ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

លោក Joe Biden សង្ឃឹមថា នឹងយកឈ្នះលោក ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០

នេះជាលើកទី៣ហើយដែល លោក Joe Biden ប្រកាសប្រកួតប្រជែងតំណែងប្រធានាធិបតី ប៉ុន្តែ ការចូលរួមលើកនេះ ខុសពីពីរលើកមុនៗ ដោយសារតែលោកមានបទពិសោធន៍ខ្ពស់ ក្នុងការដឹកនាំប្រទេស ក្រោយចូលរួមជាមួយរដ្ឋាភិបាលរបស់អតីត ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ។ ... Read More »

មន្ត្រីជាន់ខ្ពស់ជាច្រើន ​ត្រូវបានដកតំណែង ក្រោយការវាយប្រហារភេរវកម្ម

ប្រធានាធិបតីស្រីលង្កា បានប្រកាសថា នឹងផ្លាស់ប្តូរតំណែងមន្ត្រីជាន់ខ្ពស់ក្នុងជួរកងទ័ព និងប៉ូលិសជាតិ ដែលមិនអាចទប់ស្កាត់ការវាយប្រហារកើតឡើង​ ។ កាលពីថ្ងៃទី​២៣ ខែមេសា ប្រធានាធិបតីស្រីលង្កា​លោក​ Maithripala Sirisena ​បានប្រកាសថា លោកនឹងផ្លាស់ប្តូរ មេបញ្ជាការយោធា និងប៉ូលិស ... Read More »

យន្តហោះធុនតូច ជួបគ្រោះថ្នាក់ នៅអាមេរិក ស្លាប់៦នាក់

យន្តហោះដឹកអ្នកដំណើរធុនតូច នៅអាមេរិក បានជួបគ្រោះថ្នាក់ បណ្តាលឲ្យអ្នកដំណើរទាំងអស់ នៅលើយន្តហោះស្លាប់ ។ យន្តហោះដែលជួបគ្រោះថ្នាក់នោះ ជាប្រភេទ Beechcraft BE58 នៅរដ្ឋតិចសាស កាលពីថ្ងៃទី២២ ខែមេសា បណ្តាលឲ្យស្លាប់៦នាក់ ។ ... Read More »

គណបក្សកាន់អំណាចឥណ្ឌា សង្ឃឹមទទួលបានជ័យជំនៈ ក្នុងការបោះឆ្នោត

រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានបង្ហាញពីក្តីសង្ឃឹមថា នឹងទទួលបានជោគជ័យ នៅក្នុងការបោះឆ្នោត កំពុងតែធ្វើឡើង ។ ក្នុងពេលនេះដែរ នាយករដ្ឋមន្ត្រី បានបង្ហាញពីគោលនយោបាយយ៉ាងជោគជ័យរបស់លោក គឺទប់ស្កាត់ការវាយប្រហារភេរវកម្ម បានជោគជ័យ ចាប់តាំងពីជាប់ឆ្នោតកាលពីឆ្នាំ២០១៤មក ។ ... Read More »

ជនជាតិ មីយ៉ាន់ម៉ា ដែលភៀសខ្លួន នៅព្រំដែនថៃ នឹងវិលត្រឡប់ទៅកាន់ប្រទេសវិញ

បញ្ហាជនភៀសខ្លួន មីយ៉ាន់ម៉ា នៅព្រំដែនថៃ គឺជារឿងមួយដ៏ស្មុគ្រស្មាញ នាពេលកន្លងមក ក្រោយកម្លាំងទាហានថៃបានរកឃើញ សាកសពជនភៀសខ្លួនជាច្រើន នៅកណ្តាលព្រៃ ក៏ដូចជារំដោះបានជនភៀសខ្លួន មីយ៉ាន់ម៉ាជាច្រើន ដែលត្រូវក្រុមជនខិលខូច បញ្ឆោតយកទៅលក់ ។ បច្ចុប្បន្ន មីយ៉ាន់ម៉ា ... Read More »

អ៊ីរ៉ង់ត្រៀមលក្ខណៈធ្វើសង្គ្រាមទ្រង់ទ្រាយធំ ជាមួយអាមេរិក និងអ៊ីស្រាអែល

ពេលថ្មីៗនេះ ទំនាក់ទំនងរវាង អ៊ីរ៉ង់ នឹងអ៊ីស្រាអែល អាមេរិក ប្រឈមមុខតានតឹងកាន់តែខ្លាំងៗឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសទាំងបី ប្រែប្រួលអាក្រក់ទៅ កំពុងជំរុញឲ្យធ្លាក់ក្នុងសង្គ្រាមជាទ្រង់ទ្រាយធំ ។ កន្លងមកថ្មីៗ ប្រធានាធិបតីអ៊ីរ៉ង់ លោក ... Read More »

ប៉ូលិស អាំងទែរប៉ូល ​បញ្ជូនក្រុមពិសេសទៅជួយស្រីលង្កា​ ស្រាវជ្រាវពីការវាយប្រហារភេរវកម្ម

ប៉ូលិសអន្តរជាតិ អាំងទែរប៉ូល​ បានសម្រេចបញ្ជូនក្រុមពិសេស របស់ខ្លួនទៅកាន់ស្រីលង្កា ជួយស្រាវជ្រាវ​ ការវាយប្រហារភេរវកម្ម ជាបន្តបន្ទាប់សម្លាប់មនុស្ស ជិត​៣០០នាក់ និង ជិត​៥០០នាក់រងរបួស ។ អគ្កនាយក ប៉ូលិស អាំងទែរប៉ូល លោក​ ... Read More »

អាមេរិកឈប់លើកលែងដល់ប្រទេសដែលទិញប្រេងពីអ៊ីរ៉ង់

កន្លងមកអាមេរិក បានលើកលែង ដល់ប្រទេសមួយចំនួន រួចផុតពីទណ្ឌកម្មដោយអនុញ្ញាត ឲ្យបន្តទិញប្រេងពីអ៊ីរ៉ង់ ប៉ុន្តែនៅពេលនេះ អាមេរិកបានឈប់លើកលែង ហើយបើប្រទេសណានៅទិញប្រេងនោះ អាចនឹងទទួលរងការដាក់ទណ្ឌកម្ម ។ សកម្មភាពខាងលើរបស់អាមេរិក ត្រូវបានគេចាត់ទុកថា សម្តៅទៅលើប្រទេសចិន ហើយអាមេរិក អាចនឹងដាក់ទណ្ឌកម្ម ... Read More »

កូរ៉េខាងជើងកំពុងតែអនុវត្តយុទ្ធសាស្ត្រ «ព្រួញមួយបាញ់ចំគោលដៅពីរ »

ក្នុងពេលដែលកូរ៉េខាងជើង និងអាមេរិក ពិភាក្សាមិនមានប្រសិទ្ធភាព ដោយពិភាក្សាពីរលើកមកហើយ មិនមានលទ្ធផល ល្អប្រសើរ ។ មិនតែប៉ុណ្ណោះ អាមេរិក នៅតែបន្តដាក់ទណ្ឌកម្ម កូរ៉េខាងជើង ដដែល ។ នៅពេលនេះ លោកគីម ... Read More »

ប្រធានាធិបតីថ្មីអ៊ុយក្រែន៖ បញ្ចប់សង្គ្រាមនៅតំបន់ភាគខាងកើត គឺជាអាទិភាពរបស់ប្រធានាធិបតីថ្មីអ៊ុយក្រែន

វិវាទនៅក្នុងតំបន់ភាគខាងកើតអ៊ុយក្រែនបានកើតឡើងតាំងពីខែកុម្ភៈ ឆ្នាំ២០១៤ មកទល់ពេលនេះ មិនទាន់បញ្ចប់នៅឡើយ ។ នៅពេលនេះ មេដឹកនាំថ្មីបានប្តេជ្ញាបញ្ចប់សង្គ្រាម នៅទីនោះ នាំមកនូវសន្តិភាព និងបង្រួបបង្រួមជាតិ អ៊ុយក្រែន ។ នៅពេលនេះ ពលរដ្ឋអ៊ុយក្រែន បង្ហាញក្តីសប្បាយរីករាយយ៉ាងខ្លាំង ... Read More »

ជប៉ុន ឥណ្ឌា អូស្ត្រលី​ នឹងចូលរួមដង្ហែក្បួននាវាចម្បាំងជាមួយចិន​ លើកលែងអាមេរិក

អាមេរិកមានកម្លាំងទាហានជាច្រើន នៅក្នុងតំបន់អាស៊ី​ ពិសេសគឺកម្លាំងទាហានជើងទឹក ។ ​មិនតែប៉ុណ្ណោះ អាមេរិក តែងតែ ចល័ត​នាវាចម្បាំង នាវាផ្ទុកយន្តហោះ នៅតំបន់សមុទ្រចិនភាគខាងត្បូង ជាបន្តបន្ទាប់នាពេលកន្លងមក ។ ប៉ុន្តែពេលនេះ អាមេរិកបានបដិសេធ ចូលរួមជាមួយចិន ... Read More »

វិវាទសាសនាជាមួលហេតុបណ្តាលឲ្យវាយប្រហារគ្រាប់បែក ស្លាប់និងរបួស ជិត​៧០០នាក់នៅស្រីលង្កា

ការវាយប្រហារ នៅក្នុងប្រទេសស្រីលង្កាកាលពីថ្ងៃទី២១ ខែមេសា នឹងធ្វើឲ្យសេដ្ឋកិច្ចប្រទេសនេះ ធ្លាក់នៅក្នុងស្ថានភាព វិបត្តិកាន់តែខ្លាំង ខណៈដែល ប្រទេសនេះ កំពុងខិតខំសងបំណុលបរទេស ដល់ទៅ​៥១ពាន់លានដុល្លារ អាមេរិក ។ វិស័យទេសចរណ៍ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ។ ... Read More »

រន្ធត់ណាស់! ស្រីលង្ការងការវាយប្រហារគ្រាប់បែក ស្លាប់​២៩៧នាក់ និង៤៥០នាក់រងរបួស

ការវាយប្រហារគ្រាប់បែក​រហូតដល់​៨លើក បានកើតឡើងនៅប្រទេសស្រីលង្កា​កាលពីព្រឹកថ្ងៃទី២១ ខែមេសា​ ឆ្នាំ២០១៩ បណ្តាលឲ្យស្លាប់មនុស្សរហូតដល់​២០៧នាក់ និង៤៥០នាក់ផ្សេងទៀត រងរបួសធ្ងន់ ស្រាល ។ ប្រភពព័ត៌មានពីកងកម្លាំងប៉ូលិស​ស្រីលង្កា​បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន​ FRANCE 24 ថា ជនរងគ្រោះបាត់បង់ជីវិត​​បានកើនដល់​២០៧នាក់ និង​៤៥០នាក់ផ្សេងទៀតរងរបួស ... Read More »

យោធាថៃនឹងបន្តកាន់អំណាច ក្រោយពេលមិនអាចកំណត់លទ្ធផលបោះឆ្នោត

ដូចអ្វីដែលអ្នកឯកទេសបានលើកឡើង​ ​លទ្ធផលបោះឆ្នោតនឹងមិនអាចប្រកាសជាផ្លូវការបានក្នុងពេលឆាប់ នោះឡើយ គឺរយៈពេល ៦០ថ្ងៃ ក្រោយការបោះឆ្នោត ប៉ុន្តែមកទល់ពេលនេះ​គណៈកម្មការរៀបចំការបោះឆ្នោតនៅមិនទាន់អាចកំណត់កៅអ៊ី បែកចែកឲ្យបណ្តាគណៈបក្សនយោបាយ។ ក្រុមអ្នកប្រឆាំងបានលើកឡើងថា​ហេតុផលមិនអាច បែងចែកចេញគឺដោយសារតែ​ រដ្ឋាភិបាលយោធា របស់លោកប្រាយុទ្ធចាន់ អូចារ្យ​ បានបរាជ័យនៅក្នុងការបោះឆ្នោត ។ ... Read More »

កូរ៉េខាងជើង កាន់តែមានទំនុកចិត្ត រឹងមាំ តទល់ជាមួយអាមេរិក​ ក្រោយមានរុស្ស៊ី​នៅពីក្រោយខ្នង

បច្ចុប្បន្នអាចនិយាយបានថា មានតែរុស្ស៊ី និងចិនប៉ុណ្ណោះទើបអាចរារាំង អាមេរិក​ឈ្លានពានបំផ្លាញប្រទេស ដែលមិនដើរតាន អាមេរិក នៅតំបន់មជ្ឈឹមបូព៌ា ។ នៅពេលនេះដែរ​រុស្ស៊ីកំពុងតែលូកដៃចូលកិច្ចការដោះស្រាយ​បញ្ហាបរមាណូ​នៅកូរ៉េខាងជើង ផងដែរ ។ នៅពេលនេះ រដ្ឋាភិបាលរុស្ស៊ី នឹងធ្វើគ្រប់យ៉ាងតាមលទ្ធភាព ដើម្បីជំរុញការរំលាយនុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ ... Read More »

បាតុកម្មប្រឆាំងអ៊ីស្រាអែលនៅកាហ្សាជាងមួយឆ្នាំហើយ នៅតែបន្តកើតឡើង

ក្រុមជនជាតិប៉ាឡេស្ទីន បាននាំគ្នាធ្វើបាតុកម្មនៅតំបន់ព្រំដែក កាហ្សា​-អ៊ីស្រាអែល ដោយធ្វើឡើងជារៀងរាល់ថ្ងៃសុខ ចុងសប្តាហ៍ ទាមទារឲ្យអ៊ីស្រាអែលដោះលែង អ្នកទោសប៉ាឡេស្ទីន​។ រាល់ពេលមានបាតុកម្ម​គឺតែងតែមានអំពើហឹង្សាកើតឡើង ។ នៅក្នុងបាតុកម្មនៅថ្ងៃទី​១៩ ខែមេសា កន្លងមក មន្ត្រីសុខាភិបាលកាហ្សា បានប្រកាស​ឲ្យដឹងថា យ៉ាងហោចណាស់​មានមនុស្ស ... Read More »

កូនអុករបស់អាមេរិក នឹងមិនបោះបង់ចោលឡើយ បើមិនបានគ្រប់គ្រង វេណេហ្ស៊ុយអេឡា

មេបក្សប្រឆាំងវេណេហ្ស៊ុយអេឡា លោក​ Juan Guaido ដែលបានតាំងខ្លួនជាប្រធានាធិបតី ហើយទទួលបានការគាំទ្រខ្លាំងពីអាមេរិក និងបណ្តាប្រទេសលោកខាងលិច នៅពេលនេះ បានខិតខំ ធ្វើសកម្មភាពដើម្បីទម្លាក់ប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ ។ នៅពេលនេះដែរ ប្រធានាធិបតីស្របច្បាប់ ... Read More »

នយោបាយម៉ាលី ធ្លាក់ក្នុងភាពចលាចល ក្រោយនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីលាលែងពីតំណែង

សារព័ត៌មាន Aljazeera បានផ្សាយថា នាយករដ្ឋមន្ត្រីម៉ាលី លោក Soumeylou Boubeye Maiga និងគណៈរដ្ឋមន្ត្រីទាំងអស់ ប្រកាសលាលែងពីតំណែង កាលពីថ្ងៃទី១៨ ខែមេសា គឺក្រោយពេលមួយខែ ដែលក្រុមទាហាន កុលសម្ព័ន្ធ ... Read More »

ចំនួនអ្នកកើតជំងឺកញ្ជ្រិលកើនឡើង៤ដង នៅលើពិភពលោក

បីខែដើមឆ្នាំ២០១៩នេះ ជំងឺកញ្ជ្រិលកើតឡើង៣០០ភាគរយ នៅទូទាំងពិភពលោក ។ អង្គការសុខភាពពិភពលោក បានប្រកាសឲ្យដឹងថា បច្ចុប្បន្នមាន១៧០ប្រទេស នៅលើពិភពលោកកើតជំងឺកញ្ជ្រិល ដោយមានមនុស្សកើតជំងឺនេះ ដល់ទៅ១១២ពាន់នាក់ និងមានអ្នកស្លាប់ រាប់ពាន់នាក់ ក្នុងរយៈពេល៣ខែដើមឆ្នាំ២០១៩ ។ ដំណាក់កាលដូចគ្នានៅក្នុងឆ្នាំ២០១៨ ... Read More »

បោះឆ្នោតឥណ្ឌូនេស៊ី មិនមាន អ្នកចាញ់ អ្នកឈ្នះ រង់ចាំលទ្ធផលផ្លូវការ

បើទោះបី មានការស្ទង់មតិ និងការរាប់សន្លឹកឆ្នោតលឿង បង្ហាញឲ្យឃើញថា ប្រធានាធិបតី វីដូដូ ទទួលបានជ័យជំនៈ ប៉ុន្តែ មេបក្សប្រឆាំង ក៏បានប្រកាសថា ខ្លួនទើបជាអ្នកទទួលបានជ័យជំនៈពិតប្រាកដ ។ ចំណុចទាំងនោះហើយ បានបង្កក្តីបារម្ភយ៉ាងខ្លាំង ពីវិបត្តិនយោបាយ ... Read More »

នាយករដ្ឋមន្ត្រីឥណ្ឌា ព្រមានថា «ដល់ពេលប៉ាគីស្ថានត្រូវយំ»

ក្នុងពេលដែលទំនាក់ទំនងរវាងឥណ្ឌា និងប៉ាគីស្ថានកំពុងប្រឈមមុខតានតឹងដាក់គ្នានៅតំបន់ព្រំដែនកាស្មៀរ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានប្រកាសពីសមត្ថភាព អាវុធបរមាណូ របស់ប៉ាគីស្ថាន គ្រាន់តែជាល្បែងបោកប្រាស់ បន្លំភ្នែកតែប៉ុណ្ណោះ ។ ឥណ្ឌាទើបជាប្រទេសមាន «ម្តាយនៃគ្រាប់បែកបរមាណូពិតប្រាកដ» ។ ... Read More »

និស្សិតដ៏ស្រស់ស្អាត ត្រូវគេដុតសម្លាប់ ក្រោយប្តឹងនាយកសាលាពីបទបំពានផ្លូវភេទ

រឿងរ៉ាវនិស្សិតស្រី វ័យ១៩ឆ្នាំ ត្រូវគេចាក់សាំងដុតទាំងរស់ ដោយសារតែនាងហ៊ានប្តឹងនាយកសាលា ដែលនាងកំពុងតែរៀន ពីបទរំលោភបំពានផ្លូវភេទ ។ រឿងរ៉ាវនេះ បង្កការខឹងសម្បារយ៉ាងខ្លាំង ពីមហាជន គ្រប់ទិសទី។ នាង Nusrat Jahan Rafi ... Read More »

កូរ៉េខាងជើង កំពុងតែដាក់គំនាបទៅលើអាមេរិកឲ្យលុបទណ្ឌកម្ម ដើម្បីដោះដូរការរំសាយអាវុធ

ក្រោយជំនួបពិភាក្សា លើកទីពីរជាមួយលោក ត្រាំ ដោយមិនទទួលបានជោគជ័យ​ ហើយលោកត្រាំ ទៅកាន់អាមេរិកវិញ មុនពេលកំណត់ នៅពេលនោះកូរ៉េខាងជើង បានស្នើអាមេរិកលុបទណ្ឌកម្ម មួយផ្នែកដើម្បីដោះដូរ នឹងការរំសាយទីតាំងបរមាណូ តែអាមេរិកមិនព្រម ។ ក្រោយវិលទៅកាន់ប្រទេសវិញ មេដឹកនាំ ... Read More »

តុលាការអាចនឹងលូកដៃ ក្នុងការបោះឆ្នោតនៅឥណ្ឌូនេស៊ី

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo អាចនឹងបន្តដឹកនាំប្រទេសនៅអាណត្តិទីពីរជាបន្តទៀត ក្រោយលទ្ធផលបណ្តោះអាសន្ន ក្នុងការបោះឆ្នោតកាលពីថ្ងៃទី១៧ ខែមេសា ឃើញថា លោក Joko Widodo នាំមុខគូប្រជែង ។ ជាមួយគ្នានោះ គណបក្សប្រឆាំងដឹកនាំ ... Read More »

ស្លាប់និងរបួសកើនឡើងជាង២០០នាក់ នៅក្នុងគ្រោះទឹកជំនន់ នៅប៉ាគីស្ថាន

ភ្លៀងធ្លាក់ខ្លាំង បង្កឲ្យមានគ្រោះទឹកជំនន់វាយប្រហារប៉ាគីស្ថាន សម្លាប់មនុស្សដល់ទៅ៤៩នាក់ហើយមកទល់ពេលនេះ និង មានអ្នករងរបួសដល់ទៅ១៧៦នាក់ ។ ក្រុមជួយសង្គ្រោះបានខិតខំជួយដល់ពលរដ្ឋរង្គ្រោះ ដោយទឹកជំនន់ឲ្យបានទាន់ពេលវេលា ។ ចំណែកមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយរបស់ប៉ាគីស្ថាន (NDMA) កាលពីថ្ងៃទី១៧ ខែមេសា បានប្រកាសថា ជំនន់ទឹកភ្លៀង ... Read More »

ពាក់ព័ន្ធគ្រឿងញៀន អតីតប្រធានាធិបតី ប៉េរ៉ូ ម្នាក់ធ្វើអត្តឃាត​ ម្នាក់ដេកពេទ្យ

រដ្ឋាភិបាលប៉េរ៉ូ​បានចាត់វិធានការតឹងតែងបំផុត ប្រឆាំងអំពើពុករលួយ លាងលុយខ្មៅ​ ធ្វើឲ្យមន្ត្រីជាច្រើនត្រូវបាត់បង់តំណែង ។ ចំណែកអតីតប្រធានាធិបតីវិញ ក៏មិនរួចខ្លួននោះដែរ ដោយស្ថិតនៅក្នុងការស្រាវជ្រាវឈានដល់ការចាប់ខ្លួនកាត់ទោសទៅតាមផ្លូវច្បាប់ ។ ទាំងនោះហើយបានធ្វើឲ្យ អតីតប្រធានាធិបតីប៉េរ៉ូ ម្នាក់ទៀតហើយបានចូលព្យាបាលនៅក្នុងមន្ទីរពេទ្យ ក្រោយពេលប៉ូលិសបានចាប់ខ្លួនពីបទពុករលួយ ​។ ​ ... Read More »

អាមេរិកបញ្ជូនគណៈប្រតិភូទៅកាន់រុស្ស៊ី មុនពេលជំនួប លោកពូទីន និងគីម ជុងអ៊ុន

អាមេរិកកំពុងតែខិតខំជំរុញឲ្យរុស្ស៊ី​ ដាក់គំនាបទៅលើ​មេដឹកនាំគីម ជុងអ៊ុន ឲ្យបោះបង់កម្មវិធីបរមាណូ​ នៅក្នុងជំនួបកំពូល រវាងលោក ពូទីន នឹងគីម ជុងអ៊ុន ដែលអាចនឹងធ្វើឡើងនៅចុងខែមេសាខាងមុខនេះ ។ នៅពេលនេះ អាមេរិកបានបញ្ជូនគណៈប្រតិភូទៅកាន់ រុស្ស៊ី ឲ្យបានមុនជំនួប ... Read More »

នៅខែឧសភាខាងមុខអូស្ត្រាលីនឹងចាប់ផ្តើមបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី

ការបោះឆ្នោតអូស្ត្រាលីលើកនេះគឺជាការប្រកួតប្រជែង ស្វិតស្វាញបំផុតរវាងនាយករដ្ឋមន្ត្រី Scott Morrison និងមេបក្ស ប្រឆាំង ដោយសារតែការស្ទង់មតិ គឺមានសំឡេងគាំទ្រប្រហាក់ប្រហែលគ្នា ។ ពេល វេលាបោះឆ្នោតត្រូវបាន នាយករដ្ឋមន្ត្រី អូស្ត្រាលីប្រកាសជាផ្លូវការនៅពេលវេលាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និង នាយករដ្ឋមន្ត្រីនៅថ្ងៃទី១៨ ... Read More »

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ជាប់ឆ្នោតជាថ្មីក្នុងការបោះឆ្នោតកាលពីថ្ងៃទី៩ ខែមេសា

បណ្តាញទូរទស្សន៍ប៉ុស្តិ៍លេខ១២ របស់អ៊ីស្រាអែល នៅថ្ងៃទី១០ ខែមេសា បានផ្សាយថា នាយករដ្ឋមន្ត្រី ណេតាន់ យ៉ាហូ ទទួលបានជ័យជំនៈនៅក្នុងការបោះឆ្នោត ហើយបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីអាណត្តិទី៥ ជាបន្តទៀត ។ ជាមួយនឹងលទ្ធផល ក្រោយរាប់សន្លឹកឆ្នោតបាន៩៦ភាគរយ គណបក្ស ... Read More »

អាមេរិកអេហ្ស៊ីបបង្កើនទំនាក់ទំនងទ្វេភាគីកាន់តែប្រសើរឡើង

ប្រធានាធិបតីអេហ្ស៊ីប កាលពីថ្ងៃទី៩ ខែមេសា បានបំពេញទស្សនកិច្ចជាលើកទីពីរ ទៅកាន់អាមេរិក ដើម្បីបង្កើនទំនាក់ទំនងទ្វេភាគីកាន់តែប្រសើរឡើង ក្នុងនោះមានវិស័យពាណិជ្ជកម្ម និងយោធា ។ នៅក្នុងដំណើរទស្សនកិច្ចនោះ បញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសអេហ្ស៊ីប មិនបានស្ថិតនៅក្នុងប្រធានបទរបស់លោកដូណាល់ ត្រាំ នោះឡើយ បើទោះបីក្រុមសិទ្ធិមនុស្សនិយាយថា ... Read More »