អន្តរជាតិ៖ ប្រទេសវៀតណាម បន្ទាប់ពីករណីឆ្លងជំងឺកូវីដ–១៩ បានស្ងាប់ស្ងាត់ក្នុងរយៈពេលជិតពីរខែមកនេះ ស្រាប់តែនៅថ្ងៃទី២៨ ខែមករាឆ្នាំ២០២១នេះ អាជ្ញាធរមូលដ្ឋាន បានរាយការណ៍ថា រកឃេីញករណីឆ្លងជំងឺកូវីដ–១៩ ថ្មីចំនួនពីរនាក់មុនពិធីបុណ្យចូលឆ្នាំប្រពៃណីរបស់វៀតណាមនិងស្របពេលកិច្ចប្រជុំដ៏ធំរបស់បក្សកុម្មុយនីស្តវៀតណាម ដែលកំពុងធ្វើឲ្យមានការបារម្ភយ៉ាងខ្លាំង។ ជាក់ស្តែង នេះជាករណីថ្មីលើកដំបូងក្នុងរយៈពេល៥៥ថ្ងៃចុងក្រោយ ខណៈករណីឆ្លងកូវីដ–១៩ ចំនួនពីរត្រូវរកឃើញនៅខេត្ត ... Read More »
ព័ត៌មានអន្តរជាតិ
ច្បាប់បម្រាមគោចរមិនមានប្រសិទ្ធភាព បារាំងត្រៀមបិទប្រទេសលើកទី៣
បារាំងមានគម្រោងបិទប្រទេសជាលើកទី៣ដូចជាការបិទលើកទី១ កាលពីខែមីនាឆ្នាំ២០២០ ក្នុងនោះមានបិទសាលារៀន ហាងលក់ទំនិញផ្សេងៗភោជនីយដ្ឋាន…លើកលែងតែហាងលក់ស្បៀងអាហារចាំបាច់។ រយៈពេល២សប្តាហ៍ដែលដាក់បម្រាមគោចរនៅទូទាំងប្រទេសចាប់ពីវេលាម៉ោង១៨ ដល់ម៉ោង៦ព្រឹកគឺមិនមានប្រសិទ្ធភាព គ្រប់គ្រាន់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ទម្រង់ថ្មីឡើយ។ រដ្ឋាភិបាលបារាំងកំពុងតែពិចារណា លើគម្រោងបិទប្រទេសជាលើកទី៣ទៀត។ កាលពីថ្ងៃទី១៦ខែមករា បារាំងបានអនុវត្តច្បាប់បម្រាមគោចរ ចាប់ពីម៉ោង១៨ ដល់ម៉ោង៦ព្រឹកដោយសង្ឃឹមថាអាចទប់ស្កាត់ការឆ្លងកូវីដ -១៩ និងបញ្ចៀសការបិទប្រទេសជាលើកទីបី ... Read More »
គណបក្សប្រជាធិបតេយ្យស្នើសេចក្តីព្រាងច្បាប់បំបែកទីក្រុងវ៉ាស៊ីនតោនទៅជារដ្ឋទី៥១របស់អាមេរិក
កាលពីថ្ងៃទី២៧ ខែមករា ក្រុមតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ ដឹកនាំដោយតំណាងរាស្ត្រTom Carper បានស្នើសេចក្តីព្រាងច្បាប់បំបែកទីក្រុងវ៉ាស៊ីតោនទៅជារដ្ឋទី៥១របស់អាមេរិក។ នៅលើបណ្តាញសង្គម Twitter តំណាងរាស្ត្រTom Carperបានបញ្ជាក់ថា ថ្ងៃនេះយើងមានមោទនភាពក្នុងការណែនាំសេចក្តីព្រាងច្បាប់ដើម្បីបំបែកទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ទៅជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិក ។ ... Read More »
បិសាចក្រហម Man United ចាញ់ក្រុមបាតតារាង បាត់បង់ឱកាសឡើងកំពូលតារាង
ក្រុមបិសាចក្រហម Manchester United បានបរាជ័យក្រោមថ្វីជើងក្រុមបាតតារាង Sheffield United ក្នុងលទ្ធផល២ទល់១ ធ្វើឲ្យក្រុមដែលធ្លាប់តែខ្លាំងមួយនេះបាត់បង់៣ពិន្ទុ ក្នុងឱកាសឡើងឈរកំពូលតារាងបណ្តោះអាសន្នក្របខ័ណ្ឌ Premier League ។ តាមការចេញផ្សាយរបស់សារព័ត៌មាន BBC Sport ... Read More »
មន្រ្តីប៉ូលិសអាមេរិកម្នាក់ទៀតបានធ្វើអត្តឃាតបន្ទាប់ពីកុបកម្មនៅវិមានកាពីតូល
ក្រោយអំពើហិង្សានៅវិមានកាពីតូល ពេលនេះមានមន្ត្រីប៉ូលិសម្នាក់ទៀតហើយ បានធ្វើអត្តឃាត ។ ស្នងការប៉ូលិសទីក្រុងវ៉ាស៊ីនតោន លោកRobert Contee កាលពពីថ្ងៃទី ២៧ខែមករា បានបញ្ជាក់ថា មន្ត្រីប៉ូលិស ឈ្មោះJeffrey Smith ជាបូលិសម្នាក់ ក្នុងចំណោម ... Read More »
CAS បើកសវនាការលើបណ្តឹងឧទ្ធរណ៍របស់ Yastremska មុនការប្រកួតកម្មវិធី Australian Open
តុលាការអាជ្ញាកណ្តាលកីឡា (CAS) បានឲ្យដឹងថា ខ្លួនបានចាប់ផ្តើមបើកសវនាការបណ្តឹងសាទុក្ខជាបន្ទាន់របស់កីឡាការិនីវាយតឺន្នីសDayana Yastremska ដែលត្រូវបានផ្អាកជាបណ្តោះអាសន្ន។ ដូច្នេះការសម្រេចចិត្តអាចត្រូវបានធ្វើឡើងដោយមានការចូលរួមផ្ទាល់របស់នាងនៅក្នុងព្រឹត្តិការណ៍ Australian Open នៅខែក្រោយ។ កីឡាការិនី Yastremska របស់អ៊ុយក្រែនត្រូវបានព្យួរនៅដើមខែនេះបន្ទាប់ពីទីភ្នាក់ងារប្រឆាំងគ្រឿងញៀនពិភពលោក (WADA) បានរកឃើញសារធាតុហាមឃាត់នៅក្នុងទឹកនោមក្រៅការប្រកួតដែលនាងបានដាក់។ ... Read More »
Papu Gomez ចុះហត្ថលេខាចូលជាមួយក្លិប Sevilla ជាផ្លូវការ
ក្រោយពីមានការបែកបាក់ក្នុងទំនាក់ទំនងរវាងគ្រូបង្វឹក Atalanta លោក Gian Piero Gasperini និងកីឡាករ Papu Gomez ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអាហ្សង់ទីនរូបនេះបានចុះកិច្ចសន្យាជាផ្លូវការជាមួយក្រុម Sevilla។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA កាលពីថ្ងៃទី២៧ មករា។ ... Read More »
អតីតអ្នកចាត់ការទូទៅក្លិប Aston Villa និង Celtic លោក Jozef Venglosទទួលមរណភាពក្នុងវ័យ៨៤ឆ្នាំ
លោក Jozef Venglos ដែលជាអ្នកគ្រប់គ្រងដំបូងនៅក្លិបនៅអង់គ្លេសនិងអៀរឡង់ដែលទទួលបន្ទុកជាក្រុមនៅលីគកំពូលអង់គ្លេសបានទទួលមរណភាពក្នុងអាយុ៨៤ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC Sport កាលពីថ្ងៃទី២៧ មករា ឆ្នាំ២០២១។ បុរសសញ្ជាតិស្លូវ៉ាគីរូបនេះបានបង្កើតប្រវត្តិសាស្រ្តនៅពេលដែលគាត់ត្រូវបានតែងតាំងនៅក្លិប Aston Villa ក្នុងឆ្នាំ១៩៩០។ គាត់បានដឹកនាំរយៈពេលតែមួយរដូវកាលប៉ុណ្ណោះនៅក្លិបនេះ ... Read More »
Ozil ផ្លាស់ពី Arsenal ទៅចូលរួមជាមួយក្រុម Fenerbahce របស់ទួរគីជាផ្លូវការ
ក្លិបកាំភ្លើងធំ Arsenal បានអះអាងថា ខ្សែបម្រើសញ្ជាតិអាឡឺម៉ង់ MesutOzil បានបញ្ចប់ការផ្លាស់ប្តូរទៅកាន់ក្រុម Fenerbahce របស់លីគកំពូលទួរគីជាអចិន្ត្រៃយ៍ហើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន dailymail កាលពីថ្ងៃទី២៧ ខែមករា។ ក្លិប Fenerbahce បានប្រកាសកាលពីសប្តាហ៍មុនថា ... Read More »
អតីតប្រធានាធិបតី ដូណាល់ ត្រាំ ទៅរស់នៅFlorida ក្រោយបញ្ចប់តំណែង ចុះអតីតអនុប្រធានាធិបតីវិញ?
អតីតប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បានទៅកាន់ស្រុកកំណើតនៅ Florida វាយកូនហ្គោលយ៉ាងរំភើយ ចុះចំណែកអនុប្រធានាធិបតី Mike Pence និងរដ្ឋមន្ត្រីការបរទេសអាមេរិក វិញ ពេលនេះ ទៅជាយ៉ាងណាហើយ? តាមសារព័ត៌មាន Business Insider បានដកស្រង់ប្រភពព័ត៌មានបានឲ្យដឹងថា ... Read More »
ឥណ្ឌាចាប់ខ្លួនបាតុករ២០០នាក់ ដែលបង្កអសន្តិសុខក្នុងសង្គម
កម្លាំងប៉ូលិសឥណ្ឌាបានបើកការស្រាវជ្រាវ២២ករណីផ្សេងគ្នា ពាក់ព័ន្ធចេតនាបង្កអសន្តិសុខ អំពើហិង្សាសំដៅទៅលើកម្លាំងប៉ូលិស ។ កាលពីថ្ងៃទី ២៧ ខែមករា កម្លាំងប៉ូលិសទីក្រុងញូវដេលីបានចាប់ខ្លួន មនុស្ស២០០នាក់ ដោយចោទប្រកាន់ពីបទហិង្សាក្នុងពេលធ្វើបាតុកម្មត្រាក់ទ័រក្នុងថ្ងៃដែលឥណ្ឌាប្រារព្ធខួប៧២ឆ្នាំថ្ងៃបង្កើតសាធារណរដ្ឋឥណ្ឌា ថ្ងៃទី២៦ខែមករា។ ការធ្វើបាតុកម្មត្រាក់ទ័ររបស់កសិករកាលពីថ្ងៃទី២៦ខែមករា បណ្តាលឲ្យមានមនុស្សម្នាក់ស្លាប់ និងប៉ូលិស ៣០០នាក់រងរបួស ... Read More »
ប្រធានាធិបតី បៃឌិន ជំរុញការដាក់រូបភាពស្ត្រីស្បែកខ្មៅលើក្រដាសប្រាក់២០ដុល្លារ
គម្រោងដាក់អតីតទាសករនិងចារកម្មសង្គ្រាមស៊ីវិលដែលជាជនជាតិស្មែកខ្មៅ Harriet Tubman លើក្រដាសប្រាក់២០ ដុល្លារ ដែលត្រូវបានព្យួរនៅក្រោមរដ្ឋការអតីតប្រធានាធិបតីTrump ឥឡូវនេះនឹងត្រូវបានបង្កើនល្បឿនដោយប្រធានាធិបតី Biden ដើម្បីបោះពុម្ពក្រដាសប្រាក់ថ្មី ។ គម្រោងដាក់រូបភាពរបស់លោកស្រីHarriet Tubman ជំនួសអតីតប្រធានាធិបតី Andrew Jackson ... Read More »
COVID-19 បានសម្លាប់ពលរដ្ឋថៃថ្មីម្នាក់ទៀត ខណៈរកឃេីញអ្នកឆ្លងថ្មី ចំនួន ៨១៩នាក់
អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន CNA បានចុះផ្សាយថានៅថ្ងៃពុធទី២៧ ខែមករា ឆ្នាំ២០២១នេះថា អាជ្ញាធរសុខាភិបាលថៃ បានប្រកាសពីការរកឃើញ COVID-19 ៨១៩ករណីថ្មីបន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ១៥,៤៦៥នាក់។ខណៈអ្នកស្លាប់ថ្មីម្នាក់ ក៏ត្រូវបានរាយការណ៍ផងដែរ ... Read More »
មេដឹកនាំរុស្ស៉ី និងមេដឹកនាំថ្មីរបស់អាមេរិក ជជែកគ្នាជាលើកដំបូងដោយផ្តោតលើនុយក្លេអ៊ែរ សិទ្ធិមនុស្ស និងវិបត្តិនៅអ៊ុយក្រែន
អន្តរជាតិ៖ លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិកជាប់ឆ្នោតថ្មី នៅថ្ងៃទី២៦ខែមករា ឆ្នាំ២០២១ បានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ជាលើកដំបូង បានលើកឡើងពីបញ្ហារសើបៗក្នុងទំនាក់ទំនងទ្វេភាគីដូចជាការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ សន្តិសុខអ៉ីនធេីណេត និងវិបត្តិនៅអ៊ុយក្រែន។ មិនតែប៉ុណ្ណោះលោក ... Read More »
មេដឹកនាំកំពូលចិន៖ ជំរុញឲ្យពិភពលោក ប្រកាន់ខ្ជាប់ពហុភាគីនិយម ដើម្បីដោះស្រាយបញ្ហាស្មុគ្រស្មាញ
អន្តរជាតិ៖ លោក ស៊ី ជិនភីង ប្រធានាធិបតីចិន នៅថ្ងៃទី២៥ ខែមករា បានបញ្ជាក់ថា ការខ្វះសាមគ្គីភាពរបស់ពិភពលោក មិនអាចដោះស្រាយបញ្ហាប្រឈមរួមបានទេ។ ដោយប្រធានាធិបតីចិនរូបនេះ បានជំរុញឲ្យពិភពលោកប្រកាន់ខ្ជាប់ពហុភាគីនិយម និងកសាងសហគមន៍ជាមួយអនាគតរួម ដើម្បីដោះស្រាយបញ្ហាស្មុគ្រស្មាញជាច្រើន ដែលពិភពលោក ... Read More »
ស្ងាត់ៗព្រះមហាក្សត្រថៃតែងតាំង ស្នំឯកជាព្រះមហេសីទីពីរ
ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់រាជវង្សថៃ ដោយតែងតាំងស្នំឯក Sineenat Wongvajirapakdi ដែលព្រះមហាក្សត្របានដកតំណែងកន្លងមកនោះធ្វើជាមហេសីទីពីរ។ កន្លងមកស្នំឯកត្រូវបានដកតំណែង ពីបទខ្វះការគោរពដល់ព្រះអគ្គមហេសី ។ ព្រះមហាក្សត្រថៃ Maha Vajiralongkorn ព្រះជន្ម៦៨វស្សា ... Read More »
អង់គ្លេសមានអ្នកស្លាប់ដោយកូវីដ-១៩ កើនឡើងជាង១សែននាក់ហើយ
មកដល់ព្រឹថ្ងៃទី២៧ខែមករានេះ អង់គ្លេសបានប្រារព្ធពិធីគោរពវិញាណក្ខន្ធដល់ពលរដ្ឋជាង១សែននាក់ហើយដែលបានស្លាប់ដោយកូវីដ-១៩។ ការស្លាប់គឺមានច្រើនជាង អ្នកសា្លប់នៅក្នុងសង្គ្រាមលោកលើកទីពីរទៅទៀត។ ទីស្នាក់ការសមាគមសុខាភិបាលអង់គ្លេសបានប្រើប្រាស់ម៉ាស៊ីន បញ្ចាំងរូបភាពឡើងជញ្ជាំងដើម្បី រំលឹកដល់អ្នកស្លាប់ដោយសារកូវីដ-១៩ជាង១សែននាក់ ។ ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីអង់គ្លេស លោក ប៊ូរីស ចនសុន បានបញ្ជាក់ថា ... Read More »
ករណីឆ្លងកូវីដ-១៩ នៅប្រទេសឥណ្ឌូនេស៊ី មានអ្នកឆ្លងលើស១លាននាក់ ក្នុងនោះស្លាប់ជាង២៨០០០នាក់
អន្តរជាតិ៖ បើតាមទិន្នន័យផ្សាយដោយ worldometers បានបង្ហាញថា ឥណ្ឌូនេស៊ី ក្លាយជាប្រទេសទី១៩លើពិភពលោកដែលមានអ្នកឆ្លងលើស១លាននាក់ ក្នុងនោះស្លាប់ជាង២៨០០០នាក់។ ខណៈអ្នកឆ្លងកូវីដ–១៩នៅលើពិភពលោកទាំងមូល មានជាង១០០លាននាក់ ក្នុងនោះស្លាប់ជាង២.១៦លាននាក់ និងសះស្បើយជាង៧២.៨១លាននាក់។ បើតាមអាជ្ញាធរឥណ្ឌូនេស៊ី កាលពីថ្ងៃម្សិលមិញ ... Read More »
អាមេរិកកំណត់គោលដៅផ្តល់វ៉ាក់សាំងគ្រប់ចំនួនដល់ពលរដ្ឋ នៅរដូវក្តៅខាងមុខ
ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានប្រកាសថា នឹងបង្កើនចំនួនវ៉ាក់សាំងនៅតាមទីតាំងនានាទូទាំងប្រទេសឡើងដល់១០លានដូស ក្នុងមួយសប្តាហ៍ ដើម្បីបំពេញតម្រូវការចាក់វ៉ាក់សាំង ឲ្យបានគ្រប់គ្រាន់ ។ ប្រធានាធិបតី បៃឌិន បានកំណត់គោលដៅទិញវ៉ាក់សាំងកូវីដ១៩ បន្ថែម ២០០លានដូស ... Read More »
Man City, Arsenal, Leed United, West Ham ធ្វើបានល្អក្រៅទឹកដី
ការប្រកួតក្របខ័ណ្ឌអង់គ្លេស Premier League សម្រាប់សប្តាហ៍ទី២០ ក្រុមភ្ញៀវទាំង៤ក្រុមដូចជា Man City, Arsenal, Leed United, West Ham សុទ្ធតែទទួលបានលទ្ធផលល្អទាំងអស់ ដោយបានយកឈ្នះក្រុមម្ចាស់ផ្ទះរៀងៗខ្លួន។ នេះបើយោងតាមលទ្ធផលរបស់ ... Read More »
ព្រឹទ្ធសភាអាមេរិកអនុម័តលោក Antony Blinken ធ្វើជារដ្ឋមន្ត្រីការបរទេស
នៅថ្ងៃទី២៦ ខែមករា (ពេលវេលានៅអាមេរិក ) ព្រឹទ្ធសភាបានបោះឆ្នោតអនុម័តតែងតាំងលោកAntony Blinken ធ្វើជារដ្ឋមន្ត្រីការបរទេសអាមេរិក ។ ជាមួយនឹងសំឡេងគាំទ្រ៧៨ ទល់និង២២ លោកAntony Blinken បានក្លាយជារដ្ឋមន្ត្រីការបរទេសទី ៧១របស់អាមេរិក ។ ... Read More »
កីឡាករបាល់ទាត់ពិភាក្សាអំពីការរំលោភបំពានតាមអុីនធើណេតជាមួយមន្រ្តីរដ្ឋាភិបាលអង់គ្លេស
កីឡាករបាល់ទាត់អង់គ្លេសកំពូលៗរួមទាំងប្រធានក្រុម Liverpool កីឡាករ Jordan Henderson និងអតីតកីឡាការិនីអន្តរជាតិ លោកស្រី Karen Carney បានពិភាក្សាអំពីការរំលោភបំពាន និងការរើសអើងតាមអុីនធើណេតជាមួយរដ្ឋមន្រ្តីរដ្ឋាភិបាលអង់គ្លេសកាលពីថ្ងៃចន្ទ ដើម្បីរកដំណោះស្រាយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ ដែល CNA ... Read More »
កីឡាករប្រឈមនឹងបញ្ហាចាក់វ៉ាក់សាំង COVID-19 នៅមុនព្រឹត្តិការណ៍អូឡាំពិក
នៅពេលដែលអ្នករៀបចំអូឡាំពិកបដិសេធសេចក្តីរាយការណ៍ថា ការប្រកួតកីឡានៅទីក្រុងតូក្យូរដូវក្តៅនេះនឹងត្រូវពន្យារពេលម្តងទៀត ពួកគេ និងអង្គភាពកីឡាដទៃទៀតកំពុងប្រជែងនឹងបញ្ហានៃការចាក់វ៉ាក់សាំង COVID-19 សម្រាប់អ្នកចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិមួយនេះ។ តាមការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីថ្ងៃអង្គារបានឲ្យដឹងថា លោក Denis Masseglia ប្រធានគណៈកម្មាធិការជាតិអូឡាំពិកបារាំងបាននិយាយថា គ្មានជំរើសអ្វីក្រៅពីការចាក់វ៉ាក់សាំងហើយថាការរក្សាការប្រកួតកីឡានេះនឹងស្ថិតក្នុងភាពគ្រោះថ្នាក់ ។ ... Read More »
ករណីឆ្លងកូវីដ-១៩ នៅក្របខ័ណ្ឌ Premier League បានធ្លាក់ចុះជាថ្មីដោយរកឃើញតែ៨នាក់
យោងតាមការចេញផ្សាយរបស់ Livescore News បានឲ្យដឹងកាលពីថ្ងៃទី២៦ មករាថា ក្របខ័ណ្ឌ Premier League បានប្រកាសពីករណីវិជ្ជមានថ្មីចំនួន៨នាក់ពីការធ្វើតេស្តរកជំងឺកូវីដ-១៩ពីរលើកចុងក្រោយ ដែលពាក់កណ្តាលនៃចំនួនកីឡាករ និងបុគ្គលិកក្លិបដែលបានធ្វើតេស្តវិជ្ជមានកាលពីសប្តាហ៍មុន។ ការធ្វើតេស្តត្រូវបានកើនឡើងរហូតដល់ពីរដងក្នុងមួយសប្តាហ៍កាលពីដើមខែនេះ ដោយសារតែការកើនឡើងនៃអត្រាឆ្លងនៅទូទាំងលីក និងចក្រភពអង់គ្លេសកាន់តែខ្ពស់។ កំណត់ត្រាវិជ្ជមានចំនួន៤០នាក់ត្រូវបានកំណត់នៅចន្លោះថ្ងៃទី២៨ ... Read More »
រដ្ឋមន្ត្រីការពារជាតិកូឡុំប៊ីស្លាប់ដោយសារកូវីដ-១៩
រដ្ឋមន្ត្រីការពារជាតិ កូឡុំប៊ី លោកCarlos Holmes Trujillo បានស្លាប់ដោយសារកូវីដ-១៩ នៅថ្ងៃទី ២៦ខែមករាឆ្នាំ២០២១។ កាលពីថ្ងៃចន្ទសប្តាហ៍កន្លងមក រដ្ឋាភិបាលកូឡំុប៊ីបានប្រកាសថា រដ្ឋមន្ត្រីការពារជាតិ បានបញ្ជូនទៅព្យាបាលជាពិសេស ក្រោយពីឆ្លងកូវីដ-១៩ ។ រដ្ឋមន្ត្រីការពារជាតិ ... Read More »
ចិននឹងធ្វើសមយុទ្ធរយៈពេល៤ថ្ងៃនៅសមុទ្រចិនខាងត្បូង
ចិនបានប្រកាសថានឹងធ្វើសមយុទ្ធរយៈពេល៤ថ្ងៃនៅសមុទ្រចិនខាងត្បូងក្នុងសប្តាហ៍នេះ។ ការធ្វើសមយុទ្ធកើតឡើងក្រោយពេលអាមេរិកបញ្ជូននាវាផ្ទុកយន្តហោះមកកាន់សមុទ្រចិនខាងត្បូង ។ សារព័ត៌មានរ៉យទ័របានដកស្រង់សេចក្តីប្រកាសរបស់នាយករដ្ឋចរាចរណ៍ដែនសមុទ្រចិននៅថ្ងៃទី ២៦ខែមករាដែលបានបញ្ជាក់ថា កម្លាំងទាហានជើងទឹកចិននឹងធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូងនាសប្តាហ៍នេះ។ ការធ្វើសមយុទ្ធកើតឡើងក្រោយពេលក្រសួងការបរទេសចិនប្រកាស ថ្កោលទោសអាមេរិកដែលបានបញ្ជូនក្រុមនាវាចម្បាំងដែលមាននាវាផ្ទុកយន្តហោះមកកាន់សមុទ្រចិនខាងត្បូង។ តាមការប្រកាស រាល់នាវាទាំងអស់ ត្រូវបានហាមប្រាមធ្វើដំណើរចូលតំបន់សមុទ្រចាប់ពីថ្ងៃទី ២៧ខែមករា រហូតដល់ថ្ងៃទី ៣០ ខែមករា ... Read More »
កសិករឥណ្ឌាបើកត្រាក់ទ័រជាង១ម៉ឺនគ្រឿងទៅរដ្ឋធានីធ្វើបាតុកម្ម
កសិករឥណ្ឌារាប់សិបពាន់នាក់បាននាំគ្នាធ្វើបាតុកម្ម ដោយបានបើកត្រាក់ទ័រទៅកាន់រដ្ឋធានីញូវដេលីធ្វើបាតុកម្មក្នុងឱកាសបុណ្យខួបគម្រប់៧២ឆ្នាំថ្ងៃបង្កើតសាធារណរដ្ឋ ឥណ្ឌា។ រដ្ឋធានីញូវដេលីពេញទៅដោយត្រាក់ទ័រដាក់ទង់ជាតិឥណ្ឌានិងទង់សម្ព័ន្ធកសិករឥណ្ឌា។ ក្រុមបាតុករបានស្លៀកពាក់ចម្រុះពណ៌ដោយស្រែកពាក្យស្លោកប្រឆាំងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី ណារ៉េនដ្រា ម៉ូឌី (Narendra Modi)។ កម្លាំងប៉ូលិសប្រឆាំងបាតុករ បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក បាញ់ទឹកដើម្បីបំបែកក្រុមបាតុករនៅ ទីតាំងពីរកន្លែងផ្សេងគ្នា ខណៈដែលក្រុមបាតុករព្យាយាមបំបែករបាំងរបស់ប៉ូលិស សម្រុកចូលរដ្ឋធានី ... Read More »
ឥណ្ឌាហាមប្រាមទិកតុក និងវីឆាត ព្រមទាំងបណ្តាញសង្គមចំនួន៥៧ទៀតជារៀងរហូត
រដ្ឋាភិបាលទីក្រុងញូវដេលី បានហាមប្រាមជារៀងរហូតដល់បណ្តាញសង្គមរបស់ចិន ក្នុងនោះមានទិកតុក វីឆាតនិងបណ្តាញផ្សេងៗទៀតចំនួន៥៧របស់ចិន។ សារព័ត៌មានThe Times of India បានផ្សាយថា ការហាមប្រាមខាងលើដោយសារតែក្រុមហ៊ុនបណ្តាញសង្គមទាំងនោះមិនគោរពសិទ្ធិបុគ្គល និងរក្សាការសម្ងាត់។ ក្រុមហ៊ុនដូចជាByte Dance ដែលមានបណ្តាញទិកតុក និងក្រុមហ៊ុនTencent ... Read More »
បើមិនស្រឡាញ់ចាំបាច់ធ្វើចឹង! កូនក្រមុំជាប់បំណុលពីអ្នកចងការប្រាក់ ខណៈកូនកំលោះមិនបានបង្ហាញខ្លួននៅថ្ងៃរៀបការ
ប្រទេសថៃ៖ មើលទៅគួរឲ្យអាណិតអាសូមណាស់លោក កូនក្រមុំមួយរូប បានជាប់បំណុលពីអ្នកចងការប្រាក់ ខណៈឪពុក-ម្តាយខាងស្រីរងការអាម៉ាស់យ៉ាងខ្លាំង ដោយសារខ្ចីបុលគេយកលុយមករៀបចំពិធីមង្គលការឲ្យកូនស្រី។ ក្រោយពីកូនកំលោះមួយរូបមិនបានបង្ហាញខ្លួននៅថ្ងៃរៀបការ។ចំពោះករណីនេះក៏គេកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងមួយទៀតសម្រាប់ក្នុងសង្គមថៃផងដែរ។ មិនតែប៉ុណ្ណោះ ករណីមួយនេះប៉ូលីសថៃ ក៏បានយកចិត្តទុកដាក់រួចកសាងសំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងកូនកំលោះដែលអាចប្រឈមនឹងការចោទប្រកាន់ពីបទរំលោភ អនីតិជនអាយុ ១៥ ... Read More »
វៀតណាម ប្រារព្ធមហាសន្និបាតបក្ស លើកទី ១៣ មានសមាជិក១៥៨៧នាក់ចូលរួម
ចាប់ពីថ្ងៃទី ២៥ ខែមករាដល់ថ្ងៃទី ២ ខែកុម្ភៈឆ្នាំ ២០២១ នៅមជ្ឈមណ្ឌលសន្និបាតជាតិទីក្រុងហាណូយ បក្សកុម្មុយនិស្តវៀតណាម បានចាប់ផ្តើមរៀបចំ មហាសន្និបាទ តំណាងរាស្ត្រនីតិកាលទី ១៣ ។ នេះជាមហាសន្និបាទ ប្រចាំរបស់បក្សកុម្មុយនិស្តវៀតណាមដែលធ្វើឡើងរៀងរាល់ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច