ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

កាណាដាប្រើប្រាស់ច្បាប់អាសន្នដើម្បីបំបែកក្រុមបាតុករអ្នកបើករថយន្ត

នាយករដ្ឋមន្ត្រី Justin Trudeau បានប្រើប្រាស់ច្បាប់អាសន្នជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដើម្បីបំបែកក្រុមបាតុករ ក្បួនរថយន្ត។ ការគំរាមកំហែងពីក្បួនបាតុកម្ម «ក្បួនរថយន្តសេរី» នៅក្នុងរដ្ឋធានី អូតាវ៉ា និងនៅតាមតំបន់ព្រំដែនជាប់អាមេរិក គឺនៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី១៤ខែកុម្ភៈ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ... Read More »

លោក Pep Guardiola ថា អនាគតរបស់ Sterling នៅ Man City នឹងត្រូវសម្រេចដោយក្លិប

អ្នកចាត់ការទូទៅក្លិបមេឃខៀវ Manchester City លោក Pep Guardiola បានសរសើរការរួមចំណែកដ៏សំខាន់របស់ខ្សែប្រយុទ្ធ Raheem Sterling នៅរដូវកាលនេះ ដោយនិយាយថាការសម្រេចចិត្តណាមួយលើអនាគតរបស់កីឡាករជម្រើសជាតិអង់គ្លេសរូបនេះនឹងត្រូវធ្វើឡើងដោយក្លិប។ Sterling បានស៊ុតបញ្ចូលទីបាន៣គ្រាប់ក្នុងជ័យជម្នះ ៤-០ ក្នុងក្របខ័ណ្ឌPremier ... Read More »

អាមេរិក៖ បទល្មើសសំដៅទៅលើជនជាតិអាស៊ីកើនឡើងក្នុងទីក្រុងញូវយ៉ក

ស្ត្រីមានដើមកំណើតជាជនជាតិកូរ៉េខាងត្បូង ត្រូវបានជនមិនស្គាល់មុខធ្វើឃាតនៅតំបន់ China town ក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃទី១៤ខែកុម្ភៈ។ ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ពលរដ្ឋនាំគ្នាដង្ហែក្បួនបាតុកម្មប្រឆាំងនឹងសកម្មភាពរើសអើង។ នៅថ្ងៃទី១៤ខែកុម្ភៈ ពលរដ្ឋនៅទីក្រុងញូវយ៉កភាគច្រើនជាជនជាតិអាស៊ីបានដង្ហែក្បួនបាតុកម្មប្រឆាំងអំពើហិង្សា រើសអើងជាតិសាសន៍ សំដៅទៅលើក្រុមជនជាតិអាស៊ី ក្រោយពេលមានជនមិនស្គាល់មុខបានវាយប្រហារសម្លាប់ស្ត្រីជនជាតិកូរ៉េខាងត្បូងនៅអគារខុនដូនាព្រឹកថ្ងៃទី១៤ខែកុម្ភៈ។ កម្លាំងប៉ូលិសចាប់បានជនដៃដល់ ដែលត្រូវបានគេស្គាល់ឈ្មោះថា Assamad ... Read More »

លោក Arruabarrena ចូលកាន់ដំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិអារ៉ាប់រួម

សហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសអាហ្សង់ទីនបានប្រកាសកាលពីថ្ងៃអាទិត្យថា លោក Rodolfo Arruabarrena សញ្ជាតិអាហ្សង់ទីនបានជំនួសលោក Bert van Marwijk ដើម្បីធ្វើជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអារ៉ាប់រួម។ លោក Arruabarrena ចូលកាន់តំណែងបន្ទាប់ពីបុរសសញ្ជាតិហូឡង់រូបនេះត្រូវបានបណ្តេញចេញកាលពីថ្ងៃសៅរ៍ជាមួយនឹងការប្រកួតដែលក្រុមអារ៉ាប់រួម (UAE) ក្នុងចំណាត់ថ្នាក់លេខ៣ក្នុងពូល A ... Read More »

PSG ត្រូវធ្វើការធ្ងន់ពេលប៉ះ Real Madrid ជើងទី១ វគ្គ១៦ក្រុមនៅChampions League រាត្រីនេះ

ក្រុមអធិរាជស Real Madrid នឹងដេញថ្លៃដើម្បីបន្តការឈ្នះពានរង្វាន់ UEFA Champions League របស់ខ្លួននៅពេលដែលពួកគេកំពុងធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះ Paris Saint-Germain សម្រាប់ការប្រកួតវគ្គ១៦ក្រុមចុងក្រោយជើងទី១នៅថ្ងៃអង្គារនេះក្នុងកីឡដ្ឋាន Parc des Princes ។ ... Read More »

បណ្តាប្រទេសតំបន់អឺរ៉ុបចាប់ផ្តើមបញ្ចប់ការរឹតត្បិតនិងឈប់ធ្វើតេស្តកូវីដ-១៩

សម្ពាធនយោបាយ ការនឿយហត់របស់ពលរដ្ឋក៏ដូចជាផលប៉ះពាល់តិចតួចពីការឆ្លងរាលដាលកូវីដ-១៩ អូមីក្រុង ហើយការចាក់វ៉ាក់សាំងក៏បានច្រើន ធ្វើឱ្យប្រទេសក្នុងតំបន់អឺរ៉ុបបានបន្ថយការរឹតត្បិតស្ទើរតែទាំងស្រុង។ មិនតែប៉ុណ្ណោះក៏បានកាត់បន្ថយការធ្វើតេស្តផងដែរ ក្នុងនោះមានប្រទេសស៊ុយអែត ដាណឺម៉ាក ន័រវែស អង់គ្លេស អៀរឡង់ បារាំង ហុល្លង់ សាធារណរដ្ឋឆេក…។ ក្នុងពេលនេះដែរ ... Read More »

ស្លាប់១០នាក់ដោយរលកសមុទ្រធំៗកួចចេញទៅសមុទ្រនៅឥណ្ឌូនេស៊ី

កម្លាំងប៉ូលិសឥណ្ឌូនេស៊ីបានឱ្យដឹងថា មានមនុស្ស១០នាក់ស្លាប់ ក្រោយពេលរលកសមុទ្រគួចយកក្រុមអ្នកធ្វើសមាធិនៅឆ្នេរសមុទ្រនាព្រឹកថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២២។ ក្រុមអ្នកសមាធិមានគ្នា២៣នាក់បានកាន់ដៃគ្នាអង្គុយនៅឆ្នេរសមុទ្រ Payanganស្ថិតនៅភាគខាងកើតកោះជ្វា ។ អ្នកទាំងនោះនៅជិតមាត់សមុទ្រហើយនៅពេលមានរលកធំៗវាយផ្ទប់កួចយកពួកគាត់ចូលទៅទឹកជ្រៅបណ្តាលឱ្យស្លាប់។ លោក Hery Purnomo មន្ត្រីប៉ូលិសនៅក្នុងតំបន់បានឱ្យដឹងថា មានសាកសពចំនួន១០នាក់ត្រូវបានគេរកឃើញនៅឆ្នេរសមុទ្រ។ ជាមួយគ្នានោះក៏មានមនុស្ស ១២នាក់ត្រូវបានជួយសង្គ្រោះ ... Read More »

កម្លាំងប៉ូលិសបារាំងផ្ទុះអាវុធ សម្លាប់ជនដៃដល់វាយប្រហារដោយកាំបិត

នៅថ្ងៃទី១៤ខែកុម្ភៈ បុរសម្នាក់បានប្រើប្រាស់កាំបិតវាយប្រហារទៅលើកម្លាំងប៉ូលិសនៅស្ថានីយរថភ្លើង Gare Du Nord ក្នុងរដ្ឋធានីប៉ារីស បង្ខំឱ្យប៉ូលិសត្រូវផ្ទុះអាវុធតែម្តង។ តាមប្រភពព័ត៌មានបានឱ្យដឹងថា កម្លាំងប៉ូលិសបានបង្ខំចិត្តប្រើប្រាស់កាំភ្លើងបាញ់ប្រហារទៅលើបុរសដែលប្រើកាំបិតវាយប្រហារ ក្នុងពេលដែលមានអ្នកដំណើរជាច្រើន ធ្វើដំណើរមកពីទីក្រុងឡុងដុងទៅកាន់ទីក្រុងប៉ារីស។ អាវុធដែលជនដៃដល់ប្រើប្រាស់គឺជាកាំបិតប្រវែង៣០សង់ទីម៉ែត្រមានសេរសេរអក្សរ ACAB មានអត្ថន័យប្រឆាំងនឹងកម្លាំងប៉ូលិស។ នៅលើបណ្តាញសង្គម ... Read More »

នូវែលហ្សេឡង់ប្រើបទចម្រៀងទប់ស្កាត់ការធ្វើបាតុកម្មប្រឆាំងវិធានការទប់ស្កាត់កូវីដ-១៩

រដ្ឋាភិបាលនូវែលហ្សេឡង់បានប្រើប្រាស់បទចម្រៀងល្បីៗនៅលើពិភពលោកដើម្បីបំបែកក្រុមបាតុករ ប្រឆាំងវិធានការរិតត្បិតទប់ស្កាត់កូវីដ-១៩ បង្កឱ្យមានភាពចលាចលនៅក្នុងសង្គម។ តាមសារព័ត៌មាន The Guardian របស់អង់គ្លេស បានផ្សាយថា ក្រុមបាតុកម្មប្រឆាំងវិធានការរឹតត្បិតទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ បានឆ្លងរាលដាលកាន់តែធំឡើងនៅក្នុងប្រទេសនេះ។ ប្រធានរដ្ឋសភា នូវែលហ្សេឡង់ លោក Trevor Mallard ... Read More »

ករណីឆ្លងកូវីដ-១៩នៅលើពិភពលោកកន្លងមកបានថយចុះ២០%ក្នុងមួយសប្តាហ៍

ក្នុងរយៈពេល៧ថ្ងៃកន្លងមកចំនួនអ្នកឆ្លងកូវីដ-១៩នៅលើពិភពលោក មានចំនួន ១៥,៤៥% គឺថយចុះ ជាងមួយសប្តាហ៍មុនដល់ទៅ២០% ។ ចំណែកអ្នកស្លាប់ដោយកូវីដ-១៩ ក៏បានថយចុះ៤%ផងដែរ ។ ក្នុង១សប្តាហ៍កន្លងមក ករណីឆ្លងកូវីដ-១៩នៅក្នុងតំបន់អឺរ៉ុបមានជាង ៨,២លាននាក់ ថយចុះ១៨% ។ ចំណែកនៅក្នុងតំបន់អាស៊ីមានករណីឆ្លងជិត៤លាននាក់ ... Read More »

បណ្តាក្រុមហ៊ុនអាកាសចរណ៍បញ្ចៀសការហោះហើរចូលដែនអាកាសប្រទេសអ៊ុយក្រែន

ក្រុមហ៊ុនអាកាសចរណ៍បរទេសជាច្រើនបានសម្រេចបញ្ចៀសការហោះហើរចូលដែនអាកាសប្រទេសអ៊ុយក្រែន ក្នុងពេលកំពុងប្រឈមមុខតានតឹងរវាងរុស្ស៊ីនឹងប្រទេសអ៊ុយក្រែនដែលបានកើនឡើងខ្ពស់ ព្រោះតែក្រុមហ៊ុនអាកាសចរណ៍បារម្ភខ្លាចជួបហេតុការណ៍អាក្រក់ដូចកាលយន្តហោះដឹកអ្នកដំណើរ MH17។ សារព័ត៌មានរ៉យទ័របានផ្សាយថា នៅថ្ងៃទី១៣ខែកុម្ភៈ ក្រុមហ៊ុនអាកាសចរណ៍ដែលមានផ្លូវហោះហើរឆ្លងកាត់ដែនអាកាសប្រទេសអ៊ុយក្រែនបានសម្រេចហោះវាង ដោយខ្លាចសង្គ្រាមវាយប្រហារបង្កគ្រោះថ្នាក់ដល់ការហោះហើរ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនអាកាសចរណ៍ SkyUp របស់ប្រទេសអ៊ុយក្រែនបានឱ្យដឹងថា យន្តហោះមួយគ្រឿងដឹកអ្នកដំណើរ ១៧៥នាក់ ហោះហើរមកពីប្រទេសព័រទុយហ្គាល់បានសម្រេចចុះចតនៅប្រទេស ... Read More »

អាមេរិកពន្យារពេលអនុម័តប្រើប្រាស់វ៉ាក់សាំងចាក់ជូនកុមារក្រោមអាយុ៥ឆ្នាំ ក្រោយករណីឆ្លងកូវីដ-១៩ថយចុះខ្លាំង

អាមេរិកបានសម្រេចពន្យារពេលអនុម័តប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ សម្រាប់ចាក់ជូនកុមារក្រោមអាយុ៥ឆ្នាំរហូតដល់ខែមេសា ឆ្នាំ២០២២ ខណៈករណីឆ្លងកូវីដ- ១៩ នៅអាមេរិកបានថយចុះយ៉ាងខ្លាំង ។ នាយកដ្ឋានគ្រប់គ្រងឱសថ និងចំណីអាហារអាមេរិក FDA បានឱ្យដឹងថា អាណាព្យាបាលគួរតែស្ងប់អារម្មណ៍ក្នុងពេលស្ថាប័នសុខាភិបាលត្រូវការពេលវេលាបន្ថែមដើម្បីធានាថា វ៉ាក់សាំងបង្ការកូវីដ-១៩ មិនប៉ះពាល់ដល់កុមារនោះឡើយ។ ... Read More »

ន័រវេសវ៉ាដាច់អាល្លឺម៉ង់ឡើងឈរលេខ១មានមេដាយមាសច្រើនជាងគេគិតត្រឹមព្រឹកថ្ងៃទី១៤ កុម្ភៈនេះក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉េកាំង

ត្រឹមព្រឹកថ្ងៃចន្ទ ទី១៤ កុម្ភៈនេះ ប្រទេសចំនួន៦រួមមាន ន័រវេស, អាល្លឺម៉ង់, អាមេរិក, ហុល្លង់, ស៊ុយអែត និងអូទ្រីសកំពុងឈរនៅលើកំពូលតារាងមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២២។ ចំណែកម្ចាស់ផ្ទះចិនបានធ្លាក់មកឈរចំណាត់ថ្នាក់លេខ៨ឯណោះ។ ប្រទេសន័រវេសកំពុងនាំមុខគេទទួលបានមេដាយមាស៩គ្រឿង, អាល្លឺម៉ង់ឈរលេខ២ទទួលបានមេដាយមាស៨គ្រឿង, អាមេរិកឈរលេខ៣ទទួលបានមេដាយមាស៦គ្រឿង, ហុល្លង់ឈរលេខ៤ ... Read More »

សិង្ហបុរីស្នើពលរដ្ឋចាកចេញពីអ៊ុយក្រែនកាន់តែឆាប់កាន់តែល្អ

រដ្ឋមន្ត្រីការបរទេសសិង្ហបុរី នៅថ្ងៃទី១៣ខែកុម្ភៈ បានស្នើដល់ពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសអ៊ុយក្រែនកាន់តែឆាប់កាន់តែល្អ ដោយសារស្ថានភាពកាន់តែតានតឹង ហើយសង្គ្រាមរវាងរុស្ស៊ីនឹងអ៊ុយក្រែនអាចផ្ទុះឡើងគ្រប់ពេល។ សារព័ត៌មាន AFP នៅយប់ថ្ងៃទី ១៣ខែកុម្ភៈបានផ្សាយថា រដ្ឋមន្ត្រីការបរទេសសិង្ហបុរីបានអំពាវនាវដល់ពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសអ៊ុយក្រែន។ ក្រសួងការបរទេសសិង្ហបុរីបានប្រកាសថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ុយក្រែនមិនអំណោយផលនោះឡើយ ដូច្នេះពលរដ្ឋចាំបាច់ត្រូវតែចាកចេញដោយមិនមានអ្វីធានានឹងបញ្ជូនពលរដ្ឋចេញទាន់ពេលវេលាពេលមានសង្គ្រាមកើតឡើងនោះឡើយ ។ សហរដ្ឋអាមេរិកនៅថ្ងៃទី១៣ខែកុម្ភៈ ... Read More »

រកឃើញករណីឆ្លង COVID-19 ថ្មីចំនួន៣ក្នុងចំណោមបុគ្គលិកដែលទាក់ទងនឹងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉េកាំង

គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំ២០២២បានប្រកាសកាលពីថ្ងៃអាទិត្យ ទី១៣ ខែកុម្ភៈថា ករណីថ្មីឆ្លងCOVID-19 ចំនួន៣ត្រូវបានរកឃើញក្នុងចំណោមបុគ្គលិកដែលទាក់ទងនឹងព្រឹត្តិការណ៍ខាងលើកាលពីថ្ងៃទី១២ ខែកុម្ភៈ។ ករណី២ត្រូវបានរកឃើញក្នុងចំណោមអ្នកមកដល់ព្រលានយន្តហោះថ្មី។នេះបើយោងតាមការជូនដំណឹងនៅលើគេហទំព័រផ្លូវការរបស់ព្រឹត្តិការណ៍កីឡាអូឡាំពិកប៉េកាំងឆ្នាំ២០២២។ សេចក្តីជូនដំណឹងបានបន្តថា ករណីរកឃើញ១ទៀតគឺស្ថិតក្នុងចំណោមអ្នកដែលមាននៅក្នុងអ្នកដែលត្រូវនៅដាច់ដោយឡែក ដែលបំបែកបុគ្គលិកព្រឹត្តិការណ៍ទាំងអស់ពីសាធារណៈជន ហើយត្រូវបានចាត់ថ្នាក់ថាជាអត្តពលិក ឬមន្ត្រីក្រុមដែលត្រូវតាមដាន និងធ្វើតេស្ត។ សូមជម្រាបថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ... Read More »

Chelsea គាំទ្រលោក Tuchel ឲ្យបន្តដឹកនាំដើម្បីប្រជែងជើងឯក Premier League ជាមួយនឹងការវិនិយោគនៅរដូវក្តៅ

ក្លិបតោខៀវ Chelsea គ្រោងនឹងគាំទ្រគ្រូបង្វឹកលោក Thomas Tuchelដើម្បីបង្កើនភាពជោគជ័យក្នុងការប្រជែងពានរង្វាន់ជើងឯក Premier League ជានិរន្តរភាពនៅរដូវកាលក្រោយ។ លោក Tuchel បានឈ្នះពានរង្វាន់ជាលើកទី៣របស់គាត់ចាប់តាំងពីបានស្នងតំណែងពីលោក Frank Lampard ជាងមួយឆ្នាំកន្លងទៅ ខណៈដែល ... Read More »

Liverpool បន្តឈ្នះ ខណៈ Spurs ចាញ់ម្តងទៀតក្នុងទឹកដី

ក្រុមហង្សក្រហម Liverpool បានបន្តឈ្នះក្នុងការរក្សាគម្លាតនៅលើកំពូលតារាង Premier League ជាមួយនឹងជ័យជម្នះ ១-០ នៅលើទឹកដីក្រុម Burnley ក្នុងការប្រកួតកាលពីថ្ងៃអាទិត្យ ខណៈដែលក្រុមមាន់ខ្នាយមាស Tottenham Hotspur បានបរាជ័យក្នុងលីគជាលើកទី៣ជាប់ៗគ្នា ខណៈដែលពួកគេបានចាញ់ក្រុមភ្ញៀវ ... Read More »

បាតុកម្មនៅកាណាដាប្រឆាំងការចាក់វ៉ាក់សាំងបាន «ឆ្លងរាលដាល»ដល់ប្រទេសជាច្រើន

ការធ្វើបាតុកម្ម «ក្បួនរថយន្តសេរី»នៅក្នុងប្រទេសកាណាដា បានធ្វើឲ្យប្រទេសជាច្រើនផ្សេងទៀតនៅក្នុងតំបន់អឺរ៉ុប អាមេរិកខាងត្បូង អូស្ត្រាលី ធ្វើតាម។ ការធ្វើបាតុកម្មនៅកាណាដាចាប់ផ្តើមនាថ្ងៃទី២៩ខែមករា ដោយបានស្នើដល់រដ្ឋាភិបាលបញ្ចប់កាតព្វកិច្ចចាក់វ៉ាក់សាំង ដល់អ្នកបើកបររថយន្តដឹកទំនិញឆ្លងដែនទៅកាន់អាមេរិក។ ក្រោយមកក៏មានពលរដ្ឋកាណាដាជាច្រើនក៏បាននាំគ្នាចូលរួមធ្វើបាតុកម្មផងដែរ។ បាតុកម្ម នៅក្នុងប្រទេសកាណាដា ក៏បានឆ្លងរាលដាលដល់ប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុប ។ ប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុប ... Read More »

វៀតណាមចាប់ផ្តើមបើកការហោះហើរអន្តរជាតិធម្មតាវិញនៅថ្ងៃទី១៥ខែកុម្ភៈ

ចាប់ពីថ្ងៃទី១៥ខែកុម្ភៈទៅ វៀតណាមនឹងលុបចោលរាល់ការកាត់បន្ថយជើងហោះហើរ ដោយចាប់ផ្តើមដំណើរការហោះហើរអន្តរជាតិធម្មតាឡើងវិញដូចពេលមុនផ្ទុះកូវីដ-១៩ ។ នាយកដ្ឋានអាកាសចរណ៍ជាតិវៀតណាម បានប្រកាសឱ្យដឹងថា បណ្តាក្រុមហ៊ុនអាកាសចរណ៍បរទេស ចាប់ពីថ្ងៃទី១៥ខែកុម្ភៈនឹងចាប់ផ្តើមដំណើរការហោះហើរធម្មតាឡើងវិញ មិនមានការកាត់បន្ថយនោះឡើយ។ បើទោះបីការហោះហើរមិនមានការកាត់បន្ថយ ប៉ុន្តែច្បាប់ពេលចូលក្នុងប្រទេសគឺត្រូវអនុវត្តតាមវិធានការ ទប់ស្កាត់កូវីដ-១៩របស់រដ្ឋាភិបាលវៀតណាម និងការណែនាំរបស់ក្រសួងសន្តិសុខជាតិ។ កាលពីថ្ងៃទី១ ខែមករា ... Read More »

បុគ្គលិកអង្គការសហប្រជាជាតិត្រូវខ្មាន់កាំភ្លើងចាប់ខ្លួននៅតំបន់ភាគខាងត្បូងប្រទេសយេម៉ែន

នៅថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២២ អង្គការសហប្រជាជាតិបានប្រកាសថា មានបុគ្គលិក៥នាក់ត្រូវបានខ្មាន់កាំភ្លើងចាប់ខ្លួននៅតំបន់ភាគខាងត្បូងប្រទេសយេម៉ែន ក្នុងពេលកំពុងធ្វើដំណើរវិលត្រឡប់មកកាន់ទីក្រុងកំពង់ផែ Aden ក្រោយពីបំពេញបេសកកម្មរួចរាល់ ។ លោក Russell Geekie អ្នកនាំពាក្យអង្គការសហប្រជាជាតិប្រចាំនៅក្នុងប្រទេសយេម៉ែនបានឱ្យដឹងថា បុគ្គលិករបស់អង្គការនេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១១ខែកុម្ភៈ នៅក្នុងខេត្ត Abyan ... Read More »

កម្លាំងប៉ូលិសបារាំងបង្ក្រាបយ៉ាងចាស់ដៃដល់ក្រុមបាតុករ«ក្បួនរថយន្តសេរី»

កម្លាំងប៉ូលិសបារាំងនៅទីក្រុងប៉ារីស បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក និងដំបងបំបែកក្រុមបាតុករ «ក្បួនរថយន្តសេរី»ដែលមានប្រភពចេញមកពីប្រទេសកាណាដា។ កម្លាំងប៉ូលិសបានចាប់ខ្លួនបាតុករជាច្រើននៅថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២២។ បាតុករ«ក្បួនរថយន្តសេរី» បាន ដង្ហែចូលក្នុងទីក្រុងប៉ារីស ហើយភ្លាមៗនោះរដ្ឋាភិបាលបានបញ្ជូនកម្លាំងប៉ូសប្រមាណ៧០០០នាក់ ទៅបំបែកក្រុមបាតុករ ។ កម្លាំងប៉ូលិសបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកបំបែកហ្វូងបាតុករដែលមានគ្នាប្រមាណ៨០០០នាក់ចូលរួម។ ចរាចរណ៍នៅទីក្រុងប៉ារីសត្រូវបានជាប់គាំងដោយសារតែបាតុកម្មនេះ។ ក្រុមបាតុករនៅបារាំងគឺទទួលបានឥទ្ធិពលមកពីប្រទេសកាណាដា ... Read More »

អូស្ត្រាលីបិទស្ថានទូតនៅទីក្រុង Kiev ជម្លៀសមន្ត្រីចេញដោយបារម្ភពីសន្តិសុខ

កន្លងមកប្រទេសលោកខាងលិចជាច្រើនបានសម្រេចជម្លៀសមន្ត្រីការទូតរបស់ខ្លួនប្រចាំនៅប្រទេសអ៊ុយក្រែន ហើយបិទទ្វារស្ថានទូតជាបណ្តោះអាសន្ន ដោយបារម្ភខ្លាចសង្គ្រាមវាយប្រហារពីរុស្ស៊ីកើតឡើង ។ ក្នុងពេលនេះដែរ រដ្ឋាភិបាល ទីក្រុង Canberra ប្រទេសអូស្ត្រាលីបានសម្រេចបិទស្ថានទូតរបស់ខ្លួនផងដែរ ហើយបញ្ជូនមន្ត្រីការទូតចេញពីប្រទេសអ៊ុយក្រែន ដោយបារម្ភពីសន្តិសុខកាន់តែអាក្រក់ទៅៗឈានដល់ការផ្ទុះសង្គ្រាម។ ខណៈស្ថានការណ៍នៅឯតំបន់ ព្រំដែនរុស្ស៊ី-អ៊ុយក្រែនកាន់តែធ្លាក់ចុះដុនដាប ចំពោះមុខការភ័យខ្លាចពីការផ្ទុះសង្រ្គាម។ សហរដ្ឋអាមេរិក ... Read More »

រុស្ស៊ីបញ្ជូនកាំភ្លើងធំអាចបាញ់គ្រាប់បរមាណូទៅកៀកព្រំដែនអ៊ុយក្រែនបាន

រុស្ស៊ីបានបញ្ជូនសព្វាវុធទំនើបៗទៅកាន់តំបន់ព្រំដែនជិតប្រទេសអ៊ុយក្រែន ក្នុងនោះមានកាំភ្លើងធំស្វ័យប្រវត្តិបាញ់គ្រាប់២០៣មិល្លីម៉ែត្រ អាចបាញ់គ្រាប់បរមាណូយុទ្ធសាស្ត្រចូលទៅកាន់ទឹកដីអ៊ុយក្រែនបាន។ សារព័ត៌មាន Defense Blog នៅថ្ងៃទី១២ខែកុម្ភៈ បានផ្សាយថា កាំភ្លើងធំស្វ័យប្រវត្តិប្រភេទ 2S7 “Pion” ở Vesela Lopan បានបញ្ជូនទៅឈរជើងនៅចម្ងាយពីព្រំដែនអ៊ុយក្រែនតែ១៧គីឡូម៉ែត្រប៉ុណ្ណោះ ... Read More »

រដ្ឋាភិបាលចិន អនុញ្ញាតឲ្យប្រើប្រាស់ថ្នាំព្យាបាលកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer

អង្គភាពគ្រប់គ្រងឱសថចិន នៅថ្ងៃទី ១២ខែកុម្ភៈ បានយល់ព្រមឲ្យប្រើប្រាស់ថ្នាំព្យាបាលកូវីដ១៩ ប្រភេទ Paxlovid ផលិតដោយក្រុមហ៊ុនអាមេរិក Pfizer ។ អង្គភាពគ្រប់គ្រងឱសថចិនបានបន្ថែមថា ថ្នាំគ្រាប់ Paxlovid ត្រូវបានអនុម័តឱ្យប្រើប្រាស់ សម្រាប់ព្យាបាលមនុស្សពេញវ័យ ដែលមានអាការៈជំងឺ ... Read More »

ពិភពលោកបើកទ្វារជាបណ្តើរៗ ក្រោយកូវីដ-១៩ថយចុះ ហើយជើងហោះហើរមកកាន់តំបន់អាស៊ានបានកើនឡើងខ្ពស់

បើទោះបីករណីឆ្លងកូវីដ-១៩នៅលើពិភពលោកនៅខ្ពស់នៅឡើយក្តីក៏ចំនួនអ្នកជំងឺធ្ងន់ត្រូវចូលព្យាបាលនៅមន្ទីរពេទ្យស្ថិតនៅកម្រិតទាបដោយសារតែការចាក់វ៉ាក់សាំងបានច្រើន ។ នៅពេលនេះប្រទេសជាច្រើនជុំវិញពិភពលោកបានបើកទ្វារជាបណ្តើរៗទទួលអ្នកទេសចរដើម្បីដំណើរការសេដ្ឋកិច្ចឡើងវិញ។ បើទោះបីជាតំបន់ស្ថិតនៅក្នុងចំណុចកំពូលនៃការឆ្លងកូវីដ-១៩ក៏ដោយ ប៉ុន្តែប្រទេសជាច្រើននៅក្នុងតំបន់អឺរ៉ុបបានលុបវិធានការរឹតត្បិតការឆ្លងកូវីដ-១៩ ដោយអនុញ្ញាតឱ្យជួបជុំគ្នាមិនចាំបាច់ពាក់ម៉ាស់នោះឡើយ…។ ប្រទេសក្រិក បារាំង ព័រទុយហ្គាល់ ស៊ុយអែត និងន័រវេស ប្រកាសកាត់បន្ថយការធ្វើតេស្តដល់អ្នកទេសចរដែលបានចាក់វ៉ាក់សាំងរួចរាល់ ។ នាយករដ្ឋមន្ត្រីអាល្លឺម៉ង់លោក Olaf ... Read More »

អាមេរិកបានឡើងគម្រោងជម្លៀសមន្ត្រីស្ថានទូតចេញពីប្រទេសអ៊ុយក្រែន

.   ក្រសួងការបរទេសអាមេរិក កន្លងមកបានស្នើដល់ពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសអ៊ុយក្រែនក្នុងរយៈពេល២៤ម៉ោង ខណៈការប្រឈមមុខតានតឹងកាន់តែខ្លាំងរវាង ទីក្រុងមូស្គូ នឹងទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។ សារព័ត៌មាន AP នៅថ្ងៃទី១២ខែកុម្ភៈ បានដកស្រង់ប្រភពព័ត៌មានដែលបានឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនបានឡើងគម្រោង ជម្លៀសមន្ត្រីទូតទាំងអស់ចេញពីប្រទេសអ៊ុយក្រែន ដោយខ្លាចរុស្ស៊ីវាយប្រហារគ្រប់ពេលវេលា។ ... Read More »

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដោះលែងអ្នកទោសជិត១ពាន់នាក់ក្នុងទិវាបង្កើតសហភាព

មីយ៉ាន់ម៉ាជាប្រទេសស្ថិតនៅក្នុងតំបន់អាស៊ាន បានទទួលឯករាជ្យនៅថ្ងៃទី៤ខែមករាឆ្នាំ១៩៤៨ ពីប្រទេសអង់គ្លេស ហើយក្រោយមកនៅថ្ងៃទី១២ខែកុម្ភៈក៏បានប្រែឈ្មោះទៅជាសហភាពមីយ៉ាន់ម៉ា ។ ប្រទេសនេះមានផ្ទៃដីសរុប 676.577 គីឡូម៉ែត្រក្រឡា មានព្រំដែនជាប់ជាមួយចិនប្រវែង ២.១៨៥គីឡូម៉ែត្រ ជាប់ប្រទេសថៃ ១.៨០០គីឡូម៉ែត្រ ជាប់ឥណ្ឌា ១.៤៦៣គីឡូម៉ែត្រ ជាប់ឡាវ ... Read More »

បាតុកម្មនៅកាណាដាអូសបន្លាយធ្វើឱ្យបណ្តាក្រុមហ៊ុនរងផលប៉ះពាល់យ៉ាងខ្លាំងរហូតដល់អំពាវនាវឱ្យរដ្ឋាភិបាលជួយធ្វើអន្តរាគមន៍

រដ្ឋាភិបាលកាណាដាបានប្រឈមនឹងសម្ពាធយ៉ាងខ្លាំងពីអាមេរិកដែលបានអំពាវនាវឱ្យដោះស្រាយវិបត្តិ ពាក់ព័ន្ធនឹងការធ្វើបាតុកម្ម«ក្បួនរថយន្តសេរី» ប្រឆាំងច្បាប់ចាក់វ៉ាក់សាំងកាតព្វកិច្ចនៅកាណាដាដល់អ្នកបើកបររថយន្តទាំងអស់។ ពេលដំបូងបាតុកម្មផ្តោតលើការប្រឆាំងច្បាប់កាតព្វកិច្ចចាក់វ៉ាក់សាំង ដល់អ្នកបើកបររថយន្តទាំងអស់ ប៉ុន្តែក្រោយមកបាតុកម្មបានរាលដាលកាន់តែធំឡើងប្រឆាំងនឹងវិធានការរឹតត្បិតក្នុងវិស័យសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ បាតុកម្មមានឈ្មោះថា «ក្បួនរថយន្តសេរី» ដែលធ្វើឡើងដោយក្រុមអ្នកបើកបររថយន្តដឹកទំនិញឆ្លងដែនចូលទៅកាន់អាមេរិកនិងកាណាដា ។ នៅដើមសប្តាហ៍នេះ ច្រកព្រំដែនត្រូវបិទទ្វារព្រោះតែការធ្វើបាតុកម្ម ដោយបានបិទស្ពាន Ambassador ... Read More »

WHO ៖ កូវីដ-១៩នឹងបញ្ចប់នៅក្នុងឆ្នាំនេះ

ប្រមុខដឹកនាំអង្គការសុខភាពពិភពលោក WHO នៅថ្ងៃទី១១ខែកុម្ភៈបានប្រកាសថា «ដំណាក់កាលស្រួចស្រាវ»នៃការឆ្លងកូវីដ-១៩ នឹងបញ្ចប់ទៅនៅក្នុងឆ្នាំនេះ ក្រោយពេលមានពលរដ្ឋនៅជុំវិញពិភពលោកបានចាក់វ៉ាក់សាំង បាន៧០%ហើយនោះ។ អគ្គនាយកអង្គការ WHO លោក Tedros Adhanom Ghebreyesus បានប្រកាសថា «យើងបានដាក់ក្តីសង្ឃឹមយ៉ាងមុតមាំថា ... Read More »

ស្ថានភាពអ៊ុយក្រែន៖ រុស្ស៊ីចោទលោកខាងលិចផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ

កាលពីយប់ថ្ងៃទី១១ខែកុម្ភៈ ក្រសួងការបរទេសរុស្ស៊ី បានប្រកាសថា បណ្តាប្រទេសលោកខាងលិច ដោយមានការគាំទ្រពីប្រព័ន្ធផ្សព្វផ្សាយធំៗនៅលើពិភពលោក បានផ្សាយព័ត៌មានមិនពិត ដោយចោទទីក្រុងមូស្គូថាបានឡើងគម្រោងឈ្លានពានអ៊ុយក្រែន។ ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា បណ្តាប្រទេសលោកខាងលិចកំពុងព្យាយាមបង្វែងការចាប់អារម្មណ៍ពីសកម្មភាពបង្កឱ្យមានភាពចលាចល់របស់ខ្លួនដល់ ប្រទេសអ៊ុយក្រែន និងស្ថានភាពសន្តិសុខលើពិភពលោក។ អាមេរិកបានចោទរុស្ស៊ីថាបានប្រមូលផ្តុំកម្លាំងទាហានគ្រប់គ្រាន់ដើម្បីវាយប្រហារឈ្លានពានអ៊ុយក្រែន។ តែរុស្ស៊ីធ្លាប់បានលើកឡើងជាច្រើនលើកមកហើយថា ទាហានរុស្ស៊ីគឺដើម្បីការពារតែប៉ុណ្ណោះ។ សហរដ្ឋអាមេរិកបានធ្វើការព្រមានជាថ្មីថា ... Read More »