ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ប្រទេសដំបូងគេដែលបានប្រកាសផ្តាច់ទំនាក់ទំនងជាមួយ​មីយ៉ាន់ម៉ាក្រោយរដ្ឋប្រហារ

នៅថ្ងៃទី​៩ខែកុម្ភៈ នាយករដ្ឋមន្ត្រីប្រទេសនូវែលហ្សេឡង់​លោកស្រីJacinda Ardern បានប្រកាសថា រដ្ឋាភិបាលប្រទេសនេះបានផ្អាករាល់ទំនាក់ទំនង​នយោបាយ និងយោធាជាមួយប្រទេសមីយ៉ាន់ម៉ា ។ នាយករដ្ឋមន្ត្រី​Jacinda Ardern បានបញ្ជាក់ទៅកាន់ក្រុមអ្នកសារព័ត៌មានថា នូវែលហ្សេឡង់​នឹងអនុម័តច្បាប់ហាមធ្វើដំណើរទៅកាន់មីយ៉ាន់ម៉ា និងនយោបាយជាច្រើនទៀត ដែលអាចនាំម​កផលប្រយោជន៍ដល់​រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា​។ នៅក្នុងសេចក្តីប្រកាស រដ្ឋមន្ត្រីការបរទេសនូវែលហ្សេឡង់​បានលើកឡើងថា ... Read More »

វៀតណាមបញ្ចប់ការសាកល្បង ដំណាក់កាលទីមួយវ៉ាក់សាំង​ប្រឆាំងកូវីដ-១៩ Nano Covax

អ្នកស្ម័គ្រចិត្តទាំង៦០នាក់​ដែលបានចាក់​វ៉ាក់សាំងប្រឆាំងកូវីដ-១៩ Nano Covax ផលិតដោយប្រទេសវៀតណាមផ្ទាល់ គឺមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ អាចទប់ស្កាត់ការឆ្លងកូវីដ​-១៩​ទម្រង់ថ្មីបានល្អ​ ។ បច្ចុប្បន្ន វិទ្យាស្ថានវេជ្ជសាស្ត្រយោធា របស់ក្រសួងការពារជាតិ​វៀតណាម បានបញ្ចប់ការសាកល្បងចាក់លើកទីមួយនិងលើកទីពីរដល់អ្នកស្ម័កចិត្ត៦០នាក់ ​ ដោយមានកម្រិតចាក់ខុសៗគ្នា ​។ ... Read More »

ក្រោយពីមានបាតុកម្មកាន់តែខ្លាំង មេដឹកនាំយោធាមីយ៉ាន់ម៉ាប្រកាសរៀបចំការបោះឆ្នោតឡើងវិញ

ប្រទេសភូមា៖ មេដឹកនាំយោធាមីយ៉ាន់ម៉ា នឹងរៀបចំការបោះឆ្នោតជាថ្មីឡើងវិញ ​ក្រោយពីពលរដ្ឋមីយ៉ាន់ម៉ានាំគ្នា ធ្វើបាតុកម្មកាន់តែកើនឡើង ហើយសហគមន៍អន្តរជាតិក៏បានថ្កោលទោសយ៉ាងខ្លាំងផងដែរដល់ការធ្វើរដ្ឋប្រហារនិងការចាប់ខ្លួន ថ្នាក់ដឹកនាំដែលពលរដ្ឋបោះឆ្នោតគាំទ្រ។ អគ្គមេបញ្ចាការកងទ័ពមីយ៉ាន់ម៉ា ឧត្តមសេនីយ៍​Min Aung Hlaing បាននិយាយទៅកាន់សារព័ត៌មានរ៉យទ័រថា «កម្លាំងទាហាននឹងបង្កើតឲ្យមានប្រជាធិបតេយ្យពិតប្រាកដ មានការទទួលខុសត្រូវខ្ពស់ ​​ខុសពីរដ្ឋាភិបាលនាពេលកន្លងមក​។​ ... Read More »

វៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ដល់ទៅ៤៥នាក់នៅថ្ងៃទី៨ខែកុម្ភៈ

នៅថ្ងៃទី៨ខែកុម្ភៈនេះវៀតណាមបានរកឃើញករណីឆ្លងកូវីដ-១៩ ក្នុងសហគមន៍ដល់ទៅ៤៥នាក់ គឺជាចំនួនដ៏ច្រើន ។ ក្នុងចំណោមនោះមានអ្នកឆ្លងនៅទីក្រុងហូជីមិញដល់ទៅ២៥នាក់ ក្រៅពីនេះគឺនៅរដ្ឋធានីហាណូយ ហាយយឿង ក្វាងនិញ និង យ៉ាឡាយ។ សរុបអ្នកឆ្លងនៅវៀតណាមមានដល់ទៅ២០៥០នាក់ហើយ។ ការឆ្លងរាលដាលកូវីដ-១៩កើនឡើងខ្ពស់ បង្កក្តីបារម្ភយ៉ាងខ្លាំងខណៈ ដែលពិធីបុណ្យចូលឆ្នាំវៀតណាមជិតចូលមកដល់ហើយពលរដ្ឋនៅក្នុងទីក្រុងនឹងវិលត្រឡប់ទៅកាន់ ស្រុកកំណើតជួបជុំគ្រួសារ ... Read More »

ឥណ្ឌាផ្តល់ជំនួយវ៉ាក់សាំងកូវីដ-១៩ ដល់ប្រទេសជាច្រើននៅជុំវិញពិភពលោក

ឥណ្ឌាបានផ្តល់ជំនួយវ៉ាក់សាំងជាច្រើនដល់ប្រទេសជាច្រើននៅជុំវិញពិភពលោក ទាំងអាហ្វ្រិកនិងអាស៊ី។ កន្លងមកឥណ្ឌាបានផ្តល់វ៉ាក់សំាងប្រឆាំងកូវីដ-១៩ ដល់ ប្រទេស Myanmar, Bangladesh, Nepal, Sri Lanka និង Maldives ដើម្បីចាក់ជូនកម្លាំងជួរមុខក្នុងសង្គ្រាមប្រឆាំង កូវីដ-១៩ ។ ... Read More »

បណ្តាញទូរទស្សន៍យោធាមីយ៉ាន់ម៉ា ព្រមានចាត់វិធានការលើក្រុមបាតុករបំពានច្បាប់

បណ្តាញទូរទស្សន៍ជាតិមីយ៉ាន់ម៉ាស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធា បានចេញសេចក្តីប្រកាសថា មហាជនប្រទេសនេះមិនអាចទទួលយកនូវសកម្មភាពបំពានច្បាប់ ហើយអ្នកដែលបំពាន ត្រូវរារាំងនិងដកចេញ។ សារព័ត៌មានរ៉យទ័របានដកស្រង់ ព័ត៌មានពីបណ្តាញទូរទស្សន៍ MRTV បានផ្សាយថា ការព្រមានខាងលើកើតឡើងក្នុងពេលដែលពលរដ្ឋមីយ៉ាន់ម៉ានាំគ្នាធ្វើបាតុកម្មប្រឆាំងការធ្វើរដ្ឋប្រហារយោធា ។ នេះជាថ្ងៃទី៣ហើយដែលពលរដ្ឋនាំគ្នាធ្វើបាតុកម្មក្រោយទាហានធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១ខែកុម្ភៈ ហើយចាប់ខ្លួនមន្ត្រីជាច្រើន ក្នុងនោះមានលោកស្រី អោងសាន ... Read More »

ពលរដ្ឋចិនរាប់រយលាននាក់ មិនបានជួបជុំគ្រួសារដោយសារកូវីដ​-១៩

ពលរដ្ឋចិនរាប់រយលាននាក់បានចាកចេញពីស្រុកកំណើតទៅធ្វើការនៅទីក្រុងធំៗ​ ដែលមានការងារល្អៗ អាចរកប្រាក់ចំណូលបានច្រើន ។ បុណ្យចូលឆ្នាំគឺជាពេលវេលា​ជួបជុំគ្រួសារដ៏សំខាន់​ក្នុងមួយឆ្នាំ​មានម្តង​។ ប៉ុន្តែដោយសារឥទ្ធិពល​នៃការឆ្លងរាលដាលកូវីដ​-១៩ ពលរដ្ឋជាច្រើនមិនបានវិលត្រឡប់ទៅស្រុកកំណើតជួបជុំគ្រួសារឡើយ​។ ជារៀងរាល់ឆ្នាំ ​ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណី​ជាតិ ពលរដ្ឋចិន​ធ្វើដំណើរច្រើនជាងគេបំផុតលើពិភពលោក​ ។ ពលរដ្ឋរាប់រយលាននាក់បានទៅកាន់ស្ថានីយរថភ្លើង រថយន្តក្រុង អាកាសយានដ្ឋាននានា ដើម្បីទៅស្រុកកំណើត​។ ... Read More »

ឃាត់ខ្លួន៣នាក់ និងគ្រឿងញៀនជាង ១ គីឡូក្រាម នៅរាជធានីភ្នំពេញ

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ និងគ្រឿងញៀនជាង ១ គីឡូក្រាម ត្រូវបានកម្លាំងជំនាញ(ក៨)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ មាឃ ប៊ុនថុល នាយករងមន្ទីរ ព្រមទាំងមានការសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារង ... Read More »

អាជ្ញាធរក្រុងសេអ៊ូល ប្រកាសថានឹងទទួលពិនិត្យរកកូវីដ-១៩ ចំពោះសត្វចិញ្ចឹមដូចជាឆ្កែ និងឆ្មារជាដើម ក្រោយពីរកឃើញករណីវិជ្ជមានកូវីដ ពីកូនឆ្មារមួយថ្មីៗនេះ

កូរ៉េខាងត្បូង៖ បើយោងតាមគេហទំព័រ(ខ្មែរនៅកូរ៉េ News) ផ្សាយនៅរសៀលថ្ងៃទី៨ ខែកុម្ភៈ បានអោយដឹងថា, រដ្ឋាភិបាលក្រុងសេអ៊ូលប្រកាសថានឹងទទួលធ្វើតេស្តជំងឺកូវីដ-១៩ សម្រាប់សត្វចិញ្ចឹមដូចជាឆ្មារ និងឆ្កែ ប្រសិនបើសត្វចិញ្ចឹមទាំងនោះសង្ស័យមានបង្ហាញរោគសញ្ញាណាមួយពាក់ព័ន្ធនឹងជំងឺកូវីដ នេះបើតាមគេហទំព័រខាងលើយក ពការរាយការណ៍ក្នុងសារព័ត៌មាន Yonhap News។ កម្មវិធីធ្វើតេស្តលើសត្វចិញ្ចឹមនេះ ... Read More »

ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាឲ្យកម្លាំងទាហានត្រៀមប្រយុទ្ធក្នុងឱកាសបុណ្យចូលឆ្នាំ

ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានអំពាវនាវដល់កម្លាំងទាហានប្រទេសនេះឱ្យបង្កើនការត្រៀមលក្ខណៈនៅក្នុងការធ្វើសង្គ្រាមក្នុងឱកាសបុណ្យចូលឆ្នាំចិន។ តាមប្រព័ន្ធផ្សព្វផ្សាយ​ព័ត៌មានរបស់ចិនបានផ្សាយនៅថ្ងៃទី​៨ខែកុម្ភៈថា ប្រធានាធិបតីចិន​ស៊ី ជីនពីង បានអំពាវនាវដល់កម្លាំងទាហាន ត្រៀមលក្ខណៈធ្វើសង្គ្រាមក្នុងឱកាសឈប់សម្រាកបុណ្យចូលឆ្នាំ​ចិន។ ការស្នើខាងលើរបស់ប្រធានាធិបតីចិន ព្រោះខ្លាច​រងការវាយប្រហារក្នុងពេលមន្ត្រីរដ្ឋាភិបាលសម្រាកក្នុងឱកាសចូលឆ្នាំចិន​។ ក្នុងឱកាសទៅសួរសុខទុក្ខកម្លាំងទាហាន ប្រធានាធិបតីចិន ក៏បានព្រមានដល់កម្លាំងទាហានបរទេស មិនត្រូវឌឺដងដាក់ចិន​ក្នុងពេលប្រទេសនេះស្ថិតនៅក្នុងរដូវកាលឈប់សម្រាកចូលឆ្នាំចិន​។​ ... Read More »

អ្នកណាដឹងខ្លះថា? តេីមូលហេតុអ្វីបានជាកោះហាវ៉ៃ​ ក្លាយជាទឹកដីអាមេរិក

អន្តរជាតិ​៖​ បេីយោងតាមការប្រែសម្រួលចេញពីគេហទំព័រ History.com​ បានបញ្ជាក់ថា​ អតីតប្រធានាធិបតីអាមេរិក លោកDwight D. Eisenhower បានប្រកាស និងចាត់ទឹកដីនៃកោះហាវ៉ៃទៅជារដ្ឋទី៥០នៃសហរដ្ឋអាមេរិក រួចទង់ជាតិរបស់សហរដ្ឋអាមេរិកក៏បានទទួលរូបផ្កាយតំណាងចំនួន៥០ផ្កាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៩៦០។ គេហទំព័រ History.com ... Read More »

សហរដ្ឋអាមេរិក​ នឹងចូលក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ឡើងវិញ;​ នេះបេីតាមការអះអាងពីលោក ចូ បៃឌិន

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ​ បានចុះផ្សាយថា​ ក្រោយអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដើរចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ (UNHRC)​ កាលពី ... Read More »

ការខកចិត្តរបស់ក្រុម Bayern Munich លើការពន្យារពេល៧ម៉ោងមុនចាកចេញទៅកាន់ប្រទេសកាតា

សារព័ត៌មាន CNA បានផ្សាយថា ក្រុម Bayern Munich កាលពីថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ បានរងនូវការខឹងសម្បារយ៉ាងខ្លាំងបន្ទាប់ពីការពន្យារពេល៧ ម៉ោងចំពោះការចាកចេញរបស់ពួកគេទៅកាន់ប្រទេសកាតាសម្រាប់ព្រឹត្តិការណ៍ប្រកួត Club World Cup នៅពេលអាកាសយានដ្ឋានទីក្រុងប៊ែកឡាំងបានបដិសេធមិនផ្តល់យន្តហោះរបស់ពួកគេសម្រាប់ហោះហើរនៅពាក់កណ្តាលអធ្រាត្រ ... Read More »

កម្មវិធីប្រកួតវាយតឺន្នីស Australian Open ចាប់ផ្តើមដោយមានការរំខានពីកូវីដ-១៩

ការប្រកួតកីឡាវាយតឺន្នីស Australian Open ត្រូវបានគេស្គាល់ថា ជាកម្មវិធី “Happy Slam” សម្រាប់បរិយាកាសគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែការប្រកួតនេះគឺមានការគំរាមកំហែងពីជំងឺកូវីដ-១៩ ហើយអាចបង្កភាពវឹកវរថែមទៀតក្នុងអំឡុងពីរសប្តាហ៍ក្រោយ។ ការផ្តោតអារម្មណ៍នៅលើទីលានគឺត្រូវបានគេដឹងហើយថា កីឡាករNovak Djokovic នឹងក្លាយជាជើងឯកលើកទី៩ ហើយកីឡាការិនីSerena Williams ... Read More »

RB Leipzig ប៉ះ Liverpool នៅ Champions League បានផ្លាស់ទៅលេងនៅទីក្រុង Budapest ដោយសារតែការហាមឃាត់ការធ្វើដំណើរទៅអាល្លឺម៉ង់

ការប្រកួតក្របខ័ណ្ឌកំពូលរបស់អឺរ៉ុប Champions League អង់គ្លេសវគ្គ១៦ក្រុមចុងក្រោយរបស់ Liverpool ទល់នឹងក្រុម RB Leipzig នឹងត្រូវលេងនៅទីក្រុង Budapest ប្រទេសហុងគ្រី បន្ទាប់ពីពួកគេត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់។ ប្រទេសអាល្លឺម៉ង់បានហាមឃាត់ការធ្វើដំណើរភាគច្រើនពីបណ្តាប្រទេសដែលរងការប៉ះទង្គិចយ៉ាងខ្លាំងដោយសារ Covid-19 ប្រភេទថ្មី ... Read More »

Harry Kane ជាពីរបួសជួយឲ្យ Tottenham យកបាន៣ពិន្ទុពី West Brom

ខ្សែប្រយុទ្ធ Harry Kane បានវិលត្រឡប់មកវិញដោយធ្វើបានយ៉ាងល្អគួរឱ្យភ្ញាក់ផ្អើលពីការរងរបួសបានស៊ុតបាល់បញ្ចូលទីជួយឲ្យក្រុមTottenham ឈ្នះ West Bromwich Albion ក្នុងលទ្ធផល២ទល់០កាលពីរាត្រីម្សិលមិញ។ គ្រូបង្វឹករបស់ក្រុម Tottenham លោក Jose Mourinho បានលើកឡើងថា ... Read More »

កូវីដ​-១៩ នៅវៀតណាមកើនឡើងថៃធ្លាក់ចុះ នាថ្ងៃទី៧ខែកុម្ភៈ

ស្ថានភាពកូវីដ-១៩ នៅក្នុងប្រទេសជិតខាងកម្ពុជាទាំងពីរ គឺវៀតណាមនិងថៃមានការប្រែប្រួលដោយវៀតណាមបានកើនឡើង ចំណែកថៃបន្តធ្លាក់ចុះ។ កាលពីថ្ងៃទី ៦ខែកុម្ភៈវៀតណាមរកឃើញតែ ករណីវិជ្ជមាន​៤នាក់ប៉ុណ្ណោះ ប៉ុន្តែនៅថ្ងៃទី៧ខែកុម្ភៈរកឃើញដល់ទៅ​១៦នាក់​ គឺឆ្លងក្នុងសហគមន៍ទាំងអស់ ។ គិតដល់ម៉ោង​១៨ ថ្ងៃទី៧ខែកុម្ភៈ វៀតណាមមានករណីឆ្លងនៅក្នុងសហគមន៍កើនឡើងដល់ទៅ​១១១១នាក់ ក្នុងនោះមាន ៤១៨ ... Read More »

គ្រួសារជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ីប្តឹង​ក្រុមហ៊ុនប៊ូអុីង

គ្រួសារជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះនៅក្នុងប្រទេសឥណ្ឌូនេស៊ី​បានចាប់ផ្តើមប្តឹងក្រុមហ៊ុនផលិតយន្តហោះ​ប៊ូអុីងហើយ ។ ជាក់ស្តែងគ្រួសារជនរងគ្រោះ១៤គ្រួសារ​បានបញ្ជូនពាក្យបណ្តឹង​ឡើងទៅកាន់តុលាការ ជីកាហ្គោ សហរដ្ឋអាមេរិក ដោយចោទប្រកាន់ពីកម្រិតសុវត្ថិភាព​របស់យន្តហោះទើប​បណ្តាលឲ្យមានគ្រោះថ្នាក់​។ នៅក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា យន្តហោះBoeing 737-500 របស់ក្រមហ៊ុន អាកាសចរណ៍ Sriwijaya Air ​មានបញ្ហាបច្ចេកទេស ទើបបណ្តាលឱ្យមានគ្រោះថ្នាក់ ... Read More »

ស្ត្រីនីហ្សេរីយ៉ាដំបូងគេបំផុត​ នឹងក្លាយជាអគ្គនាយកនៃអង្គការពាណិជ្ជកម្មពិភពលោក(WTO)

អន្តរជាតិ​៖​ បន្ទាប់ពីរដ្ឋបាលលោក​ ចូ បៃឌិន​ បានបង្ហាញជំហរគាំទ្រដល់លោកស្រី Ngozi Okonjo-Iweala ដែលជាស្ត្រីនីហ្សេរីយ៉ាដំបូងគេបំផុត​ នឹងក្លាយជាអគ្គនាយក​ នៃអង្គការពាណិជ្ជកម្មពិភពលោក(WTO)។ ខណៈលោកស្រី​ Okonjo-Iweala បេក្ខជនមកពីប្រទេសនីហ្សេរីយ៉ា នឹងក្លាយជាប្រមុខស្ថាប័នគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិមួយនេះ ហើយបេក្ខជនមកពីកូរ៉េខាងត្បូងសម្រេចដកខ្លួនចេញពីការប្រកួតប្រជែង។ ... Read More »

សហគមន៍អន្តរជាតិបារម្ភពីអំពើហិង្សាកើតឡើងនៅមីយ៉ាន់ម៉ា ក្រោយមានស្នូរកាំភ្លើង នៅកន្លែង​បាតុកម្ម

សំឡេងផ្ទុះអាវុធ នៅកន្លែងបាតុកម្មប្រឆាំងរដ្ឋាភិបាលយោធា មីយ៉ាន់ម៉ា ប៉ុន្តេ​នៅពេលនេះគេមិនទាន់ដឹងថា ស្នូរកាំភ្លើង គឺជាការបាញ់គ្រាប់ពិតឬ ជា​គ្រាប់កៅស៊ូ​នោះឡើយ ។ ឃ្លីបវីដេអូ​ ដែលបានផ្សាយផ្ទាល់​នៅល្ងាចថ្ងៃទី​៧ខែកុម្ភៈនៅលើបណ្តាញសង្គម​ហ្វេសប៊ុក ឃើញថាមានសំឡេងផ្ទុះកាំភ្លើងជាច្រើនគ្រាប់នៅតំបន់ Myawaddy​ រដ្ឋ​Kayin ក្នុងពេលពលរដ្ឋកំពុងធ្វើបាតុកម្មប្រឆាំងការធ្វើរដ្ឋប្រហារយោធា ។ ... Read More »

មន្រ្តីជាន់ខ្ពស់អុីរ៉ង់ ទាមទារឱ្យអាមេរិកត្រឡប់ចូលកិច្ចព្រមព្រៀងនុយក្លេអ៊ែរ​ ឲ្យលឿនតាមតែអាចធ្វើបានត្រឹមថ្ងៃទី២១ កុម្ភៈ

អន្តរជាតិ​៖​ លោក​ Mohammad Javad Zarif រដ្ឋមន្ត្រីការបរទេសអុីរ៉ង់ ទាមទារឱ្យអាមេរិកត្រឡប់ចូលកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ឲ្យលឿនតាមតែអាចធ្វើបានដោយអះអាងថា៖​ច្បាប់ដែលអនុម័តដោយសភា នឹងតម្រូវឲ្យរដ្ឋាភិបាលអុីរ៉ង់បង្កើនសកម្មភាពចម្រាញ់នុយក្លេអ៊ែរបន្ថែមទៀត។ ខណៈរដ្ឋសភាអុីរ៉ង់ បានអនុម័តច្បាប់ឲ្យរដ្ឋាភិបាលបង្កើនសកម្មភាពនុយក្លេអ៊ែរ បើអាមេរិកមិនដកទណ្ឌកម្មសេដ្ឋកិច្ចត្រឹមថ្ងៃទី២១ កុម្ភៈ។ បេីតាមរដ្ឋមន្ត្រីការបរទេសអុីរ៉ង់​ បាននិយាយថា​ ... Read More »

បាតុកម្មកើតឡើងគ្រប់ទិសទីប្រឆាំងការធ្វើរដ្ឋប្រហារនៅមីយ៉ាន់ម៉ា

ពលរដ្ឋរាប់សិបពាន់នាក់នាំគ្នាប្រមូលផ្តុំនៅតាមទីក្រុងធំៗក្នុងប្រទេសនេះដើម្បីធ្វើបាតុកម្ម ប្រឆាំងការធ្វើរដ្ឋប្រហារនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។ ក្រុមបាតុករបានស្នើឲ្យដោះលែង លោកស្រី អោងសាន ស៊ូជី និងប្រធានាធិបតីព្រមទាំងអ្នកនយោបាយជាច្រើនផ្សេងទៀតដែលយោធាចាប់ខ្លួន​។ ក្រុមបាតុករនៅថ្ងៃទី​៧ខែកុម្ភៈ បាននាំគ្នាដង្ហែរក្បួនបាតុកម្មនៅទីក្រុង​ Yangon ដោយមានប៉េងប៉ោងពណ៌ក្រហមតំណាងឲ្យ​សម្ព័ន្ធមិត្តជាតិដើម្បីប្រជាធិបតេយ្យ (NLD)របស់លោកស្រី​អោងសានស៊ូជី ​និងស្រែកពាក្យស្លោក​ទាមទារប្រជាធិបតេយ្យ។ «យើងនឹងបន្តប្រឹងប្រែងដើរឆ្ពោះទៅមុខ ... Read More »

អគ្គលេខាធិការ UN៖ បង្ហាញការគាំទ្រប្រជាជនមីយ៉ាន់ម៉ា «ធ្វើបាតុកម្មតវ៉ាដោយសន្តិវិធី» ដើម្បីជំទាស់នឹងរដ្ឋប្រហារយោធា

អន្តរជាតិ​៖ បេីយោងតាមរយៈបទសម្ភាសន៍ផ្ដាច់មុខជាមួយសារព័ត៌មាន CNA តាមប្រព័ន្ធអនឡាញ នៅរសៀលថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២១​ បានចុះផ្សាយថា​ លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres)​ អគ្គលេខាធិការអង្គការសហប្រជាជាតិ ... Read More »

Koulibaly ធ្វើតេស្តវិជ្ជមានកូវីដ-១៩ មុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Coppa Italia

កីឡាករ Kalidou Koulibaly បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩មុនពេលការប្រកួតជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Coppa Italia របស់ Napoli ជាមួយក្រុម Atalanta និងក្របខ័ណ្ឌ Serie A ជួបជាមួយ ... Read More »

លោក Guardiola ត្រូវប្រឈមនឹង Klopp ជុំវិញការទាមទាររបស់ក្លិប Man City

អ្នកចាត់ការក្រុម Manchester City លោក Pep Guardiola កាលពីថ្ងៃទី៦ ខែកុម្ភៈបានបតវិញចំពោះការអះអាងរបស់សមភាគីក្រុម Liverpool លោក Juergen Klopp ដែលថា Man City ... Read More »

វៀតណាមនិងថៃមានករណីឆ្លងកូវីដ​-១៩ធ្លាក់ចុះ​ គឺជាក្តីសង្ឃឹមដល់ពលរដ្ឋ

នៅល្ងាចថ្ងៃទី​៦ ខែកុម្ភៈ ចំនួនអ្នកឆ្លងកូវីដ​-១៩ ​នៅក្នុងសហគមន៍មាន​៤នាក់​ ក្នុងនោះមាន​នៅទីក្រុងបាក់និញ​ និងតំបន់​៣ផ្សេងទៀត។ តាមការលើកឡើងរបស់គណៈកម្មការ​ប្រយុទ្ធប្រឆាំងកូវីដ​-១៩​ នៅល្ងាចថ្ងៃទី​៦ខែកុម្ភៈបានប្រកាសថា មានអ្នកឆ្លងថ្មីចំនួន​៥នាក់ ក្នុងនោះមាន ម្នាក់មកពីក្រៅប្រទេសនិង​៤នាក់ក្នុងសហគមន៍។ នេះជាសញ្ញាមួយដ៏ល្អសម្រាប់ប្រទេសវៀតណាម ​ខណៈចូលឆ្នាំកាន់តែខិតជិតមកដល់។ ពលរដ្ឋសង្ឃឹមថា ពីថ្ងៃស្អែកទៅនឹងមិនមានអ្នកឆ្លងក្នុងសហគមន៍ទៀតឡើយ ... Read More »

បារាំងបង្កើនការត្រួតពិនិត្យករណីបំពានច្បាប់​បម្រាមគោចរ

ដើម្បីធានាការអនុវត្តច្បាប់ទប់ស្កាត់ការឆ្លងកូវីដ​-១៩ បានល្អបំផុត ចាប់ពីវេលាម៉ោង​១៨ ដល់ម៉ោង​៦ព្រឹក រដ្ឋាភិបាលបារាំងបានបង្កើនកម្លាំងសន្តិសុខដើម្បីត្រួតពិនិត្យអ្នកដែលបំពានច្បាប់ មិនគោរពវិធានការទប់ស្កាត់កូវីដ​-១៩។ កាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ ​នៅទីក្រុងប៉ារីស ប៉ូលិសបារាំងជាង ៨០០នាក់ព្រមទាំងកម្លាំងទាហាន​បាន​ដាក់ពង្រាយដើម្បីត្រួតពិនិត្យអ្នកដែលធ្វើដំណើរមិនគោរពច្បាប់បម្រាម មិនពាក់ម៉ាស់ពេលធ្វើដំណើរក៏ដូចជាបើកដំណើរការភោជនីយដ្ឋានដោយខុសច្បាប់ និងការជួបជុំគ្នាផ្សេងៗ។ ស្នងការប៉ូលិសទីក្រុងប៉ារីសបានឲ្យដឹងថា ការត្រួតពិនិត្យធ្វើឡើងនៅទីក្រុងប៉ារិស ... Read More »

ថៃចាប់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀនលំដាប់ទីពីរនៅទ្វីបអាស៊ី

នាយកដ្ឋានប្រឆាំងបទល្មើសគ្រឿងញៀនថៃបានឲ្យដឹងថា កម្លាំងប្រឆាំងគ្រឿងញៀនបានចាប់ខ្លួនលោក Lee Chung Chak មេជួញដូរគ្រឿងញៀនធំលំដាប់ទីពីរនៅក្នុងទ្វីបអាស៊ី​។ លោក​Lee Chung Chak ជាមេខ្លោងជួញដូរគ្រឿងញៀនធំទីពីរមកពី Sam Gor ដែលជាក្រុមជួញដូរគ្រឿងញៀនធំបំផុតក្នុងទ្វីបអាស៊ី​ ប៉ាស៊ីហ្វិក ដោយមានប្រាក់រហូតដល់ទៅ​៧០ពាន់លានដុល្លារអាមេរិក ... Read More »

បាតុកម្មទ្រង់ទ្រាយធំជាលើកដំបូងប្រឆាំងរដ្ឋាភិបាលយោធានៅមីយ៉ាន់ម៉ា

ពលរដ្ឋមីយ៉ានម៉ារាប់សិបពាន់នាក់បាននាំគ្នាដង្ហែក្បួនបាតុកម្ម ជាលើកដំបូងបង្អស់នៅទីក្រុងYangonដើម្បីប្រឆាំង រដ្ឋប្រហារនៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី១ខែកុម្ភៈ។ សារព័ត៌មានរ៉យទ័របានផ្សាយថា នៅថ្ងៃទី៦ខែកុម្ភៈនេះ ពលរដ្ឋរាប់សិបពាន់នាក់ បានដង្ហែក្បួនធ្វើបាតុកម្មនៅទីក្រុងYangon ដើម្បីប្រឆាំងការធ្វើរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា ។ ទន្ទឹមនឹងនោះ ក្រុមបាតុករក៏បានអំពាវនាវដល់យោធាឱ្យដោះលែងអ្នកនយោបាយ ក្នុងនោះមានលោកស្រីអោងសាន ស៊ូជី និង ប្រធានាធិបតី។ ... Read More »

រុស្ស៊ីបណ្តេញមន្ត្រីការបរទេសអឺរ៉ុប៣រូបពាក់ព័ន្ធករណីមេបក្សប្រឆាំង Navalny

ក្រសួងការបរទេសរុស្ស៊ីបានសម្រេចបណ្តេញមន្ត្រីការបរទេស៣រូប របស់អឺរ៉ុប ក្នុងនោះមានមន្ត្រីការបរទេសប៉ូឡូញ អាល្លឺម៉ង់ និង ស៊ុយអែត ដោយចោទប្រកាន់ជាប់ពាក់ព័ន្ធការធ្វើបាតុកម្មគាំទ្រ លោក Alexei Navalny ។ សារព័ត៌មាន South China Morning ... Read More »