អន្តរជាតិ៖ ស្ថានីយ៍វារីអគ្គិសនីធំជាងគេបង្អស់លំដាប់ទី២ ឈ្មោះថា Baihetan ដែលមានទីតាំងស្ថិតនៅលើដងទន្លេ Jinsha ដែលជាផ្នែកខាងលើនៃទន្លេ Yangtze នៅភាគនិរតីប្រទេសចិន ដោយមានទឹកប្រាក់វិនិយោគ ២២០ ពាន់លានយ័ន (ប្រហែល ៣៤.០៧ ពាន់លានដុល្លារអាមេរិក) ... Read More »
ព័ត៌មានអន្តរជាតិ
អាហ្វ្រិកខាងត្បូងធ្លាក់ក្នុងស្ថានភាពចលាចលនយោបាយដោយសារតែ ស្នើឲ្យស្ត្រីយកប្តីច្រើន
ពីដើមមកមានតែប្រទេសនៅតំបន់អារ៉ាប់ទេដែលបានឲ្យបុរសមានសិទ្ធិយកប្រពន្ធច្រើនរហូតដល់ទៅ៣-៤នាក់ ។ នៅពេលនេះអ្វីដែលខុសប្លែកនោះ គឺរដ្ឋាភិបាលប្រទេសអាហ្វ្រិកខាងត្បូងបានអនុញ្ញាតឲ្យស្ត្រីអាចយកប្តីច្រើនបាន ។ សំណើបែបនេះធ្វើឲ្យគណបក្សប្រឆាំងនៅក្នុងប្រទេសនេះប្រឆាំងជាដាច់ខាត ។ សំណើឲ្យស្ត្រីយកប្តីបានច្រើននេះត្រូវបានក្រសួងមហាផ្ទៃអាហ្វ្រិកខាងត្បូងលើកឡើងនៅក្នុងរបាយការណ៍ផ្ញើទៅកាន់រដ្ឋាភិបាល ដោយសង្ឃឹមថា នឹងធ្វើឲ្យអាពាហ៍ពិពាហ៍កាន់តែទូលំទូលាយជាងនេះ ។ សំណើឲ្យស្ត្រីយកប្តីច្រើនបង្កឲ្យមានវិវាទយ៉ាងខ្លាំងនៅក្នុងជួរដឹកនាំប្រទេសនេះ។ នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង បុរសអាចយកប្រពន្ធបានច្រើននាក់ គឺជារឿងស្របច្បាប់នៅក្នុងប្រទេសនេះ ... Read More »
ទីតាំងយោធាអាមេរិកនៅតំបន់ភាគខាងកើតស៊ីរីរងការវាយប្រហារដោយគ្រាប់រ៉ុក្កែត
រយៈពេល១ថ្ងៃក្រោយការវាយប្រហារតាមដែនអាកាសរបស់កម្លាំងទាហានអាមេរិកទៅលើទីតាំងក្រុមឧទ្ទាមនៅក្នុងប្រទេសស៊ីរីនិងអុីរ៉ាក់ ពេលនេះក្រុមឧទ្ទាមបានបើកការវាយប្រហារដោយគ្រាប់រ៉ុក្កែតទៅលើទីតាំងយោធាអាមេរិកស្ថិតនៅតំបន់ភាគខាងកើតប្រទេសស៊ីរី។ ប្រភពព័ត៌មានបានឱ្យដឹងថា ទីតាំងយោធាអាមេរិកដែលរងការវាយប្រហារគឺស្ថិតនៅតំបន់ជិតអណ្តូងប្រេង al Omar ក្នុងខេត្ត Deir Ez Zor ដែលជាអណ្តូងប្រេងធំបំផុតនៅស៊ីរី ។ ទីតាំងយោធារបស់អាមេរិករងការវាយប្រហារដោយគ្រាប់រ៉ុក្កែតចំនួន៨ដើម។ មកទល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ថាជាសកម្មភាពរបស់ខ្លួននៅឡើយទេ។ លោក ... Read More »
ប្រធានាធិបតី Duterte ចង់ឲ្យប៉ាក់គីអាវលាតត្រដាងពីអ្នកប្រព្រឹត្តអំពើពុករលួយ
ប្រធានាធិបតី Duterte បាននិយាយទៅកាន់កីឡាករប្រដាល់លំដាប់ពិភពលោក និងជាតំណាងរាស្ត្ររបស់ហ្វុីលីពីន លោកម៉ាន់នី ប៉ាក់គីអាវ ឱ្យចង្អុលចំៗទៅការិយាល័យរដ្ឋាភិបាលណាដែលពុករលួយ។ កាលពីថ្ងៃទី២៨ ខែមិថុនា ប្រធានាធិបតី Duterte បានស្នើដល់លោក ប៉ាក់គីអាវ ឱ្យចង្អុលចំៗអ្នកដែលពុករលួយ ដើម្បីបញ្ជាក់ថា ... Read More »
រុស្ស៊ី ៖ ខណៈខ្លួនត្រៀមធ្វើម្ចាស់ផ្ទះវគ្គ ១/៤ នៃព្រឹត្តិការណ៍យូរ៉ូ ២០២០ កំពុងព្រួយបារម្ភអំពីការឆ្លងរាលដាលកូវីដ-១៩ បំប្លែងខ្លួន(វីរុសដែលតា)
អន្តរជាតិ៖ បន្ទាប់ពីទីក្រុងសេនភីតធឺស្បឺករបស់រុស្ស៊ី កាលពីថ្ងៃចន្ទទី២៨មិថុនា ឆ្នាំ២០២១ បានបង្ហាញចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លងកូវីដ-១៩ ឡើងខ្ពស់បំផុតដែលមិនធ្លាប់មានកន្លងមក ខណៈដែលប្រទេសមួយនេះ ត្រៀមខ្លួនធ្វើម្ចាស់ផ្ទះវគ្គ ១/៤ នៃព្រឹត្តិការណ៍យូរ៉ូ ២០២០ ត្បិតមានការរីករាលដាលនៃកូវីដបំប្លែងខ្លួន(វីរុសដែលតា) ដែលកំពុងជំរុញការឆ្លងរាលដាលពាសពេញពិភពលោក និងបង្កការឈឺក្បាលចំពោះព្រឹត្តិការណ៍កីឡាធំៗក៏ដោយ។ បេីតាមអង្គការសុខភាពពិភពលោក ... Read More »
ក្រោយ Ronaldo ធ្លាក់ចេញពីយូរ៉ូ ខ្សែប្រយុទ្ធ Patrik Schick កំពុងប្រជែងជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេ
ខ្សែប្រយុទ្ធ Patrik Schick របស់សាធារណរដ្ឋឆេកបានជួយឲ្យក្រុមធានាកៅអីទៅវគ្គ៨ក្រុមចុងក្រោយយូរ៉ូ២០២០ បន្ទាប់ពីបានយកឈ្នះហុល្លង់ដោយលទ្ធផល ២-០ កាលពីយប់ថ្ងៃអាទិត្យ។ ក្រុមហុល្លង់ហាក់បាត់លំនឹងបន្ទាប់ពីខ្សែការពារកណ្ដាល Matthjis de Ligt ទទួលបានកាតក្រហម ដែលធ្វើឱ្យក្រុមឆេកយកឈ្នះក្រុមហុល្លង់២ទល់០ក្នុងវគ្គ១៦ក្រុមតែម្តង។ យោងតាមទិន្នន័យរបស់ soccerway ... Read More »
ប៉ូលិសកំពុងស៊ើបអង្កេតរបាយការណ៍អំពីបដាសរសេរគំរាមអតីតគ្រូបង្វឹកក្រុមហង្សក្រហមLiverpool
ប៉ូលិសកំពុងតែធ្វើការស៊ើបអង្កេតលើរបាយការណ៍ដែលថា ផ្ទាំងបដាបានសរសេរគំរាមកំហែងមួយត្រូវបានទុកចោលនៅក្បែរផ្ទះរបស់អតីតគ្រូបង្វឹក Liverpool លោក Rafael Benitez ដែលត្រៀមចូលរួមជាមួយក្រុម Everton រដូវកាលក្រោយ។ សារព័ត៌មាន BBC Sport បានផ្សាយនៅព្រឹកថ្ងៃ២៩ មិថុនាថាការមកដល់របស់លោក Rafael ... Read More »
Serena Williams អះអាងថានាងមិនបានលេងនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅតូក្យូទេ
ម្ចាស់មេដាយមាសអូឡាំពិក៤សម័យកាល Serena Williams បានបញ្ជាក់ថា នាងនឹងមិនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិកដែលពន្យារពេលនៅរដូវក្តៅនេះទេ។ កីឡាការិនីវាយតឺន្នីសជនជាតិអាមេរិកអាយុ៣៩ឆ្នាំដែលបានបង្ហាញខ្លួនលើកដំបូងរបស់នាងនៅស៊ីដនីក្នុងឆ្នាំ២០០០ បានធ្វើការប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតរបស់នាងនៅ Wimbledon កាលពីថ្ងៃអាទិត្យ។ នាងនិយាយថា “តាមពិតខ្ញុំមិនមានឈ្មោះក្នុងបញ្ជីអូឡាំពិកទេមិនមែនខ្ញុំបានដឹងទេ។ បើដូច្នោះមែនខ្ញុំមិនគួរស្ថិតនៅលើវាទេ ។ ខ្ញុំមិនចង់និយាយលម្អិតនៅពេលត្រូវបានសួរបន្ថែមអំពីការសម្រេចចិត្ត”។ ម្ចាស់ជើងឯក Grand ... Read More »
ម្ចាស់ជើងឯកពិភពលោកបារាំង និងជើងឯករងក្រូអាតធ្លាក់ត្រឹមវគ្គ១៦ក្រុម ក្នុងព្រឹត្តិការណ៍យូរ៉ូ
ក្រុមម្ចាស់ជើងឯកពិភពលោក World Cup 2018 មាន់គកបារាំង និងម្ចាស់ជើងឯករងក្រូអាត បានធ្លាក់ទាំង២ក្រុមក្នុងការប្រកួតវគ្គជម្រុះ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍យូរ៉ូ២០២០កាលពីយប់មិញ ដែលធ្វើឲ្យអ្នកគាំទ្រ និងអ្នកទស្សនាស្ទើរមិនគួរឲ្យជឿ។ ក្រុមបារាំងចាញ់ក្រុមស្វ៊ីសក្នុងបាល់កាត់សេចក្តីប៉េណាល់ទី ក្រោយពីលទ្ធផលស្មើ៣ទល់៣ ខណៈដែលក្រូអាតចាញ់ក្រុមអេស្ប៉ាញ៥ទល់៣ ក្រោយពីលទ្ធផលស្មើដូចគ្នា ប៉ុន្តែក្រូអាតចាញ់អេស្ប៉ាញ២គ្រាប់ក្នុងម៉ោងបន្ថែម១៥នាទី។ យោងតាមលទ្ធផល ... Read More »
ស្ថានភាពកូវីដ-១៩នៅថៃ តារាសម្តែងស្រីដ៏ស្រស់ស្អាតម្នាក់ឆ្លងកូវីដ-១៩
ការឆ្លងកូវីដ-១៩នៅក្នុងប្រទេសថៃ បានកើនឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ បង្ខំឲ្យរដ្ឋាភិបាលថៃត្រូវបិទខ្ទប់តាមតំបន់មួយចំនួនក្នុងទីក្រុងបាងកក។ ថៃសម្រេចបិទការដ្ឋានសាងសង់ទាំងអស់ក្នុងក្រុងបាងកកហើយបញ្ជូនទាហានការពារ ទប់ស្កាត់កម្មករដែលចង់វិលត្រឡប់ទៅស្រុកវិញ។ នៅថ្ងៃទី២៨ខែមិថុនា មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៥,៤០៦ករណីបន្ថែមទៀត នៅក្នុងរយៈពេល ... Read More »
ឥណ្ឌាបញ្ជូនកម្លាំងទាហាន៥ម៉ឺននាក់ទៅកាន់ព្រំដែនជាប់ប្រទេសចិន
ឥណ្ឌាបានបញ្ជូនកម្លាំងទាហានរហូតដល់៥ម៉ឺននាក់ទៅកាន់តំបន់ជាប់ព្រំដែនប្រទេសចិន ក្នុងពេលដែលការប្រឈមមុខតានតឹងនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរដែលមានពលរដ្ឋសរុបជិត ៣ពាន់លានមិនទាន់ថយកម្តៅនៅឡើយទេ។ សារព័ត៌មាន Bloomberg បានផ្សាយថា បើទោះបីប្រទេសទាំងពីរធ្លាប់ផ្ទុះសង្គ្រាមនឹងគ្នានៅតាមបណ្តោយជើងភ្នំហេមពាន្ត (Himalaya)កាលពីឆ្នាំ១៩៦២ក្តីក៏ប៉ុន្តែយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលទីក្រុងញូវដេលី គឺសំដៅទៅលើប្រទេសប៉ាគីស្ថាន ក្រោយទទួលបានឯករាជ្យពីប្រទេសអង់គ្លេសហើយគ្រប់គ្រងតំបន់ដែលមានវិវាទ កាស្មៀរ។ ប៉ុន្តែក្រោយការវាយប្រហារគ្នាកាលពីឆ្នាំ ២០២០ រវាងកម្លាំងទាហានឥណ្ឌានឹងចិននៅតាមបណ្តោយព្រំដែនគ្រប់គ្រងផ្លូវការ LAC ... Read More »
នាយករដ្ឋមន្ត្រីស៊ុយអែតលាលែងចេញពីតំណែង
ក្រោយការបរាជ័យក្នុងការបោះឆ្នោតផ្តល់ទំនុកចិត្ត នាយករដ្ឋមន្ត្រីស៊ុយអែត លោក Stefan Lofven នៅថ្ងៃទី២៨ខែមិថុនាបានប្រកាសលាលែងចេញពីតំណែង។ ចំណែកនាយករដ្ឋមន្ត្រីថ្មីនឹងត្រូវសភាបោះឆ្នោតជ្រើសរើស។ លោក Stefan Lofven បានលើកឡើងនៅក្នុងសន្និសីទកាសែតនាថ្ងៃទី២៨ខែមិថុនាថា «ខ្ញុំបានស្នើលើកលែងការដកតំណែងនាយករដ្ឋមន្ត្រី ។ ការលាលែងចេញពីតំណែងគឺជាការសម្រេចចិត្តដ៏លំបាកបំផុតដែលខ្ញុំបានឆ្លងកាត់»។ ក្រោយការបរាជ័យនៅក្នុងការបោះឆ្នោតផ្តល់ទំនុកចិត្តដែលស្នើឡើងដោយគណបក្សប្រឆាំង ... Read More »
ពលរដ្ឋកោះតៃវ៉ាន់នាំគ្នាទៅកាន់ចិនដីគោកចាក់វ៉ាក់សាំងដោយមិនអាចរង់ចាំយូរទៀតឡើយ
ក្នុងពេលប្រឈមមុខតានតឹងស្តីពីវ៉ាក់សាំងរវាងកោះតៃវ៉ាន់និឹងចិនដីគោក ធ្វើឲ្យពលរដ្ឋកោះតៃវ៉ាន់ជាច្រើនបានជ្រើសរើសទៅកាន់ប្រទេសចិនដើម្បីចាក់វ៉ាក់សាំងដោយបារម្ភខ្លាចផ្ទុះកូវីដ-១៩ថ្មី ។ សារព័ត៌មានSCMP បានផ្សាយថា អ្នកស្រី Emily Huang បានឱ្យដឹងថាអ្នកស្រីរស់នៅកោះតៃវ៉ាន់បានទៅកាន់ចិនដីគោកដើម្បីចាក់វ៉ាក់សាំង។ អ្នកស្រីមានដើមកំណើតនៅចិនដីគោក ហើយក៏បានរៀបការមករស់នៅកោះតៃវ៉ាន់រយៈពេល២០ឆ្នាំហើយ។ ពេលនេះអ្នកស្រីមានអាយុជាង៤០ឆ្នាំហើយ ។ អ្នកស្រីក៏បានវិលត្រឡប់ទៅខេត្តហាណាម ក្រោយកូវីដ-១៩ផ្ទុះខ្លាំងនៅកោះតៃវ៉ាន់។ ... Read More »
ស្នូរផ្ទុះយ៉ាងខ្លាំងបណ្តាលឲ្យអគារកម្ពស់៣ជាន់នៅបង់ក្លាដែសបាក់ស្រុត ស្លាប់និងរបួស៦០នាក់
កម្លាំងប៉ូលិសបង់ក្លាដែស បានឱ្យដឹងថា មានមនុស្ស៧នាក់ស្លាប់ និងជាង៥០នាក់រងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់បាក់ស្រុតអគារកម្ពស់៣ជាន់ ដោយសារតែការផ្ទុះហ្គាសនៅកណ្តាលរដ្ឋធានី បង់ក្លាដែសកាលពីថ្ងៃទី ២៧ខែមិថុនា ។ ហេតុការណ៍ផ្ទះហ្គាសដ៏ខ្លាំងក្លានេះបានកើតឡើងនៅក្នុងតំបន់ Moghbazar ក្នុងរដ្ឋធានី Dhaka ។ មូលហេតុដែលបណ្តាលឲ្យផ្ទុះនេះ ... Read More »
វៀតណាម៖ បន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មី ចំនួន៣៦៨ករណីបន្ថែមទៀត, ខណៈរកឃេីញ ២៤៥នាក់នៅទីក្រុងហូជីមិញ
អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃអាទិត្យទី២៧ ខែមិថុនា ឆ្នាំ២០២១ បានចុះផ្សាយថា អាជ្ញាធរវៀតណាម បានប្រកាសរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន៣៦៨ករណីបន្ថែមទៀត ក្នុងនោះ០៩ករណីជានាំចូល និង ៣៥៩ករណីទៀតជាករណីសហគមន៍។អាជ្ញាធរវៀតណាម បានបញ្ជាក់ថា ក្នុងចំណោមករណីសហគមន៍ទខាងលើនេះ ... Read More »
ខ្សែបម្រើស្លាប Ivan Perisic របស់ក្រូអាតធ្វើតេស្តវិជ្ជមាន Covid-19
កីឡាករ Ivan Perisic របស់ក្រូអាតបានធ្វើតេស្តវិជ្ជមានជំងឺ Covid-19 ហើយនឹងខកខានការប្រកួតយូរ៉ូ ២០២០ នៅថ្ងៃចន្ទនេះជាមួយក្រុមអេស្ប៉ាញនៅទីក្រុង Copenhagen។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៨ មិថុនា ឆ្នាំ២០២១។ ... Read More »
ពលរដ្ឋកូរ៉េខាងជើងព្រួយបារម្ភក្រោយឃើញមេដឹកនាំ គីម ជុងអ៊ុនស្រកទម្ងន់ខ្លាំង
សារព័ត៌មានរ៉យទ័របានផ្សាយថា ពលរដ្ឋកូរ៉េខាងជើងបានបង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងក្រោយពីឃើញមេដឹកនាំ គីម ជុងអ៊ុន ស្រកទម្ងន់ខ្លាំង។ ចំណែកប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង ក៏បានតាមដានរាល់សកម្មភាពរបស់មេដឹកនាំគីម ជុងអ៊ុនផងដែរ។ ពលរដ្ឋកូរ៉េខាងជើងមួយរូបរស់នៅទីក្រុងព្យុងយ៉ាងបាននិយាយទៅកាន់សារព័ត៌មានជាតិកូរ៉េខាងជើងថា ក្រោយការមើលឃ្លីបវីដេអូពេលថ្មីៗនេះបង្ហាញឲ្យឃើញថា ពលរដ្ឋកូរ៉េខាងជើង ពិតជាមានការរន្ធត់ចិត្តចំពោះការស្រកទម្ងន់យ៉ាងខ្លាំង របស់មេដឹកនាំគីម ជុងអ៊ុន ។ ... Read More »
ទីតាំងទាហានអាកាសឥណ្ឌាត្រូវយន្តហោះគ្មានមនុស្សបើកវាយប្រហារ
នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ពេលវេលាក្នុងតំបន់ ទីតាំងបច្ចេកទេសនៃអាកាសយានដ្ឋានទាហានអាកាស Jammu ឥណ្ឌា បានរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកមិនស្គាល់អត្តសញ្ញាណ បណ្តាលឲ្យបុគ្គលិក២នាក់រងរបួសស្រាល។ ប៉ូលិសក្នុងតំបន់បានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើកមិនស្គាល់អត្តសញ្ញាណបានទម្លាក់គ្រាប់ បែកទៅលើទីតាំងទាហានអាកាស គឺជាសកម្មភាពវាយប្រហារភេរវកម្ម ។ សារព័ត៌មាន Time ... Read More »
អាមេរិក៖ វាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋានរបស់ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៉ីរ៉ង់ នៅស៊ីរី និងអ៉ីរ៉ាក់
អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ បានដកស្រង់ចេញផ្សាយពីមន្រ្តីយោធាសហរដ្ឋអាមេរិក បានអះអាងថា ជាការឆ្លើយតបទៅនឹងការវាយប្រហារដោយយន្ដហោះដ្រូនប្រឆាំងយោធាអាមេរិកនៅអ៉ីរ៉ាក់ ខ្លួនបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋានរបស់ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៉ីរ៉ង់ នៅក្នុងប្រទេសអ៉ីរ៉ាក់ និងស៊ីរី។ ជាក់ស្ដែងនៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយដោយយោធាអាមេរិក បានឱ្យដឹងកាលពីថ្ងៃអាទិត្យម្សិលមិញនេះថា៖ ... Read More »
UEFA អនុញ្ញាតឲ្យមានទង់ជាតិពណ៌ឥន្ទនូក្នុងពហុកីឡដ្ឋានសម្រាប់ការប្រកួតរវាងហុល្លង់នឹងសាធារណរដ្ឋឆេក
សហព័ន្ធបាល់ទាត់ Uefa បានឲ្យដឹងថា ទង់ជាតិឥន្ទនូត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងពហុកីឡដ្ឋានសម្រាប់ការប្រកួតវគ្គ១៦ក្រុមចុងក្រោយរបស់ប្រទេសហូឡង់ជាមួយសាធារណរដ្ឋឆេកនៅទីក្រុង Budapest បន្ទាប់ពីមានសេចក្តីរាយការណ៍ថា វត្ថុទាំងនោះមិនត្រូវបានអនុញ្ញាតឲ្យមាន និងត្រូវបានរឹបអូស។ យោងតាមការផ្សាយរបស់ BBC Sport បានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយហូឡង់បានរាយការណ៍ថាអ្នកគាំទ្រកំពុងត្រូវបានគេប្រាប់មិនឱ្យយកនិមិត្តសញ្ញាពណ៌ឥន្ទនូចូលទៅក្នុងដី ឬតំបន់អ្នកគាំទ្រ។ ប៉ុន្តែ ... Read More »
អតីតម្ចាស់ជើងឯកព័រទុយហ្គាល់ធ្លាក់ត្រឹមវគ្គ១៦ក្រុមក្រោមស្នាដៃបែលហ្ស៊ិក ខណៈក្រុមខ្លាំងហុល្លង់ក៏បរាជ័យក្រោមថ្វីជើងក្រុមសាធារណរដ្ឋឆេកដែរ
ក្រុមខ្លាំង និងជាក្រុមការពារតំណែងជើងឯកយូរ៉ូចាស់ ព័រទុយហ្គាល់បានធ្លាក់ចេញពីការប្រកួតហើយត្រឹមវគ្គ១៦ក្រុមចុងក្រោយ កាលពីយប់មិញ ក្រោមថ្វីជើងក្រុមខ្លាំងបែលហ្ស៊ិកក្នុងលទ្ធផល១ទល់០។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៨ មិថុនា ឆ្នាំ២០២១។ ១គ្រាប់របស់ក្រុមបែលហ្ស៊ិករកបានដោយកីឡាករ Thorgan Hazard នៅនាទីទី៤២ ... Read More »
ស្ថានភាពកូវីដ-១៩ និងការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅទូទាំងពិភពលោក
គិតត្រឹមយប់ថ្ងៃទី២៧ខែមិថុនា នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ-១៩ សរុបជាង១៨១លាននាក់ និងស្លាប់ជាង ៣,៩លាននាក់ ។ ជាមួយគ្នានេះដែរក៏មានអ្នកជាសះស្បើយជាង១៦៦លាននាក់ផងដែរ។ តំបន់អាស៊ី មានករណីឆ្លងសរុប ជាង៥៥,៣លាននាក់ និងស្លាប់ ជាង ៧៨៣ពាន់នាក់។ តំបន់អឺរ៉ុបឆ្លងសរុបជាង ៤៧,៧លាននាក់ ... Read More »
បារាំងចាប់ផ្តើមបោះឆ្នោតតំបន់(ឃុំសង្កាត់)ជុំទីពីរ
នៅថ្ងៃទី២៧ខែមិថុនា ពលរដ្ឋបារាំងបាននាំគ្នាទៅបោះឆ្នោតតំបន់ ជុំទីពីរ។ ការបោះឆ្នោតត្រូវបានគេចាត់ទុកថានឹងធ្វើឲ្យផ្លាស់ប្តូរតុល្យភាពអំណាចនៅក្នុងប្រទេសបារាំង មុនពេលបោះឆ្នោត ប្រធានាធិបតីនៅឆ្នាំ២០២២។ ខុសពីការបោះឆ្នោតជុំទីមួយកាលពីថ្ងៃទី២០ខែមិថុនាកន្លងមក ពលរដ្ឋបារាំងទៅបោះឆ្នោតជុំទីពីរ ច្រើនជាងជុំទីមួយ។ តាំងពីព្រឹក ពលរដ្ឋជាច្រើននៅទីក្រុងប៉ារីស បានទៅកាន់ការិយាល័យបោះឆ្នោត រង់ចាំការិយាល័យបើកទ្វារដើម្បីបានចូលបោះឆ្នោតមុនគេ។ លទ្ធផលបោះឆ្នោតជុំទីមួយ បានបង្កការខកចិត្តយ៉ាងខ្លាំងដល់គណបក្សរបស់ប្រធានាធិបតី ... Read More »
ថៃបញ្ជូនកម្លាំងទាហានទៅតាមដានការបិទខ្ទប់កម្មករសំណង់ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩
នាយករដ្ឋមន្ត្រីថៃ បានចេញបញ្ជាបិទការដ្ឋានសំណង់រាប់រយកន្លែង ហើយបញ្ជូនកម្លាំងទាហានទៅត្រួតពិនិត្យការអនុវត្តច្បាប់ ទប់ស្កាត់កម្មករវិលត្រឡប់ទៅស្រុកវិញដោយខ្លាចនាំយកវីរុសទៅចម្លងនៅតំបន់ផ្សេងៗ។ កម្មករសំណង់ទាំងអស់ដែលត្រូវឡោមព័ទ្ធឲ្យនៅក្នុងផ្ទះគឺទទួលបានប្រាក់ខែ៥០% ផងដែរ។ នាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធ ចាន់អូចា បានលើកឡើងថា «សូមអនុវត្តការបិទខ្ទប់រយៈពេល១ខែឱ្យបានល្អបំផុត ហើយអ្វីគ្រប់យ៉ាងនឹងផ្លាស់ប្តូរក្នុងរយៈពេល១ខែក្រោយមក»។ នាយករដ្ឋមន្ត្រីថៃក៏បានច្រានចោលពាក្យចចាមអារ៉ាមថា នឹងបិទខ្ទប់ទីក្រុងបាងកកទាំងមូល។ លោកនាយករដ្ឋមន្ត្រីថៃបញ្ជាក់ថា នៅចំពោះមុខ ... Read More »
ព្រះវិហារកាតូលិកពីរកន្លែងនៅកាណាដារងការឆាបឆេះគួរឲ្យសង្ស័យ
តាមអ្នកសារព័ត៌មានTTXVN ប្រចាំនៅទីក្រុង Ottawa បានឱ្យដឹងថា កម្លាំងប៉ូលិសកាណាដាបានបើកការស្រាវជ្រាវ ក្រោយពីមានព្រះវិហារកាតូលិកពីរទៀតនៅខេត្ត British Columbia រងការឆាបឆេះនៅព្រឹកថ្ងៃទី ២៦ខែមិថុនាឆ្នាំ២០២១(ពេលវេលាក្នុងតំបន់)។ កម្លាំងប៉ូលិសកាណាដា បានឱ្យដឹងថា អគ្គិភ័យឆាបឆេះនៅវេលាម៉ោង ៣និង៥២នាទីព្រឹកថ្ងៃទី ២៦ខែមិថុនា ... Read More »
ថៃ៖ ដើម្បីទប់ទល់ការរាតត្បាតកូវីដ-១៩ ប្រកាសអំពីវិធានការរឹតត្បិតថ្មីៗទៀត សម្រាប់ទីក្រុងបាងកក និងបណ្តាខេត្តជុំវិញនោះ
អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់ចេញផ្សាយពីសេចក្តីប្រកាសរបស់រដ្ឋាភិបាលថៃ នៅថ្ងៃអាទិត្យ ទី២៧ ខែមិថុនា ឆ្នាំ២០២១នេះថា៖ រដ្ឋាភិបាលថៃ ដើម្បីព្យាយាមទប់ទល់ការឆ្លងរាលដាលនៃជំងឺ COVID-19 បានប្រកាសអំពីវិធានការរឹតត្បិតថ្មីៗទៀត ដែលផ្តោតនៅរាជធានីបាងកក និងខេត្តជុំវិញនោះ។ ជាក់ស្ដែងនៅក្នុងសេចក្តីប្រកាសរបស់រដ្ឋាភិបាលថៃ ... Read More »
រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេសលាលែងចេញពីតំណែង ក្រោយបែកធ្លាយរូបភាពថើបស្រីស្នេហ៍
លោក Matt Hancock រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេសបានប្រកាសលាលែងចេញពីតំណែង ក្រោយពេលលោកថើបស្រីស្នេហ៍ ហើយត្រូវកាមេរ៉ាសម្ងាត់លួចថតបាន បង្ហោះជាសាធារណៈ។ ការឱបថើបស្រីស្នេហ៍គឺជាការបំពានច្បាប់ទប់ស្កាត់ការឆ្លងកូវីដ-១៩។ សារព័ត៌មាន The Sun របស់អង់គ្លេសបានផ្សាយថា រូបភាពដែលលោក Matt Hancock ... Read More »
គ្រោះថ្នាក់បាល់ឡុងហោះនៅអាមេរិក ស្លាប់៥នាក់
មន្ត្រីក្នុងតំបន់បានឱ្យដឹងថា មានមនុស្ស៥នាក់ស្លាប់ ក្នុងនោះមានបុរស៣នាក់ស្ត្រី២នាក់នៅក្នុងហេតុការណ៍គ្រោះថ្នាក់បាល់ឡុងហោះនៅតំបន់ Albuquerque រដ្ឋ New Mexico សហរដ្ឋអាមេរិក។ មន្ត្រីក្នុងតំបន់បានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅព្រឹកថ្ងៃទី ២៦ខែមិថុនា(ពេលវេលានៅអាមេរិក) ក្រោយពីបាល់ឡុងហោះ ទាក់ខ្សែភ្លើងបណ្តាលឲ្យកន្ត្រកដឹកមនុស្សធ្លាក់ចុះក្រោមពីកម្ពស់ ៣០,៥ម៉ែត្រ ធ្លាក់ចំរបាំងទ្រូងផ្លូវ ... Read More »
វៀតណាម៖ សម្រេចឱ្យអ្នកដំណើរបរទេសណាដែលចាក់វ៉ាក់សាំងគ្រប់ដូស នឹងត្រូវកាត់បន្ថយការធ្វើចត្តាឡីស័កមកត្រឹម៧ថ្ងៃ
អន្តរជាតិ៖ បើតាមសារព័ត៌មាន VNexpress នៅថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១ បានចុះផ្សាយថា ប្រទេសវៀតណាម បានសម្រេចចិត្តកាត់បន្ថយរយៈពេលនៃការធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរបរទេសដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 បានគ្រប់ចំនួន ពីរយៈពេល ២១ថ្ងៃ ... Read More »
វាយប្រហារដោយកាំបិតនៅអាល្លឺម៉ង់ មនុស្ស៩នាក់ស្លាប់និងរបួស
មានមនុស្ស៣នាក់ស្លាប់និង៥នាក់រងរបួសក្នុងការវាយប្រហារដោយកាំបិតនៅតំបន់ភាគខាងត្បូង នៃប្រទេសអាល្លឺម៉ង់ នាយប់ថ្ងៃទី២៥ខែមិថុនា ។ ជនដៃដល់គឺជាជនអន្តោប្រវេសន៍មកពីប្រទេសសូម៉ាលី ។ កម្លាំងប៉ូលិស បានចាប់ខ្លួនជនដៃដល់ស្ថិតនៅក្នុងតំបន់ Wuerzburg ក្រោយកម្លាំងប៉ូលិសបាញ់មួយគ្រាប់ចំភ្លៅជនដៃដល់។ គ្រាប់កាំភ្លើងនោះមិនគំរាមកំហែងដល់អាយុជីវិតមនុស្សនោះឡើយ។ មន្ត្រីក្នុងតំបន់បានឱ្យដឹងក្រោយពេលទៅកាន់កន្លែងកើតហេតុថា «មានមនុស្ស៣នាក់ស្លាប់ និង៥នាក់រងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយមិទាន់ដឹងពីស្ថានភាពយ៉ាងណានោះឡើយ។ ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច