ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

FIFA ពិចារណារៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកទាំងផ្នែកបុរស និងនារីរៀងរាល់២ឆ្នាំម្តង

អង្គភាពគ្រប់គ្រងបាល់ទាត់ពិភពលោកហ្វីហ្វា (FIFA) នឹងធ្វើការសិក្សាអំពីលទ្ធភាពនៃការរៀបចំការប្រកួតកីឡាបាល់ទាត់ពិភពលោក (World Cup) ទាំងបុរស និងនារីរៀងរាល់២ឆ្នាំម្តងជំនួសឱ្យការប្រកួតរៀងរាល់៤ឆ្នាំម្តង។ សំណើនេះក៏ត្រូវបានសហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត (SAFF) បានទទួលការគាំទ្រនៅក្នុងសមាជប្រចាំឆ្នាំរបស់ FIFA ផងដែរ។ ការសិក្សានេះក៏នឹងពិនិត្យមើលការប្រកួតជម្រុះសម្រាប់ការប្រកួតទាំងអស់ផងដែរ។ លោក Yasser ... Read More »

ពិភពលោករង់ចាំជំនួបកំពូលរវាងអាមរិកនឹងកូរ៉េខាងជើងលើកដំបូងក្រោមការដឹកនាំរបស់លោកបៃឌិន

ខុសពីការប្រកាសកាលពីខែមីនាឆ្នាំ២០២១ គឺលោកបៃឌិនមិនមានគោលបំណង ជួបជាមួយមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុននោះឡើយ ។ ប៉ុន្តែនៅថ្ងៃទី ២១ខែឧសភា ប្រធានាធិបតីបៃឌិន បានប្រកាសថា បានត្រៀមលក្ខណៈសម្រាប់ជួបពិភាក្សាជាមួយលោកគីម ជុងអ៊ុន ក្នុងពេលសមស្របណាមួយ។ នៅព្រឹកថ្ងៃទី២២ខែឧសភា ជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក នឹងកូរ៉េខាងត្បូងជាលើកដំបូង ... Read More »

មេទ័ពមីយ៉ាន់ម៉ា និយាយថា លោកស្រីស៊ូជី មានសុខភាពល្អធម្មតា

ប្រមុខដឹកនាំយោធា ដែលកំពុងដឹកនាំប្រទេសមីយ៉ាន់ម៉ា លោក Min Aung Hlaing បានឲ្យដឹងថាលោកស្រី អោងសានស៊ូជីមានសុខភាពល្អធម្មតា ហើយនឹងឡើងតុលាការក្នុងពេលខាងមុខ។ សារព័ត៌មានរ៉យទ័របានផ្សាយថា នៅក្នុងបទសម្ភាសន៍លើកដំបូង ក្រោយការធ្វើរដ្ឋប្រហារនៅថ្ងៃទី ១ខែកុម្ភៈ មេទ័ព Min ... Read More »

ស្ថានភាពមីយ៉ាន់ម៉ា៖ កម្លាំងប្រដាប់អាវុធកាឈីនវាយប្រហារទីតាំងយោធានៅមីយ៉ាន់ម៉ាស្រុក Hkamti

នៅថ្ងៃទី២២ខែឧសភាឆ្នាំ២០២១កម្លាំងប្រដាប់អាវុធក្រុមកាឈីនដែលជាក្រុមប្រឆាំងធំបំផុតក្នុងប្រទេសនេះ បានវាយប្រហារទៅលើស្រុកដែលសម្បូរទៅដោយត្បូងរ៉ែធម្មជាតិ Hkamti ដែលយោធាគ្រប់គ្រង ស្ថិតនៅភាគពាយ័ព្យនៃប្រទេសមីយ៉ាន់ម៉ា។ សារព័ត៌មាន Irrawaddy និង Mizzima របស់មីយ៉ាន់ម៉ា បានផ្សាយថា យន្តហោះចម្បាំងរបស់កម្លាំងទាហានKachin (KIA) បានបើកការវាយប្រហារទៅលើទីតាំងយោធារបស់រដ្ឋាភិបាលក្នុងតំបន់ Sagaing ... Read More »

ក្រុងប៉េកាំង៖​ បញ្ជាឲ្យក្រុមហ៊ុន Tiktok, Bing, LinkedIn និង App ផ្សេងៗទៀត បញ្ឈប់ការប្រមូល និងប្រើប្រាស់ទិន្នន័យផ្ទាល់របស់អ្នកប្រើ

អន្តរជាតិ​៖ បើទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១​ បានដកស្រង់ចេញផ្សាយពី​អាជ្ញធរចិន​ បានប្រកាសថា៖រកឃើញមានកម្មវិធីប្រមាណជា១០៥ បានធ្វើការប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ និងប្រើប្រាស់ទិន្នន័យទាំងនោះដោយមិនត្រឹមត្រូវ ពោលគឺប្រើប្រាស់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងមិនបានជូនដំណឹងដល់អ្នកប្រើប្រាស់។ ជាក់ស្ដែង​អាជ្ញាធរចិន​ បានគូសបញ្ជាក់ថា​ កម្មវិធីទូរស័ព្ទដៃទាំងនោះមានដូចជា៖ ... Read More »

កោះតៃវ៉ាន់ស្នើអាមេរិកផ្តល់ជំនួយវ៉ាក់សាំងជាបន្ទាន់ក្រោយពីមានករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់

កោះតៃវ៉ាន់បានស្នើដល់រដ្ឋាភិបាល អាមេរិកផ្តល់ជំនួយវ៉ាក់សាំងជាបន្ទាន់ ក្នុងពេលដែលកោះនេះរកឃើញករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់ជាច្រើនថ្ងៃជាប់គ្នាមក។ នៅថ្ងៃទី២១ខែឧសភា កោះតៃវ៉ាន់រកឃើញករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ៣១២នាក់ក្នុងសហគមន៍ ក្នុងនោះមាន១២៧នាក់នៅទីក្រុងតៃប៉ិ។ នៅក្នុងជំនួបពិភាក្សាតាមអនឡាញរវាងរដ្ឋមន្ត្រីក្រសួងសុខាភិបាលកោះតៃវ៉ាន់ លោក Chen Shih-chung នឹងរដ្ឋមន្ត្រីក្រសួងសុខាភិបាលសហរដ្ឋអាមេរិក លោក Chen Shih-chung ... Read More »

អុីស្រាអែលប្រកាសវាយប្រហារកម្ទេចផ្លូវក្រោមដី១០០គីឡូម៉ែត្រ និងសម្លាប់ខ្មាន់កាំភ្លើងក្រុមហាម៉ាស់២០០នាក់

កម្លាំងការពារដែនអាកាសអុីស្រាអែល បានបើកការវាយប្រហារ កម្ទេចផ្លូវក្រោមដីមានប្រវែង១០០គីឡូម៉ែត្រ និងសម្លាប់ខ្មាន់កាំភ្លើងក្រុមហាម៉ាស់ជាង២០០នាក់ក្រោយការវាយប្រហាររយៈពេល១១ថ្ងៃ នៅហ្គាហ្សា។ នៅថ្ងៃទី២១ខែឧសភា កម្លាំងការពារដែនអាកាសអុីស្រាអែល បានប្រកាសថា បានបំផ្លាញបណ្តាញផ្លូវក្រោមដីមានប្រវែង១០០ គីឡូម៉ែត្រ និងសម្លាប់ក្រុមឧទ្ទាម ២២៥នាក់ ក្នុងនោះមាន មេបញ្ជាការជាន់ខ្ពស់២៥នាក់។ កម្លាំងទាហានអុីស្រាអែលបានប្រកាសថា ... Read More »

ជប៉ុនយល់ព្រមលើការចាក់វ៉ាក់សាំង Moderna និង AstraZeneca មុនពេលការប្រកួតកីឡាអូឡាំពិក

គណៈកម្មាធិការរបស់រដ្ឋាភិបាលជប៉ុនបានណែនាំឲ្យមានការយល់ព្រមលើការប្រើវ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Moderna និង AstraZeneca នៅពេលដែលការរិះគន់បានកើនឡើងជុំវិញការចាប់ផ្តើមយឺតយ៉ាវក្នុងការចាក់ថ្នាំបង្ការដោយប្រើពេលតែ២ខែរហូតដល់ព្រឹត្តិការណ៍កីឡាអូឡាំពិក។ យោងតាមសារព័ត៌ AFP ដែលសារព័ត៌មាន CNA យកមកចេញផ្សាយថា វ៉ាក់សាំង Pfizer-BioNTech បច្ចុប្បន្ននេះគឺជាវ៉ាក់សាំងតែមួយគត់ដែលទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងប្រទេសជប៉ុនដែលមានប្រជាជនតិចជាង២ភាគរយនៃប្រជាជនចំនួន១២៥លាននាក់បានទទួលការចាក់វ៉ាក់សាំងពេញលេញ។ មន្ត្រីក្រសួងសុខាភិបាលបានប្រាប់ ... Read More »

Simona Halep ដកខ្លួនចេញពីកម្មវិធី French Open ឆ្នាំ២០២១ដោយមានរបួសកំភួនជើង

ម្ចាស់ជើងឯកពិភពលោកលេខ៣ និងលេខ២ប្រចាំឆ្នាំ កីឡាការិនីវាយតឺន្នីសឆ្នើម Simona Halep បានដកខ្លួនចេញពីការប្រកួតកម្មវិធី French Open ដោយមានបញ្ហារបួសកំភួនជើងខាងឆ្វេង។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២២ ឧសភានេះ។ កីឡាការិនីសញ្ជាតិរ៉ូម៉ានីដែលបានលើកពាន ... Read More »

Ronaldo នៅតែជាប្រធានក្រុមដឹកនាំការប្រកួតរបស់ព័រទុយហ្គាល់ក្នុងព្រឹត្តិការណ៍យូរ៉ូ

ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo មានឈ្មោះជាប្រធានក្រុមដឹកនាំក្រុមជម្រើសជាតិការពារតំណែងជើងឯកយូរ៉ូព័រទុយហ្គាល់ ខណៈគ្រូបង្វឹកលោក Fernando Santos បានបង្ហាញឈ្មោះក្រុមជម្រើសជាតិសម្រាប់ យូរ៉ូ២០២០របស់ខ្លួនកាលពីថ្ងៃសុក្រ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។ Ronaldo ដែលបានជួយ Juventus លើកពានរង្វាន់អុីតាលី Cup ... Read More »

គ្រូបង្វឹកក្រុម West Brom លោក Sam Allardyce នឹងចាកចេញនៅចុងបញ្ចប់រដូវកាលនេះ

លោក Sam Allardyce នឹងចាកចេញពីតួនាទីជាគ្រូបង្វឹកក្រុម West Brom នៅចុងបញ្ចប់នៃរដូវកាលនេះ។ លោក Allardyce បានដឹកនាំក្រុមនេះបរាជ័យ ដោយត្រូវកាត់ចេញពីក្របខ័ណ្ឌ Premier League ជាលើកដំបូងនៅពេលដែលការបរាជ័យនៅលើទឹកដីក្រុម Arsenal ... Read More »

ចំនួនអ្នកឆ្លងកូវីដ-១៩នៅអាមេរិកធ្លាក់ចុះ វ៉ាក់សាំងជាអាវុធដ៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់

កាលពីពាក់កណ្តាលឆ្នាំ២០២០ និងដើមឆ្នាំ២០២១ អាមេរិកគឺជាប្រទេសឈរលំដាប់កំពូលលើពិភពលោកពីចំនួនអ្នកឆ្លងកូវីដ-១៩ ។ ប៉ុន្តែនៅពេលនេះ អាមេរិក មិនមែនជាប្រទេសមានករណីឆ្លងច្រើនទៀតឡើយ ក្រោយពេលទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ បានច្រើនមក។ នៅខែវិច្ឆិកាឆ្នាំ២០២០ អាមេរិក ឈានដល់កម្រិតកំពូលនៃការឆ្លងកូវីដ-១៩ លើពិភពលោក គឺមានដល់ទៅជាង ៣១០.០០០នាក់ក្នុងរយៈពេល២៤ម៉ោង ... Read More »

រថភ្លើងល្បឿនលឿននៅជប៉ុន មកកាន់ស្ថានីយយឺតមួយនាទីក្រុមជំនាញបើកការស្រាវជ្រាវ

រថភ្លើងចូលមកដល់ស្ថានីយយឺតមួយនាទី ត្រូវក្រុមហ៊ុនផ្លូវដែកជប៉ុន បើកការស្រាវជ្រាវពីមូលហេតុដែល បណ្តាលឲ្យយឺតយ៉ាវពេលវេលាដូច្នេះ ។ ក្រោយលទ្ធផលស្រាវជ្រាវរួចមក ក្រុមហ៊ុនក៏បានធ្វើការសុំទោសពលរដ្ឋជប៉ុនទាំងមូល។ ហេតុការណ៍ខាងលើកើតឡើងតាំងពីថ្ងៃទី១៦ខែឧសភា នៅលើជើងរថភ្លើងល្បឿនលឿន Shinkansen Hikari មានលេខបើកបរ៦៣៣ ធ្វើដំណើរពីទីក្រុងតូក្យូទៅកាន់ទីក្រុង អូសាកា។ ក្រោយការស្រាវជ្រាវបង្ហាញលទ្ធផលឱ្យឃើញថា ... Read More »

ឥណ្ឌូនេស៊ី៖ គ្រួសារជនរងគ្រោះដោយគ្រោះថ្នាក់យន្តហោះ SJ 182 ប្តឹងក្រុមហ៊ុនប៊ូអុីង

ក្រុមហ៊ុនច្បាប់ Herrman Law Group តំណាងឲ្យ១៦គ្រួសារជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់យន្តហោះ Boeing 737-500 មានលេខហោះហើរ SJ 182 របស់ក្រុមហ៊ុនអាកាសចរណ៍ Sriwijava Air បានដាក់ពាក្យបណ្តឹងឡើងទៅកាន់តុលាការស្រុក King ... Read More »

គណៈកម្មាធិការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា រំលាយគណបក្សរបស់លោកស្រី អោង សានស៊ូជី

គណៈកម្មាធិការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា បានសម្រេចរំលាយគណបក្សសម្ព័ន្ធមិត្តជាតិដើម្បីប្រជាធិបតេយ្យ NLD របស់លោកស្រីស៊ូជី ដោយចោទប្រកាន់គណបក្សនេះបានបន្លំនៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំ២០២០។ សារព័ត៌មាន Myanmar Now បានផ្សាយថា ការសម្រេចខាងលើ កើតឡើងក្រោយកិច្ចប្រជុំរបស់កម្លាំងយោធា និងគណបក្សនយោបាយមួយចំនួនដែលគាំទ្រយោធា។ ប្រធាន គណៈកម្មាធិការរៀបចំការបោះឆ្នោត UEC ... Read More »

ពលរដ្ឋឆេករាប់ពាន់នាក់ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល

ពលរដ្ឋឆេករាប់ពាន់នាក់បាននាំគ្នាដង្ហែរក្បួនធ្វើបាតុកម្មនៅទីលាន ក្នុងរដ្ឋធានី Praha សាធារណៈរដ្ឋឆេក។ ក្រុមបាតុករបានអំពាវនាវឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកស្រី Maria Benesova លាលែងចេញពីតំណែង។ ក្រៅពីការស្នើដល់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Maria Benesova លាលែងចេញពីតំណែង ក្រុមបាតុករ ក៏បានស្នើឲ្យផ្លាស់ប្តូរចៅក្រមតុលាការកំពូល Pavel ... Read More »

ប្រធានាធិបតីកូរ៉េខាងត្បូងជួបពិភាក្សាជាមួយប្រធានរដ្ឋសភាអាមេរិក

ប្រធានរដ្ឋសភាអាមេរិក លោកស្រី Nancy Pelosi នៅថ្ងៃទី២០ ខែឧសភា២០២១ (ពេលវេលាអាមេរិក) បានជួបស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូនជេអុីន ដែលបានបំពេញទស្សនកិច្ចទៅកាន់អាមេរិក ។ នៅក្នុងសន្និសីទកាសែត លោកស្រី Nancy ... Read More »

ថ្ងៃនេះ! អាជ្ញាធរ​ថៃ​ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួនជាង​ ៣ពាន់នាក់ ខណៈ​អ្នក​ជំងឺ​ស្លាប់ថ្មី​ ៣២នាក់

អន្តរជាតិ​៖ ទីភ្នាក់ងារ​សារព័ត៌មាន Bangkok Post បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលនៃប្រទេសថៃ នៅថ្ងៃសុក្រទី២១ ខែឧសភា ឆ្នាំ២០២១នេះ បានរាយការណ៍ថា៖​ មានអ្នកជំងឺ COVID-19 ចំនួន៣២នាក់ទៀតបានស្លាប់ ហើយករណីឆ្លងថ្មីៗចំនួន៣,៤៨១នាក់ ត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ជាក់ស្ដែង​ក្នុងចំណោមករណីឆ្លងថ្មីៗ​ ... Read More »

Ruben Dias របស់ក្លិប Manchester City បានតែងតាំងជាកីឡាករបាល់ទាត់ប្រចាំឆ្នាំរបស់សមាគមអ្នកសរសេរពីបាល់ទាត់

ខ្សែការពារ Ruben Dias របស់ក្រុមមេឃខៀវ Manchester City ត្រូវបានសមាគមអ្នកនិពន្ធ–អ្នកសរសេរពីវិស័យបាល់ទាត់ជ្រើសតាំងជាកីឡាករល្អប្រចាំឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃសុក្រ ទី២១ ឧសភានេះ។ កីឡាករអន្តរជាតិព័រទុយហ្គាល់វ័យ២៤ឆ្នាំរូបនេះត្រូវបានចុះហត្ថលេខាចូលរួមជាមួយក្លិប Man ... Read More »

អុីស្រាអែល ប៉ាឡេស្ទីន បញ្ចប់សង្គ្រាមវាយប្រហារគ្នា១១ថ្ងៃកន្លងមកដោយកិច្ចព្រមព្រៀងឈប់បាញ់

នៅទីបំផុតអុីស្រាអែលនិងប៉ាឡេស្ទីន បានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ បញ្ចប់ការវាយប្រហារគ្នាជាទ្រង់ទ្រាយធំ បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ ២០១៤ ដែលមានសង្គ្រាមវាយប្រហារគ្នារយៈពេល៥០ថ្ងៃ។ គណៈរដ្ឋមន្ត្រីអុីស្រាអែល នៅថ្ងៃទី ២០ខែឧសភា បានព្រមព្រៀងគ្នា អនុវត្តបទឈប់បាញ់នៅហ្គាហ្សា។ មកទល់ពេលនេះគេមិនទាន់ដឹងថាបទឈប់បាញ់មានរយៈពេលយូរប៉ុនណានោះឡើយ ប៉ុន្តែតាមបណ្តាញព័ត៌មានអុីស្រាអែល Channel 12 ... Read More »

ឥណ្ឌា៖ បន្ទាប់ពី​ព្យុះ Tauktae បានសម្លាប់មនុស្ស ១១០នាក់,​ ពេលនេះ​ព្យុះកំណាចមួយទៀត​ នឹងបោកបក់ភាគខាងកើតប្រទេស

អន្តរជាតិ​៖ បេីតាមការព្រមានរបស់អាជ្ញាធរឥណ្ឌា​ បានប្រកាសនៅថ្ងៃព្រហស្បតិ៍​ ទី២០ ខែឧសភា ឆ្នាំ២០២១ថា ព្យុះកំណាចថ្មីមួយកំពុងបោកបក់មក លើឈូងសមុទ្របេងហ្គាល់ (Bay of Bengal) ដែលស្ថិតនៅតំបន់ឆ្នេរសមុទ្រភាគខាងកើតប្រទេសឥណ្ឌា ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីព្យុះស៉ីក្លូនកំណាចមួយ បានវាយប្រហារមកលើតំបន់ឆ្នេរសមុទ្រ ភាគខាងលិចប្រទេសឥណ្ឌា ... Read More »

កាលបរិច្ឆេទ និងការប្រកួតសំខាន់ៗក្នុងព្រឹត្តិការណ៍យូរ៉ូឆ្នាំនេះ

បន្ទាប់ពីត្រូវបានពន្យារពេលកាលពីឆ្នាំមុនសម្រាប់រដូវក្តៅនេះព្រឹត្តិការណ៍ជើងឯកអឺរ៉ុបឆ្នាំ២០២០ នឹងត្រូវធ្វើឡើងនៅចន្លោះថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១១ ខែកក្កដានៅតាមប្រទេសមួយចំនួននៅទូទាំងទ្វីបអឺរ៉ុប។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA បានឲ្យដឹងនៅព្រឹកថ្ងៃទី២១ ឧសភានេះថា ខណៈដែលលីគក្នុងស្រុកកំពុងខិតជិតបញ្ចប់ហើយក្រុមនានាបានចាប់ផ្តើមប្រកាសពីសមាជិកក្រុមរបស់ពួកគេរួចហើយសម្រាប់ការប្រកួតនេះដែលការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងត្រូវប្រកួតនៅរាត្រីថ្ងៃទី១១ ខែកក្កដា នៅកីឡដ្ឋាន Wembley ក្នុងប្រទេសអង់គ្លេស។ ការប្រកួតបើកឆាកនឹងក្លាយជាការប្រកួតរវាងទួរគីជាមួយក្រុមអុីតាលីនៅថ្ងៃទី១១ ... Read More »

Cameron Norrie យកឈ្នះជើងខ្លាំងលេខ៤ពិភពលោក Dominic Thiem ក្នុងកម្មវិធី Lyon Open

កីឡាករលេខ២របស់អង់គ្លេស Cameron Norrie ទទួលបានជ័យជម្នះដ៏ធំបំផុតក្នុងអាជីពរបស់ខ្លួនតាមរយៈការផ្តួលកីឡាករលេខ៤ពិភពលោកសញ្ជាតិអូទ្រីស Dominic Thiem ក្នុងកម្មវិធីប្រកួតវាយតឺន្នីស Lyon Open កាលពីរាត្រីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។ យោងតាមការចេញផ្សាយរបស់ BBC Sport ... Read More »

ខ្សែបម្រើ Sami Khedira ជួយឲ្យអាល្លឺម៉ង់ឈ្នះ World Cup ប្រកាសចូលនិវត្តន៍

ខ្សែបម្រើក្រុមជម្រើសជាតិអាឡឺម៉ង់ កីឡាករ Sami Khedira បានប្រកាសថានឹងចូលនិវត្តន៍បន្ទាប់ពីការប្រកួតចុងក្រោយរបស់គាត់នៅក្រុម Hertha Berlin នៃរដូវកាលនេះ ។ BBC Sport បានផ្សាយកាលពីថ្ងៃទី២០ ឧសភាថា ការសម្រេចចិត្តរបស់បុរសវ័យ៣៤ឆ្នាំរូបនេះកើតឡើង៣ខែបន្ទាប់ពីចូលរួមជាមួយក្រុម Herthaក្រោយពេលផ្លាស់ពីក្លិប Juventus ... Read More »

ឡាវ៖​ ខណៈករណីឆ្លងកូវីដ-១៩នៅតែបន្តកើនឡើង​ បានសម្រេចពន្យាពេលវិធានការ lockdown ចំនួន ១៥ថ្ងៃបន្ថែមទៀត

អន្តរជាតិ​៖ ប្រទេសឡាវ​ ខណៈដែលស្ថានភាពនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ មិនទាន់ត្រូវបានគ្រប់គ្រងពេញលេញនៅឡើយនោះ​​ ក៏បានសម្រេចចិត្តបន្តអនុវត្តវិធានការបិទខ្ទប់ទូទាំងប្រទេសនាពេលបច្ចុប្បន្ន រហូតដល់ថ្ងៃទី០៤ ខែមិថុនា​ ខាងមុខនេះ​។ បេីយោងតាមសេចក្តីជូនដំណឹងរបស់ការិយាល័យនាយករដ្ឋមន្រ្តី នៅថ្ងៃព្រហស្បតិ៍ទី២០ ខែឧសភា ឆ្នាំ២០២១នេះ​ បានបញ្ជាក់ថា រដ្ឋាភិបាលឡាវ​ ... Read More »

ពលរដ្ឋស៊ីរីនាំគ្នាទៅបោះឆ្នោតមុនពេលកំណត់ ក្នុងការបោះឆ្នោតជាប្រវត្តិសាស្ត្រ

ពលរដ្ឋស៊ីរីដែលរស់នៅក្រៅប្រទេស និងអ្នកដែលបានភៀសខ្លួនចេញពីប្រទេសដោយសារតែសង្គ្រាមស៊ីវិល បាននាំគ្នាទៅបោះឆ្នោតមុនពេលកំណត់នៅតាមស្ថានទូតនានារបស់ស៊ីរី ។ ការបោះឆ្នោតជាផ្លូវការរបស់ប្រទេសនេះនឹងចាប់ផ្តើមឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។ សារព័ត៌មាន AP បានផ្សាយថាមានពលរដ្ឋស៊ីរីរាប់រយនាក់បាននាំគ្នាទៅបោះឆ្នោតនាថ្ងៃទី ២០ ខែឧសភា នៅស្ថានទូតស៊ីរី ក្នុងទីក្រុង Beirut ... Read More »

អឺរ៉ុបអនុញ្ញាតឲ្យអ្នកទេសចរដែលបានចាក់វ៉ាក់សាំងគ្រប់គ្រាន់ចូលក្នុងតំបន់របស់ខ្លួនបាន

សហគមន៍អឺរ៉ុបបានសម្រេចលុបច្បាប់ធ្វើចត្តាឡីស័កដល់អ្នកទេសចរ មកពីប្រទេសក្រៅតំបន់អឺរ៉ុប ខណៈរដូវក្តៅជិតចូលមកដល់។ សហគមន៍អឺរ៉ុប នៅថ្ងៃទី ១៩ ខែឧសភា បានព្រមព្រៀងគ្នាលើយុទ្ធសាស្ត្រក្នុងការបើកផ្លូវឲ្យអ្នកទេសចរបរទេសដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនចូលអឺរ៉ុប ដោយមិនមានការរឹតត្បិតអ្វីនោះឡើយ។ អ្នកនាំពាក្យ គណៈកម្មការអឺរ៉ុប លោក Christian Wigand បានប្រកាសថា ... Read More »

វ៉ាក់សាំងចិន៖​ មានប្រសិទ្ធភាពទប់ទល់វីរុសបំប្លែងថ្មីនៅឥណ្ឌា​ ,​នេះបើ​តាមលទ្ធផលស្រាវជ្រាវបឋមពីអ្នកជំនាញផ្នែកសុខភាពចិន

អន្តរជាតិ​៖​ បេីតាមលោក ហ្សាវ យីមីង (Shao Yiming) អ្នកជំនាញផ្នែកសុខភាព​ នៅឯមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់ប្រទេសចិន​ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១នេះ​ បាននិយាយថា ការសិក្សាបឋមបានបង្ហាញភុស្តតាងឲ្យឃើញ ... Read More »

អំពើហិង្សានិងគ្រោះធម្មជាតិធ្វើឱ្យពលរដ្ឋលើពិភពលោកជាង៤០ លាននាក់ត្រូវភៀសខ្លួននៅឆ្នាំ២០២០

នៅក្នុងឆ្នាំ២០២០ ពិភពលោក នៅតែមានសង្គ្រាម អំពើហិង្សា និងជួបគ្រោះធម្មជាតិខ្យល់ព្យុះ បណ្តាលឲ្យពលរដ្ឋរហូតដល់ទៅ៤០,៥ លាននាក់ត្រូវភៀសខ្លួន។ នេះជាចំនួនខ្ពស់បំផុត បើទោះបីប្រទេសនៅជុំវិញពិភពលោកបានអនុម័តច្បាប់បម្រាមគោចរបិទព្រំដែនទប់ស្កាត់ការឆ្លងកូវីដ-១៩ក្តី។ តាមរបាយការណ៍របស់មជ្ឈមណ្ឌលត្រួតពិនិត្យការធ្វើចំណាកស្រុក ភៀសខ្លួន IDMC និងអង្គការជនភៀសខ្លួនប្រទេស ន័រវែស NRC ... Read More »

ឆេះព្រៃនៅតំបន់ជាច្រើនក្នុងប្រទេសក្រិច ពលរដ្ឋជាច្រើនត្រូវ ជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព

នាយកដ្ឋានគ្រប់គ្រង ការពន្លត់អគ្គិភ័យប្រទេសក្រិចបានឲ្យដឹងថា មានពលរដ្ឋរស់នៅក្នុង៦ភូមិ ជិតរដ្ឋធានី Athens ត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ក្រោយភ្លើងឆេះព្រៃរាលដាលទ្រង់ទ្រាយធំ។ អ្នកនាំពាក្យកម្លាំងពន្លត់អគ្គិភ័យ បានឲ្យដឹងថា ភ្លើងឆេះព្រៃចាប់ផ្តើមឡើងនៅយប់ថ្ងៃទី ១៩ ខែឧសភា នៅតំបន់ព្រៃជិតភូមិ Skinos ចម្ងាយពីរដ្ឋធានី ... Read More »