កាលពីចុងខែកក្កដាកន្លងមកខេត្ត Henan ប្រទេសចិនប្រឈមនឹងគ្រោះទឹកជំនន់បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មាន បានសម្លាប់មនុស្សរាប់រយនាក់និងជាង៣លាននាក់រងផលប៉ះពាល់ បំផ្លាញទ្រព្យសម្បត្តិគិតជាទឹកប្រាក់រាប់រយលានដុល្លារ។ ក្នុងពេលនេះដែរ ទីក្រុងចំនួន២ នៅខេត្ត Henan ភាគកណ្តាលប្រទេសចិន នាថ្ងៃទី២២ខែសីហា បានប្រកាសអាសន្នកម្រិតខ្ពស់បំផុតសម្រាប់គ្រោះទឹកជំនន់ ដោយអំពាវនាវឲ្យអាជ្ញាធរតាមមូលដ្ឋាន ត្រៀមលក្ខណៈសម្រាប់ការធ្លាក់ភ្លៀងខ្លាំងជោកជាំ។ ទីក្រុង ... Read More »
ព័ត៌មានអន្តរជាតិ
អនុប្រធានាធិបតីអាមេរិកបានទៅដល់ប្រទេសសិង្ហបុរីហើយ
អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី kamala Harris បានទៅដល់ប្រទេសសិង្ហបុរីហើយនៅថ្ងៃទី២២ខែសីហានេះ ដោយលោកស្រីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការមកកាន់ប្រទេសតំបន់អាស៊ីអាគ្នេយ៍។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រីហារីស ចេញក្រៅពីទ្វីបអាមេរិក ចាប់តាំងពីលោកស្រីឡើងកាន់តំណែងនៅខែមករា។ តាមគម្រោងលោកស្រី Harris នឹងបន្តស្នាក់នៅក្នុងប្រទេសសិង្ហបុរី រហូតដល់រសៀលថ្ងៃទី ២៤ខែសីហា ទើបបន្តដំណើរទៅកាន់ប្រទេសវៀតណាម។ ... Read More »
ស្ត្រីមានផ្ទៃពោះអាហ្វហ្គានីស្ថាន សម្រាលកូននៅលើយន្តហោះអាមេរិកដឹកជនភៀសខ្លួន
ស្ត្រីជនជាតិអាហ្វហ្គានីស្ថានម្នាក់បានសម្រាលកូននៅលើយន្តហោះអាមេរិក ដឹកជនជាតិអាហ្វហ្គានីស្ថានដែលបានចាកចេញពីប្រទេស ក្រោយតាលីបង់ដណ្តើមគ្រប់គ្រងប្រទេសបាន។ ទារិកាបានកើតមកពេលយន្តហោះត្រៀមចុះចតនៅក្នុងអាកាសយានដ្ឋានទាហានអាកាស Ramstein ប្រទេសអាល្លឺម៉ង់នាថ្ងៃទី២១ខែសីហា ។ នៅក្នុងសេចក្តីប្រកាសលើបណ្តាញសង្គម Twitter នាថ្ងៃទី២២ខែសីហាកម្លាំងទាហានអាកាសអាមេរិកបានឱ្យដឹងថា ស្ត្រីមានផ្ទៃពោះបានបែកទឹកភ្លោះនៅលើយន្តហោះដឹកជញ្ជូន C-17 ដែលជាជើងហោះហើរលើកទីពីរ ដឹកពលរដ្ឋអាហ្វហ្គានីស្ថានដែលបានរត់ចេញពីប្រទេសនេះ។ កម្លាំងទាហានអាកាសអាមេរិកបានឱ្យដឹងថា ... Read More »
ជំនឿចិត្តក្នុងការយកឈ្នះសង្រ្គាមប្រឆាំងកូវីដ-១៩
ប្រទេសវៀតណាម៖ ៤៦ឆ្នាំកន្លងមកប្រទេសជាតិវៀតណាមមិនមានសត្រូវដែលត្រូវបញ្ជូនកងទ័ពទៅសមរភូមិមុខធ្វេីសង្គ្រាមអ្វីនោះទេ ប៉ុន្តែនៅថ្ងៃនេះទីក្រុងសៃហ្គងកំពុងរង់ចាំបងៗកងទ័ពទៅកម្ចាត់សត្រូវកូវីដ-១៩។ ពិធីលាគ្នារបស់កងទ័ពក្នុងពេលនេះមិនខុសអ្វីពីពេលទៅសមរភូមិធ្វើសង្គ្រាមប្រដាប់អាវុធនោះទេ។ដោយការទៅចូលរួមធ្វេីសង្រ្គាមនេាះមិនដឹងថាស្លាប់ឬរបួសនេាះឡេីយ។ជាមួយកូវីដ-១៩ក៏ដូចគ្នានោះដែរដែលអាចឆ្លងនិងស្លាប់បានគ្រប់ពេលវេលា។ ទាំងនេាះ ហេីយទើបកងទ័ពបុរស-នារីបានចែកផ្លូវគ្នាទាំងទឹកភ្នែកដោយសង្ឃឹមថានឹងយកឈ្នះសត្រូវកូវីដ-១៩ក្នុងពេលដ៏ឆាប់បំផុត។ កងកម្លាំងទាហានដែលទៅបំពេញភារកិច្ចនៅសមរភូមិជួរមុខលេីកនេះបានប្ដេជ្ញាយកឈ្នះកម្ចាត់សត្រូវកូវីដឱ្យបានឆាប់បំផុត ដើម្បីផ្ដល់សេចក្ដីសុខនិងឱ្យមានជីវភាពរស់នៅល្អប្រសេីរដូចដេីម។ ក្នុងពេលប្រទេសជាតិកំពុងមានអាសន្នអំរែកយ៉ាងធ្ងន់បានធ្លាក់ទៅលេីកងទ័ព ដោយត្រូវតែធ្វេីសង្រ្គាមដេីម្បីអនាគតប្រទេសជាតិ។ បច្ចុប្បន្នវៀតណាមមានករណីឆ្លងកូវីដ-១៩ជាង១០.០០០នាក់ក្នុងមួយថ្ងៃ ហេីយទីក្រុងហូជីមិញមានករណីឆ្លងកូវីដ-១៩ច្រើនជាងគេ៕ ដោយ៖ធីរីណា Read More »
ជំនួយរបស់អាមេរិកមិនមែនដើម្បីកសាងប្រទេសឡើយ គឺដើម្បីសងសឹកទៅលើក្រុមអាល់កៃដាដឹកនាំដោយ អូសាម៉ា ប៊ិនឡាដិន !
នៅប៉ុន្មានម៉ោងក្រោយពេលក្រុមតាលីបង់ បានវាយផ្តួលរំលំរដ្ឋាភិបាលអាហ្វហ្កានីស្ថានឡើងគ្រប់គ្រងអំណាចទាំងស្រុងបន្ទាប់សហរដ្ឋអាមេរិកដកខ្លួន ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ដែលទទួលរងនូវការរិះគន់ពីបរាជ័យសៃហ្គនទី២នៅអាស៊ី បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ថា៖ «បេសកកម្មរបស់សហរដ្ឋអាមេរិកមិនមែនក្នុងបំណងដើម្បីកសាងប្រទេស ឬការបង្រួបបង្រួមជាតិ និងកសាងលទ្ធិប្រជាធិបតេយ្យនៅអាហ្វហ្កានីស្ថានទេ។ ផលប្រយោជន៍សំខាន់តែមួយគត់របស់សហរដ្ឋអាមេរិកនៅអាហ្វហ្កានីស្ថាន ដែលនៅតែមានគឺទប់ស្កាត់ការវាយប្រហារភេវរកម្មមកលើទឹកដីអាមេរិក»។ ប្រសាសន៍របស់ប្រធានាធិបតីអាមេរិករូបនេះ ... Read More »
Arsenal ទិញបានខ្សែបម្រើ Odegaard ពី Real Madrid និងអ្នកចាំទី Ramsdale ពី Sheffield United
ក្រុមកាំភ្លើងធំ Arsenal បានចុះហត្ថលេខាជាមួយខ្សែបម្រើ Martin Odegaard របស់ក្លិប Real Madrid និងអ្នកចាំទី Aaron Ramsdale របស់ក្រុម Sheffield United។ Odegaard ... Read More »
ខ្សែប្រយុទ្ធ Karim Benzema បន្តកុងត្រា១ឆ្នាំទៀតនៅ Real Madrid
ខ្សែប្រយុទ្ធ និងជាប្រធានក្រុម Karim Benzema បានបន្តកុងត្រា១ឆ្នាំទៀតជាមួយ Real Madrid ដោយគាត់ស្នាក់នៅកីឡដ្ឋាន Bernabeuរហូតដល់ឆ្នាំ២០២៣។ កិច្ចព្រមព្រៀងនេះនឹងនាំយកខ្សែប្រយុទ្ធរូបនេះចូលក្នុងឆ្នាំទី១៤របស់គាត់ជាមួយក្លិបអេស្ប៉ាញមួយនេះ។ Benzema មានវ័យ៣៣ឆ្នាំបានមកដល់កីឡដ្ឋាន Bernabeu ក្នុងឆ្នាំ២០០៩ ហើយបានស៊ុតបញ្ចូលទីបាន២៨១គ្រាប់ក្នុងរយៈពេល១២ឆ្នាំរបស់គាត់រួមទាំងគ្រាប់បាល់ច្រើនជាង២០គ្រាប់ក្នុងរដូវកាល ... Read More »
Rafael Nadal ខកខានការប្រកួតចញ្ចប់រដូវកាលឆ្នាំ២០២១ ដោយសាររបួសជើង
កីឡាករវាយតឺន្នីសលំដាប់ពិភពលោក Rafael Nadal នឹងខកខានការប្រកួត US Open បន្ទាប់ពីបុរសសញ្ជាតិអេស្ប៉ាញរូបនេះបញ្ចប់រដូវកាលឆ្នាំ២០២១ របស់គាត់ដោយសាររបួសជើង។ របួសនេះបណ្តាលឱ្យម្ចាស់ពានរង្វាន់ Grand Slam ២០សម័យរូបនេះខកខានការប្រកួត Cincinnati Masters និង ... Read More »
ព្យុះវាយប្រហារចូលដីគោកប្រទេសម៉ិចស៊ីកូ បង្កឲ្យមានគ្រោះទឹកជំនន់បាក់ដី សម្លាប់មនុស្សអស់ជាច្រើន
កាលពីថ្ងៃទី២១ខែសីហា ព្យុះ Grace បានឆ្លងកាត់ឆ្នេរសមុទ្រម៉ិចស៊ីកូ ហើយវាយប្រហារចូលដីគោក បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ក្លាយជាទឹកជំនន់ និងបាក់ដី សម្លាប់មនុស្ស៨នាក់និង៣នាក់ទៀតកំពុងបាត់ខ្លួន។ ព្យុះ Grace ជាព្យុះទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក បានវាយប្រហារចូលដីគោកប្រទេសម៉ិចស៊ីកូ ដោយមានល្បឿនខ្យល់ដល់ទៅ២១០គីឡូម៉ែត្រក្នុងមួយម៉ោង ។ ... Read More »
ចំនួនអ្នកឆ្លងកូវីដ-១៩ក្នុងប្រទេសអូស្ត្រាលីបំបែកកំណត់ត្រាថ្មី
នៅក្នុងរដ្ឋដែលមានករណីឆ្លងកូវីដ-១៩ខ្ពស់នាពេលបច្ចុប្បន្នគឺរដ្ឋ New South Wales នៅថ្ងៃទី២១ខែសីហា បានរកឃើញករណីឆ្លងកូវីដ-១៩កើនឡើងរហូតដល់ទៅ ៨២៥នាក់ ដែលជាចំនួនឆ្លងខ្ពស់បំផុតប្រចាំថ្ងៃមិនធ្លាប់មានពីមុនមកនៅទូទាំងប្រទេសអូស្ត្រាលីតាំងពីការផ្ទុះកូវីដ-១៩ ដំបូងមកទល់ពេលនេះ។ នៅថ្ងៃទី២១ ខែសីហា រដ្ឋ NSW ប្រទេសអូស្ត្រាលីបានរកឃើញករណីឆ្លងដល់ទៅ ៨២៥នាក់ ... Read More »
ទីក្រុងសៀងហៃធ្វើចត្តាឡីស័កមនុស្ស១២០នាក់នៅអាកាសយានដ្ឋាន
មន្ត្រីទីក្រុងសៀងហៃ ប្រទេសចិននៅថ្ងៃទី២១ខែសីហា បានសម្រេចធ្វើចត្តាឡីស័កមនុស្ស១២០នាក់នៅអាកាសយានដ្ឋាន ក្រោយរកឃើញករណីឆ្លងកូវីដ-១៩នៅអាកាសយានដ្ឋាននោះ។ មនុស្សទាំង១២០នាក់បានជួបដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ចំនួន៥នាក់ដែលជាបុគ្គលិកដឹកជញ្ជូនទំនិញនៅអាកាសយានដ្ឋានអន្តរជាតិ Pudong ។ មនុស្សរាប់រយនាក់ផ្សេងទៀត ក៏បានធ្វើតេស្តក្រោយបានជួបដោយប្រយោល។ នៅថ្ងៃទី២១ខែសីហា ចិនបានរកឃើញករណីវិជ្ជមានកូវីដ-១៩ក្នុងសហគមន៍ ក្នុងនោះមានបុគ្គលិកដឹកជញ្ជូនទំនិញនៅអាកាសយានដ្ឋាន Pudong ។ ករណីឆ្លងកូវីដ-១៩ពីរនាក់ផ្សេងទៀតស្ថិតនៅខេត្ត ... Read More »
