សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយនៅថ្ងៃទី ១៨ខែមិថុនា ដោយដកស្រង់សម្តីមេដឹកនាំគីម ជុងអ៊ុនដែលបានបញ្ជាក់ថា កូរ៉េខាងជើងចាំបាច់ត្រូវតែត្រៀមយុទ្ធសាស្ត្រប្រឈមមុខ និងពិភាក្សា ជាមួយអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតីបៃឌិន។ ការប្រកាសរបស់មេដឹកនាំ គីម ជុងអ៊ុន គឺនៅក្នុងកិច្ចប្រជុំរបស់គណបក្សពលករកូរ៉េខាងជើង កាលពីថ្ងៃទី១៧ខែមិថុនា ដោយផ្តោតសំខាន់ទៅលើកិច្ចពិភាក្សាស្តីពីយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលថ្មីអាមេរិកមកលើកកូរ៉េខាងជើង។ ... Read More »
ព័ត៌មានអន្តរជាតិ
ជំនន់ទឹកភ្ញៀងរដូវវស្សា បានវាយប្រហារប៊ូតង់ និងនេប៉ាល់ ធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើង
អន្តរជាតិ៖ យ៉ាងហោចណាស់មនុស្សរាប់សិបនាក់ ត្រូវបានស្លាប់នៅក្នុងប្រទេសប៊ូតង់ និងនេប៉ាល់ និងមនុស្សជាច្រើននាក់ទៀតកំពុងបាត់ខ្លួន ខណៈភ្លៀងរដូវវស្សាបោកបក់មកលើតំបន់ ដែលបង្កជាការបាក់ដីនិងទឹកជំនន់។ នេះបេីយោងតាមការបញ្ជាក់ពីក្រុមមន្ត្រីជំនាញជួយសង្គ្រោះ បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ទី១៧ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ។ ក្រុមមន្ត្រីជំនាញ បានបញ្ជាក់បន្ថែមថា កាលពីព្រឹកថ្ងៃពុធថ្មីៗនេះ អ្នកប្រមូលដំណាំផ្សិត ... Read More »
ហុល្លង់និងប៊ែលហ្ស៊ិក ដឹកដៃអុីតាលីទៅកាន់វគ្គ១៦ក្រុមចុងក្រោយខណៈនៅសល់ម្នាក់មួយប្រកួតទៀតនៅវគ្គចែកពូល
ក្រុមជម្រើសជាតិហុល្លង់ និងប៊ែលហ្ស៊ិក ទទួលជោគជ័យរៀងខ្លួនក្នុងការប្រកួតលើកទី២របស់ពួកគេហើយបានឡើងទៅលេងវគ្គ១៦ក្រុមចុងក្រោយជាមួយនឹងក្រុមជម្រើសជាតិអុីតាលីដែលទទួលបាន៦ពិន្ទុនៅក្នុងពូលរបស់ពួកគេរៀងៗខ្លួននៃកម្មវិធីយ៉ូរ៉ូឆ្នាំ២០២០នេះ។ ហុល្លង់បានយកឈ្នះលើក្រុមជម្រើសជាតិអូទ្រីសដោយលទ្ធផល២-០ដែលស៊ុតបាល់បញ្ចូលទីដោយកីឡាករខ្សែប្រយុទ្ធ Memphis Depayនៅនាទីទី១១ដែលជាគ្រាប់បាល់ពិន័យ១១ម៉ែត្រ និង មួយគ្រាប់ទៀតកើតចេញពីកីឡាករ Denzel Dumfriesនៅក្នុងតង់ទី២នាទីទី៦៧។ ក្រុមជម្រើសជាតិហុល្លង់ដែលដឹកនាំដោយលោកគ្រូបង្វឹក Frank de Boerទទួលបាន៦ពិន្ទុ ដោយឈ្នះក្រុមអ៊ុយគ្រែន៣-២ កាលពីពីប្រកួតដំបូងហើយចុងក្រោយពួកគេនឹងត្រូវប៉ះក្រុមម៉ាកសេដូនៀខាងជើង។ ... Read More »
