ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ថៃលើកលែងការធ្វើចត្តាឡីស័កដល់អ្នកទេសចរមកពី៥ប្រទេសក្នុងនោះក៏មានចិនដែរ

ចាប់ពីថ្ងៃទី១ ខែវិច្ឆិកាទៅ ថៃនឹងលើកលែងការធ្វើចត្តាឡីស័កដល់អ្នកទេសចរដែលចាក់វ៉ាក់សាំងរួចរាល់ ហើយធ្វើដំណើរតាមយន្តហោះមកពី៥ប្រទេស ក្នុងនោះមាន អង់គ្លេស អាមេរិក អាល្លឺម៉ង់ សិង្ហបុរី និងចិន។ លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលដោះស្រាយស្ថានភាពកូវីដ-១៩ របស់រដ្ឋាភិបាលថៃ ... Read More »

កោះបាលីប្រទេសឥណ្ឌូនេស៊ីបើកទ្វារស្វាគមន៍អ្នកទេសចរជាថ្មី

តំបន់ទេសចរណ៍ដ៏ល្បីល្បាញនៅលើពិភពលោក ក្នុងប្រទេសឥណ្ឌូនេស៊ី គឺកោះបាលី នៅថ្ងៃទី១៤ខែតុលាបានសម្រេចបើកទ្វារស្វាគមន៍អ្នកទេសចរបរទេសជាថ្មីឡើងវិញក្រោយរយៈពេល១៨ខែបានបិទដោយសារតែការឆ្លងរាលដាលកូវីដ-១៩។ ប៉ុន្តែការបើកទ្វារទេសចរណ៍នៅលើកោះបាលី ជួបឧបសគ្គដោយសារតែជើងហោះហើរអន្តរជាតិមិនទាន់ដំណើរការឡើងវិញ ។ វិស័យទេសចរណ៍គឺជាប្រភពចំណូលស្នូលរបស់កោះបាលី ប៉ុន្តែគម្រោងបើកទ្វារកោះនេះមិនទាន់ដំណើរការរលូននៅឡើយទេ ដោយសារតែអាកាសយានដ្ឋានអន្តរជាតិ Ngurah Rai នៅមិនទាន់មានកាលវិភាគហោះហើរនៅឡើយទេ បើទោះបីបានសាកល្បងបើកទ្វារនាពេលកន្លងមកក្តី។ ការបិទទ្វារប្រទេសឥណ្ឌូនេស៊ីក្នុងពេលឆ្លងរាលដាលកូវីដ-១៩ ... Read More »

ស្លាប់និងរបួស៥០នាក់ក្នុងគ្រោះអគ្គិភ័យទ្រង់ទ្រាយធំនៅកោះតៃវ៉ាន់(មានវីដេអូ)

នៅថ្ងៃទី១៤ខែតុលា មានគ្រោះអគ្គិភ័យឆាបឆេះអគារខុនដូទំនើបនៅកោះតៃវ៉ាន់បណ្តាលឲ្យមានមនុស្ស៩នាក់ស្លាប់ និង៤៤នាក់រងរបួស ។ សារព័ត៌មាន Focus របស់កោះតៃវ៉ាន់ បានផ្សាយថា គ្រោះអគ្គិភ័យបានឆាបឆេះអគារខុនដូកម្ពស់១៣ជាន់ នៅក្នុងទីក្រុង Kaohsiung ភាគខាងត្បូងកោះតៃវ៉ាន់។ តាមព័ត៌មានជាបឋម អណ្តាតភ្លើងបានឆាបឆេះចេញពីជាន់ទីមួយនៃអគារ ក្រោយមកក៏បានឆេះរាលដាលទៅកាន់ជាន់ផ្សេងៗទៀតក្នុងអគារ។ ... Read More »

វីដេអូស្តីពីកម្លាំងទាហានកូរ៉េខាងជើងហ្វឹកហាត់កម្លាំងកាយ(មានវីដេអូ)

នាពេលថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានផ្សាយឃ្លីបវីដេអូ ស្តីពីការសម្តែងសមត្ថភាពដ៏អស្ចារ្យរបស់កម្លាំងទាហានកូរ៉េខាងជើង នៅក្នុងពិធីតាំងពិព័រណ៍សព្វាវុធនិងសម្ភារយោធានៅក្នុងប្រទេសនេះ ។ សារព័ត៌មានជាតិកូរ៉េខាងជើង KNCN បានផ្សព្វផ្សាយរូបភាពវីដេអូ បង្ហាញឱ្យឃើញថា កម្លាំងទាហានកូរ៉េខាងជើងបានសម្តែងក្បាច់គុនកំពូលរបស់ខ្លួនឱ្យមេដឹកនាំគីម ជុងអ៊ុន និងមន្ត្រីជាន់ខ្ពស់ជាច្រើនក្នុងជួររដ្ឋាភិបាលទស្សនា។ ការសម្តែងខាងលើកើតឡើងក្នុងពេលដែលមេដឹកនាំគីម ជុងអ៊ុនទៅទស្សនាការតាំងពិព័រណ៍សព្វាវុធ ... Read More »

វាយប្រហារដោយធ្នូធ្វើឲ្យកក្រើកតំបន់ Kongsberg ប្រទេសន័រវេស

នាង Hansine សាក្សីនៅកន្លែងកើតហេតុបានរៀបរាប់ឱ្យដឹងថា នាងវិះក្លាយជាជនរងគ្រោះនៅក្នុងការវាយប្រហារដោយការបាញ់ធ្នូ បង្កឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងតំបន់ Kongsberg ប្រទេសន័រវេសកាលពីថ្ងៃទី១៣ ខែតុលា។ សារព័ត៌មាន Guardian បានដកស្រង់សម្តីនាង Hansine ដែលបញ្ជាក់ថា ពេលដំបូងនាងមើលឃើញភាពចលាចល ហើយមានមនុស្សជាច្រើនរកកន្លែងលាក់ខ្លួន ... Read More »

Erling Haaland នឹងជួបពិភាក្សាជាមួយក្រុម Manchester City នៅខែមករាជុំវិញការផ្លាស់ប្តូររដូវក្តៅ

ភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Erling Haaland លោក Mino Raiola ត្រូវបានគេរំពឹងថា នឹងពិភាក្សាជាមួយក្រុម Manchester City នៅខែមករាខាងមុខនេះជុំវិញការផ្លាស់ប្តូរសក្តានុពលរបស់កីឡាករវ័យ២១ឆ្នាំរូបនេះនៅរដូវក្តៅខាងមុខនេះ។ សារព័ត៌មានអង់គ្លេស The times បានឲ្យដឹងថា ... Read More »

អ្នកកាន់កំណត់ត្រាពិភពលោក Agnes Tirop ត្រូវបានគេរកឃើញស្លាប់នៅក្នុងប្រទេសកេនយ៉ា

អ្នកកាន់កំណត់ត្រាពិភពលោកកេនយ៉ាឈ្មោះនាងAgnes Tirop ត្រូវបានគេរកឃើញស្លាប់នៅផ្ទះរបស់នាងនៅទីក្រុង Iten ភាគខាងលិចដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាលអត្តពលិកជាច្រើន។ កីឡាការិនីរត់ចម្ងាយវ័យ២៥ឆ្នាំ Agnes Tirop ជាម្ចាស់មេដាយសំរឹទ្ធជើងឯកព្រឹត្តិការណ៍កីឡាអត្តពលកម្មពិភពលោក២សម័យដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ក្នុងការប្រកួតកីឡាអូឡាំពិករត់ចម្ងាយ៥.០០០ ម៉ែត្រចុងក្រោយកាលពី២ខែមុន ។ ប៉ូលិសកេនយ៉ាបានប្រាប់ BBC Sport ថា ពួកគេនៅតែស៊ើបអង្កេតពីកាលៈទេសៈជុំវិញការស្លាប់របស់នាងដោយមានអ្នកស៊ើបអង្កេតកន្លែងឧក្រិដ្ឋកម្មនៅផ្ទះរបស់នាងកាលពីថ្ងៃពុធ។ កាលពីខែមុន ... Read More »

កីឡដ្ឋាន Camp Nou នឹងអនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាផ្ទាល់១០០% សម្រាប់ការប្រកួត El Clasico

កាលពីថ្ងៃពុធរដ្ឋបាលតំបន់កាតាឡាន់បានបញ្ជាក់ថា ចាប់ពីថ្ងៃសុក្រទី១៥ ខែតុលាទៅកីឡដ្ឋានបាល់ទាត់ក្នុងតំបន់នឹងត្រូវអនុញ្ញាតឱ្យមានសមត្ថភាព១០០ភាគរយ មានន័យថា អាចឃើញអ្នកទស្សនាផ្ទាល់ក្នុងកីឡដ្ឋាន Camp Nou សម្រាប់ការប្រកួត El Clasico នៅថ្ងៃទី២៤ ខែតុលាខាងមុខ។ នេះគឺជាដំណឹងល្អជាពិសេសសម្រាប់ក្រុមបាសេឡូណាបន្ទាប់ពីការខកចិត្តក្នុងការចាប់ផ្តើមរដូវកាល និងការប្រកួតក្នុងផ្ទះដ៏ធំបានកើតឡើង។ការប្រកួត៣លើកបន្ទាប់របស់ក្រុម Barcelona ... Read More »

Araujo របស់ Barcelona រងរបួសសរសៃពួរខកខានបង្ហាញខ្លួនឲ្យជម្រើសជាតិអ៊ុយរ៉ាហ្គាយប៉ះមួយប្រេស៊ីល

សមាគមបាល់ទាត់របស់ប្រទេសអ៊ុយរ៉ាហ្គាយ (AUF) បានប្រកាសថាខ្សែការពារកណ្តាលអ៊ុយរ៉ាហ្គាយ និងលេងឲ្យក្រុម Barcelona កីឡាករ Araujo បានរងរបួសសរសៃពួរដែលនឹងធ្វើឱ្យរូបគេអវត្តមានពីការប្រកួតជម្រុះបាល់ទាត់ពិភពលោកនៅថ្ងៃព្រហស្បតិ៍ទល់នឹងក្រុមប្រេស៊ីល។ ខ្សែការពារវ័យ២២ឆ្នាំរូបនេះត្រូវបានប្តូរចេញនៅពាក់កណ្តាលតង់ទី២នៃការប្រកួតចាញ់អាហ្សង់ទីន ៣-០ ហើយបានត្អូញត្អែរពីការឈឺចាប់នៅភ្លៅរបស់គាត់ដោយការស្គេនកាលពីថ្ងៃចន្ទបង្ហាញពីបញ្ហាសរសៃពួររបស់គាត់។អ៊ុយរ៉ាហ្គាយកាន់កាប់កន្លែងប្រកួតជម្រុះស្វ័យប្រវត្តិទី៤ និងចុងក្រោយដែលមាន១ពិន្ទុនាំមុខកូឡុំប៊ីដោយនៅសល់ការប្រកួត៧ជុំទៀត។ Araujo នឹងត្រឡប់ទៅក្លិប Barcelona ... Read More »

ប្រព័ន្ធមីស៊ីលការពារដែនអាកាសទំនើបបំផុតលើពិភពលោករបស់រុស្ស៊ីដាក់ការពារដែនអាកាសទីក្រុងមូស្គូ

ប្រព័ន្ធការពារដែនអាកាសដ៏ទំនើបបំផុតរបស់រុស្ស៊ីដែលផលិតដោយក្រុមហ៊ុនAlmaz Altey គឺមីស៊ីលS-500 ត្រូវបានដាក់ពង្រាយការពារដែនអាកាសរដ្ឋធានីមូស្គូ ដើម្បីទប់ស្កាត់រាល់ការវាយប្រហារណាមួយពីសត្រូវ។ សារព័ត៌មាន TASS បានដកស្រង់ប្រភពព័ត៌មានពីក្រសួងការពារជាតិរុស្ស៊ីដែលបានបញ្ជាក់ថា ប្រព័ន្ធការពារមីស៊ីល S-500 បានបញ្ជូនទៅឱ្យកងពលការពារដែនអាកាសទីក្រុងមូស្គូ។ តាមច្បាប់ សកម្មភាពការពារដែនអាកាសនៃរដ្ឋធានីមូស្គូ គឺជាការទទួលខុសត្រូវនៃកម្លាំងការពារដែនអាកាស។ តាមគម្រោងការប្រគល់ប្រព័ន្ធមីស៊ីលការពារទៅឲ្យកម្លាំងការពារដែនអាកាសដំណាក់កាលទីពីរគឺនៅពាក់កណ្តាលឆ្នាំ២០២២។ ... Read More »

សិង្ហបុរីផ្តល់ការអនុញ្ញាតដល់អ្នកទេសចរបរទេសរាប់ពាន់នាក់ក្នុងថ្ងៃដំបូងនៃការបើកទ្វារទេសចរណ៍

នៅថ្ងៃទី១២ ខែតុលា សិង្ហបុរីបានទទួលឯកសារសុំចូលទៅកាន់ទឹកដីសិង្ហបុរីពីសំណាក់អ្នកទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួចរាល់ ។ កម្មវិធីទេសចរណ៍របស់សិង្ហបុរី ពេលដំបូងអនុញ្ញាតឱ្យអ្នកទេសចរមកពី៨ប្រទេស មានដូចជា កាណាដា ដាណឺម៉ាក បារាំង អុីតាលី ហុល្លង់ អេស្ប៉ាញ អង់គ្លេស និងអាមេរិក។ ... Read More »

អាមេរិកត្រៀមលក្ខណៈបើកព្រំដែនគោកជាមួយប្រទេសកាណាដា និងម៉ិចស៊ីកូ

ចាប់ពីខែវិច្ឆិកាទៅ អាមេរិកនឹងបើកព្រំដែនគោកជាមួយប្រទេសកាណាដានិងម៉ិចស៊ីកូ ដោយអនុញ្ញាតឲ្យពលរដ្ឋធ្វើដំណើរ ចុះឡើងបានឲ្យតែបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩គ្រប់ចំនួន។ ជាមួយនឹងការសម្រេចខាងលើ ច្បាប់ហាមប្រាមដែលបានអនុវត្តតាំងពីខែមីនាឆ្នាំ២០២០ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩នឹងអស់សុពលភាព ។ តាមសារព័ត៌មាន TTXVN បានផ្សាយថា ការសម្រេចខាងលើត្រូវបានរដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិ អាមេរិក លោក Alejandro Mayorkas ... Read More »

ភ្នំភ្លើងនៅតែបន្តផ្ទុះជះកម្អែកាន់តែខ្លាំងបន្ទាប់ពីផ្ទុះអស់រយៈពេល ២៤ថ្ងៃមកហើយ

សារព័ត៌មានស៊ីនហួបានផ្សាយថា ភ្នំភ្លើង Cumbre Vieja ស្ថិតនៅលើកោះ La Palma ប្រទេសអេស្ប៉ាញបានបន្តព្រួសកម្អែកាន់តែច្រើនថែមទៀត។ ដោយមិនទាន់មានសញ្ញាថយចុះ រដ្ឋាភិបាល អេស្ប៉ាញបានសម្រេចបន្តជម្លៀសមនុស្សចន្លោះពី៧០០នាក់ទៅ ៨០០នាក់បន្ថែមទៀត ត្រូវបានគេជម្លៀសចេញពីតំបន់ភ្នំភ្លើង Cumbre Vieja ... Read More »

ថៃសង្ឃឹមថា ការបើកទ្វារទេសចរណ៍នឹងជួយបង្កើនសេដ្ឋកិច្ចជាតិ

បណ្តាក្រុមហ៊ុននៅក្នុងប្រទេសថៃ មានសង្ឃឹមឡើងវិញហើយក្រោយពីរដ្ឋាភិបាលបានសម្រេចបើកទ្វារវិស័យទេសចរណ៍ឡើងវិញ។ សមាគមឧស្សាហកម្មថៃ FTI បានបញ្ជាក់ថា ការបើកទ្វារឡើងវិញសម្រាប់អ្នកទេសចរបានចាក់វ៉ាក់សំាងរួចរាល់អាចជួយបង្កើនប្រាក់ចំណូលក្នុងស្រុក ។ នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា នៅថ្ងៃទី១១ខែតុលា បានបញ្ជាក់ថា ថៃមិនត្រូវឲ្យបាត់បង់ឱកាសមាស ក្នុងការស្វែងរកចំណូលលើវិស័យទេសចរណ៍នាឱកាសឆ្លងឆ្នាំខាងមុខឡើយ។ តាមគម្រោងថៃនឹងបើកទ្វារនៅថ្ងៃទី១ ខែវិច្ឆិកា។ ... Read More »

Rashford អរគុណចំពោះការគាំទ្រយ៉ាងច្រើនបន្ទាប់ពីការរំលោភបំពានប្រកាន់ពូជសាសន៍នៅអឺរ៉ុប

ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេស និងក្រុមបិសាចក្រហម Manchester United កីឡាករ Marcus Rashford បាននិយាយថា គាត់មិនដែលជួបប្រទះនូវការគាំទ្រដែលគាត់ទទួលបានពីអ្នកគាំទ្រនោះទេដែលគាត់គឺជាគោលដៅនៃការរំលោភបំពានប្រកាន់ពូជសាសន៍ បន្ទាប់ពីការស៊ុតបាល់ប៉េណាល់ទីរបស់គាត់បរាជ័យក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់អឺរ៉ុបកាលពីខែកក្កដា។ ការស៊ុតបាល់ប៉េណាល់ទីរបស់ Rashford ក្នុងការស៊ុតបាល់ប៉េណាល់ទីទល់នឹងអុីតាលីនៅទីបំផុតធ្វើឱ្យអង់គ្លេសបាត់បង់ពានរង្វាន់នៅឯកីឡដ្ឋាន Wembley។ មិត្តរួមក្រុមវ័យ២៣ឆ្នាំរបស់គេគឺ ... Read More »

អតីតលេខ១ពិភពលោក Andy Murray ត្រៀមខ្លួនជួបជាមួយ Alexander Zverev ក្នុងជុំទី៣ព្រឹត្តិការណ៍ Indian Wells

កីឡាករវាយតឺន្នីស Andy Murray និយាយថា គាត់នឹងត្រូវនៅទីនោះប៉ះជាមួយនឹង Alexander Zverev នៅពេលដែលគាត់ត្រៀមខ្លួនជួបគ្នានៅព្រឹត្តិការណ៍ Indian Wells ក្នុងការប្រកួតជុំទី៣។ ជនជាតិអង់គ្លេសវ័យ៣៤ឆ្នាំត្រូវប្រកួតជាមួយកីឡាករអាល្លឺម៉ង់លេខ៤ពិភពលោកក្នុងជុំទី៣នៅរដ្ឋកាលីហ្វ័រញ៉ាកាលពីយប់ថ្ងៃអង្គារ។ ម្ចាស់ជើងឯក Grand Slam ... Read More »

Man Utd នឹងពិចារណាកាត់បន្ថយតម្លៃផ្ទេរក្នុងខែមករាសម្រាប់ Jesse Lingard ប្រសិនបើនៅតែបន្តបដិសេធកិច្ចសន្យាថ្មី

ក្លិបបិសាចក្រុម Manchester United នឹងពិចារណាបញ្ចុះតំលៃ១៥លានផោនសម្រាប់តម្លៃខ្លួនខ្សែប្រយុទ្ធ Jesse Lingard នៅខែមករាប្រសិនបើគាត់នៅតែបន្តបដិសេធកុងត្រាថ្មី។ ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអង់គ្លេសរូបនេះបានព្យាយាមបំបែកខ្លួនចូលទៅក្នុងជម្រើស១១នាក់ដំបូងរបស់លោក Ole Gunnar Solskjaer ចាប់តាំងពីគាត់ត្រឡប់មកវិញនៅរដូវក្តៅនេះ។ គាត់បានចេញពីកៅអីបម្រុងដើម្បីរកគ្រាប់បាល់ឈ្នះនៅអតីតក្លិប West Ham ... Read More »

Ronaldo រកបាន៣គ្រាប់ជួយព័រទុយហ្គាល់យកឈ្នះលុចហ្សាំបួរក្នុងវគ្គជម្រុះ World Cup តំបន់អឺរ៉ុប

ការស៊ុតបាល់បញ្ចូលទី Hat-trick អាជីពលើកទី៥៨ពីកីឡាករ Cristiano Ronaldo បានជួយឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់យកឈ្នះក្រុមភ្ញៀវលុចហ្សាំបួរក្នុងលទ្ធផល ៥-០ ក្នុងវគ្គជម្រុះពូល A នៃការប្រកួតវគ្គជម្រុះបាល់ទាត់ពិភពលោកកាលពីយប់ថ្ងៃអង្គារ។ ពានរង្វាន់៣ដែលមានន័យថា រ៉ូណាល់ដូបានក្លាយជាកីឡាករដំបូងគេដែលរកបានគ្រាប់បាល់អន្តរជាតិចំនួន១០លើកធ្វើឱ្យគេរកបាន១១៥ គ្រាប់ពីការប្រកួតអន្តរជាតិចំនួន១៨២លើក ខណៈដែលរូបគេនៅតែបន្តឈរជាអ្នកស៊ុតបញ្ចូលទីក្នុងការប្រកួតអន្តរជាតិគ្រប់ពេលវេលា។ ជ័យជម្នះធានាថា ... Read More »

WHO នឹងទទួលស្គាល់វ៉ាក់សាំង Sputnik V របស់រុស្ស៊ីនៅចុងឆ្នាំនេះ

អង្គការសុខភាពពិភពលោក WHO បានប្រកាសថា នឹងអនុម័តទទួលស្គាល់វ៉ាក់សាំង Sputnik V របស់រុស្ស៊ីជាផ្លូវការនៅចុងឆ្នាំ ២០២១នេះ ប្រសិនបើទីក្រុងមូស្គូ ចុះហត្ថលេខាលើឯកសារ ចាំបាច់នៅពេលខាងមុខ ។ ក្រុមអ្នកឯកទេសរបស់អង្គការសុខភាពពិភពលោក បានប្រកាសថា «មានឯកសារមួយចំនួន ... Read More »

រូបភាពនៃពិធីតាំងពិព័រណ៍អាវុធការពារជាតិរបស់កូរ៉េខាងជើង

កូរ៉េខាងជើងបានដាក់បង្ហាញអាវុធជាច្រើនប្រភេទ ក្នុងនោះមានកាំជ្រួចមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូ និងសម្ភារយោធាជាច្រើនផ្សេងទៀតនៅក្នុងពិធីតំាងពិព័រណ៍នាថ្ងៃទី១១ខែតុលា។ ក្នុងចំណោមមីស៊ីលដែលបានដាក់តាំងមានទាំងមីស៊ីលដែលទើបតែបានសាកល្បងដោយជោគជ័យ និងកាំជ្រួចមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ។ តាមរូបភាពដែលបានផ្សព្វផ្សាយនាថ្ងៃទី១២ខែតុលា មេដឹកនាំគីមជុងអ៊ុន បានពិភាក្សាជាមួយមន្ត្រី នៅក្នុងពិធីតាំងពិព័រណ៍អាវុធនោះ។ សារព័ត៌មាន KCNA បានផ្សាយថា ក្នុងចំណោមមីស៊ីលដែលកូរ៉េខាងជើងបានដាក់តាំងនោះ គឺមានមីស៊ីល Hwasong-8 ... Read More »

ក្រុមជម្រើសជាតិអាល្លឺម៉ង់មានសិទ្ធិចូលរួមការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ក្រោយយកឈ្នះម៉ាសេដូនៀខាងជើងក្នុងវគ្គជម្រុះទ្វីបអឺរ៉ុប

ក្រុមជម្រើសជាតិអាល្លឺម៉ង់បានក្លាយជាក្រុមអឺរ៉ុបដំបូងគេដែលមានសិទ្ធិឡើងទៅលេង World Cup ២០២២ ដោយបានបំបាក់ក្រុមម៉ាសេដូនៀ ៤-០ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី១២ តុលានេះដើម្បីទទួលបានចំណាត់ថ្នាក់កំពូលតារាងក្នុងពូល J ដោយនៅសល់២ប្រកួតទៀត។ ការប្រកួតក្នុងតង់ទី២ក្រុមអាល្លឺម៉ង់រកបានទាំង៤គ្រាប់ ដោយគ្រាប់ទី១រកបានដោយកីឡាករ Kai Havertz ... Read More »

ក្រុមតាលីបង់ស្វែងរកការបង្កើតទំនាក់ទំនងល្អប្រសើរជាមួយសហគមន៍អឺរ៉ុប

ក្រុមតាលីបង់នឹងពិភាក្សាតាមអនឡាញជាមួយមន្ត្រីសហគមន៍អឺរ៉ុប នៅថ្ងៃទី១២ខែតុលានេះ។ ជាមួយគ្នានេះរដ្ឋាភិបាលតាលីបង់ដែលកំពុងដឹកនំាអាហ្វហ្គានីស្ថាន ក៏បានជួបពិភាក្សាជាមួយតំណាងមកពីប្រទេសជាច្រើននៅជុំវិញពិភពលោកដែរក្នុងគោលដៅស្វែងរកការគាំទ្រ។ នៅថ្ងៃទី១១ខែតុលា រដ្ឋមន្ត្រីការបរទេសរបស់រដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្គានីស្ថាន លោក Amir Khan Muttaqi បានឱ្យដឹងថា ក្រុមតាលីបង់នឹងជួបពិភាក្សាដោយផ្ទាល់ជាមួយមន្ត្រីសហគមន៍អឺរ៉ុប ក្នងគោលដៅស្វែងរកការគាំទ្រពីសហគមន៍អន្តរជាតិ ។ មានប្រសាសន៍នៅក្នុងព្រឹត្តិការណ៍រៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវពីអំពើហិង្សានិងមនុស្សធម៌នៅប្រទេសកាតារ ... Read More »

លោកប្រាយុទ្ធចាន់អូចា៖ អ្នកទេសចរបានចាក់វ៉ាក់សាំងរួចរាល់មិនចាំបាច់ឆ្លងកាត់ការត្រួតពិនិត្យសុខាភិបាលឬធ្វើចត្តាឡីស័កឡើយ

ដើម្បីទាក់ទាញអ្នកទេសចរចូលមកកម្សាន្តនៅក្នុងប្រទេសថៃ កាន់តែច្រើន ក្នុងគោលដៅដំណើរការសេដ្ឋកិច្ចជាតិ។ នាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធចាន់អូចាបានស្នើលុបចោលរាល់ការត្រួតពិនិត្យសុខាភិបាល ដល់អ្នកទេសចរ បានចាក់វ៉ាក់សាំងគ្រប់គ្រាន់ចូលក្នុងទឹកដីថៃតាមដែនអាកាស។ ប្រទេសថៃនឹងលើកលែងការធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរដែលបានចាក់វ៉ាក់សាំងបង្ការ COVID-19 ពេញលេញ មកពីប្រទេសដែលមានហានិភ័យទាប ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះតទៅ។ ... Read More »

Andy Murray ផ្តួល Carlos Alcaraz ឈានទៅជុំទី៣កម្មវិធី Indian Wells

កីឡាករវាយតឺន្នីសលំដាប់ពិភពលោក Andy Murray បានផ្តួលយុវជនអេស្ប៉ាញ Carlos Alcaraz ក្នុងលទ្ធផល ៥-៧ ៦-៣ ៦-២ ដើម្បីឡើងទៅជុំទី៣ នៅកម្មវិធី Indian Wells ។ ... Read More »

WHO ស្នើដល់អ្នកដែលមានអង់ទីគ័រចុះខ្សោយទៅចាក់វ៉ាក់សាំង ជំរុញបន្ថែម

អង្គការសុខភាពពិភពលោក WHO បានស្នើដល់អ្នកដែលមានប្រព័ន្ធការពារភាពស៊ាំចុះខ្សោយ គឺចាំបាច់ត្រូវតែទៅចាក់វ៉ាក់សាំងបំពេញបន្ថែម ឬដូសទីបី ដោយសារតែពួកគាត់អាចប្រឈមនឹងការឆ្លងជាថ្មី។ សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី១២ខែតុលា បានផ្សាយថា តាមក្រុមអ្នកឯកទេសស្តីពីយុទ្ធសាស្ត្រ របស់ WHO បានបញ្ជាក់ថា អ្នកដែលមានប្រព័ន្ធភាពសុំាចុះខ្សោយ អាចប្រឈមនឹងការឆ្លងខ្ពស់។ ... Read More »

អ្នកចាំទី Thibaut Courtois ចោទស្ថាប័នគ្រប់គ្រងបាល់ទាត់ថា មិនខ្វល់ពីកីឡាករគិតតែពីលុយ

អ្នកចាំទី Thibaut Courtois បានចោទប្រកាន់ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ថា បានផ្តល់អាទិភាពទៅលើប្រាក់ជាជាងសុខុមាលភាពរបស់កីឡាករដែលគាត់មានអារម្មណ៍ថា កំពុងត្រូវបានចាត់ទុកកីឡាករដូចជា “មនុស្សយន្ត” ។ អ្នកចាំទីរបស់ក្រុម Real Madrid រូបនេះបានលេងនៅក្នុងការប្រកួតកម្មវិធីNations League របស់បែលហ្ស៊ិកទាំង២ប្រកួតក្នុងអំឡុងពេលសម្រាកអន្តរជាតិនាពេលបច្ចុប្បន្ន។ នេះរួមបញ្ចូលទាំងការប្រកួតជម្រុះលើកទី៣កាលពីថ្ងៃអាទិត្យជាមួយប្រទេសអុីតាលីដែលបានបង្កឱ្យមានការរិះគន់របស់កីឡាករវ័យ២៩ឆ្នាំរូបនេះ។ ... Read More »

Messi បង្កើតប្រវត្តិសាស្ត្រនៅតំបន់អាមេរិកខាងត្បូងជាមួយនឹងការរកគ្រាប់បាល់ក្នុងការប្រកួតអន្តរជាតិទី៨០

ខ្សែប្រយុទ្ធ Lionel Messi បានក្លាយជាជនជាតិអាមេរិកខាងត្បូងដំបូងគេដែលរកបានគ្រាប់បាល់ក្នុងការប្រកួតជាលក្ខណៈអន្តរជាតិចំនួន៨០គ្រាប់ខណៈដែលក្រុមអាហ្សង់ទីនបានផ្តួលក្រុមអ៊ុយរ៉ាហ្គាយក្នុងការប្រកួតជម្រុះ World Cup កាលពីថ្ងៃទី១១ ខែតុលា។ ប្រធានក្រុម Messi បានបើកការស៊ុតបាល់បញ្ចូលទីសម្រាប់ក្រុមរបស់គាត់ជាមួយនឹងគ្រាប់បាល់១គ្រាប់មុនគេនៅនាទីទី៣៨ ដែលក្នុងការប្រកួតនេះអាហ្សង់ទីនបានយកឈ្នះអ៊ុយរ៉ាហ្គាយ៣ទល់០។ ចំណែកគ្រាប់ទី២រកបានដោយកីឡាករ Rodrigo de ... Read More »

ក្រុមគ្រូពេទ្យអាហ្វហ្គានីស្ថានធ្វើកូដកម្មដោយសារតែប្រាក់ខែយឺតយ៉ាវ រយៈពេល១៤ខែកន្លងមក

សារព័ត៌មាន Khaama Press បានផ្សាយថា គ្រូពេទ្យអាហ្វហ្គានីស្ថានរាប់រយនាក់មកពីខេត្ត Samangan និង Nuristan បានប្រមូលផ្តុំគ្នានៅខាងក្រៅទីតាំងអង្គការសហប្រជាជាតិក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយទាមទារឱ្យធនាគារពិភពលោកបើកប្រាក់ខែ រយៈពេល១៤ខែកន្លងមក។ ក្រុមបាតុករគ្រូពេទ្យបានត្អូញត្អែរពីការយឺតយ៉ាវក្នុងការបើកប្រាកខែ ព្រមទាំងខ្វះឱសថជាច្រើននៅតាមមន្ទីរពេទ្យ ពិបាកនៅក្នុងការព្យាបាលអ្នកជំងឺ។ ក្រុមគ្រូពេទ្យបានស្នើដល់ធនាគារពិភពលោកបញ្ជូនប្រាក់មកដោយផ្ទាល់តាមក្រសួងសុខាភិបាលអាហ្វហ្គានីស្ថាន ... Read More »

បេក្ខភាព (តារា)ជាច្រើនចូលរួមប្រកួតប្រជែងតំណែងប្រធានាធិបតីហ្វុីលីពីននៅក្នុងឆ្នាំ២០២២

នៅក្នុងការបោះឆ្នោតប្រធានាធិបតីហ្វុីលីពីន ឆ្នាំ២០២២ ខាងមុខគឺជាការប្រកួតប្រជែងយ៉ាងស្វិតស្វាញ នៃបណ្តាបេក្ខភាពដែលមកពីស្ថាប័ន និងវិស័យផ្សេងគ្នា ទាំងសិល្បៈនិងកីឡា។ បណ្តាញព័ត៌មាន CNN បានផ្សាយថា បើទោះបីយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងប្រទេសនេះមិនទាន់ចាប់ផ្តើមនៅឡើយក្តី ក៏ប៉ុន្តែមានសកម្មភាពជាច្រើនកើតឡើងគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែបេក្ខភាពទាំងនោះជាតារា។ នៅថ្ងៃទី៨ខែតុលាជាពេលវេលាចុងក្រោយបង្អស់សម្រាប់បេក្ខភាពចុះឈ្មោះចូលរួមប្រកួតប្រជែងតំណែងប្រធានាធិបតី។ បេក្ខភាពសំខាន់២ដែលលេចមុខនៅពេលនេះ មានកូនប្រុសលោក ... Read More »

ទីក្រុងប៉ាងកកប្រទេសថៃកំណត់គោលដៅចាក់វ៉ាក់សាំងជូនពលរដ្ឋឱ្យបាន៧០%ដើម្បីបើកទ្វារសេដ្ឋកិច្ច

សារព័ត៌មាន TTXVN បានផ្សាយថា អភិបាលនៃគណៈអភិបាលក្រុងបាងកក ប្រទេសថៃលោក Aswin Kwanmuang នៅថ្ងៃទី១១ខែតុលា បានសន្យាថានឹងចាក់វ៉ាក់សាំងជូនពលរដ្ឋឲ្យបានគ្រប់ចំនួន ៧០% (គ្រប់ពីរដូស) នៅក្នុងខែតុលានេះដើម្បីបើកទ្វារសេដ្ឋកិច្ចឡើងវិញនៅក្នុងខែវិច្ឆិកាឆ្នាំ២០២១ខាងមុខនេះ។ ការសន្យារបស់លោក Aswin Kwanmuang ... Read More »