ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

អាមេរិកអំពាវនាវឱ្យឈប់បាញ់ តែឡើងគម្រោងលក់អាវុធឲ្យអុីស្រាអែលមានតម្លៃ៧០០លានដុល្លារ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រកាសថា រដ្ឋាភិបាលរបស់ប្រធានាធិបតីបៃឌិន កំពុងតែខិតខំបញ្ចប់អំពើហិង្សារវាងអុីស្រាអែលនឹងប៉ាឡេស្ទីន ។ ប៉ុន្តែ តាមសារព័ត៌មាន Washington Postបានឱ្យដឹងថា នៅក្រោយខ្នង អាមេរិកមានគម្រោងលក់អាវុធឲ្យអុីស្រាអែលមានតម្លៃរហូតដល់ទៅ៧៣៥លានដុល្លារ។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែតរួមនៅប្រទេសដាណឺម៉ាក ... Read More »

ក្រោយ​របបយោធាមីយ៉ាន់ម៉ា៖ ធ្វេីឲ្យ​មនុស្សស្លាប់កើនដល់ជាង ៨០០នាក់​ សហរដ្ឋអាមេរិក​សម្រេច​ទម្លាក់ទណ្ឌកម្មថ្មីៗទៀត

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១​ បានដកស្រង់ចេញផ្សាយពីក្រសួងរតនាគារសហរដ្ឋអាមេរិក ដោយប្រកាសនៅថ្ងៃចន្ទម្សិលមិញនេះ (ពេលវេលានៅវ៉ាស៉ីនតោន) សម្រេចដាក់ទណ្ឌកម្មទៅលើមន្ត្រីជាន់ខ្ពស់មីយ៉ាន់ម៉ា និងសមាជិកគ្រួសាររបស់ពួកគេចំនួន ១៦នាក់ ដោយចោទពួកគេថា ជាក្រុមអ្នកគាំទ្រចំពោះការបង្ក្រាបដោយហិង្សា ... Read More »

នាង Andrea Meza ធ្លាប់មានប្រវត្តិគ្រងមកុដហូរហែរួចមកហើយមុនក្លាយជាម្ចាស់មកុដកញ្ញាឯកចក្រវាឡ២០២០

មិនមែនជារឿងចៃដន្យទេដែលនាង Andrea Meza បានយកឈ្នះអស់បេក្ខនារីនៅបណ្តាប្រទេសជាង៧០ដើម្បីជាប់ជាបវរកញ្ញាចក្រវាឡ២០២០។ នាងបានក្លាយជានារីម៉ិចស៊ីកូទី៣ដែលគ្រងតំណែងដ៏អស្ចារ្យមួយនេះ ហើយនាងក៏មានប្រវត្តិនៃការសិក្សា និងការងារឆ្នើមក្នុងសង្គមជាច្រើនផងដែរមុនពេលទទួលបានតំណែងមួយនេះ។  តើបវរកញ្ញាម៉ិចសុីកូ Andrea Meza គឺជាអ្នកណាមុនពេលឈ្នះមកុដកញ្ញាឯកចក្រវាឡ២០២០នេះ? Andrea Meza កើតនៅថ្ងៃទី១៣ ខែសីហា ... Read More »

ប្រធានាធិបតីបៃឌិនសន្យាចែករំលែកវ៉ាក់សាំង៨០លានដូសឲ្យពិភពលោក

មិនខុសអ្វីពីសង្គ្រាមលោកលើកទីពីរឡើយ ពេលនេះ«ឃ្លាំងអាវុធ»របស់អាមេរិកពេញអស់ហើយក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩ ទើបអាមេរិកចែកចាយឱ្យដល់ពិភពលោក។ មេដឹកនាំអាមេរិកបានលើកឡើងថា ទឹកដីរបស់យើងក្លាយទៅជាឃ្លាំងវ៉ាក់សាំងសម្រាប់ពិភពលោក។ ប្រធានាធិបតីអាមេរិក លោកបៃឌិន នៅថ្ងៃទី១៧ខែឧសភា បានប្រកាសថា អាមេរិកនឹងចែករំលែកវ៉ាក់សាំង ២០លានដូស ក្នុងនោះមានវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna, Pfizer, Johnson ... Read More »

Man City នៅតែចាត់ទុក Lionel Messi ជាគោលដៅអាទិភាព

កិច្ចសន្យារបស់កំពូលតារាឆ្នើមជាមួយក្រុម Barcelona នឹងចប់នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយឪពុករបស់ Lionel Messi ឈ្មោះ Jorge បានចាប់ផ្តើមដំណើរការនៃការសម្រេចថា តើអនាគតរបស់គាត់នៅទីណា? ជាមួយគ្នានេះក្លិបយក្សនៅអង់គ្លេស Man City នៅតែចាត់ទុកកីឡាកររូបនេះជាអាទិភាពខ្ពស់ក្នុងការផ្ទេរនៅរដូវកាលក្រោយ ប្រសិនបើត្រូវរ៉ូវគ្នាក្នុងតម្លៃផ្ទេរ។ ... Read More »

ក្រុមហាម៉ាស់ប្រកាសថា មានរ៉ុក្កែតគ្រប់គ្រាន់សម្រាប់វាយប្រហារអុីស្រាអែលរយៈពេល២ខែ

សារព័ត៌មានរុស្ស៊ីបានផ្សាយថា ការវាយប្រហាររបស់អុីស្រាអែលទៅលើតំបន់ហ្គាហ្សា ក៏ដូចជាវាយប្រហារកម្ទេចផ្លូវក្រោមដីរបស់ក្រុមហាម៉ាស់មិនអាចរារាំងការផ្គត់ផ្គង់អាវុធទៅកាន់តំបន់ហ្គាហ្សានោះឡើយ។ ជាមួយគ្នានេះដែរប្រព័ន្ធផ្សព្វផ្សាយ អុីស្រាអែល បានដកស្រង់ប្រភពព័ត៌មាន ពីក្រុមចារកិច្ចប្រទេសនេះបានឲ្យដឹងថា ជាមួយការវាយប្រហាររបស់អុីស្រាអែលទៅលើតំបន់ហ្គាហ្សា បំផ្លាញអាវុធរបស់ប្រទេសនេះ ។ ប៉ុន្តែក្រុមហាម៉ាស់ មានរ៉ុក្កែតគ្រប់គ្រាន់ សម្រាប់វាយប្រហារទៅលើទីក្រុង Tel Aviv ... Read More »

ក្រោយពីមានអ្នកជំងឺកូវីដ-១៩កើនឡើងខ្ពស់ ឥណ្ឌាបានអនុម័តប្រើប្រាស់ថ្នាំព្យាបាលកូវីដ-១៩បន្ទាន់

ឥណ្ឌា បានចែកចាយថ្នាំព្យាបាលកូវីដ-១៩ដែលផលិតនៅក្នុងស្រុក ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ ។ រដ្ឋាភិបាលឥណ្ឌាបានអនុម័តប្រើប្រាស់ថ្នាំ 2-DG ព្យាបាលអ្នកជំងឺកូវីដ-១៩។ ថ្នាំខាងលើត្រូវបានប្រើប្រាស់នៅតាមមន្ទីរពេទ្យក្នុងរដ្ឋធានីញូវដេលី ។ តាមការប្រកាសរបស់រដ្ឋាភិបាលឥណ្ឌា ថ្នាំព្យាបាលថ្មីនេះ នឹងនាំមកនូវផលប្រយោជន៍ជាច្រើនដល់ពលរដ្ឋដែលកំពុងរងទុក្ខដោយសារតែការឆ្លងកូវីដ-១៩ ។ ថ្នាំព្យាបាល 2-deoxy-D-glucose ... Read More »

បវរកញ្ញាចក្រវាឡ មីយ៉ាន់ម៉ា អំពាវនាវឲ្យពិភពលោកជួយដល់ពលរដ្ឋប្រទេសនេះ

បេក្ខភាពបវរកញ្ញាចក្រវាឡមីយ៉ាន់ម៉ា នាង Thuzar Wint Lwin កាលពីថ្ងៃទី ១៦ខែឧសភា បានអំពាវនាវដល់ពិភពលោកជួយទប់ស្កាត់ការបង្កហិង្សាទៅលើពលរដ្ឋដែលប្រឆាំងនឹងការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១ខែកុម្ភៈ។នាង Thuzar បានបញ្ជាក់ថា«ពលរដ្ឋរបស់យើងបានស្លាប់ជារៀងរាល់ថ្ងៃ»។ ការអំពាវនាវនេះធ្វើឡើងនៅក្នុងពិធីប្រឡងផ្តាច់ព្រ័ត្រ បវរកញ្ញាចក្រវាឡនៅក្នុងសណ្ឋាគារ Seminole Hard Rock ... Read More »

ចិនជាប្រទេសដែលចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ លឿនបំផុតគឺជាង ១៤លានដូសក្នុងមួយថ្ងៃ

យុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ -១៩ នៅក្នុងប្រទេសចិនធ្វើឡើងយ៉ាងលឿនបំផុត ដោយមានពលរដ្ឋជាង១៤លាននាក់ក្នុងពេលមួយថ្ងៃ។ ជាមួយនឹងចំនួនអ្នកចាក់វ៉ាក់សាំងកើនឡើងខ្ពស់គឺជួយឲ្យប្រទេសមានពលរដ្ឋច្រើនបំផុតគ្រប់គ្រងការឆ្លងកូវីដ-១៩ បានទាំងស្រុង ។ ពលរដ្ឋនៅក្នុងខេត្ត Anhui និងLiaoning បាននាំគ្នាទៅចាក់វ៉ាក់សាំងច្រើនជាងគេ ។ តាមសារព័ត៌មានស៊ីនហួបានផ្សាយថា នៅទីក្រុង Anhui ... Read More »

អាជ្ញាធរ​ឥណ្ឌា៖ ប្រកាសបន្តរកឃេីញមនុស្សជិត​ ៣០មុឺននាក់ឆ្លង​ជំងឺ​កូវីដ​-១៩​ ខណៈ​អ្នកជំងឺកូវីដ-១៩ជាង ៤ពាន់នាក់ស្លាប់

អន្តរជាតិ​៖ អាជ្ញាធរ​ឥណ្ឌា​ នៅក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ ប្រកាសរកឃេីញមនុស្សសរុប ២៨១,៨៦០នាក់​ ឆ្លង​ជំងឺ​កូវីដ​-១៩​ ចំណែក​អត្រាស្លាប់ដោយសារជំងឺ COVID-19 នៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល នៅទូទាំងប្រទេសឥណ្ឌា ខណៈអ្នកជំងឺសរុប ៤,០៩២នាក់ទៀតបានស្លាប់​។ បើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បានចុះផ្សាយនៅរសៀលថ្ងៃចន្ទទី១៧ ... Read More »

កាន់តែ​ធ្ងន់ធ្ងរ​! ថៃ​ ក្រោយផ្ទុះការឆ្លងកូវីដ-១៩យ៉ាងគំហុក នៅតាមពន្ធនាគារ​ ថ្ងៃ​នេះ​រកឃើញករណីឆ្លងថ្មី​ ជិត​១ម៉ឺន​នាក់​

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មាន The Nation នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១​នេះ​ បានដកស្រង់ចេញផ្សាយពីមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 នៅប្រទេសថៃ​ បានបញ្ជាក់ថា​៖​ ជាកំណត់ត្រាថ្មីមួយសម្រាប់ប្រទេសថៃ ខណៈ​ដែល​ អាជ្ញាធរថៃ​ ... Read More »

Zidane នឹងចាកចេញពី Real Madrid នៅចុងបញ្ចប់រដូវកាលនេះ

លោក Zinedine Zidane បានប្រាប់កីឡាកររបស់គាត់ថា គាត់នឹងមិននៅជាមួយក្លិបបន្តទៀតទេមុនពេលពួកគេប៉ះជាមួយ Sevilla កាលពីសប្តាហ៍មុន។ លោក Zinedine Zidane បានប្រាប់ក្រុម Real Madrid របស់គាត់ថា គាត់នឹងដើរចេញពីក្លិបនៅចុងបញ្ចប់នៃរដូវកាល២០២០-២០២១ ... Read More »

ខ្សែប្រយុទ្ធស៊ុយអែត Zlatan Ibrahimovic ដកខ្លួនចេញពីព្រឹត្តិការណ៍យូរ៉ូដោយសារបញ្ហារបួសជង្គង់

ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែត Zlatan Ibrahimovic ត្រូវបានអវត្តមានពីការប្រកួតពានរង្វាន់អឺរ៉ុប (យូរ៉ូ)នារដូវក្តៅនេះដោយសារតែរបួសជង្គង់។នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី១៦ ឧសភាម្សិលមិញ។ កីឡាករវ័យ៣៩ឆ្នាំរូបនេះត្រូវបានកោះហៅឲ្យចូលរួមក្រុមជម្រើសជាតិស៊ុយអែតកាលពីខែមីនាបន្ទាប់ពីចេញពីការចូលនិវត្តន៍ក្នុងជម្រើសជាតិរបស់គាត់។ ការបង្ហោះសារលើគណនីធ្វីតទ័រផ្លូវការរបស់ក្រុមជម្រើសជាតិស៊ុយអែតបានសរសេរថា លោក Ibrahimovic បានប្រាប់គ្រូបង្វឹក JanneAndersson ... Read More »

Rafael Nadal នឹងប៉ះ Novak Djokovic នៅទីក្រុងរ៉ូមវគ្គផ្តាច់ព្រ័ត្រ Italian Open

កីឡាករ Rafael Nadal ទទួលបានកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រ Italian Open ជាមួយនឹងជ័យជម្នះ ៦-៤ និង ៦-៤ លើកីឡាករអាមេរិក Reilly Opelka ។ ក្នុងលទ្ធផល ២-១ ... Read More »

អ្នកចាំទី Alisson ជួយឲ្យក្រុមហង្សក្រហមឡើងឈរចំណាត់ថ្នាក់លេខ៥

អ្នកចាំទីក្រុមហង្សក្រហម Liverpool កីឡាករ Alisson បានធ្វើឲ្យមានការភ្ញាក់ផ្អើលនៅចុងម៉ោងជាសញ្ញារំជើបរំជួលក្នុងអ្វីដែលលោក Jurgen Klopp បានពិពណ៌នាថាជា “ពេលវេលាពិសេស” ដែលអ្នកចាំទីរូបនេះរកបាន១គ្រាប់យកឈ្នះក្រុមម្ចាស់ផ្ទះ West Brom កាលពីរាត្រីម្សិលមិញ។ យោងតាមការចេញផ្សាយរបស់ BBC ... Read More »

Bill Gates រងការបង្ខំឲ្យចាកចេញពីគណៈកម្មការគ្រប់គ្រងក្រុមហ៊ុន Microsoft ដោយសារមានទំនាក់ទំនងមិនប្រក្រតីជាមួយបុគ្គលិក

តាមប្រភពព័ត៌មានបានឱ្យដឹងថា គណៈកម្មការគ្រប់គ្រងក្រុមហ៊ុន Microsoft កាលពីឆ្នាំ២០២០ បានបើកការស្រាវជ្រាវ ស្តីពីទំនាក់ទំនងខុសប្រក្រតីរវាងមហាសេដ្ឋីប៊ីលហ្គេត ជាមួយនិឹងបុគ្គលិកស្រី។ តាមសារព័ត៌មាន Bloomberg បានដកស្រង់ប្រភពព័ត៌មានជិតស្និទ្ធដែលមិនបញ្ចេញឈ្មោះបានឱ្យដឹងថា កាលពីឆ្នាំ២០២០គណៈកម្មការគ្រប់គ្រង ក្រុមហ៊ុន Microsoft បានបើកការស្រាវជ្រាវលើលោកប៊ីលហ្គេតដោយចោទប្រកាន់ពីបទមានទំនាក់ទំនងជាមួយបុគ្គលិកស្រី។សកម្មភាពទាំងនោះ ត្រូវបានក្រុមហ៊ុន ... Read More »

បវរកញ្ញាម៉ិចស៊ីកូAndrea Meza ឈ្នះមកុដបវរកញ្ញាចក្រវាឡឆ្នាំ ២០២០

ទីបំផុតកម្មវិធីប្រកួតសម្រស់ធំផុតក្នុងពិភពលោកលើកទី៦៩ គឺកញ្ញាឯកចក្រវាឡ២០២០ បានស្វែងរកម្ចាស់មកុដរបស់ខ្លួនឃើញហើយគឺកញ្ញា Andrea Meza មកពីប្រទេសមិចស៊ីកូបន្ទាប់ពីនាងបានផ្តួលបវរកញ្ញាប្រេស៊ីលនិងបវរកញ្ញាប៉េរូនៅចំណាត់ថ្នាក់លេខ ៣ ដើម្បីឈ្នះមកុដដ៏មានកិត្យានុភាពមួយនេះអស់រយៈពេលជាច្រើនខែបន្ទាប់ពីពន្យាពេលប្រកួតព្រោះតែការរីករាលដាលជាសាកលនៃជំងឺកូវីដ១៩នោះ ពេលនេះកម្មវិធីកញ្ញាឯកចក្រវាឡពិភពលោកបានបញ្ចប់ហើយនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២១នេះម៉ោងនៅកម្ពុជា។ កញ្ញា Meza អាយុ ... Read More »

អុីស្រាអែលច្រានចោលសំណើរឈប់បាញ់ បន្តវាយប្រហារហ្គាហ្សា

យន្តហោះច្បាំងអុីស្រាអែល បានបើកការវាយប្រហារជាទ្រង់ទ្រាយធំ ទៅលើទីតាំងនានាក្នុងតំបន់ហ្គាហ្សា នាព្រឹកថ្ងៃទី១៧ខែឧសភា ។ សារព័ត៌មានAP បានផ្សាយថា នាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ បានប្រកាសបន្តវាយប្រហារប្រឆាំងក្រុមហាម៉ាស់នៅហ្គាហ្សា។ មានករណីផ្ទុះជាច្រើនកើតឡើងនៅហ្គាហ្សា ដោយការវាយប្រហារតាមដែនអាកាស រយៈពេល១០នាទី នាព្រឹកថ្ងៃទី១៧ខែឧសភា។ កន្លងមកកម្លាំងទាហានអុីស្រាអែល ... Read More »

ឥណ្ឌូនេស៊ី៖ លិចទូកស្លាប់៧នាក់ដោយសារតែអ្នកដំណើរនាំគ្នាថតរូបសែលហ្វុី

សារព័ត៌មាន AFP បានផ្សាយថា មានមនុស្ស៧នាក់ស្លាប់ ពេលទូកដឹកលើសចំណុះបានក្រឡាប់លិច នៅក្នុងបឹង ស្ថិតនៅកោះជ្វាប្រទេសឥណ្ឌូនេស៊ី ដោយសារតែអ្នកដំណើរនាំគ្នាថតរូបសែលហ្វុី ធ្វើឲ្យទូកផ្អៀងមួយចំហៀងលិចតែម្តង។ នៅថ្ងៃទី១៦ខែឧសភា ស្នងការប៉ូលិសខេត្តភាគកណ្តាលកោះជ្វា លោក Ahmad Lutfi បានឱ្យដឹង ... Read More »

នៅអាមេរិកមានបាតុកម្មជាច្រើនកើតឡើងនាចុងសប្តាហ៍នេះ

នៅថ្ងៃទី១៥ខែឧសភា (ពេលវេលានៅអាមេរិក) ក្នុងទីក្រុងជាច្រើននៃទឹកដីអាមេរិក មានការដង្ហែក្បួនបាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍អាស៊ី ហើយក៏ជាការដង្ហែក្បួនដើម្បីលើកកម្ពស់ជនជាតិអាស៊ីដែលបានចួលរួមក្នុងការកសាងទឹកដីអាមេរិក ។ ទន្ទឹមនឹងនោះក្រុមបាតុករអាស៊ីស្នើឲ្យឈប់រើសអើងជាតិសាសន៍។ បាតុកម្មដែលមានឈ្មោះថា«សាមគ្គី ប្រឆាំងការស្អប់ខ្ពើម» គឺជាការដង្ហែក្បូនគាំទ្រក្រុមជនជាតិអាស៊ី កើតឡើងនៅទីក្រុងចំនួន១៦ នៅលើទឹកដីអាមេរិក ។ នៅទីក្រុងញូវយ៉កការដង្ហែក្បួនបាតុកម្មធ្វើឡើងនៅទីលាន Chatham ... Read More »

បាតុកម្មប្រឆាំងអុីស្រាអែល នៅក្នុង៦៥ទីក្រុងក្នុងទឹកដីអាមេរិក

ពលរដ្ឋអាមេរិកនៅ៦៥ទីក្រុង បាននាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងអំពើហិង្សាដែលបង្កឡើងដោយកម្លាំងទាហានអុីស្រាអែល ក្នុងសង្គ្រាមវាយប្រហារគ្នាជាមួយក្រុមហាម៉ាស់នៅហ្គាហ្សា ហើយការវាយប្រហារគ្នាគ្មានសញ្ញាបញ្ចប់នោះឡើយគឺកាន់តែខ្លាំងឡើងៗ។ ការអំពាវនាវរបស់សកម្មជនប៉ាឡេស្ទីននៅអាមេរិក នាថ្ងៃទី១៥ខែឧសភា(ពេលវេលាអាមេរិក)បាននាំគ្នាដង្ហែក្បួនបាតុកម្មទ្រង់ទ្រាយធំ ប្រឆាំងនឹងការវាយប្រហារពីដែនអាកាសរបស់អុីស្រាអែលទៅលើទីតាំងរបស់ក្រុមហាម៉ាស់នៅប៉ាឡេស្ទីន ពិសេសគឺប្រឆាំងនឹងសកម្មភាពបង្កហិង្សាពីសំណាក់ប៉ូលិសអីុស្រាអែលទៅលើក្រុមជនជាតិប៉ាឡេស្ទីននៅជេរូសាឡឹម។ ការធ្វើបាតុកម្មកើតឡើង ក្នុងឱកាសនៃខួប ៧៣ឆ្នាំថ្ងៃដែលអុីស្រាអែលប្រកាសឯករាជ្យ នៅឆ្នាំ១៩៤៨។ ការធ្វើបាតុកម្មប្រឆាំងអុីស្រាអែលនៅអាមេរិកកើតឡើងមួយសប្តាហ៍កន្លងមក ប៉ុន្តែនៅថ្ងៃទី១៥ខែឧសភា គឺជាបាតុកម្មទ្រង់ទ្រាយធំបំផុត ... Read More »

បុគ្គលិកធនាគារនៅឥណ្ឌាជាង១ពាន់នាក់ស្លាប់ដោយកូវីដ-១៩

បណ្តាធនាការនៅឥណ្ឌា បានប្រកាសឲ្យដឹងថា មានបុគ្គលិកសរុបដល់ទៅជាង ១ពាន់នាក់ស្លាប់ ដោយសារកូវីដ-១៩ ហើយមានបុគ្គលិកជាច្រើនទៀតបានឆ្លងកូវីដ-១៩ កំពុងសម្រាកព្យាបាល។ តួលេខខាងលើបានបង្ហាញឱ្យឃើញថា កូវីដ-១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រទេសតំបន់អាស៊ីមួយនេះ។ លោក S. Nagarajan អគ្គលេខាធិការសមាគមបុគ្គលិកធនាគារនៅឥណ្ឌា បាននិយាយទៅកាន់សារព័ត៌មាន ... Read More »

វិភាគអន្តរជាតិ ៖ មូលហេតុ ដែលអុីស្រាអែលនិងប៉ាឡេស្ទីនផ្ទុះសង្គ្រាមនឹងគ្នា មិនចេះចប់

សង្គ្រាមវាយប្រហារគ្នារវាងអុីស្រាអែល និងប៉ាឡេស្ទីន បានកើតឡើងជាច្រើនលើកនាពេលកន្លងមក បើទោះបីអង្គការសហប្រជាជាតិ ខិតខំស្វែងរកសន្តិភាព តែមិនទទួលបានជោគជ័យ ។ ចាប់តាំងពីថ្ងៃទី១០ខែឧសភាឆ្នាំ២០២១ មកទល់ពេលនេះអុីស្រាអែលនិងប៉ាឡេស្ទីនបានវាយប្រហារគ្នា ដោយមីស៊ីលរាប់ពាន់ដើមបណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន។ មូលហេតុឈានដល់ការវាយប្រហារគ្នា គឺដោយសារតែអំពើហិង្សារវាងកម្លាំងប៉ូលិសអុីស្រាអែលនិងក្រុមបាតុករប៉ាឡេស្ទីន នៅជេរ៉ូសាឡឹមស្ថិតក្រោមការគ្រប់គ្រងរបស់អុីស្រាអែល។ សារព័ត៌មានរ៉យទ័របានផ្សាយថា នៅព្រឹកថ្ងៃទី ... Read More »

នាយករដ្ឋមន្ត្រីឥណ្ឌា បារម្ភខ្លាចកូវីដ-១៩ ឆ្លងរាលដាលដល់តំបន់ជនបទ

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីការឆ្លងរាលដាលកូវីដ-១៩ នៅតំបន់ជនបទដែលនាំឱ្យពិបាកក្នុងការគ្រប់គ្រង។ បច្ចុប្បន្នឥណ្ឌាមានអ្នកឆ្លងកូវីដ-១៩ កើនឡើងរហូតដល់ទៅ២៤លាននាក់ហើយ និងស្លាប់ជាង ២៦២ពាន់នាក់។ តាមសារព័ត៌មានរ៉យទ័រ បានផ្សាយថា នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ... Read More »

ប្រធានាធិបតីបៃឌិន លុបចោលគម្រោងដែលលោកត្រាំអនុម័ត

ប្រធានាធិបតីអាមេរិក លោកបៃឌិន បានចុះហត្ថលេខាដកហូតគម្រោងសាងសង់ «សួនវីរបុរសអាមេរិក» ដែលលោកត្រាំបានអនុម័ត កាលពីឆ្នាំ២០២០។ សារព័ត៌មាន The Hill នៅថ្ងៃទី១៥ខែឧសភា ប្រធានាធិបតីបៃឌិនបានចុះហត្ថលេខាលើច្បាប់ លុបគម្រោងសាងសង់សួនវីរបុរសអាមេរិក ដែលលោកត្រាំបានអនុម័ត ឲ្យសាងសង់នៅតំបន់ Mount ... Read More »

ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ជំរុញឱ្យអង្គការសហប្រជាជាតិទប់ស្កាត់ការវាយប្រហារពីប្រទេសអុីស្រាអែលទៅលើតំបន់ហ្គាហ្សា

នៅថ្ងៃទី១៥ខែឧសភា ម៉ាឡេស៊ីនិងឥណ្ឌូនេសុី ជាប្រទេសក្នុងតំបន់អាស៊ាន មានអ្នកកាន់សាសនាអ៊ិស្លាមភាគច្រើន បានស្នើដល់អង្គការសហប្រជាជាតិ ប្រញាប់ធ្វើសកម្មភាពដើម្បីបញ្ចប់ការវាយប្រហារពីប្រទេសអុីស្រាអែល ទៅលើតំបន់ហ្គាហ្សា បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន។ នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក Muhyiddin Yassin បានឱ្យដឹងថា លោកបានជួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោក ... Read More »

កោះតៃវ៉ាន់៖​ បន្ទាប់​ពី​រកឃើញករណីឆ្លងកូវីដ-១៩ថ្មី​ ចំនួន​ ១៨៥នាក់​ ក្នុង១ថ្ងៃ​ សម្រេច​បង្កើនកម្រិតប្រកាសអាសន្ន

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារត្រួតពិនិត្យជំងឺនៃកោះតៃវ៉ាន់ នៅថ្ងៃសៅរ៍ទី១៥ ខែឧសភា ឆ្នាំ២០២១នេះ​ បានប្រកាសថា​ ត្រឹម​តែ​រយៈពេល ២៤ម៉ោងកន្លងទៅនេះ អាជ្ញាធរកោះតៃវ៉ាន់​ បានរកឃើញករណីឆ្លង COVID-19 ក្នុងស្រុកចំនួន ១៨៥ករណីបន្ថែមទៀត​។ មិន​តែ​ប៉ុណ្ណោះ​ អាជ្ញាធរ​ ... Read More »

ប្រធានអង្គការ​ WHO៖ អំពាវនាវឲ្យ​ប្រទេសអ្នកមាន បរិច្ចាគវ៉ាក់សាំងបង្ការជំងឺ COVID-19 ដល់កម្មវិធី COVAX ហើយ​ផ្អាកការចាក់វ៉ាក់សាំងជូនក្មេងៗសិន

អន្តរជាតិ​៖ លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រទី១៤​ ខែឧសភា​ ឆ្នាំ​២០២១ម្សិលមិញ​នេះ បានទទូចដល់បណ្ដាប្រទេសអ្នកមានៗ ឲ្យផ្អាកផែនការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ... Read More »

ពលរដ្ឋជប៉ុនស្នើឲ្យលុបចោលការប្រកួតកីឡាអូឡាំពិក ដោយសារកូវីដ-១៩

ស្ថានភាពនៃការឆ្លងរាលដាលកូវីដ-១៩ ក្នុងប្រទេសជប៉ុនបានកើនឡើងខ្ពស់នៅក្នុងទីក្រុងតូក្យូនិងបណ្តាខេត្ត ធ្វើឲ្យពលរដ្ឋជប៉ុនស្នើឲ្យផ្អាកការប្រកួតអូឡាំពិកនៅក្នុងទីក្រុងតូក្យូ។ គិតត្រឹមថ្ងៃទី១៤ខែឧសភាមានពលរដ្ឋនៅទីក្រុងតូក្យូដល់ទៅ ៣៥០ពាន់នាក់បានចុះហត្ថលេខាលើលិខិតផ្ញើទៅកាន់អភិបាលក្រុង លោក Yuriko Koike ស្នើឲ្យផ្អាកការប្រកួតកីឡាអូឡាំពិក។ ពលរដ្ឋនៅក្នុងទីក្រុងតូក្យូបានលើកឡើងថា ប្រាក់ចំណាយសម្រាប់ការប្រកួតកីឡា គួរតែយកមកទប់ស្កាត់កូវីដ-១៩វិញ។ យុទ្ធនាការដែលមានឈ្មោះថា«ផ្អាកជាបន្ទាន់ការប្រកួតកីឡាអូឡាំពិក» បានប្រមូលហត្ថលេខារបស់ពលរដ្ឋដល់ទៅ៣៥០ពាន់នាក់ ក្នុងរយៈពេលពីដើមខែឧសភាមកទល់ពលនេះ។ ... Read More »

ថ្ងៃសៅរ៍នេះ! ឥណ្ឌា​ រកឃើញ​មនុស្ស ៣២៦,០០០នាក់ឆ្លងកូវីដ-១៩ថ្មី​ ខណៈ​អ្នកជំងឺកូវីដចំនួន ៣,៨៩០នាក់ទៀតស្លាប់

អន្តរជាតិ​៖ តាម​ការ​លើក​ឡើង​របស់​មន្រ្តីសុខាភិបាលឥណ្ឌា​ បានបញ្ជាក់ថា​ អត្រានៃការឆ្លងជំងឺ COVID-19 នៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល នៅទូទាំងប្រទេស​ បន្ទាប់ពី​អាជ្ញាធរ​ ​នៅក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ​ បន្តរឃេីញអ្នកឆ្លងជំងឺថ្មី​ សរុប ៣២៦,០៩៨នាក់​។ ជាមួយគ្នានេះ​ អ្នកស្លាប់ដោយសារជំងឺ ... Read More »