ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ចុមនោះ! សូម្បីតែផ្ទាំងទឹកកកលើផែនដី​ ក៏រលាយកាន់តែលឿនដែរ ខណៈគិតជាមធ្យមក្នុង១ឆ្នាំ ១.២ទ្រីលានតោន

    អន្តរជាតិ៖ បើយោងតាមក្រុមអ្នកវិទ្យាសាស្រ្តនៅចក្រភពអង់គ្លេស​ បានធ្វេីការសិក្សាថ្មីមួយ​ ដោយបានបង្ហាញថា សព្វថ្ងៃនេះបរិមាណផ្ទាំងទឹកកករបស់ផែនដីយើង កំពុងតែជួបប្រទះការរលាយ ក្នុងកម្រិតយ៉ាងឆាប់រហ័សខ្លាំង បើធៀបនឹងកាលពីអំឡុងពាក់កណ្តាលទសវត្សរ៍១៩៩០។ ជាក់ស្តែងបើតាមសារព័ត៌មាន CNA បានដកស្រង់ចុះផ្សាយនៅព្រឹកថ្ងៃអង្គារទី២៦ ខែមករា ឆ្នាំ២០២១នេះថា ... Read More »

បិតាវិស្វកររបស់ Apple ប្រកាសថាលាឈប់ពីមុខតំណែង និងទៅកាន់គម្រោងថ្មី

អន្តរជាតិ៖​ លោក Dan Riccio បិតាវិស្វករខាងផ្នែក Hardware របស់ក្រុមហ៊ុន Apple បានប្រកាសថា បានលាឈប់ពីមុខតំណែង ដោយត្រូវទៅកាន់គម្រោងថ្មីរបស់ Apple នៅឯក្រៅប្រទេស ប៉ុន្តែមិនបានបញ្ជាក់ថាគម្រោងថ្មីរបស់ Apple ... Read More »

មន្រ្តីជាន់ខ្ពស់ចិន៖ យោធាអាមេរិក បញ្ជូននាវា និងយន្តហោះចូលក្នុងដែនសមុទ្រចិនខាងត្បូង គឺមិនល្អសម្រាប់សន្តិភាពរបស់ខ្លួន

អន្តរជាតិ៖ បើតាមការអះអាងពីអ្នកនាំពាក្យក្រសួងការបរទេសចិនលោកZhao Lijian បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទទី២៥ខែមករាឆ្នាំ២០២១ថា សហរដ្ឋអាមេរិកជារឿយៗ តែងតែបញ្ជូននាវា ក៏ដូចជាយន្តហោះរបស់ខ្លួន ចូលទៅក្នុងដែនសមុទ្រចិនខាងត្បូង ដើម្បីបង្អួតសាច់ដុំហើយនេះគឺមិនល្អសម្រាប់សន្តិភាពនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅយប់ថ្ងៃចន្ទទី២៥ មករា។ លោក ... Read More »

អាមេរិកមានរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជាស្ត្រីលើកដំបូងក្នុងប្រវត្តិសាស្ត្រ

លោកស្រី Janet Yellen អតីតប្រធានមូលនិធិ Fed ត្រូវបានព្រឹទ្ធសភាអាមេរិកបោះឆ្នោតអនុម័ត​ឲ្យកាន់តំណែងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ក្លាយជាស្ត្រីដំបូងគេបង្អស់ដែលកាន់តំណែងដ៏សំខាន់មួយនេះ។ នៅថ្ងៃទី​២៥ខែមករា លោកស្រីទទួលបានការគាំទ្រខ្ពស់ក្នុងការបោះឆ្នោតអនុម័តនៅព្រឹទ្ធសភា​ក្លាយជាស្ត្រីទីមួយកាន់តំណែងក្រសួងហិរញ្ញវត្ថុអាមេរិក។ សារព័ត៌មាន CNBC បានផ្សាយថា លោកស្រីJanet Yellen ដើរតួនាទីយ៉ាងសំខាន់ក្នុងរដ្ឋាភិបាលរបស់ប្រធានាធិបតី ... Read More »

នាយករដ្ឋមន្ត្រីអុីតាលីដាក់លិខិតលាលែងចេញពីតំណែង

នាយករដ្ឋមន្ត្រីអុីតាលី លោក Giuseppe Conte គ្រោងដាក់លិខិតលាលែងចេញពីតំណែងឡើងទៅកាន់ប្រធានាធិបតី Sergio Mattarella នៅថ្ងៃទី​២៦ខែមករានេះ។ នាយករដ្ឋមន្ត្រីសង្ឃឹមថា ការលាលែងចេញពីតំណែងនឹងទទួលបានការជ្រើសរើសពីប្រធានាធិបតីដើម្បីបង្កើតរដ្ឋាភិបាលថ្មី ដែលទទួលបានការគាំទ្រខ្ពស់ក្នុងរដ្ឋសភា ។ ប្រព័ន្ធផ្សព្វផ្សាយអុីតាលីបានផ្សាយថា នាយករដ្ឋមន្ត្រី Giuseppe ... Read More »

ពលរដ្ឋអាមេរិក ២ភាគ៣គាំទ្រវិធានការទប់ស្កាត់កូវីដ​-១៩ របស់ប្រធានាធិបតីបៃឌិន ក្នុងសប្តាហ៍ទីមួយនៃការកាន់អំណាច

តាមការស្ទង់មតិរបស់​ABC News/Ipsos បានប្រកាសនៅថ្ងៃទី​២៤ខែមករាថា មានពលរដ្ឋអាមេរិកដល់ទៅ​២ភាគ៣បានគាំទ្រដល់​វិធានការទប់ស្កាត់កូវីដ​-១៩​របស់ប្រធានាធិបតីចូ បៃឌិន ក្នុងសប្តាហ៍ទីមួយនៃការកាន់អំណាច។ តាមការស្ទង់មតិ ​ពលរដ្ឋអាមេរិក ៦៩ភាគរយគាំទ្រវិធានការរបស់ប្រធានាធិបតី បៃឌិន​ ទប់ស្កាត់កូវីដ-១៩ ​ក្នុងនោះមានអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ ដល់ទៅ ៩៧ភាគរយ និង៤០ភាគរយមកពីគណបក្សសាធារណរដ្ឋ ... Read More »

ឆ្មាំសមុទ្រឥណ្ឌូនេស៊ីចាប់នាវាដឹកប្រេងពីរគ្រឿងរបស់អុីរ៉ង់និង ប៉ាណាម៉ា​

មន្ត្រីឥណ្ឌូនេស៊ី នៅថ្ងៃទី ២៥ខែមករា បានឲ្យដឹងថា ខ្លួនបានចាប់នាវាដឹកប្រេង​MT Horse បំពាក់ទង់ជាតិអុីរ៉ង់ និងនាវា​MT Freya បំពាក់ទង់ជាតិ​ប៉ាណាម៉ា ​សង្ស័យដឹកជញ្ជូនប្រេងខុសច្បាប់​​នៅលើដែនសមុទ្ររបស់ឥណ្ឌូនេស៊ី។ អ្នកនាំពាក្យកម្លាំងការពារដែនសមុទ្រឥណ្ឌូនេស៊ី​បានឲ្យដឹងថា ​​នាវាដឹកប្រេងទាំងពីរគ្រឿងត្រូវបានរក្សាទុកនៅតំបន់សមុទ្រPontianak ស្ថិតនៅកោះ​Borneo ខេត្ត ... Read More »

មន្ត្រីកូរ៉េខាងជើងមួយរូបទៀតហើយភៀសខ្លួនទៅកាន់កូរ៉េខាងត្បូង

មន្ត្រីការទូតកូរ៉េខាងជើងមួយរូបបានភៀសខ្លួនទៅរស់នៅកូរ៉េខាងត្បូង ខណៈកំពុងតែកាន់តំណែងជា ឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសគុយវ៉ែត។ សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូង​បានផ្សាយនៅថ្ងៃទី ២៥ខែមករាថា មន្ត្រីដែល​ភៀសខ្លួនទៅរស់នៅកូរ៉េខាងត្បូង ឈ្មោះ​ Ryu Hyun-woo និងគ្រួសារបានទៅដល់កូរ៉េខាងត្បូងហើយ ។ ព័ត៌មានលម្អិតស្តីពី​ពេលវេលា ទៅដល់កូរ៉េខាងត្បូង ក៏ដូចជាមូលហេតុមិនត្រូវបានលាតត្រដាងនោះទេ។​ តាមប្រភពព័ត៌មាន​ ... Read More »

Update៖​ ករណីផ្ទុះអណ្តូងរ៉ែមាសនៅតំបន់ Qixia ទីបំផុត! ​ក្រុមអ្នកសង្រ្គោះចិន​ រកឃេីញសាកសព១០នាក់​ រីឯម្នាក់ទៀតកំពុងបាត់ខ្លួននៅឡេីយ

    អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មានស៉ីនហួរ នៅថ្ងៃចន្ទទី២៥ ខែមករាឆ្នាំ២០២១នេះថា​ ក្រោយហេតុការណ៍ផ្ទុះអណ្តូងរ៉ែមាសមួយកន្លែងនៅក្នុងប្រទេសចិន​ ​អស់រយៈពេលប្រមាណជា២សប្តាហ៍មុននេះ បណ្ដាលឲ្យកម្មករសរុបចំនួន២២នាក់​ បានជាប់ខ្លួននៅក្រោមដីរហូតមកដល់ថ្ងៃចន្ទនេះ ក្រុមសង្រ្គោះទាញយកបានសាកមនុស្ស១០នាក់។ ខណៈកម្មករម្នាក់ទៀត​ កំពុងបាត់ខ្លួននៅឡេីយ។ សូមរម្លឹកថា​ កម្មករ​រ៉ែ​ជាង​២០​នាក់​ ... Read More »

ក្រោយផ្ទុះករណី​ឆ្លងកូ​វីដ​-១៩ ​នៅ​មន្ទីរពេទ្យមួយក្នុងក្រុង Taoyuan​ អាជ្ញាធរតៃវ៉ាន់​ ប្រកាសឲ្យប្រជាជនប្រមាណ ៥​ពាន់​នាក់​ ធ្វើ​ច​ត្តា​ឡី​ស័ក​​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​

     អន្តរជាតិ៖​ បើតាម​ការអះអាងពី​រដ្ឋមន្ត្រី​សុខាភិបាល លោក Chen Shih –chung នៅ​ថ្ងៃទី​២៤ ខែមករា​ ឆ្នាំ២០២១​ បានបញ្ជាក់ថា​ ក្រោយផ្ទុះករណី​ឆ្លងកូ​វីដ​-១៩ ​នៅ​មន្ទីរពេទ្យមួយក្នុងក្រុង Taoyuan​ ... Read More »

ចំនួនអ្នកចូលមន្ទីរពេទ្យដោយកូវីដ​-១៩ នៅបារាំងកើនឡើងខ្ពស់

នៅតំបន់អឺរ៉ុបមានការណីឆ្លងកូវីដ​-១៩ កើនឡើងខ្ពស់ ​បើទោះបីបានចាក់វ៉ាក់សាំងកូវីដ​-១៩ជូនពលរដ្ឋជាច្រើននាពេលកន្លងមក​ក្តី។ នៅពេលនេះ​ក្នុងប្រទេសបារាំងមានចំនួនអ្នកឆ្លងកើនឡើងខ្ពស់ ក្នុងនោះមានអ្នកចូលមន្ទីរពេទ្យ​កាន់តែច្រើន​។ រដ្ឋាភិបាលបារាំងមានគម្រោងបិទប្រទេសជាលើកទី​៣ ដែលចាប់ផ្តើមនៅដើមខែកុម្ភៈ។ តាមតួលេខរបស់ក្រសួងសុខាភិបាលបារាំង កាលពីថ្ងៃទី​២៤ ខែមករា បានប្រកាសថា ចំនួនអ្នកឆ្លងកូវីដ​-១៩​បានកើនឡើង ក្នុងនោះអ្នកដែលត្រូវចូលមន្ទីរពេទ្យព្យាបាល កើនឡើងដល់ទៅ​៤៩៣នាក់​ចាប់តាំងពី​ពាក់កណ្តាលខែវិច្ឆិកាឆ្នាំ​២០២០មកទល់ពេលនេះ ធ្វើឲ្យចំនួនអ្នកឆ្លងកូវីដស្ថិតនៅក្នុងកម្រិតធ្ងន់ ... Read More »

ប្រធានាធិបតីម៉ិកស៊ិក ធ្វេីតេស្តវិជ្ជមានកូវីដ-១៩

    អន្តរជាតិ៖​ ប្រធានាធិបតីម៉ិកស៊ិក លោក​ Andres Manuel Lopez Obrador កាលពីល្ងាចថ្ងៃអាទិត្យទី២៤​ ខែមករា​ ឆ្នាំ២០២១​ បានបង្ហោះ​នៅលេីបណ្ដាញសង្គម Twitter ផ្ទាល់ខ្លួនថា​លោកធ្វេីតេស្តវិជ្ជមានកូវីដ–១៩។ ... Read More »

បក្សប្រឆាំង​ថៃ ដាក់ក្នុងសំណើបោះឆ្នោតដកសេចក្តីទុកចិត្តលេីរដ្ឋមន្ត្រីចំនួន១០រូប ថា៖ ថ្លោះធ្លោយក្នុងការគ្រប់គ្រងអំពើពុករលួយ នឹងបញ្ហាសង្គម

    អន្តរជាតិ៖​ ក្រុមបក្សប្រឆាំងថៃ កំពុងរៀបចំដាក់សំណើក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តរដ្ឋមន្ត្រីចំនួន១០រូប របស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា​ ដោយចោទប្រកាន់ថា៖ ថ្លោះធ្លោយក្នុងការគ្រប់គ្រងអំពើពុករលួយ បញ្ហាសង្គម ក៏ដូចជាគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ–១៩មិនសូវបានល្អ។ ជាក់ស្តែងរដ្ឋមន្ត្រីចំនួន១០រូប មកពីបក្ស Palang ... Read More »

ចាប់ពី​ថ្ងៃទី​២៥ មករា ដល់​ថ្ងៃទី​២កុម្ភៈ​ បក្ស​កុម្មុយនីស្ត​វៀតណាម​ ​បើក​សមាជ​លើក​ទី​១៣ ជ្រើសរើស​មេដឹកនាំ​៥​ឆ្នាំ​ទៅមុខ​

    អន្តរជាតិ៖​ គិតចាប់ពី​ថ្ងៃទី​២៥ មករា ដល់​ថ្ងៃទី​២ កុម្ភៈ​ បក្ស​កុម្មុយនីស្ត​វៀតណាម បើក​សមាជ​លើក​ទី​១៣​ នឹង​ត្រួតពិនិត្យ​លទ្ធផល​នៃ​គោលនយោបាយ​ដែល​បានអនុម័ត ជជែក​វែកញែក​គោលនយោបាយ​អភិវឌ្ឍ​ប្រទេស ក៏ដូចជា​ជ្រើ​រើស​ថ្នាក់ដឹកនាំ​កំពូល​ចំនួន​៤​ផងដែរ​។​ ​ជាក់ស្តែងបេីទោះជា​ស្ថិតក្នុង​បិ​រប​ទ​នៃ​ជំងឺ​កូ​វីដ​-១៩​ក្តី​ សមាជ​លើក​ទី​១៣​នេះ មាន​ចំនួន​អ្នកចូលរួម​លើសពី​សមាជ​មុនៗ ... Read More »

ស្តេចគ្រឿងញៀនអាស៊ី Tse Chi Lop ត្រូវប៉ូលិសហូឡង់ ចាប់ខ្លួន

     អន្តរជាតិ៖​ បើតាមការផ្សាយរបស់សារព័ត៌មាន ABC​ បាននិយាយថា​ លោកTse Chi Lop វ័យ៥៦ឆ្នាំ​ ជាជនជាតិកាណាដា ដើមកំណើតចិន​ ដែលត្រូវបានចាត់ទុកថា ជាស្តេចគ្រឿងញៀនអាស៊ី ឬ ... Read More »

បាញ់ប្រហារទ្រង់ទ្រាយធំមិនធ្លាប់មាននៅទីក្រុង Indianapolis សហរដ្ឋអាមេរិក

យ៉ាងហោចណាស់ក៏មានមនុស្ស ៥នាក់ស្លាប់ដែរ ក្នុងហេតុការណ៍បាញ់ប្រហារ​នៅទីក្រុង​Indianapolis រដ្ឋ​ Indiana ​សហរដ្ឋអាមេរិក​នៅព្រឹកថ្ងៃទី ២៤ខែមករា (ពេលវេលាក្នុងតំបន់)។ នេះជាការបាញ់ប្រហារទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមក។ ក្នុងចំណោមជនរងគ្រោះមានស្ត្រីមានផ្ទៃពោះម្នាក់បានស្លាប់ទាំងម្តាយនិងកូន បើទោះបីបានបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ក្តី។​ ជាមួយគ្នានោះក្មេងប្រុស​ម្នាក់ត្រូវគ្រាប់កាំភ្លើងបានសង្គ្រោះទាន់ពេលវេលារួចផុតពីក្តីស្លាប់។ ស្នងការប៉ូលិសទីក្រុង Indianapolis​ លោក ... Read More »

បាតុកម្ម​ទូទាំងប្រទេសប្រេស៊ីល​ ទាមទារចោទប្រកាន់ទោស​ប្រធានាធិបតី ដោយសារតែបរាជ័យ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩

ពលរដ្ឋប្រេស៊ីលរាប់សិបពាន់នាក់បាននាំគ្នាធ្វើបាតុកម្មទាមទារ​ចោទប្រកាន់ទោសប្រធានាធិបតីJair Bolsonaro ដោយសារតែ​មិនអាចទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ​-១៩ បានល្អ ទុកឲ្យពលរដ្ឋជាច្រើនឆ្លងកូវីដ​-១៩។ កាលពីថ្ងៃទី​២៤ខែមករា ចំនួនអ្នកស្លាប់ដោយកូវីដ​-១៩ ក្នុងប្រទេសនេះ កើនឡើងដល់ទៅ២១៦.០០០ នាក់។ បាតុកម្មធ្វើឡើងនៅរដ្ឋចំនួន​២០ ​ក្នុងប្រទេសនេះ​។ មេដឹកនាំបក្សប្រឆាំងលោក Guilherme Boulos ... Read More »

ធ្លាក់យន្តហោះដឹកប្រធានក្លិបនិងកីឡាករ​៤នាក់ស្លាប់ទាំងអស់

មានករណីគ្រោះថ្នាក់​យន្តហោះ សម្លាប់ប្រធានក្លិបបាល់ទាត់Palmas និងកីឡាករ​៤រូបផ្សេងទៀត​។ ក្លិបនេះប្រកួតនៅក្នុងក្របខ័ណ្ឌសេរី ឌី នៅប្រទេសប្រេស៊ីល។ ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងនៅព្រឹកថ្ងៃទី ២៤ខែមករា (ពេលវេលាក្នុងតំបន់) ។ ប៉ុន្មាននាទីប៉ុណ្ណោះ ក្រោយហោះហើរចេញពីអាកាសយានដ្ឋាន​ Lusimanges យន្តហោះក៏បានធ្លាក់ចូលក្នុងព្រៃ​ បណ្តាលឲ្យមនុស្សនៅលើយន្តហោះទាំង​៦នាក់ស្លាប់​ ... Read More »

«ទីផ្សារងងឹត»លក់វ៉ាក់សាំងកូវីដ​-១៩ នៅហ្វុីលីពីន មានតម្លៃពី​២០០-៣០០ដុល្លារសម្រាប់ពីរដូស​

បើទោះបីរដ្ឋាភិបាលហ្វុីលីពីន មិនទាន់អនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវិដ​-១៩​ក្តី ក៏ប៉ុន្តែ​ វ៉ាក់សាំង​នាំចូលពីចិនបានលក់នៅលើទីផ្សារងងឹតជាច្រើនក្នុងប្រទេសនេះ។ ហ្វុីលីពីនមានអ្នកឆ្លងកូវីដ​-១៩ កើនឡើងជាង​កន្លះលាននាក់​​ ធ្វើឲ្យរដ្ឋាភិបាល​ទីក្រុងម៉ានីលទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីការយឺតយ៉ាវ​ក្នុងដំណើរការចាក់វ៉ាក់សាំង ​។ ប៉ុន្តែពលរដ្ឋហ្វុីលីពីនជាច្រើន​បានចាក់វ៉ាក់សាំងរួចរាល់ទាំងម្ជុលទីមួយនិងទីពីរ ហើយវ៉ាក់សាំងនោះនាំចូលពីប្រទេសចិនលក់នៅលើទីផ្សារងងឹត។ ហ្វុីលីពីនមានពលរដ្ឋចិន រស់នៅជាច្រើន ហើយពលរដ្ឋចិនបានទិញវ៉ាក់សាំងផលិតក្នុងប្រទេសចិនមកចាក់បង្កា​រ។ នាងJesse ស្ត្រីហ្វុីលីពីន​ធ្វើការនៅក្រុមហ៊ុនកាស៊ីណូ​​ ... Read More »

រដ្ឋ Florida បដិសេធដាក់ឈ្មោះអាកាសយានដ្ឋានតាមការចង់បានរបស់អតីតប្រធានាធិបតី ដូណាល់ត្រាំ​

អតីតប្រធានាធិបតីដូណាល់ ត្រាំ កាលពីនៅកាន់អំណាចបានស្នើដាក់ឈ្មោះ ដូណាល់ ត្រាំ​​ សម្រាប់អាកាសយានដ្ឋាននៅរដ្ឋ Florida ​ ប៉ុន្តែនៅពេលនេះរដ្ឋបាលក្នុងរដ្ឋនេះ បានបដិសេធដាក់ឈ្មោះ​​តាមការចង់បានរបស់លោកត្រាំ​។ តាមសារព័ត៌មាន SCMP ​បានផ្សាយថា អតីតប្រធានាធិបតីត្រាំ ​​មិនអាចសម្រេចគោលបំណងចង់បានអាកាសយានដ្ឋានមួយក្នុងស្រុកកំណើត ... Read More »

បាក់ស្ពានល្បឿនលឿននៅខេត្ត Nakhon Ratchasima ប្រទេសថៃបណ្ដាលអោយកម្មករខ្មែរ ថៃ ភូមា រងរបួស

ថៃ៖ យ៉ាងហោចណាស់កម្មករចំនួន១០នាក់បានរងរបួសនៅក្នុងហេតុការណ៍បាក់រលំស្ពានថ្មីមួយដែលកំពុងតែសាងសង់នៅតាមបណ្តោយផ្លូវ Sur Narai សង្កាត់ Muang ខេត្ត Nakhon Ratchasima ប្រទេសថៃ កាលពីថ្ងៃសៅរ៍ ម្សិលមិញនេះ។ យោងតាមការចុះផ្សាយលើសារព័ត៌មានបាងកកបានឲ្យដឹងថា ហេតុការណ៍នោះបានបណ្តាលឲ្យកម្មករ១០រងរបួស (កម្មករថៃ០១នាក់ ... Read More »

ការបោះឆ្នោតប្រធានាធិបតីនៅព័រទុយហ្គាល់

នៅថ្ងៃទី២៤ខែមករា ពលរដ្ឋព័រទុយហ្គាល់បាននាំគ្នាទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ក្នុងពេលដែលបិទប្រទេសទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩ ជាលើកទីពីរ។ ការិយាល័យបោះឆ្នោតបានបើកទ្វារនៅវេលាម៉ោង​៨ព្រឹកថ្ងៃទី​២៤ខែមករា ឆ្នាំ​២០២១ (ត្រូវនឹងម៉ោង​១៥ ម៉ោងនៅកម្ពុជា) ។ ប្រព័ន្ធផ្សព្វផ្សាយព័រទុយហ្គាល់បានផ្សាយថា​ លទ្ធផលបោះឆ្នោតបណ្តោះអាសន្ននឹងត្រូវប្រកាស ក្រោយការិយាល័យចុងក្រោយនៅលើកោះ Azores បិទនៅវេលាម៉ោង ២០ ... Read More »

អុីរ៉ង់ចង់សហការជាមួយអាមេរិកស្តីពីវិស័យប្រេងនិងសន្តិសុខនៅតំបន់ឈូងសមុទ្រ

មន្ត្រីជាន់ខ្ពស់អុីរ៉ង់ បានបញ្ជាក់ថាប្រទេសអ៊ិស្លាមមួយនេះ អាចនឹង សហការជាមួយអាមេរិកក្នុងវិស័យប្រេង​និងសន្តិសុខនៅតំបន់ឈូងសមុទ្រ ​។ រដ្ឋមន្ត្រីការបរទេសអុីរ៉ង់ លោកMohammad Javad Zarif នៅថ្ងៃទី២៣ខែមករាបានបញ្ជាក់ថា អុីរ៉ង់​នឹងមិនអនុញ្ញាតឲ្យបរទេសជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសនេះឡើយ​ ។ ប៉ុន្តែអុីរ៉ង់ នឹងសហការលើវិស័យថាមពលប្រេង ក៏ដូចជាការធានាដល់សន្តិសុខនៅតំបន់ឈូងសមុទ្រ​ ... Read More »

FIFA ចេញសេចក្តីថ្លែងការណ៍ប្រឆាំងនឹងការបង្កើតលីគកំពូលអឺរ៉ុបEuropean Super League

FIFA បានចេញសេចក្តីថ្លែងការណ៍ប្រឆាំងយ៉ាងខ្លាំងនឹងការស្នើសុំបង្កើតក្របខ័ណ្ឌបាល់ទាត់កំពូលអឺរ៉ុប (European Super League) ប៉ុន្តែអ្នកខ្លះកំពុងងឿងឆ្ងល់ថា តើមានតួនាទីអ្វីបន្ថែមទៀតចំពោះតំណែងនេះ? នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញMarca ។ សារព័ត៌មាន MARCA ចង់បញ្ជាក់ឱ្យច្បាស់ថា ការប្រកួតប្រជែងណាមួយក្រៅពីច្បាប់ដែលកំណត់ដោយ FIFA ឬដោយសហព័ន្ធផ្សេងទៀតមិនត្រូវគ្នាជាមួយនឹងការបន្តបាល់ទាត់ក្នុងទម្រង់បច្ចុប្បន្នឡើយ។ ... Read More »

មីយ៉ាន់ម៉ា រឹបអូសបានគ្រឿងញៀនគិតជាទឹកប្រាក់ជិត១ពាន់លានដុល្លារអាមេរិក​ក្នុងឆ្នាំ​២០២០

កម្លាំងទាហានមីយ៉ាន់ម៉ា បានប្រកាសឲ្យដឹងថា នៅក្នុងឆ្នាំ​២០២០ កន្លងមក កម្លាំងទាហានចាប់បានគ្រឿងញៀនជាច្រើន គិតជាទឹកប្រាក់ដល់ទៅ​១,៣ពាន់ពាន់លានKyat (ស្មើ ៩៨១លានដុល្លារអាមេរិក) ។ កម្លាំងទាហានមីយ៉ាន់ម៉ា រឹបអូសបានហេរ៉ូអុីន​ចំនួន1.438 គីឡូក្រាម ​ ​កញ្ឆា និងគ្រឿងញៀនគ្រាប់ ... Read More »

អាមេរិកអំពាវនាវដល់​រដ្ឋាភិបាលរុស្ស៊ីដោះលែងក្រុមអ្នកគាំទ្រមេបក្សប្រឆាំង

រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានប្រតិកម្មចំពោះ​ការចាប់មេបក្សប្រឆាំងរុស្ស៊ី គឺលោក Yulia Navalny ។ ជាមួយគ្នានេះដែរ​អាមេរិកបានស្នើឲ្យដោះលែងមេបក្សប្រឆាំង និងក្រុមអ្នកគាំទ្រដែលរុស្ស៊ីបានចាប់ខ្លួននាពេលកន្លងមក​។ អាមេរិក​បានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពរបស់រដ្ឋាភិបាលរុស្សុី ទៅលើក្រុមបាតុករគាំទ្រមេបក្សប្រឆាំង​។ ជាមួយគ្នានេះទីក្រុងវ៉ាស៊ីនតោនបានអំពាវនាវដល់ ទីក្រុងមូស្គូឱ្យដោះលែងលោក​Yulia Navalny និងអ្នកគាំទ្រដោយគ្មានលក្ខខណ្ឌ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ... Read More »

ការឆ្លងរាលដាលកូវីដ-១៩នៅតំបន់អាស៊ីមិនទាន់ថយចុះទេ ប្រទេសជាច្រើនបារម្ភខ្លាចឆ្លងក្នុងឱកាសចូលឆ្នាំចិន

ស្ថានភាពកូវីដ-១៩ នៅលើពិភពលោក មិនទាន់មានសញ្ញាថយចុះនៅឡើយទេ​ បើទោះបីប្រទេសជាច្រើនបានចាក់វ៉ាក់សាំងជូនពលរដ្ឋបានច្រើនហើយក្តី ។ គិតមកដល់ថ្ងៃទី​២៣ខែមករា នៅទូទាំងពិភពលោកមានករណីឆ្លងកើនឡើង ដល់​៩៩លាននាក់ហើយ​។ ប្រទេសដំបន់អាស៊ីបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងខ្លាចឆ្លងកូវីដ -១៩ កើនឡើងខ្ពស់ពេលចូលឆ្នាំ​ចិន និងប្រទេសជាច្រើនទៀតក្នុងតំបន់អាស៊ី។ ដោយឡែកនៅក្នុងតំបន់អាស៊ានវិញ ប្រទេសថៃនៅថ្ងៃសៅរ៍ ទី២៣ ... Read More »

រុស្ស៊ី​ចាប់ខ្លួន​មនុស្ស​២៣០នាក់ ដង្ហែក្បួនបាតុកម្មខុសច្បាប់​គាំទ្រមេបក្សប្រឆាំង

សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ​២៣ខែមករា បានផ្សាយថា កម្លាំងប៉ូលិសរុស្ស៊ី​បានចាប់ខ្លួនមនុស្សជាង ២៣០នាក់ដែលបានដង្ហែក្បួនបាតុកម្មខុសច្បាប់ដើម្បីគាំទ្រមេបក្សប្រឆាំង Alexei Navalny។ ជាក់ស្តែងប៉ូលិស​រុស្ស៊ី​បានចាប់ខ្លួនបាតុករសរុប​​២៣៨នាក់ ដែលគាំទ្រ លោក​ Alexei Navalny ដែលត្រូវកម្លាំងប៉ូលិសរុស្ស៊ីចាប់ខ្លួនក្រោយចូលដល់ទីក្រុងមូស្គូ ។ ​ក្រោយការចាប់ខ្លួនលោក​ ... Read More »

បាញ់ប្រហារគ្នានៅភាគខាងត្បូងហ្វុីលីពីនស្លាប់១៣នាក់

ប៉ូលិសហ្វុីលីពីនបានឲ្យដឹងថា មានមនុស្ស១៣នាក់ស្លាប់ ក្នុងនោះមានប៉ូលិសម្នាក់ និងរបួស​៤នាក់​ក្នុងការប៉ះទង្គិចគ្នារវាងកម្លាំងប៉ូលិសនឹង​ក្រុមឧទ្ទាមនៅខេត្តMaguindanao ភាគខាងត្បូងហ្វុីលីពីន នៅថ្ងៃទី២៣ខែមករា ឆ្នាំ២០២១។ ការវាយប្រហារគ្នាកើតឡើងក្នុងពេលកម្លាំងប៉ូលិសទៅកាន់ទីតាំង​លាក់ខ្លួនរបស់ក្រុមឧទ្ទាម ស្ថិតនៅក្នុងស្រុកSultan Kudarat ដើម្បីចាប់ខ្លួនពីបទសម្លាប់មនុស្សនិងប្លន់យកប្រាក់ ។ ជនល្មើស ប្រដាប់ដោយអាវុធបានតដៃជាមួយកម្លាំងប៉ូលិសអស់រយៈពេលជាង​៥ម៉ោង ។ ... Read More »

សុនខស្មោះស្ម័គ្រមួយក្បាល! រង់ចាំម្ចាស់នៅក្រៅមន្ទីរពេទ្យរយៈពេល ៦ថ្ងៃ រហូតទាល់តែម្ចាស់របស់វាជាសះស្បើយ

    អន្តរជាតិ៖ សុនខគឺជាសត្វចិញ្ចឹមមួយប្រភេទដែលមានភាពវៃឆ្លាត និងស្មោះត្រង់ចំពោះម្ចាស់ ក្នុងចំណោមសត្វចិញ្ចឹមជាច្រើនផ្សេងទៀតហើយវាប្រៀបបីដូចជាសមាជិកម្នាក់នៅក្នុងគ្រួសារយើងផងដែរ។ ជាក់ស្ដែង នាពេលថ្មីៗនេះសារព័ត៌មាន CNN បានចុះផ្សាយពីភាពស្មោះស្ម័គ្រនៃសុនខមួយក្បាល ដែលស៊ូទ្រាំរង់ចាំម្ចាស់របស់វាដោយអត់ធ្មត់រយៈពេល៦ថ្ងៃ នៅឯច្រកចូលមន្ទីរពេទ្យមួយ ស្ថិតនៅភាគឦសានប្រទេសតួកគី  រហូតដល់ម្ចាស់របស់វាជាសះស្បើយ ហើយអាចចាកចេញពីមន្ទីរពេទ្យនោះវិញ។ ... Read More »