ប្រធានាធិបតីបារាំង លោកម៉ាក្រុង បានលើកឡើងថា ប្រទេសបារាំង និងអង់គ្លេសស្នើដល់អង្គការសហប្រជាជាតិបង្កើតតំបន់សុវត្ថិភាពនៅទីក្រុងកាប៊ុលដើម្បីការពារពលរដ្ឋប្រទេសនេះដែលចង់ចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន។ ប្រធានាធិបតីបារាំងបានបញ្ជាក់ថា «យើងខ្ញុំស្នើបង្កើតតំបន់សុវត្ថិភាព គ្រប់គ្រងដោយអង្គការសហប្រជាជាតិ ហើយតាមរយៈតំបន់សុវត្ថិភាពនោះអាចជួយផ្តល់ជំនួយមនុស្សធម៌ជូនពលរដ្ឋអាហ្វហ្គានីស្ថាន»។ នៅថ្ងៃទី៣០ខែសីហា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterresនឹងបើកកិច្ចប្រជុំស្តីពីបញ្ហាអាហ្វហ្គានីស្ថាន ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតនៃប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ... Read More »
ព័ត៌មានអន្តរជាតិ
តារាឆ្នើមវាយតឺន្នីស Andy Murray ៖ កីឡាករមានទំនួលខុសត្រូវជាសាធារណៈ ហើយគួរតែចាក់វ៉ាក់សាំង
កីឡាករវាយតឺន្នីសលំដាប់ពិភពលោក Andy Murray បាននិយាយថាកីឡាករមានទំនួលខុសត្រូវចំពោះសាធារណជននៅពេលពួកគេធ្វើដំណើរជុំវិញពិភពលោកហើយដូច្នេះគួរតែចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺCovid-19 ។ មនុស្សជាច្រើនមានការស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង ហើយការប្រកួតមិនទាន់ធ្វើឱ្យវាក្លាយជាលក្ខខណ្ឌនៃការចូលទេ។ ប៉ុន្តែដោយមានអ្នកទស្សនានៅព្រឹត្តិការណ៍វាយតឺន្នីស US Open ត្រូវបង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដងមានការផ្តោតអារម្មណ៍កាន់តែខ្លាំងឡើងលើកីឡាករ។ លោក Andy Murray បានបន្តថា ... Read More »
ចិនជម្លៀសពលរដ្ឋមួយស្រុកនៅព្រំដែនជាប់មីយ៉ាន់ម៉ាដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩
មន្ត្រីរដ្ឋាភិបាលចិនបានសម្រេចជម្លៀសពលរដ្ឋរាប់សិបពាន់នាក់ដែលរស់នៅតំបន់ព្រំដែនជាប់ប្រទេសមីយ៉ាន់ម៉ា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ពីប្រទេសមីយ៉ាន់ម៉ាចូលក្នុងប្រទេសចិន។ សារព័ត៌មាន SCMP បានផ្សាយថា សកម្មភាពជម្លៀសពលរដ្ឋគឺក្នុងគោលដៅបង្កើតរបងគ្មានមនុស្ស ដើម្បីទប់ស្កាត់ការឆ្លងបានយ៉ាងល្អបំផុត។ ទីតាំងព្រំដែននោះត្រូវបាន បង្កើតរបងបន្លាលួស និងកាមេរ៉ាសុវត្ថិភាពតាមដានសកម្មភាព ។ តាមសារព័ត៌មាន SCMP នៅក្នុងស្រុក ... Read More »
ស្ត្រីអាហ្វហ្គានីស្ថានសម្រាលកូនលើយន្តហោះពេលជម្លៀសខ្លួនទៅកាន់អង់គ្លេស(មានវីដេអូ)
