ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ប៉ូលិសមីយ៉ាន់ម៉ាជិត២០០នាក់ហើយបានភៀសខ្លួនទៅកាន់ឥណ្ឌា

ពលរដ្ឋមីយ៉ាន់ម៉ារាប់រយនាក់រួមមានទាំងកម្លាំងប៉ូលិសផងបានឆ្លងព្រំដែនចូលទៅកាន់រដ្ឋ Mizoram ប្រទេសឥណ្ឌា ដោយសារតែអំពើហិង្សានៅក្នុងប្រទេសរបស់ខ្លួន ។ សារព័ត៌មាន CNA បានដកស្រង់សម្តីមន្ត្រីឥណ្ឌាដែលបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១២ខែមីនា សរុបមានពលរដ្ឋមីយ៉ាន់ម៉ារហូតដល់ទៅ ២៦៤នាក់ ក្នុងនោះមានប៉ូលិស ១៩៨នាក់បានឆ្លងដែនចូលទៅកាន់ប្រទេសឥណ្ឌា ។ ប៉ូលិសមីយ៉ាន់ម៉ាម្នាក់ដែលបានភៀសខ្លួនទៅកាន់ឥណ្ឌាបានលើកឡើងថា ... Read More »

កងទ័ពបរទេស និងក្រុមទាហានស៉ីឈ្នួល ត្រូវ​បានក្រុមប្រឹក្សាសន្តិសុខUN​ ស្នើឲ្យចាកចេញពីប្រទេសលីប៊ី

អន្តរជាតិ​៖ បេីតាមការអះអាងពីក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃសុក្រទី១២ ខែមីនា ឆ្នាំ២០២១​ បានទទូចឲ្យបណ្តាប្រទេសទាំងឡាយ ដែលមានកងទ័ពនិងទាហានស៉ីឈ្នួលនៅក្នុងប្រទេសលីប៊ី ដកកងកម្លាំងចេញពីលីប៊ីវិញ ដោយមិនត្រូវអូសបន្លាយពេលយូរនោះឡើយ។ បើតាមសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី១៣ ខែមីនានេះ​ ... Read More »

ទីបំផុត​! មេដឹកនាំអាមេរិក ជប៉ុន អូស្ត្រាលី ឥណ្ឌា ប្រកាសគម្រោងរួមគ្នាដើម្បីផ្ដល់វ៉ាក់សាំងកូវីដ-១៩ ឲ្យ​តំបន់អាស៊ី ក្នុង​គោលបំណង​ប្រជែងចិន

អន្តរជាតិ​៖​ ក្រោយ​ជំនួបលើកដំបូងរវាងមេដឹកនាំក្រុមប្រទេសកិច្ចសន្ទនាសន្តិសុខចតុភាគី (Quad) នៅថ្ងៃទី១២ ខែមីនា ឆ្នាំ​២០២១ ទីបំផុត​មេដឹកនាំអាមេរិក ជប៉ុន អូស្ត្រាលី ឥណ្ឌា​ បានប្រកាសពីគម្រោងរួមគ្នា​ ដើម្បីផ្ដល់វ៉ាក់សាំងកូវីដ-១៩ ចំនួន១ពាន់លានដូសឲ្យទៅតំបន់អាស៊ី ជាមួយគោលដៅប្រជែងចិន​ ដែលផ្គត់ផ្គង់វ៉ាក់សាំងរាប់លានដូសឲ្យប្រទេសក្នុងតំបន់ជាច្រើនមកហើយ។ ... Read More »

សូម​ចូល​រួម​សោកស្ដាយ​! អ្នកច្នៃប្រឌិតបង្កើត «កាសែតម៉ាញេ»​ បានទទួលមរណភាពក្នុងអាយុ៩៤ឆ្នាំ

អន្តរជាតិ​៖​ បើតាមការចេញផ្សាយរបស់ទូរទស្សន៍ CNN បាននិយាយថា​ អ្នកច្នៃប្រឌិតបង្កើត «កាសែតម៉ាញេ» (Cassette Tape) លោក Lou Ottens បានទទួលមរណភាពក្នុងអាយុ៩៤ឆ្នាំកាលពីថ្ងៃទី៦ ខែមីនា នៅផ្ទះរបស់ខ្លួនក្នុងក្រុង Duizel ... Read More »

កូរ៉េខាងត្បូង៖ នឹងផ្អាកការផ្លាស់ប្តូរលើវិស័យការពារជាតិ និងហាមឃាត់នាំចេញអាវុធទៅមីយ៉ាន់ម៉ា

អន្តរជាតិ​៖​ ក្រសួងការបរទេសកូរ៉េខាងត្បូង បានលើកឡើងនៅថ្ងៃទី១២ ខែមីនា​ ឆ្នាំ​២០២១ថា៖ ដើម្បីឆ្លើយតបរដ្ឋប្រហារយោធា និងការបង្រ្កាបយ៉ាងសាហាវឃោរឃៅលើបាតុករពីសំណាក់ក្រុមយោធា​មីយ៉ាន់ម៉ា​ ខ្លួន​នឹងផ្អាកការផ្លាស់ប្តូរលើវិស័យការពារជាតិ និងហាមឃាត់នាំចេញអាវុធទៅមីយ៉ាន់ម៉ា។ មិនតែប៉ុណ្ណោះ​កូរ៉េខាងត្បូង ក៏នឹងអនុញ្ញាតឱ្យប្រជាជនមីយ៉ាន់ម៉ាប្រមាណ៣ម៉ឺននាក់បន្តស្នាក់នៅទឹកដីខ្លួនរហូតស្ថានការណ៍ក្នុងស្រុកធូរស្បើយផងដែរ។ ជាក់ស្ដែង​កូរ៉េខាងត្បូង នៅថ្ងៃទី១២ ខែមីនា បានប្រកាសសម្រេចចិត្តចាត់វិធានការប្រឆាំងរបបយោធា​មីយ៉ាន់ម៉ា​ ... Read More »

អ្នកចាត់ការរបស់ក្រុម Sheffield United លោក Chris Wilder លាលែងពីតួនាទី

លោក Chris Wilder អ្នកចាត់ការទូទៅរបស់ក្រុម Sheffield United គ្រោងនឹងចាកចេញពីតួនាទីរបស់លោកបន្ទាប់ពីកាន់តំណែងនៅក្លិបមួយនេះជិត៥ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១៣ មីនានេះ ។ ក្រុម Sheffield ... Read More »

ខ្សែការពារ Demiral របស់ក្រុម Juventus ត្រូវអវត្តមាន៣សប្តាហ៍ដោយសាររបួសភ្លៅ

ខ្សែការពារ Merih Demiral របស់ក្រុមសេះបង្កង់ Juventus ត្រូវបានអវត្តមានអស់រយៈពេលប្រហែលជា៣សប្តាហ៍ដោយសាររបួសភ្លៅ។ នេះបើយោងតាមការចេញផ្សាយរបស់ livescore.com/news ដែលចេញផ្សាយកាលពីម្សិលមិញ។ កីឡាករអន្តរជាតិទួរគីរូបនេះបានរងរបួសកាលពីល្ងាចថ្ងៃអង្គារក្នុងជ័យជម្នះ ៣-២ លើក្រុម Porto ដែលបានធ្វើឱ្យ Juventus ... Read More »

តោខៀវ Chelsea ចាប់អារម្មណ៍ Kingsley Coman ពី Bayern Munich

ក្រុមតោខៀវ Chelsea មានបំណងចង់បានកីឡាករ Kingsley Comanជាអ្នកជំនួសប្រសិនបើកីឡាករ Christian Pulisic នឹងចាកចេញនៅរដូវក្តៅនេះ ដោយក្រុម Manchester United ក៏កំពុងសម្លឹងមើលខ្សែបំរើស្លាបរបស់ក្រុម Bayern Munich រូបនេះដែលមានក្តីសុបិនចង់លេងនៅអង់គ្លេសផងដែរ។ ... Read More »

ការប្រកួតជម្រុះតាមពូលនៃពានរង្វាន់ AFC Champions League សម្រាប់តំបន់អាស៊ីបូព៌ាត្រូវបានពន្យារពេល

សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានប្រកាសពីការប្រកួតវគ្គចែកពូលនៃពានរង្វាន់ AFC Champions League ឆ្នាំ២០២១ សម្រាប់តំបន់អាស៊ីបូព៌ាដែលត្រូវពន្យារពេលដល់ខែមិថុនា ដោយសារការរឹតបន្តឹងការធ្វើដំណើរ និងការរាលដាលជំងឺកូវីដ-១៩ ។ នៅក្នុងការប្រកាសអំពីទីតាំងកណ្តាលសម្រាប់ដំណាក់កាលការប្រកួតវគ្គជម្រុះ ស្ថាប័ន AFC បានប្រកាសថា ... Read More »

អង្គការសុខភាពពិភពលោកមិនមានមូលហេតុដែលត្រូវផ្អាកការចាក់វ៉ាក់សាំង របស់ AstraZeneca នោះឡើយ

អ្នកនាំពាក្យ អង្គការសុខ ភាពពិភពលោក WHO លោកស្រី Margaret Harris បញ្ជាក់កាលពីថ្ងៃទី១២ខែមីនា ថាមកទល់ពេលនេះ រកមិនទាន់ឃើញមូលហេតុ ដែលអាចឈានដល់ការផ្អាកការប្រើប្រាស់វ៉ាក៉សាំង កូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca នោះឡើយ។ ... Read More »

ចោរសមុទ្រវាយប្រហារប្លន់នាវាដឹកទំនិញហុល្លង់ ចាប់នាវឹក១៥នាក់

ក្រុមចោរសមុទ្របានវាយប្រហារប្លន់នាវាដឹកទំនិញរបស់ប្រទេសហុល្លង់ ដោយចាប់នាវឹក១៥នាក់ធ្វើជាចំណាប់ខ្មាំង។ ក្រុមចោរសមុទ្របានចាកចេញពីនាវា ដោយយកនាវឹក១៥នាក់ទៅជាមួយ ចំណែកនាវិកផ្សេងទៀតនៅលើនាវាដោយមានសុវត្តិភាពធម្មតា។ នៅថ្ងៃទី១២ខែមីនា ក្រុមហ៊ុនដឹកជញ្ជូនតាមដែនសមុទ្រ De Poli របស់ហុល្លង់ បានប្រកាសថា ក្រុមចោរសមុទ្របានវាយប្រហារប្លន់នាវា Davide B របស់ក្រុមហ៊ុន ... Read More »

កូរ៉េខាងត្បូង ហាមប្រាមនាំទំនិញយោធាទៅកាន់ប្រទេសមីយ៉ាន់ម៉ា

ក្រសួងការបរទេសកូរ៉េខាងត្បូង បានប្រកាសហាមប្រាមដឹកទំនិញយោធាទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្រោយពេលមានបាតុករជាច្រើនស្លាប់ ដោយការប្រើអំពើហិង្សា ។ ការអំពាវនាវខាងលើកើតឡើងក្រោយពេលសហគមន៍អន្តរជាតិ ថ្កោលទោសដល់អំពើហិង្សាសម្លាប់មនុស្សជាច្រើន។ នៅថ្ងៃទី១២ ខែមីនា កូរ៉េខាងត្បូង សម្រេចហាមប្រាមនាំទំនិញផ្នែកយោធាទៅកាន់មីយ៉ាន់ម៉ា ។ ក្រៅពីនេះ កូរ៉េខាងត្បូងក៏បានផ្អាកចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយប្រទេសនេះ ក៏ដូចជាផ្អាកសកម្មភាព ... Read More »

រាជទាយាទស៊ុយអែត និងព្រះស្វាមី​ រកឃើញ​វិជ្ជមានកូវីដ-១៩​

អន្តរជាតិ​៖​ រាជទាយាទស៊ុយអែត ព្រះនាង Victoria ត្រូវ​ជាភរិយារបស់ព្រះអង្គម្ចាស់ Daniel បានធ្វើតេស្តរកឃេីញវិជ្ជមានជំងឺកូវីដ១៩។​ នេះបេីតាមទូរទស្សន៍របស់ស៊ុយអែត (SVT) បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ទី១១​ ខែមីនា​ ឆ្នាំ​២០២១។ បេីតាមការ​អះអាងពីអ្នកគ្រប់គ្រង់ព័ត៌មានរបស់តុលាការរាជវង្ស លោកស្រី Margareta ... Read More »

ប្រទេសម៉ិចស៊ីកូនឹងបើកដំណើរការទីផ្សារកញ្ឆាធំបំផុតលើពិភពលោក

រដ្ឋសភាម៉ិចស៊ីកូ បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រើប្រាស់និងជួញដូរកញ្ឆាស្របច្បាប់ ដើម្បីជួយដល់វិស័យសេដ្ឋកិច្ចក្នុងប្រទេសនេះ ក៏ដូចជាការកាត់បន្ថយបទល្មើសគ្រឿងញៀនក្នុងប្រទេស។ សេចក្តីព្រាងច្បាប់ខាងលើទទួលបានការគាំទ្រ៣១៦សំឡេងនិង ប្រឆាំង១២៩សំឡេង ។ ការសម្រេចខាងលើនឹងជួយបើកផ្លូវដល់ការដាំដំណាំកញ្ឆាកាន់តែច្រើនទូទាំងប្រទេស ជាជាងដាច់និងជួញដូរលួចលាក់ បង្កឲ្យមានអំពើហិង្សា និងខាតបង់សេដ្ឋកិច្ចជាតិ។ ច្បាប់នេះនឹងបញ្ជូនទៅកាន់ព្រឹទ្ធសភាអនុម័ត មុនពេលបញ្ជូនទៅកាន់ប្រធានាធិបតី Andrés Manuel ... Read More »

វ៉ាក់សាំង AstraZeneca​ ត្រូវ​កូរ៉េខាងត្បូង អនុម័តឲ្យចាក់លើប្រជាជនចាប់ពីអាយុ៦៥ឆ្នាំឡើង

អន្តរជាតិ​៖​ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca នៅថ្ងៃទី១១ ខែមីនា ឆ្នាំ​២០២១​ ត្រូវ​បានអាជ្ញាធរកូរ៉េខាងត្បូង អនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងនេះ​ ចាក់លើប្រជាជនរបស់ខ្លួនចាប់ពីអាយុ៦៥ឆ្នាំឡើង។ ស្របពេលទិន្នន័យពីប្រទេសនានាបង្ហាញពីប្រសិទ្ធភាពរបស់វ៉ាក់សាំង AstraZenecaនេះ​ ក្នុងចំណោមមនុស្សវ័យចំណាស់។ ហេីយ​ចំពោះ​ការអនុម័តនេះ នឹងពន្លឿនកម្មវិធីចាក់វ៉ាក់សាំងរបស់កូរ៉េខាងត្បូង។ ... Read More »

តេីគាត់អាចរត់បានទេ! ស្ត្រីវ័យ ១១៨ ឆ្នាំម្នាក់ នឹងក្លាយជាអ្នករត់ភ្លើងគូប​ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ

អន្តរជាតិ​៖​ បើតាមការចេញផ្សាយរបស់ទូរទស្សន៍ CNN​ បាននិយាយថា​ ​នៅក្នុងខែឧសភា​ ឆ្នាំ​២០២១ខាងមុខនេះ ព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូឆ្នាំ ២០២០ នៅប្រទេសជប៉ុន​ ស្ត្រីម្នាក់ដែលមានអាយុច្រើនជាងគេលើលោក​ គឺវ័យ ១១៨ឆ្នាំ នឹងក្លាយជាអ្នករត់ភ្លើងគូប។ លោកយាយ Kane ... Read More »

ខណៈប្រទេសអឺរ៉ុបចំនួន៤ ប្រកាសផ្អាកប្រេីប្រាស់វ៉ាក់សាំង Astra Zeneca ជាបណ្តោះអាសន្ន;​ ប៉ុន្ដែ​អូស្ត្រាលីនៅតែបន្តប្រើប្រាស់វ៉ាក់សាំងនេះ

អន្តរជាតិ​៖ បន្ទាប់ពី​បណ្តាប្រទេសអឺរ៉ុបមួយចំនួនទៀតដូចជា៖ ដាណឺម៉ាក, ន័រវែស អ៉ីតាលី និង អ៉ីស្លង់ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ​ បានប្រកាសព្រមៗគ្នា ពីការផ្អាកការប្រើប្រាស់ វ៉ាក់សាំង Astra Zeneca ក្នុងការប្រយុទ្ធប្រឆាំង COVID-19។ ... Read More »

អង្គការសហប្រជាជាតិអំពាវនាវផ្តល់ប្រាក់ជំនួយ៥,៥ ពាន់លានដុល្លារ ជូនពលរដ្ឋ៣៤លាននាក់ រួចផុតពីការអត់ឃ្លាន

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានប្រកាសនៅថ្ងៃទី ១១ខែមីនា ដោយអំពាវនាវដល់បណ្តាប្រទេសបរិច្ចាគទឹកប្រាក់៥,៥ ពាន់លានដុល្លារជួយដល់ពលរដ្ឋរួចផុតពីគ្រោះអត់ឃ្លាន ដោយសារអំពើហិង្សានៅក្នុងប្រទេសចំនួន៣០ ។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃទី១១ខែមីនា អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres ... Read More »

Federer ដណ្តើមបានជ័យជម្នះលើកដំបូងព្រឹត្តិការណ៍ Qatar Open

កីឡាករវាយតឺន្នីសលំដាប់កំពូល Roger Federer បានផ្តួលកីឡាករDaniel Evans ក្នុងលទ្ធផល ៧-៦ (៨), ៣-៦ និង ៧-៥ ទទួលបានជ័យជម្នះលើកដំបូងរបស់គាត់ក្នុងរយៈពេលនៃការប្រកួត៤០៥ថ្ងៃបន្ទាប់ពីគាត់បានវិលត្រឡប់មកចូលរួមក្នុងកម្មវិធី Qatar ExxonMobil Open ... Read More »

អង្គការសហប្រជាជាតិ៖ កម្លាំងទាហានមីយ៉ាន់ម៉ាបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ

ក្រុមអ្នកឯកទេសរបស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា កម្លាំងទាហានមីយ៉ាន់ម៉ាបានប្រព្រឹត្តបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ប្រឆាំងនឹងពលរដ្ឋខ្លួនឯង ដោយមានមនុស្សជាង៧០ នាក់ស្លាប់ ចាប់តាំងពីការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈមក។ តាមសេចក្តីប្រកាសរបស់ឧបការីអង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ា លោក Thomas Andrew បានបញ្ជាក់ថា មានភស្តុតាងជាច្រើនបង្ហាញថា ទាហានមីយ៉ាន់ម៉ាកំពុងតែប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ក្នុងនោះមានការសម្លាប់មនុស្ស ... Read More »

សភាប្រជាជនចិន៖ អនុម័តសេចក្តីសម្រេចកែប្រែប្រព័ន្ធបោះឆ្នោតហុងកុង

អន្តរជាតិ​៖​ សភាប្រជាជនចិន​ ក្នុងសម័យប្រជុំលើកទី៤ នីតិកាលទី១៣​ នាថ្ងៃទី១១ ខែមីនា​ ឆ្នាំ​២០២១​ បានអនុម័តសេចក្តីសម្រេចកែប្រែប្រព័ន្ធបោះឆ្នោតហុងកុង។ ជាក់​ស្ដែង​ក្នុង​សេចក្តីសម្រេចដែលមានចំនួន៩មាត្រារបស់សភាប្រជាជនចិននេះ​ ទទួលបានការគាំទ្រក្នុងសំឡេងដ៏ច្រើនលើសលុបក្នុងកិច្ចប្រជុំថ្ងៃចុងក្រោយ។ ចំណែក​ចំណុចថ្មី​ នៃកំណែទម្រង់ប្រព័ន្ធបោះឆ្នោតហុងកុង គឺការបង្កើតគណៈកម្មាធិការបោះឆ្នោត និងការតម្រូវឲ្យបេក្ខជនតំណាងរាស្ត្រ និងនាយកប្រតិបត្តិជាមនុស្សស្នេហាជាតិចិន។ ... Read More »

ក្រុម Barcelona បានខកខាន៤០ភាគរយនៃស្ថិតិស៊ុតបាល់ប៉េណាល់ទីនៅរដូវកាលនេះ

ការខកខានក្នុងការស៊ុតបាល់ពិន័យ(ប៉េណាល់ទី)របស់កីឡាករ Lionel Messi កាលពីប្រកួតជាមួយក្រុម Paris Saint-Germain ថ្ងៃពុធបានធ្វើឱ្យក្រុម Barcelona បង្កើតស្ថិតិអាក្រក់ដែលមិនធ្លាប់មាន។ តាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA បានឲ្យដឹងកាលពីម្សិលមិញថា ក្រុម​Barcelona បានស៊ុតបាល់ពិន័យ១១ម៉ែត្រមិនបានល្អចំនួន៦ដងក្នុងចំណោម១៥ដងនៃការពិន័យដែលពួកគេបានទទួលនៅរដូវកាលនេះនៅ La ... Read More »

ក្រុមខ្លាំង២នៅអង់គ្លេសឈ្នះដូចគ្នា ខណៈបិសាចក្រហមបានត្រឹមស្មើក្នុងជើងទី១ពានរង្វាន់ Europa League

ក្រុមខ្លាំងៗចំនួន២មកពីអង់គ្លេសទទួលបានជ័យជម្នះដូចគ្នាក្នុងការប្រកួតក្របខ័ណ្ឌ Europa League វគ្គ១៦ក្រុមចុងក្រោយជើងទី១។ ចំណែកក្រុមបិសាចក្រហម Manchester United បានត្រឹមស្មើជាមួយក្រុមខ្លាំងមកពីអុីតាលី AC Milan ក្នុងទឹកដីខ្លួនឯងប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១២ ... Read More »

ពហុកីឡដ្ឋាន Maracana ត្រូវបានដាក់ឈ្មោះតាមអតីតវីរបុរសប្រេស៊ីលលោក Pele

ពហុកីឡដ្ឋាន Maracana របស់ប្រទេសប្រេស៊ីលត្រូវបានដាក់ឈ្មោះជាកិត្តិយសរបស់កីឡាករបាល់ទាត់ដ៏ល្បីល្បាញរបស់ប្រទេសគឺលោក Pele។ យោងតាមការចេញផ្សាយរបស់ BBC Sport ការផ្លាស់ប្តូរនេះធ្វើឡើងបន្ទាប់ពីការបោះឆ្នោតដោយស្ថាប័ននីតិប្បញ្ញត្តិរបស់រដ្ឋ Rio de Janeiroដើម្បីប្តូរឈ្មោះទីកន្លែងទៅជាកីឡដ្ឋាន Edson Arantes do Nascimento ... Read More »

ចិនសន្យាសហការជាមួយWHO ដើម្បីបញ្ជាក់ពីប្រភពកូវីដ-១៩

នាយករដ្ឋមន្ត្រីចិនលោក លី ខឺជាំង បានបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងប៉េកាំងនៅតែបន្តសហការជាមួយអង្គការសុខភាពពិភពលោក ដើម្បីបញ្ជាក់ឲ្យបានច្បាស់ពីប្រភពកូវីដ-១៩។ កន្លងមក អាមេរិកបានថ្កោលទោសយ៉ាងខ្លាំងដល់ប្រទេសចិន ដែលមិនមានតម្លាភាពក្នុងការចែករំលែក ឯកសារពីករណីឆ្លងកូវីដ-១៩ ក្នុងពេលដំបូង ដើម្បីឲ្យអង្គការសុខភាពពិភពលោកស្រាវជ្រាវលឿន។ នៅទីក្រុងវូហាន ប្រទេសចិន គឺជាកន្លែងផ្ទុះកូវីដ-១៩ដំបូងគេបង្អស់ ... Read More »

ស្ថានភាពមីយ៉ាន់ម៉ា៖ បាតុករ ៧នាក់ស្លាប់ លោកស្រីស៊ូជីរងការចោទប្រកាន់ទទួលសំណូក៦សែនដុល្លារ

នៅក្នុងការបំបែកហ្វូងបាតុករ ពីសំណាក់កម្លាំងយោធា នៅថ្ងៃទី១១ខែមីនា ឆ្នាំ២០២១ នេះ មានបាតុករដល់ទៅ៧នាក់បានស្លាប់។ ចំណែក លោកស្រី អោងសាន ស៊ូជី វិញរងការចោទប្រកាន់ថ្មីទៀតពីកម្លាំងយោធា ថាបានទទួលសំណូកជាទឹកប្រាក់៦សែនដុល្លារ។ បុរសម្នាក់ដែលជួយដឹកអ្នករងរបួសទៅកាន់មន្ទីរពេទ្យ បាននិយាយទៅកាន់សារព័ត៌មានរ៉យទ័រថា នៅក្នុងស្រុក ... Read More »

រូបភាពនៃពិធីគោរពវិញ្ញាណក្ខន្ធ ខួប១០ឆ្នាំ នៃគ្រោះមហន្តរាយរលកយក្សស៊ូណាមិ

នៅវេលាម៉ោង១៤និង៤៦នាទី (ពេលវេលាក្នុងតំបន់ ) ថ្ងៃទី១១ ខែមីនា កាលពី១០ឆ្នាំមុន ជប៉ុនបានទទួលរងការវាយប្រហារដោយការរញ្ជយដីរលកយក្សស៊ូណាមិទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រ។ នៅពេលវេលានេះដែរ នៅសាលមហោស្រពទីក្រុងតូក្យូ ព្រះចៅអធិរាជជប៉ុន Naruhitoនិងព្រះមហេសី Masako ព្រមទាំងនាយករដ្ឋមន្ត្រី ស៊ូហ្គា និងមន្ត្រីជាច្រើនរូបទៀតបានធ្វើព្រះរាជពិធីគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះស្លាប់ដោយគ្រោះធម្មជាតិ។ ... Read More »

រុស្ស៊ីបើកការវាយប្រហារ២៨០លើកតាមដែនអាកាសទៅលើក្រុមឧទ្ទាមនៅស៊ីរី

ក្នុងរយៈពេល៩៦ម៉ោង កម្លាំងទាហានអាកាសរុស្ស៊ីបានបើកការវាយប្រហារដល់ទៅ២៨០លើក ទៅលើទីតាំងនានាក្នុងទឹកដីស៊ីរី។ តាមតួលេខរបស់អង្គការសិទ្ធិមនុស្សស៊ីរី បានឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមក កម្លាំងទាហានអាកាសរុស្សុីបានបើកការវាយប្រហារទៅលើទីតាំងទាហានតួកគី និងក្រុមឧទ្ទាមនៅក្នុងប្រទេសស៊ីរីដល់ទៅ១៣០លើក ។ចំណែកនៅក្នុងរយៈពេល៤ថ្ងៃកន្លងមករុស្ស៊ីវាយប្រហារដល់ទៅ ២៨០ លើក ។ ចំណែកកម្លាំងទាហានស៊ីរីវិញ ក៏បានវាយប្រហារ ... Read More »

អាមេរិកដាក់ទណ្ឌកម្មកូនរបស់មេដឹកនាំយោធាមីយ៉ាន់ម៉ាពីរនាក់

កាលពីថ្ងៃទី១០ ខែមីនា អាមេរិក បានអនុម័តដាក់ទណ្ឌកម្មទៅលើកូនពីរនាក់របស់អគ្គមេបញ្ជាការកងទ័ពមីយ៉ាន់ម៉ា លោក Min Aung Hlaing និងក្រុមហ៊ុនចំនួន៦ ដែល កូនទាំងពីរនាក់គ្រប់គ្រង ក្រោយការធ្វើរដ្ឋប្រហារ នៅថ្ងៃទី ១ខែកុម្ភៈ។ តាមការប្រកាសរបស់ក្រសួងហិរញ្ញវត្ថុអាមេរិក ... Read More »

ក្រុម​គ្រូពេទ្យ​ទូទាំង​ពិភពលោក ​១ភាគ៥​ អំឡុង​ពេល​ប្រយុទ្ធ​នឹង​កូវីដ១៩​ កំពុង​ទទួល​រង​ជំងឺ​ស្រ្តេស និង​ធ្លាក់​ទឹកចិត្ត

អន្តរជាតិ​៖​ បេីយោង​តាមក្រុម​អ្នក​ស្រាវជ្រាវ​នៃ​សាលា​អនាម័យ​និង​វេជ្ជសាស្ត្រ​ត្រូពិក​នៃ​ទី​ក្រុង​ឡុងដ៏​ ​បាន​បង្ហាញ​ថា​ ក្រុមវេជ្ជបណ្ឌិត​ គិលានុបដ្ឋាយិកា​ និង​បុគ្គលិក​ថែទាំ​សុខភាព​ ១ភាគ៥​​នៅ​ទូទាំង​ពិភពលោក ​អំឡុង​ពេល​ប្រយុទ្ធ​នឹង​កូវីដ១៩​ កំពុង​ទទួល​រង​ជំងឺ ​ស្រ្តេស (PTSD) ​និង​ធ្លាក់​ទឹកចិត្ត​។ ជាក់ស្ដែង​ក្រុម​អ្នក​ស្រាវជ្រាវ​​ បាន​វិភាគ​ទិន្នន័យ​លើ​សុខភាព​ផ្លូវចិត្ត​របស់​វេជ្ជបណ្ឌិត​ គិលានុបដ្ឋាយិកា​និង​បុគ្គលិក​ថែទាំ​សុខភាព​ជាង ... Read More »