ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីថៃកោះប្រជុំសភាជាបន្ទាន់ក្រោយបាតុកម្មប្រឆាំងរដ្ឋាភិបាល​កាន់តែកើនឡើង

នៅថ្ងៃទី​១៩ខែតុលា នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានកោះប្រជុំសភាជាបន្ទាន់មួយ​ក្នុងពេលដែលក្រុមបាតុករត្រៀមធ្វើមហាបាតុកម្មជាទ្រង់ទ្រាយធំ​ក្នុងទីក្រុងបាងកក និងខេត្តក្រុងមួយចំនួនទៀតទូទាំងប្រទេស​។ សារព័ត៌មាន AFP បានផ្សាយថា មានបាតុករថៃរាប់សិបពាន់នាក់ ភាគច្រើនជាយុវជន​បាននាំគ្នាដង្ហែក្បួន​បាតុកម្មរយៈពេលកន្លងមក បង្ខំឲ្យរដ្ឋាភិបាលត្រូវប្រកាសអាសន្ន ហាមប្រាមពលរដ្ឋជួបជុំគ្នាលើសពី​៥នាក់ឡើង។ ប៉ុន្តែក្រុមបាតុករនៅតែបន្តប្រមូលផ្តុំគ្នាជាច្រើនមិនខ្វល់ពីច្បាប់ហាមប្រាមនោះឡើយ។ កាលពីថ្ងៃទី​១៨ ... Read More »

ករណីលិចទឹក សត្វក្រពើពនេចរ អ្នកចិញ្ចឹមរងការពិន័យ​​៣៥០​លានដុង(មានវីដេអូ)

បើទោះបីបានចិញ្ចឹមសត្វក្រពើធ្វើអាជីវកម្មជាយូរណាស់មកហើយ ក្តី ប៉ុន្តែមិនបានផ្តល់ព័ត៌មានឬសុំច្បាប់​ពីមន្ត្រីក្នុងតំបន់នោះឡើយ ។​ ទាំងនោះហើយពេលមានគ្រោះទឹកលិចដូចជាពេលនេះ ម្ចាស់ដែលចិញ្ចឹមនឹងត្រូវទទួលខុសត្រូវ ក្រោយក្រពើចេញពនេចរ«គោះទ្វារ»​ផ្ទះពលរដ្ឋដែលរងការលិចទឹកដូចគ្នា។ នៅវេលាថ្ងៃត្រង់ ថ្ងៃទី​១៩ ខែតុលា​​ លោក ផាម វាំង យ៉ុង​ អនុប្រធានគណៈកម្មាធិការស្រុក​​ ... Read More »

ស្ថាប័នច្បាប់កំពូលចិន អនុម័តច្បាប់ជីវសន្តិសុខដើម្បីទប់ស្កាត់ជំងឺឆ្លង COVID-19

អន្តរជាតិ៖ បន្ទាប់ពីការផ្ទុះជំងឺ COVID-19 ដែលបច្ចុប្បន្នឆ្លងលើមនុស្សជិត៤០លាននាក់នៅលើពិភពលោក កាលពីថ្ងៃទី១៧ ខែតុលាថ្មីៗនេះស្ថាប័នតាក់តែងច្បាប់កំពូលរបស់ចិន បានអនុម័តសេចក្ដីស្នើច្បាប់ជីវសន្តិសុខ ដែលមានគោលដៅទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លង។ ច្បាប់នេះនឹងចាប់ផ្ដើមអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២១ ទៅ។ បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua បានចុះផ្សាយថា ... Read More »

បាតុកម្មនៅប្រទេសឈីលី ក្លាយទៅជាអំពើហិង្សា

បាតុកម្មដោយសន្តិភាពនៅក្នុងប្រទេសឈីលី​បានប្រែក្លាយទៅជាអំពើហិង្សា ​ក្រោយពេលមានករណីឆក់ប្លន់ទំនិញ​នៅក្នុងផ្សារទំនើប​នាពេលយប់​។ កាលពីថ្ងៃទី​១៨ខែតុលា ​ពលរដ្ឋរាប់សិបពាន់នាក់បាននាំគ្នាដង្ហែក្បួនបាតុកម្ម នៅទីក្រុង Santiago ដើម្បីរំលឹកដល់មហាបាតុកម្ម ទាមទារសិទ្ធិស្មើភាពគ្នា រវាងបុរស និងស្ត្រី​ក្នុង​ប្រទេសនេះកាលពីមួយឆ្នាំមុន បណ្តាលឲ្យមនុស្សដល់ទៅ​៣០នាក់ស្លាប់​និងរាប់ពាន់នាក់រងរបួស។ ពេលដំបូង​បាតុកម្មធ្វើឡើងដោយសន្តិភាព ប៉ុន្តែក្រោយមក ក៏បានប្រែក្លាយទៅជាអំពើហិង្សា ​ ... Read More »

