ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

អ៉ីតាលី៖ ក្លាយជាប្រទេសទី១០លើពិភពលោក ដែលមានអ្នកឆ្លងកូវីដ-១៩ លើសពី១លានករណី

អន្តរជាតិ៖ ប្រទេសអ៉ីតាលី បើគិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកាឆ្នាំ២០២០នេះ បានក្លាយជាប្រទេសទី១០លើពិភពលោក ដែលមានអ្នកឆ្លងកូវីដ–១៩ លើសពី១លានករណី។ ខណៈដែលករណីឆ្លងនេះ នាពេលបច្ចុប្បន្នមានចំនួនសរុបលើពិភពលោកជិត៥២.៥លានករណី ក្នុងនោះស្លាប់ជាង១.២៨លាននាក់ និងសះស្បើយជាង៣៦.៦៧លាននាក់។ សូមជម្រាបថា បច្ចុប្បន្ននេះប្រទេសអ៉ីតាលី ឈានដល់កម្រិតលើស១.០២លានករណី ... Read More »

រដ្ឋាភិបាលថៃ៖ ប្រកាសហាមឃាត់មិនឲ្យមានព្រះសង្ឃ និងលោកនេន ចូលរួមធ្វើបាតុកម្ម

អន្តរជាតិ៖ បើយោងតាមរាយការណ៍ការិយាល័យពុទ្ធសាសនា (NOB) បានចេញសេចក្តីបញ្ជាមួយនាពេលថ្មីៗនេះថា ហាមឃាត់ព្រះសង្ឃនិងលោកនេន មិនឱ្យចូលរួមក្នុងមហាបាតុកម្មនោះឡើយ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្ដិ៍ នៅថ្ងៃព្រហស្បតិ៍ ទី១២ខែវិច្ឆិកាឆ្នាំ២០២០នេះ។ ជាក់ស្តែងប្រធានការិយាល័យពុទ្ធសាសនាលោក Narong Songarom បានបញ្ជាក់ថា ការិយាល័យ និងក្រុមប្រឹក្សាជាន់ខ្ពស់នៃប្រទេសថៃបានជូនដំណឹងដល់ប្រធានសាខាគ្រប់គ្រងព្រះសង្ឃនៅទូទាំងប្រទេស ... Read More »

រដ្ឋាភិបាលអាល្លឺម៉ង់ប្រកាសថា មិនមានភស្តុតាង​ណាបង្ហាញថាព្រះមហាក្សត្រថៃបំពានច្បាប់ឡើយ

សភាអាល្លឺម៉ង់ កន្លងមកបានប្រឈមនឹងបញ្ហាក្រោយក្រុមបាតុករថៃ​ស្នើឲ្យក្រសួងការ​បរទេសអាល្លឺម៉ង់បង្ហាញរបាយការណ៍ស្តីពី ព្រះរាជសកម្មភាពរបស់ព្រះមហាក្សត្រ Maha Vajiralongkorn ពេលគង់នៅប្រទេសអាល្លឺម៉ង់។ ចាប់តាំងពី​ឡើងគ្រងរាជ្យនៅឆ្នាំ​២០១៦ ព្រះមហាក្សត្រ​Maha Vajiralongkorn ចំណាយពេលភាគច្រើនគង់នៅក្នុងទឹកដីអាល្លឺម៉ង់ ។ កាលពីថ្ងៃទី​២៦ខែតុលា​ក្រុមបាតុករថៃបានផ្ញើលិខិតទៅកាន់ស្ថានទូតអាល្លឺម៉ង់ ស្នើឲ្យ​ផ្តល់ព័ត៌មានស្តីពីព្រះរាជសកម្មភាពរបស់ព្រះមហាក្សត្រ​ពេលគង់នៅអាល្លឺម៉ង់ ។ ក្រុមបាតុករ​មានបំណងចង់បញ្ជាក់ថា ... Read More »

ស្វាមីអនាគតអនុប្រធានាធិបតីអាមេរិក នឹងចូលរួមធ្វើការជាមួយប្រពន្ធ

មេធាវី Douglas Emhoff ​ ស្វាមីរបស់លោកស្រី Kamala Harris អនាគតអនុប្រធានាធិបតីអាមេរិក បានប្រកាសឈប់ពីការងារដើម្បី មកចូលរួមជាមួយភរិយា ក្នុងការដឹកនាំអាមេរិក ក្នុងរដ្ឋាភិបាលថ្មីរបស់លោក បៃឌិន ។ តាមសារព័ត៌មាន​ ... Read More »

ព័រទុយហ្គាល់លុតអង់ដូរ៉ា ៧-០ ក្នុងជំនួបមិត្តភាពអន្តរជាតិ

ក្រុមខ្លាំង និងជាអតីតម្ចាស់ជើងឯកយូរ៉ូឆ្នាំ២០១៦ បានបំបាក់ក្រុមភ្ញៀវអង់ដូរ៉ា (Andorra) ក្នុងលទ្ធផល៧-០ ក្នុងជំនួបមិត្តភាពអន្តរជាតិ (World Friendlies) កាលពីរាត្រីថ្ងៃទី១១ វិច្ឆិកាម្សិលមិញ។ នៅក្នុងជំនួបនោះក្រុមព័រទុយហ្គាល់បានដាក់សម្ពាធទៅលើក្រុមភ្ញៀវ អង់ដូរ៉ាយ៉ាងខ្លាំង ដោយនៅតង់ទី១ ក្រុមម្ចាស់ផ្ទះរកបាន២គ្រាប់ និងតង់ទី២រកបាន៥គ្រាប់ ... Read More »

មនុស្សរាប់សិបនាក់ស្លាប់ក្នុងការប៉ះទង្គិចគ្នាពាក់ព័ន្ធនឹងការបោះឆ្នោតនៅកូតឌឺវ័រ(Côte d’Ivoire)

រដ្ឋាភិបាល​Côte d’Ivoire កាលពីថ្ងៃទី​១១ខែវិច្ឆិកា បានប្រកាសថា​​មានមនុស្សដល់ទៅ​៨៥នាក់​ស្លាប់ ក្នុងអំពើហិង្សាក្រោយការបោះឆ្នោត​កាលពីថ្ងៃទី​៣១ខែតុលា ។ ការប្រកាសព័ត៌មាន​ខាងលើ គឺមុនពេលជំនួបពិភាក្សារវាងប្រធានាធិបតីAlassane Ouattara និងមេដឹកនាំគណបក្សប្រឆាំង​ដើម្បីដោះស្រាយវិវាទនយោបាយ។ ចំនួនអ្នកស្លាប់និងរបួសកើនឡើងទ្វេដង​លើសពីការការព្យាករនាពេលដំបូង​។​ អ្នកនាំពាក្យរដ្ឋាភិបាល កូតឌឺវ័រ​ លោក Sidi ... Read More »

ក្រុមអ្នកផ្សាយពាណិជ្ជកម្មអាហារតាមអនឡាញ កំពុងធ្វើឲ្យប្រជាជនអង់គ្លេសខូចសុខភាព រដ្ឋាភិបាលអង់គ្លេស ព្រមានហាមឃាត់ នឹងត្រៀមចាត់វិធានការ

    អន្តរជាតិ៖ ខណៈដែលក្រុមអ្នកផ្សាយពាណិជ្ជកម្មអាហារតាមអនឡាញកំពុងបំផ្លាញសុខភាពរបស់ប្រជាជន រដ្ឋាភិបាលចក្រភពអង់គ្លេសកាលពីថ្ងៃអង្គារទី១០ ខែវិច្ឆិកាថ្មីៗនេះ បានស្នើការចេញបំរាមលើ ការផ្សាយពាណិជ្ជកម្មម្ហូបអាហារ ដែលមិនល្អចំពោះសុខភាព ដើម្បីលើកកម្ពស់សុខភាពសាធារណៈ ឲ្យប្រសើរឡើងវិញ ចំពោះមុខវិបត្តិ COVID-19 ដែលកំពុងរីករាលដាលយ៉ាងកំហុស។ បើតាមទីភ្នាក់ងារសារព័ត៌មាន ... Read More »

ប្រេស៊ីល៖ ក្រោយផ្អាកក្រុមហ៊ុនផលិតឱសថចិន Sinovac ពីរថ្ងៃ ក៏អនុញ្ញាតឲ្យបន្តការធ្វើតេស្តវ៉ាក់សាំងកូវីដ-១៩ នៅក្នុងប្រទេសរបស់ខ្លួនឡើងវិញ

អន្តរជាតិ៖ បើតាមទីភ្នាក់ងារ AFP នៅយប់ថ្ងៃពុធ ទី១១ ខែវិច្ឆិកាឆ្នាំ២០២០ម្សិលមិញនេះ បានដកស្រង់ចេញផ្សាយថា បន្ទាប់ពីអាជ្ញាធរសុខាភិបាលប្រេស៊ីល បានផ្អាកក្រុមហ៊ុនចិន សាយណូវ៉ាក់–បាយអូធិច(Sinovac Biotech) ចំនួនពីរថ្ងៃ នៅក្នុងអ្វីដែលក្រុមអ្នករិះគន់បានពណ៌នាថា ជាការសម្រេចចិត្តពាក់ព័ន្ធនឹងនយោបាយនោះ។ ក្រោយមកអាជ្ញាធរសុខាភិបាល ... Read More »

ដើម្បីរក្សាអំណាច លោកត្រាំនឹងធ្វើសង្គ្រាមវាយប្រហារអុីរ៉ង់​?

សាធារណមតិបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីសង្គ្រាមវាយប្រហារអុីរ៉ង់ របស់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ។ គោលដៅនៃការវាយប្រហារដើម្បីរក្សាអំណាច ដឹកនាំអាមេរិក ក្រោយបរាជ័យក្នុងការបោះឆ្នោតឆ្នាំ​២០២០ ។ ការសម្រេចដកតំណែងរដ្ឋមន្ត្រីការពារជាតិ Mark Esper ​កាលពីថ្ងៃទី៩ ខែវិច្ឆិកា និងដាក់បុគ្គលថ្មីស្តាប់បង្គាប់ដែលងាយស្រួលក្នុងការបញ្ជា គឺលោកChristopher Miller បានបង្កក្តីបារម្ភពីការវាយប្រហារអុីរ៉ង់​មុនពេលលោកចាកចេញពីសេតវិមាននៅថ្ងៃទី ... Read More »

អតីតខ្សែបម្រើក្លិប Real Madrid កីឡាករ Gago ចូលនិវត្តន៍ពីបាល់ទាត់

អ្នកចាត់ការក្លិបលោក Velez Sarsfield បាននិយាយថា អតីតកីឡាករខ្សែបម្រើ Fernando Gago បានចូលនិវត្តន៍ពីបាល់ទាត់ក្នុងអាយុ៣៤ឆ្នាំ។ ការប្រកាសនេះបានធ្វើឡើង២ថ្ងៃបន្ទាប់ពីបុរសវ័យ៣៤ឆ្នាំរូបនេះបានវិលត្រឡប់មកប្រកួតចុងក្រោយដោយសាររបួសធ្ងន់ធ្ងរដោយលេងនៅតង់ទី២ នៃលទ្ធផលស្មើ ២-២ របស់ក្រុម Velez នៅ Gimnasia ... Read More »

Hazard ខកខានការប្រកួតឲ្យជម្រើសជាតិក្រោយពេលធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

លោក Roberto Martinez គ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្ស៊ិកមានការព្រួយបារម្ភ និងខកចិត្ត សោកស្តាយចំពោះអវត្តមានរបស់តារាឆ្នើមរបស់ក្រុម Real Madrid កីឡាករខ្សែបម្រើប្រយុទ្ធ Eden Hazard ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ Hazard បានអវត្តមានការប្រកួតមិត្តភាពអន្តរជាតិរបស់បែលហ្ស៊ិកប៉ះក្រុមស្វីសនៅថ្ងៃពុធ និងការប្រកួតកម្មវិធី National League ... Read More »

Barthez វិលត្រឡប់មកក្លិប Toulouse វិញក្នុងនាមជាទីប្រឹក្សាអ្នកចាំទី

អតីតអ្នកចាំទី Fabien Barthez របស់បារាំងបានវិលត្រឡប់មកកាន់ក្លិបToulouse របស់បារាំងវិញពេញមួយរដូវកាលនេះក្នុងតួនាទីជាអ្នកប្រឹក្សាយោបល់ផ្នែកអ្នកចាំទី។ លោក Barthez នឹងធ្វើការជាមួយគ្រូបង្វឹកអ្នកចាំទី Patrice Garande និងជានាយកសាលា Denis Zanko សម្រាប់ក្លិបនៅ Ligue ... Read More »

ជប៉ុនមានករណីឆ្លងកូវីដ​-១៩ កើនឡើងដល់ទៅជាង​៣០០នាក់ក្នុងមួយថ្ងៃ​

នាយករដ្ឋមន្ត្រី ជប៉ុន លោក​ Suga Yoshihide​ បានបញ្ជាដល់ក្រុម ទប់ស្កាត់កូវីដ​-១៩​ ប្រើគ្រប់វិធីសាស្ត្រទប់ស្កាត់ការឆ្លងរាលដាលជាថ្មី​។ នៅថ្ងៃទី​១១ខែវិច្ឆិកានេះទីក្រុងតូក្យូបានប្រកាសថា មានអ្នកឆ្លងថ្មីដល់ទៅ​៣១៧នាក់ ។ តាំងពីថ្ងៃទី​២០ខែសីហា មកទល់ពេលនេះ មិនមានករណីឆ្លងលើសពី​៣០០នាក់ក្នុងមួយថ្ងៃឡើយ។ កាលពីថ្ងៃទី​១០ខែវិច្ឆិកា​ ... Read More »

ក្រុមការងាររបស់លោកត្រាំ ប្រកាសផ្តល់រង្វាន់​១លានដុល្លារ ដល់អ្នកណាផ្តល់ភស្តុតាង​ពីការបន្លំពេលបោះឆ្នោត

ប្រធានក្រុមការងាររៀបចំការបោះឆ្នោតរបស់លោកត្រាំ ប្រចាំរដ្ឋ តិចសាស បានប្រកាសថា បើអ្នកណារកឃើញភស្តុតាង​អាចបញ្ជាក់ថា ការបោះឆ្នោតគឺមានការបន្លំ​ នឹងទទួលបានប្រាក់​១លានដុល្លារ​។ អភិបាលរង​រដ្ឋ​តិចសាស លោក​Dan Patrick បានបញ្ជាក់ថា នឹងផ្តល់រង្វាន់ជាទឹកប្រាក់​១លានដុល្លារ ដែលជាប្រាក់បានមកពី មូលនិធិបោះឆ្នោតរបស់បក្ស ។ ... Read More »

បាញ់ប្រហារនៅរដ្ឋ Florida ស្លាប់និងរបួស​៨នាក់

នៅយប់ថ្ងៃទី​១០ខែវិច្ឆិកា(ម៉ោងនៅអាមេរិក) ​មានករណីបាញ់ប្រហារនៅទីក្រុងTampa រដ្ឋ​ Florida បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង ៧នាក់រងរបួស។ ក្រុមអ្នកស្រាវជ្រាវបានលើកឡើងថា ក្រុមខ្មាន់កាំភ្លើងជិះរថយន្ត បិទកញ្ចក់ជិត​បាញ់ប្រហារទៅលើមនុស្សដែលជួបជុំគ្នានៅ ជិត​ទីលានបាល់បោះ នៅទីក្រុង Tampa ។ សារព័ត៌មានABCបានផ្សាយថា ... Read More »

សមាជិកសភាបក្សប្រឆាំង ៤រូបនៅហុងកុង ត្រូវបណ្តេញចេញ

អន្តរជាតិ៖ បើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់រដ្ឋបាលទីក្រុងហុងកុងនាថ្ងៃពុធទី១១ ខែវិច្ឆិកានេះ បានបញ្ជាក់ថា ទីក្រុងហុងកុង បានដកសិទ្ធិសមាជិកសភាប្រឆាំង ០៤រូបភ្លាមៗ បន្ទាប់ពីសភាចិនបានអនុម័តនូវដំណោះស្រាយមួយ ដែលអនុញ្ញាតឱ្យនាយកប្រតិបត្តិទីក្រុងនេះបណ្តេញសមាជិកសភា ដោយមិនចាំបាច់ឆ្លងកាត់តុលាការ។ បើតាមសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី១១ ខែវិច្ឆិកា ... Read More »

ប្រធាន FA លោក Greg Clarke លាលែងពីតំណែងបន្ទាប់ពីប្រើពាក្យប្រមាថមើលងាយ

ប្រធានសហព័ន្ធ FA លោក Greg Clarke បានលាឈប់ពីមុខតំណែងបន្ទាប់ពីលោកបានប្រើពាក្យថា “កីឡាករបាល់ទាត់ចម្រុះពណ៌” ដែលបង្ហាញពីការប្រមាថមើលងាយ និងរើសអើងជាតិសាសន៍នៅក្នុងកិច្ចប្រជុំជាមួយគណៈកម្មាធិការសភាកាលពីដើមសប្តាហ៍នេះ។ លោកបានចេញការសុំអភ័យទោសជាបន្ទាន់ក្រោយពីការជជែកវែកញែកលើការអត្ថាធិប្បាយរបស់គាត់បាននាំឱ្យលោកកំណត់ថា គាត់គួរតែ “ដាក់ផលប្រយោជន៍បាល់ទាត់ជាមុនសិន” ហើយសម្រេចចិត្តចុះចេញពីតំណែង។ លោក Greg ... Read More »

អាជ្ញាធរ​ម៉ុង​ហ្គោ​លី​ បញ្ជា​ឲ្យ​បិទ​រដ្ឋធានី​អ៊ូ​ឡង់​បា​ទ័​រ​ ក្រោយ​ករណី​ឆ្លង​ទាំងស្រុង​ចំនួន​៣​ថ្ងៃ​

អន្តរជាតិ៖ ​នៅ​ថ្ងៃទី ១១ ខែវិច្ឆិកា​ ឆ្នាំ២០២០នេះក្រសួងសុខាភិបាល​ម៉ុង​ហ្គោ​លី បាន​រកឃើញ​ករណី​ឆ្លង​ជា​សហគមន៍​លើកទីមួយ​ ភ្លាមៗនោះ អាជ្ញាធរ​ម៉ុង​ហ្គោ​លី​ បាន​បញ្ជា​ឲ្យ​បិទ​រដ្ឋធានី​អ៊ូ​ឡង់​បា​ទ័​រ​ ដែលមាន​ករណី​ឆ្លង​ទាំងស្រុង​ចំនួន​៣​ថ្ងៃ​ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​។ ​ជាក់ស្តែង រដ្ឋមន្ត្រី​សុខាភិបាល​ម៉ុង​ហ្គោ​លី Munkhsaikhan Togtmol ... Read More »

រដ្ឋលេខាធិការក្រសួងការពារជាតិអាមេរិកលាលែងពីតំណែងក្រោយមេរបស់គាត់ត្រូវលោកត្រាំដកតំណែង

រដ្ឋលេខាធិការក្រសួងការពារជាតិអាមេរិកទទួលបន្ទុក​កិច្ចការនយោបាយ លោកJames Anderson បានដាក់លិខិតសុំលាលែងចេញពីតំណែង ក្រោយពេលរដ្ឋមន្ត្រីការពារជាតិ​លោក​Mark Esper ត្រូវលោកត្រាំដកចេញពីតំណែង​។ សារព័ត៌មានSouth China Morning Post បានផ្សាយថា រដ្ឋលេខាធិការក្រសួងការពារជាតិទទួលបន្ទុកគោលនយោបាយ លោក ​James ... Read More »

ក្រុមឧទ្ទាម IS ​កាត់ក្បាលមនុស្ស​៥០នាក់នៅម៉ូហ្សំប៊ិក

តាមសារព័ត៌មាន ​Newsweek បានផ្សាយនៅថ្ងៃទី ១១ខែវិច្ឆិកាថា ក្រុមឧទ្ទាមមានទំនាក់ទំនងជាមួយក្រុមភេរវកម្ម​ IS ​នៅប្រទេសម៉ូហ្សំប៊ិកបានបង្កសោកនាដកម្ម​ ដោយកាត់ក្បាលមនុស្សជាង​៥០នាក់នៅក្នុង​ទីលានបាល់ទាត់ ក្នុងភូមិស្ថិតនៅក្នុងខេត្ត Cabo Delgado ។ មន្ត្រី​Cabo Delgado បានបញ្ជាក់ថា ... Read More »

រដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលរងការថ្កោលទោសយ៉ាងខ្លាំង ក្រោយលើកឡើងថា​លោកត្រាំនឹងជាប់ឆ្នោត

នៅថ្ងៃទី​១១ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo បានបញ្ជាក់ថា លោកជឿជាក់ថាប្រធានាធិបតីដូណាល់ ត្រាំ នឹងជាប់ឆ្នោតអាណត្តិទីពីរជាបន្តទៀត ប្រសិនបើសន្លឹកឆ្នោតទាំងអស់គឺស្របច្បាប់នោះ។ ការប្រកាសខាងលើរបស់លោក Mike Pompeo មិនខុសអ្វីពីការច្រាលចោលលទ្ធផលបោះឆ្នោត​ប្រធានាធិបតី​អាមេរិកឆ្នាំ​២០២០ ដែលលោកបៃឌិនទទួលបានជ័យជម្នះនោះទេ។ ប៉ុន្តែក្រោយទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីមហាជនមក ... Read More »

ប្រមុខ​បក្សប្រឆាំង​មី​យ៉ាន់​ម៉ា៖ អះអាងថា ដំណើរការ​បោះឆ្នោត​ថ្នាក់ជាតិ មាន​បញ្ហា

អន្តរជាតិ៖ កាលពីថ្ងៃទី១០ ខែវិច្ឆិកាម្សិលមិញនេះ លោក U Than Htay ប្រមុខ​បក្សប្រឆាំង​មី​យ៉ាន់​ម៉ា បាន​អះអាងថា ដំណើរការ​បោះឆ្នោត​ថ្នាក់ជាតិមាន​បញ្ហា​ចម្រូងចម្រាស​មួយចំនួន តែ​មិនបាន​បង្ហាញ​ភស្តុតាង​ជាក់លាក់​ណាមួយ​ឡើយ​។  មិនតែប៉ុណ្ណោះ​ប្រមុខ​បក្សប្រឆាំង​មី​យ៉ាន់​ម៉ារូបនេះ ទទូច​ឲ្យ​អ្នកគាំទ្រ​របស់ខ្លួន ជួយផ្តល់​ភស្តុតាង​បង្ហាញ​ពី​ភាពមិនប្រក្រតី​ក្នុងការ​បោះឆ្នោត​លើក​នេះ​។ ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក ... Read More »

មេបញ្ជាការ​កងទ័ព​ថៃ៖ ច្រានចោល​ពី​ការធ្វើ​រដ្ឋប្រហារ​ទម្លាក់​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ

    អន្តរជាតិ៖ លោក Narongphan Jittkaewtae មេបញ្ជាការ​កងទ័ព​ជើងគោក​ថៃ បន្ទាប់ពីត្រូវបាន​គេ​ចោទសួរ​ជុំវិញ​លទ្ធភាព​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា កាលពីថ្ងៃទី​៩ ខែវិច្ឆិកាថ្មីៗនេះលោក បាន​ច្រានចោល​ពី​ការធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោកប្រា​យុទ្ធ ចាន់​អូ​ចានាយករដ្ឋមន្ត្រី​ថៃ ... Read More »

ម្ចាស់ការពារតំណែងជើងឯក Tiger Woods ប៉ះ Shane Lowry ក្នុងថ្ងៃបើកឆាកកម្មវិធី Mastersជុំទី២

ម្ចាស់ការពារតំណែងជើងឯក Tiger Woods នឹងត្រូវប្រកួតជាមួយម្ចាស់ពានរង្វាន់ Open ឆ្នាំ២០១៩ ឈ្មោះ Shane Lowry ក្នុងការប្រកួតបើកឆាកចំនួន២ជុំនៃកម្មវិធី Masters លើកទី៨៤ ដែលនឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍នេះ។ ពួកគេនឹងប្រកួតនៅថ្ងៃទី១០ វេលាម៉ោង១២និង៥៥នាទីជាមួយនឹងម្ចាស់ជើងឯកអាមេរិក Andy ... Read More »

ក្លិប Sheffield Wednesday បណ្តេញអ្នកចាត់ការទូទៅលោក Monk ចេញបន្ទាប់ពីការចាប់ផ្តើមមិនបានល្អ

ក្លិប Sheffield Wednesday បានបណ្តេញអ្នកចាត់ការទូទៅ Garry Monk ចេញហើយ បន្ទាប់ពីក្លិបនេះចាប់ផ្តើមមិនសូវល្អទៅនឹងរដូវកាលថ្មីនៃក្នុងក្របខ័ណ្ឌ Championship ។ Sheffield Wednesday ស្ថិតក្នុងចំណាត់ថ្នាក់ទី២៣ សម្រាប់ការកាត់កង៦ ពិន្ទុចំពោះការបំពានប្រាក់ចំណេញ ... Read More »

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញលោក Torrent ត្រូវក្លិប Flamengo បណ្តេញចេញ

ម្ចាស់ជើងឯកលីគកំពូលប្រេស៊ីល ក្រុម Flamengo បានបណ្តេញគ្រូបង្វឹកអេស្ប៉ាញលោក Domenec Torrent ចេញបន្ទាប់ពីបរាជ័យ២លើកក្នុង៣ប្រកួតចុងក្រោយរបស់ពួកគេ។ ក្លិប Flamengo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Torrent និងបុគ្គលិករបស់គាត់លែងទទួលខុសត្រូវលើក្រុមទី១ទៀតហើយ។ ក្រុម Flamengo ឈរនៅលេខ៣ក្នុងតារាង ... Read More »

Fraser របស់ស្កុតឡេននឹងខកខានការប្រកួតវគ្គជម្រុះយូរ៉ូជាមួយស៊ែប៊ីដោយរងរបួសសរសៃពួរ

ជំនួយការគ្រូបង្វឹកក្រុមជម្រើសជាតិស្កុតឡេនលោក Steven Reid បាននិយាយថា កីឡាករ Winger Ryan Fraser និងខ្សែការពារ Grant Hanley នឹងអវត្តមានក្នុងការប្រកួតជម្រុះពានរង្វាន់យូរ៉ូក្នុងការប្រកួតនៅប្រទេសស៊ែប៊ីដោយសារតែរបួសសរសៃពួរ។ ស្កុតឡេននឹងត្រូវជួបស៊ែប៊ីនៅថ្ងៃព្រហស្បតិ៍នេះ ហើយជ័យជម្នះមួយនៅឯកីឡដ្ឋាន Red ... Read More »

វ៉ាក់សាំង របស់អាមេរិក និងអាល្លឺម៉ង់ ធ្វើតេស្តមានប្រសិទ្ធភាពជាង ៩០ភាគរយក្តីសង្ឃឹមថ្មីក្នុងសង្គ្រាមប្រឆាំងកូវីដ-​១៩

ពិភពលោក​កាន់តែមានសង្ឃឹម​គ្រប់គ្រង​ការឆ្លងរាលដាលកូវីដ​-១៩ បានក្នុងពេលឆាប់ៗនេះ ក្រោយពេលក្រុមហ៊ុនឱសថរបស់អាមេរិក និង អាល្លឺម៉ង់ ប្រកាសថា​វ៉ាក់សាំងរបស់ខ្លួន មានប្រសិទ្ធភាពជាង ៩០ភាគរយ ក្រោយធ្វើតេស្តលើកទីបីលើមនុស្ស​។ កាលពីថ្ងៃទី​៩ខែវិច្ឆិកា ក្រុមហ៊ុនផលិតឱថស Pfizer របស់អាមេរិក និងក្រុមហ៊ុនឱសថBioNTech របស់អាល្លឺម៉ង់​បានប្រកាសថា ... Read More »

ក្រុមការងាររបស់លោកបៃឌិន ត្រៀមប្តឹងលោកត្រាំ​ដែលយឺតយ៉ាវក្នុងការផ្ទេរអំណាច

    អាមេរិក៖ ក្រុមការងារទទួលបន្ទុកផ្ទេរអំណាចរបស់លោក ចូ បៃឌិន គ្រោងដាក់ពាក្យបណ្តឹងទៅស្ថាប័នទទួលបន្ទុកផ្លាស់ប្តូរអំណាច ដោយសារតែ លោកត្រាំ នៅតែមិនព្រមទទួលស្គាល់ថាខ្លួនឯងចាញ់ ហើយត្រូវរៀបចំផ្លាស់ប្តូរអំណាចឲ្យបានឆាប់បំផុត។ ក្រសួងគ្រប់គ្រងសេវាកម្មរួម (GSA) ជាទូទៅ​នៅពេលដែលបេក្ខភាពទាំងពីររូបបានទទួលស្គាល់ពីលទ្ធផលបោះឆ្នោតរបស់ខ្លួន​ ហើយ ការផ្ទេអំណាចក៏បានចាប់ផ្តើមបណ្តើរៗដែរ។ ... Read More »

ហុងគ្រី​បិទប្រទេសជាលើកទីពីរ ក្រោយមានករណីឆ្លងថ្មីកើនឡើងខ្ពស់

តាមគេហទំព័រ Worldometer ​នៅថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២០បានផ្សាយថា នៅក្នុងប្រទេសហុងគ្រីមាន​ករណីឆ្លងកើនឡើងដល់ទៅ​ ១១៨.៩១៨ នាក់ ស្លាប់​២.៥៩៦នាក់។ ​ ចំណែកអ្នកព្យាបាលជាសះស្បើយវិញមានតែ​២៧ពាន់នាក់ប៉ុណ្ណោះ ។ អ្វីដែលចាប់អារម្មណ៍បំផុតគឺក្នុងរយៈពេល​២៤ម៉ោងកន្លងមក ប្រទេសនេះ មានអ្នកឆ្លងកូវីដ​-១៩ថ្មី​ដល់ទៅជាង​៤១០០នាក់​។ សារព័ត៌មាន BBC ... Read More »