ស្ត្រីជនជាតិអាហ្វហ្គានីស្ថានម្នាក់បានសម្រាលកូនស្រីនៅលើយន្តហោះដែលត្រូវជម្លៀសទៅកាន់ប្រទេសអង់គ្លេស។ ក្រុមអាកាសយានិកបានជួយដល់ស្ត្រីខាងលើទទួលសម្រាលកូនដោយជោគជ័យ។ សារព័ត៌មានរ៉យទ័របានផ្សាយថា ស្ត្រីជនជាតិអាហ្វហ្គានីស្ថានម្នាក់បានសម្រាលកូនស្រីពេលកំពុងហោះហើរនៅលើអាកាស កាលពីថ្ងៃទី២៨ ខែសីហា តាមជើងយន្តហោះរបស់ក្រុមហ៊ុនTurkish Airlinesទៅកាន់ប្រទេសអង់គ្លេស។ សូមបញ្ជាក់ថា នាង Soman Noori អាយុ២៦ឆ្នាំ បានឈឺពោះកើតកូន ពេលកំពុងជិះនៅលើយន្តហោះដែលហោះហើរពីទីក្រុងឌូបៃទៅកាន់ទីក្រុងប៊ឺកមិនហាម ... Read More »
West Ham ទិញបានខ្សែការពារបារាំង Kurt Zouma ពី Chelsea ក្នុងតម្លៃ២៩,៨លានផោន
ក្លិប West Ham បានចុះហត្ថលេខាជាមួយខ្សែការពារកណ្តាលសញ្ជាតិបារាំង Kurt Zouma ពីក្លិបតោខៀវ Chelsea ក្នុងកិច្ចព្រមព្រៀងរយៈពេល៤ឆ្នាំក្នុងតម្លៃ២៩,៨លានផោន។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៩ សីហា។ Kurt ... Read More »
Carvajal ជួយឲ្យអធិរាជស Real Madrid យកឈ្នះម្ចាស់ផ្ទះ Betis ក្នុងសប្តាហ៍ទី៣ក្របខ័ណ្ឌ La Liga
ក្រុមអធិរាជស Real Madrid បានទទួលជ័យជម្នះយ៉ាងត្រដាបត្រដួសនៅលើទឹកដីក្រុម Real Betis ខណៈដែលពួកគេរង់ចាំលទ្ធផលនៃការប្រឹងប្រែងក្នុងការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Kylian Mbappe របស់ក្រុម Paris St-Germain ។ ក្រុម Real ... Read More »
Liverpool បានត្រឹមស្មើ Chelsea ក្នុងទឹកដី ខណៈមេឃខៀវ Man City បំបាក់កាំភ្លើងធំ Arsenal រហូតដល់៥ទល់០
ក្រុមហង្សក្រហម Liverpool បានត្រឹមស្មើគ្នា១ទល់១ជាមួយក្រុមភ្ញៀវតោខៀវ Chelsea ក្នុងការប្រកួតសប្តាហ៍ទី៣នៃក្របខ័ណ្ឌ Premier League កាលពីយប់ថ្ងៃទី២៨ឈានចូលថ្ងៃទី២៩ សីហានេះ។ ចំណែកក្រុមមេឃខៀវ Man City ធ្វើបានល្អ ដោយបំបាក់ក្រុមភ្ញៀវកាំភ្លើងធំ Arsenal ... Read More »
ស្លាប់ពីរនាក់នៅជប៉ុនក្រោយចាក់វ៉ាក់សាំង Moderna មានផ្ទុះសារធាតុចម្លែក
នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាលជប៉ុនបានប្រកាសថា មានមនុស្ស២នាក់ស្លាប់ក្រោយការចាក់វ៉ាក់សាំង Moderna ដែលស្ថិតនៅក្នុងកញ្ចប់វ៉ាក់សាំងផ្អាកចាក់ជូនពលរដ្ឋក្រោយពីរកឃើញមានសារធាតុចម្លែក។ មនុស្ស២នាក់ដែលស្លាប់ក្រោយការចាក់វ៉ាក់សាំង គឺមានម្នាក់អាយុប្រហែល៣០ឆ្នាំ បានស្លាប់ក្រោយការចាក់ដូសទីពីរបាន២ថ្ងៃប៉ុណ្ណោះ ។ ក្រសួងសុខាភិបាលជប៉ុន បានឲ្យដឹងថា អ្នកស្លាប់ទាំងពីរនាក់គឺបានចាក់វ៉ាក់សាំង Moderna ... Read More »
គ្រោះអគ្គិភ័យឆាបឆេះអគារខុនដូមាន៤១៩បន្ទប់នៅចិន
កាលពីថ្ងៃទី២៧ខែសីហា មានគ្រោះអគ្គិភ័យឆាបឆេះអគារ Kaixuan ក្នុងទីក្រុង Dalian ប្រទេសចិន ។ នៅពេលនេះមិនទាន់មានរបាយការណ៍ស្តីពីការខូចខាតទ្រព្យសម្បត្តិនិងអាយុជីវិតនៅឡើយទេ។ តាមប្រភពព័ត៌មានក្នុងតំបន់ មានរថយន្តពន្លត់អគ្គិភ័យរហូតដល់ទៅ៤០គ្រឿង និងក្រុមពន្លត់អគ្គិភ័យជាង១០០នាក់បានខិតខំគ្រប់គ្រងស្ថានភាព ។ បំណែកបាក់បែកជាច្រើនបានធ្លាក់ចុះមកក្រោមពេលអណ្តាតភ្លើងឡោមព័ទ្ធអគារ។ ក្រុមពន្លត់អគ្គិភ័យបានខិតខំអស់រយៈពេល៧ម៉ោងទើបអាចគ្រប់គ្រងបាន ។ ... Read More »
ឥណ្ឌាបំបែកកំណត់ត្រាចាក់វ៉ាក់សាំងបានរហូតដល់១០លាន ដូសក្នុងមួយថ្ងៃ
ឥណ្ឌាជាប្រទេសមានពលរដ្ឋដល់ទៅជាង១,៣ពាន់លាននាក់ បានបំបែកកំណត់ត្រារបស់ខ្លួនដោយចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជូនពលរដ្ឋបានរហូតដល់ទៅជាង១០,២លានដូសក្នុងមួយថ្ងៃ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានពីមុនមក។ ឥណ្ឌាបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជាទ្រង់ទ្រាយធំនៅខែមករាឆ្នាំ២០២១។ នៅលើបណ្តាញសង្គមTwitter នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានបញ្ចាក់ថា«ការចាក់វ៉ាក់សាំងបានជាង១០ លាននាក់ក្នុងមួយថ្ងៃ គឺជាជោគជ័យយ៉ាងធំធេង។ សូមអរគុណដល់ពលរដ្ឋដែលបាននាំគ្នាមកចាក់វ៉ាក់សាំង នាំមកនូវជោគជ័យដល់យុទ្ធនាការចាក់វ៉ាក់សាំង ។ ... Read More »
ក្រុមតាលីបង់ផ្លាស់ប្តូរឥរិយាបថចង់ឱ្យទាហានអាមេរិកបន្តឈរជើងនៅទីក្រុងកាប៊ុល
ក្រុមតាលីបង់បានអំពាវនាវដល់អាមេរិកឱ្យបន្តវត្តមាននៅក្នុងរដ្ឋធានីកាប៊ុលជាជាងដកទាហានទាំងអស់ចេញនៅថ្ងៃទី៣១ ខែសីហា។ ប៉ុន្តែមកទល់ពេលនេះទីក្រុងវ៉ាស៊ីនតោន មិនទាន់ផ្តល់ចម្លើយនៅឡើយទេ។ សារព័ត៌មាន AFP បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អាមរិកដែលបានបញ្ជាក់ថា ក្រុមតាលីបង់ស្រាប់តែស្នើសុំបណ្តាប្រទេសលោកខាងលិច ក្នុងនោះមានអាមេរិកជាដើមឱ្យបន្តសកម្មភាពស្ថានទូតនៅក្នុងទីក្រុងកាប៊ុលដដែល ក៏ដូចជារក្សាកម្លាំងទាហានការពារទីតាំងទាំងនោះ ក្រោយពេលអាមេរិកដកទាហានចេញពីអាហ្វហ្គានីស្ថាននៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។ នៅពេលនេះដែរអាមេរិកមិនទាន់ឆ្លើយតបទៅនឹងសំណើខាងលើរបស់ក្រុមតាលីបង់នៅឡើយទេ ។ ... Read More »
ចំនួនអ្នកចូលមន្ទីរពេទ្យដោយឆ្លងកូវីដ-១៩នៅអាមេរិកបានកើនឡើងខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីខែមករាឆ្នាំ២០២១មក
អាមេរិកមានករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់នៅទូទាំងប្រទេស ហើយអ្នកជំងឺធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យបានកើនឡើងខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីថ្ងៃទី១៤ខែមករាមក។ តាមតួលេខរបស់ក្រសួងសុខាភិបាលអាមេរិក នៅថ្ងៃទី ២៧ខែសីហា(ពេលវេលាក្នុងតំបន់) មានអ្នកជំងឺត្រូវចូលព្យាបាលនៅមន្ទីរពេទ្យដល់ទៅជាង១០១ពាន់នាក់ នៅទូទាំងប្រទេស។ រដ្ឋ Florida, Texas និង California មានករណីឆ្លងកូវីដ-១៩ខ្ពស់ជាងគេបំផុត។ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ... Read More »
ក្រុមឧទ្ទាមនៅនីហ្សេរីយ៉ា បានដោះលែងសិស្ស៩០នាក់ក្រោយទទួលបានប្រាក់លោះ
សិស្សសាលារហូតដល់ទៅ៩០នាក់ ត្រូវក្រុមឧទ្ទាមចាប់ខ្លួន កាលពី៣ខែមុន ហើយពេលនេះត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ ក្រោយពីពេលទទួលបានប្រាក់លោះ១៦០ពាន់ដុល្លារពីអាណាព្យាបាល។ សិស្សសាលា៩០នាក់ដែលត្រូវបានចាប់ជំរិតនៅសាលាអ៊ិស្លាម Salihu Tanko ក្នុងតំបន់ Tegina រដ្ឋ នីហ្សេ ប្រទេសនីហ្សេរីយ៉ានោះ មកដល់ថ្ងៃទី ២៧ខែសីហាបានវិលត្រឡប់មកផ្ទះជួបជុំគ្រួសារវិញហើយ ... Read More »
អាមេរិកវាយប្រហារសម្លាប់ក្រុមភេរវកម្មដែលឡើងគម្រោងវាយប្រហារអាកាសយានដ្ឋានទីក្រុងកាប៊ុល
កម្លាំងទាហានអាមេរិកបានឱ្យដឹងថា សមាជិកក្រុមភេរវកម្ម ISIS-K ដែលចូលរួមឡើងគម្រោងវាយប្រហារអាកាសយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុល សម្លាប់មនុស្សរាប់សិបនាក់នោះ ត្រូវបានទាហានអាមេរិកវាយប្រហារសម្លាប់ តាមដែនអាកាសពីយន្តហោះគ្មានមនុស្សបើកទៅលើទីតាំងក្រុម ISIS-K ។ លោក Bill Uban អ្នកនាំពាក្យទីបញ្ជាការកម្លាំងទាហានអាមេរិក CENTCOM ទទួលបន្ទុកមជ្ឈិមបូព៌ា ... Read More »
Napoli និង Leicester នឹងជួបគ្នានៅ Europa League វគ្គជម្រុះតាមពូល៣២ក្រុម
ក្រុម Napoli និង Leicester នឹងមានការប្រកួតច្រើនជាងធម្មតានៅពេលដែលពួកគេជួបគ្នានៅវគ្គចែកពូលនៃពានរង្វាន់ Europa League ។ ក្រុមទាំងអស់ត្រូវបានចាប់ឆ្នោតចូលក្រុមតែមួយកាលពីថ្ងៃសុក្ររួមជាមួយក្រុម Spartak Moscow និង Legia Warsaw សម្រាប់ការប្រកួតជម្រុះដែលបច្ចុប្បន្នមាន៣២ ... Read More »
កីឡាករ Benjamin Mendy របស់ក្លិប Man City ត្រូវបានចោទប្រកាន់ពីបទរំលោភ ៤ករណី
ខ្សែការពារ Benjamin Mendy របស់ក្រុមមេឃខៀវ Manchester City ត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈចំនួន៤ករណី កាលពីថ្ងៃសុក្រទី២៧ ខែសីហាដោយក្លិបនៅក្របខ័ណ្ឌ Premier League មួយនេះបានផ្អាកមិនឲ្យកីឡាករជនជាតិបារាំងរូបនេះលេងរង់ចាំការស៊ើបអង្កេត។ មន្ត្រីប៉ូលិសបានឲ្យដឹងថា Mendy វ័យ២៧ឆ្នាំត្រូវបានបញ្ជូនទៅឃុំឃាំងហើយគ្រោងនឹងបង្ហាញខ្លួននៅតុលាការ ... Read More »
ក្លិបបិសាចក្រហម Manchester United ឈានដល់កិច្ចព្រមព្រៀងនាំយកCristiano Ronaldo ត្រឡប់មកវិញ
ក្រុមបិសាចក្រហម Manchester United បានបញ្ជាក់ថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាជាមួយកីឡាករ Cristiano Ronaldo ឡើងវិញពីក្រុម Juventus។ ក្លិបបិសាចក្រហមបានយល់ព្រមចំណាយ១២,៨លានផោនសម្រាប់កីឡាករវ័យ៣៦ឆ្នាំរូបនេះដោយកិច្ចព្រមព្រៀងនេះមានលក្ខខណ្ឌផ្ទាល់ខ្លួន ទិដ្ឋាការ និងវេជ្ជសាស្ត្រ។ Ronaldo រកបាន១១៨គ្រាប់ក្នុង២៩២ប្រកួតក្នុងការប្រកួតលើកដំបូងរបស់គាត់នៅ Old ... Read More »
បារាំងប្រឈមការឆ្លងកូវីដ-១៩លើកទី៤, ទីក្រុងបាងកក ប្រទេសថៃនឹងបើកទ្វារនៅខែក្រោយខណៈចាក់វ៉ាក់សាំងបាន៩០%
តាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង លោក Olivier Véran បានប្រកាសថាប្រទេសបារាំងប្រឈមនឹងការឆ្លងកូវីដ-១៩ លើកទី៤ ។ ចំណែកនៅទីក្រុងបាងកក ប្រទេសថៃឯណេះវិញបានចាក់វ៉ាក់សាំងជូនពលរដ្ឋជាង ៩០% ហើយទីក្រុងនេះនឹងបន្ថយការរឹតត្បិតចាប់ពីខែកញ្ញាដើម្បីដំណើរការសេដ្ឋកិច្ចឡើងវិញ។ បើទោះបីបារាំងប្រឈមនឹងការឆ្លងកូវីដ-១៩ ជាលើកទី៤ក្តី ក៏បារាំងបានបញ្ចៀសស្ថានភាពអាក្រក់បំផុតគឺបិទប្រទេសដូចកាលពីមុន។ មានប្រសាសន៍នៅក្នុងសន្និសីទកាសែត ... Read More »
អាល្លឺម៉ង់ និងបារាំង បញ្ចប់យុទ្ធនាការជម្លៀសពលរដ្ឋចេញពីអាហ្វហ្គានីស្ថាន អង់គ្លេសនៅតែបន្ត
រដ្ឋាភិបាលបារាំងនិងអាល្លឺម៉ង់ បានបញ្ចប់សកម្មភាពជម្លៀសពលរដ្ឋចេញពីអាហ្វហ្គានីស្ថាន ត្រឹមយប់ថ្ងៃទី២៧ខែសីហា ។ ចំណែកអអ់គ្លេសវិញនាយករដ្ឋមន្ត្រី ប៊ូរីស ចនស៊ិន បានបញ្ជាក់ថា ទាហានអង់គ្លេសនៅតែជម្លៀសពលរដ្ឋចេញពីប្រទេសអាហ្វហ្គានីស្ថាន បើទោះបី អាកាសយានដ្ឋានទីក្រុងកាប៊ុលរងការវាយប្រហារភេរវកម្ម។ នៅក្នុងសេចក្តីប្រកាស ដែលបានផ្សាយតាមវិទ្យុ RTL របស់បារាំង ... Read More »
ពិភពលោកបានចាក់វ៉ាក់សាំងជូនពលរដ្ឋជាង៥ពាន់លានដូសហើយ
គិតត្រឹមថ្ងៃទី២៧ខែសីហា នៅទូទាំងពិភពលោកបានចាក់វ៉ាក់សាំង ជូនពលរដ្ឋបានជាង៥ពាន់លាន ដូសហើយ ក្នុងនោះប្រទេសចិនបានចាក់ច្រើនជាងគេគឺជិត២ពាន់លានដូសជូនពលរដ្ឋរបស់ខ្លួន។ បន្ទាប់មកគឺឥណ្ឌា អាមេរិក ប្រេស៊ីល ជប៉ុន អាល្លឺម៉ង់ ឥណ្ឌូនេស៊ី តួកគី អង់គ្លេស បារាំង ស្ថិតនៅក្នុងចំណោម១០ប្រទេសដែលចាក់វ៉ាក់សាំងបានច្រើនជាងគេបំផុត។ ... Read More »
ស្រុតអគារខុនដូកម្ពស់៣ជាន់នៅអេស្ប៉ាញ
អគារខុនដូមានកម្ពស់៣ជាន់បានបាក់ស្រុតនៅក្នុងតំបន់ Peñíscola ស្ថិតនៅភាគឦសាននៃប្រទេសអេស្ប៉ាញបណ្តាលឱ្យមនុស្ស ២នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់។ កម្លាំងជួយសង្គ្រោះបានរកឃើញសាកសពស្ត្រីម្នាក់នៅក្រោមគំនរអគារបាក់បែក ។ កាលពីល្ងាចថ្ងៃទី២៦ខែសីហា មន្ត្រីក្នុងតំបន់បានបញ្ជាក់ថា មានក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់បានស្លាប់ក្នុងការបាក់ស្រុតអគារនោះផងដែរ ។ នៅយប់ថ្ងៃទី២៦ខែសីហា ក្រុមជួយសង្គ្រោះបានរកឃើញនិងជួយសង្គ្រោះបុរសវ័យ២៦ឆ្នាំម្នាក់ចេញពីគំនរអគារបាក់បែកក្នុងស្ថានភាពរបួសធ្ងន់ ក្រោយយុទ្ធនាការស្វែងរកជួយសង្គ្រោះទ្រង់ទ្រាយធំ ។ លោក ... Read More »
អាមេរិក៖ ការនាំចេញសាច់គោបង្កកទៅកាន់ទីផ្សារចិនគឺនាំមុខអូស្ត្រាលី, ខណៈការនាំចេញសាច់គោរបស់អូស្ត្រាលីថយចុះ
អន្តរជាតិ៖ បើយោងតាមទិន្នន័យនាំចូលរបស់គយប្រទេសចិន បានបញ្ជាក់ថា សហរដ្ឋអាមេរិក បាននាំមុខអូស្ត្រាលីក្នុងការនាំចេញសាច់គោបង្កកទៅកាន់ទីផ្សារចិន ខណៈការនាំចេញសាច់គោរបស់អូស្ត្រាលីធ្លាក់ចុះ បន្ទាប់ពីមានភាពតានតឹងផ្នែក នយោបាយ និងពាណិជ្ជកម្មជាមួយចិន។ ជាក់ស្ដែងចំពោះរឿងនេះដែរ អាមេរិក ត្រូវបានគេមើលឃើញថា កំពុងកេងយកប្រយោជន៍ពីជម្លោះផ្នែកពាណិជ្ជកម្មចិន និងអូស្ត្រាលីជាជាងការសហការជាមួយសម្ព័ន្ធមិត្ត ខណៈដែលកន្លងមកខ្លួនប្រកាសក្ដែងៗថា ... Read More »
អាជ្ញាធរសុខាភិបាលថៃ បន្តរកឃើញអ្នកជំងឺកូវីដ-១៩ស្លាប់ ២៧៣នាក់បន្ថែមទៀត,ខណៈរកឃើញអ្នកឆ្លងថ្មី ១៨,៧០២នាក់
អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post បានដកស្រង់ចេញផ្សាយពីក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃសុក្រទី២៧ ខែសីហា ឆ្នាំ២០២១នេះ ស្ដីពីរាយការណ៍ប្រចាំថ្ងៃនៃការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៨,៧០២ករណីបន្ថែមទៀត ខណៈអ្នកជំងឺចំនួន ២៧៣នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរ ក្នុងរយៈពេល ... Read More »
ផ្ទុះឃ្លាំងគ្រាប់នៅកាហ្សាស្ថាន ស្លាប់និងរបួស៧០នាក់
ព័ត៌មានស្តីពីការផ្ទុះឃ្លាំងគ្រាប់របស់ក្រសួងការពារជាតិកាហ្សា ស្ថាន ស្ថិតនៅទីក្រុង Taraz ក្នុងតំបន់ Jambyl ។ នៅថ្ងៃទី២៧ ខែសីហា មន្ត្រីក្រសួងការពារជាតិ កាហ្សាស្ថានបានប្រកាសថា ការផ្ទុះនោះបណ្តាលឲ្យទាហាន៤នាក់ស្លាប់ និង៦៦នាក់រងរបួស។ រដ្ឋមន្ត្រីការពារជាតិ កាហ្សាស្ថាន ... Read More »
ចាប់ឆ្នោតវគ្គចែកពូល Champions League រដូវកាល២០២១-២០២២៖ Man City ប៉ះ PSG
ការចាប់ឆ្នោតវគ្គចែកពូលសម្រាប់រដូវកាល Champions League ឆ្នាំ២០២១-២០២២ ត្រូវបានប្រារព្ធឡើងនៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីរាត្រីថ្ងៃព្រហស្បតិ៍ដោយក្រុមអេស្ប៉ាញទាំង៥នៅក្នុងការប្រកួតឆ្នាំនេះបានដឹងពីជោគវាសនារបស់ពួកគេ។ ក្រុម Barcelona និង Atletico Madrid មានការប្រកួតវគ្គចែកពូលយ៉ាងស្វិតស្វាញ ខណៈដែលក្រុម Villarreal នឹងត្រូវឡើងទៅជួបក្រុម Manchester ... Read More »
ជប៉ុនរកឃើញករណីឆ្លងជំងឺកូវីដ-១៩លើកដំបូងក្នុងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកនៅទីក្រុងតូក្យូ
ទីភ្នាក់ងារសារព័ត៌មានក្យូដូរបស់ជប៉ុនបានផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី២៦ ខែសីហាថា អ្នកចូលរួមជនជាតិបរទេសម្នាក់នៅក្នុងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកហ្គេមនៅប្រទេសជប៉ុនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយមានរោគសញ្ញាជំងឺកូវីដ-១៩ ប៉ុន្តែមិនមានសភាពធ្ងន់ធ្ងរនោះទេ។ ករណីនេះគឺជាចូលមន្ទីរពេទ្យដំបូងគេនៃព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកក្រុងតូក្យូ២០២០ ដែលបានបើកដំណើរការកាលពីថ្ងៃអង្គារ។ មន្ទីរពេទ្យនៅប្រទេសជប៉ុនដែលព្យាបាលអ្នកជំងឺកូវីដ-១៩ ជាធម្មតាបានកក់គ្រែសម្រាប់មនុស្សដែលមានរោគសញ្ញាធ្ងន់ធ្ងររួចទៅហើយ។ រដ្ឋាភិបាលជាតិ និងរដ្ឋបាលទីក្រុងតូក្យូបានអំពាវនាវដល់មន្ទីរពេទ្យក្នុងរដ្ឋធានីដើម្បីទទួលយកអ្នកជំងឺកូវីដ-១៩បន្ថែមទៀត។ ស្ថានភាពជំងឺកូវីដ-១៩នៅប្រទេសជប៉ុនកាន់តែអាក្រក់ទៅៗក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចាប់តាំងពីពិធីបើកការប្រកួតកីឡាអូឡាំពិកដោយប្រទេសនេះកត់ត្រាការឆ្លងប្រចាំថ្ងៃជាង២៥,០០០នៅសប្តាហ៍មុន។ ការផ្ទុះឡើងរបស់ជប៉ុននៅតែមានតិចតួចបើប្រៀបធៀបទៅនឹងការស្លាប់ប្រហែល១៥.៥០០នាក់រហូតមកដល់ពេលនេះ ប៉ុន្តែមានតែ៤០ភាគរយប៉ុណ្ណោះនៃប្រជាជនដែលត្រូវបានចាក់វ៉ាក់សាំងពេញលេញដែលមិនគ្រប់គ្រាន់សម្រាប់ជំងឺបំលែងថ្មី Delta ដែលរីករាលដាលយ៉ាងឆាប់រហ័ស៕ ... Read More »
Atletico Madrid ទិញបានកីឡាករ Matheus Cunha ពីក្លិប HerthaBerlin
ក្លិប Atletico Madrid បានបញ្ជាក់ពីការចុះហត្ថលេខាលើកីឡាករ Matheus Cunha ពីក្លិប Hertha Berlin ខណៈដែលការស្វែងរកខ្សែប្រយុទ្ធក្លិបជើងឯក Li Liga មួយនេះបានឈានដល់ទីបញ្ចប់ហើយ។ កីឡាករវ័យ២២ឆ្នាំរូបនេះប្រហែលជាមិនស្ថិតក្នុងទម្រង់លេងរបស់ខ្សែប្រយុទ្ធ Luis ... Read More »
ពិបាកចូលទៅកាន់អាកាសយានដ្ឋានទីក្រុងកាប៊ុល ពលរដ្ឋនាំគ្នាទៅកាន់ព្រំដែនជាប់ប៉ាគីស្ថាន
ពលរដ្ឋអាហ្វហ្គានីស្ថាននាំគ្នាសម្រុកទៅកាន់ព្រំដែនជាប់ប្រទេសប៉ាគីស្ថានដើម្បីភៀសខ្លួនចេញពីប្រទេស ក្រោយពេលក្រុមតាលីបង់គ្រប់គ្រង ដែលអាចប្រឈមនឹងបញ្ហាសន្តិសុខ។ សារព័ត៌មានInside បានផ្សាយថា អាហ្វហ្គានីស្ថាននិងប៉ាគីស្ថានមានបន្ទាន់ព្រំដែនរួមរហូតដល់ទៅ ២៥០០គីឡូម៉ែត្រ ហើយច្រកទ្វារអន្តរជាតិចំនួនពីរស្ថិតនៅស្រុក Spin Boldak ជិតទីក្រុង Chaman ប្រទេសប៉ាគីស្ថាន។ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមក មានមនុស្សជាច្រើនទៅកាន់ព្រំដែន ... Read More »
Serena និង Venus Williams ដកខ្លួនចេញពីការប្រកួត US Open ដោយសារមានរបួស
Venus Williams បានចូលរួមជាមួយប្អូនស្រី Serena Williams ក្នុងការដកខ្លួនចេញពីព្រឹត្តិការណ៍ US Open ខណៈការប្រកួត Grand Slam ចុងក្រោយនៃឆ្នាំនេះបានបាត់បង់កីឡាករល្បីៗពីររូបផ្សេងទៀត។ Serena វ័យ៣៩ឆ្នាំបានសរសេរនៅក្នុងបណ្តាញសង្គមមួយកាលពីថ្ងៃព្រហស្បតិ៍ថា នាងត្រូវការពេលវេលាដើម្បីអនុញ្ញាតឱ្យរាងកាយរបស់នាងជាសះស្បើយទាំងស្រុងពីរបួសសរសៃពួរ។ ... Read More »
ក្រុមភេរវកម្ម IS វាយប្រហារអាកាសយានដ្ឋានទីក្រុងកាប៊ុល ស្លាប់៧០នាក់ ក្នុងនោះមានទាហានអាមេរិក១៣នាក់
ប្រធានាធិបតីអាមេរិក លោកបៃឌិន បានប្រកាសថា អាមេរិកនឹងតបតវិញទៅលើក្រុមភេរវកម្ម ISIS-K ដែលបានវាយប្រហារទៅលើអាកាសយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុល ក្នុងពេលបណ្តាប្រទេសកំពុងតែជម្លៀសពលរដ្ឋចេញពីអាហ្វហ្គានីស្ថាន។ ការវាយប្រហារនោះបណ្តាលឲ្យទាហានអាមេរិក១៣នាក់ស្លាប់ ក្រៅពីនេះជាជនស៊ីវិល ក្នុងការវាយប្រហារអត្តឃាត២ផ្សេងគ្នា នៅខាងក្រៅអាកាសយានដ្ឋាន ទីក្រុងកាប៊ុល នាថ្ងៃទី២៦ខែសីហា ។ លោកបៃឌិនបានចូលរួមរំលែកទុក្ខដល់គ្រួសារទាហានរងគ្រោះខណៈជិតដល់ថ្ងៃដែលបានចាកចេញពីអាហ្វហ្គានីស្ថាន។ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច