មកទល់ពេលនេះពលរដ្ឋអូស្ត្រាលី បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួនពីរដូសកើនឡើងដល់ទៅ ៥០%ហើយដល់ពលរដ្ឋមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ។ ល្បឿននៃការចាក់វ៉ាក់សាំងបានកើនឡើងខ្ពស់ ដោយមានវ៉ាក់សាំងរហូតដល់ទៅ ៣៥០លានដូសត្រូវបានចាក់ជូនពលរដ្ឋក្នុងពេលមួយថ្ងៃ។ ជាមួយនឹងល្បឿននៃការចាក់វ៉ាក់សាំងខាងលើ នៅចុងឆ្នាំនេះអូស្ត្រាលីនឹងសម្រេចគោលដៅចាក់វ៉ាក់សាំងជូនពលរដ្ឋ ។
តាមតួលេខថ្មីបំផុត របស់ក្រសួងសុខាភិបាលអូស្ត្រាលី គិតត្រឹមថ្ងៃទី ២៣ខែកញ្ញា មានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន ២៦លានដូសត្រូវបានប្រើប្រាស់ ។ ពលរដ្ឋដល់ទៅ ៥០,១% ត្រូវបានចាក់ជូនពលរដ្ឋមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ ចាក់គ្រប់ចំនួនពីរដូស និងពលរដ្ឋ៧៤,៥%ចាក់បានមួយដូស។
រដ្ឋដែលមានពលរដ្ឋច្រើនបំផុតនៅក្នុងប្រទេសអូស្ត្រាលី គឺរដ្ឋ New South Wales មានពលរដ្ឋចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ខ្ពស់បំផុត គឺមានដល់ទៅ ៨៤,១% ចាក់បានមួយដូស និង៥៦,៦%ចាក់បានចំនួនពីរដូស។
បច្ចុប្បន្នបណ្តារដ្ឋនៅក្នុងប្រទេសអូស្ត្រាលី បានងាកមករកសភាពដើមឡើងវិញ ក្រោយពលរដ្ឋបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ បានគ្រប់ចំនួន៧០% និង៨០% ។ ជាមួយគ្នានេះដែរ អូស្ត្រាលី ក៏បានឡើងគម្រោងចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដូសទីបីផងដែរនៅក្នុងឆ្នាំ ២០២២ ៕ដោយ៖ធីរីណា
រូបថត៖TTXVN.VNA
រូបថត៖Sydney Morning Herald.