តុលាការជប៉ុននាពេលថ្មីៗនេះ បានកោះហៅមេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន ក្រោយពេលមានសំណើឲ្យផ្តល់សំណងពីពលរដ្ឋដើមកំណើតកូរ៉េខាងជើងនៅក្នុងទឹកដីជប៉ុន។ លោក Kenji Fukuda មេធាវីជប៉ុន តំណាងឲ្យដើមបណ្តឹងចំនួន៥បានឱ្យដឹងថា ចៅក្រមបានសម្រេចកោះហៅមេដឹកនាំកូរ៉េខាងជើង(ជារឿងកម្រ)មកបំភ្លឺ។ ប៉ុន្តែមេធាវី Kenji Fukuda មិនសង្ឃឹមថា កូរ៉េខាងជើងនឹងមានតំណាងមកកាន់តុលាការជប៉ុន ... Read More »
ព័ត៌មានអន្តរជាតិ
អតីតខ្សែបម្រើស្លាបរបស់បារាំង Franck Ribery ចុះហត្ថលេខាជាមួយក្លិប Salernitana ក្នុងវ័យ៣៨ឆ្នាំ
អតីតកីឡាករជម្រើសជាតិបារាំង Franck Ribery បានចុះហត្ថលេខាជាមួយក្លិបថ្មី Serie A ដែលមានឈ្មោះថា Salernitana ក្នុងវ័យ៣៨ឆ្នាំ។ Ribery ចូលរួមជាមួយក្លិបនេះបន្ទាប់ពីចាកចេញពី Fiorentina នៅចុងរដូវកាលមុន។ ខ្សែបម្រើស្លាបជើងចាស់រូបនេះដែលបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Bundesliga ... Read More »
អតីតកីឡាករជម្រើសជាតិបារាំង Jean-Pierre Adams ទទួលមរណភាពក្នុងវ័យ៧៣ឆ្នាំ
អតីតកីឡាករបាល់ទាត់បារាំង Jean-Pierre Adams ដែលបានសន្លប់អស់រយៈពេលជាយូរបានទទួលមរណភាពក្នុងអាយុ៧៣ឆ្នាំ។ Adams ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីវះកាត់ជង្គង់កាលពីខែមីនា ឆ្នាំ១៩៨២ ប៉ុន្តែមិនដែលដឹងខ្លួនឡើងវិញទេបន្ទាប់ពីមានបញ្ហាជាមួយនឹងការផ្គត់ផ្គង់ថ្នាំស្ពឹក។ កើតនៅប្រទេសសេណេហ្គាល់អតីតខ្សែការពាររូបនេះបានបង្ហាញខ្លួនជាង១៤០ដងសម្រាប់ក្លិប Nice ហើយក៏លេងឱ្យក្រុម Paris St-Germain និងក្លិប Nimes ផងដែរ។ ... Read More »
បោះឆ្នោតទីក្រុង St. Petersburg បេក្ខភាព៣រូបមានឈ្មោះមានត្រកូលដូចគ្នាទាំងអស់
ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតរុស្ស៊ីបានឱ្យដឹងថា ការណ៍ដែលមានបេក្ខភាព ដល់ទៅ៣រូបសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ក្នុងទីក្រុង St. Petersburg គឺមានឈ្មោះ និងត្រកូលដូចគ្នាទាំងអស់ « Boris Vishnevsky» ។ សារព័ត៌មាន AFP បានផ្សាយថា ... Read More »
ចិនបានចាក់វ៉ាក់សាំងកូវីដ-១៩គ្រប់ចំនួនពីរដូសដល់ពលរដ្ឋ១ពាន់លាននាក់ហើយ
គិតត្រឹមថ្ងៃទី៦ខែកញ្ញា ចិនបានចាក់វ៉ាក់សាំងជូនពលរដ្ឋបាន២,១១ពាន់លានដូសហើយ ក្នុងនោះមានពលរដ្ឋដល់ទៅជាង៩៦៩លាននាក់ បានចាក់គ្រប់ចំនួនពីរដូស ។ គិតត្រឹមចុងខែសីហា ចិនបានចាក់វ៉ាក់សាំងជូនពលរដ្ឋបាន១,៧ពាន់លានដូសហើយ ស្មើនឹង៧៦%នៃចំនួនប្រជាជនសរុប ។ ចិនមានពលរដ្ឋ ១,៤១ពាន់លាននាក់ ហើយចិនបានកំណត់គោលដៅចាក់វ៉ាក់សាំងជូនពលរដ្ឋទាំងអសនៅចុងឆ្នាំ២០២១នេះ។ មន្ត្រីគ្រប់គ្រងការចាក់វ៉ាក់សាំងនៅប្រទេសចិនបានឱ្យដឹងថា ដើម្បីឈានដល់គោលដៅដែលបានគ្រោងទុកចិនចាំបាច់ត្រូវចាក់វ៉ាក់សាំងជូនពលរដ្ឋគ្រប់ចំនួនពីរដូសឱ្យបាន៨៣,៣%នៃពលរដ្ឋសរុប ។ ... Read More »
វីរុសបំប្លែងថ្មីប្រភេទ Mu ឆ្លងរាលដាលនៅរដ្ឋចំនួន ៤៩/៥០ក្នុងទឹកដីអាមេរិក
ចាប់តាំងពីផ្ទុះកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទ Mu ដែលផ្ទុះឡើងនៅប្រទេសកូឡុំប៊ី កាលពីខែមករាឆ្នាំ២០២១ មកទល់ពេលនេះបានឆ្លងរាលដាលដល់៤០ប្រទេសជុំវិញពិភពលោក ពិសេសគឺនៅអាមេរិក។ នៅពេលនេះមាន៤៩រដ្ឋក្នុងទឹកដីអាមេរិកមានករណីឆ្លងកូវីដ-១៩ ប្រភេទ Mu។ មានតែរដ្ឋមួយគត់នៅអាមេរិកគឺរដ្ឋ Nebraska មិនមានវត្តមានវីរុសMu ។ មន្ត្រីសុខាភិបាលអាមេរិកបានឱ្យដឹងថា វីរុសMu ... Read More »
អុីស្រាអែលបើកការវាយប្រហារទីតាំងផលិតកាំជ្រួចមីស៊ីលរបស់ក្រុមហាម៉ាស់នៅកាហ្សា
យន្តហោះចម្បាំងអុីស្រាអែលបានបើកការវាយប្រហារទៅលើទី តាំងផលិតមីស៊ីលរបស់ក្រុមហាម៉ាស់នៅតំបន់កាហ្សា។ ការវាយប្រហារកើតឡើងនៅពាក់កណ្តាលយប់ថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០២១ ។ សារព័ត៌មាន Quds របស់ប៉ាឡេស្ទីនបានផ្សាយថា យន្តហោះចម្បាំងនិងយន្តហោះគ្មានមនុស្សបើករបស់អុីស្រាអែលបានហោះហើរនៅដែនអាកាសក្នុងទឹកដីកាហ្សាមុនពេលវាយប្រហារទៅលើទីតាំងស្ថិតនៅតំបន់ Khan Younis ភាគខាងត្បូងកាហ្សា។ កម្លាំងទាហានអុីស្រាអែលបានប្រកាសថា បានវាយប្រហារកម្ទេចទីតាំងយោធាមួយកន្លែងរបស់ក្រុមហាម៉ាស់ដើម្បីជាការសងសឹកដល់ក្រុមហាម៉ាស់ដែលបានបង្ហោះប៉េងប៉ោងចូលទឹកដីអុីស្រាអែលបង្កឲ្យឆាបឆេះនៅក្នុងប្រទេសនេះ ។ ... Read More »
Neymar រកចំណូលបាន៤០០លានអឺរ៉ូក្នុងរដូវកាលដំបូងពេលមកដល់ក្លិប PSG
ព័ត៌មានលម្អិតអំពីអ្វីដែល Neymar ទទួលបានចំណូលក្នុងឆ្នាំដំបូងរបស់គាត់នៅ Paris Saint-Germain ត្រូវបានបង្ហាញ ហើយតួលេខនេះពិតជាគួរឱ្យភ្ញាក់ផ្អើល។ យោងតាមរបាយការណ៍ដែលសារព័ត៌មានអេស្ប៉ាញ MARCA ចេញផ្សាយបានបង្ហាញថា ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះទទួលបានប្រាក់៤០០លានអឺរ៉ូក្នុងរដូវកាលដំបូងរបស់គាត់នៅប្រទេសបារាំងដោយសារកិច្ចសន្យាពាណិជ្ជកម្មជាច្រើន និងផលប៉ះពាល់ដែលគាត់មាននៅទូទាំងពិភពលោកនៅពេលផ្លាស់ទៅប៉ារីស។ ផលបូកដែលបានបង្ហាញនៅក្នុងរបាយការណ៍ត្រូវបានការពារដោយក្លិប PSG ដោយទទូចថា ... Read More »
ក្រុមបិសាចក្រហម Manchester United នឹងត្រូវពិនិត្យរកជំងឺកូវីដ-១៩នៅកីឡដ្ឋាន Old Trafford ដោយចាប់ផ្តើមប្រកួតជាមួយ Newcastle
ក្រុមបិសាចក្រហម Manchester United នឹងណែនាំការត្រួតពិនិត្យកន្លែងរកជំងឺ Covid-19 នៅថ្ងៃប្រកួតនៅកីឡដ្ឋាន Old Trafford ដោយចាប់ផ្តើមពីការប្រកួតនៅថ្ងៃសៅរ៍ទល់នឹងក្រុម Newcastle។ ប៉ុន្តែការត្រួតពិនិត្យនេះមិនទាន់ជាតម្រូវការចាំបាច់ដើម្បីចូល Old Trafford នៅឡើយទេ។ ទោះយ៉ាងណាក្លិបបានប្រកាសថា ... Read More »
វីរបុរសប្រេស៊ីលលោកតា Pele ចូលពេទ្យវះកាត់យកដុំសាច់ចេញពីពោះវៀនធំ
វីរបុរសបាល់ទាត់ប្រេស៊ីលលោក Pele បានវះកាត់យកដុំសាច់ចេញពីពោះវៀនធំរបស់គាត់ បន្ទាប់ពីមានសេចក្តីរាយការណ៍ថាលោកតាអាយុ៨០ឆ្នាំរូបនេះបានស្ថិតនៅក្នុងមន្ទីរពេទ្យរយៈពេល៦ថ្ងៃ ហើយគាត់បានបង្ហោះនៅលើបណ្តាញសង្គមកាលពីថ្ងៃចន្ទដោយនិយាយថា គាត់បានវះកាត់ដើម្បីយកចេញនូវដំបៅគួរឱ្យសង្ស័យកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ ម្ចាស់ជ័យលាភីជួយឲ្យប្រេស៊ីលឈ្នះ World Cup បីដងរូបនេះបាននិយាយថា “សំណាងដែរខ្ញុំធ្លាប់អបអរជ័យជំនះដ៏អស្ចារ្យជាមួយអ្នក។ ខ្ញុំនឹងប្រឈមមុខនឹងការវះកាត់នេះដោយស្នាមញញឹម ដែលខ្ញុំសុទិដ្ឋិនិយមនិងភាពរីករាយជាច្រើនសម្រាប់ការរស់នៅ”។ កាលពី៥ថ្ងៃមុនអតីតខ្សែប្រយុទ្ធក្លិប Santos ... Read More »
គុយបាជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោកដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ដល់កុមារមានអាយុពី២-១១ឆ្នាំ
បើទោះបីប្រទេសជាច្រើននៅជុំវិញពិភពលោកមានគម្រោងចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ដល់កុមារ ប៉ុន្តែភាគច្រើនគឺចាក់ជូនកុមារមានវ័យពី១២ឆ្នាំឡើង ។ នៅពេលនេះ គុយបាគឺជាប្រទេសដែលបានចាក់វ៉ាក់សាំងដល់កុមារដែលមានវ័យចាប់ពី២-១១ឆ្នាំ។ ទាំងនោះហើយគុយបាបានក្លាយជាប្រទេសទីមួយនៅលើពិភពលោកដែលបានចាក់វ៉ាក់សាំងដល់កុមារមានវ័យទាបបំផុត។ តាំងពីថ្ងៃទី៤ ខែកញ្ញា គុយបាបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដល់កុមារមានអាយុចាប់ពី១២ឆ្នាំឡើងទៅ។ ដល់ថ្ងៃទី៦ ខែកញ្ញា គុយបាក៏ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារមានអាយុ២ឆ្នាំដល់១១ឆ្នាំ ស្ថិតនៅក្នុងខេត្ត Cienfuegos ... Read More »
ក្រុមតាលីបង់អញ្ជើញបណ្តាប្រទេសចូលរួមពិធីប្រកាសសមាសភាពរដ្ឋាភិបាលថ្មី
នៅថ្ងៃទី៦ខែកញ្ញា អ្នកនាំពាក្យក្រុមតាលីបង់ លោក Taliban Zabihullah Mujahid បានឱ្យដឹងថា សង្គ្រាមបានបញ្ចប់ហើយ រដ្ឋាភិបាលថ្មីនឹងបង្កើតឡើងក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។ នៅក្នុងសន្និសីទកាសែតនៅរដ្ឋធានីកាប៊ុលកាលពីថ្ងៃទី៦ ខែកញ្ញា អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabihullah Mujahid ... Read More »
ចិនឈរចំណាត់ថ្នាក់លេខ១ក្នុងតារាងមេដាយនៃការប្រកួតកីឡាប៉ារ៉ាឡាំពិកនៅទីក្រុងតូក្យូឆ្នាំនេះ
ការប្រកួតកីឡាប៉ារ៉ាឡាំពិកនៅទីក្រុងតូក្យូ ប្រទេសជប៉ុនបានបិទបញ្ចប់ហើយកាលពីថ្ងៃទី៦ ខែកញ្ញា ដោយមានរៀបចំកម្មវិធីដ៏រំជើបរំជួលបានចាប់ផ្តើមនៅម៉ោង៨យប់។ ក្នុងនោះប្រទេសចិនជាអ្នកទទួលបានមេដាយច្រើនជាងគេក្នុងព្រឹត្តិការណ៍នេះ ហើយការប្រកួតបានប្រព្រឹត្តទៅដោយរលូន ។ ប្រទេសចិនដណ្តើមបានមេដាយសរុប២០៦គ្រឿង ក្នុងនោះមេដាយមាសមាន៩៦គ្រឿង, ប្រាក់៦០គ្រឿង និងមេដាយសំរិទ្ធិ៥១គ្រឿង ខណៈចំណាត់ថ្នាក់លេខ២គឺប្រទេសអង់គ្លេសទទួលបានមេដាយសរុប១២៤គ្រឿង ក្នុងនោះមេដាយមាស៤១គ្រឿង, ប្រាក់៣៨គ្រឿង និងមេដាយសំរិទ្ធិ៤៥គ្រឿង។ ... Read More »
ហ្វុីលីពីនមានករណីឆ្លងកូវីដ-១៩ខ្ពស់បំផុតមិនធ្លាប់មានពីមុនមក
ហ្វុីលីពីនបានរកឃើញករណីវិជ្ជមានកូវីដ-១៩ សរុបចំនួន២២.៤១៥នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងមក គឺជាចំនួនខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ-១៩ សរុបនៅក្នុងប្រទេសនេះ កើនឡើងដល់ជាង ២,១លាននាក់ហើយ។ ក្រសួងសុខាភិបាលហ្វុីលីពីនបានប្រកាសនៅថ្ងៃទី៦ខែកញ្ញាថា នៅថ្ងៃនេះគឺជាថ្ងៃទី៤ហើយដែលហ្វុីលីពីនរកឃើញករណីវិជ្ជមានលើសពី២ម៉ឺននាក់ក្នុងមួយថ្ងៃ ។ ក្នុងរយៈពេល២៤ម៉ោងកន្លងមកហ្វុីលីពីនក៏មានអ្នកស្លាប់ដោយកូវីដ ១០៣នាក់ដែរ ធ្វើឲ្យអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនឡើង ដល់៣៤.៣៣៧នាក់ ... Read More »
អាមេរិក៖ សិស្សសាលារាប់ពាន់កន្លែងត្រូវបិទទ្វារជាថ្មីក្រោយករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់
យ៉ាងហោចណាស់ក៏មានសាលារៀនដល់ទៅ ១០០០កន្លែងដែរនៅក្នុងរដ្ឋចំនួន៣៥របស់អាមេរិកបានបិទទ្វារជាថ្មី ក្រោយពីមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់។ សារព័ត៌មាន USA today នៅថ្ងៃទី ៥ខែកញ្ញា(ពេលវេលាអាមេរិក) បានដកស្រង់ទិន្នន័យរបស់ក្រុមហ៊ុន Burbio មានឯកទេសតាមដានសកម្មភាពបើកសាសារៀនឡើងវិញនៅអាមរិកបានឱ្យដឹងថា សាសារៀនមួយចំនួនបានបើកការសិក្សាពីចម្ងាយ ហើយសាលារៀនមួយចំនួនទៀតមិនទាន់មានគម្រោងបើកទ្វារនៅឡើយទេ ។ ... Read More »
ក្រុមតាលីបង់ប្រកាសបញ្ចប់សង្គ្រាមក្រោយគ្រប់គ្រងបានខេត្ត Panjshir ទាំងស្រុង
ក្រុមតាលីបង់បានប្រកាសថា ខ្លួនទទួលបានជោគជ័យនៅក្នុងការគ្រប់គ្រងខេត្ត Panjshir ដែលជាទីតាំងចុងក្រោយបង្អស់របស់ក្រុមប្រឆាំងតាលីបង់គ្រប់គ្រង រយៈពេលកន្លងមក។ សារព័ត៌មាន Al Jazeera បានដកស្រង់សម្តីអ្នកនាំពាក្យក្រុមតាលីបង់ដែលបានឱ្យដឹងនៅថ្ងៃទី៦ ខែកញ្ញាថា ក្រុមតាលីបង់បានគ្រប់គ្រងទាំងស្រុងខេត្ត Panjshir ស្ថិតនៅតំបន់ភាគឦសាននៃប្រទេសអាហ្វហ្គានីស្ថាន។ ជាមួយនឹងជោគជ័យខាងលើក្រុមតាលីបង់បានប្រកាសថានឹងបង្កើតរដ្ឋាភិបាលថ្មីដើម្បីដឹកនាំប្រទេសក្នុងពេលដ៏ខ្លីខាងមុខនេះ ។ ... Read More »
សិស្សសាលានៅទីក្រុងវូហានវិលត្រឡប់ទៅសិក្សាវិញដូចមិនដែលធ្លាប់ឆ្លងកូវីដ-១៩
កាលពីចុងសប្តាហ៍កន្លងមក សិស្សសាលានៅទីក្រុងវូហានចំនួន ១,៤លាននាក់បានចូលរួមបើកបវេសនកាលឆ្នាំសិក្សាថ្មី ។ សិស្សទាំងអស់ត្រូវតែពាក់ម៉ាស់ជាចាំបាច់ពេលទៅសាលា ទាំងនៅក្នុងថ្នាក់រៀនផងដែរ។ ទីក្រុងវូហានប្រទេសចិនគឺជាតំបន់មានករណីឆ្លងកូវីដ-១៩ដំបូងគេបង្អស់នៅលើពិភពលោកកាលពីចុងឆ្នាំ២០១៩ ។ កាលពីចុងសប្តាហ៍កន្លងមក មានសិស្សដល់ទៅ ១,៤លាននាក់ ក្នុងទីក្រុង នេះបានវិលត្រឡប់ចូលសិក្សាវិញហើយ។ មន្ត្រីអបរំបានអំពាវនាវដល់អាណាព្យាបាលនាំកូនទៅសាលាដោយខ្លួនឯង ជាជាងជិះរថយន្តក្រុង ... Read More »
Modric ពន្យល់ពីការប្រេះឆារវាងខ្លួននឹង Mandzukic
Luka Modric និង Mario Mandzukic ដែលទើបតែប្រកាសចូលនិវត្តន៍ពីបាល់ទាត់បានលេងជាមួយគ្នាអស់ជាច្រើនឆ្នាំនៅក្នុងក្រុមជម្រើសជាតិក្រូអាត ប៉ុន្តែទំនាក់ទំនងរបស់ពួកគេបានបែកបាក់កាលពីប៉ុន្មានឆ្នាំមុន។ នៅក្នុងជីវប្រវត្តិផ្ទាល់ខ្លួនថ្មីរបស់គាត់ Modric ពន្យល់អំពីអ្វីដែលបានកើតឡើងដែលបណ្តាលឱ្យមានការប្រេះឆារវាងពួកគេអស់ជាច្រើនឆ្នាំ។ Modric បានសរសេរថា “Mandzukic គឺជាមនុស្សពិសេស ពេលខ្លះគាត់ហាក់ដូចជារអាក់រអួល ... Read More »
ការប្រកួតរវាងប្រេស៊ីលនឹងអាហ្សង់ទីនត្រូវបានផ្អាកក្រោយពីបណ្តេញកីឡាករ៤នាក់ចេញ
មានភាពភ្ញាក់ផ្អើលនៅក្នុងការប្រកួតវគ្គជម្រុះបាល់ទាត់ពិភពលោកតំបន់អាមេរិកខាងត្បូងរវាងប្រេស៊ីលនឹងអាហ្សង់ទីន ខណៈដែលការប្រកួតត្រូវបានបញ្ឈប់បន្ទាប់ពីត្រឹមតែ៤នាទីប៉ុណ្ណោះនៅពេលដែលអាជ្ញាធរប្រេស៊ីលសម្រេចបណ្តេញកីឡាករ៤នាក់ចេញ ដោយសារមិនគោរពតាមបទបញ្ញត្តិស្តីពីការការពារជំងឺកូវីដ-១៩។ ករណីនេះបានចាប់ផ្តើមនៅប៉ុន្មានម៉ោងមុនការប្រកួត ខណៈរបាយការណ៍បានលេចចេញថា កីឡាករ Emiliano Martinez លេងនៅក្របខ័ណ្ឌ Premier League របស់អាហ្សង់ទីន, Cristian Romero, Gio ... Read More »
មន្ត្រីយោធាហ្គីណេធ្វើរដ្ឋប្រហារ ប្រធានាធិបតី Alpha Conde ត្រូវបានចាប់ខ្លួន
កាលពីថ្ងៃទី៥ ខែកញ្ញា កម្លាំងទាហានហ្គីណេ បានប្រកាសធ្វើរដ្ឋប្រហារ ហើយបានចាប់ខ្លួនប្រធានាធិបតី Alpha Conde និងរំលាយរដ្ឋាភិបាល។ លោក Mamadi Doumbouya មេបញ្ជាការកម្លាំងទាហានហ្គីណេ( Guinea)បានប្រកាសតាមកញ្ចក់ទូរទស្សន៍ជាតិនៅថ្ងៃទី៥ ខែកញ្ញាថា «ក្រោយការចាប់ខ្លួនប្រធានាធិបតី ... Read More »
ស្ត្រីអាហ្វហ្គានីស្ថានលែងឲ្យក្រុមតាលីបង់ធ្វើបាបទៀតហើយៗលែងខ្លាចស្លាប់នាំគ្នាធ្វើបាតុកម្មទាមទារសិទ្ធិ
កាលពីថ្ងៃទី៤ ខែកញ្ញា ស្ត្រីអាហ្វហ្គានីស្ថានបាននាំគ្នាធ្វើបាតុកម្មដោយនាំគ្នាដង្ហែក្បួនឆ្ពោះទៅកាន់វិមានប្រធានាធិបតីក្នុងទីក្រុងកាប៊ុល។ ស្ត្រីទាំងនោះបានអំពាវនាវដល់ក្រុមតាលីបង់គោរពសិទ្ធិរបស់ស្ត្រី ក៏ដូចជាសមិទ្ធផលរបស់ស្ត្រីដែលបានខិតខំអស់រយៈពេល២០ឆ្នាំកន្លងមកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ កម្លាំងតាលីបង់ បានព្យាយាមបំបែកក្រុមស្ត្រីធ្វើបាតុកម្ម ដោយបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ក្នុងពេលក្រុមស្ត្រីទាំងនោះព្យាយាមដង្ហែក្បួនទៅកាន់វិមានប្រធានាធិបតី។ ប៉ុន្តែក្រុមតាលីបង់បានបញ្ជាក់ថា ការធ្វើបាតុកម្មនេះ លើសពីសមត្ថភាពគ្រប់គ្រង។ នេះជាការធ្វើបាតុកម្មថ្មីបំផុត ក្នុងចំណោមបាតុកម្មធ្វើឡើងដោយស្ត្រីនៅទីក្រុងកាប៊ុល និង ... Read More »
អ្នកជំងឺកូវីដ-១៩មានច្រើន ហើយបុគ្គលិកសុខាភិបាលហ្វុីលីពីនមានប្រាក់ខែតិចទើបធ្វើឱ្យពួកគេបោះបង់ចោលការងារ
ហ្វុីលីពីនប្រឈមនឹងការឆ្លងរាលដាលកូវីដ-១៩កើនឡើងខ្ពស់ ដោយសារតែវីរុសបំប្លែងថ្មីដែលតា ។ ហ្វុីលីពីនត្រូវបានគេស្គាល់ថា ជាទីកន្លែងបណ្តុះបណ្តាលនិងចែកចាយគ្រូពេទ្យ ឈរលំដាប់លេខ១នៅលើពិភពលោក ។ នៅពេលនះប្រទេសហ្វុីលីពីនប្រឈមនឹងកង្វះគ្រូពេទ្យយ៉ាងខ្លាំងដោយសារតែគ្រូពេទ្យ គិលានុបដ្ឋាក គិលានុបដ្ឋាយិកាជាច្រើនបានបោះបង់ចោលការងារ។ លោក James គិលានុបដ្ឋាកទទួលបន្ទុកផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យក្នុងរដ្ឋធានីម៉ានីល បានដាក់លិខិតសុំឈប់ពីការងារ ក្រោយពីលោកបម្រើការងារនៅទីនោះអស់រយៈពេល៧ឆ្នាំកន្លងមក។ ... Read More »
ប្រទេសអ្នកមានមានវ៉ាក់សាំងប្រឆាំងកូវីដ-១៩សល់ក្នុងឃ្លាំងស្តុកដល់ទៅ១,២ពាន់លានដូស
ប្រទេសអ្នកមាន មានវ៉ាក់សាំងស្តុកទុករហូតដល់ទៅ ជាង ១,២ពាន់លានដូស ខណៈដែលប្រទេសក្រីក្រខិតខំស្វែងរកវ៉ាក់សាំងដើម្បីចាក់ជូនពលរដ្ឋ។ មិនតែប៉ុណ្ណោះប្រទេសអ្នកមាន ចាប់ផ្តើមចាក់ដូសទីបី ហើយឡើងគម្រោងចាក់ដូសទីបួនទៀត។ សារព័ត៌មាន Bloomberg បានផ្សាយថា តាមលទ្ធផលនៃការវិភាគបង្ហាញឱ្យឃើញថា ប្រទេសអ្នកមានប្រឈមនឹងសម្ពាធយ៉ាងខ្លាំងក្នុងការចែកចាយវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសក្រីក្រ ... Read More »
អាល្លឺម៉ង់៖ ពលរដ្ឋរាប់ពាន់នាក់ដង្ហែក្បួនបាតុកម្មគាំទ្រតម្លាភាពសង្គម
សម្ពន្ធភាពនៃសហជីពពាណិជ្ជកម្ម គណបក្សនយោបាយ និងបណ្តាសមាគម បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មដែលមានឈ្មោះថា «មិនអាចបែងចែក» បានដង្ហែក្បួនតាមដងផ្លូវនៅកណ្តាលទីក្រុងប៊ែរឡាំង។ នៅថ្ងៃទី៤ខែកញ្ញា ពលរដ្ឋរាប់ពាន់នាក់បានដង្ហែក្បួននៅទីក្រុងប៊ែរឡាំង បង្ហាញការគាំទ្រតម្លាភាពក្នុងសង្គម បើកទូលាយ ក៏ដូចជា សាមគ្គី ប្រឆាំងនិឹងទស្សនៈផ្តាច់ការនៅក្នុងប្រទេសនេះ។ តាមការលើកឡើងរបស់កម្លាំងប៉ូលិសបានឱ្យដឹងថា មានពលរដ្ឋប្រមាណ១ម៉ឺននាក់ចូលរួម ... Read More »
ខ្សែប្រយុទ្ធMohamed Salah ទាមទារថ្លៃឈ្នួល៥០ម៉ឺនផោនក្នុងអាទិត្យសម្រាប់កុងត្រាថ្មី
កីឡាករ Mohamed Salah ខ្សែប្រយុទ្ធរបស់ក្លិបហង្សក្រហម Liverpool បានទាមទារថ្លៃឈ្នួល៥០ម៉ឺនផោនក្នុងអាទិត្យសម្រាប់កុងត្រាថ្មី។ នេះបើតាមការចុះផ្សាយរបស់សារពត័មាន Daily Mirror។ ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំសញ្ជាតិអេហ្ស៊ីបរូបនេះនៅសល់កុងត្រារយៈពេល២ឆ្នាំជាមួយនឹងក្រុមហង្សក្រហម ហើយពេលនេះលោកគ្រូបង្វឹក Jurgen Klopp ក៏ព្យាយាមចង Salah ឲ្យនៅបន្តទៀតខណៈដែលមានការចាប់អារម្មណ៍ខ្លាំងពីក្លិប Real Madrid និងParis Saint-Germain។ ... Read More »
មន្ត្រីប្រឆាំងកូវីដ-១៩របស់អុីស្រាអែលស្នើត្រៀមលក្ខណៈចាក់វ៉ាក់សាំងដូសទី៤
ក្នុងពេលដែលប្រទេសជាច្រើននៅជុំវិញពិភពលោកមិនទាន់បានចាក់ដូសទីមួយជូនពលរដ្ឋឲ្យបានគ្រប់គ្នាផង ប្រទេសអ្នកមានបានចាប់ផ្តើមចាក់ដូសទីបី ហើយពេលនេះអុីស្រាអែលបានត្រៀមលក្ខណៈចាក់ដូសទី៤ជាបន្តទៀត ។ លោក Salman Zarka ប្រធានគណៈកម្មការទប់ស្កាត់ការឆ្លងកូវីដ -១៩ របស់ប្រទេសអុីស្រាអែលបានឱ្យដឹងថា លោកបានអំពាវនាវដល់ប្រទេសនេះត្រៀមលក្ខណៈចាក់វ៉ាក់សាំងដូសទី៤ជាបន្តទៀត ប៉ុន្តែលោកមិនបានបញ្ជាក់ពីពេលវេលានោះឡើយ ។ សារព័ត៌មាន Times ... Read More »
នូវែលហ្សេឡង់៖ ក្រោយការវាយប្រហារដោយកាំបិត ផ្សារទំនើបទាំងអស់លែងមានលក់កាំបិតហើយ
នៅថ្ងៃទី៤ខែកញ្ញា ក្រុមហ៊ុនផ្សារទំនើប Countdown នៅប្រទេសនូវែលហ្សេឡង់បានប្រកាសថា នឹងមិនដាក់លក់កាំបិត កន្ត្រៃនៅក្នុងផ្សារទំនើបនោះឡើយ ក្រោយពេលដែលរងការវាយប្រហារដោយកាំបិតនៅក្នុងផ្សារទំនើបរបស់ក្រុមហ៊ុន។ នៅក្នុងសេចក្តីប្រកាសដែលបានផ្សព្វផ្សាយនោះ អគ្គនាយកទទួលបន្ទុកសុវត្ថិភាពរបស់ក្រុមហ៊ុន Countdown លោកស្រី Kiri Hannifin បានឱ្យដឹងថា «កាលពីយប់មិញយើងបានសម្រេចឈប់លក់កាំបិតគ្រប់ប្រភេទដាក់នៅក្នុងផ្សារទំនើប។ ... Read More »
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធចាន់អូចា បានឆ្លងផុតការបោះឆ្នោតផ្តល់ទំនុកចិត្តលើកទី៣
នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធចាន់អូចា និងសមាជិកគណៈរដ្ឋមន្ត្រី៥រូបផ្សេងទៀតបានឆ្លងផុតការបោះឆ្នោត ផ្តល់ទំនុកចិត្តក្នុងសភានាថ្ងៃទី៤ខែកញ្ញា ។ នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា ទទួលបានសន្លឹកឆ្នោតគាំទ្រ រហូតដល់ទៅ ២៦៤សំឡេង ចំណែកសន្លឹកឆ្នោតប្រឆាំងវិញមានតែ ២០៨ សំឡេងតែប៉ុណ្ណោះ ។ ជាមួយគ្នានោះដែរ ... Read More »
ចំណាយ២៣,៩លានដុល្លារដើម្បីរើរូបសំណាកគួនអុី នៅចិន
រូបសំណាកមេទ័ពគួនអុី(Guan Yu) មានកម្ពស់ដល់ទៅ៥៨ម៉ែត្រ ស្ថិតនៅក្នុងទីក្រុង Jingzhou ខេត្ត Hubei ក្រោយពេលពលរដ្ឋ រអ៊ូថា មើលទៅដូចជាទើសភ្នែក អត់ប្រយោជន៍ និងខ្ជះខ្ជាយប្រាក់ឥតអំពើ។ សារព័ត៌មាន SCMP នៅថ្ងៃទី៣ខែកញ្ញា ... Read More »
សិង្ហបុរីចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដូសទី៣ ជូនដល់ពលរដ្ឋមានវ័យចាប់ពី៦០ឆ្នាំឡើង
រដ្ឋាភិបាលសិង្ហបុរី បានប្រកាសថានឹងចាប់ផ្តើមចាក់វ៉ាក់សាំងដូសទីបី ជូនពលរដ្ឋមានអាយុចាប់ពី៦០ឆ្នាំឡើង ក៏ដូចជាពលរដ្ឋដែលមានអង់ទីគ័រការពារចុះខ្យោយ។ ការចាក់វ៉ាក់សាំងដូសទី៣ចាប់ផ្តើមនៅក្នុងខែកញ្ញានេះ។ សារព័ត៌មាន Nikkei Asia បានផ្សាយថា ពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើង នឹងចាប់ផ្តើមចាក់ដូសទីបីចាប់ពីថ្ងៃទី៦ខែកញ្ញា ។ សកម្មភាពខាងលើកើតឡើង ក្រោយពីមានករណីឆ្លងកូវីដ-១៩ ប្រភេទបំប្លែងថ្មី ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច