ក្រុមជម្រើសជាតិអុីតាលីមានឱកាសឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍យូរ៉ូ២០២០ ក្រោយពីយកឈ្នះក្រុមជម្រើសជាតិអេស្ប៉ាញដោយបាល់កាត់សេចក្តីប៉េណាល់ទី៤ទល់២កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ កក្កដានេះ។ ជ័យជម្នះនេះធ្វើឲ្យអុីតាលីក្លាយជាក្រុមដែលឡើងដល់វគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍យូរ៉ូនេះជាលើកទី៤ ។ យោងតាមការចេញផ្សាយរបស់ BBC Sport បានឲ្យដឹងថា ការប្រកួតរវាងក្រុមអុីតាលីនឹងក្រុមអេស្ប៉ាញក្នុងវគ្គ៤ក្រុមចុងក្រោយនេះគឺមានភាពជក់ចិត្ត និងស្វិតស្វាញជាខ្លាំង ព្រោះសុទ្ធតែក្រុមខ្លាំងដូចគ្នា ប៉ុន្តែការប្រកួតនេះអេស្ប៉ាញហាក់ដូចជាសម្រុក និងគ្រប់គ្រងបាល់ច្រើនជាងរហូតដល់៧០ភាគរយ ខណៈដែលអុីតាលីមានតែ៣០ភាគរយប៉ុណ្ណោះ។ ... Read More »
ព័ត៌មានអន្តរជាតិ
កំណត់ត្រាថ្មីរបស់ប្រទេសឥណ្ឌូនេស៊ី៖ ខណៈរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួនជាង ៣ម៉ឺនករណី និងស្លាប់៧២៨នាក់ ក្នុងមួយថ្ងៃ
អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃអង្គារ ទី០៦ ខែកក្កដាឆ្នាំ២០២១ បានដកស្រង់ចេញផ្សាយពីអាជ្ញាធរឥណ្ឌូណេស៊ី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានកត់ត្រារកឃេីញករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៣១,១៨៩ករណី ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន។ ជាមួយគ្នានេះ អាជ្ញាធរឥណ្ឌូនេស៊ី ក៏បានប្រកាសពីអ្នកជំងឺស្លាប់ថ្មីចំនួន៧២៨នាក់បន្ថែមទៀត ខណៈអ្នកជំងឺព្យាបាលជាសះស្បើយចំនួន ... Read More »
គ្រោះថ្នាក់ធ្លាក់យន្តហោះនៅតំបន់ភាគខាងកើតរុស្ស៊ី អ្នកដំណើរ ២៨នាក់ស្លាប់
ប្រព័ន្ធផ្សព្វផ្សាយរុស្សុីបានផ្សាយថា អ្នកដំណើរ២៨នាក់នៅលើយន្តហោះ Antonov An-26 បានធ្លាក់នៅតំបន់ភាគខាងកើតរុស្ស៊ី គឺស្លាប់ទាំងអស់។ សារព័ត៌មានរ៉យទ័របានផ្សាយថា អ្នកដំណើរ២៨នាក់នៅលើយន្តហោះ Antonov An-26 បានធ្លាក់នៅតំបន់ភាគខាងកើត នាថ្ងៃទី ៦ខែកក្កដា ។ តាមការក្រសួងគ្រប់គ្រងគ្រោះអាសន្នរុស្ស៊ី ... Read More »
៤ប្រទេសក្នុងតំបន់អាស៊ានរងការវាយប្រហារដោយវីរុសកូវីដ-១៩ បំប្លែងថ្មី Delta
ឥណ្ឌាបានឆ្លងផុតដំណាក់កាលអាក្រក់បំផុតនៃការឆ្លងរាលដាលកូវីដ-១៩លើកទីពីរ ប៉ុន្តែវីរុសបំប្លែងខ្លួនថ្មី Delta បានធ្វើឲ្យប្រទេសមួយចំនួននៅក្នុងតំបន់ប្រឈមនឹងការឆ្លងខ្ពស់។ សារព័ត៌មាន BBC បានផ្សាយថា តាមអង្គការសុខភាពពិភពលោកWHO បានប្រកាសថា វីរុសបំប្លែងខ្លួនថ្មីបានឆ្លងរាលដាលយ៉ាងខ្លាំងមិនធ្លាប់មានពីមុនមក ។ វីរុសបំប្លែងថ្មីបានឆ្លងរាលដាលដល់៩៨ប្រទេសហើយនៅជុំវិញពិភពលោក ពិសេសគឺនៅតំបន់ដែលមានពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ ប្រទេសមួយចំនួននៅជិតខាងប្រទេសឥណ្ឌា ... Read More »
ស្លាប់កើនឡើងខ្ពស់ដោយកម្តៅក្តៅខ្លាំងនៅអាមេរិកនិងកាណាដា
មន្ត្រីអាមេរិក និងកាណាដា បានប្រកាសថា ក្នុងរយៈមួយខែកន្លងមកមានករណីស្លាប់ជាច្រើនដោយសារតែកម្តៅក្តៅខ្លាំងជាប្រវត្តិសាស្ត្រ។ អភិបាលរដ្ឋ British Columbia លោកស្រី Lisa Lapointe បាននិយាយទៅកាន់សារព័ត៌មាន Guardian របស់អង់គ្លេសថា «មកទល់ពេលនេះមានមនុស្ស៩១៧នាក់ស្លាប់។ យើងបានប្រកាសព័ត៌មានពីអាកាសធាតុក្តៅខ្លាំងក្នុងរយៈពេល១សប្តាហ៍កន្លងមកនៅក្នុងរដ្ឋ ... Read More »
អគ្គិភ័យឆាបឆេះរោងចក្រគីមីនៅប្រទេសថៃ៖ ធ្វើឱ្យអ្នកពន្លត់អគ្គិភ័យស្ម័គ្រចិត្តមា្នក់ស្លាប់ និងមនុស្ស ២០នាក់ផ្សេងទៀតរងរបួស
អន្តរជាតិ៖ រោងចក្រគីមី មួយកន្លែងនៅក្នុងស្រុក បាង ភ្លី (Bang Phli) នៃខេត្ត សាមុត ប្រាកាណ (Samut Prakan) ប្រទេសថៃ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បន្ទាប់មកក្រុមអ្នកពន្លត់អគ្គិភ័យនៅក្នុងប្រទេសថៃ ... Read More »
ករណីឆ្លងជំងឺកូវីដ-១៩ នៅប្រទេសថៃ ថ្ងៃនេះ! រកឃើញមនុស្ស ជាង៥ពាន់នាក់បន្ថែមទៀត ខណៈអ្នកជំងឺកូវីដ ៥៧នាក់ស្លាប់
អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post បានដកស្រង់ចេញផ្សាយពីមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅព្រឹកថ្ងៃអង្គារ ទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ... Read More »
គ្រូបង្វឹកក្រុម Man City មិនឲ្យ Ferran Torres និងRodri ចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកនោះទេ
លោក Pep Guardiola គ្រូបង្វឹករបស់ក្រុមមេឃខៀវ Manchester City បានបង្ហើបឱ្យដឹងថា ក្លិបរបស់លោកបានរារាំងកីឡាករ Rodri និង FerranTorres ពីការតំណាងឲ្យប្រទេសអេស្ប៉ាញក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកហើយបាននិយាយថា ក្លិបផ្សេងទៀតគួរតែធ្វើដូចគ្នានេះដែរដើម្បីការពារកីឡាករកុំឲ្យ លេងខ្លួនហួសហេតុពេកចំពោះការឲ្យកីឡាករទៅចូលរួមដើម្បីការពារការឆ្លងជំងឺកូវីដ-១៩។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ ... Read More »
កីឡាករលេខ១ពិភពលោក Djokovic យកឈ្នះ Cristian Garin ក្នុងកម្មវិធីWimbledon ឡើងវគ្គបន្ត
កីឡាករវាយតឺន្នីសលំដាប់កំពូលពិភពលោក Novak Djokovic បានប្រជែងយកឈ្នះកីឡាករ Cristian Garin របស់ឈីលីជាមួយនឹងជ័យជម្នះ ៦-២, ៦-៤ និង ៦-២ ដើម្បីឈានទៅវគ្គ៨ក្រុមចុងក្រោយនៃកម្មវិធីWimbledon និងរក្សាការពារតំណែងជើងឯករបស់ខ្លួន។ យោងតាមសារព័ត៌មាន AFP ... Read More »
ស្លាប់១៥០នាក់ដោយការបាញ់ប្រហារនៅទិវាឯករាជ្យអាមេរិក
នៅក្នុងទិវាឯករាជ្យអាមេរិក កាលពីថ្ងៃទី៤ខែកក្កដា មានករណីហិង្សាកើតឡើង ពាក់ព័ន្ធនឹងកាំភ្លើងជាង៤០០ករណីបណ្តាលឲ្យមានអ្នកស្លាប់ដល់ទៅ១៥០នាក់។ តាមតួលេខរបស់“Gun Violence Archive” មានឯកទេសតាមដានសកម្មភាពហិង្សាដោយកាំភ្លើងនៅអាមេរិក បានបញ្ជាក់ថា ក្នុងរយៈពេលពីថ្ងៃទី២ដល់ថ្ងៃទី៧ខែកក្កដា គឺចំពេលទិវាឯករាជ្យអាមេរិក មានការបាញ់ប្រហារដល់ទៅ ៤០០ករណីទូទាំងប្រទេស។ នៅទីក្រុងញូវយ៉ក មានករណីផ្ទុះអាវុធ២១លើក ... Read More »
Tajikistan បញ្ជូនកម្លាំងទាហាន ២ម៉ឺននាក់ការពារតាមបណ្តោយព្រំដែនជាប់អាហ្វហ្គានីស្ថាន
នៅថ្ងៃទី៥ ខែកក្កដា អ្នកនាំពាក្យប្រធានាធិបតី Tajikistan បានឱ្យដឹងថា ប្រទេសនេះបានបន្ថែមកម្លាំងទាហាន២ម៉ឺននាក់ទៅកាន់ព្រំដែនជាប់ប្រទេសអាហ្វហ្គានីស្ថាន ក្រោយពេលមានកម្លាំងទាហានអាហ្វហ្គានីស្ថានរាប់ពាន់នាក់ភៀសខ្លួនចូលក្នុងប្រទេសតាជីគីស្ថាន។ នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា «ស្ថានភាពនយោបាយ សន្តិសុខនៅតំបន់ព្រំដែនជាប់អាហ្វហ្គានីស្ថាននិងTajikistan កាន់តែអាក្រក់ទៅ ។ ប្រមុខដឹកនាំប្រទេស Tajikistan បានបញ្ជាដល់គណៈកម្មការសន្តិសុខជាតិ ... Read More »
ពលរដ្ឋឥណ្ឌា២.៥០០នាក់ចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ក្លែងក្លាយ
មន្ត្រីឥណ្ឌាបានប្រកាសឲ្យដឹងថា មានមនុស្សរាប់ពាន់នាក់ត្រូវគេបោកប្រាស់ឲ្យចាក់វ៉ាក់សាំងក្លែងក្លាយនៅតាមទីចាក់វ៉ាក់សាំងខុសច្បាប់ ដែលបង្កើតឡើងដោយជនខិលខូច។ សារព័ត៌មាន CNNបានផ្សាយថា មន្ត្រីនៅទីក្រុង មុមបៃ បានបើកការស្រាវជ្រាវពីការបើកទីតាំងចាក់វ៉ាក់សាំងខុសច្បាប់ បោកប្រាស់ប្រជាជន។ សកម្មភាពស្រាវជ្រាវត្រូវបានធ្វើឡើងក្រោយពេលពលរដ្ឋមានការសង្ស័យសួរនាំពីលិខិតចាក់វ៉ាក់សាំងដែលពួកគេទទួលបានក្រោយការចាក់។ លោក Vishal Thakur មន្ត្រីប៉ូលិសក្នុងទីក្រុងមុមបៃបានឱ្យដឹងថា ទីតាំងចាក់វ៉ាក់សាំងក្លែងក្លាយ ... Read More »
ខ្លាំងប៉ះខ្លាំង! អុីតាលីប្រជែងជាមួយអេស្ប៉ាញដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រយូរ៉ូ២០២០នៅរាត្រីនេះ
ការប្រកួតវគ្គ៤ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ដណ្តើមជើងឯកយូរ៉ូ២០២០នៅរាត្រីនេះ បានចាប់ផ្តើមហើយ ក្នុងនោះក្រុមជម្រើសជាតិអុីតាលីត្រូវធ្វើការធ្ងន់ដោយប៉ះក្រុមម្ចាស់ជើងឯក៣សម័យកាលអេស្ប៉ាញ នៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី៧ កក្កដានេះ។ យោងតាមតារាងផ្គូរផ្គងរបស់ soccerway បានបង្ហាញថា ក្រោយពីរកឃើញ៤ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីសប្តាហ៍មុនការប្រកួតជម្រុះបានចាប់ផ្តើម។ អុីតាលីជាក្រុមខ្លាំងនៅរដូវកាលនេះដោយមិនទាន់ស្គាល់រសជាតិចាញ់ទាល់តែសោះ ក្នុងនោះក្រុមជម្រើសជាតិអុីតាលីក្នុងវគ្គជម្រុះតាមពូលគឺឈ្នះទួរគី៣ទល់០, ឈ្នះស្វ៊ីស៣ទល់០ និងឈ្នះវែល១ទល់០។ ចូលដល់វគ្គ១៦ក្រុមចុងក្រោយ អុីតាលីបន្តឱកាសយកឈ្នះក្រុមខ្លាំងអូទ្រីស២ទល់១ក្នុងម៉ោងបន្ថែម។ ... Read More »
Sergio Ramos កាន់តែខិតជិតផ្ទេរទៅក្លិប Paris Saint-Germain
ចាប់តាំងពីថ្ងៃទី១ ខែកក្កដាមក កីឡាករ Sergio Ramos បានក្លាយជាកីឡាករទំនេរ ក្នុងការផ្ទេរឥតគិតថ្លៃជាផ្លូវការ ហើយអតីតប្រធានក្រុម Real Madrid រូបនេះជិតបានចូលរួមជាមួយក្លិបថ្មីហើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MARCA កាលពីយប់ថ្ងៃទី៥ កក្កដាម្សិលមិញ។ ... Read More »
គ្រាន់តែដឹងថាប៉ះជាមួយអ្នកវិជ្ជមានកូវីដ-១៩ភ្លាម នាយករដ្ឋមន្ត្រីថៃត្រូវធ្វើចត្តាឡីស័កបើទោះបីចាក់វ៉ាក់សាំងរួចរាល់ក្តី
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធចាន់អូចា ត្រូវធ្វើចត្តាឡីស័ករយៈពេល១សប្តាហ៍នៅក្នុងផ្ទះក្រោយពីប៉ះពាល់ជាមួយអ្នកដែលមានវិជ្ជមានកូវីដ-១៩ ។ សារព័ត៌មាន Bloomberg នៅថ្ងៃទី៥ខែកក្កដា បានផ្សាយថា នាយករដ្ឋមន្ត្រីបានប៉ះពាល់ជាមួយមនុស្ស ដែលក្រោយមកធ្វើតេស្តវិជ្ជមានកូវីដ-១៩ ។ ការប៉ះពាល់អ្នកវិជ្ជមានកូវីដ-១៩នេះនៅក្នុងពេលដែលលោកនាយករដ្ឋមន្ត្រីចូលរួមព្រឹត្តិការណ៍បើកទ្វារតំបន់ទេសចរណ៍នៅភូកេតឡើងវិញ។ នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធគឺបានចាក់វ៉ាក់សាំងរួចរាល់ពីរដូសហើយរបស់ក្រុមហ៊ុន ... Read More »
ពេលប៉ះទង្គិចគ្នាជាមួយក្រុមតាលីបង់ ទាហានអាហ្វហ្គានីស្ថានជិត១ពាន់នាក់រត់ភៀសខ្លួនទៅកាន់ Tajikistan
គណៈកម្មការសន្តិសុខជាតិ Tajikistan បានប្រកាសឱ្យដឹងថា មានទាហានអាហ្វហ្គានីស្ថានជិត១ពាន់នាក់បានរត់ភៀសខ្លួនទៅកាន់ប្រទេសជិតខាងនៅព្រឹកថ្ងៃទី៥ខែកក្កដា ក្រោយប៉ះទង្គិចគ្នាជាមួយក្រុមតាលីបង់។ កម្លាំងទាហានអាមេរិកនិងទាហានអន្តរជាតិបានដកចេញពីអាហ្វហ្គានីស្ថានទាំងអស់ ទាំងនោះហើយបានធ្វើឱ្យក្រុមតាលីបង់បើកការវាយប្រហារជាច្រើនកន្លែងនៅតំបន់ភាគខាងជើងប្រទេសប៉ុន្មានថ្ងៃចុងក្រោយនេះ។ ក្រុមតាលីបង់បានបើកផ្លូវទៅកាន់ប្រទេស Tajikistan តាំងពីចុងខែមិថុនា ។ នៅថ្ងៃទី៥ខែកក្កដា គណៈកម្មការសន្តិសុខជាតិ Tajikistan បានប្រកាសថា ... Read More »
អាមេរិកបំផ្ទុះកម្ទេចចអគារខុនដូដែលនៅសេសសល់មុនពេលព្យុះចូលមកដល់(មានវីដេអូ)
ផ្ទៃនៃអគារខុនដូកម្ពស់១២ជាន់ដែលបានបាក់ស្រុតកាលពីថ្ងៃទី ២៤ខែមិថុនានៅទីក្រុង Mianmi រដ្ឋ Florida សហរដ្ឋអាមេរិក ពេលនេះបានបំផ្ទុះបំផ្លាញទាំងស្រុងហើយ ដោយខ្លាចបង្កគ្រោះថ្នាក់បន្ថែមពេលខ្យល់ព្យុះចូលមកដល់។ កន្លងមក សកម្មភាពស្វែងរកអ្នកបាត់ខ្លួនត្រូវបានផ្អាក ដោយសារតែខ្លាចអគារខុនដូ Champlain Towers South ដែលនៅសេសសល់អាចបាក់ស្រុតគ្រប់ពេលវេលា ... Read More »
ឥណ្ឌូនេស៊ី ៖ ជនបរទេសដែលបានចាក់វ៉ាក់សំាងរួចទើបអនុញ្ញាតឲ្យចូលស្រុក
ឥណ្ឌូនេស៊ីបានសម្រេចហាមប្រាមជនបរទេសទាំងឡាយណាដែលមិនទាន់បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចូលក្នុងប្រទេសរបស់ខ្លួននោះឡើយ។ ការហាមប្រាមនេះគឺជាការខិតខំដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទ Delta ដែលអាចឆ្លងចូលពីជនបរទេស។ សារព័ត៌មាន Nikkei Review នៅថ្ងៃទី៥ខែកក្កដា បានដកស្រង់ប្រភពព័ត៌មានពីគណៈកម្មការប្រឆាំងកូវីដ-១៩ ដែលបានឱ្យដឹងថា ជនបរទេសដែលចង់ចូលក្នុងទឹកដីឥណ្ឌូនេស៊ីគឺត្រូវតែចាក់វ៉ាក់សាំងរួចរាល់ទាំងពីរដូស។ មិនតែប៉ុណ្ណោះគឺត្រូវតែមានលិខិតបញ្ជាក់ពីការធ្វើតេស្តងវិជ្ជមានកូវីដ-១៩ផងដែរ ។ បើទោះបីបានចាក់វ៉ាក់សាំងរួច ... Read More »
ក្រោយទិញអស់ ១៤៣លានផោន Barcelonaប្រកាសលក់ Philippe Coutinho ត្រឹមតែ២១លានផោនពេលនេះ
យោងតាមប្រភពព័ត៌មានDailymail ក្លិបបាល់ទាត់ Barcelona ប្រកាសលក់កីឡាករប្រេស៊ីល Philippe Coutinho ត្រឹមតម្លៃតែ២១លានផោនប៉ុណ្ណោះ ដោយកាលពីបីឆ្នាំកន្លះមុន ពួកគេបានទិញកីឡាករនេះក្នុងតំលៃរហូតដល់ទៅ ១៤៣លានផោន។ ក្លិបយក្សអេស្ប៉ាញ Barcelona បានចាយលុយច្រើនសន្ធឹកសន្ធប់ទិញ Philippe Coutinho កាលពីឆ្នាំ២០១៨ ... Read More »
ក្រុមចចក Wolves ប្រម៉ាញ់បានខ្សែបំរើ Francisco Trincao ពីក្រុមBarcelona
ខ្សែបំរើ ស្លាបសញ្ជាតិព័រទុយហ្គាល់ Francisco Trincao របស់ក្រុម Barcelona បានមកចូលរួមលេងជាមួយនឹងក្រុមចចករោមមាសWolves របស់អង់គ្លេសក្នុងលក្ខណៈខ្ចីជើងពេញមួយរដូវកាល។ គេហទំព័រផ្លូវការរបស់ក្លិប Wolves បានប្រកាសថា Francisco Trincaoគឺជាកីឡាករទី២ហើយដែលក្លិបបានទិញយកមកពង្រឹងក្លិបសម្រាប់រដូវកាលថ្មី បន្ទាប់ពីកីឡាករ Yerson Mosquera ខ្សែការពារសញ្ជាតិកូឡុំប៊ី។ លោក ... Read More »
ក្លិប Crystal Palace សម្រេចតែងតាំងអតីតកីឡាករក្រុមកាំភ្លើងធំ Patrick Vieira ជាអ្នកចាត់ការទូរទៅថ្មី
ក្លិបបាល់ទាត់ Crystal Palace បានជ្រើសរើសយកលោក Patrick Vieira អតីតកីឡាករក្រុមកាំភ្លើងធំArsenal ជាអ្នកចាត់ការទូរទៅថ្មីដើម្បីជំនួសតំណែងរបស់លោក Roy Hodgson។ អតីតប្រធានក្រុម Arsenalវ័យ៤៥ឆ្នាំនេះបានចុះហត្ថលេខាដឹកនាំក្រុម Crystal Palace រយៈពេល៣ឆ្នាំបន្តតំណែងរបស់លោក Roy Hodgsonដែលបានចាកចេញពីក្លិបកាលពីថ្ងៃទី១៨ខែឧសភាកន្លងទៅ។ លោក ... Read More »
ទិវាឯករាជ្យអាមេរិក៖ «រាល់សកម្មភាពដូចជាប្រទេសមិនដែលមានកូវីដ-១៩»
ប្រធានាធិបតីអាមេរិក លោក បៃឌិន នៅថ្ងៃទី៤ខែកក្កដា (ពេលវេលាអាមេរិក)បានប្រារព្ធទិវាឯករាជ្យ លើកទី ២៤៥ ដោយបានបើកទ្វារសេតវិមាន រៀបចំពិធីជប់លៀងដ៏ធំ ហើយអំពាវនាវដល់ពលរដ្ឋអាមេរិក បំពេញភារកិច្ចរបស់ខ្លួនដើម្បីបញ្ចប់កូវីដ-១៩ ជារៀងរហូត «គឺការចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា»។ ប្រធានាធិបតីបៃឌិន បានថ្លែងសុន្ទរកថានៅសេតវិមានដោយមាន ... Read More »
Update ៖ ធ្លាក់យន្តហោះនៅហ្វុីលីពីន អ្នកស្លាប់កើនឡើង៤៥នាក់ហើយ
នៅថ្ងៃទី៥ខែកក្កដា តាមតួលេខចុងក្រោយរបស់សារព័ត៌មាន Philstar បានផ្សាយថា ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់យន្តហោះដឹកជញ្ជូនយោធាបានកើនឡើង ៤៥នាក់ និងអ្នករងរបួស៥៣នាក់។ នេះជាគ្រោះថ្នាក់យន្តហោះដឹកជញ្ជូនយោធាសម្លាប់មនុស្សច្រើនបំផុតនៅក្នុងប្រទេសហ្វុីលីពីន។ តាមតួលេខរបស់ក្រសួងការពារជាតិហ្វុីលីពីន បានបញ្ជាក់ថា យន្តហោះដែលជួបគ្រោះថ្នាក់មានមនុស្សជិះ ៩៦នាក់ ជាមួយគ្នានោះមានអ្នកស្លាប់៣នាក់និងរបួស៤នាក់ជាពលរដ្ឋរស់នៅលើដី តំបន់ដែលយន្តហោះធ្លាក់។ មនុស្ស៥នាក់នៅបាត់ខ្លួននៅឡើយទេ។ ... Read More »
Update ៖ ចំនួនអ្នកស្លាប់ដោយធ្លាក់យន្តហោះនៅហ្វុីលីពីន កើនឡើងដល់២៩នាក់
មន្ត្រីយោធាហ្វុីលីពីននៅយប់ថ្ងៃទី ៤ខែកក្កដា បានប្រកាសឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ធ្លាក់យន្តហោះយោធាកើនឡើងដល់ទៅ២៩នាក់ របួសប្រមាណ៥០នាក់និងបាត់ខ្លួន១៧នាក់ ។ លោក William Gonzales មន្ត្រីយោធាបានឱ្យដឹងថា នេះជាថ្ងៃឈឺចាប់បំផុតរបស់យោធាហ្វុីលីពីន ប៉ុន្តែលោកសង្ឃឹមថានឹងរកឃើញអ្នកនៅរស់។ សកម្មភាពជួយសង្គ្រោះនៅតែបន្តធ្វើឡើង ចំណែកអ្នកស្លាប់អាចនឹងកើនឡើងដោយមានអ្នករងរបួសធ្ងន់ជាច្រើន នាក់។ ... Read More »
ស្លាប់២៥នាក់ដោយការបាញ់ប្រហារគ្នារវាងកម្លាំងទាហានមីយ៉ាន់ម៉ានឹងក្រុមប្រឆាំង
កម្លាំងសន្តិសុខមីយ៉ានម៉ា បានសម្លាប់មនុស្ស២៥នាក់ពេលប៉ះទង្គិចគ្នាជាមួយក្រុមកម្លាំងទាហានស្ថិតនៅក្នុងស្រុក Depayin មានចម្ងាយពីទីក្រុង ណៃពីដោ ប្រមាណ៣០០គីឡូម៉ែត្រ នៅភាគខាងជើង នាថ្ងៃទី៣ខែកក្កដា ។ នៅថ្ងៃទី ៤ខែកក្កដា សារព័ត៌មាន Global New Light ... Read More »
ម៉ាឡេស៊ី ប្រើលួសបន្លាឡោមព័ទ្ធទីតាំងបិទខ្ទប់
មន្ត្រីម៉ាឡេស៊ី បានអនុម័តវិធានការតឹងតែងបំផុតក្នុងតំបន់បិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ នៅតំបន់ Klang ដែលមានពលរដ្ឋជាង ៨លាននាក់រស់នៅ គឺស្ថិតនៅក្រោមការបិទខ្ទប់ខ្លាំងជាងគេ។ ខណ្ឌចំនួន៩នៅក្នុងរដ្ឋ Selangor និង ទីតាំង១៤កន្លែងផ្សេងទៀតនៅក្នុងរាជធានីកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដាក់នៅក្នុងភាពអាសន្នដែលត្រូវបិទខ្ទប់ចាប់តាំងពីថ្ងៃទី ៣ខែកក្កដា ... Read More »
ហ្វុីលីពីន៖ យន្តហោះយោធាធ្លាក់ចេញពីផ្លូវឆាបឆេះស្លាប់១៧នាក់
យន្តហោះយោធាហ្វុីលីពីនជួបគ្រោះថ្នាក់ដែលមានអ្នកដំណើរ៩២នាក់ ក្នុងនោះស្លាប់១៧នាក់ និងជាង៤០នាក់សង្គ្រោះចេញពីយន្តហោះទាន់ពេលវេលា ។ គ្រោះថ្នាក់ខាងលើកើតឡើងនៅក្នុងខេត្ត Sulu ដែលជាទីតាំងឈរជើងរបស់ក្រុមភេរវកម្ម Abu Sayyaf ស្ថិតនៅតំបន់ភាគខាងត្បូងប្រទេសនេះ។ មេបញ្ជាការកងទ័ពហ្វីុលីពីន ឧត្តមសេនីយ៍ Cirilito Sobejana បានឱ្យដឹងថា ... Read More »
ព្យុះជិតមកដល់ អាមេរិកពន្លឿនការស្វែងរកជនរងគ្រោះដោយការបាក់ស្រុតអគារនៅFlorida
នៅពេលនេះក្រុមជំនាញនឹងបំផ្លាញអគារខុនដូ Champlain Towers South នៅរដ្ឋFlorida អាមេរិក ឲ្យបានលឿនបំផុតខណៈព្យុះត្រូពិកកំពុងតែឆ្ពោះមកកាន់តំបន់នេះ។ នៅថ្ងៃទី ៣ខែកក្កដា ក្រុមជួយសង្គ្រោះបានខិតខំស្វែងរកអ្នកដែលបាត់ខ្លួនក្នុងហេតុការណ៍គ្រោះថ្នាក់បាក់ស្រុតអគារនៅរដ្ឋ Florida ។ នៅពេលនេះក្រុមជំនាញកំពុងតែត្រៀមបំផ្លាញអគារដែលនៅសេសសល់ ដោយសារតែ អគារមិនមានសុវត្ថិភាពទៀតឡើយ។ ... Read More »
កម្លាំងសន្តិសុខអាមេរិកចាប់ក្រុមប្រដាប់អាវុធ១១នាក់
មនុស្ស១១នាក់ដែលតាំងខ្លួនថាជាក្រុមទាហានប្រជាជនប្រដាប់ដោយអាវុធ ត្រូវបានចាប់ខ្លួននៅថ្ងៃទី ៣ខែកក្កដា ក្រោយការប៉ះទង្គិចគ្នាជាមួយកម្លាំងប៉ូលិសនៅពាក់កណ្តាលយប់ ធ្វើឲ្យផ្លូវល្បឿនលឿនត្រូវបិទជាបណ្តោះអាសន្នចំពេលអាមេរិកឈប់សម្រាកក្នុងទិវាឯករាជ្យជាតិ ។ ក្រុមប្រដាប់អាវុធដែលបានចាប់ខ្លួនគឺជាសមាជិករបស់ក្រុម Rise of the Moors ដែលជាក្រុមមិនត្រូវបានរដ្ឋអំណាចអាមេរិកទទួលស្គាល់ឡើយ។ ការប៉ះទង្គិចគ្នាកើតឡើង នៅវេលាម៉ោង១រំលងអធ្រាត្រ ក្រោយកម្លាំងប៉ូលិសបានមើលឃើញរថយន្តពីរគ្រឿងឈប់ ... Read More »
Coutinho ពិចារណាចេញពី Barcelona ទៅ AC Milan បន្ទាប់ពីមិនសូវបានបង្ហាញខ្លួនលើទីលាន
កីឡាករ Philippe Coutinho ត្រូវបានគេផ្សារភ្ជាប់ជាមួយក្លិប AC Milan ហើយពេលនេះក្រុមខ្លាំងនៅ Serie A មួយនេះកំពុងពិចារណាក្នុងការផ្លាស់ប្តូរកីឡាករឆ្នើមរបស់ក្រុម Barcelona រូបនេះនៅរដូវក្តៅ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA ។ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច