អន្តរជាតិ៖ បើយោងតាមសារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ បានដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសុវត្ថិភាពរថយន្តរបស់សហរដ្ឋអាមេរិក បានប្រកាសថា ខ្លួននឹងបញ្ជូនក្រុមការងារទៅសិក្សា និងស៊ើបអង្កេតទៅលើករណីរថយន្តរបស់ក្រុមហ៊ុន Tesla បានបើកទៅបុកទង្គិចជាមួយរថយន្តប៉ូលីស ដោយប្រើប្រាស់មុខងារ Autopilot (បើកបរដោយស្វ័យប្រវត្តិ)។ ... Read More »
ព័ត៌មានអន្តរជាតិ
អនុប្រធានាធិបតីអាមេរិក ប្រកាសថា៖ អាមេរិក ប្តេជ្ញាចូលរួមជាមួយអង្គការសហប្រជាជាតិក្នុងសកម្មភាពលើកកម្ពស់សិទ្ធិស្ត្រី
អន្តរជាតិ៖ លោកស្រី កាម៉ាឡា ហារីស អនុប្រធានាធិបតីអាមេរិក បានបង្ហាញខ្លួនលើវេទិកាអន្តរជាតិលើកដំបូងនៅថ្ងៃទី១៦ ខែមីនា នាកិច្ចប្រជុំស្តីពីសមភាពយេនឌ័រ ប្រកាសថា៖ អាមេរិក ប្តេជ្ញាចូលរួមជាមួយអង្គការសហប្រជាជាតិក្នុងសកម្មភាពលើកកម្ពស់សិទ្ធិស្ត្រី ដែលជាមូលដ្ឋានគ្រឹះប្រជាធិបតេយ្យ ស្របពេលទ្ធិប្រជាធិបតេយ្យជាសកលកំពុងមានបញ្ហា។ ជាក់ស្ដែងលោកស្រី កាម៉ាឡា ... Read More »
នោះ! អង្គការអន្តរជាតិមួយ៖ កំពុងប្រមូលផ្តល់ភ័ស្ដុតាងទុកប្រើសម្រាប់កាត់ទោសមេដឹកនាំយោធាមីយ៉ាន់ម៉ា
អន្តរជាតិ៖ លោក Nicholas Koumjian ប្រធានយន្តការស៊ើបអង្កេតឯករាជ្យសម្រាប់មីយ៉ាន់ម៉ា (IIMM) នៅថ្ងៃទី១៧ ខែមីនា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយអំពាវនាវឱ្យអ្នកទទួលបទបញ្ជាពីក្រុមយោធា ឱ្យផ្តល់ភ័ស្តុតាងទាំងនោះមកឱ្យខ្លួន ដើម្បីអាចប្រើប្រាស់សម្រាប់កាត់ទោសមេដឹកនាំយោធាមីយ៉ាន់ម៉ា។ មិនតែប៉ុណ្ណោះ ក្រុមអ្នកស៊ើបអង្កេតនេះ ក៏កំពុងប្រមូលព័ស្តុតាងទាក់ទិននឹងការចាប់ខ្លួនដោយបង្ខំ, ... Read More »
រដ្ឋចំនួន២១នៅអាមេរិកប្តឹងប្រធានាធិបតីបៃឌិន
អភិបាលរដ្ឋតិចសាស់ និង Montana ព្រមទាំងរដ្ឋចំនួន១៩ ផ្សេងទៀត ដែលជារដ្ឋ(ក្រហម) គាំទ្រគណបក្សសាធារណរដ្ឋ បានប្តឹងប្រឆាំងប្រធានាធិបតី បៃឌិន ទាមទារឲ្យដកសេចក្តីសម្រេចផ្អាក បំពង់បង្ហូរឧស្ម័ន Keystone XL។ ការប្តឹងប្រធានាធិបតី បៃឌិនធ្វើឡើងដោយអភិបាលរដ្ឋតិចសាស់ ... Read More »
ករណីបាញ់ប្រហារនៅហាងម៉ាស្សា បង្កក្តីបារម្ភយ៉ាងខ្លាំងដល់ជនជាតិអាមេរិកដើមកំណើតអាស៊ី
បើទោះបីមិនទាន់រកឃើញមូលហេតុច្បាស់លាស់ពាក់ព័ន្ធករណីជនជាតិអាស៊ី៦នាក់ស្លាប់ ដោយការបាញ់ប្រហារនៅក្នុងហាងម៉ាស្សារបស់ជនជាតិអាស៊ី នៅGeorgia បង្កក្តីបារម្ភយ៉ាងខ្លាំងដល់ជនជាតិអាស៊ីរស់នៅអាមេរិក។ ករណីបាញ់ប្រហារនៅហាងម៉ាស្សា និងស្ប៉ា (Spa)ចំនួន៣កន្លែង នៅGeorgia បណ្តាលឲ្យមនុស្ស ៨នាក់ស្លាប់ ក្នុងនោះមាន ៦នាក់ជាជនជាតិអាស៊ី ។ ចាប់តាំងពីការផ្ទុះកូវីដ-១៩ នៅក្នុងទឹកដីអាមេរិកមក ... Read More »
Ramsey មានឈ្មោះក្នុងក្រុមជម្រើសជាតិវែលថ្វីបើមានការព្រួយបារម្ភពីការរងរបួសភ្លៅក៏ដោយ
ខ្សែបម្រើ Aaron Ramsey របស់ក្រុមសេះបង្កង់ Juventus ត្រូវបានគេដាក់ឲ្យមានក្នុងបញ្ជីឈ្មោះក្រុមជម្រើសជាតិវែលសំរាប់ការប្រកួតជម្រុះ World Cup នៅខែនេះទោះបីខកខានការប្រកួតចុងក្រោយរបស់ក្លិបគាត់ដោយសារបញ្ហាភ្លៅក៏ដោយ។ យោងតាមការចេញផ្សាយរបស់រ៉យទ័របានឲ្យដឹងថា ក្លិបសេះបង្កង់បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយមុនពេលប្រកួតថា Ramsey មានវ័យ៣០ឆ្នាំបានខកខានបង្ហាញខ្លួនឲ្យក្រុមម្ចាស់ជើងឯកលីគកំពូលអុីតាលីក្នុងលទ្ធផល ៣-១ នៃការប្រកួត ... Read More »
Chelsea ជាក្រុមទី៣នៅអង់គ្លេសដែលឡើងទៅវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ Champions League
ក្រុមតោខៀវ Chelsea បានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃការប្រកួតវគ្គជម្រុះពានរង្វាន់ Champions League វគ្គ១៦ក្រុមជើងទី២ ដោយបានយកឈ្នះក្រុមខ្លាំងមកពីអេស្ប៉ាញ Atletico Madrid ក្នុងលទ្ធផល២ទល់០។ ជ័យជម្នះនេះធ្វើឲ្យក្រុមខ្លាំងមួយនេះក្លាយជាក្រុមទី៣នៅអង់គ្លេសដែលបានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ ដោយមានក្រុម Liverpool, Manchester City ... Read More »
ការរត់ម៉ារ៉ាតុងនៅបូស្តុនមានអ្នកចូលរួមចំនួន២០.០០០នាក់នៅចំពេលមានវិបត្តិកូវីដ-១៩
អ្នករៀបចំការប្រណាំងបាននិយាយកាលពីថ្ងៃអង្គារថា ការរត់ប្រណាំងម៉ារ៉ាតុងនៅទីក្រុងបូស្តុននៅឆ្នាំនេះនឹងត្រូវបានកំណត់សម្រាប់អ្នកចូលរួមចំនួន២០.០០០នាក់នៅក្នុងការដេញថ្លៃមួយដែលអនុញ្ញាតឱ្យមានគម្លាតសង្គមកាន់តែខ្លាំងដើម្បីការពារការឆ្លងជំងឺកូវីដ-១៩។ នេះបើយោងតាមការចេញផ្សាយរបស់ CNA ដែលដកស្រង់ចេញពីសារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី១៧ មីនា។ ចំនួនអ្នកចូលរួមដែលត្រូវបានអនុញ្ញាតសម្រាប់ការរត់ប្រណាំងនៅឆ្នាំនេះដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១១ ខែតុលាគឺទាបជាងចំនួនធម្មតានៃអ្នករត់ប្រណាំងនៅក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុងដ៏មានកិត្យានុភាពបំផុតរបស់ពិភពលោក។ សមាគមអត្តពលកម្មបូស្តុន (BAA) ដែលរៀបចំការរត់ម៉ារ៉ាតុងនេះបាននិយាយថា ខ្លួនបានធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូក្នុងស្រុកទីក្រុង និងរដ្ឋដើម្បីបង្កើតទំហំទីលានសមស្របសម្រាប់ការរត់ប្រណាំងដែលលាតសន្ធឹងពីជាយក្រុងហ៊ីកឃីនរហូតដល់ទីប្រជុំជនបូស្តុន។ លោក Tom ... Read More »
Tyson Fury និង Anthony Joshua យល់ព្រមលើកិច្ចព្រមព្រៀងប្រកួតដណ្តើមខ្សែក្រវាត់ទម្ងន់ធ្ងន់
កីឡាករ Tyson Fury និង Anthony Joshua បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រកួតគ្នាដើម្បីដណ្តើមខ្សែក្រវាត់ទម្ងន់ធ្ងន់របស់ IBF, WBO, WBA និង WBC ។ នេះបើយោងតាមទូរទស្សន៍ ESPN ... Read More »
រុស្ស៊ីទទួលបានសិទ្ធិគ្រប់គ្រងអណ្តូងប្រេង al-Thawra នៅក្នុងប្រទេសស៊ីរី
កម្លាំងទាហានរុស្ស៊ីទទួលបានសិទ្ធិ គ្រប់គ្រងអណ្តូងប្រេងដ៏សំខាន់ al-Thawra នៅតំបន់ភាគនិរតី ខេត្ត Raqqa ប្រទេសស៊ីរី ។ ទីតាំងអណ្តូងប្រេងនេះ អាចផលិតប្រេងបានដល់ទៅ៦ពាន់បារ៉ែល ក្នុងមួយថ្ងៃ។ នៅពេលនេះ រថយន្តយោធារុស្ស៊ី៩ គ្រឿង និងយន្តហោះ៤គ្រឿង ... Read More »
បារាំងនិងអុីតាលីនឹងចាក់វ៉ាក់សាំងរបស់ AstraZeneca ក្រោយទទួលបានការបញ្ជាក់ពីEMA
ក្រោយពេលស្ថាប័នគ្រប់គ្រងឱសថអឺរ៉ុប EMA បញ្ជាក់ពីសុវត្ថិភាព របស់វ៉ាក់សាំង AstraZeneca និងជឿជាក់លើវ៉ាក់សាំងនេះ ហើយឥឡូវបារាំងនិងអុីតាលីចាប់ផ្តើមចាក់វ៉ាក់សាំងនេះ។ កាលពីថ្ងៃទី ១៦ខែមីនា ប្រធានាធិបតីបារាំង លោក Emmanuel Macron និងនាយករដ្ឋមន្ត្រីអុីតាលី លោក ... Read More »
ខ្យល់ប្តូរទិសដៅធ្វើឲ្យព្យុះខ្សាច់បក់បោកចូលទទីក្រុងប៉េកាំង
ប៉ុន្មានថ្ងៃកន្លងមកតំបន់ជាច្រើនក្នុងប្រទេសចិន ក្នុងនោះមានរដ្ឋធានីប៉េកាំងផងដែរ បានប្រឈមនិឹងព្យុះខ្សាច់ទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានរយៈពេល១០ឆ្នាំកន្លងមក បង្កឲ្យប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថានក្នុងទីក្រុង។ ធូលីខ្យាច់បង្កឡើងដោយព្យុះខ្យាច់ នៅតំបន់ភាគខាងជើងទីក្រុងប៉េកាំងកាលពីថ្ងៃទី១៥ខែមីនា ហើយបានប្តូរទិសខ្យល់ទិសនិរតីវិញធ្វើឲ្យបកចូលទៅក្នុងទីក្រុងប៉េកាំងនៅថ្ងៃទី១៧ខែមីនា ធ្វើឲ្យទីក្រុងទាំងមូលគ្របដណ្តប់ដោយធូលី ខ្យាច់។ មជ្ឈមណ្ឌលត្រួតពិនិត្យអេកូឡូស៊ីនិងបរិស្ថានទីក្រុងប៉េកាំង នៅថ្ងៃទី ១៧ខែមីនា បានប្រកាសថា ស្ថានភាពធូលីបង្កផលប៉ះពាល់ មានកម្រិត ... Read More »
វិភាគអន្តរជាតិ៖ តើកម្លាំងទាហានមីយ៉ាន់ម៉ាមានអំណាចនិងឥទ្ធិពលធំប៉ុនណា?
តាមមធ្យោបាយជាច្រើន កម្លាំងយោធាមីយ៉ាន់ម៉ាបានគ្រប់គ្រងប្រទេសជាតិតាំងពីឆ្នាំ១៩៦២ រហូតដល់ឆ្នាំ២០១០ ហើយបានវិលត្រឡប់មកកាន់អំណាចវិញនៅឆ្នាំ២០២១ក្រោយការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ ខែកុម្ភៈ។ ការក្រោកឈរឡើងប្រឆាំងយោធា កើតឡើងពីក្រុមនិស្សិតមួយក្រុមមកពីមហាវិទ្យាល័យបច្ចេកវិទ្យា Rangoon ដែលមានវិវាទជាមួយក្រុមយុវជននៅក្បែរសាលារៀន។ ក្រុមនិស្សិតមិនពេញចិត្តនិឹងការដោះស្រាយវិវាទពីមន្ត្រីក្នុងតំបន់ ដែលនាំឱ្យឈានដល់ធ្វើបាតុកម្ម បណ្តាលឲ្យប៉ះទង្គិចគ្នារវាងបាតុករនិឹងប៉ូលិស ។ នៅពេលយប់ប៉ូលិសក៏បានសម្រុកចូលមហាវិទ្យាល័យ បាញ់ប្រហារទៅលើក្រុមនិស្សិត ... Read More »
បាញ់ប្រហារ ស្លាប់និងរបួស ៩នាក់ នៅអាមេរិក ពាក់ព័ន្ធការរើសអើងជាតិសាសន៍អាស៊ី
មានករណីបាញ់ប្រហារ នៅទីតាំង ម៉ាស្សា កែសម្ផស្ស នៅទីក្រុង អាត្លង់តា រដ្ឋ Georgia នៅថ្ងៃទី ១៦ខែមីនា (ពេលវេលាអាមេរិក )បណ្តាលឲ្យមានអ្នកស្លាប់ ៧ នាក់និងពីរនាក់រងរបួសធ្ងន់។ ហាងដែលរងការបាញ់ប្រហារគឺជារបស់ជនជាតិអាស៊ី។ ... Read More »
អាមេរិក ៥ឆ្នាំចុងក្រោយនៅតែនាំចេញអាវុធច្រើនជាងគេ; ខណៈការនាំចេញអាវុធរបស់ចិន និងរុស្ស៊ីធ្លាក់ចុះ
អន្តរជាតិ៖ បើតាមការរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្តុកខុល (SIPRI) ប្រទេសស៊ុយអែត នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា អាមេរិក នៅតែជាប្រទេសនាំចេញអាវុធច្រើនជាងគេ លើពិភពលោកនៅអំឡុង៥ឆ្នាំមុន។ខណៈការនាំចេញអាវុធរបស់ចិន និងរុស្ស៊ី ធ្លាក់ចុះនៅរយៈពេលដូចគ្នានេះ។ ក្រៅពីអាមេរិក ការនាំចេញអាវុធរបស់បារាំង ... Read More »
នាយករដ្ឋមន្រ្តីជប៉ុន ចាក់វ៉ាក់សាំងការពារកូវីដ-១៩ របស់ក្រមហ៊ុន Pfizer លើកដំបូង មុនទៅជួបលោក ចូ បៃឌិន
អន្តរជាតិ៖ ដេីម្បីត្រៀមសម្រាប់ជំនួបជាមួយប្រធានាធិបតីអាមរិក លោក ចូ បៃឌិន នៅខែក្រោយនេះ លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ របស់ក្រមហ៊ុន Pfizer ... Read More »
ស្លាប់និងរបួសជាង១ពាន់នាក់ក្នុងពិធីបុណ្យព្រះអគ្គីនៅក្នុងប្រទេសអុីរ៉ង់
ប្រព័ន្ធផ្សព្វផ្សាយអុីរ៉ង់បានផ្សាយនៅថ្ងៃទី១៧ខែមីនាថាយ៉ាងហោចណាស់ក៏មានមនុស្ស ៣នាក់ស្លាប់និងជាង១០០០នាក់រងរបួសនៅក្នុងពីធីបុណ្យលោតកាត់ភ្លើង និងបាញ់កាំជ្រួចភ្ញីភ្លើងនៅប្រទេសនេះក្នុងឱកាសត្រៀមស្វាគមន៍ឆ្នាំថ្មីតាមបែបប្រពៃណីរបស់អុីរ៉ង់ ។ លោក Pirhossein Koulivand មន្ត្រីគ្រង់គ្រងគ្រោះអាសន្នអុីរ៉ង់បានឱ្យដឹងថា ក្នុងចំណោមអ្នករងរបួសទាំង១០៣០នាក់ មាន៨៧នាក់របួសដោយសារតែ ការបាញ់កាំជ្រួច និងរំសេវផ្ទុះកែច្នៃ។ លោកបន្តទៀតថា ពិធីបុណ្យ ចាប់ផ្តើមនៅថ្ងៃទី១៦ខែមីនា ... Read More »
Man City និង Real Madrid កក់កៅអីទៅកាន់វគ្គ៨ក្រុមពានរង្វាន់ Champions League
ក្រុមខ្លាំងៗ២មកពីអង់គ្លេស និងអេស្ប៉ាញបានកក់កៅអីរបស់ខ្លួនទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃការប្រកួតពានរង្វាន់ Champions League រដូវកាល២០២០–២០២១ ក្រោយពីយកឈ្នះគូប្រកួតរៀងខ្លួនក្នុងការប្រកួតជើងទី២នេះ។ ក្រុមមេឃខៀវ Manchester City បានយកឈ្នះក្រុមមកពីអាល្លឺម៉ង់ Moncheng ក្នុងលទ្ធផល ២ទល់០ (សរុបទាំង២ជើង ៤ទល់០) ... Read More »
ហ្វុីលីពីនអនុម័តច្បាប់បម្រាមគោចរនៅរដ្ឋធានី
រដ្ឋធានី ម៉ានីល ប្រទេសហ្វុីលីពីន នៅថ្ងៃទី១៦ខែមីនា បានអនុវត្តច្បាប់បម្រាមគោចរដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ក្រោយពីមានករណីឆ្លងកូវិដ-១៩ កើនឡើង។ ក្នុងរយៈពេលនេះ ពលរដ្ឋមិនអាច ចាកចេញពីផ្ទះបានឡើយ ចាប់ពីម៉ោង ២២យប់ ដល់ម៉ោង ៥ព្រឹក លើកលែងតែករណីចាំបាច់ ... Read More »
តម្លៃស្បៀងអាហារនិងថាមពលនៅមីយ៉ាន់ម៉ាកើនឡើងខ្ពស់ ពលរដ្ឋសម្រុកទៅទិញយកមកទុក
កម្មវិធីស្បៀងអាហារពិភពលោក នៅថ្ងៃទី១៦ខែមីនាបានប្រកាសថា តម្លៃស្បៀងអាហារ និងថាមពល នៅក្នុងប្រទេសមីយ៉ាន់ម៉ា កើនឡើងខ្ពស់ ក្រោយការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈ។ តម្លៃកើនឡើងក្រោយពេលក្រុមបាតុករស្នើបិទខ្ទប់សេដ្ឋកិច្ច កាត់ផ្តាច់ប្រភពចំណូលរបស់យោធា។ ស្ថានភាពខាងលើធ្វើឲ្យពលរដ្ឋមីយ៉ាន់ម៉ា ពិសេសពលរដ្ឋក្រីក្រកាន់តែវេទនាខ្លាំងឡើង ។ មីយ៉ាន់ម៉ាធ្លាក់នៅក្នុងអសន្តិសុខ ក្រោយពេលកម្លាំងយោធាធ្វើរដ្ឋប្រហារឡើងដឹកនាំប្រទេសជាតិ។ ចំណែក ... Read More »
បន្ទាប់ពីក្រុមហ៊ុនចិន ! ក្រុមបាតុករ មីយ៉ាន់ម៉ា ដុតបំផ្លាញរោងចក្ររបស់ជប៉ុន
ក្រុមហ៊ុន Fast Retailing របស់ប្រទេសជប៉ុន នៅថ្ងៃទី១៦ខែមីនា បានប្រកាសឲ្យដឹងថា រោងចក្រចំនួនពីររបស់ក្រុមហ៊ុននេះ រងការដុតបំផ្លាញពីក្រុមបាតុករ។ តាមការលើកឡើងរបស់តំណាងក្រុមហ៊ុន ជប៉ុន Fast Retailing ដែលមានរោងចក្រ Uniqlo បានឲ្យដឹងថា ... Read More »
អង់គ្លេស៖ មនុស្សរាប់លាននាក់ អាចនឹងទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយមិនចាំបាច់ចុះពីរថយន្ត
អន្តរជាតិ៖ បេីតាមការផ្តួចផ្តើមគំនិតសាកល្បងរបស់មជ្ឈមណ្ឌលសុខាភិបាលនៅចក្រភពអង់គ្លេស GP ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ-១៩ បានបញ្ជាក់ថា មនុស្សរាប់លាននាក់ អាចនឹងទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមជ្ឈមណ្ឌលសុខាភិបាលនានា ដោយមិនចាំបាច់ចុះពីរថយន្ត (Drive-Through)។ បើតាមការផ្សាយរបស់សារព័ត៌មានអង់គ្លេស Chronicle Live បាននិយាយថា មនុស្សប្រមាណ២៣០០នាក់ ... Read More »
ប្រេស៊ីលផ្លាស់ប្តូរតំណែងរដ្ឋមន្ត្រីក្រសួងសុខាភិបាលលើកទី៤ហើយចាប់តាំងពីផ្ទុះកូវីដ-១៩មក
ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានសម្រេចតែងតាំងរដ្ឋមន្ត្រីក្រសួងសុខាភិបាលទី៤ហើយ ចាប់តាំងពីការផ្ទុះកូវីដ- ១៩ មកទល់ពេលនេះ។ សារព័ត៌មាន AP នៅថ្ងៃទី១៥ខែមីនា បានផ្សាយថា ប្រធានាធិបតី Jair Bolsonaro ... Read More »
១០ឆ្នាំនៃសង្គ្រាមស៊ីវិលនៅស៊ីរី សន្តិភាពនៅឆ្ងាយដាច់ស្រយាល
ក្រោយរយៈពេលជាង១០ឆ្នាំ សង្គ្រាមស៊ីវិលនៅក្នុងប្រទេសស៊ីរី បានបន្សល់ទុកលទ្ធផលនៃការបែកបាក់គ្រួសារ បាត់បង់ទ្រព្យសម្បត្តិ ចំណែកសន្តិភាពវិញនៅឆ្ងាយដាច់ស្រយាល មិនទាន់ឃើញពន្លឺនៅឡើយ។ កាលពី១០ឆ្នាំមុន គឺនៅថ្ងៃទី ១៥ខែមីនាឆ្នាំ២០១១ ជាពេលវេលានៃការផ្ទុះសង្គ្រាមស៊ីវិលនៅក្នុងប្រទេសស៊ីរី ដោយផ្ទុះចេញពីការធ្វើបាតុកម្មនៅទូទាំងប្រទេសប្រឆាំងរដ្ឋាភិបាលរបស់ប្រធានាធិបតីអាល់អាសាដ ។ ១០ឆ្នាំកន្លងផុតទៅរដ្ឋាភិបាលស៊ីរី នៅតែឈរជើងរឹងមំាដដែល ដោយបដិវត្តន៍និទាឃរដូវមិនអាចផ្លាស់ប្តូរនយោបាយក្នុងប្រទេសស៊ីរីនោះបានឡើយ ... Read More »
សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងចិន៖ រដ្ឋាភិបាលចិន នឹងបន្ធូរលក្ខខណ្ឌផ្តល់ទិដ្ឋាការ
អន្តរជាតិ៖ ក្រសួងការបរទេសចិន បានប្រកាសថា បន្ទាប់ពីវិធានការថ្មី ដែលចូលជាធរមាន នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១មានបំណងក្នុងការសម្រួលការធ្វើដំណើររវាងប្រជាជនចិន និងប្រជាជននៃប្រទេសដទៃឯទៀត។ មិនតែប៉ុណ្ណោះ អ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ផលិតដោយក្រុមហ៊ុនចិន នឹងទទួលបានការបន្ធូរបន្ថយក្នុងការទទួលបានទិដ្ឋាការពេលចូលទឹកដីរបស់ខ្លួនតាមហុងកុង។ ជាក់ស្ដែងការកែប្រែវិធានការក្នុងការទទួលបានទិដ្ឋាការរបស់ចិន បានធ្វើឡើងអំឡុងពេលដែលចិន ... Read More »
មនុស្សចំនួន៦នាក់ស្លាប់ និង៨១នាក់បាត់ខ្លួនក្រោយរងការវាយប្រហារពីព្យុះខ្សាច់នៅម៉ុងហ្គោលី
អន្តរជាតិ៖ បើតាមការបញ្ជាក់គ្រប់គ្រងគ្រោះមហន្តរាយប្រទេសនៅម៉ុងហ្គោលី នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា មនុស្សចំនួន៦នាក់ស្លាប់ និង៨១នាក់បាត់ខ្លួនក្រោយរងការវាយប្រហារពីព្យុះខ្សាច់នៅប្រទេសរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ព្យុះខ្សាច់នេះ ក៏វាយប្រហាររដ្ឋធានីប៉េកាំងរបស់ចិន និងខេត្តក្រុងមួយចំនួនទៀតផងដែរ។ បើតាមទូរទស្សន៍រដ្ឋចិន CCTV បានដកស្រង់ចេញពីនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយម៉ុងហ្គោលី ... Read More »
ក្រុមហ៊ុនវិនិយោគបរទេសធំៗ កំពុងសំឡឹងឃើញសក្តានុពល ផលិតកម្មរថយន្តអគ្គិសនីនៅថៃ ឥណ្ឌូនេស៊ី និងវៀតណាម
អន្តរជាតិ៖ បើតាមការផ្សាយរបស់ Asean Today បាននិយាយថា ក្រុមហ៊ុនវិនិយោគបរទេសធំៗ ក៏កំពុងសំឡឹងឃើញសក្តានុពលផលិតកម្មប្រទេសនៅថៃ ឥណ្ឌូនេស៊ី និងវៀតណាម។ ខណៈដែលអាស៊ីអាគ្នេយ៍ កំពុងព្យាយាមស្តារសេដ្ឋកិច្ចដែលរងគ្រោះដោយសារកូវីដ-១៩ ដោយបណ្តាប្រទេសមួយចំនួនក៏ចាត់ទុកឧស្សាហកម្មរថយន្តអគ្គិសនី ក៏ដូចជា៖អាគុយ ជាកន្សោមអាទិភាពផងដែរ។ ជាក់ស្ដែងក្រុមហ៊ុនផលិតយានយន្តពីចិន ... Read More »
Zlatan Ibrahimovic អាចធ្វើឲ្យអ្នកគាំទ្រស៊ុយអែតរីករាយជាថ្មីម្តងទៀតនៅពេលចូលរួមជាមួយក្រុមជម្រើសជាតិ
ខ្សែប្រយុទ្ធវ័យជ្រេ Zlatan Ibrahimovic អាចនឹងធ្វើឱ្យអ្នកគាំទ្របាល់ទាត់ស៊ុយអ៊ែតរំភើបម្តងទៀតប្រសិនបើលោក Janne Anderssonដាក់ឈ្មោះឱ្យគាត់នៅក្នុងក្រុមរបស់គាត់សម្រាប់វគ្គជម្រុះ World Cup នៅខែនេះបន្ទាប់ពីអ្នកទាំង២បានដោះស្រាយភាពចម្រូងចម្រាសដើម្បីត្រួសត្រាយផ្លូវសម្រាប់ការវិលត្រឡប់របស់ខ្សែប្រយុទ្ធរូបនេះ។ Ibrahimovic មានវ័យ៣៩ឆ្នាំបានដើរចេញពីក្រុមជម្រើសជាតិបន្ទាប់ពីស៊ុយអែតបានធ្លាក់ចេញពី Euro 2016 នៅវគ្គចែកពូល ហើយទំនាក់ទំនងរបស់គាត់ជាមួយគ្រូបង្វឹក ... Read More »
កូរ៉េខាងជើង៖ បើអាមេរិកចង់ស្ងប់សុខ សន្តិភាព សូមកុំបង្កបញ្ហា
ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន លោកស្រី Kim Yo Jong បានលើកឡើងថា អាមេរិកមិនគួរបង្កបញ្ហាទេប្រសិនបើខ្លួនចង់បានសន្តិភាពនោះ។ ទន្ទឹមនឹងនោះ លោកស្រី Kim Yo Jong បានថ្កោលទោសពីការធ្វើសមយុទ្ធ រួមរវាងអាមេរិក ... Read More »
ស្លាប់កើនឡើង១៣៨នាក់នៅមីយ៉ាន់ម៉ា សហគមន៍អន្តរជាតិថ្កោលទោស
អង្គការសហប្រជាជាតិ និងអាមេរិក ចិន អង់គ្លេស បានថ្កោលទោសយ៉ាងខ្លាំងដល់អំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា បណ្តាលឲ្យមានមនុស្សស្លាប់កើនឡើងដល់ទៅ១៣៨នាក់ចាប់តាំងពីផ្ទុះបាតុកម្មប្រឆាំងរដ្ឋប្រហារយោធានៅថ្ងៃទី១ខែកុម្ភៈ។ កាលពីថ្ងៃទី១៥ខែមីនា ឆ្នាំ២០២១ សហគមន៍អន្តរជាតិបានអំពាវនាវដល់ភាគីទាំងសងខាងរក្សាការអត់ធ្មត់ ក្រោយពីមានបាតុករ ១១នាក់ស្លាប់បន្ថែមទៀត ។ មកទល់ពេលនេះ បណ្តាមេទ័ពមីយ៉ាន់ម៉ាមិនចាប់អារម្មណ៍ទៅលើការអំពាវនាវពីសហគមន៍អន្តរជាតិនោះឡើយ។ កាលពីថ្ងៃទី១៤ខែមីនា ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច