ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ម៉ូន ជេអ៊ីន សម្រេចរុះរើគណៈរដ្ឋមន្ត្រី ក្នុងពេលកំពុងតានតឹងជាមួយជប៉ុន និងកូរ៉េខាងជើង

សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែសីហា ឆ្នាំ២០១៩ បានផ្សាយថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន នៅថ្ងៃសុក្រនេះបានរុះរើគណៈរដ្ឋមន្ត្រី និងតែងតាំងអគ្គរដ្ឋទូតថ្មីប្រចាំសហរដ្ឋអាមេរិក ខណៈភាពតានតឹងនៅលើឧបទ្វីបកូរ៉េ បានផ្ទុះឡើងជាថ្មី ក្រោយកូរ៉េខាងជើងធ្វើតេស្ដមីស៊ីលជាបន្តបន្ទាប់ ... Read More »

មីយ៉ាន់ម៉ាប្រឈមគ្រោះទឹកជំនន់ជាទ្រង់ទ្រាយធំ ពលរដ្ឋ​ជាច្រើនត្រូវជម្លៀសទៅ​កាន់តំបន់​មានសុវត្ថិភាព

គ្រោះទឹកជំនន់ជាទ្រង់ទ្រាយធំវាយប្រហារ ប្រទេសមីយ៉ានម៉ា ធ្វើឲ្យតំបន់ទំនាបជា​ច្រើន ទឹកលិចដល់ដំបូលផ្ទះ ។ អាជ្ញាធរ នៃប្រទេសមីយ៉ាន់ម៉ា​ បាន​ថ្លែង ​កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ថា ប្រជាពលរដ្ឋរាប់រយពាន់នាក់​នាក់ ​ត្រូវបានជម្លៀស ចេញ​ពីតំបន់ដែលរងគ្រោះដោយទឹកជំនន់​ ដែលបាន ... Read More »

សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង កន្លងមក មិនប៉ះពាល់ដល់គម្រោងពិភាក្សា​ស្តីពីកម្មវិធីបរមាណូឡើយ

សារព័ត៌មាន​ AFP នៅថ្ងៃទី​៩ ខែសីហា បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេស អាមេរិក លោក​ Mike Pompeo ​បញ្ជាក់ថា «យុទ្ធសាស្ត្រ​នៅក្នុងទំនាក់ទំនង ជាមួយកូរ៉េខាងជើង របស់ប្រធានាធិបតី ដូណាល់ ត្រាំ ... Read More »

លោកស្រីយីង ឡាក់ទទួលបាន សិទ្ធិជាពលរដ្ឋរបស់ប្រទេស ​Serbia

ជាព័ត៌មានដ៏ល្អ សម្រាប់អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ដែលបានរត់ភៀសខ្លួនចេញពីប្រទេសកាលពីឆ្នាំ ២០១៧ ដើម្បីបញ្ចៀសការកាត់ទោស របសរដ្ឋាភិបាលយោធា ។ នៅពេលនេះ រដ្ឋាភិបាលប្រទេស ​Serbia ​បានសម្រេចផ្តល់សិទ្ធិ ពលរដ្ឋ ដល់លោកស្រីយីងឡាក់ ... Read More »

តំបន់ប៉ូលខាងជើងផែនដី សម្បូរដោយធុនធានធម្មជាតិ គឺជាគោលដៅរបស់ប្រទេសមហាអំណាច

មហាអំណាចយោធានៅលើពិភពលោក​ គឺ​​​​​​​​ទាំងអាមេរិក រុស្ស៊ី និងចិន​ បានបង្កើនវត្តមានប្រជែងគ្រប់គ្រងតំបន់ ទឹកកក នៅប៉ូលខាងជើង ផែនដី​ ដែលសម្បូរទៅដោយធនធានធម្មជាតិ ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក​ Mike Pompeo ​ពេលថ្មីៗនេះបានប្រកាសថា ... Read More »

ស្ថានភាព ឥណ្ឌានិងប៉ាគីស្ថានកាន់តែតានតឹង​ ដោយប៉ាគីស្ថានបណ្ដេញមន្ត្រីទូតឥណ្ឌាចេញពីប្រទេស

ស្ថានភាពរវាងឥណ្ឌា នឹងប៉ាគីស្ថានកាន់តែតានតឹង ខ្លាំងឡើង ក្រោយពេលឥណ្ឌា​ដកសិទ្ធិស្វ័យភាពដែនដីកាស្មៀរ ហើយបញ្ជូនទាហានរាប់ពាន់នាក់ទៅកាន់ទីនោះ រីឯប៉ាគីស្ថាន​ ប្រកាសបណ្តេញទូតឥណ្ឌា និងកោះហៅទូតរបស់ខ្លួនពីទីក្រុងញូវដេលី​, បន្ថយទំនាក់ទំនង និងផ្អាក​ពាណិជ្ជកម្ម​​ជាមួយឥណ្ឌា ។ រដ្ឋាភិបាលប៉ាគីស្ថាន បានសម្រេចចិត្តបណ្ដេញមន្ត្រីទូតឥណ្ឌា ជាន់ខ្ពស់ម្នាក់ចេញពីប្រទេស ហើយកោះហៅអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំទីក្រុងញូដេលី ... Read More »

ពលរដ្ឋឥណ្ឌារាប់ម៉ឺននាក់នៅតំបន់ភាគខាងលិច បាត់បង់ទីជម្រក ដោយគ្រោះទឹកជំនន់

មកទល់ពេលនេះគ្រោះទឹកជំនន់នៅតំបន់ភាគខាងលិច ប្រទេសឥណ្ឌា ស្លាប់១៦នាក់ និងបាត់បង់ទីជម្រក រាប់ពាន់នាក់ ។ សារព័ត៌មាន រ៉យទ័រ ​បានផ្សាយ ​នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ នេះថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ភ្លៀងបានបន្ដធ្លាក់មកយ៉ាងខ្លាំង ... Read More »

នាវាផ្ទុកយន្តហោះអាមេរិកចូលដល់ហ្វីលីពីន​ ហើយអាចឲ្យអ្នកសារព័ត៌មានឡើងលើនាវានោះ

អាមេរិកគ្រោងអញ្ជើញអ្នកការសែតនៅក្នុងប្រទេសហ្វីលីពីនទាំង​ក្នុង និងក្រៅប្រទេស ឲ្យឡើងទស្សនា នាវាផ្ទុកយន្តហោះដ៏ទំនើបរបស់អាមេរិក ។ គោលដៅ ខាងលើដើម្បីជួយផ្សព្វផ្សាយថា តើអាមេរិកមានសមត្ថភាពយោធាខ្លាំងប៉ុណ្ណា ។ នាថ្ងៃពុធ ម្សិលមិញនេះ នាវាដឹកយន្តហោះចម្បាំងអាមេរិក USS Ronald Reagan ... Read More »

សង្គ្រាមពាណិជ្ជកម្ម អាមេរិក-ចិន ប៉ះពាល់យ៉ាងខ្លាំង ដល់សេដ្ឋកិច្ចប្រទេសទាំងពីរ

សេដ្ឋកិច្ចអាមេរិកនិងចិន បានប្រាស្រ័យទាក់ទង់គ្នាតាំងពីដើមមក ដោយចិនបានទិញទំនិញពីអាមេរិកជាច្រើន ចំណែកអាមេរិកវិញ ក៏ដូច្នោះដែរ បាននាំ​ទំនិញចូលពីចិនមានតម្លៃរាប់រយពាន់លានដុល្លារ ។ ដោយសារសង្គ្រាមពាណិជ្ជកម្ម ចិននាំចូលពីអាមេរិកធ្លាក់ចុះ១៩ភាគរយ ក្នុងខែកក្កដា ខណៈសង្គ្រាមពាណិជ្ជកម្ម​កំពុងតែស្រួចស្រាវនោះ ។ ការនាំចូល​របស់ប្រទេសចិន​ពីសហរដ្ឋអាមេរិក​មានការធ្លាក់ចុះ​ នៅក្នុងខែកក្កដា ខណៈដែលសង្គ្រាមពាណិជ្ជកម្ម ... Read More »

អាមេរិកបង្កើនការដាក់ ទណ្ឌកម្មទៅលើរដ្ឋាភិបាលវេណេហ្ស៊ុយអេឡា

កន្លងមកអាមេរិកបានប្រកាស បង្កកទ្រព្យសម្បត្តិទំាងអស់របស់រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា នៅក្រៅប្រទេសទាំងអស់ ។ នៅពេលនេះដែរ អាមេរិក ក៏បានព្រមានដល់បណ្តា​ប្រទេស ជុំវិញពិភពលោក បើនៅតែបន្តរកស៊ីជាមួយវេណេហ្ស៊ុយអេឡា នឹងទទួលរងទណ្ឌកម្មដូចគ្នា ។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី០៧ ... Read More »

ក្រោយអាមេរិកគ្មានប្រតិកម្ម កូរ៉េខាងជើង អះអាងថា ជាការព្រមានដល់អាមេរិក​

ការបាញ់មីស៊ីល ៤លើកកន្លងមករបស់កូរ៉េខាងជើង មិនបានធ្វើឲ្យអាមេរិកខឹង ឬថ្កោល​ទោស ប្រទេសនេះឡើយ មិនតែប៉ុណ្ណោះ ប្រធានាធិបតីដូណាល់ ត្រាំ បានបញ្ជាក់ថា ការបាញ់មីស៊ីលរយៈចម្ងាយខ្លី គឺជារឿងធម្មតា មិនបានគំរាមកំហែងដល់អាមេរិក ឬ ប៉ះពាល់ដល់ទំនាក់ទំនង ប្រទេសទាំងពីរនោះឡើយ​ ... Read More »

ជំងឺគ្រុនឈាម ជាក្តីបារម្ភយ៉ាងខ្លាំង ដល់ប្រទេសតំបន់អាស៊ី ដោយមានអ្នកស្លាប់កើនឡើង

រដូវភ្លៀងធ្លាក់ជោកជាំ បង្កើតឲ្យមានមូសខ្លា បង្កឲ្យមានជំងឺផ្សេងៗជាច្រើន គំរាមកំហែង​ដល់ អាយុជីវិត ពលរដ្ឋ ។ បច្ចុប្បន្នមានប្រទេសជាច្រើន កើតមានជំងឺគ្រុនឈាមរាល​ដាល ហើយនៅក្នុងមន្ទីរពេទ្យ​និមួយៗស្ទើរតែគ្មានកន្លែងស្នាក់នៅព្យាបាល ។ ប្រទេសដែលមានជំងឺគ្រុនឈាមសម្លាប់មនុស្សច្រើនជាងគេបំផុតគឺ ប្រទេស ហ្វីលីពីន និង ... Read More »

ហុងកុង ប្រឈមនឹងវិបត្តិទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានចាប់តាំងពីឆ្នាំ​១៩៩៧

ហុងកុងប្រឈមនឹងវិបត្តិទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានចាប់តាំងពី​អង់គ្លេស សងកោះនេះ ទៅឲ្យចិន នៅឆ្នាំ​១៩៩៧​ ។ លោក​​Zhang Xiaoming ​មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកតាមដានរាល់សកម្មភាព របស់កោះហុងកុងបានបញ្ជាក់ថា បាតុកម្មកើតឡើងនៅកោះហុងកុងរយៈពេលជាង ១០សប្តាហ៍កន្លងមកហើយ​នៅតែមិនទាន់មានសញ្ញាថយចុះនៅឡើយទេ ។ ទាំងនោះហើយអាចឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង បញ្ជូនកម្លាំងទាហាន ចូលទៅកាន់កោះហុងកុងរក្សាសណ្តាប់ធ្នាប់ ... Read More »

ជប៉ុនមិនដែលភ្លេចថ្ងៃឈឺចាប់បំផុត ដែលត្រូវទទួលរងការទម្លាក់គ្រាប់បែកបរមាណូ

ទោះបីជប៉ុន និងអាមេរិកមានទំនាក់ទំនងយ៉ាងល្អក្តី តែប្រទេសនេះមិនដែល ភ្លេចថ្ងៃ​ឈឺចាប់បំផុត ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន គឺថ្ងៃដំបូងដែលទីក្រុង ហ៊ីរ៉ូស៊ីម៉ា ត្រូវអាមេរិក​ទម្លាក់គ្រាប់ក្នុងសង្គ្រាមលោកលើកទីពីរ​ ។ ទម្លាក់គ្រាប់នោះ បានធ្វើឲ្យជប៉ុន ក្លាយ​ជាប្រទេសតែមួយគត់ នៅលើពិភពលោក ទទួលរងការវាយប្រហារដោយបរមាណូ ។ ... Read More »

មួយសប្តាហ៍បាញ់ប្រហារ៤លើក តើពេលណាទឹកដីអាមេរិក ទើបបញ្ចប់អំពើហិង្សាដោយអាវុធ?

អាមេរិកប្រឈមការបាញ់ប្រហារដល់ទៅ​៤លើក ក្នុងមួយសប្តាហ៍ សម្លាប់មនុស្ស​៣៤នាក់ និងជាង​៥០នាក់ រងរបួស ហើយការបាញ់ប្រហារនោះ មិនមែន ជាភេរវកម្មឡើយ គឺពលរដ្ឋអាមេរិកផ្ទាល់ ដោយមានសិទ្ធិកាន់កាំភ្លើងស្របច្បាប់ទៀតផង ។ ​ ដូចករណីបាញ់ប្រហារនៅផ្សារទំនើប ក្នុងតំបន់ El ... Read More »

កូរ៉េខាងជើងទទួលបានជំនួយពីអឺរ៉ុប នូវគ្រឿងចក្រសម្រាប់វិស័យកសិកម្ម

វិស័យកសិកម្មរបស់កូរ៉េខាងជើងដើរតួនាទីយ៉ាងសំខាន់បំផុត នៅក្នុងប្រទេសនេះ ប៉ុន្តែ​វិស័យនេះ មិនសូវជឿនលឿនឡើយ ទើបមិនសូវទទួលបានផលល្អ បង្កឲ្យកង្វះស្បៀងអាហារ ជារៀងរាល់ឆ្នាំ ។ ទាំងនោះហើយ បានជាអឺរ៉ុបសម្រេចផ្តល់ជំនួយគ្រឿងចក្រ​សម្រាប់បម្រើវិស័យកសិកម្ម ដល់កូរ៉េខាងជើង ឲ្យកាន់តែប្រសើរឡើងថែមទៀត ។ ជាមួយគ្នានេះ អង្គការសហប្រជាជាតិ​បានអនុញ្ញាតឲ្យ​​ ... Read More »

មេដឹកនាំកោះហុងកុងប្តេជ្ញា មិនចុះចេញពីតំណែងឡើង

ទោះបីរងការថ្កោលទោសយ៉ាងខ្លាំងពីពលរដ្ឋ ឈានដល់មហាបាតុកម្ម រហូតដល់ ៩សប្តាហ៍ជាប់គ្នាពាក់ព័ន្ធនឹង ច្បាប់បត្យាប័ន ក៏ដូចជាទាមទារឲ្យរដ្ឋាភិបាលកោះហុងកុងចុះចេញពីតំណែង ។ នៅពេលនេះ ​មេដឹកនាំកោះហុងកុង លោកស្រី​ Carrie Lam ​បានប្រកាសថា នឹងមិនចុះចេញពិតំណែងនោះឡើយ ។ ... Read More »

ក្រោយបញ្ជូនទាហានរាប់ម៉ីននាក់ ឥណ្ឌាប្រកាសអាសន្នតំបន់ព្រំដែនកាស្មៀរ

ការប្រកាសអាសន្នរបស់ ឥណ្ឌានៅតំបន់ព្រំដែនកាស្មៀរ ក្នុងពេលដែល​ឥណ្ឌា និងប៉ាគីស្ថាន ចោទប្រកាន់គ្នាទៅវិញទៅមក ពីការវាយប្រហារឆ្លងចូលព្រំដែន LOC បែងចែកតំបន់កាស្មៀរជាពីរ ។ តំបន់កាស្មៀរ មានភាគច្រើនជាជនជាតិអ៊ីស្លាមរស់នៅ​ ហើយជាតំបន់ដែលមានវិវាទយ៉ាងខ្លាំង រវាងឥណ្ឌា និងប៉ាគីស្ថាន ។ ... Read More »

តំបន់ឈូងសមុទ្រកាន់តែតានតឹង​ ក្រោយអ៊ីរ៉ង់ចាប់នាវាដឹកប្រេង មួយគ្រឿងទៀត​

កម្លាំងទាហានអ៊ីរ៉ង់ ចាប់បានប្រកាសថា ចាប់នាវាដឹកប្រេងមួយគ្រឿងនៅតំបន់ សមុទ្រពែក្ស ដោយសង្ស័យថា បានដឹកប្រេងខុសច្បាប់​ ។ ​សកម្មភាពខាងលើ នឹងបង្កឲ្យតានតឹងកាន់តែខ្លាំង ។ សារព័ត៌មាន​Fars របស់អ៊ីរ៉ង់នៅ ថ្ងៃទី​៤ ខែសីហា បានផ្សាយថា ... Read More »

បាញ់ប្រហារផ្ទួនៗគ្នា កក្រើកអាមេរិក​ ស្លាប់៣៤ និងរបួស​ជាង​៥០នាក់ ក្នុងរយៈពេលមិនដល់១សប្តាហ៍

បាញ់ប្រហារ ពីរករណីនៅអាមេរិក នាចុងសប្តាហ៍កន្លងមក នៅក្នុងទឹកដីអាមេរិក បណ្តាលឲ្យមានអ្នកស្លាប់កើនឡើង ដល់ទៅ​៣៤ នាក់ និង​រងរបួស ​៥០នាក់ ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង ។ ក្នុងករណីបាញ់ប្រហារពីរលើកចុងក្រោយបំផុតនៅថ្ងៃទី​៤ ខែសីហា ​បានសម្លាប់មនុស្ស​២៩នាក់ ។ ... Read More »

អាមេរិកមិនអាចប្រជែងយកឈ្នះរុស្ស៊ី នៅប៉ូលខាងជើងផែនដីនោះឡើយ

រយៈពេលចុងក្រោយនេះ ប្រទេសមហាអំណាចពិភពលោកមាន អាមេរិក រុស្ស៊ី និងចិន បាននិងកំពុងតែបង្កើនវត្តមាននៅប៉ូលខាងជើងផែនដី ដែលសម្បូរទៅដោយធនធានធម្មជាតិ ក្នុងពេលដែលធនធានរ៉ែ ធម្មជាតិនៅលើដីកាន់តែខ្សោះខ្យោយ ។ កតាទាំងនោះហើយ​បានជា តំបន់​ត្រជាក់បំផុតនៅលើភពផែនដី កំពុងតែប្រែក្លាយទៅជាសមរភូមិថ្មី របស់ប្រទេសមហាអំណាច​ ។ ... Read More »

បាញ់ប្រហារ​នៅអាមេរិកពីរលើក ស្លាប់ និងរបួសមនុស្សជិត១០០នាក់

មិនបាន២៤ម៉ោងស្រួលបួលផង ក្រោយពីមានការបាញ់ប្រហារសម្លាប់​មនុស្ស២០នាក់ នៅរដ្ឋតិចសាស ស្រាប់តែនៅក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិកដដែលនោះ មានករណីបាញ់ប្រហារ​ទៀតកើតឡើង បណ្តាលឲ្យស្លាប់មនុស្ស​តិចបំផុត​៩នាក់ ។ ប្រភពសារព័ត៌មានAFP បានផ្សាយថា ប៉ូលិស​អាមេរិក​បានថ្លែង​កាលពីព្រឹកថ្ងៃអាទិត្យ (ម៉ោងនៅអាមេរិក) ថា មនុស្ស៩នាក់​បានស្លាប់ ... Read More »

អ៊ុយក្រែន អនុញ្ញាតឲ្យ​ ក្រុមហ៊ុន ហួវាយ បំពាក់​ 4G ឲ្យបណ្តាញផ្លូវក្រោមដី

អ៊ុយក្រែនគឺជាប្រទេសតំបន់អឺរ៉ុប ដែលបានអនុញ្ញាតឲ្យក្រុមហ៊ុនបច្ចេកវិទ្យា ចិន ហួវាយ បង្កើត បណ្តាញ សេវាអត់ខ្យែនៅក្នុងប្រទេសរបស់ខ្លួន ​។ ទីភ្នាក់ងារព័ត៌មានស៊ីនហ៊ួ ចេញផ្សាយនាព្រឹក ថ្ងៃសៅរ៍ ទី០៣ ខែសីហា ឆ្នាំ ២០១៩ ... Read More »

ដូណាល់ ត្រាំ ៖ គីម ជុងអ៊ុន មិនបានធ្វើឲ្យលោកខកចិត្តឡើយ

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​ បានប្រកាសថា ការសាកល្បងកាំជ្រួចមីស៊ីលរយៈចម្ងាយខ្លីរបស់កូរ៉េខាងជើង មិនបំពានទៅលើកិច្ចព្រមព្រៀង ជាមួយមេដឹកនាំគីម ជុងអ៊ុន នោះឡើយ ។ លោកត្រាំបន្តទៀតថា កូរ៉េខាងជើង មិនបានធ្វើឲ្យអស់សង្ឃឹមនោះដែរ​ ។ សារព័ត៌មានស៊ីនហួ ... Read More »

ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ចង់បង្កសង្គ្រាមពាណិជ្ជកម្ម ក្រុងប៉េកាំង ស្វាគមន៍ជានិច្ច

អគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ ​កាលនៅថ្ងៃទី​៣ ខែសីហា បានប្រកាសថា​ ប្រសិនបើអាមេរិក​ចង់បង្កសង្គ្រាមពាណិជ្ជកម្មជាមួយចិននោះ ចិនស្វាគមន៍ដល់ទីបញ្ចប់ ហើយទីក្រុងប៉េកាំងនឹងមានវិធានការតប់តវិញ​ នូវការដាក់ទណ្ឌកម្មថ្មី ដំឡើងពន្ធបន្ថែមពីអាមេរិក​ ។ មន្ត្រីចិនប្រចាំនៅអង្គការសហប្រជាជាតិ បានបញ្ជាក់ទៀត​ថា ទស្សនរបស់ចិន​បានបង្ហាញយ៉ាងច្បាស់ថា បើទីក្រុងវ៉ាស៊ីនតោន ចង់ចរចា ... Read More »

តាមពិតចឹងសោះ! អាមេរិកចងអូសចិនចូលក្នុងសន្ធិសញ្ញាបរមាណូថ្មី ទើបចាកចេញពីសន្ធីសញ្ញាទ្វេភាគីជាមួយរុស្ស៊ី

នៅពេលនេះអាមេរិកបានបង្ហាញពី គោលបំណង​​ចង កម្មវិធីបរមាណូរបស់ចិន ដោយសន្ធិសញ្ញា អាវុធថ្មី ដែលមានការចូលរួម ទាំង អាមេរិក រុស្ស៊ី និងចិន ។ កាលពីថ្ងៃទី​២ ខែសីហា ក្រសួងការបរទេសអាមេរិក​បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោន ... Read More »

ឥណ្ឌាបង្កើនការពារសន្តិសុខ ដល់ក្បួនធម្មយាត្រា នៅតំបន់កាស្មៀរ ក្រោយទទួលបានព័ត៌មានពីផែនការវាយប្រហារ

ឥណ្ឌាបានបន្ថែមកម្លាំងទាហាន ប៉ូលិស ទៅការពារនៅតំបន់កាស្មៀរជាប់ប្រទេសប៉ាគីស្ថាន ពិសេសគឺព្រះវិហារ ហិណ្ឌូដ៏ពិសិដ្ឋ ក្នុងពេលដែលពលរដ្ឋ អ្នកកាន់សាសនាហិណ្ឌូ នាំគ្នាដង្ហែក្បួនធម្មយាត្រា ទៅកាន់ព្រះវិហារ ។ លោក​ Kanwal Keet Singh Dhillon ... Read More »

គ្រប់គ្រងមហាអំណាចពិភពលោកតែម្នាក់ឯង មិនសប្បាយ ទើបដាស់ «នាគឲ្យងើប» ដើម្បីមានគូប្រជែង?

នៅក្នុងឯកសារប្រវត្តិសាស្ត្រ អ្នកអង្គម្ចាស់ប្រមុខទ័ពអង់គ្លេស Jeffery Amherst បន្ទាប់ពីបេសកកម្មរបស់គាត់ទៅប្រទេសចិន ក្នុងឆ្នាំ១៨១៧ ថា «ចិនជាយក្សកំពុងតែដេក! ចូរយើងកុំដាស់គាត់ ព្រោះតែកាលណាគាត់ដឹងខ្លួន គាត់នឹងធ្វើអោយពិភពលោកមានចលនាថ្មី» ។ ជាការពិតណាស់! ពេលនេះអាមេរិកបានដាក់ យក្សចិនឲ្យភ្ញាក់ពីដែក ... Read More »

អឺរ៉ូប មិនធ្វើតាម លោកត្រាំ ព្រមានដោះលែងភេរវកករ ឲ្យចូលទៅអឺរ៉ូប​

ចាប់តាំងពីលោកត្រាំ ឡើងកាន់តំណែងដឹកនាំអាមេរិកមក ធ្វើឲ្យប្រទេសក្នុងតំបន់អឺរ៉ុបខកចិត្តយ៉ាងខ្លាំង ដោយលោកត្រាំ មិនយោគយល់ដល់ប្រទេសជាមិត្ត រាប់សិបឆ្នាំកន្លងមក ។ លោកត្រាំបានដំឡើងពន្ធដាក់ប្រទេសអឺរ៉ុប មិនតែប៉ុណ្ណោះ បានដាក់គំនាបអឺរ៉ូប ឲ្យធ្វើនូវរឿងរ៉ាវ ដែលអឺរ៉ូប មិនចង់ធ្វើ ក្នុងនោះមានការដាក់ទណ្ឌកម្ម ទៅលើប្រទេសអ៊ីរ៉ង់ ... Read More »

ក្រោមការដឹកនាំរបស់ព្រះរាជទាយាទ សាលម៉ែន​ ស្ត្រីអារ៉ាប៊ីសាអូឌីត កាន់តែទទួលបានសិទ្ធិសេរីភាពដែលមិនធ្លាប់មាន

សាឌីអារ៉ាប៊ី មានច្បាប់តឹងតែងយ៉ាងខ្លាំង ចំពោះស្ត្រី ហើយស្ត្រីគ្មានសិទ្ធិ នោះឡើយក្នុងសង្គមប្រទេសនេះ ។ ​ប៉ុន្តែក្រោយពេលដែល រាជបុត្រ បីល សាលម៉ែន ត្រូវបានតែងតាំងជា រាជទាយាទ សម្រាប់ស្នើងតំណែង ព្រះអង្គបានកែប្រែ ច្បាប់ជាច្រើន ... Read More »