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ទទូច​ឲ្យ​លោក ស៊ូ​ហ្កា​លើក​កង្វល់​ពាក់ព័ន្ធ​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​នៅប្រទេស​វៀតណាម និង​ឥណ្ឌូនេស៊ី

អន្តរជាតិ៖ ខណៈដែលលោក យូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្កា នាយករដ្ឋមន្រ្តីជប៉ុនថ្មី ធ្វើ​ទស្សនកិច្ច​នៅ​វៀតណាម​ ដែលជា​ទស្សនកិច្ច​នៅ​បរទេស​លើកដំបូងរយៈពេល​៤​ថ្ងៃ​របស់លោក ចាប់ពី​ថ្ងៃទី ១៨ ដល់ ថ្ងៃទី២១ ខែតុលា​ ឆ្នាំ២០២០ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (HRW) ... Read More »

វៀតណាមមនុស្សស្លាប់កើនដល់ ៧០នាក់នៅក្នុងគ្រោះទឹកជំនន់ខណៈទាហាន ១១នាក់ទៀតបន្តបាត់ខ្លួន

អន្តរជាតិ៖ បើតាមសារព័ត៌មាន BBC បានចុះផ្សាយនៅព្រឹកថ្ងៃចន្ទទី១៩ខែតុលា ឆ្នាំ២០២០នេះថា ក្រុមអ្នកជួយសង្រ្គោះរបស់អាជ្ញាធរវៀតណាមនៅតែបន្តប្រតិបត្តិការស្វែងរកទាហាន ១១នាក់ដែលកំពុងជាប់នៅក្រោមគំនរបាក់បែក នៃអាគារស្នាក់នៅរបស់ពួកគេ ត្រូវបានកប់ដោយគ្រោះរអិលដីកាលពីថ្ងៃអាទិត្យម្សិលមិញ។ ជាក់ស្តែងកាលពីថ្ងៃអាទិត្យទី១៨ ខែតុលា រដ្ឋាភិបាលវៀតណាម បានបញ្ជាក់ថា ទាហានយ៉ាងហោច ២២នាក់បានបាត់ខ្លួន ... Read More »

តំបន់អឺរ៉ុប​មានករណីស្លាប់ដោយកូវីដ​-១៩ កើនឡើងជាង​ ២៥០.០០០នាក់​

គិតដល់ល្ងាចថ្ងៃទី​១៨ខែតុលាឆ្នាំ២០២០ តំបន់អឺរ៉ុបមានករណីស្លាប់ ដោយកូវីដ​-១៩​កើនឡើងដល់ទៅជាង​២៥០.០០០នាក់ ​ក្លាយជាតំបន់​ដែលរងគ្រោះធ្ងន់លំដាប់ទីពីរលើពិភពលោក​។ តាមសារព័ត៌មាន​ AFP បានផ្សាយថា ចំនួនអ្នកឆ្លងនៅក្នុងតំបន់អឺរ៉ុប កើនឡើងខ្ពស់ គួរឲ្យបារម្ភ​។ អឺរ៉ុបមានករណីស្លាប់ច្រើនជាងគេបន្ទាប់ពីអាមេរិកឡាទីន និង​Caribbean ជាតំបន់ដែលមានអ្នកស្លាប់ដោយកូវីដ-​១៩ ជាង​ ៣៥០.០០០ ... Read More »

ក្រុម AC Milan និង Aston Villa មានកំណត់ត្រាល្អឥតខ្ចោះក្នុងចំណោមលីគកំពូលទាំង៥របស់អឺរ៉ុប

ក្រុម AC Milan និងក្រុម Aston Villa គឺជាក្រុមតែមួយគត់ដែលមានកំណត់ត្រា ១០០ ភាគរយនៅ ក្នុងលីគកំពូលអឺរ៉ុបទាំង៥។ បើគិតពីក្រុមល្បីគឺមានក្រុម Juventus និងក្រុម Inter Milan ... Read More »

នាយករដ្ឋមន្ត្រីថ្មីជប៉ុន ជ្រើសរើស​វៀតណាម សម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសដំបូងបំផុត

នាយករដ្ឋមន្ត្រីថ្មីជប៉ុនលោក Suga Yoshihide បានចាប់ផ្តើមបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម កាលពីថ្ងៃទី​១៨ ខែតុលា ដល់ថ្ងៃទី ២០ ខែតុលាឆ្នាំ​២០២០ ដែលជាដំណើរទស្សនកិច្ចដំបូងបំផុតរបស់លោកទៅក្រៅប្រទេសចាប់តាំងពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន។ អគ្គរដ្ឋទូតវៀតណាម បានលើកឡើងថា ការដែលនាយករដ្ឋមន្ត្រីថ្មីជប៉ុនជ្រើសរើសវៀតណាមសម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ដោយសារតែជប៉ុន ចាត់ទុកវៀតណាម ... Read More »

Andy Murray ដកខ្លួនចេញពីព្រឹត្តិការណ៍ ATP នៅ Cologne ដោយសារមានបញ្ហាត្រគាក

កីឡាករវាយតឺន្នីសលំដាប់ពិភពលោក Andy Murray បានដកខ្លួនចេញពីព្រឹត្តិការណ៍ ATP នៅសប្តាហ៍នេះនៅទីក្រុង Cologne ដោយសារតែបញ្ហាត្រគាកដែលធ្វើឲ្យគាត់មិនបានឈរបានយូរពេលប្រកួត។ អតីតកីឡាករលំដាប់ទី១របស់អង់គ្លេសរូបនេះបានដឹងអំពីបញ្ហានេះនៅកម្មវិធីUS Open កាលពីខែមុន។ ការស្គេនមួយត្រូវបានធ្វើឡើងបន្ទាប់ពីការវិលត្រឡប់របស់គាត់ទៅចក្រភពអង់គ្លេសបានបង្ហាញពីជំងឺរលាកសាច់ដុំត្រគាកដែលភ្ជាប់ទៅនឹងខ្នង។ កីឡាករ Murray បាននិយាយនៅក្នុងការបង្ហោះលើហ្វេសប៊ុកថាគាត់បានសំរេចចិត្តដកខ្លួនចេញបន្ទាប់ពីមានការហ្វឹកហាត់កាលពីថ្ងៃអាទិត្យ ហើយគ្រូពេទ្យអះអាងថា ... Read More »

កីឡាករ៣នាក់របស់ក្រុម Barcelona បានបដិសេធមិនចុះហត្ថលេខាលើកិច្ចសន្យាកាត់ប្រាក់ឈ្នួល

យោងតាមរបាយការណ៍បានលើកឡើងថា កីឡាកររបស់ក្រុមBarcelona ចំនួន៣ នាក់មិនចង់ចុះហត្ថលេខាលើលិខិតពន្យារពេលប្រាក់ឈ្នួលថ្មីឡើយ។ ក្លិបកំពុងតែកាត់បន្ថយការចំណាយបន្ថែមទៀតនៅរដូវក្តៅខាងមុខនេះដោយសារតែវិបត្តិជំងឺរាតត្បាតកូវីដ-១៩ឆ្លងរាលដាលបន្តប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់ក្លិប។ កាលពីប៉ុន្មានថ្ងៃមុនសារព័ត៌មាន RAC1 បានរាយការណ៍ថា សមាជិកក្រុមបាល់ទាត់ បាសេឡូណាដំបូងបានផ្ញើលិខិតបញ្ជាក់មួយទៅក្រុមប្រឹក្សាភិបាលរបស់ក្លិបដើម្បីបដិសេធការផ្តល់ជូនថ្មីនៃការកាត់ប្រាក់ឈ្នួលរបស់ពួកគេ។ ទោះយ៉ាងណាសារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា កីឡាករ៣ នាក់មិនយល់ស្របជាមួយមិត្តរួមក្រុមរបស់ពួកគេទេ ហើយបានសម្រេចចិត្តប្រឆាំងនឹងការចុះហត្ថលេខាលើឯកសារនេះ។ កីឡាករទាំង៣នាក់នោះគឺកីឡាករ Marc-Andre ... Read More »

Tottenham បានត្រឹមស្មើ West Ham ខណៈ Leicester City ចាញ់យ៉ាងអាម៉ាស់ក្នុងទឹកដី

ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានត្រឹមស្មើជាមួយក្រុមភ្ញៀវ West Ham United ៣ទល់៣ កាលពីយប់មិញ ក្នុងការប្រកួតក្របខ័ណ្ឌអង់គ្លេស Premier League សប្តាហ៍ទី៥ រដូវកាល២០២០-២០២១។ ក្រុមម្ចាស់ផ្ទះ ... Read More »

តើវាជាការពិតដែរឬទេ! ចិនបង្កើនកម្លាំងយោធានៅតាមតំបន់ឆ្នេរ ដើម្បីត្រៀមលក្ខណៈវាយយកកោះតៃវ៉ាន់

អន្តរជាតិ៖ បើតាមសារព័ត៌មាន South China Morning Post នៅថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២០នេះ បានដកស្រង់ចេញផ្សាយពីក្រុមអ្នកជំនាញយោធា ដោយជឿជាក់ថា បច្ចុប្បន្ននេះ ទីក្រុងប៉េកាំង កំពុងបង្កើនកម្លាំងយោធា ... Read More »

នូវែលហ្សេឡង់រកឃើញមានករណីឆ្លងកូវីដ​-១៩ថ្មីក្នុងសហគមន៍​

នៅថ្ងៃទី​១៨ខែតុលា រដ្ឋាភិបាលនូវែលហ្សេឡង់​បានប្រកាសថា បានបានរកឃើញមានករណីឆ្លងថ្មីនៅក្នុងសហគមន៍។ ក្រសួងសុខាភិបាល​នូវែលហ្សេឡង់បានលើកឡើងថា ករណីឆ្លងថ្មី គឺជាបុគ្គលិកធ្វើការនៅកំពង់ផែ ដោយបានធ្វើតេស្តរកឃើញវិជ្ជមាននៅថ្ងៃទី​១៧ខែតុលា​។ ដោយសារតែអ្នកឆ្លងកូវីដ​-១៩ថ្មីបានរកឃើញ ក្រោយពេលចេញអាការៈដូច្នេះអ្នកដែលបានជួបជាមួយអ្នកជំងឺថ្មី នឹងត្រូវធ្វើចត្តាឡីស័កទាំងអស់​។ តាមការសន្និដ្ឋានអ្នកជំងឺកូវីដ​ថ្មី​ អាចឆ្លងតាំងពីថ្ងៃទី​១៤ខែតុលា​។ ករណីឆ្លងថ្មី កើតឡើងក្រោយពេលនាយករដ្ឋមន្ត្រី​នូវែលហ្សេឡង់ លោកស្រី​Jacinda ... Read More »

លោកស្រី យីងឡាក់ វាយប្រហារយ៉ាងខ្លាំងដល់នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា

អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ក៏ជានាយករដ្ឋមន្ត្រីត្រូវធ្វើរដ្ឋប្រហារដោយយោធា ក្រោមការដឹកនាំរបស់លោកប្រយុទ្ធកាលពីឆ្នាំ​២០១៤​ ពេលនេះបានចេញមុខវាយប្រហារយ៉ាងខ្លាំង​ដល់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ក្រោយពីមានបាតុកម្មប្រឆាំង​រដ្ឋាភិបាលកើតឡើង។ នៅលើបណ្តាញសង្គម​Twitter អតីតនាយករដ្ឋមន្ត្រីយីងឡាក់ បានលើកឡើងដោយចោទជាសំណួរថា ​ តើនាយករដ្ឋមន្ត្រីប្រាយុទ្ធ​មានចាំទេពេលក្រុមបាតុករធ្វើបាតុកម្មទាមទារឱ្យលោកស្រីចាកចេញពីតំណែងកាលពី​៦ឆ្នាំមុនដែរឬទេ? លោកស្រី​ យីងឡាក់បន្តទៀតថា ... Read More »

លើកទីមួយក្រោយរយៈពេល​៧០ឆ្នាំ ​អាមេរិកកាត់ទោសប្រហារជីវិត​អ្នកទោសស្រីម្នាក់

សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ១៧ខែតុលា​បានផ្សាយថា​ ជាលើកទីមួយក្នុងរយៈពេល ៧០ឆ្នាំកន្លងមកដែលអាមេរិកទើបតែមានទោសប្រហារជីវិត​ទៅលើស្ត្រីអ្នកទោសម្នាក់។ នេះជាករណីមិនធ្លាប់មានចាប់តាំងពីឆ្នាំ​១៩៥៣មកទល់ពេលនេះ។ សារព័ត៌មាន CNNបានដកស្រង់ប្រភពព័ត៌មានពីក្រសួងយុត្តិធម៌អាមេរិក បានឲ្យដឹងថា អ្នកទោសស្រី មានឈ្មោះ Lisa Montgomery នឹងត្រូវប្រហារជីវិត​ដោយចាក់ថ្នាំពុលចូលនៅថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០ខាងមុខ។ ... Read More »

រដ្ឋមន្រ្តីបរិស្ថានឥណ្ឌា បញ្ជូនក្រុមអ្នកវិទ្យាសាស្ត្រដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលបរិយាកាសរដូវរងា នៅទីក្រុងញូដេលី

អន្តរជាតិ៖ ដើម្បីប្រយុទ្ធប្រឆាំង នឹងការបំពុលបរិយាកាសរដូវរងានៅក្រុងញូដេលី ដែលកាន់តែអាក្រក់ទៅៗ នៅថ្ងៃ១៥ ខែតុលាថ្មីៗនេះដើម្បីបង្ក្រាបរោងចក្រ និងកន្លែងសាងសង់ខុសច្បាប់ ត្រូវបានអាជ្ញាធរឥណ្ឌា បានបញ្ជូនក្រុមអ្នកវិទ្យាសាស្ត្រទៅកាន់តំបន់ផ្សេងៗនៃរដ្ឋធានីញូដេលី និងស្រុកនៅជុំវិញ ។ បើតាមលោក Prakash Javadekar រដ្ឋមន្រ្តីបរិស្ថានឥណ្ឌាបាននិយាយថា ... Read More »

កងទ័ពវៀតណាមចំនួន២២នាក់បាត់ខ្លួន ក្រោយហេតុការណ៍បាក់ដីវាយប្រហារបន្ទាយកងទ័ពយោធាក្នុងខេត្ត Quang Tri

អន្តរជាតិ៖ បើតាមការប្រកាសរបស់រដ្ឋាភិបាលវៀតណាម នៅព្រឹកថ្ងៃទី១៨ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា កងទ័ពវៀតណាមចំនួន២២នាក់បានបាត់ខ្លួន បន្ទាប់ពីហេតុការណ៍បាក់ដីកើតលើបន្ទាយយោធានៅខេត្តភាគកណ្ដាល ខណៈសាកសពយោធា១៣នាក់ ត្រូវបានរកឃើញក្រោយហេតុការណ៍បាក់ដីមួយទៀតនៅថ្ងៃទី១៦ ខែតុលាថ្មីៗនេះ ។ ជាក់ស្តែងនៅថ្ងៃទី១៨ ខែតុលានេះ រដ្ឋាភិបាលវៀតណាម បានបញ្ជាក់ទៀតថា ... Read More »

លោកត្រាំ​ថា«នឹងចាកចេញពីអាមេរិក បើចាញ់ក្នុងការបោះឆ្នោត​» តើជាការណ៍ពិតឬ?

ប្រធានាធិបតីអាមេរិក​បាននិយាយ​ថា លោកនឹងចាកចេញពីទឹកអាមេរិកបើលោកចាញ់ក្នុងការបោះឆ្នោតនាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ​​២០២០នេះ។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកគាំទ្រ នៅទីក្រុង Macon រដ្ឋ Georgia ប្រធានាធិបតីដូណាល់​ត្រាំ បានវាយប្រហារទៅលើ គូប្រជែងរបស់លោកមកពីគណបក្សប្រជាធិបតេយ្យថាជាបេក្ខភាពប្រធានាធិបតីអន់បំផុតក្នុងប្រវត្តិសាស្ត្រ ។ ទន្ទឹមនឹងនោះ​លោកត្រាំក៏បាននិយាយលេងសើចថា បើចាញ់ឆ្នោតលោកនឹងចាកចេញពីអាមេរិក។ ... Read More »

ទីក្រុងប៉េកាំង​ព្រមានថានឹងចាប់ខ្លួន ជនជាតិអាមេរិកនៅប្រទេសចិន​

រដ្ឋាភិបាលទីក្រុងប៉េកាំង​កាលពីថ្ងៃទី​១៧ខែតុលា​បានព្រមានថា នឹងចាប់ខ្លួនជនជាតិអាមេរិកនៅក្នុងប្រទេសចិន ប្រសិនបើទីក្រុងវ៉ាស៊ីនតោន​មិនបញ្ចប់រាល់ការចោទប្រកាន់ទៅលើពលរដ្ឋ​ចិន​នៅអាមេរិកថាជាប់ពាក់ព័ន្ធចារកិច្ចនោះ។ សារព័ត៌មានរ៉យទ័របានផ្សាយថា​ រដ្ឋាភិបាលទីក្រុងប៉េកាំង​ជាច្រើនលើកបានស្នើដល់ទីក្រុងវ៉ាស៊ីនតោនបញ្ចប់រាល់សកម្មភាពចោទប្រកាន់ទៅលើក្រុមអ្នកជំនាញរបស់ចិន​នៅអាមេរិក ។ កាលពីថ្ងៃទី​១៤ខែតុលា ​ទឺប្រឹក្សា​ក្រសួងការបរទេសអាមេរិកបានព្រមានដល់ពលរដ្ឋ​របស់ខ្លួនកាត់បន្ថយការធ្វើដំណើរទៅកាន់ប្រទេសចិន​។ក្រសួងការបរទេសអាមេរិកបានលើកឡើងថា ចិនអាចចាប់ឃុំខ្លួន ពលរដ្ឋអាមេរិកគ្រប់ពេល​។ រដ្ឋាភិបាលអាមេរិក​បានចោទប្រកាន់ម្តងហើយម្តងទៀតទៅលើពលរដ្ឋចិននៅអាមេរិកថាបានធ្វើចារកិច្ច ផ្តល់ព័ត៌មានស្តីពីយោធាបច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត​ទៅឲ្យរដ្ឋាភិបាលចិន​។ កាលពីខែកក្កដាក្រុម​ (FBI) ... Read More »

ទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបក្នុងសប្តាហ៍នេះ

តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១-ខ្សែប្រយុទ្ធសញ្ជាតិអាល់ហ្សេរីបាននិយាយថាការផ្លាស់ប្តូរ២៥លានផោនរបស់ប៊ែន រ៉ាម៉ាពីបប្រ៊េដហ្វតទៅ West Ham កំពុងស្ថិតក្នុងគ្រោះថ្នាក់នៃការដួលរលំដោយក្រុមហាំម័របានផ្តោតលើខ្សែប្រយុទ្ធន័រវែសវ័យ២៨ឆ្នាំ។ ២-ក្រុម Manchester ... Read More »

Liverpool និង Chelsea បានត្រឹមស្មើ ខណៈ Man City និង Man United ធ្វើបានល្អ

ការប្រកួតក្របខ័ណ្ឌអង់គ្លេស​ Premier League សប្តាហ៍ទី៥ កាលពីយប់មិញសុទ្ធតែក្រុមខ្លាំងៗ ដោយ ក្រុមម្ចាស់ផ្ទះ Everton បានត្រឹមស្មើក្រុមអតីតម្ចាស់ជើងឯកហង្សក្រហម Liverpool ២ទល់២ ខណៈក្រុមម្ចាស់ផ្ទះតោខៀវ Chelsea បានត្រឹមស្មើ៣ទល់៣ជាមួយក្រុមភ្ញៀវ Southampton ... Read More »

អតីតខ្សែការពាររបស់អាហ្សង់ទីន Zabaleta ចូលនិវត្តន៍ពីបាល់ទាត់

អតីតខ្សែការពារស្លាបស្តាំអន្តរជាតិរបស់ក្លិប Manchester City និងអាហ្សង់ទីនកីឡាករ Pablo Zabaleta បានចូលនិវត្តន៍ពីអាជីពបាល់ទាត់ហើយបន្ទាប់ពីប្រកបជាកីឡាករអាជីពមានរយៈពេលជិត២ទសវត្សរ៍។ បុរសវ័យ៣៥ឆ្នាំរូបនេះបានប្រកាសពីការសំរេចចិត្តដោយបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមដែលក្នុងនោះគាត់បានថ្លែងអំណរគុណចំពោះអតីតមិត្តរួមក្រុម គ្រូបង្វឹក និងអ្នកគាំទ្រដែលបានផ្តល់ ឱកាសរីករាយជាមួយពេលវេលាប្លែកៗ និងមិនអាចបំភ្លេចបាន ។ នៅលើធ្វីតទ័រលោក Zabaleta ... Read More »

ក្លិបមាន់ខ្នាយមាស Tottenham ទិញបានខ្សែការពារកណ្តាល Joe Rodon ពីក្លិប Swansea ក្នុងតម្លៃ១១លានផោន

ក្លិបមាន់ខ្នាយមាស Tottenham បានចុះកុងត្រាយកបានខ្សែការពារកណ្តាលសញ្ជាតិវែល Joe Rodon ពីក្លិប Swansea ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំក្នុងតម្លៃ១១លានផោន និងបូកបន្ថែមប្រាក់ឈ្នួលផ្សេងៗ។ កីឡាករ Joe Rodon វ័យ២២ឆ្នាំបានបង្ហាញខ្លួនចំនួន៥៤ដងសម្រាប់ក្លិប Swansea ដោយបានបង្ហាញខ្លួនជាលើកដំបូងរបស់ក្លិបអំឡុងយុទ្ធនាការរដូវកាល២០១៨-២០១៩ ... Read More »

ពលរដ្ឋអាមេរិក​​ជាង​២២លាននាក់ហើយ​ បានទៅបោះឆ្នោតមុនពេលកំណត់

នៅសល់ជាង​២សប្តាហ៍ទៀត ការបោះឆ្នោត អាមេរិក​នឹងចូលមកដល់ គឺនៅថ្ងៃទី​៣ខែវិច្ឆិកា​ ប៉ុន្តែមកទល់ថ្ងៃទី​១៧ខែតុលានេះ​ពលរដ្ឋអាមេរិក ដល់ទៅជាង​២២លាននាក់ហើយបានទៅបោះឆ្នោតមុនពេលកំណត់ ។ សារព័ត៌មាន​AP បានផ្សាយថា​ គិតដល់ថ្ងៃទី ១៦ខែតុលា(ត្រូវនឹងថ្ងៃទី១៧ នៅកម្ពុជា) មានពលរដ្ឋអាមេរិកដល់ទៅ​២២,២លាននាក់​បាននាំគ្នាទៅបោះឆ្នោត​ ។ ចំនួនពលរដ្ឋទៅបោះឆ្នោតមុនកំណត់ស្មើនិង​១៦ភាគរយ ... Read More »

បោះឆ្នោតនូវែលហ្សេឡង់៖ លោកស្រីនាយករដ្ឋមន្ត្រីបន្តជាប់ឆ្នោត​ជាថ្មី

ដូចដែលបានព្យាករទុកការបោះឆ្នោតនៅក្នុងប្រទេសនូវែលហ្សេឡង់​លោកស្រី Jacinda Ardern ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោត​នាថ្ងៃទី​១៧ខែតុលានេះ​ ។ ពលរដ្ឋ​បានពេញចិត្តយ៉ាងខ្លាំងចំពោះការដឹកនាំរបស់លោកស្រី ពិសេសគឺការទប់ស្កាត់ឆ្លងរាលដាលកូវីដ​-១៩ ។ សារព័ត៌មានរ៉យទ័រ​ បានផ្សាយថា ក្រោយការរាប់សន្លឹកឆ្នោតបានប្រមាណជិត​៨០ភាគរយ គណបក្សពលកររបស់លោកស្រី​Jacinda Ardern ទទួលបានការគាំទ្រដល់ទៅ​៤៩ភាគរយ។ ចំណែក ... Read More »

អាមេរិកជិតមានវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ចំនួន២ប្រភេទ

តាមគម្រោងក្រុមហ៊ុនអាមេរិកចំនួនពីរ នឹងដាក់លិខិតស្នើសុំច្បាប់បន្ទាន់ក្នុងការផលិតវ៉ាក់សាំងប្រឆាំងកូវីដ​-១៩​នៅចុងខែវិច្ឆិកា​ខាងមុខ​។ សារព័ត៌មាន AFP បានផ្សាយថា ក្រុមហ៊ុនឱសថ​ Pfizer នៅថ្ងៃទី​១៧ខែតុលា បានប្រកាសថា ក្រុមហ៊ុននឹង​ស្នើសុំច្បាប់​ក្រោយពេលមានតួលេខស្តីពី​សុវត្ថិភាព​និងប្រសិទ្ធភាពនៃវ៉ាក់សាំង​។ នៅសប្តាហ៍ទី​៣ នៃខែវិច្ឆិកា ក្រុមហ៊ុននឹងចាប់ផ្តើមស្នើសុំការអនុញ្ញាតជាផ្លូវការ។ អគ្គនាយកក្រុមហ៊ុន Pfizer ... Read More »

ព្រះមហាក្សត្រ ថៃ៖ ពលរដ្ឋ​គួរតែស្រឡាញ់ជាតិ​ និងរបបរាជានិយម​

ក្នុងពេលដែលក្រុមបាតុករ​ប្រឆាំងរដ្ឋាភិបាល និងរាជវាំងថៃ ព្រះមហាក្សត្រ Maha Vajiralongkorn មានព្រះបន្ទូលថា​ «ប្រទេសជាតិត្រូវការអ្នកស្នេហាជាតិ និងរបបរាជានិយម​» ។ មានព្រះរាជបន្ទូលតាមកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃទី​១៦​ខែតុលា ព្រះមហាក្សត្រ Maha Vajiralongkorn បានអំពាវនាវ​ ... Read More »

«សង្គ្រាមវ៉ាក់សាំង»រវាងរុស្ស៊ីនិងអឺរ៉ុប​បានផ្ទុះឡើង «ចាក់វ៉ាក់សាំងអង់គ្លេសក្លាយទៅជាសត្វស្វា»

ការវាយប្រហារគ្នា បង្អាប់បំផ្លាញគ្នាពាក់ព័ន្ធនឹងវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ដែលនៅពេលនេះរុស្ស៊ីបានបង្ហាញការខឹងសម្បាយ៉ាងខ្លាំង​ដោយត្រូវគេទម្លាក់កំហុសដោយមិនដឹងខ្លួន។ ​កាលពីថ្ងៃទី​១៦ ខែតុលា សារព័ត៌មានលោកខាងលិចបានផ្សាយថា ការចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ ផលិតដោយសាកលវិទ្យាល័យ​Oxford របស់អង់គ្លេសនឹងក្លាយទៅជាសត្វស្វា។ អ្នកនាំពាក្យស្ថានទូតរុស្ស៊ីប្រចាំ​នៅអង់គ្លេស​បានឲ្យដឹងថា «​មានសារព័ត៌មានជាច្រើន​របស់ប្រទេសលោកខាងលិចបានព្យាយាមបំផ្លាញ កិត្តិយសរបស់រុស្ស៊ីនៅក្នុងសង្គ្រាមប្រឆាំងកូវីដ​-១៩​។ យើងមិនដែលផ្សព្វផ្សាយនិយាយអាក្រក់ពីភាគីណាមួយនោះឡើយពាក់ព័ន្ធនឹងវ៉ាក់សាំងរបស់ប្រទេសលោកខាងលិច​»។ មន្ត្រីជាន់ខ្ពស់របស់រុស្ស៊ីបានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយ ... Read More »

លោកស្រី ចេស៊ីនដា អាដឺន ត្រូវបានរំពឹងថា នឹងជាប់ឆ្នោតម្ដងទៀត ព្រោះតែការទប់ស្កាត់កូវីដ-១៩ ដោយជោគជ័យនៅនូវែលហ្សេឡង់

អន្តរជាតិ៖ ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីអាណត្តិថ្មី ប្រជាជននូវែលហ្សេឡង់នៅថ្ងៃសៅរ៍ទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានចាប់ផ្តើមទៅបោះឆ្នោតខណៈនាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោកស្រី ចេស៊ីនដា អាដឺន (Jacinda Ardern) បានរំពឹងថា នឹងជាប់ឆ្នោតម្ដងទៀត បន្ទាប់ពីលោកស្រីកំពុងនាំមុខនូវសំឡេងឆ្នោតភាគច្រើន ដែលមិនធ្លាប់មានពីមុនមក ក្នុងការធ្វើយុទ្ធនាការបោះឆ្នោត ... Read More »