ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

រុស្ស៊ី, ចិន, ស៊ុយអែត និងហុល្លង់បន្តនាំមុខក្នុងការដណ្តើមមេដាយក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉េកាំង

    គិតត្រឹមព្រឹកថ្ងៃអង្គារ ទី៨ កុម្ភៈនេះ ប្រទេសចំនួន៤រួមមាន រុស្ស៊ី, សាធារណរដ្ឋប្រជាមានិតចិន, ស៊ុយអែត និងហុល្លង់នៅតែឈរនៅលើកំពូលតារាងមេដាយអូឡាំពិកឆ្នាំ២០២២ ដោយរុស្ស៊ីទទួលបានមេដាយមាស២គ្រឿង, ចិនមេដាយមាស៣គ្រឿង, ស៊ុយអែតមេដាយមាស៣គ្រឿង និងហុល្លង់មេដាយមាស២គ្រឿង។ ចំណែកអាល្លឺម៉ង់, ... Read More »

រយៈពេល២៤ម៉ោងកន្លងមកឥណ្ឌាមានករណីស្លាប់ដោយកូវីដ-១៩ខ្ពស់ជាងគេបង្អស់លើពិភពលោក

នៅក្នុងរយៈពេល២៤ម៉ោងកន្លងមក រុស្ស៊ីជាប្រទេសដែលមានករណីឆ្លងកូវីដ-១៩ច្រើនជាងគេ គឺជាង១៧០ពាន់នាក់ ។ ចំណែកប្រទេសឥណ្ឌាវិញគឺជាប្រទេសដែលមានករណីស្លាប់ច្រើនជាងបង្អស់គឺជាង១២០០នាក់ក្នុងមួយថ្ងៃ។ តាមតួលេខរបស់គេហទំព័រ Worldometers បានផ្សាយថា គិតត្រឹមម៉ោង៦ព្រឹកថ្ងៃទី៨ខែកុម្ភៈ នៅទូទាំងពិភពលោកមានករណីឆ្លងកូវិដ-១៩កើនឡើងដល់ទៅជាង ៣៩៧លាននាក់ និងស្លាប់ជាង ៥.៧លាននាក់។ ជាមួយគ្នានេះដែរនៅទូទាំងពិភពលោកមានអ្នកជាសះស្បើយពីជំងឺជាង៣០១លាននាក់ ។ ... Read More »

សេណេហ្គាល់ប្រារព្ធពិធីដង្ហែពានបន្ទាប់ពីឈ្នះពានរង្វាន់ទ្វីបអាហ្រ្វិក Africa Cup of Nations ជាលើកដំបូង

ក្រុមបាល់ទាត់របស់ប្រទេសសេណេហ្គាល់បានទទួលការស្វាគមន៍ពីវីរបុរសមួយរូបពេលត្រឡប់មកផ្ទះវិញ បន្ទាប់ពីបានឈ្នះពានរង្វាន់ Africa Cup of Nations ជាលើកដំបូង និងបានធ្វើពិធីដង្ហែពានរង្វាន់យ៉ាងអធិកអធមក្នុងប្រទេសរបស់ខ្លួន។ ប្រជាជនមក​កម្សាន្ត​សប្បាយ​រីករាយ​រាប់​ម៉ឺន​នាក់​បាន​អបអរ​ការ​វិល​ត្រឡប់​របស់​កីឡាករ​ទៅ​ទីក្រុង​ដាកា ដោយ​អង្គុយ​លើ​រថយន្ត និង​រាំ​នៅ​តាម​ផ្លូវ​ក្នុង​រដ្ឋធានី។ នៅពេលដែលគ្រូបង្វឹកលោក Aliou Cissé បានលើកពានពីដំបូលរថយន្តក្រុងជ័យជំនះរបស់ក្រុម ... Read More »

អាមេរិកអំពាវនាវដល់កូរ៉េខាងជើង ផ្តោតសំខាន់ទៅលើតម្រូវការរបស់ពលរដ្ឋជាជាងកាំជ្រួចមីស៊ីល

អាមេរិកបានអំពាវនាវដល់កូរ៉េខាងជើងបញ្ចប់កម្មវិធីមីស៊ីល ដោយផ្តល់អាទិភាពទៅលើតម្រូវការរបស់ពលរដ្ឋក្នុងប្រទេសនេះដែលកំពុងប្រឈមនឹងកង្វះស្បៀងអាហារ។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោក Linda Thomas-Greenfield បានប្រកាសថា «យើងសូមអំពាវនាវដល់កូរ៉េខាងជើងសន្យាដើម្បីសេចក្តីសុខរបស់ពលរដ្ឋ តាមរយៈការគោរពសិទ្ធិមនុស្ស លុបចោលកម្មវិធីអាវុធ កាំជ្រួចមីស៊ីលខុសច្បាប់ផ្តល់អាទិភាពដល់ពលរដ្ឋ»។ កន្លងមកក្រសួងការបរទេសអាមេរិកបានអំពាវនាវដល់កូរ៉េខាងជើងផ្អាករាល់សកម្មភាព បង្កឱ្យមានភាពចលាចលក្រោយប្រទេសនេះបាញ់មីស៊ីលជាច្រើនលើកនៅក្នុងខែមករាឆ្នាំ២០២២។ ពាក់ព័ន្ធបញ្ហាកូរ៉េខាងជើង សភាជាតិនៃប្រទេសកូរ៉េខាងជើង ... Read More »

Liverpool ចង់បានកីឡាករ Carvalho របស់ Fulham ខណៈ Barcelona និង Real Madrid ក៏ចាប់អារម្មណ៍

ក្លិបហង្សក្រហម Liverpool សម្លឹង​រក​ការ​បញ្ចប់​កិច្ច​ព្រម​ព្រៀង​មួយ​សម្រាប់​តារា​ឆ្នើម Fabio Carvalho របស់ក្លិប Fulham តែ​សម្រាប់​ការ​ផ្ទេរនៅរដូវកាលក្រោយ។ ការបរាជ័យរបស់ពួកគេក្នុងការបិទទីផ្សារដោះដូរកីឡាករអាចនឹងមានផលវិបាកយ៉ាងធ្ងន់ធ្ងរជាមួយនឹងក្លិប Barcelona និង Real Madrid ដែលចូលរួមការប្រជែងដណ្តើមយកកីឡាករព័រទុយហ្គាល់រូបនេះដែលមានទេពកោសល្យ។ កុងត្រារបស់កីឡាករវ័យជំទង់រូបនេះនឹងផុតកំណត់នៅរដូវក្តៅនេះ ... Read More »

អ្នកចាំទីជើងចាស់ Buffon បង្កើតប្រវត្តិសាស្ត្រសង្រ្គោះបាល់ពីការស៊ុត៥០០ដង

   កីឡាករ Gianluigi Buffon បានបន្ត​បង្កើត​ប្រវត្តិសាស្ត្រ​ក្នុង​វ័យ​៤១​ឆ្នាំ ខណៈ​ដែល​គាត់​បាន​បំបែក​កំណត់ត្រា​សង្រ្គោះបាល់ពីការស៊ុត (Clean Sheet) ជា​លើក​ទី៥០០ពេល​លេង​ជាមួយក្រុម Parma ក្នុង​ក្របខ័ណ្ឌ Serie B។ សមិទ្ធផលដ៏សំខាន់នេះបានកើតឡើងបន្ទាប់ពីការស្មើ ០-០ ជាមួយក្រុមBenevento ... Read More »

ក្រោយថ្ងៃចូលឆ្នាំ វៀតណាមមានករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់

ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃទី៧ខែកុម្ភៈ បានប្រកាសថាបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ដល់ទៅ១៦.៨១៥ករណី គឺកើនឡើងជិត៣ពាន់នាក់បើប្រៀបធៀបនឹងមួយថ្ងៃមុន ។ ទីក្រុងហាណូយជាចំណុចកណ្តាលនៃការឆ្លងកូវីដ-១៩ ដោយរកឃើញអ្នកឆ្លងជិត៣ពាន់នាក់។ ចាប់តាំងពីការផ្ទុះកូវីដ-១៩មកទល់ពេលនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបជាង ២,៣លាននាក់ ឈរលំដាប់ទី៣៤ក្នុងចំណោមប្រទេសនិងដែនដី២២៥ដែលរកឃើញមានករណីឆ្លងកូវីដ-១៩ ។ ជាមួយគ្នានេះដែរ វៀតណាមមានអ្នកជាសះស្បើយពីកូវីដ-១៩ ... Read More »

អាមេរិក កូរ៉េខាងត្បូង និងជប៉ុនឡើងគម្រោងជួបពិភាក្សាស្តីពីបញ្ហាកូរ៉េខាងជើង

ក្រសួងការបរទេសអាមេរិកនៅថ្ងៃទី៦ ខែកុម្ភៈ បានប្រកាសថា ឧបការីទទួលបន្ទុកបញ្ហាកូរ៉េខាងជើង លោក Sung Kim នឹងជួបពិភាក្សាត្រីភាគីជាមួយសមភាគីជប៉ុន កូរ៉េខាងត្បូង ក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាស្តីពីការរំសាយអាវុធបរមាណូនៅកូរ៉េខាងជើង ។ តាមការប្រកាសរបស់លោក Sung Kim ... Read More »

ចិនបិទទីក្រុងជាប់ព្រំដែនប្រទេសវៀតណាម ក្រោយរកឃើញករណីឆ្លងកូវីដ-១៩

នៅថ្ងៃទី៧ខែកុម្ភៈ ចិន បានសម្រេចបិទទីក្រុង Baise នៅជាប់ព្រំដែនប្រទេសវៀតណាម ក្រោយពីរកឃើញមនុស្ស៩៨នាក់វិជ្ជមានកូវិដ-១៩ ។ នៅក្នុងសេចក្តីប្រកាសថ្មីបំផុត គណៈកម្មការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ក្នុងទីក្រុង Baise ស្ថិតនៅតំបន់ស្វ័យភាពជនជាតិភាគតិច Choang ក្នុងខេត្ត Guangxi ... Read More »

អូស្ត្រាលីត្រៀមបើកព្រំដែនសម្រាប់អ្នកទេសចរបរទេសចាប់ពីថ្ងៃទី២១ខែកុម្ភៈតទៅ

ចាប់ពីថ្ងៃទី២១ខែកុម្ភៈតទៅ អូស្ត្រាលីនឹងចាប់ផ្តើមបើកព្រំដែនទទួលអ្នកទេសចរបរទេសក្រោយរយៈពេល២ឆ្នាំបិទប្រទេស។ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison បានប្រកាសថា លក្ខខណ្ឌសម្រាប់អ្នកទេសចរគឺ ត្រូវតែចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូស។ នាយករដ្ឋមន្ត្រីអូស្ត្រាលីបានបញ្ជាក់ថា វីរុសបំប្លែងថ្មីអូមីក្រុង បង្ហាញវត្តមាននៅក្នុងប្រទេសអូស្ត្រាលី ដូច្នេះអ្នកដែលចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូសនឹងមិនបង្កគ្រោះថ្នាក់ណាមួយនោះឡើយ។ ប៉ុន្មានខែកន្លងមក ប្រទេសអូស្រ្តាលីបានបោះជំហានបណ្តើរៗដើម្បីបន្ធូរបន្ថយវិធានការគ្រប់គ្រង COVID-19 ... Read More »

ប្រធានាធិបតីបារាំងបំពេញទស្សនកិច្ចទៅកាន់រុស្ស៊ីដើម្បីស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិនៅអ៊ុយក្រែន

នៅថ្ងៃទី៧ខែកុម្ភៈ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី ដើម្បីបញ្ចុះបញ្ចូលប្រធានាធិបតីពូទីនឱ្យបន្ទន់ឥរិយាបថបញ្ចប់ភាពតានតឹងនៅក្នុងប្រទេសអ៊ុយក្រែន ក្នុងពេលប្រទេសលោកខាងលិចបារម្ភពីការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន ។ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីនេះ ប្រធានាធិបតីបារាំងបានពិភាក្សាតាមទូរស័ព្ទជាមួយមេដឹកនាំប្រទេសជាសម្ព័ន្ធមិត្ត ក្នុងនោះមានអាមេរិក រុស្ស៊ី ក៏ដូចជាប្រធានាធិបតីអ៊ុយក្រែន ។ ... Read More »

ករណីឆ្លងនិងស្លាប់ដោយកូវីដ-១៩ នៅអាមេរិកបានថយចុះខ្លាំង

ករណីឆ្លងកូវីដ-១៩នៅជុំវិញពិភពលោកមានសញ្ញាថយចុះជាងមុន ដោយប្រទេសជាច្រើនបានឆ្លងផុតចំណុចកំពូលនៃការឆ្លងកូវីដ -១៩។ នៅពេលនេះដែរ អាមេរិកមានករណីឆ្លងកូវីដ-១៩ថយចុះយ៉ាងខ្លាំងពីរាប់សែននាក់មកដល់ត្រឹមតែជាង៥ម៉ឺននាក់ប៉ុណ្ណោះ ។ នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មានមនុស្សសរុបរហូតដល់ទៅ ៥០,៧១១នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ ៣៧៤នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នានៅទូទាំងសហរដ្ឋអាមេរិក។ ចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកបានកើនឡើងដល់ ... Read More »

រដ្ឋធានីកាណាដា ប្រកាសអាសន្ន ពាក់ព័ន្ធនឹងការធ្វើបាតុកម្ម

អភិបាលរដ្ឋធានីអូតាវ៉ា(Ottawa) ប្រទេសកាណាដា លោក Jim Watson បានសម្រេចប្រកាសអាសន្នជាបន្ទាន់ពាក់ព័ន្ធនឹងការធ្វើបាតុកម្មប្រឆាំងវិធានការទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ សារព័ត៌មាន RT បានផ្សាយថា អភិបាលរដ្ឋអូតាវ៉ា បានប្រកាសថា ការធ្វើបាតុកម្មបានបង្កឱ្យមានភាពគ្រោះថ្នាក់ដល់សន្តិសុខជាតិ និងពលរដ្ឋក្នុងពេលអ្នកបើកបររថយន្តធ្វើបាតុកម្ម “Freedom ... Read More »

វៀតណាមនិងថៃបង្កើនសកម្មភាពចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ជូនកុមារ

នៅពេលនេះរដ្ឋាភិបាលវៀតណាមបានសម្រេចទិញវ៉ាក់សាំង Pfizer សម្រាប់ចាក់ជូនកុមារមានអាយុចាប់ពី៥ឆ្នាំដល់១២ឆ្នាំ។ ដើម្បីបង្កើនការទប់ស្កាត់ការឆ្លងកូវីដ-១៩ នៅក្នុងសហគមន៍ ពិសេសគឺកុមារ។ គិតត្រឹមថ្ងៃទី៦ខែកុម្ភៈ នៅទូទាំងប្រទេសវៀតណាមមានវ៉ាក់សាំង ជាង១៨២លានដូសបានចាក់ជូនប្រជាពលរដ្ឋ ។ ទោះបីការចាក់វ៉ាក់សាំងបានច្រើនក្តី តែវៀតណាម នៅតែមានករណីឆ្លងកើនឡើងខ្ពស់ ដោយកុមារមិនទាន់បានចាក់វ៉ាក់សំាងនៅឡើយ។ នៅថ្ងៃទី៦ខែមិថុនា ... Read More »

កូនមិនពាក់ម៉ាស់ឪពុកម្តាយនឹងត្រូវជាប់ទោស «ឧក្រិដ្ឋ»

តំបន់ Ripon ស្ថិតនៅតំបន់ដាច់ស្រយាលនៃទីក្រុងកាលី ហ្វ័រនីញ៉ា ប៉ូលិសបានព្រមានដល់អាណាព្យាបាលពីសកម្មភាពមើលថែកូនៗ ពិសេសគឺការពាក់ម៉ាស់ ហើយប្រសិនបើបណ្តោយឱ្យកូនមិនគោរពវិធានការទប់ស្កាត់កូវីដ-១៩នោះឪពុកម្តាយនឹងត្រូវជាប់ទោស។ នៅក្នុងលិខិតផ្ញើទៅកាន់អាណាព្យាបាលនៅក្នុងសប្តាហ៍នេះ អាណាព្យាបាលទាំងអស់ត្រូវតែឱ្យកូនជាសិស្សត្រូវពាក់ម៉ាស់ពេលទៅសាលារៀន ព្រោះកុមារមិនពាក់ម៉ាស់ក៏ជាការគំរាមកំហែងដល់សុវត្ថិភាព អាយុជីវិតរបស់សិស្សផ្សេងទៀតដែរ។ ការរឹតត្បិតខាងលើបង្កឱ្យមានការតវ៉ាយ៉ាងខ្លាំងពីអាណាព្យាបាលនៅទូទាំងសហរដ្ឋអាមេរិក ប្រឆាំងនឹងការបង្ខំឱ្យសិស្សសាលាពាក់ម៉ាស់ទាំងអស់គ្នា។ ពាក់ព័ន្ធនឹងករណីឆ្លងកូវីដ-១៩ នៅក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ... Read More »

បារាំងស្រាវជ្រាវពីករណីត្រីជាង១សែនក្បាលងាប់នៅសមុទ្រអាត្លង់ទិក

នៅថ្ងៃទី៦ខែកុម្ភៈ សារព័ត៌មាន CNN បានផ្សាយថា មានត្រីជាង១សែនក្បាល ងាប់ផ្ងារពោះក្នុងតំបន់សមុទ្រប្រទេសបារាំងនៃមហាសមុទ្រប៉ាស៊ីហ្វិក។ រដ្ឋមន្ត្រីក្រសួងដែនសមុទ្រប្រទេសបារាំងបានរៀបរាប់ថា ហេតុការណ៍ខាងលើគឺពិតជារឿងគួរឱ្យតក់ស្លុតនិងទាក់ទាញយ៉ាងខ្លាំងពីក្រុមការពារបរិស្ថាន។ អង្គការ Sea Shepherd ដែលជាអង្គការអភិរក្សដែនសមុទ្របានបង្ហោះរូបភាពនៅលើបណ្តាញសង្គម Twitter ដោយបានសរសេរថា «នេះគឺជាអ្វីដែលកំពុងតែកើតឡើងនៅតំបន់ឈូងសមុទ្រBiscay ... Read More »

ពលរដ្ឋអ៊ុយក្រែនរាប់សិបពាន់នាក់ដង្ហែក្បួនបាតុកម្មនៅទីក្រុងជាប់ព្រំដែនរុស្ស៊ី

កាលពីថ្ងៃទី៥ខែកុម្ភៈ ពលរដ្ឋអ៊ុយក្រែនរាប់សិបពាន់នាក់បានដង្ហែក្បួននៅទីក្រុង Kharkiv ជាប់ព្រំដែនប្រទេសរុស្ស៊ី ក្នុងពេលដែលរដ្ឋាភិបាលអ៊ុយក្រែនបានត្រៀមលក្ខណៈទប់ទល់ការវាយប្រហារពីប្រទេសរុស្ស៊ី។ ក្រុមបាតុករបានស្រែកពាក្យស្លោកថា ទីក្រុង Kharkiv គឺជារបស់អ៊ុយក្រែន ហើយទប់ស្កាត់ការវាយប្រហារពីប្រទេសរុស្ស៊ី។ ក្រុមបាតុករបានច្រៀងចម្រៀងជាតិ ដោយគ្រវីទង់ជាតិអ៊ុយក្រែន ព្រមទាំងទង់ជាតិប្រទេសគាំទ្រអ៊ុយក្រែន មានអាមេរិក អង់គ្លេស ... Read More »

រដ្ឋាភិបាលអូស្ត្រាលីអំពាវនាវឱ្យដោះលែងអ្នកជំនាញសេដ្ឋកិច្ចលោក Sean Turnell

សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២២បានផ្សាយថា រដ្ឋមន្រ្តីការបរទេសអូស្រ្តាលីនាថ្ងៃអាទិត្យនេះបានបន្តអំពាវនាវឱ្យមានការដោះលែងអ្នកជំនាញសេដ្ឋកិច្ចលោក Sean Turnell ដែលត្រូវបានរដ្ឋាភិបាលយោធារបស់មីយ៉ាន់ម៉ាចាប់ឃុំឃាំងអស់រយៈពេល១ឆ្នាំមកហើយ។ លោកTurnell ដែលជាសាស្រ្តាចារ្យជនជាតិអូស្រ្តាលី បានបំពេញការងារជាទីប្រឹក្សាមួយរូប របស់អតីតមេដឹកនាំមីយ៉ាន់ម៉ា គឺលោកស្រី ... Read More »

Man City និង Liverpool អាចប្រជែងយក Saka ប្រសិនបើ Arsenal ធ្លាក់ចេញពីចំណាត់ថ្នាក់ក្រុមកំពូលទាំង៤នៅ Premier League

ក្រុមកាំភ្លើងធំ Arsenal អាចនឹងពិបាកក្នុងការចងជើងកីឡាករ BukayoSaka ចុះកិច្ចសន្យាថ្មី ក្នុងករណីដែលក្រុមខកខានក្នុងវគ្គជម្រុះ Champions League សម្រាប់រដូវកាលក្រោយចំពេលមានការចាប់អារម្មណ៍ពីក្លិបយក្សទាំង២នៅអង់គ្លេសគឺមេឃខៀវ Manchester City និងហង្សក្រហម Liverpool។ ក្លិបយក្សនៅ Premier ... Read More »

ខ្សែការពារ Reece James របស់ Chelsea នឹងមិនមានវត្តមានក្នុងការប្រកួត Club World Cup ទេ

ខ្សែការពារ Reece James របស់ក្លិបតោខៀវ Chelsea នឹងអវត្តមានក្នុងយុទ្ធនាការប្រកួតពានរង្វាន់ Club World Cup របស់ក្រុមChelseaដោយសារគាត់មិនទាន់បានជាសះស្បើយពីរបួសសរសៃពួរ។ នេះបើតាមអ្នកចាត់ការ Thomas Tuchel បានបញ្ជាក់កាលពីថ្ងៃសៅរ៍ ទី៥ ... Read More »

អ្វីដែលអ្នកត្រូវដឹងអំពីកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំ២០២២

បន្ទាប់​ពី​ការ​បង្កើត​ឡើង​ដែល​មាន​បញ្ហា និង​ភាពចម្រូងចម្រាសស្តីពីការរៀបចំព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​ឆ្នាំ២០២២ ទីបំផុតព្រឹត្តិការណ៍នេះបាន​ចាប់​ផ្តើម​បើកជាផ្លូវការនៅ​ទីក្រុង​ប៉េកាំងកាលពីថ្ងៃទី៤ ខែកុម្ភៈនេះ។ អត្តពលិកជិត៣,០០០នាក់មកពីប្រទេសចំនួន៩១នឹងប្រកួតប្រជែងដើម្បីទទួលបានមេដាយមាស ក្នុងចំណោមមេដាយមាសចំនួន១០៩ដែលផ្តល់ជូនលើកីឡាចំនួន៧ប្រភេទ។ ទោះបីជាការផ្សាយបន្តផ្ទាល់កីឡាបានចាប់ផ្តើមកាលពីថ្ងៃពុធជាមួយនឹងពិធីត្រៀមបើកក៏ដោយក៏ពិធីបើកធ្វើឡើងនៅថ្ងៃសុក្រដែលជាការចាប់ផ្តើមជាផ្លូវការនៃកីឡារដូវរងាលើកទី២៤នេះ។ ប្រធានាធិបតីចិនលោក Xi Jinping បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “ពិភពលោកកំពុងងាកមកមើលប្រទេសចិន ហើយប្រទេសចិនបានត្រៀមខ្លួនរួចរាល់ហើយ។ យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីផ្តល់ដល់ពិភពលោកនូវព្រឹត្តិការណ៍​កីឡា​អូឡាំពិកដែលមានភាពរលូន សុវត្ថិភាព ... Read More »

ប្រធានាធិបតីចិន ជួបប្រមុខដឹកនាំ៤ប្រទេសបន្ទាប់ពីបើកការប្រកួតអូឡាំពិករដូវរងា

នៅថ្ងៃទី៥ខែកុម្ភៈ សារព័ត៌មានស៊ីនហួបានផ្សាយថា ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានជួបដោយផ្ទាល់បន្ទាប់ពីបើកការប្រកួតកីឡាអូឡាំពិករដូវរងា ឆ្នាំ២០២២ ជាមួយមេដឹកនាំ៤ប្រទេស គឺ ស៊ែរប៊ី អេហ្ស៊ីប កាហ្សាក់ស្ថាន និង Turmenistan ។ ... Read More »

គ្រោះអគ្គិភ័យឆាបឆេះនៅក្នុងស្ថានទូតរុស្ស៊ីនៅក្នុងប្រទេសហ្វីលីពីន

គ្រោះអគ្គិភ័យឆាបឆេះនៅក្នុងស្ថានទូតប្រទេសរុស្ស៊ីនៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅយប់ថ្ងៃទី ៤ខែកុម្ភៈ បង្ខំឱ្យមន្ត្រីស្ថានទូត បុគ្គលិកត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព។ គ្រោះអគ្កិភ័យឆាបឆេះចេញពីជាន់ទីពីរនៃអគាររដ្ឋទូត ហើយអូសបន្លាយជាច្រើនម៉ោង ។ គ្រោះអគ្គិភ័យឆាបឆេះបណ្តាលឱ្យខាតបង់ទ្រព្យសម្បត្តិជាច្រើនគិតជាទឹកប្រាក់ប្រហែល១០០លានប៉េសូ(Peso) ប្រមាណ២លានដុល្លារអាមេរិក ។ មន្ត្រីជំនាញកំពុងតែបើកការស្រាវជ្រាវស្វែងរកពីមូលហេតុបណ្តាលឲ្យឆាបឆេះកើតឡើង។ មានរថយន្តពន្លត់អគ្គិភ័យប្រមាណជាង១០គ្រឿងចូលរួមពន្លត់ភ្លើង ដោយប្រើពេលជាច្រើនទើបគ្រប់គ្រងបាន ... Read More »

ចំនួនអ្នកស្លាប់ដោយកូវីដ-១៩នៅអាមេរិកកើនឡើងខ្ពស់បំផុត

សរុបអ្នកស្លាប់នៅអាមេរិកដោយកូវីដ-១៩ បានកើនឡើងខ្ពស់បំផុតមិនធ្លាប់មានគិតចាប់តាំងពីដើមឆ្នាំ២០២០មកទល់ពេលនេះមានអ្នកស្លាប់ជាង៩សែននាក់ហើយ ស្មើនឹងរដ្ឋមួយដែលមានពលរដ្ឋរស់នៅតិចក្នុងទឹកដីអាមេរិក។ ដើម្បីរស់នៅជាមួយកូវីដ -១៩ អាមេរិកបានជ្រើសរើសវ៉ាក់សាំងជាវិធីសាស្ត្រល្អបំផុត។ តាមតួលេខរបស់មហាវិទ្យាល័យ John Hopkins បានបង្ហាញឱ្យឃើញថា នៅទូទាំងអាមេរិកមានមនុស្ស៩សែននាក់ហើយស្លាប់ ស្មើនឹង ១៥,៧ % នៃចំនួនអ្នកស្លាប់នៅទូទាំងពិភពលោក។ ... Read More »

ករណីឆ្លងកូវីដ-១៩នៅក្នុងប្រទេសសិង្ហបុរីកើនឡើង៣ដងក្នុងរយៈពេល២៤ម៉ោងក្រោយពិធីបុណ្យចូលឆ្នាំ

សិង្ហបុរីបានរកឃើញករណីឆ្លងកូវីដ-១៩ ដល់ទៅជាង១៣ពាន់នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនាថ្ងៃទី៤ខែកុម្ភៈ គឺជាចំនួនកើនឡើង៣ដងបើប្រៀបធៀបនឹងមួយថ្ងៃមុន។ មន្ត្រីក្រសួងសុខាភិបាលប្រទេសនេះបានប្រកាសថា ចំនួនអ្នកឆ្លងអាចនឹងកើនលើសពី១៥ពាន់នាក់។ ភាគច្រើនករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសសិង្ហបុរី គឺមិនបង្ហាញអាការៈ ឬក៏មានអាការៈស្រាលតែប៉ុណ្ណោះ ។ ក្នុងរយៈពេល២៨ថ្ងៃកន្លងមក ប្រទេសសិង្ហបុរីមានករណីឆ្លងកូវីដ-១៩ សរុបជាង៨៥ពាន់នាក់ ក្នុងនោះមានដល់ទៅ ... Read More »

ថៃអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង ស៊ីណូវ៉ាក់ និងស៊ីណូហ្វាមដល់កុមារចាប់ពីអាយុ៦ឆ្នាំឡើង

រដ្ឋាភិបាលថៃបានអនុម័តប្រើប្រាស់វ៉ាក់សាំង ស៊ីណូហ្វាម និងស៊ីណូវ៉ាក់ សម្រាប់ចាក់ជូនកុមារមានអាយុចាប់ពី៦ឆ្នាំឡើងដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។ កាលពីថ្ងៃទី៤ខែកុម្ភៈ នាយកដ្ឋានគ្រប់គ្រងចំណីអាហារ និងឱសថថៃ FDA បានប្រកាសថា បានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការកូវីដ-១៩ របស់ចិនសម្រាប់ចាក់ជូនកុមារមានអាយុចាប់ពី៦ឆ្នាំឡើង ។ ការសម្រេចខាងលើកើតឡើងក្នុងពេលដែលប្រទេសតំបន់អាស៊ីមួយនេះបង្កើនការចាក់វ៉ាក់សាំង ខណៈដែលប្រទេសនេះបើកទ្វារវិស័យទេសចរណ៍។ កន្លងមកថៃ ... Read More »

WHO ៖ អឺរ៉ុបឈានដល់ការបញ្ចប់សង្គ្រាមប្រឆាំងកូវីដ-១៩ ជាបណ្តើរៗហើយ

អង្គការសុខភាពពិភពលោក WHO បានលើកឡើងថា អឺរ៉ុបកំពុងស្ថិតនៅក្នុងដំណាក់កាល ស្ងប់ស្ងាត់ពីការឆ្លងកូវីដ-១៩ ក្រោយរយៈពេលជាង២ឆ្នាំបានតស៊ូប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏កាចសាហាវមួយនេះ។ មូលហេតុនៃការបញ្ចប់សង្គ្រាមប្រឆាំងកូវីដ-១៩ ដោយសារតែការចាក់វ៉ាក់សាំងបានច្រើន។ ចំណែកវីរុសបំប្លែងថ្មីអូមីក្រុងវិញមិនបង្កជំងឺធ្ងន់ឡើយ ហើយរដូវរងានៅក្នុងតំបន់អឺរ៉ុបជិតដល់ទីបញ្ចប់ហើយ។ តាមការលើកឡើងរបស់អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ស្ថានភាពកូវីដ-១៩ នៅក្នុងតំបន់អឺរ៉ុបដូចជា «បទឈប់បាញ់» នាំមកនូវភាពស្ងប់ស្ថាត់យូរអង្វែងដល់ប្រទេសក្នុងតំបន់នេះ។ ... Read More »

អាវុធទំនើបៗរបស់រុស្ស៊ី និងបេឡារូស ចូលរួមធ្វើសមយុទ្ធនៅជិតព្រំដែនអ៊ុយក្រែន(មានវីដេអូ)

កម្លាំងទាហានរុស្ស៊ីនិងបេឡារូស បានធ្វើសមយុទ្ធរួមគ្នា ដែលចាប់ផ្តើមនៅថ្ងៃទី៣ខែកុម្ភៈនៅជាប់ព្រំដែនប្រទេសអ៊ុយក្រែន ។ សារព័ត៌មាន Interfax បានផ្សាយថា រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Shoigu បានទៅកាន់ប្រទេសបេឡារូសដើម្បីត្រួតពិនិត្យសកម្មភាពធ្វើសមយុទ្ធរួមរបស់ប្រទេសទាំងពីរនៅជាប់ព្រំដែនអ៊ុយក្រែន ក្នុងពេលដែលកំពុងតែប្រឈមមុខតានតឹងជាមួយអ៊ុយក្រែននិងប្រទេសលោកខាងលិច។ នៅក្នុងឃ្លីបវីដេអូបង្ហាញឱ្យឃើញថា ឧទ្ធម្ភាគចក្រចម្បាំង ... Read More »

Man Utd ធ្លាក់ចេញពីពានរង្វាន់ FA Cup ត្រឹមជុំទី៤ ក្រោយចាញ់ Middlesbroughដោយបាល់កាត់សេចក្តីប៉េណាល់ទី

ក្រុមបិសាចក្រហម Manchester United បានធ្លាក់ចេញពីការប្រជែងពានរង្វាន់ FA Cup ក្រោយចាញ់ក្រុម Middlesbrough ដែលកំពុងលេងនៅលីគទី២ Championship ក្នុងទឹកដី Old Trafford ដោយបាល់កាត់សេចក្តីប៉េណាល់ទី ក្រោយពីប្រកួតស្មើ១ទល់១។ ... Read More »

លោក Tuchel ស្នើឱ្យ Chelsea ចុះហត្ថលេខាលើកីឡាករ Eder Militaoរបស់ Real Madrid

គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Thomas Tuchel បានដាក់គោលដៅលើខ្សែការពារកណ្តាលរបស់ Real Madrid កីឡាករ Eder Militao ខណៈដែលគាត់សង្ឃឹមថា នឹងទាក់ទាញកីឡាករប្រេស៊ីលមក Chelsea នៅរដូវក្តៅក្រោយ។ ... Read More »