ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ក្របខ័ណ្ឌ Premier League រកឃើញមនុស្ស៨នាក់ធ្វើតេស្តវិជ្ជមានជំងឺCOVID-19

ក្របខ័ណ្ឌអង់គ្លេស Premier League បានប្រកាសថា មនុស្ស៨នាក់បានវិលត្រឡប់មកវិញនូវលទ្ធផលជាវិជ្ជមាននៅក្នុងការធ្វើតេស្តរកឃើញជំងឺCOVID-19 របស់ខ្លួនដែលបានធ្វើឡើងលើកីឡាករ និងបុគ្គលិកកាលពីសប្តាហ៍មុន។ បុគ្គលដែលបានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19នឹងនៅដាច់ដោយឡែកខ្លួនឯងរយៈពេល១០ថ្ងៃ។ នៅក្នុងក្របខ័ណ្ឌ Premier League ថ្ងៃនេះអាចបញ្ជាក់បានថា រវាងថ្ងៃចន្ទទី១២ ខែតុលាដល់ថ្ងៃអង្គារទី២០ ... Read More »

នាយករដ្ឋមន្ត្រីជប៉ុន​បំពេញទស្សនកិច្ចនៅឥណ្ឌូនេស៊ី​បន្ទាប់ពីវៀតណាម​

ប្រទេសតំបន់អាស៊ានពិតជាមានសារៈសំខាន់យ៉ាងខ្លាំង​ចំពោះប្រទេស​មហាអំណាចសេដ្ឋកិច្ច ក្នុងពេលដែលពិភពលោកកំពុងតែរងផលប៉ះពាល់យ៉ាងខ្លាំងដោយកូវីដ​-១៩។ នៅពេលនេះ​នាយករដ្ឋមន្ត្រីថ្មីជប៉ុន​ លោក Yoshihide Suga បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូនេស៊ី​​ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗក្នុងទំនាក់ទំនងប្រទេសទាំងពីរ​។ ប្រធានាធិបតី Joko Widodo ​បានយល់ព្រមលុបចោលច្បាប់ចត្តាឡីស័កសម្រាប់ប្រទេសទាំងពីរ ដើម្បីងាយស្រួលបំពេញការងារ។ នាយករដ្ឋមន្ត្រីជប៉ុនសម្រេចបន្តបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី ក្រោយបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃទៅកាន់ប្រទេសវៀតណាម​ ដែលជាដំណើរទស្សនកិច្ចដំបូងបង្អស់របស់លោក​។ ... Read More »

ធនាគារពិភពលោក​​ផ្តល់ប្រាក់ជំនួយ​១ពាន់លានដុល្លារដល់ឥណ្ឌា

ធនាគារពិភពលោក​បានប្រកាសឲ្យដឹងថា ខ្លួនបានផ្តល់កញ្ចប់ជំនួយមានទឹកប្រាក់ដល់ទៅ​១ពាន់លានដុល្លារ​ ដើម្បីជួយដល់ប្រទេសឥណ្ឌា​ប្រយុទ្ធប្រឆាំងការឆ្លងរាលដាលកូវីដ​-១៩​​។ ទឹកប្រាក់ជំនួយទាំងនោះ សម្រាប់ផលិតវ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ដល់ពលរដ្ឋឥណ្ឌា​។ អ្នកនាំពាក្យធនាគារពិភពលោក​ ​បានលើកឡើងថា «យើងកំពុងតែអនុវត្តកម្មវិធីកូវីដ​-១៩​មានតម្លៃ​១ពាន់លានដុល្លារ​ដល់រដ្ឋាភិបាលឥណ្ឌា ពិសេសនៅក្នុងវិស័យសុខាភិបាល​ ក្នុងការផលិតវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ។ បច្ចុប្បន្នឥណ្ឌាស្ថិតនៅលំដាប់ទីពីរជាប្រទេសមានករណីឆ្លងច្រើនជាងគេបំផុតលើពិភពលោក។ គិតមកដល់វេលាម៉ោង​៨និង៣០នាទីព្រឹកថ្ងៃទី​២១ខែតុលា​នេះ តាមគេហទំព័រ​ Worldometers ... Read More »

អាជ្ញាធរ​ប្រទេស​វៀតណាម និង​ហ្វីលីពីន ត្រៀមលក្ខណៈ​ទទួល​ឥទ្ធិពល​ព្យុះ «​សូ​ដែល​» ដែល​អាច​បង្ក​ទឹកជំនន់​និង​បាក់​ដី​

អន្តរជាតិ៖ បន្ទាប់ពីអ្នកស្លាប់​ក្នុង​គ្រោះទឹកជំនន់ និង​បំណាក់​ដី​នៅ​វៀតណាម​ឡើងដល់ ១០៥​នាក់​ហើយ ដោយសារ​ឥទ្ធិពល​ព្យុះ​មុនៗ​។ពេលនេះអាជ្ញាធរ​ប្រទេស​វៀតណាម និង​ហ្វីលីពីន កំពុងត្រៀមលក្ខណៈ​ទទួល​ឥទ្ធិពល​ព្យុះ «​សូ​ដែល​» ដែល​អាច​បង្ក​ទឹកជំនន់​និង​បាក់​ដី​ក្នុងប្រទេស​ទាំងពីរ​នេះ។ ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP និយាយថា ក្រុម​ជួយសង្គ្រោះ និង​មន្ត្រី​ទទួលបន្ទុក​គ្រោះមហន្តរាយ​ក្នុងប្រទេស​ហ្វីលីពីនកំពុង​ឈរ​ប្រចាំការ​ជានិច្ច ហើយក៏​ត្រៀម​ឧបករណ៍​ឲ្យ​បាន​គ្រប់គ្រាន់ ... Read More »

នាវាចម្បាំង អាមេរិក ជប៉ុន អូស្ត្រាលី ធ្វើសមយុទ្ធរួមនៅសមុទ្រចិនខាងត្បូង

កងពលលេខ​៧ នៃកម្លាំងទាហានជើងទឹកអាមេរិក បានបញ្ជាក់ថា នាវាចម្បាំង នាវាផ្ទុកយន្តហោះបានចូលរួមធ្វើសមយុទ្ធរួម ជាមួយ ទាហានជើងទឹកជប៉ុន និង អូស្ត្រាលី​នៅសមុទ្រចិនខាងត្បូង ចាប់ពីថ្ងៃទី​១៩ខែតុលា​។ នៅក្នុងសេចក្តីប្រកាសនាថ្ងៃទី​២០ខែតុលា កងពលលេខ​៧នៃកម្លាំងទាហានជើងទឹកអាមេរិក ដែលមាននាវា USS John ... Read More »

រដ្ឋាភិបាលថៃសម្រេចស្នើសភាបើកកិច្ចប្រជុំនៅថ្ងៃទី​២៦-២៧ ខែតុលា

នៅថ្ងៃទី​២០​ខែតុលា គណៈរដ្ឋមន្ត្រីថៃ បាន​បើកកិច្ចប្រជុំដោយបានសម្រេចស្នើរដ្ឋសភាកោះប្រជុំជាបន្ទាន់ រយៈពេល​២ថ្ងៃ​គឺនៅថ្ងៃទី​២៦-២៧ខែតុលាឆ្នាំ​២០២០ ដើម្បីស្វែងរកដំណោះស្រាយនយោបាយ ក្រោយពីមានបាតុកម្មជាច្រើនកើតឡើង ។ បច្ចុប្បន្នរដ្ឋាភិបាលថៃ បានប្រកាសអាសន្នក្នុងទីក្រុងបាងកកដើម្បីទប់ស្កាត់ការធ្វើបាតុកម្ម ប៉ុន្តែក្រុមបាតុករនៅតែបន្តធ្វើបាតុកម្ម​ដដែលមិនខ្វល់ពីច្បាប់​ហាមប្រាមនោះឡើយ​។ នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ​កន្លងមកបានប្រកាសពីគោលជំហររបស់រដ្ឋាភិបាលការពារព្រះមហាក្សត្រនិងរបបរាជានិយម​។ លោកក៏បានស្នើដល់ក្រុមបាតុករ មិនត្រូវបង្កឲ្យមានអំពើហិង្សា​នោះឡើយ​។ តាមរូបភាពវីដេអូ ... Read More »

វាយប្រហារនៅមន្ទីរឃុំឃាំង សាធារណរដ្ឋកុងហ្គោ អ្នកទោសប្រមាណ​៩០០នាក់រត់ចេញពីគុក

នៅថ្ងៃទី​២០ខែតុលា ​ខ្មាន់កាំភ្លើងក្រុមភេរវកម្មអ៊ិស្លាម ​បានវាយប្រហារទៅលើមន្ទីរឃុំឃាំង Kangbayi ​ស្ថិតនៅទីក្រុងBeni ​សាធារណរដ្ឋកុងហ្គោ។ ការវាយប្រហារនោះបានរំដោះអ្នកទោសជាច្រើន ហើយ​បានធ្វើឲ្យអ្នកទោសប្រមាណ​៩០០នាក់ រត់គេចខ្លួនចេញពីគុក​។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន អភិបាលក្រុងBeni លោកModeste Bakwanamaha បានបញ្ជាក់ថា ការវាយប្រហារខាងលើកើតឡើង​នៅមន្ទីរឃុំឃាំង ... Read More »

ចិន និង​តៃវ៉ាន់ ចេញមក​អះអាង​រៀងៗ​ខ្លួន​ថា៖ ហេតុការណ៍​ប្រតាយប្រតប់​គ្នារវាងអ្នកការទូត​នៅឯ​កោះ​ហ្វី​ជី​ សុទ្ធតែ​រងរបួស

អន្តរជាតិ៖ បន្ទាប់ពីមានហេតុការណ៍​ប្រតាយប្រតប់​គ្នា​មួយ​ រវាងអ្នកការទូត​ប្រទេសចិន និងតៃវ៉ាន់ នៅ​កន្លែង​ជួបជុំ​ប្រារព្ធ​ពិធី​បុណ្យជាតិ​តៃវ៉ាន់កាលពី​ថ្ងៃទី​៨ ខែតុលា កន្លងទៅនៅឯ​កោះ​ហ្វី​ជី ភាគីចិន និង​តៃវ៉ាន់ នៅ​ថ្ងៃទី​១៩ខែតុលា​ ឆ្នាំ២០២០ បានចេញមក​អះអាង​រៀងៗ​ខ្លួន​ថាអ្នកការទូត​ប្រទេស​ទាំងពីរ សុទ្ធតែ​រងរបួស​ដូចគ្នា ។ ​បើតាម​ការផ្សាយ​របស់​ទី​ភ្នា​ក់​ព័ត៌មាន ... Read More »

អ្នករៀបចំ​បាតុកម្ម​ថៃ ​ប្រាប់​អ្នកចូលរួម​របស់​ពួកគេ​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ Telegram ដើម្បី​ទាក់ទង​គ្នា​វិញ ព្រោះ Facebook….

អន្តរជាតិ៖ បន្ទាប់ពីមាន​ពាក្យ​ចចាមអារ៉ាម​ថា រដ្ឋាភិបាល​ថៃ​នឹង​ចាត់វិធានការ​ទៅលើ​គ្រុប Facebook របស់​បាតុករ ស្រាប់តែនៅ​ថ្ងៃទី​១៨ ខែតុលាថ្មីៗនេះ អ្នករៀបចំ​បាតុកម្ម​ថៃ បាន​ប្រាប់​អ្នកចូលរួម​របស់​ពួកគេ​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ Telegram ដើម្បី​ទាក់ទង​គ្នា​វិញ សំដៅ​កាត់បន្ថយ​ហានិភ័យ​ពី​ការប្រើប្រាស់​ប្រព័ន្ធ​ទាក់ទង​សព្វថ្ងៃ​ដែល​ផ្ដោតលើ Facebook ។ ​ជាក់ស្តែងក្រុម ... Read More »

គ្រោះទឹកជំនន់-បាក់ដីនៅវៀតណាម អ្នកស្លាប់កើនដល់ ១០៥នាក់ ខណៈមនុស្ស២៧នាក់ទៀតបន្តបាត់ខ្លួន

អន្តរជាតិ៖ មនុស្សយ៉ាងហោចណាស់ ១០៥នាក់បានស្លាប់ និង ២៧នាក់ទៀត កំពុងបាត់ខ្លួននៅតំបន់ខ្ពង់រាប និងភាគកណ្តាលនៃប្រទេសវៀតណាមដោយសារតែគ្រោះទឹកជំនន់, ការរអិលបាក់ដី និងគ្រោះធម្មជាតិផ្សេងៗទៀតដែលបង្កឡើងដោយជំនន់ទឹកភ្លៀង ដែលបន្តអូសបន្លាយជាច្រើនថ្ងៃមកហើយនោះ ដែលហេតុការណ៍នេះកើតឡើងចាប់តាំងពីដើមខែតុលានេះ ។នេះបើតាមការអះអាងពីអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសវៀតណាម បានបញ្ជាក់នៅថ្ងៃអង្គារទី២០ ខែតុលា ឆ្នាំ២០២០ ... Read More »

ប្រអប់សំបុត្រត្រូវគេលួចដុត​ សន្លឹកឆ្នោតបោះតាមប្រៃសណីយ៍ជាច្រើនត្រូវឆេះខ្ទេច

ភ្លើងឆេះប្រអប់សំបុត្រ​ប្រៃសណីយ៍​​សម្រាប់ការបោះឆ្នោត គឺជាការវាយប្រហារដោយមានចេតនា​ដើម្បីបំផ្លាញ។ ហេតុការណ៍ខាងលើបានកើតឡើងនៅ​ថ្ងៃទី​១៨ ខែតុលា(ពេលវេលាអាមេរិក)​ស្ថិតនៅទីក្រុងBaldwin Park​ទីក្រុងLos Angeles អាមេរិក។ តាមសារព័ត៌មាន​Guardian បានផ្សាយថា មន្ត្រីក្នុងតំបន់​​បានឲ្យដឹងថា មានសន្លឹកឆ្នោត​ជាច្រើនត្រូវឆេះខ្ទេច​។ តាមលទ្ធផលស្រាវជ្រាវនេះជាការវាយប្រហារដោយមានចេតនា​ ក្នុងគោលដៅ​បំផ្លាញការបោះឆ្នោត​តាមប្រៃសណីយ៍។ នៅក្នុងឃ្លីបវីដេអូបង្ហាញឲ្យឃើញថា ​ក្រុមពន្លត់អគ្គិភ័យបានខិតខំ​ពន្លត់ ... Read More »

ជប៉ុន​ និង​វៀតណាម យល់ព្រមសម្រេច​កិច្ចព្រមព្រៀង​លើ​ការផ្ទេរ​សម្ភារ​និង​បច្ចេកវិទ្យា​យោធា​

អន្តរជាតិ៖ អំឡុង​ទស្សនកិច្ច​របស់​លោក យូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្កា នាយករដ្ឋមន្រ្តីជប៉ុនថ្មី ទៅកាន់ប្រទេសវៀតណាម បាន​យល់ព្រម​ពង្រឹង​ចំណង​សេដ្ឋកិច្ចនិង​សន្តិសុខ រវាងរដ្ឋាភិបាលជប៉ុន ​និង​វៀតណាម។ មិនតែប៉ុណ្ណោះប្រទេស​ទាំងពីរ ក៏បាន​ឈានដល់​ការសម្រេច​កិច្ចព្រមព្រៀង​មួយ​ ដែល​អនុញ្ញាត​ឲ្យ​ជប៉ុន​នាំចេញ​សម្ភារ​និង​បច្ចេកវិទ្យា​យោធាទៅកាន់​វៀតណាម​។ ជាក់ស្តែង ក្រោយ​ជំនួប​ជាមួយ​សម​ភាគី​វៀតណាម ង្វៀន ... Read More »

ក្រុមហ៊ុនហ្វុីលីពីននិងចិនពិភាក្សាគ្នាស្តីពី​ការរុករកប្រេងរួមនៅសមុទ្រចិនខាងត្បូង

ក្រុមហ៊ុនថាមពល PXP Philippines បានឲ្យដឹងថា​​ ខ្លួននឹងពិភាក្សាជាមួយក្រុមហ៊ុនប្រេង (CNOOC) របស់ចិន ស្តីពីការរុករកខួងយកប្រេងនៅតំបន់សមុទ្រចិនខាងត្បូង​។ សកម្មភាពខាងលើកើតឡើង ក្រោយពេលប្រធានាធិបតីហ្វុីលីពីន​លោក Rodrigo Duterte បានលុបច្បាប់​ហាមប្រាមស្រាវជ្រាវ រុករកថាមពលនៅតំបន់សមុទ្រចិនខាងត្បូង​។ តាមការលើកឡើង​របស់ក្រុមហ៊ុន ... Read More »

ក្រុមប្រឆាំងរដ្ឋាភិបាល​​ ចោទ​នាយរដ្ឋមន្រ្តីប៉ាគីស្ថានថា លោក​ត្រូវបាន​យោធា​ផ្ចុងផ្ដើម​ឲ្យ​ធ្វើជានាយរដ្ឋមន្រ្តី

អន្តរជាតិ៖ នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថានលោក Imran Khan បានរង​ការ​ចោទពីអ្នកគាំទ្រ​បក្សប្រឆាំង​រាប់ម៉ឺន​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ថ្ងៃទី ១៨តុលា នៅ​ទីក្រុង Karachi ថា៖ លោក ត្រូវបាន​លើក​ដំកើង​ដោយ​យោធា​នៅក្នុង​ការបោះឆ្នោត​ឆ្នាំ ២០១៨ ដែល​ត្រូវបាន​មើលឃើញថា ធ្វើ​ឡើ​ងដោយមិន​យុត្តិធម៌​។​ នេះហើយដែលជា​ផ្នែក​មួយ​នៃ​យុទ្ធនា​ការបណ្តេញ​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថារូបនេះឲ្យចុះពីតំណែង។ ... Read More »

ជប៉ុននិងកូរ៉េខាងត្បូងនឹងមិនហាមប្រាមក្រុមហ៊ុនហួវៃតាមសំណើអាមេរិកឡើយ

ជប៉ុនបានប្រកាសទៅកាន់អាមេរិកថា ទីក្រុងតូក្យូនឹងមិនអាចចូលរួមក្នុងគម្រោងបោះបង់ក្រុមហ៊ុនហួវៃ​ តាមអាមេរិក​ឡើយ ប៉ុន្តែជប៉ុនអាចនឹងចូលរួម​ប្រសិនបើមានការផ្លាស់ប្តូរសមស្របណាមួយ​ដែលជប៉ុនទទួលបាន។ សារព័ត៌មានYomiuri Shimbun ​បានផ្សយថា ជប៉ុន​បានផ្តល់ព័ត៌មានទៅឲ្យអាមេរិកវិញ​ថាមិនអាចចូលរួម​បោះបង់ក្រុមហ៊ុនហួវៃរបស់ចិននោះឡើយ​។ រដ្ឋាភិបាលជប៉ុន​នឹងមាន​វិធានការទប់ស្កាត់ប្រសិនបើរកឃើញមានករណីគំរាមកំហែងដល់សន្តិសុខជាតិ។ កាលពីខែសីហា​កន្លងមក ក្រសួងការបរទេសអាមេរិក​បានអំពាវនាវដល់ជប៉ុនឲ្យបោះបង់បច្ចេកវិទ្យា ទូរគមនាគម៍របស់ចិន ពិសេសគឺបច្ចេកវិទ្យា​សេវាអត់ខ្សែជំនាន់ទី​5G ។ ជាមួយគ្នានោះដែរ​ ... Read More »

បែកធ្លាយបញ្ជីឈ្មោះកីឡាករដែលជាក្តីសុបិនឈ្នះពាន Ballon d’Orឆ្នាំ២០២០

ទោះបីជាការប្រកាសពីអ្នកដែលឈ្នះពានរង្វាន់ Ballon d’Or មិនទាន់ដំណើរសម្រាប់ឆ្នាំ២០២០ ក៏ដោយក៏មានការធ្វើបច្ចុប្បន្នភាពទៅនឹងគម្រោងក្តីស្រមៃរបស់កីឡាករដែលឈ្នះ Ballon d’Or ជាមួយនឹងបញ្ជីឈ្មោះដែលបានប្រកាសនៅលើសារព័ត៌មានផ្សេងៗ។ កាលពីថ្ងៃចន្ទគេបានឃើញការចេញផ្សាយនូវបញ្ជីឈ្មោះបេក្ខជនដែលមានសក្តានុពលជាច្រើនដែលរួមមានទាំងឈ្មោះកីឡាករល្បីៗក្នុងប្រវត្តិសាស្ត្របាល់ទាត់ផងដែរដោយមាន Lionel Messi, George Best និង Stanley Matthews ... Read More »

បារាំងឃុំខ្លួនមនុស្ស​១៥នាក់ពាក់ព័ន្ធ ការសម្លាប់សាស្ត្រាចារ្យនៅជាយក្រុងប៉ារីស

ពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មនៅថ្ងៃទី​១៦ខែតុលា កម្លាំងប៉ូលិសបារាំង​បានសម្រេចឃុំខ្លួនមនុស្ស​១៥នាក់​ ក្នុងនោះ​មានសិស្សសាលាបឋមសិក្សា៤នាក់​ដើម្បីបំពេញតាម​ការស្រាវជ្រាវ​។ ការស្រាវជ្រាវពាក់ព័ន្ធ​​នឹងភេរវករ សមា្លប់​សាស្ត្រាចារ្យ​កាលពីថ្ងៃទី​១៦ខែតុលា​មានការរីកចម្រើនយ៉ាងខ្លាំង​។ គិតមកដល់ថ្ងៃទី​១៩ខែតុលា ប៉ូលិសបានចាប់ខ្លួនមនុស្ស​១៥នាក់ ក្នុងនោះមានសាច់ញាតិក្រុមភេរវករ​​ផងដែរ។ កម្លាំងប៉ូលិសបារាំង​បានបញ្ជាក់ថា​ លោក Abdoullakh Anzorov ជាភេរវករបានផ្តល់ប្រាក់ដល់សិស្សអាយុ​១៤ឆ្នាំម្នាក់​ដើម្បី​កំណត់សម្គាល់អត្តសញ្ញាណគ្រូ Samuel Paty ... Read More »

កីឡាករសំខាន់ៗ៣នាក់របស់ក្រុមបិសាចក្រហមអាចនឹងមិនបានចូលរួមពេលប៉ះ PSG យប់នេះ

កីឡាករសំខាន់ៗ៣រូបរបស់ក្រុមបិសាចក្រហម Manchester United អាចនឹងមិនបានបង្ហាញខ្លួននៅទឹកដីបារាំងទេ ដោយប្រធានក្រុមកីឡាករHarry Maguire, ខ្សែប្រយុទ្ធ Mason Greenwood និងកីឡាករចំណូលថ្មី Edinson Cavani មិនបានធ្វើដំណើរទៅប្រកួតវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League ... Read More »

Wayne Rooney ត្រូវនៅដាច់ដោយឡែកពីគេ១០ថ្ងៃដោយសារប៉ះពាល់អ្នកមានសញ្ញាវិជ្ជមានជំងឺកូវីដ-១៩

ខ្សែប្រយុទ្ធ Wayne Rooney របស់ក្រុម Derby County នឹងត្រូវញែកខ្លួនដោយខ្លួនឯងរយៈពេល១០ ថ្ងៃបន្ទាប់ពីមិត្តម្នាក់ដែលបានមកលេងគាត់នៅផ្ទះកាលពីថ្ងៃព្រហស្បតិ៍បានធ្វើតេស្តវិជ្ជមានជំងឺ Covid-19 ។ អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសវ័យ៣៤ឆ្នាំរូបនេះបានបញ្ជាក់ថាគាត់មិនមានសញ្ញាវិជ្ជមានជំងឺកូវីដ-១៩ទេ ប៉ុន្តែនៅតែត្រូវខកខានការប្រកួត៣ប្រកួតបន្ទាប់របស់ Derby County ។ Rooney ... Read More »

Judd Trump ឈ្នះជើងឯកកីឡាស្នូកឃ័រកម្មវិធី English Open

កីឡាករស្នូកឃ័រលំដាប់លេខ១ពិភពលោក Judd Trump បានបំបាក់កីឡាករអូស្ត្រាលីអូស្ត្រាលី Neil Robertson ក្នុងលទ្ធផល ៩-៨ ដើម្បីដណ្តើមតំណែងជើងឯកនៅកម្មវិធីស្នូកឃ័រ English Open កាលពីចុងសប្តាហ៍មុន។ កីឡាករ Judd Trump ... Read More »

Van Dijk ប្តេជ្ញាថានឹងវិលត្រឡប់មកវិញល្អជាងមុនបន្ទាប់ពីវះកាត់ជង្គង់

ខ្សែការពារឆ្នើមរបស់ក្រុមហង្សក្រហម Liverpool គឺកីឡាករ Virgil van Dijk បានប្តេជ្ញាថា នឹងវិលត្រឡប់មកល្អប្រសើរជាងមុន និងស្វាហាប់ជាងមុនបន្ទាប់ពីវះកាត់ជង្គង់រួចរាល់។ ក្រុមអតីតម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League បានបញ្ជាក់ថាខ្សែការពាររូបនេះបានប៉ះពាល់ដល់សរសៃជង្គង់របស់គាត់ ហើយទំនងជាខកខានស្ទើរតែទាំងអស់នៃរដូវកាលនេះ។ កីឡាករជម្រើសជាតិហូឡង់រូបនេះនឹងត្រូវធ្វើការវះកាត់លើការរងរបួសកាលពីប៉ះទង្គិចគ្នានៅពាក់កណ្តាលតង់ទីមួយនៃការប្រកួតស្មើ ២-២ ... Read More »

ឥណ្ឌា​ចាប់ខ្លួនទាហានចិន​មួយរូបនៅតំបន់ព្រំដែន

នៅថ្ងៃទី​១៩ ខែតុលា​ ទាហានឥណ្ឌា បានចាប់ខ្លួនទាហានចិនមួយរូបនៅតំបន់ព្រំដែន Demchok ស្ថិតនៅភាគខាងកើត Ladakh។ ទាហានរូបនោះត្រូវបានប្រគល់ទៅឲ្យចិនវិញ​ក្រោយបំពេញឯកសាររួចរាល់​។ ​សារព័ត៌មានរ៉យទ័របានផ្សាយថា​កម្លាំងទាហាន PLA របស់ចិន នឹងទទួលបានការមើលថែសុខភាព អាហារ​សម្លៀកបំពាក់ ក្នុងពេលអាកាសធាតុត្រជាក់។ កាលពីខែមិថុនា ... Read More »

រដ្ឋាភិបាលថៃប្តេជ្ញា​ការពារ​ព្រះមហាក្សត្រ​និងរបបរាជានិយម ចំពោះ​ការធ្វើបាតុកម្ម

រដ្ឋាភិបាលថៃនៅថ្ងៃទី១៩ ខែតុលានេះបានប្រកាសថានឹងការពាររបបរាជានិយម​ ក្រោយពេលមានបាតុកម្មជាច្រើន​កើនឡើង​នៅទីក្រុងបាងកក និងខេត្តក្រុងជាច្រើនផ្សេងទៀតប្រឆាំងរដ្ឋាភិបាលនិងកែទម្រង់រដ្ឋធម្មនុញ្ញ កាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ​។ បើទោះបីរដ្ឋាភិបាលចេញច្បាប់​គ្រាមានអាសន្ន ហាមប្រាមជួបជុំគ្នាលើសពី​៥នាក់ ​ ប៉ុន្តែក៏មានបាតុករជាង១ម៉ឺននាក់ជួបជុំគ្នា កាលពីថ្ងៃទី​១៨ ខែតុលាកន្លងមក ក្នុងទីក្រុងបាងកក។ បាតុកម្មធ្វើឡើងនៅជុំវិញវិមាន​ជ័យជម្នះក្នុងរាជធានីបាងកក។ មានប្រសាសន៍នៅក្នុងវិមាននាយករដ្ឋម​ន្ត្រីនាថ្ងៃទី​១៩ខែតុលា លោកប្រាយុទ្ធ ... Read More »

ពលរដ្ឋបារាំងដង្ហែក្បួនបាតុកម្មជាទ្រង់ទ្រាយធំក្រោយសាស្ត្រាចារ្យ ត្រូវគេអារ.ក

ពលរដ្ឋបារាំងនៅទីក្រុងប៉ារីសនាំគ្នាធ្វើបាតុកម្មជាទ្រង់ទ្រាយធំនៅថ្ងៃទី​១៨ ខែតុលា​​ ដោយលើកស្លាកបដា​ មានសរសេរអក្សរថា «ប្រឆាំង​​មនោគមន៍អាក្រក់» «ខ្ញុំជាSamuel» ដើម្បីជាការគោរពដល់សាស្ត្រាចារ្យរងគ្រោះត្រូវក្រុមអ៊ិស្លាមជ្រុលនិយមអារ.កនៅជាយក្រុងប៉ារីស​។ ពលរដ្ឋបារាំងបង្ហាញពីក្តីឈឺចាប់យ៉ាងខ្លាំង​​ ដោយនាំគ្នាដង្ហែក្បួនបាតុកម្ម និងបង្ហាញការឈឺចាប់ ចំពោះការស្លាប់​របស់សាស្ត្រាចារ្យ Samuel Paty វ័យ​៤៧ឆ្នាំ ត្រូវ​យុវជនអ៊ិស្លាមជ្រុលនិយមកាត់ក្បាលកាលពីថ្ងៃទី​១៦ខែតុលា​។ ... Read More »

នាយករដ្ឋមន្ត្រីថៃកោះប្រជុំសភាជាបន្ទាន់ក្រោយបាតុកម្មប្រឆាំងរដ្ឋាភិបាល​កាន់តែកើនឡើង

នៅថ្ងៃទី​១៩ខែតុលា នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានកោះប្រជុំសភាជាបន្ទាន់មួយ​ក្នុងពេលដែលក្រុមបាតុករត្រៀមធ្វើមហាបាតុកម្មជាទ្រង់ទ្រាយធំ​ក្នុងទីក្រុងបាងកក និងខេត្តក្រុងមួយចំនួនទៀតទូទាំងប្រទេស​។ សារព័ត៌មាន AFP បានផ្សាយថា មានបាតុករថៃរាប់សិបពាន់នាក់ ភាគច្រើនជាយុវជន​បាននាំគ្នាដង្ហែក្បួន​បាតុកម្មរយៈពេលកន្លងមក បង្ខំឲ្យរដ្ឋាភិបាលត្រូវប្រកាសអាសន្ន ហាមប្រាមពលរដ្ឋជួបជុំគ្នាលើសពី​៥នាក់ឡើង។ ប៉ុន្តែក្រុមបាតុករនៅតែបន្តប្រមូលផ្តុំគ្នាជាច្រើនមិនខ្វល់ពីច្បាប់ហាមប្រាមនោះឡើយ។ កាលពីថ្ងៃទី​១៨ ... Read More »

ករណីលិចទឹក សត្វក្រពើពនេចរ អ្នកចិញ្ចឹមរងការពិន័យ​​៣៥០​លានដុង(មានវីដេអូ)

បើទោះបីបានចិញ្ចឹមសត្វក្រពើធ្វើអាជីវកម្មជាយូរណាស់មកហើយ ក្តី ប៉ុន្តែមិនបានផ្តល់ព័ត៌មានឬសុំច្បាប់​ពីមន្ត្រីក្នុងតំបន់នោះឡើយ ។​ ទាំងនោះហើយពេលមានគ្រោះទឹកលិចដូចជាពេលនេះ ម្ចាស់ដែលចិញ្ចឹមនឹងត្រូវទទួលខុសត្រូវ ក្រោយក្រពើចេញពនេចរ«គោះទ្វារ»​ផ្ទះពលរដ្ឋដែលរងការលិចទឹកដូចគ្នា។ នៅវេលាថ្ងៃត្រង់ ថ្ងៃទី​១៩ ខែតុលា​​ លោក ផាម វាំង យ៉ុង​ អនុប្រធានគណៈកម្មាធិការស្រុក​​ ... Read More »

ស្ថាប័នច្បាប់កំពូលចិន អនុម័តច្បាប់ជីវសន្តិសុខដើម្បីទប់ស្កាត់ជំងឺឆ្លង COVID-19

អន្តរជាតិ៖ បន្ទាប់ពីការផ្ទុះជំងឺ COVID-19 ដែលបច្ចុប្បន្នឆ្លងលើមនុស្សជិត៤០លាននាក់នៅលើពិភពលោក កាលពីថ្ងៃទី១៧ ខែតុលាថ្មីៗនេះស្ថាប័នតាក់តែងច្បាប់កំពូលរបស់ចិន បានអនុម័តសេចក្ដីស្នើច្បាប់ជីវសន្តិសុខ ដែលមានគោលដៅទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លង។ ច្បាប់នេះនឹងចាប់ផ្ដើមអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២១ ទៅ។ បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua បានចុះផ្សាយថា ... Read More »

បាតុកម្មនៅប្រទេសឈីលី ក្លាយទៅជាអំពើហិង្សា

បាតុកម្មដោយសន្តិភាពនៅក្នុងប្រទេសឈីលី​បានប្រែក្លាយទៅជាអំពើហិង្សា ​ក្រោយពេលមានករណីឆក់ប្លន់ទំនិញ​នៅក្នុងផ្សារទំនើប​នាពេលយប់​។ កាលពីថ្ងៃទី​១៨ខែតុលា ​ពលរដ្ឋរាប់សិបពាន់នាក់បាននាំគ្នាដង្ហែក្បួនបាតុកម្ម នៅទីក្រុង Santiago ដើម្បីរំលឹកដល់មហាបាតុកម្ម ទាមទារសិទ្ធិស្មើភាពគ្នា រវាងបុរស និងស្ត្រី​ក្នុង​ប្រទេសនេះកាលពីមួយឆ្នាំមុន បណ្តាលឲ្យមនុស្សដល់ទៅ​៣០នាក់ស្លាប់​និងរាប់ពាន់នាក់រងរបួស។ ពេលដំបូង​បាតុកម្មធ្វើឡើងដោយសន្តិភាព ប៉ុន្តែក្រោយមក ក៏បានប្រែក្លាយទៅជាអំពើហិង្សា ​ ... Read More »

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ទទូច​ឲ្យ​លោក ស៊ូ​ហ្កា​លើក​កង្វល់​ពាក់ព័ន្ធ​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​នៅប្រទេស​វៀតណាម និង​ឥណ្ឌូនេស៊ី

អន្តរជាតិ៖ ខណៈដែលលោក យូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្កា នាយករដ្ឋមន្រ្តីជប៉ុនថ្មី ធ្វើ​ទស្សនកិច្ច​នៅ​វៀតណាម​ ដែលជា​ទស្សនកិច្ច​នៅ​បរទេស​លើកដំបូងរយៈពេល​៤​ថ្ងៃ​របស់លោក ចាប់ពី​ថ្ងៃទី ១៨ ដល់ ថ្ងៃទី២១ ខែតុលា​ ឆ្នាំ២០២០ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (HRW) ... Read More »

វៀតណាមមនុស្សស្លាប់កើនដល់ ៧០នាក់នៅក្នុងគ្រោះទឹកជំនន់ខណៈទាហាន ១១នាក់ទៀតបន្តបាត់ខ្លួន

អន្តរជាតិ៖ បើតាមសារព័ត៌មាន BBC បានចុះផ្សាយនៅព្រឹកថ្ងៃចន្ទទី១៩ខែតុលា ឆ្នាំ២០២០នេះថា ក្រុមអ្នកជួយសង្រ្គោះរបស់អាជ្ញាធរវៀតណាមនៅតែបន្តប្រតិបត្តិការស្វែងរកទាហាន ១១នាក់ដែលកំពុងជាប់នៅក្រោមគំនរបាក់បែក នៃអាគារស្នាក់នៅរបស់ពួកគេ ត្រូវបានកប់ដោយគ្រោះរអិលដីកាលពីថ្ងៃអាទិត្យម្សិលមិញ។ ជាក់ស្តែងកាលពីថ្ងៃអាទិត្យទី១៨ ខែតុលា រដ្ឋាភិបាលវៀតណាម បានបញ្ជាក់ថា ទាហានយ៉ាងហោច ២២នាក់បានបាត់ខ្លួន ... Read More »