ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

វាយប្រហារគ្រាប់បែកអត្តឃាតនៅមជ្ឈមណ្ឌលអប់រំអាហ្វហ្គានីស្ថានស្លាប់២៤នាក់

រដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងអង្គការណាតូបានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពវាយប្រហារភេរវកម្មខាងលើ។ ការវាយប្រហានោះគឺសំដៅទៅលើក្រុមអ្នកកាន់សាសនាអ៊ិស្លាមនិកាយស៊ីអុីត ។ ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន នៅថ្ងៃទី២៥ខែតុលាបានប្រកាសថា ការវាយប្រហារគ្រាប់បែកអត្តឃាតសំដៅទៅលើមជ្ឈមណ្ឌលអប់រំក្នុងទីក្រុងកាប៊ុល សម្លាប់មនុស្សដល់ទៅ២៤នាក់ភាគច្រើនជាសិស្ស ដែលមានអាយុចាប់ពី១៥ដល់២៦ឆ្នាំ។ ការវាយប្រហារនៅមជ្ឈមណ្ឌលអប់រំ Kawsar-e Danish ក្រៅពីសម្លាប់មនុស្ស២៤នាក់នៅមាន៥០នាក់ផ្សេងទៀតរងរបួស។ ក្រុមភេរវកម្ម IS ... Read More »

ផ្ទុះឆេះនាវាដឹកប្រេងរបស់រុស្ស៊ីនៅដែនសមុទ្រ Azov

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានផ្សាយថា នាវាដឹកប្រេងរបស់រុស្ស៊ីមួយគ្រឿង​បានផ្ទុះឆេះ​ផ្អៀងមួយចំហៀងហើយក៏ក្រឡាប់លិចតែម្តង​។​សកម្មភាពខាងលើត្រូវបានគេសង្ស័យថាជាការវាយប្រហារបំផ្លាញ។ នៅយប់ថ្ងៃទី​២៤​ខែតុលា​ មានករណីផ្ទុះយ៉ាងខ្លាំង​​នៅតំបន់សមុទ្រ​Azov​ ។ ការផ្ទុះនោះគឺនៅលើនាវាដឹកប្រេងបំពាក់ទង់ជាតិរុស្ស៊ី​​។ តាមការផ្សាយរបស់សារព័ត៌មានមូស្គូ​ ទាំងនោះជាសកម្មភាពវាយប្រហារបំផ្លាញ ដោយសារតែនៅលើនាវានោះមិនមានប្រេងឬឧស្ម័នឡើយ។ ក្រសួងគ្រប់គ្រងគ្រោះអាសន្នរុស្ស៊ី​បានឲ្យដឹងថា ​« នេះជាករណីផ្ទុះនៅលើនាវាដឹកប្រេងរបស់រុស្ស៊ី​ ដែលមានឈ្មោះថា General Hazi ... Read More »

អាមេរិកសន្យាផ្តល់ជំនួយ​១ពាន់លានដុល្លារដល់ប្រេស៊ីលទប់ស្កាត់ក្រុមហ៊ុនហួវៃ

អាមេរិកបានខិតខំបញ្ចុះបញ្ជូលសម្ពន្ធមិត្តឲ្យបោះបង់ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនគឺក្រុមហ៊ុនហួវៃ ក្នុងការបំពាក់សេវាអត់ខ្សែ5G នៅក្នុងប្រទេសនេះ​។ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសប្រេស៊ីល មន្ត្រីធនាគារនាំចេញនាំចូលអាមេរិក (EXIM) និងរដ្ឋាភិបាលអាមេរិក បានចុះហត្ថលេខាលើកំណត់ហេតុ ដោយក្នុងនោះអាមេរិកសន្យាផ្តល់ជំនួយ​១ពាន់លានដុល្លារដល់ប្រេស៊ីល​។ ប្រាក់ជំនួយទាំងនោះគឺផ្តល់ទៅលើថាមពលប្រព័ន្ធទូរគមនាគមន៍ពិសេសគឺបណ្តាញសេវា 5G ​ផងដែរ។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន​បានបញ្ជាក់ថា ក្រុមហ៊ុនហួវៃគឺជាការគំរាមកំហែងដល់សន្តិសុខជាតិ ហើយ​បានប្រមូលទិន្នន័យរបស់ពលរដ្ឋ ... Read More »

ប្រជាជនហ្វីលីពីនជិត ២ពាន់នាក់ ត្រូវជម្លៀសខណៈកំពុងប្រឈមមុខព្យុះត្រូពិច «ម៉ូឡាវ»

អន្តរជាតិ៖ ខណៈដែលព្យុះត្រូពិច «ម៉ូឡាវ (Molave) ត្រូវគេរំពឹងថា នឹងបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង នៅតំបន់ចំនួន២ នៃប៉ែកខាងត្បូងកោះធំរបស់ប្រទេសហ្វីលីពីនគឺ លូហ្សុន (Luzon) នាថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០នេះអាជ្ញាធរហ្វីលីពីនបានសម្រេចជម្លៀសប្រជាជនជិត១,៨០០នាក់ ហើយផ្អាកការធ្វើដំណើរតាមផ្លូវសមុទ្រផងដែរ ... Read More »

ប្រសិនគ្មានការប្រែប្រួលទេ សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ (TPNW) នឹងចូលជាធរមាននៅ ៩០ថ្ងៃខាងមុខទៀត

អន្តរជាតិ៖ បើតាមការអះអាងរបស់អង្គការសហប្រជាជាតិ(UN) នៅថ្ងៃទី២៤ ខែតុលាថ្មីៗនេះថា៖ បន្ទាប់ពីប្រទេសទី៥០ ហុងឌូរ៉ាស បានផ្តល់សច្ចាប័ន នឹងប្រសិនគ្មានការប្រែប្រួលទេ សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ (TPNW)  នឹងចូលជាធរមាននៅ ៩០ថ្ងៃខាងមុខទៀត។ សូមជម្រាបថា នៅក្នុងខែមករា ឆ្នាំ២០២១ ... Read More »

ទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបក្នុងសប្តាហ៍នេះ

តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១-ក្រុមបិសាចក្រហម Manchester United ត្រូវបានគេផ្តល់ក្តីសង្ឃឹមលើកិច្ចព្រមព្រៀងមួយសម្រាប់ Borussia Dortmund និងខ្សែការពារស្លាបអង់គ្លេស Jadon ... Read More »

កើតមកគ្មានដៃ ប៉ុន្តែបុរសប៉ាគីស្ថាន Ikram មានជំនាញលេងស្នូកឃ័រយ៉ាងអស្ចារ្យ

លោក Muhammad Ikram អាយុ៣២ឆ្នាំ បានតម្រង់ក និងចង្ការបស់លោកដោយបញ្ចោញកូនស្នូកឃ័រនៅលើតុ ហើយទម្លាក់កូនស្នូកឃ័រចូលក្នុងរន្ធតាបស្នូកឃ័រយ៉ាងជំនាញ ព្រោះតែលោកកើតមក គ្មានដៃប៉ុន្តែលោកស្ទាត់ជំនាញខាងល្បែងស្នូកឃ័រ។ នៅ Samundri ជាទីប្រជុំជនមានហុយដីមួយក្នុងខេត្ត Punjab លោក Ikram បានចំណាយពេល៨ឆ្នាំរុញកូនស្នូកឃ័រមួយនៅជាប់នឹងចង្ការបស់គាត់ ... Read More »

ខ្សែប្រយុទ្ធ Ighalo របស់ក្រុមបិសាចក្រហម Manchester United រិះគន់រដ្ឋាភិបាលនីហ្សេរីយ៉ាបន្ទាប់ពីទាហានបាញ់ទៅលើក្រុមអ្នកតវ៉ា

ខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហមកីឡាករ Odion Ighalo បាននិយាយថា លោកមានការខ្មាស់អៀនចំពោះរដ្ឋាភិបាលនីហ្សេរីយ៉ាបន្ទាប់ពីមានសេចក្តីរាយការណ៍ថា ទាហានបានបើកការបាញ់ប្រហារទៅលើក្រុមអ្នកតវ៉ានៅក្នុងសង្កាត់ Lekki នៃរដ្ឋធានីពាណិជ្ជកម្ម Lagos កាលពីដើមសប្តាហ៍នេះ។ ប្រជាជននីហ្សេរីយ៉ាបានធ្វើបាតុកម្មនៅទូទាំងប្រទេសជារៀងរាល់ថ្ងៃអស់រយៈពេលជិត២សប្តាហ៍ប្រឆាំងនឹងកងកំលាំងប៉ូលិសពិសេសប្រឆាំងចោរប្លន់ (SARS) ដែលក្រុមសិទិ្ធមនុស្សជាច្រើនត្រូវបានចោទប្រកាន់អស់រយៈពេលជាច្រើនឆ្នាំពីបទជំរិតទារប្រាក់, ការយាយី, ការធ្វើទារុណកម្ម ... Read More »

លោកចូបៃឌិន៖ នឹងផ្តល់វ៉ាក់សាំង ប្រឆាំងកូវីដ​-១៩ ដល់ពលរដ្ឋដោយឥតគិតថ្លៃ​

នៅថ្ងៃទី​២៤ខែតុលា បេក្ខភាពប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ លោក ចូបៃឌិន បានប្រកាសថា ប្រសិនបើលោកជាប់ឆ្នោត​​ប្រធានាធិបតី ក្នុងការបោះឆ្នោត​នាថ្ងៃទី​៣ខែវិច្ឆិកាខាងមុខ ​លោកនឹងចេញបញ្ជាឲ្យ ផ្តល់វ៉ាក់សាំង ដោយឥតគិតថ្លៃដល់ពលរដ្ឋទាំងអស់ ។ តាមគេហទំព័រ Worldometer បច្ចុប្បន្ន ... Read More »

ស្តេចថៃ«ចូលពេទ្យស្ងាត់ៗ» ក្រោយអង្គរក្សផ្ទាល់ឆ្លងកូវីដ​-១៩

ព្រះមហាក្សត្រថៃ Vajiralongkorn បានយាងទៅកាន់មន្ទីរពេទ្យក្នុងទីក្រុងបាងកកនៅវេលាម៉ោង​២យប់ក្រោយទទួលបានព័ត៌មាន​ថា​ អង្គរក្សផ្ទាល់របស់ព្រះអង្គឆ្លងកូវីដ​-១៩។ សារព័ត៌មាន New York Post បានផ្សាយថា ព្រះមហាក្សត្រថៃ ព្រះជន្ម៦៨ព្រះវស្សា បានយាងទៅកាន់មន្ទីរពេទ្យស្ងាត់ៗ​​។ ប៉ុន្តែព័ត៌មានផ្លូវការស្តីពីព្រះមហាក្សត្រ បានចូលព្យាបាលក្នុងមន្ទីរពេទ្យមិនត្រូវបានប្រកាសជាសាធារណៈនោះឡើយ ។ ... Read More »

ប្រធានាធិបតីរុស្ស៉ី អះអាងថា៖ លោក​ជា​អ្នកជួយមេដឹកនាំ​ប្រឆាំង​រុស្ស៊ីដោយផ្ទាល់ ដើម្បីយកព្យាបាល​នៅ​អាល្លឺម៉ង់​

អន្តរជាតិ៖ បើតាមការអះអាងរបស់ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីននិយាយថា លោក​ជា​អ្នកធ្វើ​អន្តរាគមន៍​ដោយផ្ទាល់ ដើម្បី​ធានាថា​មេដឹកនាំ​ប្រឆាំង​រុស្ស៊ី Alexei Navalny អាច​ទទួលបាន​ការព្យាបាល​នៅ​អាល្លឺម៉ង់​។បន្ទាប់ពីមេដឹកនាំប្រឆាំងរូបនេះ កាលពី​ថ្ងៃទី​២០ខែសីហាកន្លងទៅ បានធ្លាក់ខ្លួន​ឈឺ និង​មិនដឹង​ខ្លួន​ ត្រូវបាន​អង្គការ​ហាមឃាត់​អាវុធ​គីមី (OPCW) យកសំណាក​ឈាម​របស់លោកពិនិត្យ ... Read More »

លោកស៊ី ជិន​ភី​ង ព្រមាន​អាមេរិក​ថា៖ ចិន​មិន​ញញើត​ធ្វើសង្គ្រាម​ឡើយ ហើយ​កងទ័ព​ចិន​ត្រៀមលក្ខណៈ​ប្រយុទ្ធ​ជានិច្ច​

អន្តរជាតិ៖ ​ថ្លែងក្នុង​សុន្ទរកថា​ដើម្បី​ប្រារព្ធ​ខួប​ទី​៧០​ឆ្នាំ​ដែល​កងទ័ព​ចិន​ចូលរួម​ក្នុង​សង្គ្រាម​កូរ៉េ​ប្រឆាំង​កងទ័ព​អាមេរិក ប្រធានាធិបតី​ចិនលោកស៊ី ជិន​ភី​ង បាន​ព្រមាន​អាមេរិក​ថា៖ ចិន​មិន​ញញើត​ធ្វើសង្គ្រាម​ឡើយ ហើយ​កងទ័ព​ចិន​ត្រៀមលក្ខណៈ​ប្រយុទ្ធ​ជានិច្ច​។ ហើយនេះ​ក៏​ជា​សង្គ្រាម​តែមួយគត់​ដែល​កងទ័ព​ចិន​ និង​អាមេរិក​ប្រយុទ្ធ​គ្នា​ដោយផ្ទាល់​ផងដែរ​។​ ​លោក ស៊ី ជិន​ភីង បានថ្លែង​ពី​វិមាន​ប្រជាជន​ចិន​ក្នុង​ទីក្រុង​ប៉េកាំង កាលពីថ្ងៃទី ២៣ ... Read More »

កូវីដ​-១៩ អាចសម្លាប់ពលរដ្ឋអាមេរិក​កន្លះលាននាក់

ក្រុមអ្នកឯកទេសនៅអាមេរិក ពេលថ្មីៗនេះ បានព្យាករថា នឹងមានពលរដ្ឋអាមេរិកដល់ទៅ​១៣០ពាន់នាក់ត្រូវបានជួយសង្គ្រោះពីក្តីស្លាប់ដោយកូវីដ​-១៩ ប្រសិនបើ បណ្តារដ្ឋ​អនុវត្ត​ច្បាប់ពាក់ម៉ាស់នៅទីសាធារណៈ។ ជំងឺកូវីដ​-១៩ អាចសម្លាប់ពលរដ្ឋ​អាមេរិកយ៉ាងតិចកន្លះលាននាក់​​ គិតមកដល់ចុងខែកុម្ភៈឆ្នាំ​២០២១ ប្រសិនបើរដ្ឋាភិបាលអាមេរិក មិនមានវិធានការទប់ស្កាត់បានល្អនោះ ទេ។ ការព្យាករខាងលើ របស់មជ្ឈមណ្ឌល​វាយតម្លៃសុខភាព (IHME) ... Read More »

បន្ទាប់ពីប្រទេសអារ៉ាប់រួម បារ៉ែន ពេលនេះស៊ូដង់ បានសម្រេចបង្កើនទំនាក់ទំនងជាមួយអុីស្រាអែលផងដែរ

នៅថ្ងៃទី ២៤ខែតុលា សារព័ត៌មាន BBC ​បានផ្សាយថា ប្រទេស៊ូដង់ (Sudan) បានក្លាយទៅជាប្រទេសទី​៣​ក្នុងសម្ព័ន្ធអារ៉ាប់ បានសម្រេចបង្កើតទំនាក់ទំនងការបរទេសជាមួយអុីស្រាអែល​។ ជាមួយគ្នានោះដែរ​ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ​ បានសម្រេច​បញ្ជូនលុបឈ្មោះស៊ូដង់ចេញពីបញ្ជី​ជាប្រទេស គាំទ្រភេរវកម្ម ... Read More »

យន្តហោះទាហានជើងទឹកអាមេរិកធ្លាក់ចំផ្ទះពលរដ្ឋ អាកាសយានិក​២នាក់ស្លាប់

យន្តហោះមួយគ្រឿងរបស់កម្លាំងទាហានជើងទឹកអាមេរិកបានធ្លាក់ចំផ្ទះពលរដ្ឋ​​បណ្តាលឲ្យអាកាសយានិកទាំងពីរនាក់ស្លាប់​។ សារព័ត៌មាន​រ៉យទ័រ​បានផ្សាយថា យន្តហោះ​ ប្រភេទ​T-6B Texan II របស់កម្លាំងទាហានជើងទឹក​អាមេរិកបានធ្លាក់នៅតំបន់ Magnolia Springs រដ្ឋ​Alabama នៅវេលាម៉ោង​១៧ ថ្ងៃទី​២៣ខែតុលា(ម៉ោងនៅអាមេរិក)។ ជាភព្វសំណាង​មិនមានមនុស្សនៅក្នុងផ្ទះនោះទេទើបមិនមានករណីស្លាប់ឬរងរបួសសម្រាប់មនុស្សនៅលើដីនោះឡើយ ដោយមានតែអាកាសយានិក​២នាក់ប៉ុណ្ណោះស្លាប់ ។ ... Read More »

ព្រះមហាក្សត្រថៃនិងព្រះមហេសី​យាងចូលរួមព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ​រ៉ាម៉ាទី​៥

ព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ Chulalongkorn (Rama V) ត្រូវបានធ្វើឡើងនៅក្នុងព្រះបរមរាជវាំងក្នុងទីក្រុងបាងកក។ ក្រៅពីនេះព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធក៏ត្រូវបានធ្វើឡើងនៅតាមខេត្តក្រុងជាច្រើនទៀតទូទាំងប្រទេស​ដែរ។ សម្រាប់ព្រះរាជពិធីនៅក្នុងទីក្រុងបាងកកមានការចូលរួម​ពីសមាជិក​រដ្ឋាភិបាល ។ ក្នុងរូបភាព ព្រះមហាក្សត្រ Vajiralongkorn (Rama X) និងព្រះមហេសី ... Read More »

ប្រធានមូលនិធិព្រួយបារម្ភពីការចាក់បញ្ចាំងការប្រកួតបាល់ទាត់បង្ហាញពីភាពផ្ទុយគ្នានៃការទប់ស្កាត់ COVID-19

ប្រធានមូលនិធិបាល់ទាត់លោក Tom Pendry បាននិយាយថា ការអនុញ្ញាតឱ្យអ្នកគាំទ្រមើលការប្រកួតរបស់ក្រុម West Ham United ប៉ះជាមួយក្រុម Manchester City នៅរោងកុនក្បែរដីកំណើតរបស់ពួកគេខណៈដែលអ្នកទស្សនាត្រូវបានមិនអនុញ្ញាតឲ្យចូលមើលផ្ទាល់ក្នុងកីឡាដ្ឋានបង្ហាញពីភាពមិនស៊ីសង្វាក់នៃការរឹតបន្តឹងលើការការពារជំងឺCOVID-19 ។ ការប្រកួតក្របខ័ណ្ឌ Premier ... Read More »

អតីតគ្រូបង្វឹកជួយឲ្យអុីតាលីលើកពាន World Cup ចង់ដឹកនាំក្លិបនៅអឺរ៉ុបឡើងវិញ

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអុីតាលី និងក្រុមសេះបង្កង់ Juventusលោក Marcello Lippi ដែលជាគ្រូបង្វឹកធ្លាប់ដឹកនាំក្រុមជម្រើសជាតិអុីតាលីឈ្នះពានរង្វាន់ពិភពលោកឆ្នាំ២០០៦ បាននិយាយថា គាត់ពិតជាបានធ្វើជាមួយគ្រូបង្វឹកម្តងទៀតនៅក្លិបណាមួយក្នុងទ្វីបអឺរ៉ុប ។ លោក Marcello Lippi គ្មានការងារធ្វើចាប់តាំងពីលោកបានលាឈប់ពីតំណែងជាគ្រូបង្វឹកជម្រើសជាតិចិនកាលពីខែវិច្ឆិកា ឆ្នាំមុនបន្ទាប់ពីបានបរាជ័យក្នុងការប្រកួតវគ្គជម្រុះ World Cup ... Read More »

កំណត់ត្រាល្អរបស់លោក Zidane ដែលផ្តល់ឱ្យក្រុម Real Madrid មានជំនឿលើការប្រកួត El Clasico

លោក Zinedine Zidane នឹងដឹកនាំក្រុម Real Madrid របស់គាត់ទៅទឹកដី Camp Nou ជាលើកដំបូងសម្រាប់ការប្រកួត EI Clasico រដូវកាល២០២០-២០២១ ក្នុងនាមជាគ្រូបង្វឹកឆ្នាំនេះ។ គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះកំពុងតែស្វែងរកវិធីមួយដើម្បីនាំកីឡាកររបស់ខ្លួនឲ្យលេងបានល្អឡើងវិញជាមួយនឹងក្រុមដែលមិនត្រូវបានទិញកីឡាករចូលបន្ថែមអំឡុងពេលទីផ្សារដោះដូរកីឡាករ។ ... Read More »

ប្រទេសអង់គ្លេសក្នុងចំណោមប្រទេសកំពូលៗទាំង១០របស់អឺរ៉ុបសម្រាប់ការចាប់ឆ្នោតវគ្គជម្រុះ World Cup ឆ្នាំ២០២២

ប្រទេសអង់គ្លេសប្រាកដជាស្ថិតក្នុងចំណោមប្រទេសកំពូលៗទាំង១០របស់អឺរ៉ុបនៅពេលដែលការចាប់ឆ្នោតនេះត្រូវបានធ្វើឡើងសម្រាប់ការប្រកួតវគ្គជម្រុះ World Cup ឆ្នាំ២០២២ នៅថ្ងៃទី៧ ខែធ្នូខាងមុខ។ ប្រទេសចំនួន៥៥នៅអឺរ៉ុបនឹងចូលរួមប្រកួតវគ្គជម្រុះក្នុងតំបន់អឺរ៉ុបដោយមានក្រុមចំនួន៥ ដែលមាន៦ ប្រទេស និងក្រុមចំនួន៥ទៀត មាន៥ប្រទេស។ ទ្វីបអឺរ៉ុបមាន១៣កៅអីសម្រាប់ការប្រកួត World Cup ឆ្នាំ២០២២ ... Read More »

ចិននិងរុស្ស៊ី​បង្កើនទំនាក់ទំនងទ្វេភាគីកាន់តែរឹងមាំដើម្បីរៀបចំសន្តិសុខសណ្តាប់ធ្នាប់ពិភពលោក​

កន្លងមកមានព័ត៌មានជាច្រើនបានផ្សាយថា ចិននិងរុស្ស៊ី​បានរួមកម្លាំងគ្នាដើម្បីរៀបចំសន្តិសុខសណ្តាប់ធ្នាប់ពិភពលោកឡើងវិញ​មិនអនុញ្ញាតឲ្យអាមេរិកធ្វើអ្វីតាមចិត្តបានឡើយ។ ចិននិងរុស្ស៊ី ជាប្រទេសដែលហ៊ានប្រឆាំងអាមេរិក ដោយបើកចំហនៅលើបញ្ហាសំខាន់ៗ ។ នៅពេលនេះ​លោកពូទីន​បានសរសើរចំពោះទំនាក់ទំនងរុស្ស៊ី-ចិន និងប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែស៊ីជម្រៅថែមទៀត។ នៅក្នុងកិច្ចប្រជុំ តាមរយៈប្រព័ន្ធវីដេអូ Conference នៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី១៧ របស់ក្លិប Valdai ដែលជាក្រុមជំនាញប្រឹក្សាយោបល់របស់រុស្ស៊ី ... Read More »

អុីរ៉ង់​បង្ហាញប្រព័ន្ធមីស៊ីលការពារ​យុទ្ធសាស្ត្រអាចចាប់បាន៣០០គោលដៅក្នុងពេលតែមួយ

កម្លាំងទាហានអុីរ៉ង់​បានឲ្យដឹងថាប្រព័ន្ធមីស៊ីលការពារ​ចល័តរបស់ប្រទេសនេះ​មានសមត្ថភាព វាយប្រហារគោលដៅហោះហើរនៅលើអាកាសនិងនៅលើដី​បានយ៉ាងល្អបំផុត​។ កាលពីថ្ងៃទី​២២ ខែតុលា នៅក្នុងការធ្វើសមយុទ្ធយោធាមានឈ្មោះថា «អ្នកការពារដែនអាកាស៩៩» អុីរ៉ង់​បានបង្ហាញប្រព័ន្ធមីស៊ីលការពារទំនើបបំផុតរបស់ខ្លួនប្រភេទ Bavar 373 សម្រាប់កម្ទេចគោលដៅហោះហើរ​។ មីស៊ីលការពារនោះបានសាកល្បងដោយជោគជ័យ ហើយបានដាក់ឲ្យប្រើប្រាស់នៅខែសីហាឆ្នាំ​២០១៩។ រូបភាពវីដេអូបានបង្ហាញឲ្យឃើញថា ប្រព័ន្ធការពារដែនអាកាស​Bavar 373 ... Read More »

ទាហានរុស្ស៊ីស្រវឹងស្រាបើករថពាសដែកបុកទម្លុះរបង អាកាសយានដ្ឋានអន្តរជាតិ

ទាហានរុស្ស៊ីមួយរូបស្រវឹងស្រាបានបើករថពាសដែក BMP-3 បុកទម្លុះជញ្ជាំងរបងអាកាសយានដ្ឋានអន្តរជាតិ ។ សារព័ត៌មាន​ Drive នៅថ្ងៃទី ២៣ខែតុលាបានបង្ហោះឃ្លីបវីដេអូបង្ហាញឲ្យឃើញថា រថពាសដែក​ BMP-3 បានបុកទម្លុះពេញទំហឹង​ដោយសារតែអ្នកបញ្ជាផ្ទាល់បានស្រវឹងស្រា។ ហេតុការណ៍ខាងលើកើតឡើងនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុង Volgograd ប្រទេសរុស្ស៊ី។ ហេតុការណ៍ខាងលើកើតឡើងតាំងពីថ្ងៃទី​២០ ... Read More »

ពូទីន៖ ពិភពលោកនឹងគ្មានអនាគតឡើយបើខ្វះប្រព័ន្ធគ្រប់គ្រងអាវុធ​

ប្រធានាធិបតីរុស្ស៊ី លោកពូទីន​បានប្រកាសថា បើទោះបីសន្ធិសញ្ញាគ្រប់គ្រងអាវុធ ​New START មិនត្រូវបានបន្ត តែរុស្ស៊ីមានសមត្ថភាព ធានាដល់សន្តិសុខរបស់ខ្លួនអាចទប់ស្កាត់រាល់អាវុធទំនើបៗនៅលើលោកនេះបាន ។ លោកពូទីនបន្តទៀតថា សន្តិសុខរុស្ស៊ីនឹងមិនរងផលប៉ះពាល់នោះឡើយ ប្រសិនបើមិនបន្តសន្ធិសញ្ញា New START។ ប៉ុន្តែ ... Read More »

ក្រសួងសន្តិសុខជាតិអាមេរិក អះអាងថា៖ ស្ថាប័នរដ្ឋជាច្រើននៅទូទាំងអាមេរិក កំពុងរងការវាយប្រហារពីក្រុម Hackers មានប្រភពពីរុស្ស៊ី

អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៣ខែតុលា ឆ្នាំ២០២០ បានដកស្រង់ប្រភពពីក្រសួងសន្តិសុខជាតិអាមេរិកអះអាងថា៖ បច្ចុប្បន្ននេះ ក្រុមអ្នកវាយប្រហារតាមប្រព័ន្ធអ៉ីនធើណេត ឬHackers គាំទ្រដោយរដ្ឋាភិបាលរុស្ស៊ី បាននិងកំពុងព្យាយាមវាយប្រហារផ្នែកព័ត៌មានវិទ្យា លើបណ្ដាញកំព្យូទ័ររបស់រដ្ឋបាលតាមតំបន់ និងរដ្ឋាភិបាលសហព័ន្ធអាមេរិកតែម្តង ដោយលួចបានយកទិន្នន័យសំខាន់ៗចំនួនពីររួចទៅហើយ។ ... Read More »

ពលរដ្ឋអាល្លឺម៉ង់ ខណៈករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសបានស្ទុះងើបឡើងវិញ នាំគ្នាសម្រុកទៅទិញក្រដាសអនាម័យ

អន្តរជាតិ៖ ការលក់ក្រដាសអនាម័យ និងថ្នាំសម្លាប់មេរោគនៅក្នុងប្រទេសអាល្លឺម៉ង់ កំពុងតែកើនឡើងជាថ្មីម្តងទៀត ខណៈប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅអ៊ឺរ៉ុបមួយនេះ កំពុងតែតស៊ូជាមួយការឆ្លងរីករាលនៃជំងឺCOVID-19 ជារលកទី២។ នេះបើយោងតាមការអះអាងពីការិយាល័យស្ថិតិអាល្លឺម៉ង់ នៅថ្ងៃព្រហស្បតិ៍ទី២២ ខែតុលា ឆ្នាំ២០២០ (ពេលវេលានៅអាល្លឺម៉ង់) ។ បើតាមការិយាល័យស្ថិតិអាល្លឺម៉ង់ បានគូសបញ្ជាក់ថា ... Read More »

អ្នកធ្វើការ​នៅ​ម៉ាឡេស៊ី​ ជាង​៧៥​ម៉ឺន​នាក់ ​នឹងត្រូវធ្វើ​ការ​ពី​ផ្ទះ​ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃទី​២២ ខែតុលា

អន្តរជាតិ៖ ក្នុងការ​អនុវត្តតាម​បទបញ្ជា​គ្រប់គ្រង​ការធ្វើដំណើរ​របស់​ប្រជាជន​អំឡុងពេល COVID-19 ដែល​ដាក់ចេញ​ដោយ​រដ្ឋាភិបាលម៉ាឡេស៉ី​នៅ​តំបន់​ចំនួន​បី​មាន៖ Klang Valley, Sabah និង Labuan​ ដោយសម្រេចឲ្យអ្នកធ្វើការ​នៅ​ម៉ាឡេស៊ី​ ជាង​៧៥​ម៉ឺន​នាក់​នឹងធ្វើ​ការ​ពី​ផ្ទះ​ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃទី​២២ ខែតុលា​។ ​បើតាមលោក Mohamed Azmin ... Read More »

លោកត្រាំ ក្រោយចេញ​នយោបាយ​អន្តោប្រវេសន៍ បានធ្វើឲ្យកុមារ​ចំនួន​៥៤៥​នាក់ ស្វែងរកក្រុមគ្រួសារពុំទាន់​ឃើញ

អន្តរជាតិ៖ កុមារ​ចំនួន​៥៤៥​នាក់ ពុំទាន់​អាច​រក​ឪពុកម្តាយ ឬ​គ្រួសារ​របស់ខ្លួន​ឃើញ​ឡើយ បន្ទាប់ពី​រដ្ឋាភិបាល​លោក ដូ​ណា​ល់ ត្រាំ ចេញ​នយោបាយ​អន្តោប្រវេសន៍​បំបែក​ឪពុកម្តាយ ឬ​គ្រួសារ ពី​កុមារ ក្រោយពេល​ឆ្លង​ព្រំដែន​ខុសច្បាប់​ពី​ម៉ិ​ក​ស៊ី​កូ ចូល​ទឹកដី​អាមេរិក ។ នេះបើតាមការអះអាងពីមេធាវីនិង​អង្គការ​រដ្ឋាភិបាល​ ។ ... Read More »

ចំនួនពលរដ្ឋអាមេរិកទៅបោះឆ្នោតមុនកំណត់កើនឡើងខ្ពស់បំផុតមិនធ្លាប់មាន

គិតមកដល់ល្ងាចថ្ងៃទី​២២ ខែតុលា មានពលរដ្ឋអាមេរិកដល់ទៅ ៣៤លាននាក់បាននាំគ្នាទៅបោះឆ្នោតមុនពេលកំណត់ តាមរយៈប្រៃសណីយ៍ គឺជាចំនួនច្រើនបំផុតមិនធ្លាប់មាន​ពីមុនមក។ បើទោះបីការបោះឆ្នោតនៅសល់រយៈពេលជាងមួយសប្តាហ៍ទៀត​ក្តី ប៉ុន្តែសន្លឹកឆ្នោតត្រូវបានពលរដ្ឋទៅបោះឆ្នោតមុនពេលកំណត់កើនឡើងខ្ពស់បំផុត ស្មើនឹង៩០ភាគរយនៃការបោះឆ្នោតមុនពេលកំណត់កាលពីឆ្នាំ​២០១៦​។ នៅមិនដល់រយៈពេល​១០ថ្ងៃទៀតទេដល់ការបោះឆ្នោត ដូច្នេះរយៈពេលនេះនឹងមានពលរដ្ឋអាមេរិកជាច្រើនទៀតទៅបោះឆ្នោត ក្លាយទៅជាប្រវត្តិសាស្ត្ររបស់អាមេរិកពីចំនួនអ្នកបោះឆ្នោតមុនពេលកំណត់។ សារព័ត៌មាន​ The Washington ... Read More »

ឥណ្ឌា ផ្តល់​នាវាមុជទឹក​មួយគ្រឿង​ដល់​មី​យ៉ាន់​ម៉ា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​ទ្វេភាគី

អន្តរជាតិ៖ បើតាម​ការចុះផ្សាយ​របស់​កាសែត Nikkei Asia នៅ​ថ្ងៃទី​២២ខែតុលា​ ឆ្នាំ២០២០ បានចុះផ្សាយថា៖ ឥណ្ឌា បានផ្តល់​នាវាមុជទឹក​មួយគ្រឿង​ដល់​មី​យ៉ាន់​ម៉ា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​ទ្វេភាគី​។ខណៈដែលអ្នកជំនាញ​មើលឃើញថា នេះ​គឺជា​យុទ្ធសាស្ត្រ​របស់​ឥណ្ឌា ក្នុងការ​ទប់ស្កាត់​ឥទ្ធិពល​របស់​ចិន​នៅក្នុង​តំបន់​។ បើតាមលោក Anurag Srivastava ... Read More »