ខ្សែការពារតោខៀវ Fikayo Tomori ផ្លាស់ទៅកាន់ក្លិបAC Milanក្នុងតម្លៃ២៤លានផោន
ខ្សែការពារ Fikayo Tomori ត្រូវបានក្លិបAC Milanរបស់អុីតាលីសម្រេចទិញផ្តាច់ពីក្រុមតោខៀវChelseaរបស់អង់គ្លេសក្នុងតម្លៃខ្លួន២៤លានផោន។ កីឡាករអង់គ្លេសវ័យ២២ឆ្នាំនេះបានលេងឲ្យAC Milanកាលពីរដូវកាលមុនក្នុងនាមកីឡាករខ្ចីជើង តែពេលនេះគាត់បានចុះហត្ថលេខាលេងឲ្យក្រុមរបស់អុីតាលីរយៈពេល៤ឆ្នាំតែម្តង។ Fikayo Tomori បានបង្ហាញខ្លួន២២ប្រកួតឲ្យក្រុមAC Milanកាលពីរដូវកាលមុន និងរកបានមួយគ្រាប់ផងដែរ។ គាត់គឺជាកីឡាករដែលចេញពីថ្នាលបណ្តុះបណ្តាលរបស់ក្លិបតោខៀវChelseaតែម្តង ប៉ុន្តែគាត់មិនបានជាប់ជម្រើស១១នាក់ដំបូងរបស់លោក Frank Lampard ... Read More »
Gennaro Gattuso ចែកផ្លូវគ្នាដើរជាមួយនឹងFiorentinaបន្ទាប់ពីជួបគ្នាបាន៣សប្តាហ៍
អតីតតខ្សែបំរើសញ្ជាតិអុីតាលី Gennaro Gattuso និង ក្លិបបាល់ទាត់Fiorentinaបានយល់ព្រមចែកផ្លូវគ្នាដើររៀងខ្លួន ក្រោយក្លិបនេះតែងតាំង Gennaro Gattusoជាគ្រូបង្វឹកបានតែ៣សប្តាហ៍ប៉ុណ្ណោះ។ Fiorentinaបានជ្រើសរើសលោក Gennaro Gattusoវ័យ៤៣ឆ្នាំមកធ្វើជាគ្រូបង្វឹកតែ៤៨ម៉ោងប៉ុណ្ណោះក្រោយគាត់ចាកចេញពីក្រុម Napoli ហើយការងាររបស់គាត់នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី១ខែកក្កដានេះ។ ប៉ុន្តែក្លិបFiorentinaបានប្រកាសនៅលើគេហទំព័ររបស់ខ្លួនថា “Fiorentina ... Read More »
ខ្សែការពារSergio Ramosចាកចេញពីទ្រនំ Real Madridក្រោយលេងបាន១៦ឆ្នាំ
កីឡាករសញ្ជាតិអេស្ប៉ាញSergio Ramos បានសម្រេចចិត្តចាកចេញពីក្លិប Real Madridក្រោយពីបានលេងឲ្យក្លិបនេះអស់រយះពេល១៦ឆ្នាំ។ ខ្សែការពារវ័យ៣៥ឆ្នាំរូបនេះបានមកចូលរួមក្រុមReal Madridកាលពីឆ្នាំ២០០៥ដោយផ្លាស់ពីក្លិបបាល់ទាត់ Sevilla ។ គាត់បានលេងឲ្យក្រុមReal Madrid ចំនួន ៦៧១ប្រកួត រកបាន១០១គ្រាប់ និងជួយក្រុមឈ្នះ២២ពាន រួមទាំង ... Read More »
មកដល់ថ្ងៃនេះពលរដ្ឋនៅលើពិភពលោកប៉ុន្មាននាក់ហើយបានចាក់វ៉ាក់សាំងទប់ស្កាត់ការឆ្លងកូវីដ-១៩?
បណ្តាប្រទេសនៅជុំវិញពិភពលោកបានបង្កើនការចាក់វ៉ាក់សាំង ជូនពលរដ្ឋរបស់ខ្លួនដើម្បីអាច ដំណើរការទាំងស្រុងឡើងវិញវិស័យសេដ្ឋកិច្ចនិងទេសចរណ៍ ដែលរងផលប៉ះពាល់យ៉ាងខ្លាំងនាពេលកន្លងមក។ នៅពេលនេះតំបន់ជាច្រើនក៏បានដំណើរការឡើងវិញទាំងស្រុងដោយអនុញ្ញាតឲ្យពលរដ្ឋបានជួបជុំគ្នា ដោយសេរីមិនមានគម្លាតសង្គមដូចមុនឡើយ ក្រោយទទួលបានការចាក់វ៉ាក់សាំងបានច្រើន។ តើពេលនេះពិភពលោកចាក់វ៉ាក់សាំងបានចំនួនប៉ុន្មានដូសហើយ? នៅទូទាំងពិភពលោក មកទល់ពេលនេះ មានពលរដ្ឋ២,៥ពាន់លាននាក់ហើយទទួលបានការចាក់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩ ហើយតំបន់អាស៊ីបានចាក់ច្រើនលានដូសជាងគេ គឺមានដល់ទៅ ជាង ... Read More »
ភូមិមួយនៅមីយ៉ាន់ម៉ាឆេះខ្ទេចដោយការវាយប្រហារគ្នាជាមួយកម្លាំងទាហានរដ្ឋាភិបាល
ភូមិមួយនៅភាគកណ្តាលប្រទេសមីយ៉ាន់ម៉ាត្រូវឆេះខ្ទេច ក្រោយការវាយប្រហារគ្នាយ៉ាងខ្លាំងរវាងកម្លាំងទាហានក្រុមជនជាតិភាគតិច និង កម្លាំងទាហានរដ្ឋាភិបាលនៅថ្ងៃទី១៦ខែមិថុនា ។ រូបភាពបានបង្ហាញឲ្យឃើញថា ភូមិមួយដែលមានផ្ទះប្រមាណ២០០ខ្នងត្រូវឆេះខ្ទេច ក្នុងការវាយប្រហារគ្នា ។ បណ្តាញទូរទស្សន៍ជាតិមីយ៉ាន់ម៉ា MRTV បានផ្សាយថា គ្រោះអគ្គិភ័យឆាបឆេះកាលពីថ្ងៃទី ១៦ខែមិថុនា ស្ថិតនៅតំបន់ ... Read More »
កីឡាករចាំទីមីយ៉ាន់ម៉ា ស្នើសុំភៀសខ្លួននៅជប៉ុន ខ្លាចត្រូវគេសម្លាប់ពេលវិលទៅស្រុកវិញ
ក្រោយការចាញ់ជប៉ុន ដល់ទៅ ១០-០ កីឡាករចាំទីមីយ៉ាន់ម៉ា Pyai Lyan Aung ស្នើសុំនៅជប៉ុនដោយបារម្ភខ្លាចត្រូវគេសម្លាប់ពេលវិលត្រឡប់ទៅប្រទេសវិញ។ កីឡាករ Pyai Lyan Aung បានជ្រើសរើសបន្តនៅក្នុងជប៉ុន ក្រោយមិនអាចការពារទី បានល្អទុកឲ្យជប៉ុនស៊ុតបញ្ចូលទីបានដល់ទៅ១០ ... Read More »
កូរ៉េខាងត្បូង គឺជាប្រទេសដំបូងគេដែលលើកលែងការធ្វើចត្តាឡីស័កចំពោះអ្នកដំណើរដែលបានចាក់វ៉ាក់សាំងចិន
ក្នុងពេលដែលបណ្តាប្រទេសនៅតំបន់អឺរ៉ុប នៅតែមិនទាន់ទទួលស្គាល់វ៉ាក់សាំងចិន ប៉ុន្តែមានប្រទេសជាច្រើន បានទទួលស្គាល់នឹងប្រើប្រាស់វ៉ាក់សាំងរបស់ចិន ដែលអង្គការសុខាភាពពិភពលោក ទទួលស្គាល់។ នៅពេលនេះប្រទេសកូរ៉េខាងត្បូង ក៏បានប្រកាសលើកលែងការធ្វើចត្តាឡីស័កដល់បុគ្គលណាដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ចិន។ ក្រោយពេលអង្គការសុខភាពពិភពលោក ប្រកាសទទួលស្គាល់ វ៉ាក់សាំងរបស់ចិនពីរប្រភេទគឺ ស៊ីណូហ្វាម និងស៊ីណូវ៉ាក់ កូរ៉េខាងត្បូង ... Read More »
ចិនបញ្ជូនអាកាសយានិក៣រូបឡើងស្ថានីយអវកាសថ្មី
នៅថ្ងៃនេះ ចិននឹងបញ្ជូនអាកាសយានិកដំបូងបង្អស់របស់ខ្លួនឡើងទៅកាន់ស្ថានីយអវកាសថ្មីដែលបានបង្កើតឡើង។ នេះគឺជាសកម្មភាព បង្កើតប្រវត្តិសាស្ត្រថ្មីរបស់ចិនក្នុងការក្លាយទៅជាប្រទេសមហាអំណាចអវកាស។ អាកាសយានិក៣រូបត្រូវបានរ៉ុក្កែតរ៉ុញ Long March-2F បញ្ជូនឡើងទៅកាន់ស្ថានីយអវកាស Tiangong ហើយបំពេញបេសកកម្មនៅទីនោះរយៈពេល៣ខែ។ រ៉ុក្កែតរ៉ុញយានអវកាសចាកចេញពីជើងទម្រ Jiuquan នៅតំបន់ខ្ពងរាប់ Gobi នៅវេលាម៉ោង ... Read More »
ថ្នាក់ដឹកនាំសារព័ត៌មានហុងកុង៥រូបត្រូវចាប់ខ្លួន ពាក់ព័ន្ធច្បាប់សន្តិសុខជាតិ
កម្លាំងប៉ូលិសកោះហុងកុង នៅព្រឹកថ្ងៃទី១៧ខែមិថុនា បានចាប់ខ្លួន និពន្ធនាយកនិងថ្នាក់ដឹកនាំ៤រូបរបស់សារព័ត៌មានApple Daily ។មន្ទីរសន្តិសុខជាតិរបស់កោះហុងកុងបានប្រកាសថា ថ្នាក់ដឹកនាំទាំង ៥រូបត្រូវបានចាប់ខ្លួនដោយសារតែ មានសកម្មភាពជាប់ពាក់ព័ន្ធនឹង ខាងក្រៅគំរាមកំហែងដល់សន្តិសុខជាតិ។ ក្នុងចំណោមមនុស្ស ៥នាក់ដែលបានចាប់ខ្លួនមានបុរស៤នាក់និងស្ត្រីម្នាក់មានអាយុចាប់ពី ៤៧-៦៣ឆ្នាំ។ សារព័ត៌មាន Apple ... Read More »
ប្រទេសជប៉ុននឹងសម្រេចចិត្តលើការអនុញ្ញាតឲ្យមានអ្នកទស្សនាក្នុងស្រុកនៅព្រឹត្តិការណ៍អូឡាំពិក
អ្នកនាំពាក្យរបស់រដ្ឋាភិបាលជប៉ុនបាននិយាយកាលពីថ្ងៃពុធថា ប្រទេសជប៉ុននឹងសម្រេចចិត្តក្នុងខែនេះថា តើនឹងអនុញ្ញាតឱ្យអ្នកទស្សនាក្នុងស្រុកនៅក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូដែរឬទេ បន្ទាប់ពីអ្នកជំនាញបានចុះហត្ថលេខាលើផែនការដើម្បីអនុញ្ញាតឱ្យមានហ្វូងមនុស្សរហូតដល់១០.០០០ នាក់នៅក្នុងការប្រកួតនានានៃព្រឹត្តិការណ៍នេះ។ លេខាធិការខុទ្ទកាល័យគណៈរដ្ឋមន្រ្តីលោក Katsunobu Kato បានប្រាប់អ្នកយកព័ត៌មានថា ការអំពាវនាវចុងក្រោយក្នុងការចូលរួមព្រឹត្តិការណ៍កីឡានេះនឹងត្រូវពិចារណាទៅលើលក្ខខណ្ឌនៃការឆ្លងមេរោគនិងការរីករាលដាលនៃអត្រាឆ្លងជំងឺកូវីដ–១៩ នៅប្រទេសជប៉ុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។ លោក Yasutoshi Nishimura ... Read More »
រដូវកាលថ្មីនៅ Premier League ៖ Man City ប៉ះ Tottenham, Brentford ប៉ះ Arsenal ខណៈ Liverpool ប៉ះNorwich
ម្ចាស់ជើងឯករង Champions League ក្រុម Manchester City នឹងត្រូវធ្វើដំណើរទៅជួបក្រុមមាន់ខ្នាយមាស Tottenham នៅចុងសប្តាហ៍ថ្ងៃបើករដូវកាលថ្មីឆ្នាំ ២០២១-២០២២ នៃក្របខ័ណ្ឌ Premier League ។ ការប្រកួតលើកដំបូងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ... Read More »
UEFA ទាក់ទងសមាគមបាល់ទាត់បារាំងបន្ទាប់ពីការប៉ះទង្គិចគ្នាជាមួយខ្សែការពារ Benjamin Pavard ក្នុងជំនួបយូរ៉ូ
UEFA បានទាក់ទងទៅសហព័ន្ធបាល់ទាត់បារាំងដើម្បីស្វែងយល់ពីមូលហេតុដែលកីឡាករ Benjamin Pavard របស់បារាំងបន្តលេងទល់នឹងអាល្លឺម៉ង់នៅយូរ៉ូ២០២០ ទោះបីជាការប៉ះទង្គិចគ្នាជាមួយកីឡាករអាល្លឺម៉ង់ធ្វើឲ្យបាត់បង់ស្មារតី និងរបួសយ៉ាងណាក្តីក៏អាជ្ញាកណ្តាលមិនពិន័យ។ យោងតាមការចេញផ្សាយរបស់ BBC Sport បានឲ្យដឹងថា ខ្សែការពាររបស់ក្លិប Bayern Munich វ័យ ... Read More »
ក្រសួងសុខាភិបាលវៀតណាមចែកចាយវ៉ាក់សាំងដល់បណ្តាខេត្តមានករណីឆ្លងកូវីដ-១៩ច្រើន
នៅយប់ថ្ងៃទី ១៦ខែមិថុនា ក្រសួងសុខាភិបាលវៀតណាមបានចែកចាយវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន ២៨៨ពាន់ដូស ផលិតដោយក្រុមហ៊ុន AstraZeneca ដល់បណ្តាខេត្តក្រុងដែលមានករណីឆ្លងកូវីដ-១៩ច្រើន។ សកម្មភាពខាងកើតឡើងក្រោយពេលដែល វៀតណាមបន្តរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន «៤២៣ករណី» បន្ថែមទៀត ក្នុងនោះ៩៩នាក់នៅទីក្រុងហូជីមិញ។ ក្រសួងសុខាភិបាលប្រទេសវៀតណាមនៅថ្ងៃពុធនេះ ... Read More »
ថ្ងៃ«រស់ឡើងវិញ»របស់ពលរដ្ឋនៅទីក្រុងញូវយ៉កនិង កាលីហ្វ័រនីញ៉ា
ចំនួនពលរដ្ឋដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩រួចរាល់បានជាង ៧០% មន្ត្រីរដ្ឋញូវយ៉កនឹង កាលីហ្វ័រនីញ៉ា បានសម្រេចលុបច្បាប់បម្រាមនានា ដល់ពលរដ្ឋ ដើម្បីឲ្យជីវភាពរស់នៅវិលត្រឡប់មកធម្មតាវិញ ។ ទាំងនោះជាភាពរីករាយបំផុតរបស់ពលរដ្ឋ ក្រោយការបិទខ្ទប់អស់រយៈពេលជាង១ឆ្នាំកន្លងមក។ នៅថ្ងៃទី ១៥ខែមិថុនា (ពេលវេលាអាមេរិក) អភិបាលរដ្ឋញូវយក និងកាលីហ្វ័រនីញ៉ា ... Read More »
គណៈប្រតិភូប្រធានាធិបតីអាមេរិកលោកចូ បៃឌិន និងប្រធានាធិបតីពូទីន បានទៅដល់ទីក្រុងហ្សឺណែវប្រទេសស្វីស
ជំនួបពិភាក្សារវាងប្រធានាធិបតីអាមេរិកនិងរុស្ស៊ីគឺជាព្រឹត្តិការដែលពិភពលោកចាប់អារម្មណ៍បំផុត ដោយប្រទេសទាំងពីរដើរតួនាទីយ៉ាងសំខាន់ដល់ សន្តិសុខសណ្តាប់ធ្នាប់ របស់ពិភពលោកទាំងមូល ។ នៅពេលនេះ យន្តហោះដឹកប្រធានាធិបតីពូទីនបាន បានទៅដល់ប្រទេសស្វីស ខណៈប្រធានាធិបតីអាមេរិក លោកបៃឌិន បានទៅដល់មុន ដើម្បីត្រៀមរៀបចំជំនួបពិភាក្សាជាប្រវត្តិសាស្ត្រ ។ ប្រធានាធិបតីពូទីននឹងទៅកាន់ប្រទេសស្វីសដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក ចូ ... Read More »
ថៃ៖ ថ្ងៃនេះ បន្តរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ៤០នាក់បានស្លាប់, ខណៈមនុស្សជាង ២ពាន់នាក់ថ្មីបន្ថែមទៀត មានវិជ្ជមានកូវីដ-១៩
អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន The Nationបានដកស្រង់ចេញផ្សាយពីមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) បានរាយការណ៍នៅថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ ស្ដីពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,៣៣១ករណីបន្ថែមទៀត ... Read More »
អង្គការសហប្រជាជាតិថ្កោលទោសយ៉ាងខ្លាំង ដល់ការវាយប្រហារទៅលើបុគ្គលិកសុខាភិបាល អាហ្វហ្គានីស្ថាន
ការិយាល័យ អង្គការសហប្រជាជាតិទទួលបន្ទុកមនុស្សធម៌ បានឲ្យដឹងថាខ្មាន់កាំភ្លើងបានបើកការវាយប្រហារ៥លើកផ្សេងគ្នាទៅលើ បុគ្គលិកសុខាភិបាលដែលបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជូនពលរដ្ឋនៅក្នុងខេត្ត Nangahar ។ នៅថ្ងៃទី១៥ខែមិថុនា អង្គការសហប្រជាជាតិថ្កោលទោសយ៉ាងខ្លាំង ដល់ការវាយប្រហារសំដៅទៅលើ សុខាភិបាលនៅក្នុងខេត្ត Nangarhar ប្រទេសអាហ្វហ្គានីស្ថាន សម្លាប់មនុស្ស ៥នាក់និង៤នាក់រងរបួសធ្ងន់ ... Read More »
ចិនបញ្ជូនយន្តហោះចម្បាំង ២៨គ្រឿងចូលគៀកកោះតៃវ៉ាន់
លោក Daniel Kritenbrink ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិក ប្រចាំតំបន់អាស៊ីភាគខាងកើត បានឲ្យដឹងថា អាមេរិកគួរតែអភិវឌ្ឍន៍ទំនាក់ទំនងជាមួយកោះតៃវ៉ាន់លើគ្រប់វិស័យ។ ការលើកឡើងខាងលើក្រោយពេលចិនបញ្ជូនយន្តហោះចម្បាំងជាច្រើនគ្រឿង ចូលទៅកាន់ដែនអាកាស ADIZ របស់កោះតៃវ៉ាន់កាលពីថ្ងៃទី១៥ខែមិថុនា ។ កម្លាំងទាហានអាកាសចិន បានបញ្ជូនយន្តហោះចម្បាំងដល់ទៅ ២៨គ្រឿងចូលទៅកាន់ដែនអាកាសកោះតៃវ៉ាន់។ ... Read More »
អតីតម្ចាស់ជើងឯកចាស់ ព័រទុយហ្គាល់យកឈ្នះហុងគ្រី៣ទល់០ ខណៈបារាំងឈ្នះអាល្លឺម៉ង់ដោយសារបាល់ Own Goal
ក្រុមអតីតម្ចាស់ជើងឯកយូរ៉ូ ព័រទុយហ្គាល់បានទទួលជ័យជម្នះយ៉ាងធំធេងទៅលើក្រុមហុងគ្រីក្នុងការប្រកួតវគ្គជម្រុះពូល F កាលពីយប់ថ្ងៃទី១៥ ខែមិថុនាក្នុងលទ្ធផល៣ទល់០។ ចំណែកក្រុមជម្រើសជាតិបារាំងបានយកឈ្នះក្រុមខ្លាំងអាល្លឺម៉ង់១ទល់០ ដោយសារបាល់ស៊ុតចូលទីខ្លួនឯង (Own Goal) ដែលជាគ្រាប់បាល់សំណាង។ យោងតាមការចេញផ្សាយរបស់ BBC Sport បានឲ្យដឹងថា ក្រុមជម្រើសជាតិព័រទុយហ្គាល់បានបង្ហាញទម្រង់លេងគួរឲ្យជក់ចិត្ត ... Read More »
Aaron Ramsdale ក្លាយជាអ្នកចាំទីឲ្យក្រុមជម្រើសជាតិអង់គ្លេសជំនួស Dean Henderson ដែលរងរបួសក្នុងព្រឹត្តិការណ៍យូរ៉ូ
អ្នកចាំទី Aaron Ramsdale ត្រូវបានគេកោះហៅឱ្យក្រុមជម្រើសជាតិក្នុងព្រឹត្តិការណ៍យូរ៉ូ ២០២០ របស់អង់គ្លេសដើម្បីជំនួសកីឡាករ Dean Henderson ដែលរងរបួសក្នុងការប្រកួតបើកឆាកកន្លងទៅ។ អ្នកចាំទី Henderson របស់ក្រុមបិសាចក្រហមបានដកខ្លួនចេញពីការប្រកួតជាមួយនឹងបញ្ហារបួសត្រគាកមួយដែលនឹងបន្តការសម្រាកដើម្បីព្យាបាលរបស់គាត់ក្នុងការប្រកួតព្រឹត្តិការណ៍យូរ៉ូខាងមុខ ។ កីឡាកររូបនេះនឹងត្រឡប់ទៅក្លិបរបស់គាត់វិញដើម្បីធ្វើការវាយតម្លៃ និងព្យាបាលបន្តទៀត។ ... Read More »
Eriksen ស្ថិតក្នុងស្មារតីល្អ ប៉ុន្តែនៅក្រោមការសង្កេតរបស់គ្រូពេទ្យ
ភ្នាក់ងាររបស់កីឡាករ Christian Eriksen និយាយថា កីឡាករសញ្ជាតិដាណឺម៉ាករូបនេះកំពុងមាន“ ស្មារតីល្អ” ប៉ុន្តែកំពុងស្វែងរកមូលហេតុនៃការស្ទះបេះដូងរបស់គាត់អំឡុងពេលប្រកួតបើកឆាក Euro ២០២០កាលពីប្រកួតបើកឆាកជាមួយក្រុមហ្វាំងឡង់។ លោក Martin Schoots បានប្រាប់កាសែតអុីតាលី Gazzetta delloSport ... Read More »
Cristiano Ronaldo មិនច្រានចោលការវិលត្រឡប់ពី Juventus មកMan Utd នោះទេ
កីឡាករ Cristiano Ronaldo បានចាកចេញពីក្រុមបិសាចក្រហម Manchester United កាលពីឆ្នាំ ២០០៩ ហើយមានទំនាក់ទំនងយូរមកហើយជាមួយនឹងការវិលត្រឡប់ទៅកាន់ទឹកដី Old Trafford វិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអង់គ្លេស express ។ ... Read More »
មេដឹកនាំកំពូលកូរ៉េខាងជើង៖ នៅឆ្នាំ២០២១នេះ សេដ្ឋកិច្ចកូរ៉េខាងជើង ប្រសើរឡើងវិញ តែនៅជួបវិបត្តិស្បៀងអាហារ
អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ បានដកស្រង់ចេញផ្សាយពីលោក គីម ជុងអ៊ុន ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង បានអះអាងថា នៅឆ្នាំ២០២១នេះ សេដ្ឋកិច្ចរបស់ប្រទេសខ្លួន មានភាពប្រសើរឡើងវិញហើយ។ ... Read More »
អុីស្រាអែលបញ្ជាក់ថាបានវាយប្រហារតាមដែនអាកាសទៅលើទីតាំងយោធានៅកាហ្សា
កម្លាំងទាហានអុីស្រាអែល បានប្រកាសថា បានត្រៀមលក្ខណៈទប់ទល់រាល់ស្ថានភាពក្នុងនោះមានសង្គ្រាមដែលអាចកើតឡើង ក្នុងពេលដែលការប្រឈមមុខតានតឹងកាន់តែខ្លាំងឡើងនៅកាហ្សា។ នៅថ្ងៃទី ១៦ខែមិថុនា កម្លាំងទាហានអុីស្រាអែល បានបញ្ជាក់ថា យន្តហោះចម្បាំងរបស់ប្រទេសនេះបានវាយប្រហារទៅលើទីតាំង យោធារបស់ហាម៉ាស់នៅក្នុងតំបន់កាហ្សា ក្រោយពេល ក្រុមហាម៉ាស់បានបង្ហោះប៉េងប៉ោងបង្កឲ្យមានភ្លើងឆេះនៅតំបន់វាលស្រែភាគខាងត្បូងប្រទេសអុីស្រាអែល។ តាមសារព័ត៌មានរ៉យទ័របានផ្សាយថា នៅក្នុងសេចក្តីប្រកាសរបស់ទាហានអុីស្រាអែល បានបញ្ជាក់ថា ... Read More »
កូរ៉េខាងត្បូងឡើងគម្រោងកាត់បន្ថយការរឹតត្បិតទប់ស្កាត់កូវីដ-១៩
នៅថ្ងៃទី១៥ខែមិថុនា មន្ត្រីសុខាភិបាលកូរ៉េខាងត្បូងបានឡើងគម្រោងលុបច្បាប់គម្លាតសង្គមក្នុងរយៈពេល៣សប្តាហ៍ដើម្បីជាការសាកល្បង ដែលចាប់ផ្តើមអនុវត្តនៅដើមខែកក្កដា ។ ជាមួយគ្នានេះដែរ កូរ៉េខាងត្បូងបានខិតខំទប់ស្កាត់ ការឆ្លងកូវីដ-១៩ថ្មី ។ តាមគម្រោងរដ្ឋាភិបាលនឹងលុបច្បាប់ហាមជួបជុំគ្នាលើសពី៥នាក់ ដោយអនុញ្ញាតឲ្យជួបជុំគ្នាដល់ទៅ ៨នាក់ ។ មន្ត្រីសុខាភិបាលកូរ៉េខាងត្បូងបានបញ្ជាក់ថា នេះគ្រាន់តែជាការអនុវត្តសាកល្បងតែប៉ុណ្ណោះ។ បច្ចុប្បន្នទីតាំងកម្សន្តនានា ... Read More »
វាយប្រហារគ្រាប់បែកនៅទីតាំងហ្វឹកហាត់យោធាបណ្តាលឱ្យទាហាន១៥នាក់ស្លាប់នៅសូម៉ាលី
ជនវាយប្រហារដោយគ្រាប់បែកអត្តឃាត បានបន្លំខ្លួនជាមួយកម្លាំងទាហានថ្មីឈរតម្រង់ជួរនៅខាងក្រៅដើម្បីចូលទៅកាន់ទីតាំងហ្វឹកហាត់ Dhegobadan ហើយក៏បានបំផ្ទុះគ្រាប់បែកដែលនៅជាប់ក្នុងខ្លួន។ ការវាយប្រហារកើតឡើងនៅថ្ងៃទី ១៥ខែមិថុនា បណ្តាលឲ្យទាហាន១៥នាក់ស្លាប់និងរបួសជាច្រើននាក់ ។ មន្ត្រីយោធាសូម៉ាលី លោក Mohamed Adan បានឱ្យដឹងថា មានទាហានជ្រើសរើសថ្មី១៥នាក់ស្លាប់ ហើយអាចនឹងមានអ្នកស្លាប់កើនឡើងខ្ពស់ព្រោះតែមានអ្នករងរបួសជាច្រើន។ ... Read More »
បាតុកម្មទ្រង់ទ្រាយធំពីរផ្សេងគ្នា អាចបង្កឲ្យមានអំពើហិង្សាកើតឡើងរវាងអុីស្រាអែល នឹងប៉ាឡេស្ទីន
ពលរដ្ឋអុីស្រាអែល បានចាត់ទុកការដង្ហែក្បួន(ទង់ជាតិអុីស្រាអែល) នៅទីក្រុងបុរាណ ហ្សេរុយសាឡឹមខាងកើតគឺជាព្រឹត្តិការណ៍ធំ។ ទន្ទឹមនឹងនោះក៏បានអំពាវនាវឲ្យមានការតបតនៅតំបន់កាហ្សានិងតំបន់ភាគ ហ្សេរុយសាឡឹមខាងលិច ។ នៅថ្ងៃទី១៥ខែមិថុនា ក្រុមស្តាំនិយមនិងអ្នកជាតិនិយមនៅអុីស្រាអែលបានប្រារព្ធពិធីដង្ហែក្បួន“ ទង់ជាតិ” នៅខាងក្នុងនិងខាងក្រៅទីក្រុងហ្សេរុយសាឡឹមខាងកើត ដើម្បីរំលឹកដល់ការបញ្ចូលទីក្រុងនេះក្នុងទឹកដីអុីស្រាអែលនៅឆ្នាំ១៩៦៧ ។ សកម្មភាពនេះត្រូវបានប៉ាឡេស្ទីនចាត់ទុកថាជាសកម្មភាពឌឺដង ដោយអំពាវនាវឲ្យតបតវិញទាំងនៅតំបន់កាហ្សានិង ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច