អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer បាននិយាយថា គាត់ប្រហែលជាមិនអនុញ្ញាតឱ្យ Bruno Fernandes ធ្វើដំណើរទៅក្រៅប្រទេសសម្រាប់ការប្រកួតរបស់ព័រទុយហ្គាល់ក្នុងអំឡុងពេលប្រកួតអន្តរជាតិឡើយប្រសិនបើខ្សែបម្រើរូបនេះត្រូវបានតម្រូវឲ្យនៅដាច់ដោយឡែកពីគេយូរថ្ងៃពេលវិលត្រឡប់ទៅកាន់ប្រទេសអង់គ្លេសវិញ។ ខ្សែបម្រើ Bruno Fernandes ... Read More »
ព័ត៌មានអន្តរជាតិ
សម្តេចសង្ឃ Francis ចាប់ផ្តើមបំពេញទស្សនកិច្ចទៅកាន់ប្រទេសអុីរ៉ាក់
សម្តេចសង្ឃគ្រឹស្តសាសនា Francis នៅថ្ងៃទី ៥ខែមីនានេះបានបំពេញទស្សនកិច្ចជាលើកដំបូងទៅកាន់ប្រទេសអុីរ៉ាក់ ។ ដំណើរទស្សនកិច្ចនេះគឺជាលើកដំបូងទៅក្រៅប្រទេសចាប់តាំងពីផ្ទុះកូវិដ-១៩មក។ មានមតិជាច្រើនបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់សម្តេចសង្ឃ Francis ក្នុងពេលមានការឆ្លងរាលដាលកូវីដ-១៩ និង បញ្ហាអសន្តិសុខជាច្រើននៅក្នុងប្រទេសអុីរ៉ាក់ ពិសេសគឺក្រោយការវាយប្រហារដោយរ៉ុក្កែតទៅលើទីតាំងយោធា ដែលមានទាហានអាមេរិកឈរជើង។ ប៉ុន្តែ ... Read More »
អាមេរិកចាក់វ៉ាក់សាំងបាន២លាននាក់ក្នុងមួយថ្ងៃ លោកបៃឌិនជិតសម្រេចបានគោលដៅ
សារព័ត៌មាន New York Times បានផ្សាយថា អាមេរិកបានបង្កើនល្បឿនចាក់វ៉ាក់សាំងជូនពលរដ្ឋដោយចាក់ជូនបានពីរលាននាក់ ក្នុងមួយថ្ងៃៗ ។ នេះគឺជាចំនួនចាក់វ៉ាក់សាំងដ៏ច្រើនបើប្រៀបធៀប កាលពីមួយខែមុន គឺចាក់ជូនពលរដ្ឋបានតែ ១,៣លាននាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។ ល្បឿននៃការចាក់វ៉ាកសាំងជូនពលរដ្ឋនាពេលនេះ និងជួយឲ្យលោកបៃឌិនសម្រេចបានគោលដៅដែលគ្រោងទុក គឺ ... Read More »
វិភាគអន្តរជាតិ៖ តើការធ្វើរដ្ឋប្រហារ នៅមីយ៉ាន់ម៉ាក្លាយជាសង្គ្រាមស៊ីវិលដែរឬទេ?
អន្តរជាតិ៖ ស្ថានភាពនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានប្រែប្រួលកាន់តែខ្លាំង បន្ទាប់ពីការដឹកនាំបែបប្រជាធិបតេយ្យពីរដ្ឋាភិបាលដែលបានកើតឡើងដោយការបោះឆ្នោតពីពលរដ្ឋបានតែមួយរយៈពេលប៉ុណ្ណោះក៏ត្រូវយោធាធ្វើរដ្ឋប្រហារ ដណ្តើមយកអំណាចមកគ្រប់គ្រងវិញ។ ជាថ្មីម្តងទៀតពលរដ្ឋមីយ៉ាន់ម៉ា ដែលមានទស្សនជាតិនិយម និងគាំទ្ររបបដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យបានប្រឆាំងយ៉ាងដាច់ខាតដល់ការដឹកនាំប្រទេសរបស់យោធា។ ទាំងនោះហើយបានជាចាប់តាំងពីការធ្វើរដ្ឋប្រហារនៅថ្ងៃទី ១ខែកុម្ភៈ មកទល់ពេលនេះ ពលរដ្ឋមីយ៉ាន់ម៉ាបាននាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងនឹងយោធា។ បាតុកម្មបណ្តាលឲ្យមនុស្សជិត១០០នាក់ស្លាប់ ដោយការប្រើហិង្សាបង្ក្រាបពីកម្លាំងយោធា។ បើទោះជារងការវាយប្រហារពីយោធាក្តី ក៏ពលរដ្ឋមីយ៉ាន់ម៉ាមិនបោះបង់ចោលការតស៊ូប្រឆាំងនឹងយោធាឡើយ។ ... Read More »
ជប៉ុន៖ គ្រោងនឹងមិនអនុញ្ញាតឱ្យអ្នកគាំទ្រពីក្រៅប្រទេសចូលរួមព្រឹត្តិការណ៍អូឡាំពិក
អន្តរជាតិ៖ បើយោងតាមព័ត៌មានក្នុងស្រុកជប៉ុនកាសែត Mainichi បានចុះផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ថ្មីៗនេះថា រដ្ឋាភិបាលជប៉ុន គ្រោងនឹងមិនអនុញ្ញាតឱ្យអ្នកគាំទ្រពីក្រៅប្រទេសចូលរួមព្រឹត្តិការណ៍អូឡាំពិករដូវក្តៅឆ្នាំ២០២០នេះឡើយ ដ្បិតបារម្ភថាពួកគេនឹងចម្លងជំងឺ COVID-19 កាន់តែខ្លាំង។ ខណៈដែលប្រជាជនជប៉ុន ភាគច្រើននៅតែប្រឆាំងនឹងដំណើរការព្រឹត្តិការណ៍អូឡាំពិកនេះ។ តាមការដកស្រង់ចេញពីប្រភពកាសែតដដែល ប៉ុន្តែសុំមិនបញ្ចេញឈ្មោះជាច្រើនថា ... Read More »
ចិនបង្កើនប្រាក់ចំណាយសម្រាប់ការពារជាតិឆ្នាំ២០២១ កើនឡើងដល់២០៨ពាន់លានដុល្លារ
ប្រាក់ចំណាយសម្រាប់ការពារជាតិ នៅក្នុងឆ្នាំ២០២១ របស់ចិនបានកើនឡើងដល់ទៅ២០៨,៤៧ ពាន់លានដុល្លារ គឺកើន៦,៨% បើប្រៀបធៀបនឹងឆ្នាំ២០២០។ នៅថ្ងៃទី ៥ខែមេសា ចិនបានបានបង្កើនប្រាក់ចំណាយសម្រាប់ការពារជាតិ ដើម្បីពង្រឹងកម្លាំងយោធា ឱ្យកាន់តែប្រសើរឡើង ។ នៅពេលនេះចិនឈរលំដាប់ទី៦លើពិភពលោក ពីការចំណាយច្រើនទៅលើវិស័យយោធា ។ ... Read More »
អាមេរិកបង្កកប្រាក់១ពាន់លានដុល្លាររបស់មីយ៉ាន់ម៉ា
អាមេរិកបានសម្រេចបង្កកប្រាក់ចំនួន១ពាន់លានដុល្លារនៅក្នុងធនាគារសហរដ្ឋអាមេរិក នៅទីក្រុងញូវយ៉ក ដើម្បីប្រឆាំងនិឹងការប្រើហិង្សាទៅលើក្រុមបាតុករមីយ៉ាន់ម៉ាក្រោយការធ្វើរដ្ឋប្រហារ។ សារព័ត៌មានរ៉យទ័របានផ្សាយថា កន្លងមកយោធាមីយ៉ាន់ម៉ាបានព្យាយាមបញ្ជូនប្រាក់ទាំងនោះមកប្រទេសវិញ ក្រោយការធ្វើរដ្ឋប្រហារប៉ុន្មានថ្ងៃ។ កាលពីថ្ងៃទី ៤ខែកុម្ភៈគឺក្រោយរដ្ឋប្រហារ៣ថ្ងៃ ធនាគារជាតិមីយ៉ាន់ម៉ា បានទៅដកប្រាក់ពី ធនាគារអាមរិក ប៉ុន្តែត្រូវបាន អាមេរិកបង្កកមិនឲ្យដកចេញនោះឡើយ ។ សកម្មភាពខាងលើកើតឡើងក្រោយពេលរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ... Read More »
តុលាការព្រហ្មទណ្ឌអន្តរជាតិ៖ បើកការស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្គ្រាមដែលប្រព្រឹត្តឡើងលើទឹកដីប៉ាឡេស្ទីន
អន្តរជាតិ៖ បេីតាមការលើកឡើងរបស់អគ្គរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) លោកស្រី Fatou Bensouda ក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ បានប្រកាសបើកការស៊ើបអង្កេតជាផ្លូវការលើការសង្ស័យ ឧក្រិដ្ឋកម្មសង្គ្រាមដែលប្រព្រឹត្ត ឬកំពុងប្រព្រឹត្តឡើងលើទឹកដីប៉ាឡេស្ទីនដោយកងកម្លាំងអ៊ីស្រាអែល និងក្រុមហាម៉ាស់ក្នុងជម្លោះប្រដាប់អាវុធនៅតំបន់ហ្កាសា ជ្រោយខាងលិច និងក្រុងហ្សេរ៉ូសាឡឹមខាងកើត តាំងតែពីឆ្នាំ២០១៤មក។ ... Read More »
Bilbao ឡើងប៉ះ Barcelona វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa del Rey
ក្រុមខ្លាំង Athletic Bilbao បានផ្តួលក្រុម Levante ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa del Rey ឡើងទៅវគ្គផ្តាច់ព្រ័ត្រដោយត្រូវប៉ះក្រុម Barcelona នៅខែមេសាខាងមុខ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA នៅព្រឹកថ្ងៃទី៥ ... Read More »
ក្រុមភ្ញៀវទាំង៣ទទួលបានជ័យជម្នះលើក្រុមម្ចាស់ផ្ទះរៀងៗខ្លួន
ការប្រកួតក្របខ័ណ្ឌ Premier League សម្រាប់សប្តាហ៍ទី២៧ បានបញ្ចប់ហើយកាលពីរាត្រីថ្ងៃទី៤ ឈានចូលថ្ងៃទី៥ ខែមីនានេះ ដោយមាន៣គូ។ ក្នុងនោះក្រុមភ្ញៀវ Everton, Tottenham និង Chelsea ទទួលបានជ័យជម្នះទាំងអស់ទៅលើក្រុមម្ចាស់ផ្ទះ។ នេះបើយោងតាមការចេញផ្សាយរបស់ ... Read More »
Andy Murray ធ្លាក់ចេញពីព្រឹត្តិការណ៍ Rotterdam Open ក្នុងជុំទី២
កីឡាករវាយតឺន្នីសសញ្ជាតិអង់គ្លេស Andy Murray បានធ្លាក់ចេញពីការប្រកួតក្នុងព្រឹត្តិការណ៍ Rotterdam Open ដោយចាញ់ក្នុងលទ្ធផល ៧-៥និង៦-២ លើកីឡាករលេខ៨ពិភពលោក Andrey Rublev របស់រុស្ស៊ីនៅជុំទី២ ។ បច្ចុប្បន្នកីឡាករ Murray ... Read More »
អតីតខ្សែប្រយុទ្ធរបស់ក្លិបហង្សក្រហម Liverpool លោក Ian St John ទទួលមរណភាពក្នុងវ័យ៨២ឆ្នាំ
អតីតខ្សែប្រយុទ្ធរបស់ក្លិប Liverpool សញ្ជាតិស្កុតឡេនលោក Ian St John ដែលបានប្រកបអាជីពជាតារាបាល់ទាត់នៅលើទីលាន និងក្លាយជាពិធីករទូរទស្សន៍ដ៏មានប្រជាប្រិយភាព ទទួលបានជោគជ័យបានទទួលមរណភាពក្នុងវ័យ៨២ឆ្នាំបន្ទាប់ពីមានជំងឺប្រចាំកាយរុំារ៉ៃកាលពីថ្ងៃពុធ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័របានឲ្យដឹងថា លោក Ian St John គឺជាកីឡាករឈានមុខគេមួយរបស់ក្រុម ... Read More »
លោកបៃឌិន៖ កោះតៃវ៉ាន់ គឺជាដៃគូ សេដ្ឋកិច្ចនិងសន្តិសុខដ៏សំខាន់
ប្រធានាធិបតីអាមេរិក ចូបៃឌិន បានឲ្យដឹងថា កោះតៃវ៉ាន់ គឺជាដៃគូសេដ្ឋកិច្ច និងសន្តិសុខដ៏សំខាន់។ ទន្ទឹមនឹងនោះលោកបញ្ជាក់ពីការសន្យាថា នឹងបន្តសហការជាមួយកោះតៃវ៉ាន់យូអង្វែងទៀត។ ប្រធានាធិបតីអាមេរិក លោកបៃឌិន កាលពីថ្ងៃទី ៣ខែមីនា បានបង្ហាញពីគោលជំហរបស់លោក នៅក្នុងឯកសារមានប្រវែង ២៤ ... Read More »
តើអ្នកដឹងទេ ខារ៉ាអូខេ អ្នកណាជាអ្នកបង្កើតឡើង នៅប្រទេសណា ឆ្នាំណា?
ក្នុងសម័យកាលកូវីដ១៩ រាលដាលនៅលើពិភពលោក ពលរដ្ឋត្រូវរក្សាគម្លាតហាងខារ៉ាអូខេត្រូវបិទបញ្ចៀសការឆ្លងកូវីដ១៩។ ទាំងនោះហើយការច្រៀងខារ៉ាអូខេតាមផ្ទះ ដែលមានធុងខារ៉ាអូខេមួយកំពុងតែពេញនិយមដើម្បីបំបាត់ការអផ្សុក ធុនថប់បន្ទាប់ពីនឿយហត់ក្នុងការងារ។ ប៉ុន្តែមានអ្នកណាដឹងថា ខារ៉ាអូខេ អ្នកណាជាអ្នកបង្កើតឡើងនៅពេលណានោះឡើយ។ តើប្រភពដើមខារ៉ាអូខេ មានមកពីប្រទេសណា នៅពេលណា?ខារ៉ាអូខេមានដំបូងគេបង្អស់នៅចុងទសវត្សរ៍៦០ នៅក្នុងប្រទេសជប៉ុន។ មកទល់ពេលនេះ ខារ៉ាអូខេ ... Read More »
មិនព្រមធ្វើតាមបទបញ្ជាយោធា កម្លាំងប៉ូលិសមីយ៉ាន់ម៉ាភៀសខ្លួនទៅកាន់ឥណ្ឌា
កាលពីមុនមានក្រុមជនជាតិរ៉ូហ៊ីងយ៉ា ភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា និងប្រទេសជិតខាង ដោយសារតែអំពើហិង្សា។ នៅពេលនេះប៉ូលិសមីយ៉ាន់ម៉ា ក៏បានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌាដោយសារតែមិនព្រមអនុវត្តតាមបទបញ្ជារបស់កម្លាំងទាហានឱ្យវាយប្រហារទៅលើពលរដ្ឋខ្លួនឯង។ កាលពីល្ងាចថ្ងៃទី៣ ខែមីនា ប៉ូលិសមីយ៉ាន់ម៉ា ៣នាក់បានឆ្លងចូលព្រំដែនប្រទេសឥណ្ឌានៅតំបន់ Vanlaiphai ។ នៅពេលនេះ កម្លាំងទាហានឥណ្ឌាកំពុងតែវាយតម្លៃ និងត្រួតពិនិត្យសុខភាពហើយផ្តល់កន្លែងស្នាក់នៅឲ្យពួកគាត់ ... Read More »
មន្រ្តីបង់ក្លាដែស៖ កំពុងជម្លៀសជនភៀសខ្លួនរ៉ូហ៊ីងយ៉ា រាប់ពាន់នាក់ទៅលើកោះដាច់ស្រយាលមួយ ដែលជាទីជម្រកថ្មី
អន្តរជាតិ៖ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ប្រមាណ៤ពាន់នាក់ ត្រូវបានមន្រ្តីបង់ក្លាដែស កំពុងជម្លៀសទៅលើកោះដាច់ស្រយាលមួយ ដែលជាទីជម្រកថ្មី។ ប៉ុន្តែការជម្លៀសនេះ ក៏រងការរិះគន់ពីសំណាក់ក្រុមសិទ្ធិមនុស្សដែលព្រួយបារម្ភពីសុវត្ថិភាពក្ដី។ ក្រុមសិទ្ធិមនុស្សបារម្ភថា កោះដែលនៅសមុទ្របេងកាល់ ប្រឈមមុខគ្រោះធម្មជាតិដូចជាខ្យល់ព្យុះ និងទឹកជំនន់ជាដើម។ នេះបើតាមការលើកឡើងរបស់មន្ត្រីបង់ក្លាដែស នៅថ្ងៃទី៣ ខែមីនា ... Read More »
កញ្ញាឯកប្រទេសនីហ្សេរីយ៉ា និង កេនយ៉ាដែលត្រៀមប្រកួត Miss Grand International នៅប្រទេសថៃរកឃើញវិជ្ជមានកូវីដ-១៩
អន្តរជាតិ៖ កញ្ញាឯក២នាក់ដែលជាបេក្ខភាពមកពីប្រទេស នីហ្សេរីយ៉ានិងកេនយ៉ា ត្រូវបានគេរកឃើញថា វិជ្ជមានជំងឺកូវីដ-១៩ដែលការប្រកាសនេះត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ ដោយគេហទំព័រផ្លូវការរបស់កម្មវិធី Miss Grand International។ កញ្ញាឯក កេន យ៉ា ត្រូវបានគេស្គាល់ឈ្មោះថា ... Read More »
មនុស្សជាច្រើនរងរបួសក្នុងការរញ្ជួយដីនៅភាគកណ្តាលប្រទេសក្រិច
ការរញ្ជួយដីកម្រិត៦,៣រ៉ិចទ័រ ធ្វើឲ្យកម្រើកតំបន់ភាគកណ្តាលនៃប្រទេសក្រិច កាលពីថ្ងៃទី៣ខែមីនា (ពេលវេលាក្នុងតំបន់) បានបំផ្លាញអគារជាច្រើន ធ្វើឲ្យពលរដ្ឋភ័យស្លន់ស្លោរត់ទៅក្រៅផ្ទះ ដោយខ្លាចអគារបាក់សង្កត់។ រថយន្តជួយសង្គ្រោះបានបញ្ជូនអ្នករងរបួស១០នាក់ដែលរងរបួសទៅកាន់មន្ទីរពេទ្យព្យាបាល ។ នៅទីក្រុងLarissa បុរសវ័យ៥៥ឆ្នាំម្នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពទ្យដោយសារតែដុំថ្មធ្លាក់ចំក្បាល។ ជាមួយគ្នានេះដែរ មន្ត្រីក្នុងតំបន់ Thessaly ... Read More »
Barcelona យកឈ្នះ Sevilla ជើងទី២ឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់Copa del Rey
ក្រុមអ្នកមានបុណ្យ Barcelona បានបំប៉ោងសំណាញ់ទីក្នុងការប្រកួតជើងទី២ ខណៈដែលពួកគេបានយកឈ្នះក្រុម Sevilla ដែលមានគ្នា១០នាក់ដោយលទ្ធផល ៣-០ បន្ទាប់ពីម៉ោងបន្ថែមក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa del Rey កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែមីនា ។ យោងតាមការចេញផ្សាយរបស់ ... Read More »
ទីបំផុត! រជ្ជទាយាទអារ៉ាប៊ីសាអូឌីត ពាក់ព័ន្ធករណីឃាតកម្មអ្នកកាសែត,ពេលនេះអង្គការអ្នកកាសែតគ្មានព្រំដែន បានដាក់ពាក្យប្តឹងហេីយ
អន្តរជាតិ៖ ទីបំផុត! រជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman និងបុគ្គលចំនួន៤រូបផ្សេងទៀត ដែលពាក់ព័ន្ធលើករណីឃាតកម្មអ្នកកាសែត Jamal Kashoggi កាលពីឆ្នាំ២០១៨។ ពេលនេះអង្គការអ្នកកាសែតគ្មានព្រំដែន (RSF) បានប្តឹងទៅការិយាល័យរដ្ឋអាជ្ញាអាល្លឺម៉ង់។ ចំពោះការប្ដឹងរជ្ជទាយាទអង្គនេះ ... Read More »
កម្លាំងទាហានរុស្ស៊ី បំផ្ទុះផ្ទាំងទឹកកក នៅដងទន្លេ Inevka(មានវីដេអូ)
កម្លាំងទាហានរថក្រោះ ZVO បានបំផ្ទុះ បំបែកផ្ទាំងទឹកកកនៅដងទន្លេ Inevka នៅទីក្រុងមូស្គូ ដើម្បី ការពារអ្នកភូមិគេចផុតពីគ្រោះទឹកជំនន់។ ផ្ទាំងទឹកកក បានបិទជិតផ្លូវទឹកហូរ នៅដងទន្លេ មានកម្ពស់ ៣ម៉ែត្រនិងទទឹង ពី២៥០ ដល់៤០០ម៉ែត្រ។ ... Read More »
អាមេរិកបង្កើនសន្តិសុខការពារ ក្រោយទទួលបានព័ត៌មានពីការប៉ុនប៉ងវាយប្រហារវិមានកាពីតូលជាលើកទីពីរ
សារព័ត៌មាន AFP បានផ្សាយថា កម្លាំងប៉ូលិសអាមេរិកបានបង្កើន សន្តិសុខការពារក្នុងរដ្ឋធានីវ៉ាស៊ីនតោន ក្រោយពេលទទួលបានព័ត៌មានពីចារកម្មថា មានការប៉ុនប៉ងវាយប្រហារវិមានរដ្ឋសភា នៅថ្ងៃទី៤ខែមីនា(ពេលវេលាអាមេរិក) នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី ៣ខែមីនា កម្លាំងប៉ូលិសប្រចាំនៅវិមានកាពីតូល បានបញ្ជាក់ថា តាមព័ត៌មានចារកម្មដែលទទួលបានគឺក្រុមជ្រុលនិយមមានគម្រោងវាយប្រហារវិមានកាពីតូលនៅថ្ងៃទី ៤ខែមីនា។ កម្លាំងប៉ូលិសវិមានកាពីតូលបានបញ្ជាក់ថា ... Read More »
រដ្ឋមន្ត្រីការបរទេសអាមេរិក៖ ក្នុងសតវត្សរ៍ទី២១នេះ ចិនជាវិញ្ញាសាភូមិសាស្ត្រនយោបាយដ៏ធំបំផុតរបស់អាមេរិក
អន្តរជាតិ៖ ថ្លែងក្នុងឱកាសដាក់ចេញនូវគោលនយោបាយសន្តិសុខជាតិ លោកអាន់តូនី ប្ល៊ីងខិន រដ្ឋមន្ត្រីការបរទេសអាមេរិកបានលើកឡើងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ថា ក្នុងសតវត្សរ៍ទី២១នេះ ចិនជាវិញ្ញាសាភូមិសាស្ត្រនយោបាយដ៏ធំបំផុតរបស់អាមេរិក។ មន្រ្តីជាន់ខ្ពស់ការបរទេសរូបនេះ ក៏អះអាងថា ចិនជាប្រជាជាតិអាស៊ីតែមួយគត់ដែលមានអំណាចគ្រប់គ្រាន់ក្នុងការបំផ្លាញសណ្តាប់ធ្នាប់ពិភពលោក។ មិនតែប៉ុណ្ណោះលោក អាន់តូនី ប្ល៊ីងខិន ... Read More »
ក្រោយតុលាការបារាំង កាត់ទោសលោក សាកូហ្ស៊ី ឲ្យជាប់គុក៣ឆ្នាំពីបទពុករលួយ, ពេលនេះលោកនឹងប្តឹងឧទ្ធរណ៍ទៅតុលាការសិទ្ធិមនុស្សអឺរ៉ុប
អន្តរជាតិ៖ លោក នីកូឡាស់ សាកូហ្ស៊ី អតីតប្រធានាធិបតីបារាំង បាននិយាយថា «ខ្ញុំមិនអាចទទួលយកការចោទប្រកាន់ចំពោះអ្វីដែលខ្ញុំមិនបានធ្វើនោះទេ» ហេីយដើម្បីជំទាស់សាលក្រមតុលាការបារាំងដែលកាត់ឱ្យលោកជាប់ពន្ធនាគារ៣ឆ្នាំក្នុងសំណុំរឿងពុករលួយ។ ពេលនេះលោកអាចនឹងប្តឹងឧទ្ធរណ៍ទៅតុលាការសិទ្ធិមនុស្សអឺរ៉ុប (ECHR)។ ថ្លែងប្រាប់សារព័ត៌មានបារាំង Le Figaro លោក នីកូឡាស់ ... Read More »
FIFA អនុញ្ញាតឱ្យបេក្ខជនជាមហាសេដ្ឋីធ្វើប្រធានសហព័ន្ធបាល់ទាត់ទ្វីបអាហ្វ្រិក
ប្រភពមួយដែលជិតស្និទ្ធនឹងបេក្ខជនម្នាក់បានប្រាប់សារព័ត៌មាន AFP ថា FIFA បានស្នើឱ្យបេក្ខជនចំនួន៣នាក់គាំទ្រលោក Patrice Motsepeជនជាតិអាហ្វ្រិកខាងត្បូងនៅក្នុងការបោះឆ្នោតជាប្រធានសហព័ន្ធបាល់ទាត់ទ្វីបអាហ្វ្រិកដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។ លោក Ahmad Ahmad ដែលកំពុងកាន់តំណែងពីមុនត្រូវបានហាមឃាត់ពីបទរំលោភក្រមសីលធម៌របស់ FIFA ហើយត្រូវបានតុលាការអាជ្ញាកណ្តាលបញ្ឈប់រាល់សកម្មភាពទាក់ទងនឹងវស័យកីឡារបស់គាត់។ ប្រភពដដែលបាននិយាយថា ស្ថាប័នរបស់ ... Read More »
កីឡាករជប៉ុន និងអាហ្សង់ទីនអាយុក្រោម២៤ឆ្នាំត្រៀមប្រកួតមិត្តភាពត្រៀមព្រឹត្តិការណ៍អូឡាំពិកនៅតូក្យូ
សមាគមបាល់ទាត់ជប៉ុន (JFA) បានឲ្យដឹងកាលពីម្សិលមិញថាក្រុមបាល់ទាត់បុរសរបស់ជប៉ុននឹង រៀបចំការប្រកួតមិត្តភាពរបស់ខ្លួនសម្រាប់ព្រឹត្តិការណ៍អូឡាំពិកដោយមានការប្រកួតមិត្តភាពចំនួន២ទល់នឹងក្រុមជម្រើសជាតិអាយុក្រោម២៤ឆ្នាំមកពីប្រទេសអាហ្សង់ទីននៅចុងខែនេះ។ សារព័ត៌មាន CNA បានផ្សាយថា ការប្រកួតលើកដំបូងនឹងត្រូវធ្វើឡើងនៅពហុកីឡដ្ឋាន Ajinomoto ទីក្រុងតូក្យូនាថ្ងៃទី២៦ ខែមីនាមុនពេលដែលក្រុមទាំង២ត្រូវជួបគ្នាម្តងទៀតក្នុងរយៈពេល៣ថ្ងៃក្រោយនៅឯកីឡដ្ឋាន Mikuni World ក្នុងទីក្រុង Kitakyushu ... Read More »
វីរបុរសបាល់ទាត់របស់ប្រេស៊ីល លោក Pele ទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ដំបូងគេ
វីរបុរសបាល់ទាត់លោក Pele បានទទួលវ៉ាក់សាំង COVID-19 កម្រិតដំបូងនៅប្រទេសប្រេស៊ីលកាលពីថ្ងៃពុធ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA ។ អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិប្រេស៊ីលរូបនេះមានវ័យ៨០ឆ្នាំ ដូច្នេះគាត់ត្រូវបានចាត់ចូលទៅក្នុងក្រុមអាទិភាពសម្រាប់ការចាក់វ៉ាក់សាំងនៅប្រេស៊ីលដែលមានចំនួនច្រើនជាង៨,៤៧លានដូសត្រូវបានគេប្រើប្រាស់រួចហើយ។ លោក Pele បានសរសេរនៅលើបណ្តាញសង្គមថា “ថ្ងៃនេះគឺជាថ្ងៃដែលមិនអាចបំភ្លេចបាន! ខ្ញុំបានទទួលវ៉ាក់សាំង។ ... Read More »
ប្រជ្រៀតគ្នា បណ្តាលឲ្យបាក់ស្រុត ផ្លូវចូលទៅកាន់សាលប្រជុំសាលា និស្សិត៧នាក់ស្លាប់(មានវីដេអូ)
ច្រកផ្លូវ លើអគារចូលទៅកាន់សាលប្រជុំ មាននិស្សិតប្រមូលផ្តុំគ្នាច្រើនហើយមានការរុញច្រានគ្នា បណ្តាលឲ្យបាក់បង្កាន់ដៃអគារសាលា ធ្លាក់ចុះមកក្រោម ស្លាប់ ៧នាក់និងរងរបួសជាច្រើន។ សារព័ត៌មាន Mirror បានផ្សាយថា មាននិស្សិតដល់ទៅ៧នាក់ស្លាប់ ក្រោយបាក់បង្កាន់ដៃក្នុងជាន់ទី ៤ នៃ សាលាមហាវិទ្យាល័យ ... Read More »
ឥណ្ឌូនេស៊ីកំណត់គោលដៅចាក់វ៉ាក់សាំងជូនពលរដ្ឋឲ្យបាន១លាននាក់ក្នុងមួយថ្ងៃៗ
រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូនេស៊ី លោក Budi Gunadi Sadikin នៅថ្ងៃទី៣ខែមីនា បានប្រកាសថា ប្រទេសរបស់លោកបានកំណត់គោលដៅចាក់វ៉ាក់សាំងជូនពលរដ្ឋឲ្យបាន១លាននាក់ក្នុងពេល១ថ្ងៃ គឺចាប់ពីខែមិថុនា ឆ្នាំ២០២១ ពេលមានវ៉ាក់សាំងគ្រប់គ្រាន់។ តាមសារព័ត៌មាន TTXVN បានផ្សាយថា គោលដៅខាងលើនឹងត្រូវអនុវត្តក្នុងពេលវ៉ាក់សាំង ... Read More »
មីយ៉ាន់ម៉ា៖ ស្លាប់៩នាក់ដោយបាតុកម្ម ប្រធានាធិបតីទទួលរងការចោទប្រកាន់២ករណីបន្ថែមទៀត
កម្លាំងទាហានមីយ៉ាន់ម៉ា បានផ្ទុះអាវុធទៅលើក្រុមបាតុករបណ្តាលឲ្យមនុស្ស ៩នាក់ស្លាប់ នៅក្នុងពេលធ្វើបាតុកម្មនាថ្ងៃទី៣ខែមីនា២០២១ នេះដើម្បីប្រឆាំងនឹងការធ្វើរដ្ឋប្រហារដឹកនាំប្រទេសដោយយោធា។ ក្នុងចំណោមអ្នកស្លាប់ទាំង ៩នាក់ មាន ៤នាក់នៅទីក្រុង Sagaing និងម្នាក់នៅYangon ២នាក់នៅ Mandalay ក្រៅពីនេះគឺនៅរដ្ឋធានីណៃពិដោ។ បើទោះបីកម្លាំងទាហានបានស្នើមិនឲ្យក្រុមសន្តិសុខប្រើប្រាស់គ្រាប់ពិតទៅលើក្រុមបាតុករ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច