អាមេរិកនៅតែទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយការឆ្លងកូវីដ-១៩ ដែលគិតជាមធ្យម ក្នុងរយៈពេល៧ថ្ងៃកន្លងមក អាមេរិកមានករណីឆ្លងដល់ទៅជាង ១៣៣ពាន់នាក់ក្នុងមួយថ្ងៃ ។ តាមគេហទំព័រ Worldometer បានផ្សាយថា គិតត្រឹមម៉ោង១០ព្រឹកថ្ងៃទី២៤ខែសីហា នៅទូទាំងពិភពលោកមានករណីឆ្លងកើនឡើងជាង២១៣លាននាក់ឆ្លងកូវីដ-១៩ ហើយជាមួយគ្នានេះក៏មានករណីស្លាប់ដោយកូវីដ-១៩ ជាង ៤,៤៥លាននាក់ផងដែរ។ ក្រៅពីនេះមានអ្នកជាសះស្បើយជាង១៩០,៨លាននាក់។ ... Read More »
ព័ត៌មានអន្តរជាតិ
លោក Bento ដាក់ឈ្មោះ Son Heung-minក្នុងក្រុមជម្រើសជាតិកូរ៉េខាងត្បូងទោះបីជាមានបញ្ហារបួសក៏ដោយ
ខ្សែប្រយុទ្ធ Son Heung-min ត្រូវបានគេដាក់ឈ្មោះក្នុងក្រុមជម្រើសជាតិកូរ៉េខាងត្បូងសម្រាប់ការប្រកួតបើកឆាកពីរប្រកួតនៃវគ្គជម្រុះ World Cup នៅទ្វីបអាស៊ីបើទោះបីជាមានបញ្ហារបួស បន្ទាប់ពីជួយឲ្យក្រុម Tottenham Hotspur យកឈ្នះ Wolverhampton Wanderers ១-០ ក៏ដោយ។ ... Read More »
តារាឆ្នើមលេខ១ពិភពលោក Barty នឹងឆ្ពោះទៅកាន់ព្រឹត្តិការណ៍ US Open ក្រោយពីឈ្នះពានរង្វាន់ Cincinnati
កីឡាការិនីវាយតឺន្នីសលំដាប់ទី១ពិភពលោក Ash Barty នឹងឆ្ពោះទៅកាន់ការប្រកួតព្រឹត្តិការណ៍ US Open បន្ទាប់ពីបញ្ចប់ការប្រកួតដោយជោគជ័យលើកីឡាការិនី Jil Teichmann របស់ស្វីសជាមួយនឹងការបរាជ័យ ៦-៣ ៦-១ ដើម្បីដណ្តើមបានពានរង្វាន់ Western និង ... Read More »
Ibrahimovic នឹងមិនត្រឡប់ទៅ AC Milan វិញទេរហូតដល់ខែកញ្ញា
ក្រុម AC Milan នឹងគ្មានខ្សែប្រយុទ្ធ Zlatan Ibrahimovic យ៉ាងហោចណាស់សម្រាប់ការប្រកួតបើកឆាកពីរជុំនៃរដូវកាលថ្មីនៃក្របខ័ណ្ឌ Serie A ។ កីឡាករសញ្ជាតិស៊ុយអែតរូបនេះបានរងរបួសជង្គង់កាលពីខែឧសភាពេលប៉ះក្រុម Juventus ហើយបន្ទាប់ពីការវះកាត់ដើម្បីជួយបញ្ហាជង្គង់ខាងឆ្វេងរបស់គាត់ គាត់មិនត្រូវបានគេរំពឹងថានឹងត្រឡប់មកវិញទេបន្ទាប់ពីសម្រាកអន្តរជាតិនោះទេ។ លោក Stefano ... Read More »
ញញួរធំ West Ham បំបាក់ Leicester City ឡើងឈរកំពូលតារាងបណ្តោះអាសន្ន
ក្រុមម្ចាស់ផ្ទះញញួរធំ West Ham United បានយកឈ្នះក្រុមចចក Leicester City ក្នុងលទ្ធផល៤ទល់១ យ៉ាងអស្ចារ្យក្នុងការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី២ កាលពីរាត្រីថ្ងៃទី២៣ឈានចូលថ្ងៃទី២៤ សីហានេះ។ ជ័យជម្នះនេះគឺជាការឈ្នះ២ប្រកួតជាប់គ្នារបស់ក្រុម ... Read More »
UNICEF ៖ រាល់រយៈពេល១០នាទីមានកុមារម្នាក់ស្លាប់នៅយេម៉ែន
ថ្លែងនៅក្នុងសម័យប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃទី ២៣ ខែសីហា (ពេលវេលានៅអាមេរិក) នាយកប្រតិបត្តិអង្គការ យូនីសេហ្វ លោកស្រី Henrietta Fore បាននិយាយថាក្នុងរយៈពេល១០នាទីគឺមានកុមារម្នាក់ស្លាប់នៅប្រទេសយេម៉ែន។ លោកស្រី Henrietta Fore បានលើកឡើងថា បច្ចុប្បន្ននៅក្នុងប្រទេសយេម៉ែន ... Read More »
យន្តហោះចម្បាំងអុីស្រាអែលបើកការវាយប្រហារទៅលើទីតាំងនៅកាហ្សា
កម្លាំងទាហានអាកាសអុីស្រាអែល កាលពីយប់ថ្ងៃទី២៣ខែសីហាបានបើកការវាយប្រហារទៅលើទីតាំងនៅក្នុងតំបន់កាហ្សា ក្រោយ ពីមានករណីប៉េងប៉ោងហោះផ្ទុកគ្រាប់រំសេវបង្ហោះចេញពីតំបន់ឆ្នេរសមុទ្រ បង្កឲ្យមានការឆាបឆេះទីប្រជុំជនក្នុងតំបន់ព្រំដែន។ កម្លាំងការពារអុីស្រាអែលIDF បានបើកការវាយប្រហារពីលើដែនអាកាសទៅលើទីតាំងនានាទាំងកណ្តាលយប់នៅកាហ្សា។ សូមបញ្ជាក់ផងដែរថា ក្រុមជ្រុលនិយមនៅកាហ្សាបានបង្ហោះប៉េងប៉ោងផ្ទុករំសេវផ្ទុះបង្កឲ្យមានការឆាបឆេះដល់ទៅ៩កន្លែង។ កម្លាំងទាហានអុីស្រាអែល បានឲ្យដឹងថា ពួកគេបានវាយប្រហារទៅលើទីតាំងផលិតអាវុធរបស់ក្រុមហាម៉ាស់នៅស្រុក Khan Younis និងផ្លូវចូលរូងក្រោមដី ... Read More »
វៀតណាម និងថៃមានករណីឆ្លងកូវីដ-១៩ ថយចុះជាងថ្ងៃមុនបន្តិច
នៅយប់ថ្ងៃទី២៣ខែសីហា ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា ក្រសួងបានរកឃើញករណីឆ្លងកូវីដ-១៩ សរុប១០.២៦៦នាក់ថ្មី ក្នុងរយៈពេល២៤ម៉ោង ក្នុងនោះទីក្រុងហូជីមិញនៅតែមានករណីឆ្លងច្រើនជាងគេដដែល គឺមានដល់ទៅ៤.២៥១នាក់ ។ ក្នុងពេលជាមួយគ្នានេះដែរ ក៏មានអ្នកជំងឺកូវីដ-១៩ ចំនួន៦.៩៤៥នាក់បានជាសះស្បើយចាកចេញពីមន្ទីរពេទ្យដែរ។ ចំនួនអ្នកកូវីដ-១៩ ក្នុងថ្ងៃទី២៣ខែសីហា គឺបានថយចុះជាងថ្ងៃទី២២ខែសីហាចំនួន ៩៤២នាក់ ... Read More »
រដ្ឋសភានូវែលហ្សេឡង់ផ្អាកកិច្ចប្រជុំផ្ទាល់រយៈពេល១សប្តាហ៍ ដោយសារកូវីដ-១៩
នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ លោកស្រី Jacinda Ardern នៅថ្ងៃទី២៣ខែសីហា បានសម្រេចផ្អាកដំណើរការរយៈពេល១សប្តាហ៍ក្នុងពេលករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសនេះមានសញ្ញាកើនឡើងខ្ពស់។ សភានូវែលហ្សេឡង់ បានផ្អាកកិច្ចប្រជុំផ្ទាល់ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ ក្នុងពេលសភាផ្អាកដំណើរការ គណៈកម្មការនឹងរៀបចំកិច្ចប្រជុំតាមអនឡាញវិញ ដើម្បីតាមដានរាល់សកម្មភាពដឹកនាំរបស់រដ្ឋាភិបាល។ ការសម្រេចផ្អាកកិច្ចប្រជុំសភាផ្ទាល់ត្រូវបាននាយករដ្ឋមន្ត្រី ... Read More »
ក្រុមតាលីបង់ប្រកាសលើកលែងទោសដល់អតីតប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani
មេដឹកនាំជាន់ខ្ពស់តាលីបង់ លោក Khalil ur Rahman Haqqani បានបញ្ជាក់ថា «របបដឹកនាំនាពេលបច្ចុប្បន្នបានផ្លាស់ប្តូរហើយ ក្រុមតាលីបង់នឹងលើកលែងទោសឲ្យមនុស្សគ្រប់រូប តាំងពីអតីតប្រធានាធិបតីរហូតដល់ពលរដ្ឋស្លូតត្រង់ អាចវិលត្រឡប់មកប្រទេសរស់នៅធម្មតា។ មានប្រសាសន៍តាមកញ្ចក់ទូរទស្សន៍ Geo TV របស់ប៉ាគីស្ថាន ... Read More »
ក្រោយរយៈពេល១ខែផ្ទុះកូវីដ-១៩ ពេលនេះចិនមិនមានករណីឆ្លងក្នុងសហគមន៍ឡើយ
មន្ត្រីសុខាភិបាលចិនបានឱ្យដឹងនៅថ្ងៃទី២៣ខែសីហាថា មិនមានករណីឆ្លងកូវីដ-១៩មួយករណីណាឡើយនៅក្នុងសហគមន៍ ។ នេះគឺជាលើកដំបូងហើយដែលចិនមិនមានករណីឆ្លងថ្មីចាប់តាំងពីដើមខែកក្កដាមក។ សារព័ត៌មានរ៉យទ័របានផ្សាយថា ករណីឆ្លងកូវីដ-១៩ថ្មីនៅក្នុងសហគមន៍នៃប្រទេសចិនមិនមានទៀតឡើយ ។ រលកកូវីដ-១៩ថ្មីផ្ទុះឡើងកន្លងមកទៅលើបុគ្គលិកនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងណាងជីង ភាគខាងកើតប្រទេសចិន នៅថ្ងៃទី២០ខែកក្កដា។ ក្រោយមកក៏បានឆ្លងរាលដាលដល់មនុស្ស១២០០នាក់ផ្សេងទៀតក្នុងប្រទេសចិន។ ការឆ្លងកូវីដ-១៩ថ្មីធ្វើឱ្យចិនត្រូវអនុវត្តវិធានការទប់ស្កាត់យ៉ាងតឹងតែងបំផុត ហើយបានធ្វើតេស្តរកកូវីដ-១៩ នៅក្នុងសហគមន៍ជាទ្រង់ទ្រាយធំ។ ជាក់ស្តែងនៅក្នុងទីក្រុងវូហានមានពលរដ្ឋជាង ... Read More »
កោះតៃវ៉ាន់ចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំផលិតនៅក្នុងស្រុក
ពលរដ្ឋកោះតៃវ៉ាន់ជាង៧សែននាក់បានចុះឈ្មោះចាក់វ៉ាក់សាំងផលិតនៅក្នុងស្រុក។ ថ្នាក់ដឹកនាំក្រុមហ៊ុនផលិតវ៉ាក់សាំងបានចេញមុខប្រាប់ដល់ពលរដ្ឋពីកម្រិតសុវត្ថិភាពនិងប្រសិទ្ធភាពជាទីទុកចិត្ត។ សារព័ត៌មាន Channel News Asia បានផ្សាយថា កោះតៃវ៉ាន់នៅថ្ងៃទី២៣ខែសីហា បានចាប់ផ្តើមចាក់វ៉ាក់សាំងជាទ្រង់ទ្រាយធំនូវប្រភេទវ៉ាក់សាំង MVC-COV1901 ផលិតដោយក្រុមហ៊ុន Medigen Vaccine Biologics Corp ... Read More »
អ្នកគាំទ្រក្រុម Nice ជាច្រើននាក់បានសម្រុកចូលទីលានប្រកួតដើម្បីវាយទៅលើកីឡាកររបស់ក្លិប Marseille
ការប្រកួតនៅលីគកំពូលបារាំង Ligue 1 រវាងក្រុម Nice នឹងក្រុម Marseille នៅកីឡដ្ឋាន Allianz Riviera កាលពីយប់ថ្ងៃអាទិត្យត្រូវបានផ្អាកជាបណ្តោះអាសន្នបន្ទាប់ពីអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ Nice ជាច្រើននាក់បានសម្រុកចូលទីលានដើម្បីវាយកីឡាករក្រុមភ្ញៀវ Marseille ។ ... Read More »
Bale រកគ្រាប់បាល់ដំបូងក្នុងរដូវកាលថ្មីឲ្យ Real Madrid ក្រោយរងចាំរយៈពេល៥៧៨ថ្ងៃ
ខ្សែប្រយុទ្ធ Gareth Bale បានជួយឲ្យក្រុម Real Madrid នាំមុខមុនក្នុងការប្រកួតក្របខ័ណ្ឌ La Liga ទល់នឹងក្រុម Levante កាលពីយប់ថ្ងៃអាទិត្យជាមួយនឹងការប្រើជើងឆ្វេងពេលចាប់ផ្តើមប្រកួត៥នាទីប៉ុណ្ណោះ។ ការរកគ្រាប់បាល់ដំបូងនេះធ្វើឲ្យកីឡាកររូបនេះបានបំបែកកំណត់ត្រាក្នុងការរកគ្រាប់បាល់ជាមួយក្រុម Real Madrid ... Read More »
Liverpool យល់ព្រមលក់ខ្សែបម្រើសញ្ជាតិស្វីស Xherdan Shaqiri ទៅឱ្យ Lyon ក្នុងតម្លៃ៩.៥លានផោន
ក្លិបហង្សក្រហម Liverpool បានយល់ព្រមលក់កីឡាករសញ្ជាតិស្វីស Xherdan Shaqiri ទៅឱ្យក្លិបបារាំង Lyon ក្នុងតម្លៃ៩.៥លានផោន។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៣ សីហានេះ។ កីឡាករវ័យ២៩ឆ្នាំរូបនេះបានចូលរួមជាមួយហង្សក្រហមពីក្លិប Stoke ... Read More »
បិសាចក្រហមបានត្រឹមស្មើ ខណៈតោខៀវ Chelsea បន្តជ័យជម្នះឈរកំពូលតារាងបណ្តោះអាសន្ន
ក្រុមភ្ញៀវបិសាចក្រហម Manchester United បានទទួលលទ្ធផលត្រឹមស្មើគ្នា១ទល់១ទៅលើក្រុមម្ចាស់ផ្ទះ Southampton ក្នុងការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី២រដូវកាលថ្មីកាលពីយប់ថ្ងៃទី២២ សីហាម្សិលមិញ។ ចំណែកក្រុមតោខៀវ Chelsea ទទួលបានជ័យជម្នះយ៉ាងធំធេងទៅលើក្រុមម្ចាស់ផ្ទះ Arsenal ក្នុងលទ្ធផល២ទល់០។ ... Read More »
ផ្ទុះស្ថានីយខួងប្រេងនៅតំបន់សមុទ្រប្រទេសម៉ិចស៊ីកូ
នៅព្រឹកថ្ងៃទី២៣ខែសីហា មានករណីផ្ទុះស្ថានីយខួងប្រេងរបស់ក្រុមហ៊ុនប្រេង Mexico Pemex (Petroleos Mexicanos) ស្ថិតនៅឈូងសមុទ្រប្រទេសម៉ិចស៊ីកូ។ ការឆាបឆេះនេះបង្កឲ្យមានផ្សែងខ្មៅគ្របដណ្តប់ពេញដែនអាកាស ស្ថិតនៅស្ថានីយ Ku-Alpha ក្នុងតំបន់ឆ្នេរសមុទ្រ Tabasco ។ តាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឱ្យដឹងថា ករណីផ្ទុះខាងលើបណ្តាលឲ្យមានមនុស្ស៦នាក់រងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ... Read More »
គ្រោះទឹកជំនន់នៅអាមេរិក ស្លាប់និងបាត់ខ្លួនរាប់សិបនាក់
តាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានឱ្យដឺងថា គ្រោះទឹកជំនន់នៅក្នុងរដ្ឋ Tennessee កាលពីចុងសប្តាហ៍ កន្លងមក បានសម្លាប់មនុស្ស ២១នាក់ និង៥០នាក់ទៀតបាត់ខ្លួន។ នៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃទី២២ខែសីហា (ពេលវេលានៅអាមេរិក) ប្រធានាធិបតីចូ បៃឌិន បានសរសេរថា ... Read More »
ខេត្តHenan បន្តប្រកាសអាសន្នពីគ្រោះទឹកជំនន់
កាលពីចុងខែកក្កដាកន្លងមកខេត្ត Henan ប្រទេសចិនប្រឈមនឹងគ្រោះទឹកជំនន់បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មាន បានសម្លាប់មនុស្សរាប់រយនាក់និងជាង៣លាននាក់រងផលប៉ះពាល់ បំផ្លាញទ្រព្យសម្បត្តិគិតជាទឹកប្រាក់រាប់រយលានដុល្លារ។ ក្នុងពេលនេះដែរ ទីក្រុងចំនួន២ នៅខេត្ត Henan ភាគកណ្តាលប្រទេសចិន នាថ្ងៃទី២២ខែសីហា បានប្រកាសអាសន្នកម្រិតខ្ពស់បំផុតសម្រាប់គ្រោះទឹកជំនន់ ដោយអំពាវនាវឲ្យអាជ្ញាធរតាមមូលដ្ឋាន ត្រៀមលក្ខណៈសម្រាប់ការធ្លាក់ភ្លៀងខ្លាំងជោកជាំ។ ទីក្រុង ... Read More »
អនុប្រធានាធិបតីអាមេរិកបានទៅដល់ប្រទេសសិង្ហបុរីហើយ
អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី kamala Harris បានទៅដល់ប្រទេសសិង្ហបុរីហើយនៅថ្ងៃទី២២ខែសីហានេះ ដោយលោកស្រីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការមកកាន់ប្រទេសតំបន់អាស៊ីអាគ្នេយ៍។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រីហារីស ចេញក្រៅពីទ្វីបអាមេរិក ចាប់តាំងពីលោកស្រីឡើងកាន់តំណែងនៅខែមករា។ តាមគម្រោងលោកស្រី Harris នឹងបន្តស្នាក់នៅក្នុងប្រទេសសិង្ហបុរី រហូតដល់រសៀលថ្ងៃទី ២៤ខែសីហា ទើបបន្តដំណើរទៅកាន់ប្រទេសវៀតណាម។ ... Read More »
ស្ត្រីមានផ្ទៃពោះអាហ្វហ្គានីស្ថាន សម្រាលកូននៅលើយន្តហោះអាមេរិកដឹកជនភៀសខ្លួន
ស្ត្រីជនជាតិអាហ្វហ្គានីស្ថានម្នាក់បានសម្រាលកូននៅលើយន្តហោះអាមេរិក ដឹកជនជាតិអាហ្វហ្គានីស្ថានដែលបានចាកចេញពីប្រទេស ក្រោយតាលីបង់ដណ្តើមគ្រប់គ្រងប្រទេសបាន។ ទារិកាបានកើតមកពេលយន្តហោះត្រៀមចុះចតនៅក្នុងអាកាសយានដ្ឋានទាហានអាកាស Ramstein ប្រទេសអាល្លឺម៉ង់នាថ្ងៃទី២១ខែសីហា ។ នៅក្នុងសេចក្តីប្រកាសលើបណ្តាញសង្គម Twitter នាថ្ងៃទី២២ខែសីហាកម្លាំងទាហានអាកាសអាមេរិកបានឱ្យដឹងថា ស្ត្រីមានផ្ទៃពោះបានបែកទឹកភ្លោះនៅលើយន្តហោះដឹកជញ្ជូន C-17 ដែលជាជើងហោះហើរលើកទីពីរ ដឹកពលរដ្ឋអាហ្វហ្គានីស្ថានដែលបានរត់ចេញពីប្រទេសនេះ។ កម្លាំងទាហានអាកាសអាមេរិកបានឱ្យដឹងថា ... Read More »
ជំនឿចិត្តក្នុងការយកឈ្នះសង្រ្គាមប្រឆាំងកូវីដ-១៩
ប្រទេសវៀតណាម៖ ៤៦ឆ្នាំកន្លងមកប្រទេសជាតិវៀតណាមមិនមានសត្រូវដែលត្រូវបញ្ជូនកងទ័ពទៅសមរភូមិមុខធ្វេីសង្គ្រាមអ្វីនោះទេ ប៉ុន្តែនៅថ្ងៃនេះទីក្រុងសៃហ្គងកំពុងរង់ចាំបងៗកងទ័ពទៅកម្ចាត់សត្រូវកូវីដ-១៩។ ពិធីលាគ្នារបស់កងទ័ពក្នុងពេលនេះមិនខុសអ្វីពីពេលទៅសមរភូមិធ្វើសង្គ្រាមប្រដាប់អាវុធនោះទេ។ដោយការទៅចូលរួមធ្វេីសង្រ្គាមនេាះមិនដឹងថាស្លាប់ឬរបួសនេាះឡេីយ។ជាមួយកូវីដ-១៩ក៏ដូចគ្នានោះដែរដែលអាចឆ្លងនិងស្លាប់បានគ្រប់ពេលវេលា។ ទាំងនេាះ ហេីយទើបកងទ័ពបុរស-នារីបានចែកផ្លូវគ្នាទាំងទឹកភ្នែកដោយសង្ឃឹមថានឹងយកឈ្នះសត្រូវកូវីដ-១៩ក្នុងពេលដ៏ឆាប់បំផុត។ កងកម្លាំងទាហានដែលទៅបំពេញភារកិច្ចនៅសមរភូមិជួរមុខលេីកនេះបានប្ដេជ្ញាយកឈ្នះកម្ចាត់សត្រូវកូវីដឱ្យបានឆាប់បំផុត ដើម្បីផ្ដល់សេចក្ដីសុខនិងឱ្យមានជីវភាពរស់នៅល្អប្រសេីរដូចដេីម។ ក្នុងពេលប្រទេសជាតិកំពុងមានអាសន្នអំរែកយ៉ាងធ្ងន់បានធ្លាក់ទៅលេីកងទ័ព ដោយត្រូវតែធ្វេីសង្រ្គាមដេីម្បីអនាគតប្រទេសជាតិ។ បច្ចុប្បន្នវៀតណាមមានករណីឆ្លងកូវីដ-១៩ជាង១០.០០០នាក់ក្នុងមួយថ្ងៃ ហេីយទីក្រុងហូជីមិញមានករណីឆ្លងកូវីដ-១៩ច្រើនជាងគេ៕ ដោយ៖ធីរីណា Read More »
ជំនួយរបស់អាមេរិកមិនមែនដើម្បីកសាងប្រទេសឡើយ គឺដើម្បីសងសឹកទៅលើក្រុមអាល់កៃដាដឹកនាំដោយ អូសាម៉ា ប៊ិនឡាដិន !
នៅប៉ុន្មានម៉ោងក្រោយពេលក្រុមតាលីបង់ បានវាយផ្តួលរំលំរដ្ឋាភិបាលអាហ្វហ្កានីស្ថានឡើងគ្រប់គ្រងអំណាចទាំងស្រុងបន្ទាប់សហរដ្ឋអាមេរិកដកខ្លួន ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ដែលទទួលរងនូវការរិះគន់ពីបរាជ័យសៃហ្គនទី២នៅអាស៊ី បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ថា៖ «បេសកកម្មរបស់សហរដ្ឋអាមេរិកមិនមែនក្នុងបំណងដើម្បីកសាងប្រទេស ឬការបង្រួបបង្រួមជាតិ និងកសាងលទ្ធិប្រជាធិបតេយ្យនៅអាហ្វហ្កានីស្ថានទេ។ ផលប្រយោជន៍សំខាន់តែមួយគត់របស់សហរដ្ឋអាមេរិកនៅអាហ្វហ្កានីស្ថាន ដែលនៅតែមានគឺទប់ស្កាត់ការវាយប្រហារភេវរកម្មមកលើទឹកដីអាមេរិក»។ ប្រសាសន៍របស់ប្រធានាធិបតីអាមេរិករូបនេះ ... Read More »
Arsenal ទិញបានខ្សែបម្រើ Odegaard ពី Real Madrid និងអ្នកចាំទី Ramsdale ពី Sheffield United
ក្រុមកាំភ្លើងធំ Arsenal បានចុះហត្ថលេខាជាមួយខ្សែបម្រើ Martin Odegaard របស់ក្លិប Real Madrid និងអ្នកចាំទី Aaron Ramsdale របស់ក្រុម Sheffield United។ Odegaard ... Read More »
ខ្សែប្រយុទ្ធ Karim Benzema បន្តកុងត្រា១ឆ្នាំទៀតនៅ Real Madrid
ខ្សែប្រយុទ្ធ និងជាប្រធានក្រុម Karim Benzema បានបន្តកុងត្រា១ឆ្នាំទៀតជាមួយ Real Madrid ដោយគាត់ស្នាក់នៅកីឡដ្ឋាន Bernabeuរហូតដល់ឆ្នាំ២០២៣។ កិច្ចព្រមព្រៀងនេះនឹងនាំយកខ្សែប្រយុទ្ធរូបនេះចូលក្នុងឆ្នាំទី១៤របស់គាត់ជាមួយក្លិបអេស្ប៉ាញមួយនេះ។ Benzema មានវ័យ៣៣ឆ្នាំបានមកដល់កីឡដ្ឋាន Bernabeu ក្នុងឆ្នាំ២០០៩ ហើយបានស៊ុតបញ្ចូលទីបាន២៨១គ្រាប់ក្នុងរយៈពេល១២ឆ្នាំរបស់គាត់រួមទាំងគ្រាប់បាល់ច្រើនជាង២០គ្រាប់ក្នុងរដូវកាល ... Read More »
Rafael Nadal ខកខានការប្រកួតចញ្ចប់រដូវកាលឆ្នាំ២០២១ ដោយសាររបួសជើង
កីឡាករវាយតឺន្នីសលំដាប់ពិភពលោក Rafael Nadal នឹងខកខានការប្រកួត US Open បន្ទាប់ពីបុរសសញ្ជាតិអេស្ប៉ាញរូបនេះបញ្ចប់រដូវកាលឆ្នាំ២០២១ របស់គាត់ដោយសាររបួសជើង។ របួសនេះបណ្តាលឱ្យម្ចាស់ពានរង្វាន់ Grand Slam ២០សម័យរូបនេះខកខានការប្រកួត Cincinnati Masters និង ... Read More »
ព្យុះវាយប្រហារចូលដីគោកប្រទេសម៉ិចស៊ីកូ បង្កឲ្យមានគ្រោះទឹកជំនន់បាក់ដី សម្លាប់មនុស្សអស់ជាច្រើន
កាលពីថ្ងៃទី២១ខែសីហា ព្យុះ Grace បានឆ្លងកាត់ឆ្នេរសមុទ្រម៉ិចស៊ីកូ ហើយវាយប្រហារចូលដីគោក បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង ក្លាយជាទឹកជំនន់ និងបាក់ដី សម្លាប់មនុស្ស៨នាក់និង៣នាក់ទៀតកំពុងបាត់ខ្លួន។ ព្យុះ Grace ជាព្យុះទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក បានវាយប្រហារចូលដីគោកប្រទេសម៉ិចស៊ីកូ ដោយមានល្បឿនខ្យល់ដល់ទៅ២១០គីឡូម៉ែត្រក្នុងមួយម៉ោង ។ ... Read More »
ចំនួនអ្នកឆ្លងកូវីដ-១៩ក្នុងប្រទេសអូស្ត្រាលីបំបែកកំណត់ត្រាថ្មី
នៅក្នុងរដ្ឋដែលមានករណីឆ្លងកូវីដ-១៩ខ្ពស់នាពេលបច្ចុប្បន្នគឺរដ្ឋ New South Wales នៅថ្ងៃទី២១ខែសីហា បានរកឃើញករណីឆ្លងកូវីដ-១៩កើនឡើងរហូតដល់ទៅ ៨២៥នាក់ ដែលជាចំនួនឆ្លងខ្ពស់បំផុតប្រចាំថ្ងៃមិនធ្លាប់មានពីមុនមកនៅទូទាំងប្រទេសអូស្ត្រាលីតាំងពីការផ្ទុះកូវីដ-១៩ ដំបូងមកទល់ពេលនេះ។ នៅថ្ងៃទី២១ ខែសីហា រដ្ឋ NSW ប្រទេសអូស្ត្រាលីបានរកឃើញករណីឆ្លងដល់ទៅ ៨២៥នាក់ ... Read More »
ទីក្រុងសៀងហៃធ្វើចត្តាឡីស័កមនុស្ស១២០នាក់នៅអាកាសយានដ្ឋាន
មន្ត្រីទីក្រុងសៀងហៃ ប្រទេសចិននៅថ្ងៃទី២១ខែសីហា បានសម្រេចធ្វើចត្តាឡីស័កមនុស្ស១២០នាក់នៅអាកាសយានដ្ឋាន ក្រោយរកឃើញករណីឆ្លងកូវីដ-១៩នៅអាកាសយានដ្ឋាននោះ។ មនុស្សទាំង១២០នាក់បានជួបដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ចំនួន៥នាក់ដែលជាបុគ្គលិកដឹកជញ្ជូនទំនិញនៅអាកាសយានដ្ឋានអន្តរជាតិ Pudong ។ មនុស្សរាប់រយនាក់ផ្សេងទៀត ក៏បានធ្វើតេស្តក្រោយបានជួបដោយប្រយោល។ នៅថ្ងៃទី២១ខែសីហា ចិនបានរកឃើញករណីវិជ្ជមានកូវីដ-១៩ក្នុងសហគមន៍ ក្នុងនោះមានបុគ្គលិកដឹកជញ្ជូនទំនិញនៅអាកាសយានដ្ឋាន Pudong ។ ករណីឆ្លងកូវីដ-១៩ពីរនាក់ផ្សេងទៀតស្ថិតនៅខេត្ត ... Read More »
ក្រុមប្រឆាំងតាលីបង់ដណ្តើមបានការគ្រប់គ្រងខេត្តភាគខាងជើងអាហ្វហ្គានីស្ថាន
ក្រុមតាលីបង់កន្លងមកបានវាយប្រហារដណ្តើមទីតាំងគ្រប់គ្រងពីរដ្ឋាភិបាលស៊ីវិលគាំទ្រដោយប្រទេសលោកខាងលិច ។ ក្រោយក្រុមតាលីបង់ទទួលបានជោគជ័យគ្រប់គ្រងប្រទេសទាំងស្រុង ពេលនេះមានក្រុមប្រឆាំងមួយទៀតបានវាយប្រហារដណ្តើមទីតាំងគ្រប់គ្រងពីក្រុមតាលីបង់វិញ ។ ប្រភពព័ត៌មានពីខេត្ត Baghlan ស្ថិតនៅភាពឦសាននៃប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានកម្លាំងប្រឆាំងក្រុមតាលីបង់ដណ្តើមបានសិទ្ធិគ្រប់គ្រងក្រោយប៉ះទង្គិចគ្នាដោយអាវុធ ។ តាមសារព័ត៌មាន Sputnik បានដកស្រង់សម្តីលោក Bismillah Mohammadi ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច