ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ចិនបន្តនាំមុខមេដាយក្នុងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកទីក្រុងតូក្យូគិតត្រឹមរសៀលថ្ងៃទី២ កញ្ញានេះ

ការប្រកួតកីឡាប៉ារ៉ាឡាំពិកទីក្រុងតូក្យូ ប្រទេសជប៉ុនគិតត្រឹមរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រព្រឹត្តទៅដោយរលូន ដែលមកដល់ពេលនេះសាធារណរដ្ឋប្រជាមានិតចិន កំពុងតែឈានមុខគេក្នុងការដណ្តើមមេដាយក្នុងប្រភេទកីឡានេះ។ ប្រទេសចិនដណ្តើមបានមេដាយសរុប១៥៥គ្រឿង ក្នុងនោះមេដាយមាសមាន៧៤គ្រឿង, ប្រាក់៤៤គ្រឿង និងមេដាយសំរិទ្ធិ៣៧គ្រឿង ខណៈចំណាត់ថ្នាក់លេខ២គឺប្រទេសអង់គ្លេសទទួលបានមេដាយសរុប៩០គ្រឿង ក្នុងនោះមេដាយមាស៣២គ្រឿង, ប្រាក់២៦គ្រឿង និងមេដាយសំរិទ្ធិ៣២គ្រឿង។ ... Read More »

កូរ៉េខាងត្បូង ផ្តល់សងធាតុទាហានស្លាប់ក្នុងសង្គ្រាមឲ្យទៅចិនវិញ

នៅថ្ងៃទី ២ខែកញ្ញា កម្លាំងទាហានកូរ៉េខាងត្បូង បានសម្រេចប្រគល់សងធាតុទាហានចិន១០៩នាក់ដែលស្លាប់នៅក្នុងសង្គ្រាម ឧបទ្វីបកូរ៉េ ឆ្នាំ ១៩៥០-១៩៥៣។ ពិធីប្រគល់ធាតុធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិ Incheon ។ ចូលរួមនៅក្នុងពិធីប្រគល់សងធាតុទាហានចិន មានរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Park Jae-min ... Read More »

Cristiano Ronaldo បំបែកឯតទគ្គកម្មពិភពលោកដោយរកបាន១១១គ្រាប់សម្រាប់ជម្រើសជាតិ

ខ្សែប្រយុទ្ធ Cristiano Ronaldo បានបំបែកឯតទគ្គកម្មពិភពលោកសម្រាប់ការស៊ុតបាល់បញ្ចូលទីក្នុងក្រកួតបាល់ទាត់អន្តរជាតិបុរស ខណៈដែលរូបគេបានរកគ្រាប់បាល់ទី១១០ និងទី១១១របស់គាត់សម្រាប់ក្រុមព័រទុយហ្គាល់ក្នុងជ័យជម្នះក្នុងការប្រកួតជម្រុះ World Cup តំបន់អឺរ៉ុប ក្នុងលទ្ធផល ២-១ លើក្រុមសាធារណរដ្ឋអៀរឡង់។ កីឡាករវ័យ៣៦ឆ្នាំរូបនេះបានរកគ្រាប់បាល់ចុងម៉ោង២គ្រាប់ដើម្បីបំបែក និងពង្រីកកំណត់ត្រាបន្ទាប់ពីគាត់បានស៊ុតបាល់ប៉េណាល់ទីសង្គ្រោះដោយអ្នកចាំទី Gavin ... Read More »

ប្រទេសដែលអនុវត្តច្បាប់តានតឹងបំផុតលើពិភពលោកសម្រាប់ការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩

ប្រទេសអារ៉ាប់ប៊ី សាអូឌីត បានសមជាមួយទិដ្ឋភាពកម្លាំងសន្តិសុខ ដើរល្បាតនៅក្នុងមជ្ឈមណ្ឌលផ្សារទំនើប ហើយតែងតែស្នើដល់ពលរដ្ឋបង្ហាញកាតចាក់វ៉ាក់សាំង គ្រប់ពេលវេលា ។ ក្នុងពេលដែលប្រទេសជុំវិញពិភពលោក បានបិទទ្វារ ឬអនុវត្តការរឹតត្បិត ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ បំប្លែងថ្មីដែលតា។ ប្រទេសអារ៉ាប៊ីសាអូឌីត បានប្តេជ្ញាក្នុងការអនុវត្តយុទ្ធសាស្ត្រចាក់វ៉ាក់សាំងជូនពលរដ្ឋទាំងអស់ ដើម្បីរក្សាការបើកទ្វារសេដ្ឋកិច្ចរបស់ខ្លួន។ ... Read More »

ទីក្រុងញូវយ៉កប្រកាសអាសន្នពីគ្រោះទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងក្រោយពីមានព្យុះ Ida(មានវីដេអូ)

នេះជាលើកទីមួយហើយដែលក្រសួងព្យាករណ៍អាកាសធាតុអាមេរិក បានប្រកាសអាសន្នពីគ្រោះទឹកជំនន់។ តាមការព្យាករមានភ្លៀងធ្លាក់ខ្លាំងដែលមានកម្រិតចាប់ពី៧៦-១២៧មិល្លីម៉ែត្រក្នុងមួយម៉ោង ។ នៅថ្ងៃទី១ ខែកញ្ញា ក្រសួងព្យាករណ៍អាកាសធាតុអាមេរិកបានប្រកាសអាសន្នជាលើកដំបូងពីគ្រោះទឹកជំនន់នៅទីក្រុងញូវយ៉កនិងតំបន់ភាគខាងជើងរដ្ឋ New Jersey បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ។ ការប្រកាសអាសន្នពីគ្រោះទឹកជំនន់នេះគឺមិនដែលកើតមាននៅទីក្រុងញូវយ៉កនោះឡើយ។ នេះគឺជាលើកទីមួយហើយដែលក្រសួងព្យាករណ៍អាកាសធាតុ អាមេរិកប្រកាសអាសន្ន ក្រោយពីមានការព្យាករពីកម្រិតទឹកភ្លៀងកើនឡើងខ្ពស់ដល់ទៅជាង១០០ ... Read More »

Barcelona ចុះកុងត្រាជាមួយ De Jong ពី Sevilla ក្នុងលក្ខខណ្ឌខ្ចីជើង

ក្លិប Barcelona បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លិប Sevilla ដើម្បីចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធសញ្ជាតិហូឡង់ Luuk de Jong ក្នុងកិច្ចសន្យាខ្ចីរយៈពេល១រដូវជាមួយនឹងជម្រើសនៃការផ្ទេរជាអចិន្ត្រៃយ៍។ ខ្សែប្រយុទ្ធ de Jong មានវ័យ៣១ឆ្នាំបានមកដល់កីឡដ្ឋាន Camp ... Read More »

ចិនអំពាវនាវឱ្យមានការស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្គ្រាមរបស់អាមេរិកនិងណាតូនៅអាហ្វហ្គានីស្ថាន

អ្នកនាំពាក្យក្រសួងការបរទេសចិន បានអំពាវនាវឲ្យបើកការស្រាវជ្រាវ លើបទល្មើសឧក្រិដ្ឋកម្មសង្គ្រាមរបស់អាមេរិក និងណាតូនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលបានធ្វើឲ្យពលរដ្ឋរាប់សិបម៉ឺននាក់ស្លាប់។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin នៅថ្ងៃទី ១ខែកញ្ញាបានអំពាវនាវឲ្យបើកការស៊ើបអង្កេតលើករណីសម្លាប់ពលរដ្ឋស្លូតត្រង់អាហ្វហ្គានីស្ថាន ក្នុងសង្គ្រាមបង្កឡើងដោយអាមេរិកនិងណាតូ។ សារព័ត៌មាន RT បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសចិន ... Read More »

អាមេរិកបោះចោលវ៉ាក់សាំង ១៥លានដូស ខណៈប្រទេសក្រីក្រមិនទាន់មានវ៉ាក់សាំងចាក់ជូនពលរដ្ឋ

តួលេខថ្មីបំផុតបានបង្ហាញឲ្យឃើញថា ការចាក់វ៉ាក់សាំងនៅអាមេរិក នៅត្រឹង ដោយសារតែពលរដ្ឋមួយចំនួនធំបានចាក់វ៉ាក់សាំងរួចរាល់ ។ ក្នុងពេលនេះ អាមេរិកបានបោះបង់ចោលវ៉ាក់សាំងរហូតដល់ទៅ១៥លានដូស ដែលជាចំនួនយ៉ាងច្រើន ខណៈប្រទេសក្រីក្រមិនទាន់មានវ៉ាក់សាំង ចាក់ជូនពលរដ្ឋផង។ តាមតួលេខរបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងអាមេរិក CDC បានបញ្ជាក់ថា ទីតាំងចាក់វ៉ាក់សាំងនានានៅអាមេរិក មិនសូវមានពលរដ្ឋទៅចាក់ឡើយ ... Read More »

កីឡាករបាល់ទាត់ដែលមានប្រាក់ឈ្នួលខ្ពស់បំផុតទាំង១០នៅលើពិភពលោកក្នុងឆ្នាំ២០២១

នៅក្នុងបញ្ជីកីឡាករបាល់ទាត់ដែលមានប្រាក់ឈ្នួលច្រើនជាងគេបំផុតលើពិភពលោកគឺតារាឆ្នើមនៅ La Liga ៣រូបជាប់ចំណាត់ថ្នាក់កំពូលទាំង១០ ខណៈដែលចលនាថ្មីៗបានផ្លាស់ប្តូរលំដាប់នៃបញ្ជីឈ្មោះទាំងនេះ។ តួលេខទាំងនេះត្រូវបានប្រមូលដោយទិន្នន័យដែលត្រូវបានបំលែងទៅជាប្រាក់ដុល្លារ។ ទិន្នន័យនេះគឺជាប្រាក់មុនពេលបង់ពន្ធ ហើយមិនរាប់បញ្ចូលថ្លៃបន្ថែមការទូទាត់ ឬប្រាក់រង្វាន់ទេ។ លើសពីនេះទាំងនេះគឺជាកីឡាករដែលមានប្រាក់ឈ្នួលមូលដ្ឋានច្រើនបំផុតមិនចាំបាច់អ្នកដែលរកបានច្រើនបំផុតដូចជាការឧបត្ថម្ភ និងកិច្ចព្រមព្រៀងគាំទ្រក៏មិនត្រូវបានបញ្ចូលដែរ។ ខាងក្រោមនេះគឺជាឈ្មោះកីឡាករដែលទទួលបានប្រាក់ឈ្នួលច្រើនជាងគេទាំង១០រូបប្រចាំឆ្នាំ២០២១នេះ៖ ១០–Robert Lewandowski (Bayern ... Read More »

កូវីដ-១៩ ៖ ជប៉ុនរកឃើញអ្នកវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី Mu ២ករណី

កាលពីថ្ងៃទី៣១ ខែសីហា អង្គការសុខភាពពិភពលោក WHO បានប្រកាសថា វីរុសកូវីដ-១៩ បំប្លែងថ្មី B.1.621 ឬហៅថាវីរុសបំប្លែងថ្មី Mu ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីវីរុសបំប្លែងថ្មីដែលគួរឲ្យព្រួយបារម្ភបំផុត ដោយសារតែវីរុសនេះមានសមត្ថភាពសុំាជាមួយវ៉ាក់សាំង។ តាមសារព័ត៌មាន TTXVNបានឱ្យដឹងថា នៅទីក្រុងតូក្យូ ... Read More »

វៀតណាមរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន១១.៤៣៤នាក់ក្នុងមួយថ្ងៃ ចំណែកWHO ស្នើប្រទេសអ្នកមានចែកវ៉ាក់សាំងដល់ប្រទេសក្រីក្រផង

ក្រសួងសុខាភិបាលវៀតណាម នៅយប់ថ្ងៃទី១ខែកញ្ញា បានប្រកាសថា បានរកឃើញករណីឆ្លងកូវីដ-១៩ចំនួន ១១.៤៣៤នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងមក ក្នុងនោះទីក្រុងហូជីមិញឆ្លងច្រើនជាងគេ មានជាង៥ពាន់នាក់។ ជាមួយគ្នានេះដែរ ក៏មានអ្នកជំងឺកូវីដ-១៩ជាសះស្បើយចំនួន ៩.៨៦២នាក់ដែរ ។ ក្នុងពេលនេះដែរវៀតណាមបានចាក់វ៉ាក់សាំងជូនពលរដ្ឋបានសរុប ជាង២០,២លានដូសហើយ ក្នុងនោះមានជាង២,៧លានដូសចាក់រួចរាល់ពីរដូស ... Read More »

បារាំងជិតរួចផុតពីរលកកូវីដ-១៩លើកទី៤ហើយ

ស្ថានភាពនៃការឆ្លងរាលដាលកូវីដ-១៩ នៅក្នុងប្រទេសបារាំងមានភាពល្អប្រសើរជាងមុន ដោយមិនមានករណីឆ្លងច្រើនទៀតឡើយ។ ពលរដ្ឋកំពុងតែវិលត្រឡប់ទៅធ្វើការនិងចូលរៀនវិញ ក្រោយការឈប់សម្រាករដូវក្តៅ បើទោះបីការឆ្លងកូវីដ-១៩លើកទី៤មិនទាន់ចប់ក្តី តែមានភាពល្អប្រសើរជាងមុន។ ក្រសួងសុខាភិបាលបារាំងបានបញ្ជាក់ថា ក្នុងរយៈពេលមួយសប្តាហ៍កន្លងមក ចំនួនអ្នកឆ្លងកូវីដ-១៩ត្រូវចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមានប្រមាណតែជាង៥ពាន់នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ គឺថយចុះដល់ទៅជិតពាក់កណ្តាលបើប្រៀបធៀបនឹងសប្តាហ៍កន្លងមក ដែលមានករណីចូលមន្ទីរពេទ្យដល់ទៅជិត១ម៉ឺននាក់។ ចំណែកអ្នកឆ្លងសរុបនៅទូទាំងប្រទេសបារាំងនៅថ្ងៃទី៣១ខែសីហា ក៏បានថយចុះក្រោម២ម៉ឹននាក់ក្នុងមួយថ្ងៃ ដែលជាចំនួនទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលមួយខែកន្លងមក។ ... Read More »

អភិបាលខេត្តភូកេតទទួលស្គាល់ពីវិបត្តិកូវីដ-១៩នៅលើកោះនេះ

អភិបាលខេត្តភូកេត បានប្រកាសទទួលស្គាល់ថា ការឆ្លងកូវីដ-១៩ថ្មីនៅលើកោះរមណីយដ្ឋានបានឈានដល់ដំណាក់កាលវិបត្តិ។ ការប្រកាសទទួលស្គាល់បែបនេះកើតឡើងក្រោយពេលដែលបណ្តាក្រុមហ៊ុនអំពាវនាវឲ្យមានវិធានការទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ សារព័ត៌មាន Bangkok Post បានបានដស្រង់សម្តីអភិបាលខេត្តភូកេតលោកNarong Woonciew ដែលបានបញ្ជាក់នៅថ្ងៃទី១ខែកញ្ញាថា «ក្រោយពេលមានករណីឆ្លងកូវីដ-១៩រហូតដល់ទៅជាង២០០នាក់ក្នុងមួយថ្ងៃ យើងចាំបាច់ត្រូវតែមានវិធានការទប់ស្កាត់ការឆ្លងឲ្យបានល្អជាងនេះ» ។ នៅថ្ងៃទី៣១ខែសីហា ... Read More »

ពលរដ្ឋអាហ្វហ្គានីស្ថានភៀសខ្លួនដោយថ្មើរជើងតាមផ្លូវគោក ក្រោយផ្អាកការជម្លៀសតាមយន្តហោះ

នៅពេលនេះមិនមានជើងហោះហើរបរទេសដើម្បីជម្លៀសពលរដ្ឋចេញពីប្រទេសអាហ្វហ្គានីស្ថាននោះឡើយ។ ទាំងនោះហើយទើបធ្វើឲ្យពលរដ្ឋអាហ្វហ្គានីស្ថានបាននាំគ្នាព្យាយាមភៀសខ្លួនដោយថ្មើរជើងទៅកាន់តំបន់ព្រំដែនអាហ្វហ្គានីស្ថានជាប់ប្រទេសប៉ាគីស្ថាន ។ ក្រោយកម្លាំងទាហានអាមេរិកនិងសម្ពន្ធមិត្តដកខ្លួនចេញពីអាហ្វហ្គានីស្ថាន ហើយជើងហោះហើរស៊ីវិលមិនទាន់ដំណើរការឡើងវិញនោះ នៅពេលនេះ ក្រុមតាលីបង់កំពុងតែពិភាក្សាជាមួយប្រទេសកាតារ តួកគីដើម្បីដំណើរការអាកាសយានដ្ឋានទីក្រុងកាប៊ុល ហើយកិច្ចពិភាក្សានោះអាចនឹងប្រើពេលវេលាជាច្រើនសប្តាហ៍ទៀត។ ដោយមិនមានមធ្យោបាយធ្វើដំណើរតាមដែនអាកាសពលរដ្ឋអាហ្វហ្គានីស្ថានបានសម្រេចភៀសខ្លួនទៅកាន់ព្រំដែនជាប់ប្រទេសប៉ាគីស្ថាន។ លោក Anas Haqqani សមាជិកនៃគណៈកម្មាធិការនយោបាយរបស់ក្រុមតាលីបង់បានឱ្យដឹងថាអាកាសយានដ្ឋានទីក្រុងកាប៊ុលនឹងដំណើរការឡើងវិញក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ។ ... Read More »

Atletico Madrid ចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Antoine Griezmann ពីក្រុម Barcelona ក្នុងលក្ខខណ្ឌខ្ចីជើង

ក្លិបជើងឯកលីគកំពូលអេស្ប៉ាញ La Liga Atletico Madrid បានចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Antoine Griezmann ពីក្លិប Barcelona វិញក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល១ឆ្នាំ។ ក្រុម Atletico នឹងសងប្រាក់ឈ្នួលរបស់កីឡាករ ហើយមានលក្ខខណ្ឌជាកាតព្វកិច្ចដើម្បីធ្វើឱ្យការផ្ទេរជាអចិន្ត្រៃយ៍ផងដែរ។ ... Read More »

ឥណ្ឌូនេស៊ីបើកទ្វារសាលារៀនឡើងវិញ ក្រោយពីមានករណីឆ្លងកូវីដ-១៩ថយចុះ

ក្រោយរយៈពេលជាងមួយឆ្នាំបិទទ្វារសាលារៀនដោយសារតែការឆ្លងកូវីដ-១៩កើនឡើងខ្ពស់នោះ នៅពេលនេះឥណ្ឌូនេស៊ីបានចាប់ផ្តើមបើកទ្វារទទួលសិស្សឲ្យចូលរៀនវិញហើយក្រោយពីមានករណីឆ្លងកូវីដ-១៩ ថយចុះជាបន្តបន្ទាប់។ តាមសារព័ត៌មានAP បានផ្សាយថា សរុបមានសាលារៀនចំនួន៦១០កន្លែងដែលគ្រប់លក្ខខណ្ឌដើម្បីបើកទ្វារទទួលសិស្សចូលសិក្សាឡើងវិញ។ សាលារៀនទាំងនោះត្រូវធានាវិធានការទប់ស្កាត់ការឆ្លងកូវីដ-១៩ឲ្យបានល្អបំផុត។ ទន្ទឹមនឹងនោះការរៀនដោយផ្ទាល់និងបូកបញ្ចូលជាមួយការរៀនពីចម្ងាយ ហើយពេលវេលារៀននៅសាលានឹងកើនឡើងបន្តិចម្តងៗតាមការវាយតម្លៃស្ថានភាពនៃកូវីដ-១៩ របស់រដ្ឋាភិបាល។ ក្នុងពេលចូលសាលាដំបូង សិស្សសាលាបឋមសិក្សានឹងទៅសាលារៀន៣ថ្ងៃក្នុងមួយសប្តាហ៍។ ចំណែកសិស្សមធ្យមនឹងទៅសាលា៤ថ្ងៃក្នុងមួយសប្តាហ៍ និងសិស្សវិទ្យាល័យទៅសាលា៥ថ្ងៃក្នុងមួយសប្តាហ៍។ ពេលដំបូង ... Read More »

បន្ទាប់ពីខកខាន១ឆ្នាំ អ្នកគាំទ្ររំភើបចិត្តប្រជ្រៀតគ្នាមកទស្សនាផ្ទាល់ក្នុងកម្មវិធីប្រកួតតឺន្នីស US Open វិញ

អ្នកគាំទ្រដែលចូលរួមកម្មវិធី US Open កាលពីថ្ងៃអង្គារ ទី៣២ សីហាបានប្រឈមមុខនឹងការតម្រង់ជួរដ៏វែងនៅចំណុចត្រួតពិនិត្យសន្តិសុខរបស់ច្រកទ្វារធំដោយបង្ខំឱ្យអ្នកកាន់សំបុត្រខ្លះត្រូវរង់ចាំរហូតដល់ទៅពីរម៉ោងដើម្បីចូលទស្សនាការប្រកួត។ សមាគមកីឡាវាយតឺន្នីសសហរដ្ឋអាមេរិកដែលត្រួតពិនិត្យព្រឹត្តិការណ៍នេះបានទទួលស្គាល់ការពន្យារពេល ប៉ុន្តែបាននិយាយថា ការសម្រេចចិត្តដែលតម្រូវឲ្យអ្នកគាំទ្រចាក់វ៉ាក់សាំងមិនត្រូវបានអនុវត្តនៅឡើយទេ។ ការប្រកួតកីឡាវាយតឺន្នីសដែលបានធ្វើឡើងកាលពីឆ្នាំមុនចំពេលមានជំងឺរាតត្បាតកូវីដ-១៩ បានចាប់ផ្តើមប្រកួតឡើងវិញកាលពីថ្ងៃចន្ទដោយមានអ្នកទស្សនារាប់ពាន់នាក់ចូលមកទស្សនាកក្រើកទីលានក្នុងសង្កាត់ឃ្វីន ទីក្រុងញូវយ៉ក។ ការព្រួយបារម្ភអំពីការប្រែប្រួលនៃជំងឺកូវីដនៅតំបន់ជុំវីញទីក្រុងញូវយ៉ក ការិយាល័យរបស់អភិបាលក្រុង Bill ... Read More »

ទឹកប្រាក់ជាង៤៨.៥ពាន់លានដុល្លារបានចំណាយទៅលើការទិញដូរកីឡាករទូទាំងពិភពលោកក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយ

ទំហំទឹកប្រាក់ជាង៣៨ពាន់លានផោន (៤៨.៥ពាន់លានដុល្លារ) ត្រូវបានចំណាយលើថ្លៃផ្ទេរកីឡាករទូទាំងពិភពលោកក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះដោយក្លិបអង់គ្លេសនាំមុខគេក្នុងបញ្ជីអ្នកចំណាយធំ។ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានធ្វើការស្រាវជ្រាវយ៉ាងទូលំទូលាយអំពីការទិញដូរកីឡាករដែលបានកើតឡើងរវាងឆ្នាំ២០១១ និងឆ្នាំ២០២០ ។ ក្រុមមេឃខៀវ Manchester City និង Chelsea បាននាំមុខក្រុមដែលចំណាយច្រើនជាងគេដែលជាក្លិបពីរក្នុងចំណោមក្លិបទាំង១២នៅ Premier ... Read More »

ដោយបានអាវុធពីអាមេរិកបោះបង់ចោលនៅអាហ្វហ្គានីស្ថាន ក្រុមតាលីបង់មានអាវុធល្អជាងប្រទេសអ៊ុយក្រែនទៅទៀត

រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីលោក Sergei Shoigu បានឱ្យដឹងថា អាមេរិកបានបោះបង់ប្រព័ន្ធកាំជ្រួចមីស៊ីលបំពាក់លើស្មាប្រឆាំងរថក្រោះប្រភេទ Javelin នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ជាមួយនឹងអាវុធទាំងនោះ លោក Sergei Shoigu ជឿជាក់ថា ក្រុមតាលីបង់មានអាវុធល្អជាងប្រទេសអ៊ុយក្រែនទៅទៀត។ លោក Sergei ... Read More »

ក្រុមតាលីបង់អនុញ្ញាតឱ្យពលរដ្ឋដកប្រាក់ពីធនាគារបានតែ២០០ដុល្លារប៉ុណ្ណោះក្នុងមួយសប្តាហ៍

ក្រុមតាលីបង់ដែលកំពុងគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានបានចេញច្បាប់ឲ្យពលរដ្ឋដកប្រាក់ពីធនាគារបានតែ២០០ដុល្លារប៉ុណ្ណោះ ក្នុងរយៈពេលមួយសប្តាហ៍ ដោយសារតែសេដ្ឋកិច្ចប្រទេសជាតិស្ថិតនៅក្នុងដំណាក់កាលលំបាក និងប្រឈមអសន្តិសុខ។ សារព័ត៌មាន AP បានផ្សាយថា ជាមួយនឹងការកំណត់នោះ ពលរដ្ឋរាប់ពាន់នាក់បានតម្រង់ជួររង់ចាំដកប្រាក់ពីធនាគារជាតិអាហ្វហ្គានីស្ថាននៅទីក្រុងកាប៊ុល ។ ជាមួយគ្នានោះដែរ ប្រាក់ខែបុគ្គលិកជាច្រើនមិនទាន់បានបើកឲ្យនៅឡើយទេ។ លោក Mustafa បុគ្គលិកបម្រើការនៅទីក្រុងកាប៊ុលបានឱ្យដឹងថា ... Read More »

រៀបការរួមគ្នាដល់ទៅ២០០គូ នៅប្រទេសប៉េរូ ក្នុងរដូវកូវីដ-១៩(មានវីដេអូ)

កូវីដ-១៩ ក៏មិនអាចរារាំងពិធីរៀបការរួមគ្នាដល់ទៅ២០០គូក្នុងពេលតែមួយ នៅរដ្ឋធានី Lima ប្រទេសប៉េរូ នាថ្ងៃទី២៨ខែសីហា។ នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់គូស្នេហ៍ទាំង២០០គូនោះ អភិបាលក្រុង Lima លោក Jorge Munoz គឺជាអ្នករៀបចំកម្មវិធីរៀបការនោះឡើង។ គូស្នេហ៍ទាំងអស់ត្រូវឆ្លងកាត់ការធ្វើតេស្តរកកូវីដ-១៩ ដើម្បីទប់ស្កាត់ការឆ្លង ... Read More »

សិង្ហបុរីឱ្យអូស្ត្រាលីខ្ចីវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ដែលជិតផុតកំណត់

អូស្ត្រាលីបានខ្ចីវ៉ាក់សាំងចំនួន ៥សែនដូសពីប្រទេសសិង្ហបុរី ប្រភេទ Pfizer ដែលជិតផុតកំណត់ដើម្បីបំពេញតម្រូវការចាក់វ៉ាក់សាំងដល់ពលរដ្ឋឲ្យបានទាន់ពេល ខណៈដែលប្រទេសនេះកំពុងឆ្លងរាលដាលកូវីដ-១៩កើនឡើងខ្ពស់។ មេដឹកនាំប្រទេសទាំងពីរបានឱ្យដឹងថា អូស្ត្រាលីនឹងទទួលបានវ៉ាក់សាំង ចំនួន៥សែនដូសរបស់ក្រុមហ៊ុន Pfizer ពីប្រទេសសិង្ហបុរី ។ ក្រោយមកសិង្ហបុរីនឹងទទួលបានវ៉ាក់សាំងដូចចំនួនខាងលើនៅចុងឆ្នាំ២០២១នេះ ។ សារព័ត៌មាន ... Read More »

WHO បើកភ្លើងខៀវដល់បណ្តាប្រទេសចាក់វ៉ាក់សាំងដូសទី៣

អគ្គនាយកអង្គការWHO ប្រចាំនៅតំបន់អឺរ៉ុបលោក Hans Kluge កាលពីថ្ងៃទី៣០ខែសីហាបានប្រកាសថា ការចាក់វ៉ាក់សំាងដូសទីបីឬដូសជំរុញបន្ថែមគឺជាវិធីសាស្ត្រ ជួយរក្សាសុវត្ថិភាពដល់ពលរដ្ឋដែលងាយរងគ្រោះដោយសារកូវីដ-១៩។ ការប្រកាសខាងលើកើតឡើងក្រោយពេលដែលមានក្តីបារម្ភយ៉ាងខ្លាំងពីចំនួនករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ ចំណែកការចាក់វ៉ាក់សាំងនៅអឺរ៉ុបហាក់បីដូចជានៅទ្រឹងមិនទៅមុខសោះ។ តាមការប្រកាសរបស់ក្រុមហ៊ុន Pfizer/BioNTech វ៉ាក់សាំងដូសទីបី គឺជួយបង្កើតអង្គបដិប្រាណខ្ពស់ជាង ដូសទីពីរបានរហូតដល់ទៅ៣លើក។ ... Read More »

ថ្ងៃផុតកំណត់ក្នុងទីផ្សារដោះដូរកីឡាករនៅចក្រភពអង់គ្លេស និងអឺរ៉ុបនឹងបិទនៅចុងខែសីហានេះហើយ

ក្លិបនៅក្របខ័ណ្ឌ Premier League បានចំណាយជិត១ពាន់លានផោនក្នុងទីផ្សារដោះដូរកីឡាករដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅពេលដែលក្រុមបិសាចក្រហម Manchester United បានយល់ព្រមលើកិច្ចព្រមព្រៀងចុះហត្ថលេខាជាមួយកីឡាករ Cristiano Ronaldo ឡើងវិញមុនថ្ងៃកំណត់។ កីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយគូប្រជែង Manchester City ប៉ុន្តែព្រឹត្តិការណ៍គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃសុក្រសប្តាហ៍មុនបានឃើញ Ronaldo ... Read More »

Martinez និង Buendia ធ្វើដំណើរទៅអាហ្សង់ទីនដោយមានការអនុញ្ញាតពីក្លិបបើទោះបីជាមានការហាមឃាត់ក្នុងក្របខ័ណ្ឌ Premier League ក៏ដោយ

អ្នកចាំទី Emi Martinez និងខ្សែបម្រើ Emiliano Buendia របស់ក្រុម Aston Villa បានធ្វើដំណើរទៅជួបក្រុមជម្រើសជាតិអាហ្សង់ទីនមុនការប្រកួតជម្រុះ World Cup របស់ពួកគេ។ ក្របខ័ណ្ឌ Premier ... Read More »

ដោយសារកូវីដ-១៩ឆ្លងកើនឡើង ខ្ពស់ អាមេរិកត្រូវអឺរ៉ុបដកចេញពីបញ្ជី«សុវត្ថិភាព»

សហគមន៍អឺរ៉ុបបានសម្រេចលុបឈ្មោះអាមេរិក និងប្រទេសចំនួន៥ទៀតចេញពីបញ្ជីសុវត្ថិភាព ពីកូវីដ-១៩ ក្រោយពេលប្រទេសទាំងនោះមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ក្នុងរយៈពេលចុងក្រោយនេះ។ នៅថ្ងៃទី៣០ខែសីហា សហគមន៍អឺរ៉ុបបានស្នើដល់ប្រទេសជាសមាជិកទាំង២៧ប្រទេស អនុវត្តវិធានការកាត់បន្ថយការធ្វើដំណើរចុះឡើងចំពោះពលរដ្ឋអាមេរិក, អុីស្រាអែល , ម៉ុងតេណេក្រូ, លីបាណុន, ម៉ាសេដូនៀ, អៀរឡង់ខាងជើង និងកូសូវ៉ូ ... Read More »

រូបភាពទាហានចុងក្រោយបង្អស់របស់អាមេរិកកំពុងចាកចេញពីអាហ្វហ្គានីស្ថាន

ទាហានអាមេរិកបានបង្ហាញរូបភាពចុងក្រោយបង្អស់នៃកម្លាំងទាហានអាមេរិកឡើងយន្តហោះចាកចេញពីអាហ្វហ្គានីស្ថាននៅយប់ថ្ងៃទី៣០ ខែសីហា។ មន្ទីរបញ្ចកោណអាមេរិកបានប្រកាសថា ទាហានចុងក្រោយបង្អស់របស់អាមេរិកចាកចេញពីទីក្រុងកាប៊ុលមុនការគ្រោងទុកដល់ទៅ២៤ម៉ោង។ សារព័ត៌មាន Daily Mail របស់អង់គ្លេសបានផ្សាយថា កម្លាំងទាហានម្នាក់ចុងក្រោយគេបង្អស់ក្នុងចំណោមទាហាន១៨នាក់របស់អាមេរិកបានឡើងយន្តហោះចាកចេញពីទីក្រុងកាប៊ុល។ តាមការប្រកាសរបស់កម្លាំងទាហានអាមេរិកនៅលើបណ្តាញសង្គមTwitter បង្ហាញឲ្យឃើញថា មេទ័ពផ្កាយពីរ លោក Chris Donahue ... Read More »

Norwich City ចុះហត្ថលេខាយកខ្សែបម្រើ Normann របស់ន័រវែសពីក្លិប Rostov ក្នុងលក្ខខណ្ឌខ្ចីជើង

ក្លិប Norwich City បានចុះហត្ថលេខាជាមួយខ្សែបម្រើសញ្ជាតិន័រវែស Mathias Normann ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវពីក្លិបរុស្ស៊ី FC Rostov។ ចំណែកក្លិប Man City មានជម្រើសក្នុងការធ្វើកិច្ចព្រមព្រៀងសម្រាប់កីឡាករវ័យ២៥ឆ្នាំរូបនេះដែរដែលអាចនឹងមានការចរចានៅចុងបញ្ចប់រដូវកាលនេះ ។ ខ្សែបម្រើ ... Read More »

ក្រុមតាលីបង់បាញ់កាំភ្លើងអបអរសាទរអាមេរិកបញ្ចប់ការដកទាហានចេញពីអាហ្វហ្គានីស្ថាន(មានវីដេអូ)

ស្នូរកាំភ្លើងអបអរសាទរពេញទីក្រុងការប៊ុលនៃប្រទេសអាហ្វហ្គានីស្ថាន គឺជាស្នូរកាំភ្លើងបញ្ចប់ការឈរជើងរបស់កម្លាំងទាហានអាមេរិកនៅលើទឹកដីអាហ្វហ្គានីស្ថានរយៈពេល២០ឆ្នាំកន្លងមក។ សារព័ត៌មាន RT នៅព្រឹកថ្ងៃទី ៣១ខែសីហាបានផ្សាយថា មានស្នូរកាំភ្លើងជាច្រើនបានផ្ទុះឡើង តែមិនមែនជាអំពើហិង្សានោះឡើយគឺជាការបាញ់អបអរសាទរអាមេរិកដកទាហានចេញពីប្រទេសអាហ្វហ្គានីស្ថាន។ ការបាញ់កាំភ្លើងអបអរសាទរ ក្រោយយុទ្ធនាការជម្លៀសពលរដ្ឋ ក៏ដូចជាកម្លាំងទាហានបណ្តាប្រទេសលោកខាងលិចបានបញ្ចប់ទៅនៅថ្ងៃទី៣០ខែសីហា បញ្ចប់សង្គ្រាមរយៈពេលយូរបំផុតរបស់អាមេរិក គឺមានរយៈពេល១៩ឆ្នាំ ១០ខែនិង២៥ថ្ងៃនៅលើទឹកដីអាហ្វហ្គានីស្ថាន។ ការដែលអាមេរិកដកទាហានចេញពីអាហ្វហ្គានីស្ថានទាំងស្រុង ... Read More »

អតីតប្រធាន IOC លោក Jacques Rogge បានទទួលមរណភាពក្នុងវ័យ៧៩ឆ្នាំ

ស្ថាប័ន IOC បានប្រកាសថា អតីតប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Jacques Rogge បានទទួលមរណភាពក្នុងវ័យ៧៩ឆ្នាំ។ លោក Rogge បានបម្រើការជាប្រធានទី៨របស់ IOC ពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៣ ... Read More »