ស៊ីប បែជារងការវាយប្រហារដោយ ព្យុះនិងទឹកជំនន់ បន្ថែមពីលើកូវីដ-១៩ បណ្តាលឲ្យអ្នកស្លាប់ ២១នាក់។ អេហ្ស៊ីបមានអ្នកឆ្លងកូវីដ-១៩ចំនួន ៨០នាក់ ស្លាប់២នាក់និងចេញពីមន្ទីពេទ្យជិត៣០នាក់ ។ ប៉ុន្តែពេលនេះ គ្រោះធម្មជាតិ ... Read More »
ការរើសអើងជាតិសាសន៍បន្តកើតឡើង ជនជាតិអាមេរិក វាយជនជាតិអាស៊ីចោទថាជាមេរោគ
ជនជាតិអាស៊ីនៅជុំវិញពិភពលោក ពិសេសគឺនៅប្រទេសលោកខាងលិចកំពុងក្លាយទៅជាគោលដៅនៃការវាយប្រហារ ដោយចោទថាជាប្រភពនៃការចម្លងមេរោគកូវីដ-១៩។ បច្ចុប្បន្ន ជំងឺផ្លូវដង្ហើមបង្កឡើងដោយវីរុសកូវីដ-១៩ បានឆ្លងរាលដាលខ្លាំងបំផុតនៅបណ្តាប្រទេសលោក ខាងលិច ក្នុងនោះមានអឺរ៉ុបនិងអាមេរិក ។ ចំណែកប្រទេសតំបន់អាស៊ីដែលជាទីកន្លែងចាប់ផ្តើមឡើងនៃវីរុសនេះ មានសភាពល្អប្រសើរទៅវិញ ដោយប្រទេសជាច្រើន បានគ្រប់គ្រងស្ថានភាព ហើយការឆ្លងរាលដាលធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃ។ ចំណែកប្រទេសនៅតំបន់អឺរ៉ុប ... Read More »
លោកត្រាំសម្រេចទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ក្រោយអភិបាលក្រុង ដើរជាមួយលោកឆ្លងមេរោគនេះហើយ
អាមេរិក ៖ មានការមន្ទិលសង្ស័យជាច្រើនថាលោកត្រាំ ក៏បានឆ្លងវីរុសផ្លូវដង្ហើម កូវីដ-១៩នោះដែរ ដោយសារតែ អភិបាលក្រុង Miami លោក Francis Suarez នៅថ្ងៃទី១៤ខែមីនានេះបានរកឃើញឆ្លងវីរុសកូវីដ-១៩ ពីមន្ត្រីប្រេស៊ីលដែលបានបំពេញទស្សនកិច្ច ពេលកន្លងមកថ្មីៗ។ ក្រោយវិលត្រឡប់ពីអាមេរិកមន្ត្រីប្រេស៊ីល រកឃើញមានផ្ទុកវីរុសកូវីដ-១៩។ ... Read More »
ប្រធានាធិបតីអាមេរិកដូណាល់ត្រាំប្រកាសភាពអាសន្នថ្នាក់ជាតិក្នុងសហរដ្ឋអាមេរិក
ទីក្រុងវ៉ាសុីនតោន៖ លោកដូណាល់ត្រាំដែលត្រូវបានចោទប្រកាន់ថាបានឆ្លងវីរុសcovid-19នៅល្ងាចថ្ងៃសុក្រ ទី១៣ ខែមីនា លោកបានប្រកាសរដ្ឋក្នុងភាពអាសន្ននៅក្នុងប្រទេសដើម្បីដោះស្រាយវិបត្ដិនេះ។ លោកបានថ្លែងសុន្ទរកថាមួយនៅសេតវិមានថា«ដើម្បីបញ្ចេញនូវអំណាចពេញលេញនៃធនធានរបស់រដ្ឋាភិបាលខ្ញុំសូមប្រកាសជាបន្ទាន់អំពីភាពអាសន្នរបស់ជាតិ។ លោកបានមានប្រសាសន៍ថា«ខ្ញុំនឹងបញ្ចេញទឹកប្រាក់ចំនួន៥០ពាន់លានដុល្លារសម្រាប់ការប្រយុទ្ធប្រឆាំងការរីករាលដាលនៃវីរុស covid-19។ ថវិកាចំនួន៥០ពាន់លានដុល្លារដែលត្រូវបានសម្របសម្រួលដោយសភាគ្រប់គ្រងគ្រោះមហន្ថរាយធម្មជាតិនិងទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នសហព័ន្ធហៅកាត់ថា FEMA(federal emergency management agency)។ ដូច្នេះទីក្រុងវ៉ាសុីនតោនអាចទាញយកមូលនិធិរហូតដល់៥០ពាន់លានដុល្លារដើម្បីជួយដល់អាជ្ញាធរមូលដ្ឋាន។ ប្រធានាធិបតីរូបនេះបានបញ្ជាក់ថា ... Read More »
សំពះរបៀបរបស់ជាតិខ្មែរ ក៏ព្រះអង្គម្ចាស់ Charles នៃចក្រភព អង់គ្លេសយកគំរូតាមប្រើការ ជំនួសឲ្យការចាប់ដៃ(មានវីដេអូ)
ប្រទេសអង់គ្លេស៖ សូមបញ្ជាក់ថា ឥទ្ធិពល នៃជំងឺផ្លូវដង្ហើមបង្កដោយកូរ៉ូណាថ្មី (COVID- 19) បានសម្លាប់មនុស្សជិត ៥០០០នាក់ បានធ្វើឲ្យ ទម្លាប់រាក់ទាក់គ្នា ជាសាកល មានការ ប្រែប្រួលគួរឲ្យកត់ សម្គាល់ ។ ... Read More »
កូវីដ-១៩ ធ្វើឲ្យតម្លៃប្រេងធ្លាក់ថ្លៃទាបបំផុតមិនធ្លាប់មានរយៈពេលជិត ៣ ទសវត្សរ៍
កូវីដ-១៩ បានវាយប្រហារ ១២០ប្រទេសពេញពិភពលោក ដោយមានអ្នកឆ្លងទាំងអស់ជាង១៣៤ពាន់នាក់ ស្លាប់ជិត៥ពាន់នាក់ និងព្យាបានជាសះស្បើយជាង ៧ម៉ឺននាក់។ ការឆ្លងរាលដាលបានប៉ះពាល់នៅគ្រប់វិស័យទាំងអស់ មិនតែប៉ុណ្ណោះបានធ្វើឲ្យតម្លៃប្រេងធ្លាក់ថ្លៃមិនធ្លាប់មានក្នុងរយៈពេលជិត៣ទសវត្សរ៍កន្លងមក ។ តម្លៃប្រេងបានធ្លាក់ថ្លៃនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ គឺជាថ្ងៃទី៣ហើយដែលតម្លៃបានធ្លាក់ចុះជាប់ៗគ្នា ។ ... Read More »
ហាមប្រទេសអឺរ៉ុបមិនសម្រេច អាមេរិក ចេញច្បាប់ឈប់ប្រើប្រាស់ ឧបករណ៍របស់Huawei
អាមេរិកបានដាក់គំនាបដល់ប្រទេស នៅក្នុងតំបន់អឺរ៉ុប ដែលមានបារាំង អង់គ្លេស អាល្លឺម៉ង់ជាដើម ។ ប៉ុន្តែប្រទេសទាំងនោះមិនស្តាប់តាមអាមេរិក ទៀតឡើយ ដោយបន្តអនុញ្ញាតឲ្យក្រុមហ៊ុនបច្ចេកវិទ្យា ដ៏ធំបំផុតរបស់ចិនចូលរួម កសាងបណ្តាញសេវាអត់ខ្សែ ជំនន់ទី៥ 5G ។ មិនតែប៉ុណ្ណោះ ... Read More »
ប្រទេសជាច្រើននៅតំបន់អឺរ៉ុប សម្រេចបិទសាលារៀនទប់ស្កាត់ឆ្លង Covid-19
បច្ចុប្បន្ន អឺរ៉ុប បានក្លាយទៅជា «សម្បុក» កូវីដ-១៩ ក្រោយពេលដែលចិនបានបំផ្លាញ សម្បុកកូវីដ-១៩ នៅទីក្រុងវូហានដោយជោគជ័យ។ ចិនមានអ្នកឆ្លងនិងស្លាប់ធាក់ចុះទាបបំផុត ហើយ នៅចុងខែមីនានេះ និងមិនមានអ្នកឆ្លងទៀតឡើយ។ ប្រទេសនៅក្នុងតំបន់អឺរ៉ុប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំង ប្រទេសនៅតំបន់អឺរ៉ុប ... Read More »
អុញនោះ! កូវីដ-១៩ ឆ្លងដល់ស្ថាប័នកំពូលរបស់ពិភពលោកហើយ
អង្គការសហប្រជាជាតិគឺជាស្ថាប័នកំពូលរបស់ពិភពលោកទាំងមូល ពេលនេះ មានមន្ត្រីរបស់អង្គការកំពូលនេះឆ្លងវីរុសកូវីដ-១៩ហើយ។ មន្ត្រីការបរទេសប្រចាំនៅអង្គការសហប្រជាជាតិ មកពីប្រទេសហ្វីលីពីន ត្រូវបានរកឃើញឆ្លងវីរុស Covid-19 កាលពីថ្ងៃទី១២ខែមីនា។ មន្ត្រីហ្វីលីពីនទាំងអស់ត្រូវបានកាត់ផ្តាច់ឲ្យនៅដាច់ដោយឡែក នេះជាករណីដំបូងគេបង្អស់ នៅអង្គការសហប្រជាជាតិ ដែលមានមន្ត្រីការបរទេសប្រចាំការនៅទីនោះឆ្លង Covid-19។ នៅអង្គការសហប្រជាជាតិ ហ្វីលីពីនមានមន្ត្រីការបរទេសនិងបុគ្គលិក ... Read More »