ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

មេដឹកនាំ​បាតុកម្ម​ថៃ​ចំនួន ១២​រូប ត្រូវបាន​ប៉ូលិស​ថៃ​កោះហៅ ដើម្បី​សួរចម្លើយ​ជុំវិញ​ការបរិហារកេរ្តិ៍​ព្រះមហាក្សត្រ

អន្តរជាតិ៖ ​ប៉ូលីស​ថៃ​ កោះហៅមេដឹកនាំ​បាតុកម្ម​ថៃ​ ចំនួន ១២​រូប  ដើម្បី​សួរចម្លើយ​ជុំវិញ​ការបរិហារកេរ្តិ៍​ព្រះមហាក្សត្រ​ បន្ទាប់ពី​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ បានផ្តល់​ភ្លើង​បៃតង​ដល់​អាជ្ញាធរ​អាច​ប្រើប្រាស់​ច្បាប់​គ្រប់​ទាំងអស់ ដើម្បី​ដោះស្រាយ​ជាមួយ​បាតុករ ដែល​បំពាន​ច្បាប់​។ ហើយនេះ គឺជា​លើកទីមួយ​ ... Read More »

ចិន អះអាងថា៖ ក្រោយរកឃើញក្បាលជ្រូក​ដែល​នាំចូល​ពី​ទ្វីបអាមេរិក​ខាងជើង​ មានកូវីដ១៩ ពេលនេះអាជ្ញាធរក្រុងធានជីនរកឃើញអ្នកឆ្លង

អន្តរជាតិ៖ កាលពីថ្ងៃទី​២៤ ខែវិច្ឆិកាថ្មីៗនេះ អាជ្ញាធរ​ក្រុង​ធាន​ជីន (Tianjin) ប្រទេស​ចិន បានអះអាងថា ក្រោយរកឃើញក្បាលជ្រូក​ដែល​នាំចូល​ពី​ទ្វីបអាមេរិក​ខាងជើង​ មានករណី​កូ​វីដ​-១៩ ពេលនេះ អាជ្ញាធររកឃើញអ្នកឆ្លងវីរុសនេះចំនួន​ពីរ​ករណី មកពី​ក្បាលជ្រូក​។ ​លោក Zhang Ying ... Read More »

ជនជាតិកូរ៉េខាងជើងលោតផ្លោះរបងលួសបន្លា​កម្ពស់​៣ម៉ែត្រនៅព្រំដែនឆ្លងចូលកូរ៉េខាងត្បូង

បុរសជនជាតិកូរ៉េខាងជើងម្នាក់គឺជាអតីតកីឡាករកាយសម្ព័ន្ធ​​បានលោតផ្លោះរបងលួសបន្លា​មានកម្ពស់ដល់ទៅ​៣ម៉ែត្រភៀសខ្លួនចូលក្នុងទឹកដីកូរ៉េខាងត្បូងដោយសុវត្ថិភាព។ សារព័ត៌មានRTបានផ្សាយថា បុរសជនជាតិកូរ៉េខាងជើងបានភៀសខ្លួនចូលទៅកាន់ទឹកដីកូរ៉េខាងត្បូង​ តាមរយៈការលោតផ្លោះរបងកម្ពស់​៣ម៉ែត្រ​នៅព្រំដែន​ប្រទេសទាំងពីរ​។ បុរសដែលផ្លោះរបងនោះមានអាយុ ២០ឆ្នាំ បានគេចពីក្រសែភ្នែកទាហានការពារព្រំដែនយ៉ាងងាយស្រួលបំផុតដោយលោតផ្លោះរបងយ៉ាងរហ័ស​ចូលទៅកាន់តំបន់ សគ្មានយោធា​ មិនមានអ្នកណាម្នាក់ដឹងឡើយ។ សូមបញ្ជាក់ថា បុរសកូរ៉េខាងជើង បានចូលដល់តំបន់គ្មានយោធា (DMZ) នៅវេលាម៉ោង​៧យប់ថ្ងៃទី​៣ខែវិច្ឆិកា​(ម៉ោងក្នុងតំបន់)​ហើយទាហានការពារព្រំដែនកូរ៉េខាងត្បូង ក៏បានចាប់ខ្លួនក្រោយ​១៤ម៉ោង​​ឆ្លងចូលព្រំដែន ... Read More »

លោកត្រាំដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ចិន និងអុីរ៉ង់​

ក្រោយទីក្រុងវ៉ាស៊ីនតោន​ដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចំនួន​៣​របស់ចិន និងរុស្ស៊ី​​ ដែលបានបំពានច្បាប់ មិនរីកសាយភាយអាវុធបរមាណូ​​ ពាក់ព័ន្ធនឹងប្រទេសអុីរ៉ង់ ​កូរ៉េខាងជើង​និងស៊ីរី ។ ក្រុមហ៊ុនចំ​នួន​៥ដែលរងការដាក់ទណ្ឌកម្មពីអាមេរិក គឺក្រុមហ៊ុនChengdu Best New Materials និង Zibo Elim ... Read More »

Update៖ ប្រទេសអាហ្សង់ទីនកាន់ទុក្ខរយៈពេល៣ថ្ងៃបន្ទាប់ពីវីរបុរសបាល់ទាត់លោកម៉ារ៉ាដូណា ទទួលមរណភាព

សារព័ត៌មាន BBC Sport បានផ្សាយនៅព្រឹកថ្ងៃទី២៦ វិច្ឆិកានេះថា ប្រទេសអាហ្សង់ទីនបានធ្វើពិធីកាន់ទុក្ខថ្នាក់ជាតិរយៈពេល៣ថ្ងៃបន្ទាប់ពីវីរបុរសបាល់ទាត់ប្រទេសនេះគឺលោក​ឌីហ្គោ ម៉ារ៉ាដូណា (Diego Maradona ) បានទទួលមរណភាពកាលពីថ្ងៃពុធក្នុងអាយុ៦០ ឆ្នាំ។ សពរបស់គាត់នឹងតម្កល់នៅរដ្ឋ Casa Rosada ... Read More »

Johanna Konta បានជួបជុំជាមួយអតីតគ្រូបង្វឹកលោក Dimitri Zavialoff បន្ទាប់ពីចែកផ្លូវគ្នាមួយរយៈ

កីឡាការិនីវាយតឺន្នីសលេខ១របស់អង់គ្លេស Johanna Konta បានជួបជុំជាមួយអតីតគ្រូបង្វឹករបស់នាងម្តងទៀតគឺលោក Dimitri Zavialoffបន្ទាប់ពីគាត់បានចែកផ្លូវគ្នារយៈពេលខ្លីកាលពីឆ្នាំ២០១៩។ នេះបើយោងតាម BBC Sport ចេញផ្សាយកាលពីថ្ងៃ២៥ វិច្ឆិកានេះ។ កីឡាការិនីវ័យ២៩ឆ្នាំ Johanna Konta បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ French ... Read More »

ហង្សក្រហម Liverpool ចាញ់ Atalanta ក្នុងទឹកដី បាត់បង់៣ពិន្ទុ

ក្រុមហង្សក្រហម Liverpool បានប្រកួតចាញ់ក្រុមខ្លាំងមកពីអុីតាលី Atalanta កាលពីរាត្រីថ្ងៃទី២៥ឈានចូលថ្ងៃទី២៦ វិច្ឆិកានេះ ក្នុងវគ្គជម្រុះ UEFA Champions League តាមពូល ដែលធ្វើឲ្យក្រុមមួយនេះបាត់បង់៣ពិន្ទុដ៏សំខាន់។ យោងតាមការចុះផ្សាយរបស់ BBC Sport និងតាមលទ្ធផលរបស់ ... Read More »

ប្រធានក្លិប Inter Milan លោក Steven Zhang ទទួលបានរង្វាន់ពីរដ្ឋាភិបាលអុីតាលី

អគ្គកុងស៊ុលអុីតាលីប្រចាំទីក្រុងស៊ាងហៃកាលពីថ្ងៃអង្គារបានឲ្យដឹងថាលោក Steven Zhang អាយុ ២៩ឆ្នាំជាពាណិជ្ជករជនជាតិចិនត្រូវបានទទួលរង្វាន់ជាដៃគូនាំមុខគេ។ នេះបើយោងតាមសារព័ត៌មានចិន ស៊ីនហួរចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួន។ ឆ្នាំនេះគឺជាខួបលើកទី៥០នៃការបង្កើតទំនាក់ទំនងការទូតរវាងសាធារណរដ្ឋប្រជាមានិតចិននិងអុីតាលី។ នេះគឺជាពានរង្វាន់តែមួយគត់ដែលត្រូវបានផ្តល់ដោយរដ្ឋាភិបាលអុីតាលីតាមរយៈអគ្គកុងស៊ុលរបស់ខ្លួននៅក្នុងទីក្រុងសៀងហៃនៅឯការប្រគំតន្ត្រីអបអរខួបលើកទី៥០កាលពីថ្ងៃអង្គារដែលបានទទួល ស្គាល់ការរួមចំណែករបស់លោក Steven Zhang ក្នុងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចចិន–អុីតាលី។ លោក ... Read More »

លោក Maradona អតីតស្តេចបាល់ទាត់ដ៏ឆ្នើមរបស់អាហ្សង់ទីន បានទទួលមរណភាព ក្នុងវ័យ៦០ឆ្នាំ

ប្រទេសអាហ្សង់ទីន៖ បើយោងតាមសារព័ត៌មានអន្តរជាតិជាច្រើន បានចេញផ្សាយមុននេះបន្តិច បញ្ជាក់ថា៖ លោក Diego Maradona អតីតស្តេចបាល់ទាត់ដ៏ឆ្នើមរបស់អាហ្សង់ទីនទទួលមរណភាព ក្នុងវ័យ៦០ឆ្នាំ ដោយសារបញ្ហាបេះដូង នៅគេហដ្ឋានរបស់លោក ។ សូមរំឮកថា៖ នាពេលកន្លងទៅ អតីតស្តេចបាល់ទាត់ឆ្នើមរបស់អាហ្សង់ទីនរូបនេះ ... Read More »

អឺរ៉ុបនឹងចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ក្នុងឱកាសបុណ្យណូអែល

សហគមន៍អឺរ៉ុប​នឹងចាប់ផ្តើមចាក់វ៉ាក់សាំង ប្រឆាំងកូវីដ​-១៩​ដល់ពលរដ្ឋ​ក្នុងសហគមន៍ក្នុងឱកាសបុណ្យណូអែល។ នៅថ្ងៃទី​២៥ខែវិច្ឆិកា ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានបញ្ជាក់ថា សហគមន៍អឺរ៉ុប​នឹងចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​​ដល់ពលរដ្ឋក្នុងប្រទេស​ទាំង​២៧ ជាសមាជិក​ក្នុងឱកាសបុណ្យណូអែល។ លោកស្រី​Ursula von der ... Read More »

រថយន្តបើកបុករបងការិយាល័យអធិការបតីអាល្លឺម៉ង់(មានវីដេអូ)

តាមសារព័ត៌មាន​រ៉យទ័រ​បានផ្សាយថា នៅថ្ងៃទី​២៥ខែវិច្ឆិកា មានរថយន្តមួយគ្រឿងបានបើកបុករបងការិយាល័យរបស់អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel នៅទីក្រុងប៊ែរឡាំង។ កម្លាំងប៉ូលិស និងក្រុមពន្លត់អគ្គិភ័យ​បានបង្ហាញវត្តមាននៅកន្លែងកើតហេតុ​។ រូបភាពបង្ហាញឲ្យឃើញថា កម្លាំងប៉ូលិសបានត្រួតពិនិត្យ​រថយន្តបង្កហេតុ​ដែលមានសរសេរអក្សរថា​«បញ្ឈប់នយោបាយសកលភាវូបនីយកម្ម»។ ប៉ូលិសក៏បានឃាត់ខ្លួនបុរសម្នាក់​ដើម្បីបើកការស្រាវជ្រាវ​ និងសាកសួរ​។ អធិការបតីអាល្លឺម៉ង់ លោកស្រី ... Read More »

ឥណ្ឌានិងចិនបង្កើនឥទ្ធិពល​នៅម៉ាល់ឌីវ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ

កោះម៉ាល់ឌីវ​ ស្ថិតនៅក្នុងសមុទ្រឥណ្ឌា​ ហើយជាទីតាំងនៃការប្រជែងឥទ្ធិពលរវាងឥណ្ឌានឹងចិន​ ។ នៅពេលនេះ​ចិន​បាន​ជួយសាងសង់ស្ពានមានប្រវែងជាង​២,១គីឡូម៉ែត្រ តភ្ជាប់ពីទីក្រុង Male ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Velana របស់ប្រទេសកោះម៉ាល់ឌីវ(Maldives)។ ការសាងសង់ស្ពានគឺជាតំណាងនៃមិត្តភាពរវាងចិននឹងកោះម៉ាល់ឌីវ​ ដោយចិនបានចំណាយប្រាក់​ដល់ទៅ​២០០លានដុល្លារ​ ។ នេះជាតំណាងនៃមិត្តភាព​រវាងចិននឹងម៉ាល់ឌីវ និងជាការបង្ហាញវត្តមាន​របស់ចិននៅក្នុងប្រទេសនេះ​។ ... Read More »

មូលហេតុដែលលោកពូទីន​មិនទាន់ចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ ប្រភេទ​Sputnik V ទោះបីមានប្រសិទ្ធភាព៩៥%ក្តី

វិមានក្រិមឡាំងបានប្រកាសថា ប្រធានាធិបតីរុស្ស៊ី លោកពូទីន មិនទាន់អាចចាក់វ៉ាក់សាំង​ការពារកូវីដ​-១៩​បាននៅឡើយទេ ហើយលោកក៏មិនទាន់សម្រេចថានឹងចាក់វ៉ាក់សាំងនៅពេលណាដែរ​។ ប្រធានាធិបតីរុស្ស៊ី លោកពូទីន​​ មិនស្ថិតនៅក្នុងចំណោមអ្នកស្ម័គ្រចិត្ត​​ចាក់វ៉ាក់សាំងកូវីដ​-១៩ដំណាក់កាលចុងក្រោយ​ឡើយ។ សារព័ត៌មាន TASS បានផ្សាយថា «​ជាការណ៍ពិតណាស់ ប្រមុខដឹកនាំប្រទេស មិនអាចចូលរួមស្ម័គ្រចិត្តចាក់វ៉ាក់សាំងនៅពេលនេះឡើយ ដោយមានរឿងជាច្រើនត្រូវដោះស្រាយ»។ ... Read More »

ក្នុងរយៈពេល​១១ខែឆ្នាំ​២០២០ វៀតណាមមានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ដល់ទៅ​៦០០០នាក់​

តាមរបាយការណ៍របស់គណៈកម្មការសុវត្ថិភាពចរាចរណ៍​​ជាតិ​ នៅថ្ងៃទី​២៥ខែវិច្ឆិកា បានផ្សាយថា ក្នុងរយៈពេល​១១ខែកន្លងមក (គិតចាប់ពីថ្ងៃទី​១៥ខែធ្នូឆ្នាំ​២០១៩ ដល់ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០​)នៅទូទាំងប្រទេសវៀតណាមមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកសរុប12.985 ករណី បង្កឲ្យមានអ្នកសា្លប់6.048នាក់ និងអ្នករងរបួស 9.652 នាក់ ។ បើប្រៀបធៀបនឹងដំណាក់កាលដូចគ្នានៅឆ្នាំ​២០១៩​ ... Read More »

ចិន និង​ជប៉ុន ឯកភាពគ្នា​បើក​ការធ្វើដំណើរ​របស់​អ្នកជំនួញ​ដែល​កំពុង​រង​ផលប៉ះពាល់​ដោយសារតែ​កូ​វីដ​-១៩ ឡើងវិញ

អន្តរជាតិ៖ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស និង​ទីប្រឹក្សា​រដ្ឋ​ចិន កាលពីថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ បានធ្វើ​ទស្សនកិច្ច​នៅ​ជប៉ុន បាន​ជួប​ជជែក​ជាមួយ​សម​ភាគី​ជប៉ុន លោក Toshimitsu Motegi ដោយបាន​ឯកភាពគ្នា​រវាងចិន ... Read More »

ចិន អះអាងថា៖ ក្បាលជ្រូក ដែលនាំចូលពីតំបន់អាមេរិកខាងជើងមកចិន ត្រូវបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩

អន្តរជាតិ៖ បើតាមការអះអាងរបស់លោក ចាង យីង (Zhang Ying) មន្ត្រីនៅមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងចិន បានថ្លែងប្រាប់សន្និសីទសារព័ត៌មានយ៉ាងដូច្នេះថា៖ អាជ្ញាធរទីក្រុងកំពុងផែ ធានជីន (Tianjin) បានរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន ... Read More »

វ៉ាក់សាំងប្រឆាំងកូវីដ-១៩ចំនួន៦,៤លានដូសបានចែកចាយតាមបណ្តារដ្ឋនៅអាមេរិក

បណ្តារដ្ឋនៅអាមេរិកនឹងទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដំបូងបង្អស់ចំនួន៦,៤លានដូសនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២០។ វ៉ាក់សាំងនោះផលិតដោយក្រុមហ៊ុន Pfizer។ តាមគម្រោងនៅថ្ងៃទី១០ខែធ្នូ នាយករដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) នឹងជួបប្រជុំដើម្បីអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង។ បើទទួលបានការអនុម័តនោះនៅថ្ងៃទី១២ខែធ្នូនឹងចាក់វ៉ាក់សាំងជាផ្លូវការដល់ពលរដ្ឋអាមេរិក។ មានប្រសសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី២៤ខែវិច្ឆិកា(ពេលវេលាក្នុងតំបន់)រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាមេរិកលោក Alex Azar បានប្រកាសឲ្យដឹងថា ... Read More »

Barcelona បង្ហាញភាពខ្លាំងមិនដែលចាញ់ក្នុងវគ្គជម្រុះ ខណៈ Ronaldo ជួយ Juventus បាន៣ពិន្ទុ

ក្រុមខ្លាំងមកពីអេស្ប៉ាញ Barcelona បានបំបាក់ក្រុមម្ចាស់ផ្ទះមកពីក្រិច Dynamo Kyiv ក្នុងលទ្ធផល៤ទល់០ សម្រាប់ការប្រកួតក្របខ័ណ្ឌ Champion League វគ្គជម្រុះតាមពូល បើទោះបីការប្រកួតកាលពីរាត្រី២៤ឈានចូលថ្ងៃទី២៥ វិច្ឆិកានេះគ្មានខ្សែប្រយុទ្ធឆ្នើម Messiក៏ដោយ។ ៤គ្រាប់ដែលក្រុមភ្ញៀវ Barcelona ... Read More »

បិសាចក្រហម Man United បំបាក់ក្រុមមកពីទួរគី Istanbul Basaksehir ៤-១ឡើងឈរលេខ១ក្នុងពូល

ក្រុមបិសាចក្រហម Manchester United បានបង្ហាញទម្រង់លេងល្អក្នុងការប្រកួតវគ្គជម្រុះតាមពូលក្របខ័ណ្ឌ UEFA Champion League កាលពីរំលងអធ្រាត្រថ្ងៃទី២៥ វិច្ឆិកានេះ ដោយបានយកឈ្នះក្រុមខ្លាំងមកពីទួរគី Istanbul Basaksehir ក្នុងលទ្ធផល ៤ទល់១។ ក្រុមបិសាចក្រហមបានគ្រប់គ្រងបាល់រហូតដល់៥២ភាគរយ ... Read More »

លទ្ធផលបោះឆ្នោតអាមេរិក៖ បណ្តារដ្ឋយុទ្ធសាស្ត្រប្រកាសលោកបៃឌិនឈ្នះឆ្នោត

នៅតាមបណ្តារដ្ឋដែលមានការប្តឹងផ្តល់ពាក់ព័ន្ធនឹងការបោះឆ្នោត ដូចជារដ្ឋ Pennsylvania, Nevada និងMinnesota នៅថ្ងៃទី២៤ខែវិច្ឆិកាបានប្រកាសជាផ្លូវការថា បេក្ខភាពប្រធានាធិបតីចូបៃឌិន បានយកឈ្នះក្នុងបណ្តារដ្ឋខាងលើ។ អភិបាលរដ្ឋ Pennsylvaniaលោក Tom Wolf បានបានចុះហត្ថលេខាទទួលស្គាល់ថា លោកបៃឌិនឈ្នះឆ្នោតទទួលបានកៅអីតំណាងចំនួន២០ក្នុងរដ្ឋនេះ។ ការប្រកាសទទួលស្គាល់ពីជ័យជម្នះខាងលើជួយឲ្យចំនួនសន្លឹកឆ្នោតសកលរបស់លោកបៃឌិនកើនឡើងជាង៨០លាននាក់ ... Read More »

ខ្សែបម្រើ Reinier របស់ក្លិប Borussia Dortmund ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

សារព័ត៌មាន BBC Sport បានចេញផ្សាយកាលពីម្សិលមិញថា ខ្សែបម្រើសញ្ជាតិរុស្ស៊ី Reinier មកពីក្លិបជើងខ្លាំងមកពីអាឡឺម៉ង់ BorussiaDortmund បានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩ ដែលនឹងត្រូវខកខានការប្រកួតរបស់ក្លិបមួយចំនួន។ កីឡាករវ័យ១៨ឆ្នាំរូបនេះដែលបានចូលរួមជាមួយ Dortmund ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល២ឆ្នាំពី ក្លិប Real Madrid ... Read More »

អតីតកីឡាករបាល់ទាត់ជម្រើសជាតិអាហ្វ្រិកខាងត្បូងម្នាក់ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍

កីឡាករបាល់ទាត់ជម្រើសជាតិអាហ្រ្វិកខាងត្បូង Anele Ngcongca បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុង Kwazulu-Natal កាលពីព្រឹកថ្ងៃអង្គារក្នុងអាយុ៣៣ ឆ្នាំ ពេលដែលគាត់ជិះក្នុងរថយន្តផ្ទាល់ខ្លួនរបស់គាត់។គាត់បានស្លាប់បន្ទាប់ពីផ្លាស់ពីក្លិប Mamelodi Sundowns ទៅក្លិបAmaZulu ក្នុងលីគកំពូលអាហ្វ្រិក។ ក្រោយពីហេតុការណ៍ស្លាប់នេះ ក្លិបបានចេញសេចក្ដីថ្លែងការណ៍រួមដោយបញ្ជាក់ពីព័ត៌មានសោកនាដកម្មនេះជាសាធារណៈ។ ក្លិបបាល់ទាត់ Mamelodi Sundowns ... Read More »

នាយករដ្ឋមន្ត្រីអុីស្រាអែល​នឹងបំពេញទស្សនកិច្ចទៅកាន់បារ៉ែនក្នុងពេលឆាប់ៗ​

នៅថ្ងៃទី​២៤ខែវិច្ឆិកា នាយករដ្ឋមន្ត្រីអុីស្រាអែល លោកBenjamin Netanyahu បានប្រកាសថា​​ លោកនឹងបំពេញទស្សនកិច្ច​ទៅកាន់ប្រទេសបារ៉ែនក្នុងពេលឆាប់ៗនេះតាមការអញ្ជើញរបស់ព្រះរាជបុត្រ Salman al-Khalifa។ នៅក្នុងសេចក្តីប្រកាសក្រោយ​ជំនួបពិភាក្សា​តាមទូរស័ព្ទជាមួយព្រះរាជបុត្រ បារ៉ែន នាយករដ្ឋមន្ត្រីអុីស្រាអែលបានបញ្ជាក់ថា​ «ប្រទេសទាំងពីរមានបំណង​ចង់បានសន្តិភាព​ដើម្បីឲ្យពលរដ្ឋរស់នៅបានសុខសាន្ត​។​ទាំងនោះហើយទើបព្រះរាជបុត្រ al-Khalifa អញ្ជើញខ្ញុំបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់​បារ៉ែន​។ កាលពីថ្ងៃទី​១៨ខែវិច្ឆិកា ... Read More »

នាវាមុជទឹកដើរដោយថាមពលបរមាណូ​រុស្ស៊ីបាញ់មីស៊ីលកម្ទេចគោលដៅ​ចម្ងាយ១.០០០គីឡូម៉ែត្រ

នាវាមុជទឹកដើរដោយថាមពលបរមាណូKazan ​បានបាញ់មិស៊ីលឆ្លងទ្វីបKalibr ចំគោលដៅនៅចម្ងាយ​ដល់ទៅ​១០០០គីឡូម៉ែត្រ ។ សារព័ត៌មាន រុស្ស៊ី TASS បានដកស្រង់ការប្រកាសរបស់កងពលប្រចាំ​ភាគខាងជើងនៃកម្លាំងទាហានជើងទឹករុស្ស៊ីដែលបានបញ្ជាក់ថា មីស៊ីលឆ្លងទ្វីបបានបាញ់ចេញពីនាវាមុជទឹកKazanទៅកាន់គោលដៅនៅទីតាំង Chizha​ដោយជោគជ័យ​។ នេះជាការសាកល្បងដ៏សំខាន់មុនពេល​ដាក់ឲ្យដំណើរការនាវាមុជទឹកដើរដោយថាមពលបរមាណូ​​Kazan។ នាវាមុជទឹកនេះបានផលិតកាលពី​១១ឆ្នាំមុន ហើយបានដាក់ចុះទឹកនៅឆ្នាំ​២០១៧ ។ តាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយនានារបស់រុស្ស៊ី ... Read More »

សពអ្នកជំងឺកូវីដ​-១៩ដាក់នៅក្នុងរថយន្តក្លាសេក្នុងទីក្រុងញូវយ៉ក

ភាគច្រើនសាកសព​ដែលដាក់នៅក្នុងរថយន្តក្លាសេ​គឺជាសាកសព​ដែលមិនមានបងប្អូនឬក៏គ្រួសារមិនមានសមត្ថភាព​ក្នុង​​ការរៀបចំពិធីបូជា​។ មន្ទីរសុខាភិបាលទីក្រុងញូវយ៉ក បានឲ្យដឹងថា នៅមានសាកសពរាប់រយដែលស្លាប់ដោយកូវីដ​-១៩​ ស្ថិតនៅក្នុងរថយន្តក្លាសេចតនៅក្បែរអគាររក្សាសាកសព​ដែលបានបង្កើតឡើង​កាលពីដើមឆ្នាំ​ ក្រោយពេលមានអ្នកស្លាប់ច្រើន។ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា មានសពចំនួន​៦៥០នាក់ត្រូវបានរក្សាក្នុងរថយន្តក្លាសេដោយមិនមាន​បងប្អូនមករៀបចំពិធីបូជា។ ជាទូទៅអ្នកស្លាប់ដោយកូវីដ​-១៩ ត្រូវបានបូជា​ក្រោយប៉ុន្មានសប្តាហ៍មក ។ ប៉ុន្តែករណីអ្នកស្លាប់​មានរយៈពេលជាច្រើនខែកន្លងមកហើយ​​គឺត្រូវរក្សាសាកសពទុកក្នុងរថយន្តក្លាសេ។ តាមតួលេខរបស់មហាវិទ្យាល័យ Johns Hopkins ... Read More »

អាមេរិកបញ្ជូនយន្តហោះទម្លាក់គ្រាប់ជាបន្ទាន់ទៅកាន់មជ្ឈិមបូព៌ា

យន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ ប្រភេទB-52H Stratofortress ទទួលបានបទបញ្ជាឱ្យហោះហើរចេញពីទីតាំងទាហានអាកាស North Dakota ឆ្ពោះទៅកាន់​មជ្ឈិមបូព៌ាក្នុងគោលដៅការពារ​សម្ពន្ធមិត្ត ។ ទីបញ្ជាការកម្លាំងទាហានអាមេរិក​(CENTCOM)​បានបញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់បែកបានហោះហើរជាបន្ទាន់ទៅកាន់ មជ្ឈិមបូព៌ា ដើម្បី​ការពារសម្ពន្ធមិត្ត។ ជាមួយគ្នានោះក៏មានយន្តហោះចម្បាំង​F-15 និង F-16 ... Read More »

មន្រ្តីជានខ្ពស់ចក្រភពអង់គ្លេស កំពុងពិចារណាដកចៅក្រមរបស់ខ្លួន ចេញពីតុលាការកំពូលនៅក្រុងហុងកុង

អន្តរជាតិ៖ វាជាការឆ្លើយតបចុងក្រោយចំពោះអ្វីដែលចក្រភពអង់គ្លេសចាត់ទុកថា ចិនបានរំលោភលើកាតព្វកិច្ចអន្តរជាតិរបស់ខ្លួននៅក្នុងទឹកដីទីក្រុងហុងកុង នៃអតីតអាណានិគមអង់គ្លេស ស្រាប់តែនៅថ្ងៃចន្ទទី២៣ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ លោក ដូមីនីក រ៉ាអ៊ែប(Dominic Raab) រដ្ឋមន្រ្តីការបរទេសចក្រភពអង់គ្លេស បាននិយាយថា ចក្រភពអង់គ្លេសកំពុងពិចារណាដកចៅក្រម របស់ខ្លួនចេញពីតុលាការកំពូលរបស់ក្រុងហុងកុង ។ ... Read More »

រថយន្តChevrolet និង GMC សរុប៧លានគ្រឿង មានបញ្ហាពោងសុវត្ថិភាព នឹងហៅចូលមកវិញនៅជុំវិញពិភពលោក

អន្តរជាតិ៖ ក្រុមហ៊ុនរថយន្តរបស់អាមេរិក General Motors (GM) ក្រោយពីទីភ្នាក់ងារសុវត្ថិភាពដឹកជញ្ជូនអាមេរិករកឃើញថា អាចមានបញ្ហាពោងសុវត្ថិភាព បានសម្រេចនឹងនូវហៅរថយន្តសរុប ៧លានគ្រឿងចូលមកវិញ នៅជុំវិញពិភពលោក។ ទីភ្នាក់ងារជាតិផ្នែកសុវត្ថិភាពដឹកជញ្ជូនអាមេរិក NHTSA នៅថ្ងៃចន្ទទី២៣ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ បាននិយាយថា ... Read More »

ក្រោយសភាបារាំង អនុម័តច្បាប់សន្តិសុខថ្មី គណៈកម្មាការអឺរ៉ុប ចេញសេចក្តីព្រមានដល់រដ្ឋាភិបាលលោក ម៉ាក្រុង ពីផលប៉ះពាល់លើសេរីភាពសារព័ត៌មាន

អន្តរជាតិ៖ ទីភ្នាក់ងារព័ត៌មាន RT នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកាឆ្នាំ២០២០នេះ បានចុះផ្សាយថា បន្ទាប់ពីសភាបារាំង បានបោះឆ្នោតអនុម័តលើច្បាប់សន្តិសុខថ្មី ស្តីពីការហាមឃាត់ក្នុងការផ្សព្វផ្សាយរូបភាពមន្ត្រីប៉ូលីស ដែលកំពុងបំពេញភារកិច្ចនោះ គណៈកម្មាការអឺរ៉ុប ចេញសេចក្តីព្រមានដល់រដ្ឋាភិបាលបារាំង ពីកាតព្វកិច្ចរបស់ខ្លួនដើម្បីធានាឲ្យក្រុមអ្នកសារព័ត៌មាន អាចបំពេញការងារដោយសេរី ... Read More »

ក្នុងរយៈពេលត្រឹមតែ២៤ ម៉ោងប៉ុណ្ណោះ! សហរដ្ឋអាមេរិករកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីៗជាង ១៧ម៉ឺនករណី

អន្តរជាតិ៖ បើតាមការដកស្រង់ទិន្នន័យពីគេហទំព័ររបស់ Worldometer នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ជាកំណត់ត្រាថ្មីមួយសម្រាប់សហរដ្ឋអាមេរិក ក្នុងរយៈពេលត្រឹមតែ២៤ ម៉ោងប៉ុណ្ណោះរកឃើញករណីឆ្លង COVID-19ថ្មី រហូតដល់ទៅ ១៧២,១០៣ករណីខណៈអ្នកជំងឺ៩៧២នាក់ទៀតបានបាត់បង់ជីវិត នៅក្នុងកំឡុងពេលដូចគ្នានេះ។ ប្រភពដដែលបន្តថា ... Read More »