កាលពីយប់ថ្ងៃទី២៩ខែធ្នូ លោកLuke Letlowសមាជិករដ្ឋសភាអាមេរិកប្រចាំរដ្ឋLouisianaលោក Luke Letlow បានស្លាប់ដោយកូវីដ-១៩ លោកជាសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ។ តាមសារព័ត៌មានPolitico បានផ្សាយថា លោក Luke Letlow អាយុ៤១ឆ្នាំបានចូលមន្ទីរពេទ្យ ព្យាបាលកាលពីថ្ងៃទី១៨ខែធ្នូ ក្រោយលោកប្រកាសថា ... Read More »
ព័ត៌មានអន្តរជាតិ
ក្រុមហ៊ុនចិនដាក់សំណើអនុម័តប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ ជាផ្លូវការ
ក្រុមហ៊ុនផលិតឱសថចិន Sinopharm បានដាក់លិខិតស្នើដល់ក្រសួងគ្រប់គ្រងឱសថរបស់ចិនអនុញ្ញាតឲ្យប្រើប្រាស់ទូលំទូលាយក្នុងប្រទេសចិននិង ជុំវិញពិភពលោក។ ក្រុមហ៊ុនSinopharm បានប្រកាសថា វ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់ប្រទេសនេះមានប្រសិទ្ធភាពដល់ទៅ៧៩,៣៤% ក្នុងការសាកល្បងចុងក្រោយបង្អស់។ វ៉ាក់សាំងនេះក្រោយចាក់លើកទីពីរ នឹងបង្កើតអង់ទីគ័រ ប្រឆាំងកូវីដ-១៩ដល់ទៅ ៩៩,៥២ភាគរយ គឺជាជោគជ័យ៉ាងធំធេង។ កន្លងមក ក្រុមហ៊ុនចិនផលិតឱសថមួយទៀតគឺ ... Read More »
ជនភៀសខ្លួនជាង២ពាន់នាក់ស្លាប់ ពេលព្យាយាមឆ្លងសមុទ្រចូលទៅប្រទេសអេស្ប៉ាញ
កាលពីថ្ងៃទី២៩ខែធ្នូ អង្គការជនភៀសខ្លួនបានឲ្យដឹងថា មានជនភៀសខ្លួនជិត២.២០០នាក់បានស្លាប់ ពេលធ្វើដំណើរតាមដែនសមុទ្រចូលទៅកាន់ប្រទេសអេស្ប៉ាញក្នុងឆ្នាំ២០២០។ ភាគច្រើនជនភៀសខ្លួនជួបគ្រោះថ្នាក់ពេលធ្វើដំណើរឆ្ពោះទៅកាន់កោះCanary ។ អង្គការក្រៅរដ្ឋាភិបាល (NGO) ដែលបានតាមដានសកម្មភាពជនភៀសខ្លួន គឺអង្គការ Caminando Fronteras បានឲ្យដឹងថា ក្រុមជនភៀសខ្លួនបានព្យាយាមចូលទៅកាន់កោះCanary ដើម្បីបន្តដំណើរទៅកាន់អឺរ៉ុប ... Read More »
អាមេរិករកឃើញវីរុសកូវីដ-១៩ ទម្រង់ថ្មីជាលើកដំបូងនៅរដ្ឋColorado
វីរុសទម្រង់ថ្មីដូចទៅនឹងវីរុសដែលរកឃើញនៅក្នុងប្រទេសអង់គ្លេស ត្រូវបានរកឃើញនៅក្នុងរដ្ឋ Colorado អាមេរិក ។ អភិបាលរដ្ឋColorado លោកJared Polis នៅថ្ងៃទី២៩ខែធ្នូ(ពេលវេលាអាមេរិក) បានប្រកាសថា បានរកឃើញវីរុសកូវីដ-១៩ទម្រង់ថ្មីមួយករណី ដូចទៅនឹងវីរុសដែលរកឃើញនៅក្នុងប្រទេសអង់គ្លេសដែរ។ ពាក់ព័ន្ធការឆ្លងកូវីដ-១៩ នេះដែរ ប្រធានាធិបតីជាប់ឆ្នោតថ្មីអាមេរិក ... Read More »
រញ្ជួយដី បំផ្លាញស្រុកមួយស្ទើរតែទាំងស្រុងនៅប្រទេសក្រូអាត
ពលរដ្ឋក្រូអាតបានរងទុក្ខដោយសារការឆ្លងកូវីដ-១៩ ហើយនៅចុងឆ្នាំនេះស្ថានភាពបានល្អប្រសើរឡើងវិញបន្តិច ដោយពលរដ្ឋសង្ឃឹមថា នឹងទទួលស្វាគមន៍ឆ្នាំថ្មីដោយរីករាយ ។ ប៉ុន្តែជាអកុសល គ្រោះធម្មជាតិរញ្ជួយដីបានកើតឡើងនៅក្នុងប្រទេសនេះ បណ្តាលឲ្យផ្ទះសម្បែង បាក់ដួលរលំ ខ្ទេចខ្ទី មិនខុសអ្វីពីការទម្លាក់គ្រាប់បែកបរមាណូនៅហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុននោះឡើយ។ ការរញ្ជួយដី មានកម្រិត៦,៤រ៉ិចទ័រកើតឡើងនៅក្នុងស្រុក Petrinja ជិតទីក្រុងZagreb ... Read More »
អ្នកចាត់ការទូទៅក្លិប Kilmarnock ត្រូវបានគេរំលោភបំពានរឿងប្រកាន់ជាតិសាសន៍
សេចក្តិថ្លែងការណ៍មួយរបស់ក្លិប Kilmarnock ដែលជាសមាជិកនៃលីគកំពូលស្កុតឡេនបានទាក់ទងទៅប៉ូលិសបន្ទាប់ពីទទួលបានលិខិតមួយកាលពីថ្ងៃចន្ទដែលមាន “ការរំលោភបំពានរើសអើងជាតិសាសន៍” ដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Alex Dyer។ នេះបើយោងតាមការការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ ដែល CNA ផ្សាយកាលពីថ្ងៃទី២៩ ធ្នូ។ បុរសអង់គ្លេសអាយុ៥៥ឆ្នាំ Alex Dyer ... Read More »
បិសាចក្រហមរកបាន១គ្រាប់ចុងម៉ោងឡើងឈរលេខ២បណ្តោះអាសន្ននៅ Premier League
សារព័ត៌មាន BBC Sport បានចេញផ្សាយនៅព្រឹកថ្ងៃទី៣០ ធ្នូនេះថា ក្រុមបិសាចក្រហម Manchester United បានរំកឹលឡើងឈរចំណាត់ថ្នាក់លេខ២បណ្តោះអាសន្នក្នុងតារាងលីគកំពូលអង់គ្លេស Premier League ដោយបានយកឈ្នះក្រុមភ្ញៀវ Wolverhampton ក្នុងលទ្ធផល១ទល់០សម្រាប់ការប្រកួតក្នុងសប្តាហ៍ទី១៥របស់ខ្លួនកាលពីរាត្រីថ្ងៃទី២៩ឈានចូលថ្ងៃទី៣០ ខែធ្នូ ... Read More »
ខ្សែការពារ Gabriel របស់ក្រុមកាំភ្លើងធំ Arsenal ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩
សារព័ត៌មាន BBC Sport កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០បានឲ្យដឹងថា ខ្សែការពាររបស់ក្រុមជម្រើសជាតិប្រេស៊ីល Gabriel លេងនៅក្លិបកាំភ្លើងធំ Arsenal បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ។ ក្រុមកាំភ្លើងធំ Arsenal បានប្រកាសថា ... Read More »
Manchester United ចង់បន្តកុងត្រារបស់ខ្សែប្រយុទ្ធវ័យជ្រេ EdinsonCavani
អ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer បាននិយាយថា ក្រុមបិសាចក្រហម Manchester United កំពុងសម្លឹងមើលការពង្រីកកិច្ចសន្យារបស់ខ្សែប្រយុទ្ធ Edinson Cavani រួចហើយ។ ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្គាយវ័យ៣៣ឆ្នាំរូបនេះបានចូលរួមក្នុងកិច្ចសន្យារយៈពេល១ឆ្នាំកាលពីខែតុលាជាមួយនឹងជម្រើសមួយឆ្នាំទៀត។ អ្នកចាត់ការទូទៅក្លិបបិសាចក្រហមលោក Solskjaer ... Read More »
សិង្ហបុរីនឹងចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ នៅព្រឹកថ្ងៃទី៣០ខែធ្នូ
ចាប់ពីព្រឹកថ្ងៃទី ៣០ ខែធ្នូ (ស្អែកនេះ) ប្រទេសសិង្ហបុរីនឹងចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាផ្លូវការដល់ពលរដ្ឋរបស់ខ្លួន ហើយ។ សិង្ហបុរីក្លាយជាប្រទេសទីមួយក្នុងតំបន់អាស៊ានដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ដល់ពលរដ្ឋរបស់ខ្លួន។ តាមគម្រោងបុគ្គលិកសុខាភិបាល នៅក្នុងមន្ទីរពេទ្យជំងឺឆ្លងជាតិ សិង្ហបុរី នឹងទទួលបានការចាក់វ៉ាក់សាំងមុនគេបង្អស់ ព្រមទាំងក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យនានា។ បន្ទាប់មកពីមនុស្សចាស់មានវ័យពី៧០ឆ្នាំឡើងទៅ។ ចំណែកពលរដ្ឋទូទៅនឹងទទួលបានការចាក់វ៉ាក់សាំងជាបន្តបន្ទាប់តាមគម្រោង ... Read More »
អគ្គលេខាធិការអង្គការសហប្រជាជាតិ៖ ឆ្នាំ២០២១ គឺជាឆ្នាំដើម្បីផ្សះផ្សាផែនដី
ក្រោយរយៈពេល១ឆ្នាំប្រឈមនឹងឧបសគ្គជាច្រើន ជាឆ្នាំនៃសោកនាដកម្មនិងទឹកភ្នែក… ពិភពលោកបានត្រៀមឈានចូលឆ្នាំ២០២១ គឺជាក្តីសង្ឃឹមថ្មីរបស់ពលរដ្ឋ និងជាការផ្សះផ្សាផែនដីទាំងមូល តាមរយៈការខិតខំដើម្បីយកឈ្នះកូវីដ-១៩ និងកាត់បន្ថយឧស្ម័នពុលបំផ្លាញផែនដី។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបញ្ជាក់ថា នេះជាសារឆ្នាំថ្មីរបស់លោក ដែលបានថ្លែងផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានានៅថ្ងៃទី២៩ខែធ្នូ។ នៅក្នុងសារផ្ទាល់មាត់របស់លោកAntonio ... Read More »
អឺរ៉ុប៖ ការចាក់វ៉ាក់សាំងតាមការស្ម័គ្រចិត្ត តែអ្នកមិនចាក់អាចនឹងពិបាកក្នុងការធ្វើដំណើរក្នុងតំបន់
ប្រទេសអឺរ៉ុបបានចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ហើយ ដោយមិនមានការបង្ខិតបង្ខំនោះឡើយ គឺស្ថិតនៅលើការស្ម័គ្រចិត្ត។ ប៉ុន្តែប្រទេសមួយចំនួនបានឡើងបញ្ជីឈ្មោះអ្នកដែលបានចាក់ និងអ្នកមិនបានចាក់ដើម្បីមានវិធានការនៅពេលក្រោយ។ ជាក់ស្តែងប្រទេសអេស្ប៉ាញក្រសួងសុខាភិបាលប្រទេសនេះបានបង្កើតបញ្ជីឈ្មោះពលរដ្ឋដែលមិនព្រមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ បើទោះបីទទួលបានសំណើពីមន្ត្រីសុខាភិបាលក្នុងតំបន់ក្តី។ បញ្ជីឈ្មោះនោះនឹងចែកចាយតាមប្រទេសជាសមាជិកអឺរ៉ុប ប៉ុន្តែឯកសារនោះមិនបានប្រកាសជាសាធារណៈឡើយ។ ការចែកចាយបញ្ជីឈ្មោះអ្នកមិនចាក់វ៉ាក់សាំងអាចជាការទប់ស្កាត់ អ្នកទាំងនោះមិនឲ្យចេញចូលទៅកាន់ប្រទេសផ្សេងក្នុងតំបន់។ នៅក្នុងប្រទេសអេស្ប៉ាញការចាក់វ៉ាក់សាំងបានចាប់ផ្តើមនៅថ្ងៃទី២៨ខែធ្នូ។ តាមសារព័ត៌មានArabnews បានផ្សាយថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលអេស្ប៉ាញលោកSalvador ... Read More »
អ្នកកាសែតចិនម្នាក់ ក្រោយផ្សព្វផ្សាយយ៉ាងលម្អិតពីការផ្ទុះជំងឺកូវីដ-១៩ នៅក្រុងវូហាន ពេលនេះត្រូវតុលាការកាត់ទោសឲ្យជាប់គុក៤ឆ្នាំ
អន្តរជាតិ៖ អ្នកកាសែតពលរដ្ឋចិនម្នាក់ បន្ទាប់ពីរូបគាត់កាលពីកន្លងទៅបានផ្សព្វផ្សាយយ៉ាងលម្អិតពីការផ្ទុះជំងឺកូវីដ-១៩ នៅក្រុងវូហាន និងការរិះគន់ក្នុងបណ្តាញសង្គមចំពោះវិធានការរបស់អាជ្ញាធរចិនក្នុងការទប់ស្កាត់ការឆ្លងជំងឺមួយនេះ។ ស្រាប់តែនៅថ្ងៃទី២៨ ខែធ្នូ តុលាការក្រុងសៀងហៃ បានកាត់ទោសដាក់គុកចំនួន ៤ឆ្នាំ។ លោកស្រី Zhang Zhan ជាមេធាវីប្រែខ្លួនទៅជាអ្នកសារព័ត៌មាន បានរាយការណ៍យ៉ាងលម្អិតពីស្ថានភាពដំណាក់កាលដំបូងនៃការឆ្លងជំងឺកូវីដ-19 ... Read More »
ការប្រកួតរវាង Everton និង Man City ត្រូវពន្យារពេលដោយសារមានករណីឆ្លងកូវីដ-១៩ ខណៈ Leicester និង Chelsea បានត្រឹមស្មើគូប្រកួត
ការប្រកួតនៅ Premier League សម្រាប់សប្តាហ៍ទី១៦ របស់ក្រុមមេឃខៀវ Manchester City ជាមួយក្រុម Everton កាលពីថ្ងៃចន្ទត្រូវបានពន្យារពេលដោយសារតែមានការផ្ទុះឡើងករណីឆ្លងជំងឺកូវីដ-១៩។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ... Read More »
Roger Federer អវត្តមានក្នុងព្រឹត្តិការណ៍ Australian Open បន្ទាប់ពីវះកាត់ជង្គង់
អ្នករៀបចំការប្រកួតបាននិយាយកាលពីថ្ងៃចន្ទទី២៨ ធ្នូថា ម្ចាស់ជើងឯក Grand Slam ២០សម័យកាលកីឡាករ Roger Federer នឹងខកខានការប្រកួតកម្មវិធី Australian Open ជាលើកដំបូងក្នុងអាជីពរបស់គាត់ ខណៈដែលគាត់មិនទាន់ជាសះស្បើយពីការវះកាត់ជង្គង់នៅឡើយ។ កីឡាករវាយតឺន្នីសសញ្ជាតិស្វ៊ីសវ័យ៣៩ឆ្នាំរូបនេះបានអវត្តមានតាំងពីខែកុម្ភៈ ប៉ុន្តែថ្មីៗនេះបានបន្តការហ្វឹកហាត់ ... Read More »
ឥណ្ឌូនេស៊ីរកឃើញជំរំហ្វឹកហាត់របស់ក្រុមភេរវកម្មនៅភាគកណ្តាលកោះជ្វា
នៅក្នុងជំរំហ្វឹកហាត់ ក្រុមភេរវករ បានរៀបពីវិធីសាស្ត្រការពារខ្លួនដោយដៃទទេ និងវិធីប្រើកាំបិតបង្កៃគ្រាប់បែក និង រៀនក្បាច់គុន។ កាលពីថ្ងៃទី២៨ខែធ្នូ មន្ត្រីឥណ្ឌូនេស៊ីបានបញ្ជាក់ថា កម្លាំងភេរវកម្មពិសេស (Densus 88) របស់ប្រទេសនេះបានរកឃើញទីតាំងហ្វឹកហាត់របស់ក្រុមភេរវកម្មJemaah Islamiyah ១២កន្លែង ... Read More »
រដ្ឋសភាអាមេរិកអនុម័តសំណើបង្កើនប្រាក់ជំនួយកូវីដ-១៩ ដល់ពលរដ្ឋកើនឡើង២០០០ដុល្លារក្នុងម្នាក់
កាលពីថ្ងៃទី២៨ខែធ្នូ រដ្ឋសភាអាមេរិកបានអនុម័តសំណើបង្កើនប្រាក់ជំនួយកូវីដ-១៩ដល់ពលរដ្ឋពី៦០០ដុល្លារ ឡើងដល់២០០០ដុល្លារសម្រាប់មនុស្សម្នាក់ៗ។ រដ្ឋសភាអាមេរិក បានបោះឆ្នោតអនុម័តលើប្រាក់ជំនួយ ដោយទទួលបានសំឡេងគាំទ្រ ២៧៥ និងប្រឆាំង១៣៤។ ចំណុចដែលចាប់អារម្មណ៍នោះគឺសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ៤៤រូបគាំទ្រ។ ក្រោយការអនុម័តពីរដ្ឋសភា សំណើបន្តបញ្ជូនទៅកាន់ព្រឹទ្ធសភាដើម្បីអនុម័តបន្តទៀត។ ប្រសិនបើព្រឹទ្ធសភាអនុម័តនោះ គឺជាជោគជ័យ ដោយរង់ចាំតែប្រធានាធិបតីចុះហត្ថលេខា និឹងក្លាយជាច្បាប់ចំណាយមូលនិធិកូវីដ-១៩ ... Read More »
ហុងគ្រីទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន៦ពាន់ដូសពីរុស្ស៊ី
នៅថ្ងៃទី២៨ខែធ្នូ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានឲ្យដឹងថា ប្រទេសរបស់លោកទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ផលិតដោយប្រទេសរុស្ស៊ីគឺវ៉ាក់សាំង Sputnik V ចំនួន៦ពាន់ដូស។ ប៉ុន្តែមកទល់ពេលនេះ ប្រទេសហុងគ្រីមិនដឹងថានឹងប្រើប្រាស់វ៉ាក់សាំងបែបណានោះឡើយ តាមច្បាប់របស់អឺរ៉ុប។ តាមច្បាប់ ... Read More »
Cristiano Ronaldo ក្លាយជាកីឡាករឆ្នើមប្រចាំសតវត្សរ៍ទី២១ក្នុងកម្មវិធីពានរង្វាន់បាល់ទាត់ពិភពលោក (Globe Soccer Awards) ខណៈគ្រូបង្វឹកឆ្នើមបានទៅលើលោក Pep Guardiola
កីឡាករ Cristiano Ronaldo ត្រូវបានជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំសតវត្សរ៍ទី២១ បន្ទាប់ពីឈ្នះគូប្រជែងពានរង្វាន់នេះលើកីឡាករ Lionel Messi, Ronaldinho និង Mohamed Salah ។ ចំណែកគ្រូបង្វឹកឆ្នើមប្រចាំសតវត្សរ៍ទី២១ដែរបានទៅលើលោក Pep Guardiola ... Read More »
Schalke តែងតាំងលោក Christian Gross ជាគ្រូបង្វឹកថ្មី
អតីតគ្រូបង្វឹកក្លិប Tottenham លោក Christian Gross ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្រុម Schalke សម្រាប់រដូវកាលនេះ ក្រោយពីក្លិបបញ្ចប់កិច្ចសន្យាគូ្របង្វឹកចាស់ ហើយលោកគឺជាគ្រូបង្វឹកទី៤របស់ក្លិបSchalke សម្រាប់រដូវកាលនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី២៨ ធ្នូ ... Read More »
មន្រ្តីជាន់ខ្ពស់ឥណ្ឌូនេស៉ី បិទជើងហោះហើរជាមួយអង់គ្លេស និងរឹតត្បិតលើអ្នកធ្វើដំណើរមកពីអូស្ត្រាលី និងសហភាពអឺរ៉ុប
អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ បានលើកឡើងថា នឹងហាមឃាត់ភ្ញៀវទេសចរអន្តរជាតិទាំងអស់ ចូលមកក្នុងឥណ្ឌូណេស៊ីរយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរាតត្បាតវីរុសទម្រង់ថ្មី ដែលត្រូវរកឃើញនៅអង់គ្លេស និងមានអត្រាឆ្លងខ្លាំងជាងមុន។ ... Read More »
ទាហានអាមេរិកនៅកូរ៉េខាងត្បូងចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩
ទាហានអាមេរិកនៅកូរ៉េខាងត្បូង ទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩ ចាប់ពីថ្ងៃទី២៩ខែធ្នូ។ ការចាក់វ៉ាក់សាំងកើតឡើងក្នុងពេលដែល កូរ៉េខាងជើងក៏បានត្រៀមលក្ខណចាក់វ៉ាក់សាំងដូចគ្នា។ បច្ចុប្បន្នអាមេរិកបានចាក់វ៉ាក់សាំង ជូនពលរដ្ឋជាង១លាននាក់ហើយ ក្នុងទឹកដីអាមេរិក ភាគច្រើនគឺគ្រូពេទ្យ និងមនុស្សចាស់នៅជួរមុខ។ ចំណែកទាហានកូរ៉េខាងត្បូង មិនទាន់មានគម្រោងចាក់នៅឡើយ ប៉ុន្តែ រដ្ឋាភិបាល កូរ៉េខាងត្បូង ... Read More »
រដ្ឋមន្ត្រីហ្វីលីពីនទទួលបានការចាក់វ៉ាក់សាំងទាំងមិនទាន់មានលិខិតអនុញ្ញាត
កម្លាំងទាហាន និងរដ្ឋមន្ត្រីមួយចំនួននៅក្នុងប្រទេសហ្វីលីពីនទទួលបានការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដែលក្រសួងសុខាភិបាលមិនទាន់បានអនុម័ត ប៉ុន្តែមិនបញ្ជាក់ថាចាក់វ៉ាក់សាំងផលិតដោយក្រុមហ៊ុនណានោះឡើយ។ ក្រសួងមហាផ្ទៃហ្វីលីពីន លោកEduardo Ano នៅថ្ងៃទី២៨ខែធ្នូ បានប្រកាសថា សមាជិកគណៈរដ្ឋមន្ត្រីក្នុងប្រទេសនេះទទួលបានការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ ជាមួយគ្នានេះ មេបញ្ជាការកងទ័ពហ្វីលីពីន លោកCirilito Sobejana ... Read More »
ទីក្រុងស៊ីដនី បាញ់កាំជ្រួចឆ្លងឆ្នាំដដែលតែហាមពលរដ្ឋទៅទស្សនាផ្ទាល់
ទីក្រុងស៊ីដនី គឺជាទីក្រុងធំដំបូងគេដែលទទួលស្វាគមន៍ឆ្នាំថ្មីមុនគេបង្អស់លើពិភពលោក ។ នៅក្នុងឆ្នាំនេះ និឹងមានពិធីបាញ់កាំជ្រួចដូចរាល់ឆ្នាំ ប៉ុន្តែមិនអនុញ្ញាតឲ្យពលរដ្ឋទៅជួបជុំគ្នាមើលផ្ទាល់ច្រើននោះឡើយ។ តាមសារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី២៨ ខែធ្នូបានផ្សាយថា ដោយសារតែផ្ទុះការឆ្លងកូវីដ-១៩ថ្មីនៅពាក់កណ្តាលខែធ្នូនៅជាយក្រុងភាគខាងជើងស៊ីដនី ហើយរកឃើញអ្នកឆ្លងថ្មី១២៥នាក់ដែលឆ្លងចេញពីមនុស្ស៥នាក់ពេលដំបូង។ ការឆ្លងនោះធ្វើឲ្យពលរដ្ឋនៅក្នុងទីក្រុង ប្រមាណ១/៤ ស្ថិតនៅក្នុងតំបន់ត្រូវបិទរហូតដល់ថ្ងៃទី៩ ... Read More »
កូរ៉េខាងជើងត្រៀមសម្រាប់ព្រិឹត្តិការណ៍ដែលកើតឡើងនៅខែមករាឆ្នាំ២០២១
ពលរដ្ឋកូរ៉េខាងជើងរាប់ពាន់នាក់បានត្រៀមលក្ខណៈសម្រាប់ព្រិឹត្តិការណ៍សំខាន់ៗនៅក្នុងខែមករាឆ្នាំ២០២១ ដោយមានពិធីដង្ហែក្បួន បន្ទាប់ពីមហាសន្និបាតបក្សពលករកូរ៉េខាងជើងលើកទី៨ ។ តាមគេហទំព័រ 38 North បានផ្សាយថា តាមរូបភាពដែលថតតាមផ្កាយរណបកាលពីថ្ងៃទី២៦ខែធ្នូ បង្ហាញឲ្យឃើញថា ពលរដ្ឋកូរ៉េខាងជើងរាប់ពាន់នាក់បានហ្វឹកហាត់នៅទីលាន គីម អុីលស៊ុង សម្រាប់ព្រឹត្តិការណ៍ដែលនឹងកើតឡើងនៅកូរ៉េខាងជើង បន្ទាប់ពីមហាសន្និបាត។ ... Read More »
ក្រុមហ៊ុនផលិតឱសថ Moderna បង្កើនល្បឿនក្នុងការបញ្ជូនវ៉ាក់សាំងកូវីដ-១៩ ទៅកាន់ហ្វីលីពីន
រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកTeodoro Locsin បានបញ្ជាក់ថា តាមប្រភពព័ត៌មានពីស្ថានទូតហ្វីលីពីនប្រចាំនៅអាមេរិក គឺក្រុមហ៊ុន Moderna បានផលិតនិងបង្កើនល្បឿនបញ្ជូនវ៉ាក់សាំង មកកាន់ប្រទេសហ្វីលីពីនក្នុងពេលឆាប់ៗ។ តាមសារព័ត៌មានCNN រដ្ឋមន្ត្រីការបរទេសហ្វីលីពីនបានប្រកាសកាលពីថ្ងៃទី២៧ខែធ្នូថា ក្រុមហ៊ុនModerna នឹងបញ្ជូនវ៉ាក់សាំងមកកាន់ហ្វីលីពីនក្នុងពេលឆាប់ៗ។ សកម្មភាពខាងលើកើតឡើង ក្រោយពេលប្រធានាធិបតី ... Read More »
៣គូនៅលីគកំពូលអង់គ្លេសបានត្រឹមស្មើគ្នាសម្រាប់ការប្រកួតសប្តាហ៍ទី១៥
ការប្រកួតក្របខ័ណ្ឌអង់គ្លេស Premier League សម្រាប់សប្តាហ៍ទី១៥ បានបញ្ចប់ហើយកាលពីរាត្រីថ្ងៃទី២៧ឈានចូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ ដោយមាន៦ក្រុម ស្មើនឹង៣គូប្រកួតគ្នាបានត្រឹមលទ្ធផលស្មើគ្នាទាំងអស់។ នេះបើយោងតាមលទ្ធផលរបស់ soccerway និងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៨ ... Read More »
ករណីឆ្លងកូវីដ-១៩ថ្មី នៅប្រទេសថៃ បន្តរកឃើញចំនួន ១២១ករណី បន្ថែមទៀត
អន្តរជាតិ៖ បើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ–១៩ (CCSA) លោក Taweesilp Visanuyothin កាលពីថ្ងៃអាទិត្យទី២៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសថា ខ្លួនមានករណីឆ្លងថ្មីចំនួន ១២១ករណី បន្ថែមទៀតដោយក្នុងនោះមានអ្នកឆ្លងមកពីបរទេសមានចំនួន ៨ករណី។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ ... Read More »
ប្រធានាធិបតីរុស្ស៊ី លោកពូទីន សម្រេចចាក់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩
អ្នកនាំពាក្យវិមានប្រធានាធិបតីរុស្ស៊ី បានប្រកាសថា ប្រធានាធិបតីបានសម្រេចចាក់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩Sputnik V ដែលបានចាប់ផ្តើមចាក់ជូនពលរដ្ឋ តាំងពីដើមខែធ្នូ។ សារព័ត៌មានChannel News Asia បានដកស្រង់សំដីអ្នកនាំពាក្យវិមានប្រធានាធិបតីរុស្ស៊ីបាន បញ្ជាក់នៅថ្ងៃទី២៧ខែធ្នូថា ប្រធានាធិបតីពូទីនបានសម្រេចចាក់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩ ផលិតដោយប្រទេសរុស្ស៊ីផ្ទាល់គឺ ... Read More »
ប្រធានាធិបតី ដូណាល់ ត្រាំ ចុះហត្ថលេខាលើកញ្ចប់ជំនួយកូវីដ-១៩ មានតម្លៃ៩០០ពាន់លានដុល្លារ
នៅព្រឹកថ្ងៃទី២៨ខែធ្នូ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចុះហត្ថលេខាអនុម័ត លើកញ្ចប់ជំនួយកូវីដ-១៩ មានទឹកប្រាក់ដល់ទៅ៩០០ពាន់លានដុល្លារ។ ការចុះហត្ថលេខានឹងជួយដល់រដ្ឋាភិបាលបញ្ចៀសការបិទទ្វារ។ កាលពីថ្ងៃទី២១ខែធ្នូ ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតអនុម័តដោយទទួលបាន សំឡេងគាំទ្រ៩២ និងប្រឆាំងតែ៦ ប៉ុណ្ណោះ ។ ការអនុម័តកញ្ចប់ជំនួយខាងលើនឹងជួយដល់បណ្តាក្រុមហ៊ុន ... Read More »