ក្រុមប្រឆាំងតាលីបង់ដណ្តើមបានការគ្រប់គ្រងខេត្តភាគខាងជើងអាហ្វហ្គានីស្ថាន
ក្រុមតាលីបង់កន្លងមកបានវាយប្រហារដណ្តើមទីតាំងគ្រប់គ្រងពីរដ្ឋាភិបាលស៊ីវិលគាំទ្រដោយប្រទេសលោកខាងលិច ។ ក្រោយក្រុមតាលីបង់ទទួលបានជោគជ័យគ្រប់គ្រងប្រទេសទាំងស្រុង ពេលនេះមានក្រុមប្រឆាំងមួយទៀតបានវាយប្រហារដណ្តើមទីតាំងគ្រប់គ្រងពីក្រុមតាលីបង់វិញ ។ ប្រភពព័ត៌មានពីខេត្ត Baghlan ស្ថិតនៅភាពឦសាននៃប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានកម្លាំងប្រឆាំងក្រុមតាលីបង់ដណ្តើមបានសិទ្ធិគ្រប់គ្រងក្រោយប៉ះទង្គិចគ្នាដោយអាវុធ ។ តាមសារព័ត៌មាន Sputnik បានដកស្រង់សម្តីលោក Bismillah Mohammadi ... Read More »
ក្រុមតាលីបង់អំពាវនាវដល់អភិបាលក្រុងកាប៊ុលបន្តធ្វើការជាធម្មតា
អភិបាលក្រុងកាប៊ុល លោក Mohammad Daoud Sultanzoy បានឱ្យដឹងថា លោកនឹងបន្តកាន់តំណែងដឹកនាំក្រោមរបបគ្រប់គ្រងដោយតាលីបង់ ក្រោយពេលលោកទទួលបានការហៅទូរស័ព្ទពីថ្នាក់ដឹកនាំក្រុមតាលីបង់ស្នើឲ្យលោកបន្តកាន់តំណែងអភិបាលក្រុងដដែល។ សារព័ត៌មាន RT បានផ្សាយថា លោក Mohammad Daoud Sultanzoy ... Read More »
គ្មាន Messi និង Neymar តែ PSG នៅតែទទួលជ័យជម្នះលើក្រុម Brest ៤ទល់២
ក្រុម Paris St-Germain បានប្រកួតដោយគ្មានតារាឆ្នើមៗរាប់បញ្ចូលទាំងកីឡាករចំណូលថ្មី Lionel Messi និង Neymar ប៉ុន្តែនៅតែយកឈ្នះលើក្រុមម្ចាស់ផ្ទះ Brest កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ សីហា ក្នុងលទ្ធផល៤ទល់២ ខណៈដែលពួកគេបានឈ្នះ៣លើកក្នុងចំណោមទាំង៣ប្រកួតទៅលីគកំពូលបារាំង។ គ្រាប់បាល់ដំបូងកីឡាករ ... Read More »
ចំនួនអ្នកឆ្លងកូវីដ-១៩នៅក្នុងប្រទេសថៃ មានសញ្ញាវិជ្ជមាន ករណីឆ្លងមិនកើនឡើងខ្ពស់
ប្រទេសថៃនៅថ្ងៃទី២១ខែសីហានេះបានរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន២០,៥៧១ករណី និងស្លាប់ ២៦១នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងមក ។ ចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសនេះកើនឡើងដល់ទៅជាង១លាននាក់ហើយ។ មន្ត្រីរដ្ឋាភិបាលថៃបានឲ្យដឹងថា ចំនួនអ្នកឆ្លងកូវីដ-១៩ក្នុងប្រទេសនេះមានសញ្ញានៅនឹង មិនកើនឡើងខ្ពស់ដូចការព្យាករថានឹងមានអ្នកឆ្លងរហូតដល់ទៅ៤ម៉ឺននាក់នោះទេ។ ជាច្រើនថ្ងៃកន្លងមក មានអ្នកឆ្លងនៅក្នុងប្រទេសថៃ ស្ថិតនៅរង្វង់២ម៉ឺននាក់តែប៉ុណ្ណោះ ។ លោកស្រី ... Read More »
កម្មវិធីប្រណាំងម៉ូតូ Malaysian Grand Prix ត្រូវបានលុបចោលដោយសារការរឹតត្បិតខ្លាចឆ្លងកូវីដ-១៩
ការប្រគួតប្រជែងការប្រណាំងម៉ូតូ MotoGM កម្មវិធី Malaysian Grand Prix ដែលគ្រោងធ្វើនៅខែតុលានៅតំបន់ Sepang ត្រូវបានលុបចោលជាលើកទី២ ដោយសារការរឹតត្បិតខ្លាចមានករណីឆ្លងជំងឺ Covid-19 ។ សហព័ន្ធប្រណាំងម៉ូតូអន្តរជាតិ (FIM) បាននិយាយថា ... Read More »
កោះតៃវ៉ាន់នឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ផលិតនៅក្នុងស្រុកចាក់ជូនពលរដ្ឋនៅសប្តាហ៍ក្រោយ
ក្រោយរយៈពេលជាងមួយឆ្នាំនៃការសាកល្បងវ៉ាក់សាំងដំបូងគេបង្អស់ផលិតដោយកោះតៃវ៉ាន់ នឹងប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២៣ខែសីហានេះហើយ។ មជ្ឈមណ្ឌលទប់ស្កាត់ជំងឺឆ្លងតៃវ៉ាន់ CECC បានប្រកាសថា មានវ៉ាក់សាំងរហូតដល់ទៅ៦សែនដូសផលិតដោយក្រុហ៊ុនឱសថ Medigen Vaccine Biologics Corp នឹងត្រូវបានប្រើប្រាស់ដើម្បីចាក់ជូនពលរដ្ឋចាប់ពីថ្ងៃទី២៣ខែសីហាតទៅ ។ កន្លងមក CECC ... Read More »
បេក្ខជន៣រូបត្រូវបានប្រកាសសម្រាប់ប្រជែងពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ២០២០-២០២១របស់ UEFA
សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA នឹងប្រកាសជាផ្លូវការនូវការប្រជែងសម្រាប់ពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំដែលនឹងប្រព្រឹត្តទៅនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីនៅថ្ងៃព្រហស្បតិ៍ទី២៦ ខែសីហាខាងមុខ។ បេក្ខភាពទាំង៣រូបដែលនឹងត្រូវប្រជែងឈ្នះពានរង្វាន់នេះគឺកីឡាករ ខ្សែបម្រើ Kevin De Bruyne របស់ក្រុម Manchester City កីឡាករ Jorginho ... Read More »
ឥណ្ឌាអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដោយមិនប្រើម្ជុលចាក់ឡើយ
នាយកដ្ឋានគ្រប់គ្រងឱសថឥណ្ឌា បានអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់ វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាលើកដំបូង ដោយប្រើប្រាស់បច្ចេកវិទ្យា DNA Plasmid។ នៅថ្ងៃទី២០ ខែសីហា នាយកដ្ឋានគ្រប់គ្រងឱសថឥណ្ឌា បានបើកភ្លើងខៀវសម្រាប់ការប្រើប្រាស់វ៉ាក់សាំង របស់ក្រុមហ៊ុន Zydus Cadila ឬហៅថាវ៉ាក់សាំង ... Read More »
Jesse Lingard បានត្រៀមខ្លួនចាកចេញពី Manchester United ប្រសិនបើមិនបានលេងទៀងទាត់
ខ្សែបម្រើប្រយុទ្ធ Jesse Lingard នឹងសម្លឹងរកការចាកចេញពីក្លិបបិសាចក្រហម Manchester United មុនពេលទីផ្សារដោះដូរកីឡាករបិទ លុះត្រាតែរូបគេជឿជាក់ថា នឹងលេងជាទៀងទាត់នៅក្នុងក្រុមរបស់លោក Ole Gunnar Solskjaer នៅរដូវកាលនេះ។ ខ្សែបម្រើប្រយុទ្ធវ័យ២៨ឆ្នាំរូបនេះគឺជាកីឡាករឆ្នើមម្នាក់របស់ក្រុមបិសាចក្រហមនៅមុនបើករដូវកាលដោយស៊ុតបញ្ចូលទីលើក្រុម QPR ... Read More »
ពិភពលោកសម្រេចបានការចាក់វ៉ាក់សាំងជូនពលរដ្ឋជិត៥ពាន់លានដូសហើយ
មកទល់ពេលនេះនៅលើពិភពលោកមានពលរដ្ឋ ៣២,២% ទទួលបានការចាក់វ៉ាក់សាំង យ៉ាងតិច១ដូសនិងពលរដ្ឋ២៤,២% ទទួលបានការចាក់វ៉ាក់សាំង គ្រប់២ដូស ក្នុងចំណោមពលរដ្ឋសរុបនៅលើពិភពលោកជាង ៧,៨ពាន់លាននាក់។ បើគិតចំនួនវ៉ាក់សាំងវិញមានដល់ទៅ ៤,៨៨ពាន់លានដូសបានចាក់ជូនពលរដ្ឋជុំវិញពិភពលោក ដោយក្នុងមួយថ្ងៃៗចាក់បានជាង ៣៥,៨៨លានដូស។ ចិនគឺជាប្រទេសដែលចាក់វ៉ាក់សាំងបានច្រើនដូសបំផុតជូនពលរដ្ឋរបស់ខ្លួន។ គណៈកម្មាធិការសុខាភិបាលជាតិចិន (NHC) ... Read More »
ថៃមានករណីឆ្លងកូវីដ-១៩ កើនឡើងជាង១លាននាក់ហើយ
គិតត្រឹមថ្ងៃទី២០ខែសីហា ថៃមានករណីឆ្លងកូវីដ-១៩ឈានដល់១លាននាក់ ហើយ៩៧%អ្នកឆ្លងកូវីដ-១៩ កើនឡើងក្នុងរយៈពេលតែ៥ខែប៉ុណ្ណោះ ។ ក្រសួងសុខាភិបាលថៃ បានប្រកាសនៅថ្ងៃទី២០ខែសីហាថា មានករណីឆ្លងកូវីដ-១៩ ចំនួនជាង ១៩.៨០០នាក់ និងស្លាប់២៤០នាក់ ហើយអ្នកជំងឺស្លាប់មានអាយុចាប់ពី ៣ឆ្នាំដល់៩៣ឆ្នាំ ។ សរុបអ្នកឆ្លងកូវីដ-១៩ក្នុងប្រទេសថៃកើនឡើងដល់ទៅ ... Read More »
រយៈពេល ២៤ម៉ោងវៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ដល់ទៅជាង១ម៉ឺននាក់
វៀតណាមជាប្រទេសទប់ស្កាត់ការឆ្លងកូវីដ-១៩ បានយ៉ាងល្អបំផុតក្នុងតំបនអាស៊ាន ក៏ដូចជានៅជុំវិញពិភពលោក។ ប៉ុន្តែនៅពេលនេះអត្រាអ្នកឆ្លងនៅប្រទេសវៀតណាម បានបំបែកកំណត់ត្រាជាបន្តបន្ទាប់ ។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក វៀតណាមរកឃើញករណីឆ្លង រហូតដល់ «១០,៦៥៧ករណី» និងស្លាប់៣៩០នាក់ទៀត ។ សារព័ត៌មាន VietNam ... Read More »
លោក Ismail Sabri Yaakob ក្លាយជានាយករដ្ឋមន្ត្រីថ្មីម៉ាឡេស៊ី
ការដែលលោក Sabri Yaakob ក្លាយជានាយករដ្ឋមន្ត្រីទី៩របស់ម៉ាឡេស៊ី មិនមានអ្វីបង្កឲ្យភ្ញាក់ផ្អើលនោះឡើយ ដោយសារតែលោកទទួលបានការគាំទ្រយ៉ាងខ្លាំងពី តំណាងរាស្ត្រ។ នៅក្នុងការបោះឆ្នោត លោក Sabri Yaakob ទទួលបានសំឡេងគាំទ្រដល់ទៅ ១១៤នាក់ក្នុងចំណោមតំណាងរាស្ត្រ២២០នាក់ ។ នៅល្ងាចថ្ងៃទី២០ខែសីហា ... Read More »
ចំនួនអ្នកអត់ការងារធ្វើនៅអាមេរិកថយចុះទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល១៧ខែកន្លងមក
ក្រសួងការងារអាមេរិកនៅថ្ងៃទី ១៩ខែសីហា បានប្រកាសថា ចំនួនពលរដ្ឋដែលបានដាក់លិខិតសុំជំនួយព្រោះអត់ការងារធ្វើបានថយចុះទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល១៧ខែកន្លងមក ។ ទាំងនោះបង្ហាញឲ្យឃើញពីការងារធ្វើនៅអាមេរិកបានកើនឡើងវិញហើយ បើទោះបីចំនួនអ្នកឆ្លងកូវីដ-១៩ នៅកើនឡើងខ្ពស់ក្តី។ តាមរបាយការណ៍ ចំនួនពលរដ្ឋអត់ការងារធ្វើក្នុងខែសីហាបានថយចុះខ្លាំងមិនធ្លាប់មានចាប់តាំងពី ខែមីនាឆ្នាំ២០២០ ក្នុងពេលដែលបណ្តាក្រុមហ៊ុនអាមេរិកបិទទ្វារដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។ ចំនួនលិខិតស្នើសុំជំនួយអត់ការងារធ្វើនៅអាមេរិកបានថយចុះ២៩.០០០ គឺនៅសល់តែ ៣៤៨.០០០ប៉ុណ្ណោះ ... Read More »
អនុប្រធានាធិបតីអាមេរិកត្រៀមបំពេញទស្សនកិច្ចទៅកាន់វៀតណាម និងសិង្ហបុរី
អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris នឹងក្លាយជាមន្ត្រីជាន់ខ្ពស់របស់អាមេរិក ដែលបំពេញទស្សនកិច្ចទៅកាន់ប្រទេសតំបន់អាស៊ានចាប់តាំងពីប្រធានាធិបតីបៃឌិនឡើងកាន់តំណែងនៅថ្ងៃទី២០ខែមករាឆ្នាំ២០២១មក។ សារព័ត៌មានរ៉យទ័របានផ្សាយថា អនុប្រធានាធិបតីអាមេរិកនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម និងសិង្ហបុរី ដែលនឹងចាប់ផ្តើមឡើងនៅថ្ងៃទី ២២ខែសីហា ។ ដំណើរទស្សនកិច្ចនោះគឺជាការបង្ហាញពីការគាំទ្រដល់ប្រទេសក្នុងតំបន់ពីសំណាក់រដ្ឋាភិបាលអាមេរិក ។ គោលដៅនៃដំណើរទស្សនកិច្ច ... Read More »
យុវជនបាល់ទាត់អាហ្វហ្គានីស្ថានម្នាក់បានធ្លាក់ពីលើយន្តហោះអាមេរិកស្លាប់នៅទីក្រុងកាប៊ុល
អាជ្ញាធរអាហ្វហ្គានីស្ថានបានបញ្ជាក់ថា កីឡាករបាល់ទាត់វ័យក្មេងម្នាក់បានធ្លាក់ស្លាប់បន្ទាប់ពីឡើងនៅលើយន្តហោះពេលកំពុងហោះរបស់យោធាអាមេរិកចាកចេញពីអាកាសយានដ្ឋានក្រុងកាប៊ុល។ កីឡាករយុវជននោះឈ្មោះ Zaki Anwari វ័យ១៩ឆ្នាំធ្លាប់លេងឱ្យក្រុមយុវជនជម្រើសជាតិអាហ្វហ្គានីស្ថាន ប៉ុន្តែព័ត៌មានលម្អិតបន្ថែមអំពីពេលដែលគាត់ស្លាប់មិនត្រូវបានបង្ហាញនោះទេ។ ចាប់តាំងពីក្រុមតាលីបង់ដណ្តើមកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានមកវិញ មនុស្សរាប់ពាន់នាក់បានសម្រុកទៅព្រលានយន្តហោះទីក្រុងកាប៊ុល ខណៈប្រទេសលោកខាងលិចប្រញាប់ប្រញាល់ជម្លៀសពលរដ្ឋ និងសហការីអាហ្វហ្គានីស្ថានរបស់ពួកគេ។ រូបភាពបានលេចចេញកាលពីថ្ងៃចន្ទដែលបង្ហាញពីមនុស្សរាប់រយនាក់កំពុងរត់តាមយន្ដហោះកងទ័ពអាកាសអាមេរិក ខណៈដែលកំពុងចុះពីលើផ្លូវអាកាស។ មនុស្សមួយចំនួនត្រូវបានគេឃើញតោងជាប់នឹងយន្តហោះផងដែរ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ... Read More »
PSG មិនបានសម្រេចចិត្តអំពីការបង្ហាញខ្លួនលើកដំបូងរបស់ Messi នៅថ្ងៃសុក្រនេះទេ
ក្រុម Paris St-Germain មិនទាន់សម្រេចចិត្តថា តើខ្សែប្រយុទ្ធ Lionel Messi នឹងបង្ហាញខ្លួនលើកដំបូងនៅក្នុងការប្រកួតលីគកំពូលបារាំង Ligue1 ថ្ងៃសុក្រជាមួយក្រុមម្ចាស់ផ្ទះ Brest ទេ។ ម្ចាស់ពានរង្វាន់ Ballon d’Or ... Read More »
អតីតប្រធានក្រុមបាល់ទាត់ស្រ្តីអាហ្វហ្គានីស្ថានប្រាប់កីឡាករឱ្យលុបបណ្តាញសង្គម, លុបអត្តសញ្ញាណ និងលុបរូបថតដើម្បីសុវត្ថិភាព
អតីតប្រធានក្រុមកីឡាបាល់ទាត់ស្ត្រីអាហ្វហ្គានីស្ថានបានជម្រុញឱ្យកីឡាការិនីទាំងអស់លុបបណ្តាញសង្គម, លុបអត្តសញ្ញាណសាធារណៈនិងដុតសំភារៈរបស់ពួកគេដើម្បីសុវត្ថិភាពនាពេលនេះ ព្រោះប្រទេសនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់តាលីបង់ម្តងទៀត។ អតីតកីឡាការិនី Khalida Popal ដែលកំពុងស្នាក់នៅទីក្រុងកូប៉ិនហាកបានប្រាប់សារព័ត៌មានរ៉យទ័រនៅក្នុងបទសម្ភាសន៍វីដេអូមួយនៅថ្ងៃព្រហស្បតិ៍ទី១៩ ខែសីហាថា ពួកសកម្មប្រយុទ្ធបានសម្លាប់ រំលោភនិងគប់ដុំថ្មលើស្ត្រីកាលពីអតីតកាល ហើយកីឡាបាល់ទាត់ស្ត្រីភ័យខ្លាចថាអនាគតនឹងមានអ្វីកើតឡើងម្តងទៀត។ សហស្ថាបនិកនៃលីគបាល់ទាត់ស្ត្រីអាហ្វហ្គានីស្ថានបាននិយាយថា នាងតែងតែប្រើសំលេងរបស់នាងដើម្បីលើកទឹកចិត្តដល់យុវនារីឱ្យឈររឹងមាំ ក្លាហាន ... Read More »
ក្លិប Fiorentina គ្រោងរក្សាទុក Vlahovic ចំពេលមានពាក្យចចាមអារ៉ាមចង់បានពី Tottenham និង Man City
ប្រធានក្លិប Fiorentina លោក Rocco Commisso បានគូសបញ្ជាក់ពីបំណងចង់រក្សាកីឡាករ Dusan Vlahovic ចំពេលមានការចាប់អារម្មណ៍ពីក្លិប២នៅអង់គ្លេសគឺ មាន់ខ្នាយមាស Tottenham និងមេឃខៀវ Manchester City ។ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច