ប្រព័ន្ធផ្សព្វផ្សាយចិនបាននិយាយថា អ្នករត់ប្រណាំងប្រមាណ៩.០០០នាក់ដែលខ្លះពាក់ម៉ាសផងបានចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិម៉ារ៉ាតុងកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ដែលជាព្រឹត្តិការណ៍ដ៏កម្រមួយក្នុងមួយឆ្នាំនៅពេលដែលមានជំងឺកូវីដ-១៩ ដោយប្រទេសចិនបានបោះបង់ចោលកីឡាប្រភេទនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ CNA នៅព្រឹកថ្ងៃចន្ទ ទី៣០ វិច្ឆិកា។ មុនពេលការប្រកួតមន្ត្រីបាននិយាយថា វាជាឱកាសមួយដើម្បីបង្ហាញពីរបៀបដែលប្រទេសចិនបានធ្វើឡើងវិញ មុនពេលមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩កំពុងឈានទៅមុខទោះបីជាមានវិបត្ដិសុខភាពសកលកំពុងបន្តក៏ដោយ។ ការរត់ម៉ារ៉ាតុងធំៗជាច្រើនដូចជានៅញូវយ៉ក, ប៊ែកឡាំង, បូស្តុន ... Read More »
ព័ត៌មានអន្តរជាតិ
ស្រ្ដីម្នាក់បានចូលក្នុងហាងមួយកន្លែងចាប់ទាញយកដបស្រារាប់រយដបទម្លាក់ចោលសង្ស័យមានវិបត្តិផ្លូវចិត្ត (មានវីដេអូ)
អង់គ្លេស៖ ថ្មីៗនេះ មានករណីគួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីស្ដ្រីម្នាក់បានឆ្មក់ចូលទៅក្នុងផ្សារទំនើបមួយកន្លែង យីហោ Aldi បានទាញទម្លាក់ដបស្រាដែលគេតាំងលក់លើធ្នើរ បណ្ដាលឲ្យបែក។ហេតុការណ៍នេះ ត្រូវគេថតជាប់ជាវីដេអូ កាលពីរសៀលថ្ងៃ ពុធសប្ដាហ៍មុន នៅក្នុងទីក្រុងStevenageចក្រភពអង់គ្លេស។តាមរយៈឃ្លីបវីដេអូ បានបង្ហាញឲ្យឃើញពីស្ដ្រីម្នាក់ (មិនបញ្ចេញឈ្មោះ) បានប្រើដៃរបស់នាងទៅទាញដបស្រា ដែលគេតម្រៀបលើធ្នើររាប់រយដប បណ្ដាលឲ្យដបស្រាទាំងនោះធ្លាក់បែកពេញឥដ្ឋតែម្ដង។ ខណៈនោះដែរ ... Read More »
អារ៉ាប៊ី សាអ៊ូឌីត បើកដែនអាកាសឲ្យអុីស្រាអែលជាការត្រៀមវាយប្រហារអុីរ៉ង់
ការប្រឈមមុខតានតឹងដាក់គ្នារវាងអុីរ៉ង់ នឹងអុីស្រាអែល ក្រោយពីការធ្វើឃាតបិតាបច្ចេកវិទ្យាបរមាណូអុីរ៉ង់ គឺរដ្ឋាភិបាលអុីរ៉ង់បានចោទប្រកាន់អុីស្រាអែលជាអ្នកនៅពីក្រោយការធ្វើឃាតនោះ ហើយអុីរ៉ង់នឹងតបតវិញជាមិនខាន។ នៅពេលនេះ ប្រទេសអារ៉ាប៊ីសាអ៊ូឌីតដែលជាសត្រូវរបស់អុីរ៉ង់ក៏បានបើកដែនអាកាសឲ្យអុីស្រាអែលងាយស្រួលក្នុងការវាយប្រហារអុីរ៉ង់ប្រសិនបើអុីរ៉ង់ហ៊ានវាយប្រហារសងសឹកអុីស្រាអែល ជុំវិញការស្លាប់របស់អ្នកវិទ្យាសាស្ត្របរមាណូនោះ។ ការបើកដែនអាកាសរបស់អារ៉ាប៊ី សាអ៊ូឌីត សម្រាប់យន្តហោះចម្បាំងអុីស្រាអែលឆ្លងកាត់ កើតឡើងក្រោយពេលដែលមេទ័ពអុីរ៉ង់ព្រមានថា នឹងមាន«ព្យុះមីស៊ីល»ទៅលើទីតាំងនានាក្នុងប្រទេសអុីស្រាអែលក្នុងពេលឆាប់ៗខាងមុខ។ នៅពេលនេះអុីរ៉ង់ក៏បានរកឃើញថា អាវុធដែលប្រើប្រាស់ដើម្បីធ្វើឃាតអ្នកវិទ្យាសាស្ត្របរមាណូរបស់អុីរ៉ង់ ... Read More »
ក្រុមការងារព័ត៌មាននៅសេតវិមានជាស្ត្រីទាំងអស់ក្នុងរដ្ឋាភិបាលថ្មីរបស់លោកបៃឌិន
អាមេរិក៖ ស្ត្រីភាគច្រើនក្នុងរដ្ឋាភិបាលថ្មីរបស់លោកបៃឌិនគឺជាប្រវត្តិសាស្ត្រ ក្រៅពីសមាជិកព្រឹទ្ធសភាលោកស្រីKamala Harris ជាអនុប្រធានាធិបតីស្ត្រីលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក ហើយនៅមានក្រុមការងារទទួលបន្ទុកព័ត៌មានប្រចំាសេតវិមានជាស្ត្រីទាំងអស់មិនធ្លាប់មានពីមុនមកទេ។ កាលពីថ្ងៃទី៣០ខែវិច្ឆិកា ក្រុមការងាររបស់ប្រធានាធិបតីជាប់ឆ្នោតថ្មី ចូ បៃឌិន បានប្រកាសថា ក្រុមការងារព័ត៌មានសម្រាប់រដ្ឋាភិបាលគឺជាស្ត្រីទាំងអស់។ នេះជាលើកដំបូងដែលបានជ្រើសរើសស្ត្រីកាន់តំណែងជាន់ខ្ពស់ក្នុងវិស័យព័ត៌មាននៅសេតវិមាន។ លោកបៃឌិនធ្លាប់បានលើកឡើងថា ... Read More »
អំពើហិង្សានៅពន្ធនាគារស្រីលង្កាស្លាប់និងរបួសជាង៤០នាក់ពាក់ព័ន្ធកូវីដ-១៩
នៅក្នុងប្រទេសស្រីលង្កា ការឆ្លងរាលដាលកូវីដ-១៩ កាន់តែកើនឡើងខ្ពស់ ជាពិសេសនៅក្នុងពន្ធនាគារ ដែលមានអ្នកទោសច្រើន។ អ្នកទោសបាននាំគ្នាតវ៉ានៅតាមពន្ធនាគារនានា ក្រោយពីអ្នកទោសជាច្រើនបានឆ្លងកូវីដ-១៩ ។ នៅថ្ងៃទី៣០ ខែវិច្ឆិកា មានសាច់ញាតិអ្នកទោសប្រមាណ៥០០នាក់ បានប្រមូលផ្តុំគ្នានៅមុខពន្ធនាគារស្នើឲ្យមន្ត្រីពន្ធនាគារផ្តល់ព័ត៌មានពីអ្នកទោស និង ធានាសុវត្ថិភាពដល់ អ្នកទោសទាំងអស់ ... Read More »
សភាអ៊ីរ៉ង់ ចេញសេចក្តីថ្លែងការណ៍មួយស្នើឲ្យបញ្ចប់ការត្រួតពិនិត្យកម្មវិធីនុយក្លេអ៊ែរ ដើម្បីឆ្លើយតបនឹងករណីបាញ់សម្លាប់លោកFakhrizadeh
អន្តរជាតិ៖ ដើម្បីជាការឆ្លើយតបនឹងករណីបាញ់សម្លាប់អ្នកជំនាញនុយក្លេអ៊ែរលោក Mohsen Fakhrizadeh នៅថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២០ម្សិលមិញនេះ សភាអ៊ីរ៉ង់ បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីស្នើឲ្យអ៊ីរ៉ង់ផ្អាកការត្រួតពិនិត្យពីសហគមន៍អន្តរជាតិលើរោងចក្រផលិតនុយក្លេអ៊ែររបស់ខ្លួន។ ជាក់ស្តែង នៅថ្ងៃទី២៨ ខែវិច្ឆិកាថ្មីៗនេះ មេដឹកនាំកំពូលអ៊ីរ៉ង់ លោកAyatollah Ali ... Read More »
វ៉ាក់សាំងប្រឆាំងកូវីដ-១៩នឹងត្រូវបានប្រើប្រាស់ចាប់ពីដើមខែធ្នូនេះ
អង់គ្លេសនឹងក្លាយជាប្រទេសដំបូងគេបង្អស់លើពិភពលោក ដែលអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ផលិតដោយក្រុមហ៊ុនPfizer របស់អាមេរិក និងក្រុមហ៊ុនដៃគូBioNTechរបស់អាល្លឺម៉ង់។ ការអនុម័តឲ្យប្រើប្រាស់នឹងចាប់ផ្តើមនៅក្នុងសប្តាហ៍នេះតែម្តង។ តាមសារព័ត៌មានBloomberg បានផ្សាយថា នាយកដ្ឋានគ្រប់គ្រងឱសថ និងចំណីអាហារសុខភាពរបស់អង់គ្លេស (MHRA) បានចាប់ផ្តើមដំណើរការវាយតម្លៃវ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ក្រុមហ៊ុនទាំងពីរខាងលើ។ សារព័ត៌មាន Financial ... Read More »
បាតុកម្មក្លាយជាហិង្សានៅបារាំង ប៉ូលិស៩៨នាក់រងរបួស
បាតុកម្មជាទ្រង់ទ្រាយធំនៅបារំាង ក្រោយពេលបុរសជនជាតិស្បែកខ្មៅម្នាក់ត្រូវកម្លាំងប៉ូលិសវាយប្រហារ។ បាតុកម្មក្លាយទៅជាហិង្សា បណ្តាលឲ្យប៉ូលិសបារាំងដល់ទៅ៩៨នាក់រងរបួស។ សារព័ត៌មាន Sputnik បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោកGerald Darmanin បានឲ្យដឹងថា មានប៉ូលិសជិត១០០នាក់រងរបួសក្នុងការប៉ះទង្គិចគ្នាជាមួយក្រុមបាតុករហិង្សា កាលពីថ្ងៃទី២៩ខែវិច្ឆិកា។ ពលរដ្ឋបារាំងបាននាំគ្នាធ្វើបាតុកម្មនៅទីក្រុងចំនួន៧០ទូទាំងប្រទេស ដោយមានចំនួនពលរដ្ឋចូលរួមធ្វើបាតុកម្មកាន់តែច្រើនឡើង។ ការធ្វើបាតុកម្មគឺកើតមានក្រោយពេលបុរសជនជាតិស្បែកខ្មៅត្រូវប៉ូលិសវាយប្រហារ ... Read More »
បវរកញ្ញាចក្រវាលប្រទេសប៉េរូ ឆ្នាំ ២០១៩ ឈ្មោះ Anyella Grados ត្រូវបានគេដកឋានៈ និង មកុដចេញ
បរទេស៖ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន កម្ពុជា បានបង្ហោះលើ Facebook ផ្លូវការលើ បង្ហាញពីការសោកស្តាយដល់ បវរកញ្ញាចក្រវាលប្រទេសប៉េរូ ឆ្នាំ ២០១៩ ឈ្មោះ Anyella Grados ត្រូវបានគេដកឋានៈ និង ... Read More »
ថៃ៖ ក្រុមបាតុករដង្ហែក្បួនទៅកាន់ទីតាំងយោធា
ក្រុមបាតុករថៃរាប់ពាន់នាក់បានដង្ហែក្បួនទៅកាន់ទីតាំងយោធានៅជាយក្រុងបាងកក ដើម្បីប្រឆាំងនឹងការគ្រប់គ្រងរបស់ព្រះមហាក្សត្រ Maha Vajiralongkorn ទៅលើកម្លាំងយោធាជាច្រើនកងពល។ តាមសារព័ត៌មាន Channel News Asia កាលពីថ្ងៃទី២៩ខែវិច្ឆិកាបានឱ្យដឹងថា បាតុកររាប់សិបពាន់នាក់បាននាំគ្នាដង្ហែក្បួនទៅកាន់ជំរំយោធានៅទីក្រុងបាងកកក្រោមការគ្រប់គ្រងរបស់ព្រះមហាក្សត្រ។ ក្រុមបាតុករប្រមូលផ្តុំគ្នានៅមុខទីតាំងកងពលលេខ១១នៃកម្លាំងការពារព្រះមហាក្សត្រថៃ ហើយកម្លាំងទាហានខាងលើបានចូលរួមបំបែកក្រុមបាតុករប្រឆាំងរដ្ឋាភិបាលកាលពីឆ្នាំ២០១០។ លោក Arnon ... Read More »
កាន់តែធ្ងន់ធ្ងរហើយ! ប្រទេសឥណ្ឌូណេស៊ី ករណីឆ្លងកូវីដ-១៩ ប្រចាំថ្ងៃខ្ពស់បំផុត ខណៈករណីឆ្លងកើនដល់ជាងកន្លះលានករណី
អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់ចេញផ្សាយពីប្រភពរបស់អាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី នៅថ្ងៃទី២៩ខែវិច្ឆិកាម្សិលមិញនេះ បានរាយការណ៍ថា មានករណីឆ្លងកូវីដ–១៩ ប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីផ្ទុះកូរ៉ូណាវីរុសនៅក្នុងប្រទេស ខណៈករណីឆ្លងកើនដល់ជាងកន្លះលានករណី។ រាយការណ៍របស់អាជ្ញាធរសុខាភិបាលដដែល បានបញ្ជាក់ថា បច្ចុប្បន្នឥណ្ឌូណេស៊ី មានករណីឆ្លងកូវីដ–១៩ ប្រចាំថ្ងៃចំនួន ៦២៦៧ករណី ... Read More »
ដើម្បីទប់ស្កាត់ជនភៀសខ្លួនពីបារាំងទៅអង់គ្លេស, ចក្រភពអង់គ្លេស និងបារាំង បានចុះកិច្ចព្រមព្រៀងមួយ
អន្តរជាតិ៖ ចក្រភពអង់គ្លេស និងបារាំង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ជនភៀសខ្លួនដែលជិះទូកឆ្លងពីបារាំង ទៅអង់គ្លេស។ ប៉ុន្តែការចុះកិច្ចព្រមព្រៀងមួយនេះក៏បានរងប្រតិកម្មយ៉ាងខ្លាំងពីអង្គការក្រៅរដ្ឋាភិបាលផងដែរ។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយថាដើម្បីដោះស្រាយបញ្ហានេះ អង់គ្លេស និងបារាំងបានចុះកិច្ចព្រមព្រៀងមួយដើម្បីទប់ស្កាត់ ... Read More »
បន្ទាប់ពីរងទណ្ឌកម្មអាមេរិក ប្រមុខដឹកនាំហុងកុងលោកស្រី ការី ឡាំ ថា គ្មានគណនីធនាគារឡើយ
អន្តរជាតិ៖ បើយោងតាមកិច្ចសម្ភាសរបស់ប្រមុខដឹកនាំហុងកុងជាមួយទូរទស្សន៍អង់គ្លេសមួយ ដែលបានចាក់ផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកាថ្មីៗនេះលោកស្រី ការី ឡាំ ប្រធានប្រតិបត្តិក្រុងហុងកុង បានអះអាងថា បន្ទាប់ពីរងទណ្ឌកម្មរបស់អាមេរិក លោកស្រីគ្មានគណនីធនាគាឡើយនិងចាយប្រាក់សុទ្ធតែប៉ុណ្ណោះ។ ជាក់ស្តែងតាមរយៈកិច្ចសម្ភាសជាមួយទូរទស្សន៍អង់គ្លេស HKIBC លោកស្រីការី ឡាំ បានអះអាងយ៉ាងដូច្នេះថា៖ ... Read More »
ក្រសួងសុខាភិបាលថៃ រកឃើញអ្នកជាប់ពាក់ព័ន្ធនឹងស្រ្តីផ្ទុកCOVID-19 ដែលត្រឡប់ពីមីយ៉ាន់ម៉ាចំនួន ៣២៦នាក់
អន្តរជាតិ៖ បើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះថា អាជ្ញាធរសុខាភិបាលថៃ បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ចំនួន ៣២៦នាក់ ត្រូវបានរកឃើញថាមានពាក់ព័ន្ធជាមួយស្រ្តី ត្រឡប់មកពីមីយ៉ាន់ម៉ាវិញ ដែលមិនបានដាក់ចត្តាឡីស័ក និងមានផ្ទុកកូវីដ–១៩ ។ អាជ្ញាធរថៃ កាលពីថ្មីៗនេះ បានរាយការណ៍ថា ... Read More »
Messi រកបានគ្រាប់បាល់ដូចទៅនឹង Maradona រកបានឲ្យក្រុមNewell កាលពីឆ្នាំ១៩៩៣
វាហាក់ដូចជាមិនគួរឱ្យជឿ ប៉ុន្តែការស៊ុតបាល់របស់ខ្សែប្រយុទ្ធ Messiកាលពីថ្ងៃអាទិត្យទល់នឹងក្រុម Osasuna គឺប្រហាក់ប្រហែលនឹងគ្រាប់បាល់មួយដែលលោក Diego Maradona រកបានសម្រាប់ក្រុម Newell’s Old Boys កាលពីឆ្នាំ១៩៩៣ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca ... Read More »
អតីតខ្សែបម្រើសញ្ជាតិសេណេហ្គាល់លេងនៅ Fulham និងPortsmouth បានទទួលមរណភាពក្នុងអាយុ៤២ឆ្នាំ
អតីតខ្សែបម្រើសញ្ជាតិសេណេហ្គាល់ ធ្លាប់ធ្វើការនៅ Fulham និងក្លិបPortsmouth គឺកីឡាករ Papa Bouba Diop បានទទួលមរណភាពក្នុងអាយុ៤២ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៣០ វិច្ឆិកានេះ។ កីឡាករ Papa Bouba ... Read More »
ក្រុមវេជ្ជបណ្ឌិតព្រមានពីការប្រារព្ធពិធីរត់ពាក់កណ្តាលម៉ារ៉ាតុងនៅឥណ្ឌាដោយសារកូវីដ-១៩ និងការបំពុលបរិយាកាស
សារព័ត៌មាន CNA បានចេញផ្សាយនៅកាលពីល្ងាចថ្ងៃសៅរ៍ទី២៨ វិច្ឆិកាថា ក្រុមវេជ្ជបណ្ឌិតល្បីៗបានព្រមានអ្នករត់ប្រណាំងកំពុងប្រថុយនឹងគ្រោះថ្នាក់ ដោយចូលរួមការប្រកួតពាក់កណ្តាលម៉ារ៉ាតុងកាលពីថ្ងៃអាទិត្យនេះ នៅទីក្រុង New Delhi ប្រទេសឥណ្ឌាចំពេលនៃការផ្ទុះវីរុសកូវីដ-១៩ និងការបំពុលបរិយាកាស។ ម្ចាស់កំណត់ត្រាពិភពលោកផ្នែករត់ម៉ារ៉ាតុងស្ត្រីឈ្មោះ Brigid Kosgeiមកពីប្រទេសកេនយ៉ា និងអ្នកឈ្នះពានរង្វាន់បុរសពីរសម័យកាល ... Read More »
បិសាចក្រហមវាយបកយកឈ្នះ Southampton ឡើងឈរលេខ៨នៅលីគកំពូលអង់គ្លេស
យោងតាមលទ្ធផលនៃការប្រកួតដែលចេញផ្សាយដោយ soccerway និង livescore បានឲ្យដឹងថា ក្រុមបិសាចក្រហម Manchester United បានវាយសម្រុកយកឈ្នះក្រុមម្ចាស់ផ្ទះ Southampton ៣ទល់២ កាលពីរាត្រីថ្ងៃទី២៩ វិច្ឆិកាម្សិលមិញនេះ។ ចាប់ផ្តើមប្រកួតនៅតង់ទី១ ក្រុមម្ចាស់ផ្ទះ ... Read More »
នឹកស្មានមិនដល់សោះ! ក្រុមហ៊ុនមួយនៅអុីតាលី ដាក់លក់កាបូបមួយតម្លៃដល់ទៅជាង៧លានដុល្លារ ហើយមានត្រឹមតែ៣កាបូបប៉ុណ្ណោះ
អន្តរជាតិ៖ ពិតជាមិនធម្មតាមែន ក្រុមហ៊ុនមួយឈ្មោះBoarini Milanesi ដែលមានមូលដ្ឋានស្ថិតក្នុងទីក្រុង Bologna នៃប្រទេសអុីតាលី បានដាក់លក់កាបូបយួរដៃ យីហោParva Mea ដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក រហូតដល់ទៅ៥.៣លានផោនឯណោះ (ប្រមាណ៧លានដុល្លារអាមេរិក)។ សូមជម្រាបថា កាបូបម៉ាក់យីហោ ... Read More »
អាមេរិកបញ្ជូនក្រុមនាវាផ្ទុកយន្តហោះទៅតំបន់មជ្ឈិមបូព៌ា ក្រោយការស្លាប់អ្នកវិទ្យាសាស្ត្របរមាណូអុីរ៉ង់
រដ្ឋាភិបាលអុីរ៉ង់បានថ្កោលទោសយ៉ាងខ្លាំងដល់អុីស្រាអែលដែលនៅពីក្រោយការធ្វើឃាតអ្នកវិទ្យាសាស្ត្របរមាណូលំដាប់កំពូលរបស់អុីរ៉ង់។ នៅពេលនេះកម្លាំងទាហានអុីរ៉ង់ បានត្រៀមលក្ខណៈវាយប្រហារទៅលើប្រទេសអុីស្រាអែល ដោយ«ព្យុះមីស៊ីលរាប់ពាន់ដើម»។ ប្រធានាធិបតីអុីរ៉ង់ លោក Hassan Rouhani បានបញ្ជាក់ថា នឹងមានការតបតវិញទៅលើប្រទេសអុីស្រាអែល ប៉ុន្តែអុីរ៉ង់មិនប្រញាប់ប្រញាល់នោះឡើយគឺមានការប្រុងប្រយ័ត្នខ្ពស់បំផុត។ ស្ថានភាពនៅក្នុងតំបន់ព្រំដែន កាន់តែតានតឹងខ្លាំង ហើយអាមេរិកក៏បានបញ្ជូនក្រុមនាវាផ្ទុកយន្តហោះ ... Read More »
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ អស់កូវីដ-១៩នៅពេលណានឹងរៀបចំការបោះឆ្នោតនៅពេលនោះ
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Muhyiddin Yassin បានបញ្ជាក់ថា នៅពេលអស់កូវីដ-១៩ នឹងស្នើដល់ព្រះមហាក្សត្ររំលាយរដ្ឋសភា និងរៀបចំការបោះឆ្នោតមុនពេលកំណត់ ។ សារព័ត៌មានChannel News Asia នៅថ្ងៃទី២៩ខែវិច្ឆិកាបានផ្សាយថា នាយករដ្ឋមន្ត្រី Muhyiddin ... Read More »
ម៉ាស់ឆ្លាតវៃអាចដឹងថាអ្នកប្រើប្រាស់ មានជំងឺកូវីដ-១៩ និងជំងឺផ្សេងៗ ដែរឬអត់?(មានវីដេអូ)
ពិតជាមិនធម្មតាមែន ក្រុមអ្នកវិទ្យាសាស្ត្រសិង្ហបុរី បានផលិត ម៉ាស់ឆ្លាតវៃដែលអាចដឹងថា អ្នកប្រើប្រាស់មានជំងឺកូវីដ-១៩ និងជំងឺផ្សេងទៀតប្រចាំកាយ។ ក្រុមគ្រូពេទ្យអាចនឹងដឹងប្រសិនបើអ្នកប្រើប្រាស់មានផ្ទុកវីរុសកូវីដ-១៩។ ក្រុមគ្រូពេទ្យនឹងប្រមូលទិន្នន័យពីម៉ាស់ឆ្លាតវៃតាមប្រព័ន្ធ Bluetooth ពីអ្នកប្រើប្រាស់។ ក្រៅពីនេះ ម៉ាស់ក៏បានផ្តល់ព័ត៌មានពីកម្រិតឈាម ចង្វាក់បេះដូងផងដែរ។ ទិន្នន័យដែលគ្រូពេទ្យទទួលបានអាចដឹងថាអ្នកណាអាចសង្ស័យឆ្លងកូវីដ-១៩ និងជំងឺផ្សេងៗ ... Read More »
តុលាការរដ្ឋPennsylvania ច្រានចោលពាក្យបណ្តឹងពាក់ព័ន្ធការបោះឆ្នោតរបស់លោកត្រាំ
តុលាការកំពូលរដ្ឋPennsylvania បានសម្រេចបញ្ចប់រាល់ការប្តឹងតវ៉ាពីសំណាក់ក្រុមការងារបោះឆ្នោតរបស់លោកត្រាំ ក្នុងគោលដៅស្នើឲ្យតុលាការកំពូលមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ។ ការសម្រេចខាងលើគឺជាការបិទបញ្ចប់ក្តីសង្ឃឹមរបស់លោកត្រាំក្នុងការកែប្រែស្ថានភាពបោះឆ្នោតនៅអាមេរិក ។ តុលាការកំពូលនៅរដ្ឋPennsylvania កាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា (ពេលវេលាអាមេរិក)បានចេញសេចក្តីសម្រេចច្រានចោលរាល់ពាក្យបណ្តឹងពាក់ព័ន្ធការបោះឆ្នោត ដោយមូលហេតុមិនអាចផ្តល់ភស្តុតាងគ្រប់គ្រាន់ តាមពេលវេលាកំណត់របស់រដ្ឋ។ ការសម្រេចរបស់តុលាការកំពូលរដ្ឋPennsylvania ជាការបិទបញ្ចប់ក្តីសង្ឃឹមក្នុងការកែប្រែលទ្ធផលបោះឆ្នោតនៅក្នុងរដ្ឋនេះ ក៏ដូចជាប្រែក្រឡាស់លទ្ធផលបោះឆ្នោត ... Read More »
បាតុកម្មក្លាយជាហិង្សានៅបារាំង ប្រឆាំងការថតរូបប៉ូលិសកំពុងបំពេញភារកិច្ច
ពលរដ្ឋរាប់សិបពាន់នាក់បាននាំគ្នាធ្វើបាតុកម្មនៅទូទាំងប្រទេសបារាំងប្រឆាំងនឹងការប្រើអំពើហិង្សាពីកម្លាំងប៉ូលិស ក៏ដូចជាការហាមប្រាមថតវីដេអូនិងរូបភាពកម្លាំងប៉ូលិសកំពុងបំពេញភារកិច្ច។ តាមសារព័ត៌មានRTបានផ្សាយថា បាតុកម្មផ្ទុះឡើងនៅទីក្រុងចំនួន៧០ ទូទាំងប្រទេសនៅថ្ងៃទី២៨ខែវិច្ឆិកា។ មេដឹកនាំបាតុកម្មបានប្រកាសថាមានពលរដ្ឋចូលរួមដល់ទៅ៥សែននាក់។ ចំណែករដ្ឋាភិបាលបារាំងបញ្ជាក់ថា មានពលរដ្ឋចូលរួមធ្វើបាតុកម្មប្រមាណ១៥០ពាន់នាក់ប៉ុណ្ណោះ។ ពេលដំបូងបាតុកម្មធ្វើឡើងក្នុងសន្តិភាព ប៉ុន្តែក្រោយមកក៏មានអំពើហិង្សាកើតឡើង នៅក្នុងទីក្រុង Rennes, Lille, Bordeaux និង ... Read More »
ទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបក្នុងសប្តាហ៍នេះ
តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១-អ្នកចាំទី Dean Henderson វ័យ២៣ឆ្នាំរបស់ក្រុមបិសាចក្រហម Manchester United នឹងបន្តខ្ចីជើងដើម្បីបង្កើនការទាមទាររបស់អង់គ្លេសសម្រាប់ការឈ្នះជើងឯកអឺរ៉ុបនៅឆ្នាំក្រោយដោយក្លិប ... Read More »
ប្រទេសម៉ារ៉ុករំកិលឡើង៤លេខក្នុងតារាងចំណាត់ថ្នាក់ FIFA
យោងតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរកាលពីថ្ងៃទី២៨ វិច្ឆិកា និងយោងតាមគេហទំព័រផ្ទាល់របស់FIFA បានបង្ហាញថា ប្រទេសម៉ារ៉ុកបានឡើងដល់តំណែងទី៣៥ ក្នុងតារាងចំណាត់ថ្នាក់ចុងក្រោយរបស់ FIFA សម្រាប់ខែតុលា ឆ្នាំ២០២០ ដោយប្រទេសនេះបានរំកិលរហួតដល់៤លេខក្នុងតារាងចំណាត់ថ្នាក់នេះ ពោលគឺពីលេខ៣៩ មកនៅលេខ៣៥។ ប្រទេសម៉ារ៉ុកកំពុងឈរចំណាត់ថ្នាក់លេខ៤នៅក្នុងតារាងFIFA ប្រចាំទ្វីបដែលប្រទេសនេះនៅ ដោយឈរពីក្រោយប្រទេសសេណេហ្គាល់ (ទី២០) ទុយនីស៊ី ... Read More »
អង់គ្លេសចាប់ខ្លួនបាតុករ១៥០នាក់ក្នុងទីក្រុងឡុងដុង
ប៉ូលិសទីក្រុងឡុងដុង ប្រទេសអង់គ្លេសបានប្រកាសឲ្យដឹងនៅថ្ងៃទី ២៩ខែវិច្ឆិកាថា មានបាតុករ១៥០ នាក់ត្រូវបានចាប់ខ្លួនក្រោយពេលចូលរួមធ្វើបាតុកម្មប្រឆាំងការរឹតត្បិតទប់ស្កាត់ការឆ្លងកូវីដ-១៩។ រដ្ឋាភិបាលអង់គ្លេសបានអនុម័តច្បាប់ហាមប្រាមប្រមូលផ្តុំគ្នាចាប់តាំងពីថ្ងៃទី៥ខែវិច្ឆិកា ក្រោយពេលមានអ្នកឆ្លងជាង២៥០០០នាក់ក្នុងមួយថ្ងៃ។ នៅថ្ងៃទី២៥ខែវិច្ឆិកាច្បាប់ហាមប្រាមនោះបានបញ្ចប់ ហើយរដ្ឋាភិបាលក៏បានបន្តអនុម័តច្បាប់រឹតត្បិតបន្ថែមទៀត ខណៈ អ្នកឆ្លងបន្តកើនឡើងខ្ពស់ដដែល។ កម្លាំងប៉ូលិសទីក្រុងឡុងដុងបានឲ្យដឹងថា «កម្លាំងប៉ូលិសបានចាប់ខ្លួនមនុស្ស១៥៥នាក់ដែលចូលរួមធ្វើបាតុកម្មខុសច្បាប់កាលពីថ្ងៃទី២៨ខែវិច្ឆិកា ។ អ្នកដែលបានចាប់ខ្លួន ... Read More »
លោកត្រាំកំពុងតែក្រាល(បន្លាលួស)ជំនួសកម្រាលព្រំស្វាគមន៍ តាមផ្លូវចូលទៅកាន់សេតវិមាន របស់លោកបៃឌិន
នៅពេលនេះលោកត្រាំអាចអង្គុយនៅការិយាល័យសេតវិមានបាន តែ ៥០ថ្ងៃទៀតប៉ុណ្ណោះ នឹងត្រូវវេចបង្វេចចាកចេញ ផ្តល់ជូនម្ចាស់ថ្មីហើយ។ ប៉ុន្តែក្នុងរយៈពេលចុងក្រោយនៃការកាន់អំណាច លោកត្រាំមិនបានផ្តល់លក្ខណៈងាយស្រួលដល់លោកបៃឌិនដើម្បីដឹកនាំជំនួសនោះឡើយ ផ្ទុយទៅវិញគឺបានបង្កបញ្ហាជាច្រើនទុកឲ្យរដ្ឋាភិបាលថ្មីត្រូវដោះស្រាយ។ ប៉ុន្មានថ្ងៃមុនលោកត្រាំបានអនុញ្ញាតឲ្យក្រុមការងាររបស់លោកបៃឌិនចាប់ផ្តើមដំណើរការផ្ទេរអំណាច តាមស្ថាប័ននីមួយៗ។ ក្រុមអ្នកសង្កេតការណ៍បានលើកឡើងថា ក្នុងរយៈពេល៥០ថ្ងៃចុងក្រោយនេះលោកត្រាំនឹងប្រើប្រាស់អំណាច របស់លោកដើម្បី «យកថ្មរាំងផ្លូវ ឬដាក់បន្លាលួស» ... Read More »
រុស្ស៊ីនឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដល់កម្លាំងទាហាន៤សែននាក់
នៅថ្ងៃទី២៨ ខែវិច្ឆិកា រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោកSergei Shoigu បានប្រកាសថា នឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដល់កម្លាំងទាហានប្រទេសនេះទាំង៤សែននាក់។ ក្នុងចំណោមទាហានទាំងអស់នឹងទទួលបានការចាក់វ៉ាក់សាំងប្រមាណ២០ភាគរយក្នុងឆ្នាំ២០២០ ហើយឆ្នាំ២០២១នឹងបន្តចាក់ទាំងអស់ ។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានបញ្ជាក់ថា វគ្គដំបូងនឹងចាក់វ៉ាក់សាំងបង្ការដល់ទាហាន២៥០០នាក់ ហើយដល់ដំណាច់ឆ្នាំ២០២០នឹងចាក់បានប្រមាណ៨០ពាន់នាក់ ... Read More »
លោកត្រាំទាមទាររាប់សន្លឹកឆ្នោតឡើងវិញនៅរដ្ឋ Wisconsin លទ្ធផលកាន់តែចាញ់ឆ្ងាយជាងមុនទៅទៀត
រដ្ឋ Wisconsin មានកៅអីតំណាងដល់ទៅ១០កៅអី ហើយលោកត្រាំ មិនព្រមចុះចាញ់នៅក្នុងរដ្ឋនេះឡើយ ដោយទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញនៅតំបន់មួយចំនួនក្នុងរដ្ឋ។ ការរាប់ឡើងវិញបានបញ្ចប់នៅថ្ងៃទី២៨ខែវិច្ឆិកា ហើយលទ្ធផល លោកបៃឌិន កាន់តែនាំមុខឆ្ងាយជាងមុនទៅទៀត។ ជាក់ស្តែងការរាប់សន្លឹកឆ្នោតនៅក្នុងតំបន់Milwaukee គឺលទ្ធផល លោកបៃឌិនទទួលបានសន្លឹកឆ្នោតលើសពីមុន១៣២សន្លឹកទៀត។ សន្លឹកឆ្នោតសរុបដែលបានរាប់នៅក្នុងតំបន់នេះមាន៤៦០.០០០ សន្លឹក ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច