ពិធីស្បថចូលកាន់តំណែងប្រធានាធិបតីអាមេរិក របស់លោក ចូបៃឌិន និងធ្វើឡើងនៅថ្ងៃទី២០ខែមករាឆ្នាំ២០២១។ នៅពេលនេះក្រសួងការពារជាតិអាមេរិកបារម្ភយ៉ាងខ្លាំងដោយសារតែ ខ្លាចប្រធានាធិបតីជិតបញ្ចប់មកទល់ពេលនេះ លោកត្រាំនៅមិនទាន់ព្រមទទួលស្គាល់ពីការបរាជ័យរបស់ខ្លួននៅឡើយទេ។ មិនតែប៉ុណ្ណោះ ក្រុមអ្នកគាំទ្រលោកត្រាំក៏បានប្រកាសថានឹងរៀបចំពិធីស្បថចូលកាន់តំណែងឲ្យលោកត្រាំ នៅថ្ងៃទី២០ខែមករាដូចគ្នា ។ ចំណុចទាំងនោះហើយបានជាក្រសួងការពារជាតិអាមេរិក បានពិភាក្សា ពីយុទ្ធសាស្ត្រ ... Read More »
ព័ត៌មានអន្តរជាតិ
លិចទូកដឹកអ្នកដំណើរដោយសារខ្យល់ខ្លាំងនៅ អ៊ុយហ្គានដាស្លាប់២៦នាក់
យ៉ាងហោចណាស់ក៏មានមនុស្ស២៦នាក់ ស្លាប់ដោយការលិចទូកដឹកអ្នកដំណើរនៅដងទន្លេAlbert ស្ថិតនៅក្នុងប្រទេសអ៊ុយហ្គានដា មូលហេតុដោយសារតែខ្យល់ខ្លាំង។ សារព័ត៌មានGuardian នៅថ្ងៃទី២៦ខែធ្នូបានដកស្រង់សំដី មន្ត្រីអ៊ុយហ្គានដាបានឲ្យដឹងថា ទូកជួបគ្រោះថ្នាក់ដឹកអ្នកដំណើរ៥០ នាក់បានក្រឡាប់លិចពេល កំពុងធ្វើដំណើរនៅទន្លេ Albert។ កម្លាំងជួយសង្គ្រោះបានជួយមនុស្ស២១នាក់ទាន់ពេលវេលា។ ក្រោយមក ក៏បានរកឃើញសាកសព២៦នាក់ និងមនុស្សមួយចំនួននៅបាត់ខ្លួននៅឡើយ។ ... Read More »
ប្រជាជនអូស្រ្តាលីរាប់រយនាក់នាំគ្នាប្រមូលផ្ដុំនៅថ្ងៃបុណ្យណូអែល លែងខ្លាចឆ្លងកូវីដ-១៩ ត្រូវប៉ូលិសអូស្ដ្រាលីតាមបំបែក (មានវីដេអូ)
អន្តរជាតិ៖ ប៉ូលិសអូស្រ្តាលីផ្នែកបង្រ្កាបកុបកម្ម កាលពីរសៀលថ្ងៃសុក្រទី២៥ ធ្នូម្សិលមិញនេះ បានព្យាយាមបំបែកហ្វូងមនុស្សជាច្រើនរយនាក់ ដែលបានប្រមូលផ្ដុំគ្នា ដើម្បីអបអរពិធីបុណ្យណូអែលនៅឆ្នេរ Bronte ជាឆ្នេរដ៏ពេញនិយមប្រចាំទីក្រុងស៊ីដនី បើទោះបីជាករណីឆ្លងវីរុសកូវីដ-១៩នៅតែបន្ដរាលដាលទូទាំងទីក្រុងមួយនេះក៏ដោយ។ បើយោងតាមរយៈវីដេអូឃ្លីបខ្លីមួយ បានបង្ហាញឲ្យឃើញថា មនុស្សមួយហ្វូងធំដែលភាគច្រើនពាក់មួកណូអែល បាននាំគ្នារាំអបអរយ៉ាងសប្បាយរីករាយ ដោយពុំបានគោរពវិធានការគម្លាតសង្គមនោះទេ ... Read More »
បាញ់ប្រហារនៅរដ្ឋធានី ប៊ែកឡាំង មនុស្ស៣នាក់រងរបួស
យ៉ាងហោចណាស់ក៏មានមនុស្ស៣នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងស្ថានភាពធ្ងន់ ក្រោយការបាញ់ប្រហារ នៅកណ្តាលទីក្រុងប៊ែកឡាំងប្រទេសអាល្លឺម៉ង់។ ការបាញ់ប្រហារកើតឡើងក្រោយរយៈពេល១ថ្ងៃនៃពិធីបុណ្យគ្រឹស្តស្មាស់។ សារព័ត៌មានរ៉យទ័របានដកស្រង់សំដី ស្នងការប៉ូលិសអាល្លឺម៉ង់បានឲ្យដឹងថា ការបាញ់ប្រហារកើតឡើងនៅក្នុងខណ្ឌ Kreuzberg ក្នុងរដ្ឋធានីប៊ែកឡាំងនាព្រឹកថ្ងៃទី២៦ខែធ្នូ (ពេលវេលាក្នុងតំបន់)។ តាមសារព័ត៌មានរ៉យទ័រ មានមនុស្ស៣នាក់របួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះ។ ចំណែកសារព័ត៌មាន ... Read More »
លោកបៃឌិន នឹងបើកព្រំដែនទទួលជនភៀសខ្លួន ឡើងវិញ
ប្រធានាធិបតីជាប់ឆ្នោតថ្មីអាមេរិក លោកបៃឌិន បានសន្យាថា នឹងផ្លាស់ប្តូរច្បាប់ភៀសខ្លួនរបស់រដ្ឋាភិបាលលោកត្រាំ ដោយបើកព្រំដែនឲ្យជនភៀសខ្លួនចូលមកទឹកដីអាមេរិកវិញ។ ប៉ុន្តែដោយខ្លាចជនភៀសខ្លួនសម្រុកមកកាន់ព្រំដែនភាគខាងត្បូងនៅថ្ងៃទី២០ខែមករាឆ្នាំ២០២១ជាពេលវេលាដែលលោកបៃឌិនស្បថចូលកាន់តំណែង លោកបៃឌិនបានប្រកាសថា នឹងមិនទាន់អាចផ្លាស់ប្តូរភ្លាមៗនោះឡើយពាក់ព័ន្ធច្បាប់ អន្តោប្រវេសន៍។ នៅក្នុងពេលឃោសនាបោះឆ្នោត លោកបៃឌិនបានសន្យាថា នឹងកែប្រែច្បាប់អន្តោប្រវេសន៍ របស់លោកត្រាំ។ ប៉ុន្តែនៅពេលនេះលោកបៃឌិន សម្រេចពន្យារពេល ... Read More »
វាយប្រហារនៅថ្ងៃបុណ្យណូអែល ក្នុងប្រទេស Ethiopia អ្នកស្លាប់កើនឡើង២០៧នាក់
ចំនួនអ្ននស្លាប់ដោយការវាយប្រហារក្នុងរដ្ឋ Benishangul-Gumu ភាគខាងលិចប្រទេសEthiopia បណ្តាលឲ្យមានអ្នកស្លាប់កើនឡើងដល់២០៧នាក់ហើយ។ គណៈកម្មការសិទ្ធិមនុស្សEthiopia (EHRC) បានឲ្យដឹងថា ជនរងគ្រោះ ក្នុងការវាយប្រហារនោះមានបុរស១៣៣នាក់ ស្ត្រី៣៥នាក់ មនុស្សចាស់២០ នាក់ និងកុមារ១៧នាក់ ។ ការវាយប្រហារកើតឡើង ... Read More »
ពិភពលោកមានអ្នកឆ្លងកូវីដ-១៩ កើនឡើងជាង៨០លាននាក់ហើយ
តាមតួលេខរបស់គេហទំព័រWorldometers គិតដល់ថ្ងៃទី២៦ខែធ្នូនេះ នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ80.194.841 នាក់ និងស្លាប់1.756.947 នាក់ ។ ជាមួយគ្នានេះក៏មានអ្នកព្យាបាលជាសះស្បើយ56.460.230 នាក់ផងដែរ ។ អាមេរិក នៅតែជាប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេ ដោយកូវីដ-១៩ គឺរហូតដល់ទៅ19.210.166 ... Read More »
ផ្ទុះយ៉ាងខ្លាំង ធ្វើឲ្យគគ្រើក ទីក្រុង Nashville ក្នុងថ្ងៃណូអែល សង្ស័យមានចេតនា
មន្ត្រីអាមេរិក បានឲ្យដឹងថា ការផ្ទុះយ៉ាងខ្លាំង ក្នុងថ្ងៃគ្រឹស្តស្មាស់ នៅទីក្រុង Nashville គឺជាសកម្មភាពមានចេតនា ប៉ុន្តែក្រុមជំនាញកំពុងស្រាវជ្រាវពីការវាប្រហារភេរវកម្ម។ករណីផ្ទុះកើតឡើង នៅវេលាម៉ោង៦ និង៣០ នាទីព្រឹក ថ្ងៃទី២៥ខែធ្នូស្ថិតនៅទីក្រុងNashville រដ្ឋTennessee។ ការផ្ទុះយ៉ាងខ្លាំងធ្វើឲ្យអគារនៅទីក្រុង Nashville ... Read More »
Aubameyang ជំរុញឲ្យកីឡាករវ័យក្មេងរបស់ក្រុម Arsenal ឱ្យមានភាពអត់ធ្មត់
ប្រធានក្រុមកាំភ្លើងធំ កីឡាករ Pierre-Emerick Aubameyang បាននិយាយថា កីឡាករវ័យក្មេងដែលមានបំណងចង់បង្កើនសមត្ថភាពខ្លួនឯងនៅក្រុម Arsenal ត្រូវតែមានភាពអត់ធ្មត់ក្នុងការរង់ចាំសកម្មភាពលេង និងការសហការយ៉ាងល្អក្នុងក្រុម។ ក្រុមកាំភ្លើងធំ Arsenal បានចាប់ផ្តើមរដូវកាលនេះដ៏អាក្រក់បំផុតរបស់ពួកគេក្នុងការប្រកួតក្នុងលីគ រយៈពេលជិតកន្លះសតវត្សរ៍ចាប់តាំងពីរដូវកាល ១៩៧៤-១៩៧៥ និងចុងក្រោយបានឈ្នះការប្រកួតក្នុងទឹកដីមួយប៉ុណ្ណោះកាលពីថ្ងៃទី១ ខែវិច្ឆិកា។ ... Read More »
កីឡាករវាយសីលេខ១ពិភពលោក Momota ត្រឡប់មកទីលានវិញក្រោយពីខកខានដោយសារគ្រោះថ្នាក់ចរាចរណ៍
សារព័ត៌មាន CNA បានផ្សាយកាលពីថ្ងៃទី២៤ ធ្នូ ឆ្នាំ២០២០ថា កីឡាករវាយសីលេខ១ពិភពលោក Kento Momota របស់ជប៉ុនបានចូលទីលានប្រកួតដំបូង ដោយឈ្នះគូប្រកួតរបស់ខ្លួននៅទីក្រុងតូក្យូកាលពីថ្ងៃព្រហស្បតិ៍គឺជិតមួយឆ្នាំបន្ទាប់ពីកីឡាកររូបនេះរងរបួសធ្ងន់ធ្ងរដោយសារគ្រោះថ្នាក់ចរាចរណ៍។ Momota បានផ្តួលកីឡាករ Koshiro Moriguchi ក្នុងលទ្ធផល ... Read More »
កីឡាករឆ្នើមៗរបស់ពិភពលោកនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Australian Open ឆ្នាំ២០២១
យោងតាមការចុះផ្សាយរបស់ CNA កាលពីថ្ងៃទី២៥ ខែធ្នូ បានឲ្យដឹងថា កីឡាករវាយតឺន្នីសឆ្នើមៗនៅលើពិភពលោករួមមានកីឡាការវាយតឺន្នីសWTA លេខ១ Ash Barty និងម្ចាស់ជើងឯកអូឡាំពិក៨សម័យកាល Novak Djokovic នឹងចូលរួមប្រកួតនៅលានក្នុងព្រឹត្តិការណ៍ Australian Open ... Read More »
លោក Mauricio Pochettino ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីក្លិប PSG
លោក Mauricio Pochettino អតីតអ្នកចាត់ការទូទៅរបស់ក្រុម Tottenham គឺជាអ្នកត្រូវបានក្លិបនៅបារាំងទុកចិត្ត និងផ្តល់ឲ្យធ្វើជាគ្រូបង្វឹកក្រុម Paris St-Germain បន្ទាប់ពីលោក Thomas Tuchel ត្រូវបានបណ្តេញចេញពីតំណែង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC ... Read More »
ប្រទេសអារ៉ាប់រួមចាក់វ៉ាក់សាំងកូវីដ-១៩ ផលិតដោយក្រុមហ៊ុនចិន ដល់ពលរដ្ឋឥតគិតថ្លៃ
ប្រទេសអារ៉ាប់រួម (UAE) ក្លាយជាប្រទេសដំបូងគេបង្អស់ លើពិភពលោកដែលចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ផលិតដោយប្រទេសចិនឲ្យពលរដ្ឋរបស់ខ្លួន ដោយឥតគិតថ្លៃ។ ក្រសួងសុខាភិបាល UAE បានប្រកាសថា វ៉ាក់សាំងផលិតដោយក្រុមហ៊ុនSinopharm របស់ចិន ទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់ នៅក្នុងប្រទេសនេះកាលពីដើមខែធ្នូ ក្រោយធ្វើតេស្តលើកចុងក្រោយមានប្រសិទ្ធភាព ៨៦ភាគរយ។ ... Read More »
ក្រុមគ្រូពេទ្យ គុយបាទៅកាន់ប្រទេសប៉ាណាម៉ា ជួយទប់ស្កាត់កូវីដ-១៩
ក្រសួងសុខាភិបាល ប្រទេសប៉ាណាម៉ា បានប្រកាសនៅលើបណ្តាញសង្គមថា ក្រុមគ្រូពេទ្យប្រទេសគុយបា មកកាន់ប្រទេសនេះដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។ តាមសារព័ត៌មាន TTXVN បានផ្សាយថា កាលពីថ្ងៃទី២៤ខែធ្នូ ក្រសួងសុខាភិបាល ប៉ាណាម៉ា បានប្រកាសថា ក្រុមគ្រូពេទ្យ ២២០នាក់ របស់គុយបា ... Read More »
អ្នកដំណើរបរទេសទាំងអស់ បើចង់ទៅហុងកុង អាចនឹងធ្វើចត្តាឡីស័ក រហូតដល់២១ថ្ងៃ
អន្តរជាតិ៖ អាជ្ញាធរក្រុងហុងកុង ដើម្បីទប់ស្កាត់ការរាតត្បាតរបស់ក្រុមវីរុសថ្មីដែលមានអត្រាឆ្លងកម្រិតខ្ពស់ បានបង្កើនរយៈពេលធ្វើចត្តាឡីស័កលើអ្នកដំណើរមកពីបរទេសទាំងអស់ រហូតដល់២១ថ្ងៃ ខណៈកន្លងមកអនុវត្តត្រឹមតែ ១៤ថ្ងៃប៉ុណ្ណោះ។ ខណៈអ្នកដំណើរមកពីចិន និងតៃវ៉ាន់ បន្តធ្វើចត្តាឡីស័ក១៤ថ្ងៃដដែល។ ជាក់ស្តែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋាភិបាលហុងកុង បានលើកឡើងថា រយៈពេលនៃការចេញរោគសញ្ញាកូវីដ-១៩ មានរយៈពេល១៤ថ្ងៃ ... Read More »
ពលរដ្ឋអាមេរិកធ្វើបាតុកម្ម ក្រោយប៉ូលិសបាញ់សម្លាប់ជនជាតិស្បែកខ្មៅម្នាក់
បុរសជនជាតិស្បែកខ្មៅ ដើមកំណើតអាហ្វ្រិក គ្មានអាវុធនៅក្នុងដៃ ត្រូវ កម្លាំងប៉ូលិសនៅទីក្រុងOhio បាញ់សម្លាប់ បង្កឲ្យមានការខឹងសម្បាយ៉ាងខ្លាំងពីក្រុមជនជាតិស្បែកខ្មៅដោយចោទប្រកាន់ថាជាការរើសអើងជាតិសាសន៍។ នៅថ្ងៃទី២៤ខែធ្នូ (ពេលវេលាអាមេរិក) មានក្រុមបាតុករមួយក្រុមបានដង្ហែរក្បួនបាតុកម្ម ដើម្បី គោរពដល់វិញ្ញាណក្ខន្ធ Andre Maurice Hill ... Read More »
ទីបំផុត! លោក អាបេ ចេញមុខសុំទោសជាសាធារណៈក្នុងសំណុំរឿង លេខាលោកចាយលុយរៀបចំពិធីជួបជុំអ្នកគាំទ្រ
អន្តរជាតិ៖ ទីបំផុតនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះ អតីតនាយករដ្ឋមន្ត្រីជប៉ុន អាបេ ស៊ិនហ្សូ នៅមុខសភាជប៉ុន លោកបានចេញមុខសុំទោសជាសាធារណៈក្នុងសំណុំរឿងលេខាលោកចាយលុយរៀបចំពិធីជួបជុំអ្នកគាំទ្រ។ខណៈកាលពីខែមុន លោក អាបេ បដិសេធនៅចំពោះមុខសភាថាការិយាល័យនយោបាយលោកមិនបានបំពានច្បាប់មូលនិធិនយោបាយដ៏តឹងរ៉ឹង។ ប៉ុន្តែនៅថ្ងៃទី២៤ ខែធ្នូ លោកទទួលបានស្គាល់ករណីនេះ តែអះអាងថា ... Read More »
ឆេះទីតាំងយោធាអាមេរិក មនុស្ស ៧ពាន់នាក់ជម្លៀសទៅកាន់តំបន់សុវត្ថិភាព
ទីតាំងយោធាPendletonស្ថិតនៅរដ្ឋ កាលីហ្វ័រនីញ៉ាអាមេរិក រងការឆាបឆេះ នៅព្រឹកថ្ងៃទី២៤ខែធ្នូ(ពេលវេលាអាមេរិក)បង្ខំឲ្យជម្លៀសពលរដ្ឋនៅក្នុងតំបន់ទៅកាន់ទីតាំងមានសុវត្ថិភាព ក្រោយការឆាបឆេះរាលដាលខ្លាំង។ ភ្លើងឆេះព្រៃមានឈ្មោះថា”Creek Fire” បានឆាបឆេះ នៅយប់ថ្ងៃទី២៣ខែធ្នូ (ពេលវេលាអាមេរិក) នៅតាមជើងភ្នំភាគខាងកើត នៃទីតាំងយោធា Pendleton ។ អណ្តាតភ្លើងរាលដាលយ៉ាងឆាប់រហ័ស ... Read More »
អុីរ៉ង់ដាក់ប្រព័ន្ធការពារដែនអាកាសនៅក្បែរទីតាំងរោងចក្របរមាណូ
អុីរ៉ង់បានបង្កើនសកម្មភាពទប់ស្កាត់ការវាយប្រហារពីអាមេរិក ទៅលើទីតាំងបរមាណូរបស់ខ្លួន ដោយ ដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារនៅជិតទីតាំងរោងចក្របរមាណូ។ តាមសារព័ត៌មានAl-Qabas របស់ប្រទេសគុយវែតបានឲ្យដឹងថា រដ្ឋាភិបាលអ៊ុីរ៉ង់បានដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារ ទប់ស្កាត់ការវាយប្រហារពីអាមេរិក នៅតាមរោងចក្របរមាណូស្ថិតនៅក្នុងខេត្តIsfahan។ សកម្មភាពខាងលើរបស់អុីរ៉ង់កើតឡើង ក្រោយពេលទីក្រុងតេអុីរ៉ង់ និងវ៉ាស៊ីនតោនប្រឈមមុខតានតឹងកាន់តែខ្លាំង ក្រោយពេលប្រធានាធិបតីត្រាំ កាលពីថ្ងៃទី២៤ខែធ្នូបានចោទប្រកាន់អុីរ៉ង់នៅពីក្រោយការវាយប្រហារទៅលើស្ថានទូតអាមេរិកនៅរដ្ឋធានីបាដាត ប្រទេសអុីរ៉ាក់។ ... Read More »
Barcelona ពិចារណានាំយក Mustafi ពី Arsenal
សារព័ត៌មាន Marca បានផ្សាយថា កីឡាករ Shkodran Mustafi របស់ក្រុម Arsenal បានក្លាយជាគោលដៅសម្រាប់ក្រុម Barcelona នៅរដូវរងារនេះ ខណៈដែលក្រុម Barcelona កំពុងស្វែងរកការជំនួសកន្លែងរបស់កីឡាករ Gerard ... Read More »
ការធ្វើកោសល្យវិច័យលើសាកសពលោកម៉ារ៉ាដូណាបង្ហាញថាគ្មានដានជាតិអាល់កុល ឬគ្រឿងញៀនទេ
ការិយាល័យរដ្ឋអាជ្ញាក្នុងតំបន់បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការធ្វើកោសល្យវិច័យលើកទី២បានបង្ហាញថា វីរបុរសបាល់ទាត់អាហ្សង់ទីនលោក Diego Maradona មិនបានទទួលទានស្រា ឬគ្រឿងញៀននៅក្នុងប៉ុន្មានថ្ងៃមុនពេលគាត់ស្លាប់ឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport និងសារព័ត៌មានស៊ីនហួរ។ អតីតតារាឆ្នើមជួយឲ្យអាហ្សង់ទីនឈ្នះ World Cup ឆ្នាំ១៩៨៦ ... Read More »
Conor McGregor ត្រូវតស៊ូជាមួយ Dustin Poirier នៅសង្វៀន UFC
សារព័ត៌មាន Marca បានចេញផ្សាយកាលពីដើមសប្តាហ៍នេះថា ប្រធានស្ថាប័ន UFC លោក Dana White បានបញ្ជាក់ថា អ្នកប្រយុទ្ធក្នុងទ្រុង Conor McGregor នឹងវិលត្រឡប់ចូលវិស័យកីឡាវិញដោយត្រូវប្រកួតជាមួយ Dustin Poirier ... Read More »
អតីតអ្នកចាំទី Iker Casillas ត្រឡប់មក Real Madrid វិញក្នុងនាមជាជំនួយការអគ្គនាយករង
ក្លិប Real Madrid បានបញ្ជាក់ថា លោក Iker Casillas បានវិលត្រឡប់មកកាន់ក្លិបវិញដើម្បីចូលរួមជាមួយមូលនិធិ Real Madrid ក្នុងនាមជាជំនួយការអគ្គនាយករង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca កាលពីដើមសប្តាហ៍នេះ។ ព័ត៌មានអំពីការវិលត្រឡប់របស់អតីតអ្នកចាំទីរូបនេះទៅកាន់ទឹកដី ... Read More »
ទីក្រុងស៊ីដនី នៅតែរៀបចំពិធីបាញ់កាំជ្រួចភ្ញីភ្លើងទទួលឆ្នាំថ្មីដដែល
ប្រទេសជាច្រើននៅលើពិភពលោកបានសម្រេចលុបចោលពិធីទទួលឆ្នាំថ្មី និងបាញ់កាំជ្រួចភ្ញីភ្លើង ក្នុងនោះមានឥណ្ឌូនេស៊ីជាដើមបានសម្រេចលុបចោលទាំងស្រុងឲ្យពលរដ្ឋទទួលឆ្នាំថ្មីនៅផ្ទះ។ ដោយឡែក នៅទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីវិញពិធីបាញ់កាំជ្រួចភ្ញីភ្លើងល្អបំផុតនៅលើពិភពលោកនឹងបន្តធ្វើឡើងដូចរៀងរាល់ឆ្នាំ ។ អភិបាលរដ្ឋNew South Wales (NSW) លោក ស្រីGladys Berejiklian នៅថ្ងៃទី២៤ខែធ្នូបានប្រកាសថា ពិធីបាញ់កាំជ្រួចនៅតែរៀបចំឡើងដដែលនាយប់ថ្ងៃទី៣១ខែធ្នូ ... Read More »
អាហ្សង់ទីនបញ្ជូនយន្តហោះទៅកាន់រុស្ស៊ីទទួលវ៉ាក់សាំងប្រឆាំងកូវីដ-១៩ជាលើកដំបូង
ក្រុមហ៊ុនអាកាសចរណ៍អាហ្សង់ទីន Aerolineas Argentinas កាលពីថ្ងៃទី ២៣ខែធ្នូ បានទៅកាន់ប្រទេសរុស្ស៊ីដើម្បីទទួលវ៉ាក់សាំង Sputnik V ជាលើកដំបូងនៅទីក្រុងមូស្គូ។ នៅថ្ងៃទី២៤ខែធ្នូនេះវ៉ាក់សាំង៣សែនដូសនឹងទៅដល់អាហ្សង់ទីន ដើម្បីចាក់ជូនពលរដ្ឋ។ តាមគម្រោងក្នុងរយៈពេល២១ថ្ងៃទៀត ក្រុមហ៊ុនអាកាសចរណ៍អា ហ្សងទីននឹងទៅកាន់រុស្ស៊ីម្តងទៀតដើម្បីទទួលយកវ៉ាក់សាំងSputnik V ... Read More »
ឥណ្ឌូនេស៊ីហាមពលរដ្ឋចូលរួមបុណ្យគ្រឹស្តស្មាស់និងទទួលឆ្នាំថ្មីនៅទីសាធារណៈ
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានសម្រេចចេញច្បាប់ហាមប្រាមពលរដ្ឋប្រមូលផ្តុំគ្នាក្នុងឱកាសបុណ្យគ្រិឹស្តស្មាស់និងទទួលឆ្នាំថ្មីនៅទីសាធារណៈ។ ច្បាប់ហាមប្រាមនេះនឹងអូសបន្លាយរហូតដល់ថ្ងៃទី ៨ខែមករាឆ្នាំ២០២១។ ច្បាប់ហាមប្រាមនេះដោយសារតែចំនួនអ្នកឆ្លងកូវីដ-១៩ ក្នុងប្រទេសនេះកើនឡើងខ្ពស់ក្រោយការឈប់សម្រាកពិធីបុណ្យនៅចុងខែតុលាឆ្នាំ២០២០ ។ កម្លាំងទាហាន និងប៉ូលិសនឹងចូលរួមដើម្បីធានាដល់ការអនុវត្តច្បាប់របស់ពលរដ្ឋ។ ពិធីបាញ់កាំជ្រួចឆ្នាំថ្មីក៏នឹងត្រូវលុបចោលផងដែរ។ បើទោះបីចេញច្បាប់ហាមប្រាមពលរដ្ឋជួបជុំគ្នាស្វាគមន៍ឆ្នាំថ្មីក្តី ប៉ុន្តែ រដ្ឋាភិបាលអនុញ្ញាតឲ្យពលរដ្ឋធ្វើដំណើរកម្សាន្តក្នុងប្រទេសដោយអនុវត្តទៅតាមច្បាប់គម្លាតពីគ្នា ។ អ្នកទេសចរចូលទៅកាន់កោះបាលីនឹងត្រូវឆ្លងកាត់ការធ្វើតេស្ត ... Read More »
អាមេរិកបានចាក់វ៉ាក់សាំងដល់ពលរដ្ឋចំនួន១លាននាក់ហើយ
គិតត្រឹមថ្ងៃទី២៣ខែធ្នូ(ពេលវេលាអាមេរិក) ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងអាមេរិក (CDC) លោក Robert Redfield បានបញ្ជាក់ថា មានពលរដ្ឋជាង១លាននាក់ហើយបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ លោក Robert Redfield បានបន្តទៀតថា «អាមេរិកបានឈានដល់ការចាក់វ៉ាក់សាំងចំនួន១លាននាក់មុនពេលគ្រោងទុក។ តាមរបាយការណ៍ ... Read More »
ចិនខឹងសម្បារនឹង អាមេរិក ក្រោយអនុម័តច្បាប់គាំទ្រជ្រើសរើសអ្នកស្នងតំណែងពីសម្តេចសង្ឃដាឡៃ ឡាម៉ា
អន្តរជាតិ៖ ប្រធានរដ្ឋបាលកណ្តាលទីបេ លោក Lobsang Sangya ដែលជារដ្ឋាភិបាលទីបេនិរទេសនៅឥណ្ឌា នៅថ្ងៃទី២២ ខែធ្នូ ថ្មីៗនេះបាននិយាយថា ការអនុម័តច្បាប់គោលនយោបាយ និងគាំទ្រទីបេ (TPSA) ដោយសភាតំណាង និងព្រឹទ្ធសភាអាមេរិក ជារឿងប្រវត្តិសាស្ត្រ។ ... Read More »
អាជ្ញាធរសិង្ហបុរី ប្រកាសរកឃើញអ្នកផ្ទុកវីរុសកូវីដ-១៩ ទម្រង់ថ្មីដំបូងបំផុត ក្រោយត្រឡប់មកពី ចក្រភពអង់គ្លេស
អន្តរជាតិ៖ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ ទីភ្នាក់ងារសារព័ត៌មាន CNA បានចុះផ្សាយថា ក្រសួងសុខាភិបាលសិង្ហបុរី នៅយប់ថ្ងៃពុធទី២៣ ធ្នូ ម្សិលមិញនេះ បានប្រកាសទទួលស្គាល់ពីការរកឃើញ អ្នកផ្ទុកវីរុស COVID-19 ... Read More »
អាជ្ញាធរថៃ ឃាត់ខ្លួនពលករឡាវ ៣២នាក់ ពីបទឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ ខណៈថៃកំពុងផ្ទុះកូវីដ-១៩ខ្លាំង
អន្តរជាតិ៖ បើយោងតាមការចុះផ្សាយសារព័ត៌មាន បាងកកប៉ុស្តិ៍ បាននិយាយថា អាជ្ញាធរថៃ បានចាប់ឃាត់ខ្លួនពលករឡាវ ចំនួន៣២នាក់ ពីបទឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ កាលពីព្រឹកព្រលឹមថ្ងៃអង្គារទី២២ ខែធ្នូថ្មីៗនេះ ខណៈថៃកំពុងផ្ទុះកូវីដ១៩ខ្លាំង។ សារព័ត៌មាន បាងកកប៉ុស្តិ៍ បានបន្តទៀតថា ខណៈពលរដ្ឋឡាវទាំង ... Read More »