គ្រូបង្វឹកក្រុម Roma លោក Jose Mourinho ត្រូវបានគេដាក់បម្រាមចំនួន២ប្រកួតជាប់គ្នា បន្ទាប់ពីគាត់ត្រូវបានបណ្តេញចេញអំឡុងពេលក្រុម Roma ស្មើ ២ទល់២ ជាមួយក្រុម Verona កាលពីថ្ងៃសៅរ៍។ លោក Mourinho ... Read More »
ព័ត៌មានអន្តរជាតិ
ជាលើកដំបូងវៀតណាមមានករណីឆ្លងកូវីដ-១៩ រហូតដល់ជាង៦ម៉ឺននាក់ក្នុងពេល២៤ម៉ោង
ក្រសួងសុខាភិបាលវៀតណាមនៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈ បានប្រកាសថា មានករណីឆ្លងកូវីដ-១៩ រហូតដល់៦០.៣៣៨នាក់ នៅ៦២ខេត្ត-ក្រុងទូទាំងប្រទេស។ ជាមួយគ្នានេះក៏មានអ្នកជំងឺ ជាង១៥ពាន់នាក់ព្យាបាលជាសះស្បើយផងដែរ។ តំបន់ដែលមានករណីឆ្លងច្រើនជាងគេគឺរដ្ឋធានីហាណូយ មានករណីឆ្លងរហូតដល់ទៅជាង៧.៤០០នាក់។ បន្ទាប់មកគឺខេត្តបាក់យ៉ាង២.៩៩៨នាក់ ខេត្តហៃយឿង២.៩៤៤នាក់ ខេត្តហ្វាប៊ិញមានករណីឆ្លង២.៩៥៩នាក់…។ ដោយឡែកទីក្រុងហូជីមិញក៏មានករណីឆ្លងកើនឡើងផងដែរ ដោយមានអ្នកឆ្លង១.៤៥១នាក់។ ... Read More »
គណបក្សប្រឆាំងអ៊ុយក្រែនស្នើប្រធានាធិបតី Zelensky លាលែងចេញពីតំណែង
នៅថ្ងៃទី២២ខែកុម្ភៈ គណបក្សប្រឆាំងអ៊ុយក្រែនបានចេញសេចក្តីប្រកាសអំពាវនាវដល់ប្រធានាធិបតី Volodymyr Zelensky លាលែងចេញពីតំណែង ។ គណបក្សប្រឆាំង មាន៤៤កៅអីនៅក្នុងរដ្ឋសភាអ៊ុយក្រែន បានប្រឆាំងលើគោលនយោបាយជាច្រើនរបស់រដ្ឋាភិបាលក្រោយការធ្វើរដ្ឋប្រហារនៅឆ្នាំ២០១៤។ នៅក្នុងសេចក្តីប្រកាសរបស់គណបក្សប្រឆាំងបានបញ្ជាក់យ៉ាងច្បាស់ថា «ស្ថានភាពកាន់តែអាក្រក់នៅតំបន់ Donbass ភាគខាងកើតអ៊ុយក្រែន គឺជាលទ្ធផលនៃការខ្វះសកម្មភាព ខ្វះចក្ខុវិស័យរបស់ប្រមុខដឹកនាំ ... Read More »
រុស្ស៊ីមានសេដ្ឋកិច្ចរឹងមាំជាងមុនអាចទប់ទល់នឹងការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិច
តាមសារព័ត៌មាន Capital Economics បានផ្សាយថាសេដ្ឋកិច្ចរុស្ស៊ីនាពេលនេះអាចឈររឹងមាំជាងពេលមុន ដែលអាចទប់ទល់ជាមួយការដាក់ទណ្ឌកម្មពីបណ្តាប្រទេសលោកខាងលិចបានយ៉ាងល្អ។ សហគមន៍អឺរ៉ុប អាមេរិក អង់គ្លេស នៅថ្ងៃទី២២ខែកុម្ភៈ បានប្រកាសវិធានការដាក់ទណ្ឌកម្មថ្មីទៅលើប្រទេសរុស្ស៊ីក្រោយពី រដ្ឋាភិបាលទីក្រុងមូស្គូបានសម្រេចទទួលស្គាល់តំបន់ឯករាជ្យនៅភាគខាងកើតប្រទេសអ៊ុយក្រែន ។ នៅក្នុងបញ្ជីដាក់ទណ្ឌកម្មថ្មីទៅលើរុស្ស៊ី គឺបណ្តាធនាគារមិនអាចធ្វើពាណិជ្ជកម្មអន្តរជាតិបានឡើយ។ ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី ... Read More »
WHO៖ វីរុសអូមីក្រុងបំបាំងកាយមិនគ្រោះថ្នាក់ដូចអូមីក្រុងធម្មតាឡើយ
អង្គការសុខភាពពិភពលោក WHO នៅថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០២២ បានប្រកាសថា វីរុសកូវីដ-១៩ អូមីក្រុងបំបាំងកាយ (BA2) មិនគ្រោះថ្នាក់ដូចអូមីក្រុងប្រភេទដើមនោះឡើយ ។ លោកស្រីបណ្ឌិត Maria Van Kerkhove ជាមន្ត្រីជាន់ខ្ពស់របស់WHO ... Read More »
លោកត្រាំនិយាយថា លោកពូទីន គឺជាមនុស្សដ៏ពូកែបំផុតក្នុងការដោះស្រាយវិវាទអ៊ុយក្រែន
អតីតប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ បានសរសើរដល់ប្រធានាធិបតីពូទីនថា ជា«មនុស្សពូកែ» ក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែន ប៉ុន្តែជាមួយគ្នានេះលោកត្រាំបានបញ្ជាក់ថា ប្រសិនបើគាត់កាន់តំណែងប្រធានាធិបតីអាមេរិកវិញ ប្រធានាធិបតីរុស្ស៊ីនឹងមិនធ្វើដូចដែលគាត់បានធ្វើនោះទេ។ នៅថ្ងៃទី២២ខែកុម្ភៈ អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានចាត់ទុកថា ការណ៍ដែលរុស្ស៊ីទទួលស្គាល់តំបន់ស្វ័យភាពទាំងពីរនៅភាគខាងកើតអុយក្រែនជាតំបន់ឯករាជ្យ គឺជាសកម្មភាពរបស់«មនុស្សពូកែ» ... Read More »
Man Utd ត្រូវធ្វើការធ្ងន់ដោយប៉ះក្រុមខ្លាំងអេស្ប៉ាញ Atlético Madridជើងទី១វគ្គ១៦ក្រុម នៅ Champions League
ក្រុមបិសាចក្រហម Manchester United នឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះAtlético Madrid នៅរាត្រីថ្ងៃពុធនេះសម្រាប់ការប្រកួតក្របខ័ណ្ឌ UEFA Champions League វគ្គទី១៦ចុងក្រោយ ជើងទី១ នៅកីឡដ្ឋាន EstadioWanda Metropolitano។ ការប្រកួតវគ្គចែកពូល ... Read More »
Chelsea ធ្វើបានល្អក្នុងទឹកដី ខណៈ Juventus បានត្រឹមស្មើនៅជើងទី១ វគ្គ១៦ក្រុមនៅ Champions League
ក្រុមតោខៀវ Chelsea ធ្វើបានល្អក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយដោយបានយកឈ្នះក្រុម Lille ជាមួយនឹងជ័យជម្នះនៅកីឡដ្ឋាន Stamford Bridge ក្នុងលទ្ធផល២ទល់០ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។ ខ្សែប្រយុទ្ធ ... Read More »
កម្លាំងប៉ូលិសហុល្លង់កម្ចាត់ជនដៃដល់ចាប់ចំណាប់ខ្មាំងនៅទីក្រុងអាមស្ទែរដាម
កម្លាំងប៉ូលិសហុល្លង់ បានសម្រេចចិត្តបើករថយន្តបំបុកជនដៃដល់ដើម្បីទប់ស្កាត់ការរត់គេចខ្លួន។ ជាមួយគ្នានេះដែរ កម្លាំងប៉ូលិសក៏បានប្រើប្រាស់ រ៉ូបឺត ដើម្បីត្រួតពិនិត្យរំសេវផ្ទុះក្រោយពេលជនល្មើសត្រូវបានចាប់ខ្លួន។ នៅថ្ងៃទី២២ខែកុម្ភៈ កម្លាំងប៉ូលិសហុល្លង់បានប្រកាសថា ពួកគេចាប់បានជនដៃដល់នៅក្នុងហាង ដាក់តាំងផលិតផលរបស់ក្រុមហ៊ុនApples ក្នុងរដ្ឋធានី អាមស្ទែរដាម ក្រោយជាច្រើនម៉ោងឡោមព័ទ្ធទីនោះ ហើយនៅទីបំផុតចំណាប់ខ្មាំងត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព។ កម្លាំងប៉ូលិសហុល្លង់បានដាក់ពង្រាយដើម្បីគ្រប់គ្រងស្ថានភាពក្រោយទទួលបានព័ត៌មានថា ... Read More »
Manchester United អាចប្រជែងជាមួយ Real Madrid ដើម្បីនាំយកលោក Mauricio Pochettino ជាគ្រូបង្វឹក
ក្លិបយក្សអធិរាជស Real Madrid ត្រៀមនឹងចូលរួមប្រជែងជាមួយក្លិបបិសាចក្រហម Manchester United ក្នុងការតាមប្រមាញ់លោកMauricio Pochettino ដែលរំពឹងថា នឹងចាកចេញពី Paris Saint-Germain នៅចុងបញ្ចប់នៃរដូវកាលនេះ។ ក្លិប Real ... Read More »
ព្រឹទ្ធសភារុស្ស៊ីអនុញ្ញាតឱ្យប្រធានាធិបតីពូទីនដាក់ពង្រាយកម្លាំងទាហាននៅក្រៅប្រទេស
កាលពីថ្ងៃទី២២ខែកុម្ភៈ ព្រឹទ្ធសភារុស្សុីបានសម្រេចផ្តល់អំណាចដល់ប្រធានាធិបតី ពូទីន មានសិទ្ធិទាំងស្រុងក្នុងការប្រើប្រាស់កម្លាំងយោធានៅក្រៅប្រទេស។ ការអនុម័តដោយព្រឹទ្ធសភារុស្ស៊ីខាងលើនេះ ត្រូវបានធ្វើឡើងតាមរយៈការបោះឆ្នោតជាឯកច្ឆ័ន្ទតែម្តង ដើម្បីគាំទ្រលោកពូទីនក្នុងការដាក់ពង្រាយកងកម្លាំងទៅកាន់តំបន់ផ្តាច់ខ្លួនភាគខាងកើតអ៊ុយក្រែនចំនួន២ គឺ Donetsk និង Luhansk។ សមាជិកព្រឹទ្ធសភាជាន់ខ្ពស់រុស្ស៊ី លោក Andrei Klishas ... Read More »
ក្លិប Ajax នឹងចំណាយជាង៦,៥លានផោនដល់គ្រួសារកីឡាករ Nouri ជាសំណងពីការព្យាបាល
ក្លិបនៅលីគកំពូលហុល្លង់ Ajax បានយល់ព្រមបង់ប្រាក់ចំនួន៧.៨៥លានអឺរ៉ូ (៦,៥៤លានផោន) ដល់គ្រួសាររបស់កីឡាករ Abdelhak Nouri បន្ទាប់ពីការព្យាបាល “មិនគ្រប់គ្រាន់” បានធ្វើឱ្យខ្សែបម្រើរូបនេះមានការប៉ះពាល់ខួរក្បាលជាអចិន្ត្រៃយ៍។ កីឡាករ Nouri ដែលមានអាយុ២០ឆ្នាំបានទទួលរងការគាំងបេះដូងអំឡុងពេលប្រកួតមិត្តភាពជាមួយក្រុម Werder Bremen ... Read More »
ផ្ទុះអណ្តូងរ៉ែមាសនៅBurkina Faso ស្លាប់៥៩នាក់
មានកម្មករអណ្តូងរ៉ែមាសដល់ទៅ៥៩នាក់បានស្លាប់ក្នុងហេតុការណ៍ផ្ទុះនៅទីតាំងខួងយករ៉ែមាសដោយសិប្បកម្ម ស្ថិតនៅតំបន់ Gbomblora ក្នុងខេត្ត Poni ភាគពាយ័ព្យនៃប្រទេស Burkina Faso។ ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងនៅវេលាម៉ោង១៩ ថ្ងៃទី២១ខែកុម្ភៈ (ពេលវេលាក្នុងតំបន់)។ មន្ត្រីក្នុងតំបន់បានប្រកាសថា មានមនុស្ស៥៥នាក់ស្លាប់នៅនឹងកន្លែង និង៤នាក់ទៀតស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ... Read More »
សាធារណរដ្ឋ Donbass បានចុះសន្ធិសញ្ញាការពារជាតិជាមួយរុស្ស៊ីភ្លាមក្រោយប្រធានាធិបតីពូទីនប្រកាសទទួលស្គាល់ពីឯករាជ្យភាព
ប្រមុខដឹកនាំរុស្ស៊ីបានដើរមុន អាមេរិកនិងប្រទេសលោកខាងលិច មួយជំហាន ដែលធ្វើឱ្យប្រទេសទាំងនោះមិនអាចជួយរដ្ឋាភិបាលអ៊ុយក្រែនបានក្នុងការបង្រួបបង្រួមតំបន់ Donbassនោះឡើយ។ ក្រោយប៉ុន្មានម៉ោងប៉ុណ្ណោះដែលប្រធានាធិបតីពូទីនប្រកាសជាផ្លូវការទទួលស្គាល់ពីឯករាជ្យភាពនៃសាធារណរដ្ឋ Donetsk (DPR) និងសាធារណរដ្ឋ Lugansk(LPR) ប្រមុខដឹកនាំតំបន់ទាំងពីរក៏បានចុះសន្ធិសញ្ញាការពារជាតិរួមជាមួយរុស្ស៊ីអនុញ្ញាតឱ្យកម្លាំងទាហានរុស្ស៊ីឈរជើងនៅក្នុងទឹកដីរបស់ខ្លួន ដើម្បីទប់ស្កាត់រាល់ការឈ្លានពានពីសត្រូវ។ ទាំងនោះជានយោបាយ យុទ្ធសាស្ត្រដ៏ឆ្លាតវៃរបស់ប្រធានាធិបតីពូទីន ធ្វើឱ្យប្រទេសលោកខាងលិចមិនអាចធ្វើអ្វីបាននោះឡើយ។ ... Read More »
អត្ថន័យពិតប្រាកដនៃថ្ងៃ២២/២/២២ ដែលគេហៅថាថ្ងៃ Twosday
រយៈពេលជិត១ទសវត្សរ៍កន្លងមក នៅថ្ងៃទី 12/12/12 ហើយពេលនេះគឺថ្ងៃទី 22/2/22 ពិភពលោកបានឈានចូលដល់ពេលវេលាសំខាន់មិនធ្លាប់មានពីមុនមក នោះគឺថ្ងៃ22/2/22។ នៅថ្ងៃនេះគេបានហៅថាជាថ្ងៃ Twosday ។ សារព័ត៌មាន Washington Post បានផ្សាយថា នៅថ្ងៃទី ... Read More »
កូរ៉េខាងជើង នឹងរួមគ្នាជាមួយចិនធ្វើឱ្យអាមេរិក«ខកចិត្ត»ចំពោះគោលនយោបាយចងគំនុំ
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអំពាវនាវចិនឱ្យរួមសាមគ្គីគ្នាបង្កើនកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រដើម្បីធ្វើឱ្យអាមេរិកខកចិត្តចំពោះគោលនយោបាយចងគំនុំ។ សារព័ត៌មាន SCMP បានផ្សាយថា មេដឹកនាំ គីម ជុងអ៊ុនបានប្រកាសថា ទីក្រុងព្យុងយ៉ាងនិងទីក្រុងប៉េកាំងគួរតែបង្កើនកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងឯកភាពគ្នាដើម្បីការពារនិងអភិវឌ្ឍសង្គមនិយម នឹងធ្វើឱ្យគោលនយោបាយចងគំនុំ គំរាមកំហែង និងអរិភាពពីសហរដ្ឋអាមេរិក ... Read More »
ចិនស្នើពលរដ្ឋរស់នៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបញ្ជៀសតំបន់តានតឹង និងរក្សាទុកស្បៀងអាហារ ទឹកផឹក
រដ្ឋាភិបាលទីក្រុងប៉េកាំងបានស្នើដល់ពលរដ្ឋចិនដែលរស់នៅក្នុងប្រទេសអ៊ុយក្រែន ចៀសវាងទៅកាន់តំបន់ដែលមានវិវាទនៅភាគខាងកើត និងរក្សាទុកស្បៀងអាហារ ទឹកផឹក …ក្នុងពេលស្ថានភាពនៅប្រទេសអ៊ុយក្រែនផ្លាស់ប្តូរខ្លាំង ក្រោយពីរុស្ស៊ីបញ្ជូនទាហានទៅរក្សាសន្តិភាពនៅតំបន់ភាគខាងកើត ។ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសអ៊ុយក្រែន នៅថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២២ បានស្នើដល់ពលរដ្ឋនិងបណ្តាក្រុមហ៊ុនចិន នៅក្នុងប្រទេសអ៊ុយក្រែនមិនត្រូវប្រថុយនឹងគ្រោះថ្នាក់ទៅកាន់តំបន់ដែលកំពុងតែមានវិវាទនោះឡើយ។ ប៉ុន្តែស្ថានទូតចិនមិនបានស្នើដល់ពលរដ្ឋឱ្យភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែននោះឡើយ ។ នៅក្នុងស្ថានភាពមួយដែលប្រទេសលោកខាងលិចបារម្ភនោះគឺសង្គ្រាមទ្រង់ទ្រាយធំអាចនឹងកើតឡើង ក្រោយពេលប្រធានាធិបតីពូទីនចេញបញ្ជាឱ្យបញ្ជូនទាហានទៅកាន់តំបន់ភាគខាងកើតដើម្បីរក្សាសន្តិសុខនៅយប់ថ្ងៃទី២១ខែកុម្ភៈ ... Read More »
អារ៉ាប់ប៊ីសាអ៊ូឌីត៖ យន្តហោះគ្មានមនុស្សបើកវាយប្រហារអាកាសយានដ្ឋានទីក្រុងJazan
កាលពីថ្ងៃទី២១ខែកុម្ភៈ សម្ព័ន្ធយោធា ដឹកនាំដោយអារ៉ាប៊ីសាអូ៊ឌីត បានប្រកាសថា មានមនុស្ស ១៦នាក់រងរបួសក្នុងពេលយន្តហោះគ្មានមនុស្សបើកវាយប្រហារអាកាសយានដ្ឋានក្នុងទីក្រុង Jazan ។ យន្តហោះគ្មានមនុស្សបើកនោះបញ្ជាដោយក្រុមឧទ្ទាមហ៊ូធីនៅក្នុងប្រទេសយេម៉ែន។ នេះជាការវាយប្រហារលើកទីពីរហើយទៅលើអាកាសយាន្ឋានរបស់អារ៉ាប់ប៊ីសាអ៊ូឌីត ក្នុងរយៈពេល ២សប្តាហ៍កន្លងមក។ សារព័ត៌មាន Saudi Arabia ... Read More »
វិភាគអន្តរជាតិ៖ អាមេរិកជាអ្នកបង្រៀនរុស្ស៊ីឲ្យចេះប្រើកម្លាំងទ័ពនិងការទូតគ្រប់គ្រងប្រទេសជិតខាង
កន្លងមកអាមេរិកបានប្រកាសទទួលស្គាល់តំបន់ជេរូសាឡឹម និងតំបន់ជាច្រើនទៀតថាជាទឹកដីរបស់អុីស្រាអែល ដោយអាមេរិកបានគាំទ្រយ៉ាងពេញទំហឹងទាំងការទូត និងយោធា ដើម្បីការពារតំបន់ទាំងនោះ។ ការទទួលស្គាល់របស់អាមេរិកបានទទួលរងការប្រឆាំងយ៉ាងខ្លាំងពីប្រទេសអារ៉ាប់ជាង៥០ប្រទេសនៅក្នុងតំបន់រួមទាំងអង្គការសហប្រជាជាតិផងដែរ។ ប៉ុន្តែអាមេរិកមិនខ្វល់នោះឡើយ ។ ក្នុងពេលនេះដែរ រុស្ស៊ីក៏បានដើរតាមពីក្រោយអាមេរិក ដោយប្រកាសទទួលស្គាល់តំបន់ភាគខាងកើតប្រទេសអ៊ុយក្រែនស្និទ្ធជាមួយរុស្ស៊ី ថាជាតំបន់ឯករាជ្យភាពមិនខ្វល់ពីការព្រមានរបស់ប្រទេសលោកខាងលិចដែលមានអាមេរិកជាដើមហេតុនោះទេ។ ក្នុងពេលនេះដែរ រុស្ស៊ីក៏បានបញ្ជូនកម្លាំងទាហានចូលទៅរក្សាសន្តិភាពនៅក្នុងតំបន់ Donetsk ... Read More »
រុស្ស៊ីប្រកាសទទួលស្គាល់ពីឯករាជ្យភាពតំបន់ Donetsk ពលរដ្ឋនាំគ្នាចេញមកអបអរសាទរ
ក្រោយពេលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ប្រកាស ទទួលស្គាល់ពីឯករាជ្យភាពនៅក្នុងតំបន់ Donetsk ផ្តាច់ខ្លួនចេញពីអ៊ុយក្រែន។ ពលរដ្ឋនៅក្នុងតំបន់បានចេញមកអបអរសាទរនៅថ្ងៃឯករាជ្យរបស់ខ្លួន។ ប្រធានាធិបតីពូទីនប្រកាសទទួលស្គាល់ឯករាជ្យភាពតំបន់Donetsk នៅយប់ថ្ងៃទី ២១ខែកុម្ភៈឆ្នាំ២០២២ ហើយភ្លាមៗនោះរុស្ស៊ីក៏បានបញ្ជូនកម្លាំងទាហានចូលទៅកាន់តំបន់ខាងលើដើម្បីរក្សាសន្តិភាព ។ ប្រព័ន្ធផ្សព្វផ្សាយនានារបស់រុស្ស៊ីបានផ្សព្វផ្សាយពីការអបអរសាទររបស់ពលរដ្ឋនៅតំបន់ Donetsk ... Read More »
FA ស៊ើបអង្កេតបន្ទាប់ពីខ្សែប្រយុទ្ធ Anthony Elanga របស់ក្រុម Man Utd ប៉ះគេគប់នឹងវត្ថុរឹង
សមាគមបាល់ទាត់អង់គ្លេស (FA) កំពុងស៊ើបអង្កេតបន្ទាប់ពីកីឡាករ Anthony Elanga របស់ក្រុមបិសាចក្រហម Manchester United ត្រូវបានគេគប់ដោយវត្ថុរឹងមួយដែលបានបោះចេញពីហ្វូងមនុស្សក្នុងជ័យជម្នះនៅក្របខ័ណ្ឌ Premier League កាលពីថ្ងៃអាទិត្យនៅលើទឹកដីក្រុមLeeds United ។ Elanga ... Read More »
Djokovic ចង់លេងម្ដងទៀតបន្ទាប់ពីមិនបានចូលរួមប្រកួតកម្មវិធី Australia Open ដោយសារបញ្ហាចាក់វ៉ាក់សាំង
កីឡាករវាយតឺន្នីសលេខ១ពិភពលោក Novak Djokovic កំពុងទន្ទឹងរង់ចាំចាប់ផ្តើមរដូវកាលឆ្នាំ២០២២របស់គាត់នៅទីក្រុងឌូបៃបន្ទាប់ពីការនិរទេសរបស់គាត់ពីប្រទេសអូស្ត្រាលី ហើយបាននិយាយថា គាត់នឹងក្លាយជាមនុស្សដំបូងដែលអបអរសាទរម្ចាស់ជើងឯក US Open កីឡាករ DanilMedvedev ប្រសិនបើកីឡាករសញ្ចាតិរុស្ស៊ីរូបនេះបញ្ចប់ការគ្រប់គ្រងរយៈពេល២ឆ្នាំរបស់គាត់នៅចំណាត់ថ្នាក់កំពូលនៃពិភពលោក។Medvedev បានជាប់ចំណាត់ថ្នាក់លេខមួយក្នុងការប្រកួត Australian Open កាលពីខែមុន។ ... Read More »
ម្ចាស់ការពារតំណែងជើងឯក Chelsea មានសង្ឃឹមច្រើនក្នុងជើងទី១ពេលប៉ះ Lille វគ្គ១៦ក្រុម
ក្រុមតោខៀវ Chelsea នឹងបើកទ្វារទទួលក្រុម Lille នៅរាត្រីថ្ងៃអង្គារនេះសម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ ជើងទី១នៅកីឡដ្ឋាន Stamford Bridge។ Chelsea រកបាន១ពិន្ទុក្នុងការប្រកួតវគ្គចែកពូលចុងក្រោយរបស់ពួកគេដោយស្មើ ៣-៣ ... Read More »
លោក Ferguson លាលែងពីតំណែងជាអ្នកចាត់ការទូទៅក្លិបPeterborough
លោក Darren Ferguson កូនប្រុសរបស់អតីតអ្នកចាត់ការក្រុមបិសាចក្រហម Manchester United លោក Alex Ferguson បានលាលែងពីតំណែងជាអ្នកចាត់ការក្រុម Peterborough United កាលពីថ្ងៃចន្ទ។ នេះបើយោងតាមការចេញផ្សាយរបស់ CNA ... Read More »
យន្តហោះចម្បាំងអុីរ៉ង់ជួបគ្រោះថ្នាក់ធ្លាក់បុកចំសាលារៀន
យន្តហោះចម្បាំង F5 ផលិតដោយអាមេរិកត្រូវបានប្រើប្រាស់នៅក្នុងជួរកម្លាំងទាហានអុីរ៉ង់បានជួបគ្រោះថ្នាក់ធ្លាក់បុកចំសាលារៀននៅទីក្រុង Tabriz នាភាគខាងជើងប្រទេសអុីរ៉ង់។ តាមប្រព័ន្ធផ្សព្វផ្សាយអុីរ៉ង់បានផ្សាយថា ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងនៅថ្ងៃទី ២១ខែកុម្ភៈ ហើយយន្តហោះបានធ្លាក់បុកចំសាលារៀន ប៉ុន្តែជាភព្វសំណាងក្នុងពេលគ្រោះថ្នាក់នោះសិស្សសាលាទើបតែចេញពីរៀនបានប៉ុន្មាននាទីប៉ុណ្ណោះ ។ មន្ត្រីយោធាអុីរ៉ង់បានឱ្យដឹងថាមូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់នេះ គឺដោយសារបញ្ហាបច្ចេកទេស ។ ជាមួយគ្នានេះដែរ ... Read More »
អឺរ៉ុបព្រមានថា សន្តិសុខសណ្តាប់ធ្នាប់ពិភពលោកកំពុងរងការគំរាមកំហែងពីទំនាក់ទំនងរុស្ស៊ី-ចិន
កន្លងមកក្រុមអ្នកឯកទេសវិភាគ ពីនយោបាយសន្តិសុខនៅលើពិភពលោកបានបញ្ជាក់ថា ការកើនឡើងនៃឥទ្ធិពលរបស់ចិននិងរុស្ស៊ីក៏ដូចជាតទំនាក់ទំនងជិតស្និទ្ធរបស់ប្រទេសទាំងពីរនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ពិភពលោកឡើងវិញ។ ប៉ុន្តែពេលនេះ តំណាងជាន់ខ្ពស់របស់សហគមន៍អឺរ៉ុបស្តីពីគោលនយោបាយកិច្ចការបរទេសនិងសន្តិសុខបានលើកឡើងថា សណ្តាប់ធ្នាប់ពិភពលោកកំពុងតែរងការគំរាមកំហែងពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងរុស្ស៊ីនឹងចិន។ សារព័ត៌មាន RT បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់របស់សហគមន៍អឺរ៉ុប លោក Josep Borell ដែលបានប្រកាសនៅថ្ងៃទី ២០ ខែកុម្ភៈថា ... Read More »
ក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុបផ្អាកការហោះហើរឆ្លងកាត់ប្រទេសអ៊ុយក្រែន
ក្រុមហ៊ុនអាកាសចរណ៍ជាច្រើននៅក្នុងតំបន់អឺរ៉ុប ក្នុងនោះមានក្រុមហ៊ុន Swiss Air Linesជាដើមបានសម្រេចផ្អាកការហោះហើរទៅកាន់រដ្ឋធានី Kiev ចាប់ពីថ្ងៃទី២១ខែកុម្ភៈរហូតដល់បញ្ចប់ខែនេះ។ កាលពីពីរថ្ងៃមុនក្រសួងការបរ ទេសស្វុីស បានស្នើដល់ពលរដ្ឋចាកចេញពីប្រទេសអ៊ុយក្រែន ពិសេសគឺតំបន់ Donetsk និង Luhansk ដែលកំពុងតែប្រឈមមុខតានតឹងកាន់តែខ្លាំង ... Read More »
ករណីឆ្លងកូវីដ-១៩នៅលើពិភពលោកមានសញ្ញាថយចុះ ប្រទេសជាច្រើនបន្តបើកទ្វារទទួលអ្នកទេសចរ
ក្នុងរយៈពេល២៤ម៉ោងកន្លងមក នៅទូទាំងពិភពលោកបានរកឃើញករណីឆ្លងកូវីដ-១៩ សរុប ១,១លាននាក់ និងស្លាប់៤.៩៩៣នាក់។ ជាលទ្ធផលសរុបអ្នកឆ្លងនៅទូទាំងពិភពលោកមានជាង៤២៤លាននាក់ និងស្លាប់៥,៩លាននាក់។ តាមតួលេខរបស់គេហទំព័រ Worldometers បានផ្សាយថា គិតត្រឹមព្រឹកថ្ងៃទី២១ខែកុម្ភៈ នៅទូទាំងពិភពលោកមានករណីឆ្លងដល់ទៅ៤២៤.៧៥១.២២៣ នាក់ និងស្លាប់៥.៩០៥.២៧៨នាក់។ កូវីដ-១៩ ... Read More »
អង់គ្លេសលុបរាល់វិធានការរឹតត្បិតទប់ស្កាត់កូវីដ-១៩ អាមេរិកមានករណីឆ្លងនៅសល់តែជាង១ម៉ឺននាក់ប៉ុណ្ណោះ
នៅថ្ងៃទី ២១ខែកុម្ភៈ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានប្រកាស លុបរាល់វិធានការរឹតត្បិតទប់ស្កាត់កូវីដ-១៩ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររស់នៅជាមួយកូវីដ-១៩ ។ ការប្រកាសរបស់នាយករដ្ឋមន្ត្រីលោក បូរីស ចនសិន ក្រោយមួយថ្ងៃដែលព្រះមហាក្សត្រីអាលីហ្សាប៊ែត ទីពីរ ... Read More »
ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងបានបិទបញ្ចប់ ដោយន័រវេសជាប្រទេសទទួលបានមេដាយច្រើនជាងគេ
ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងឆ្នាំ២០២២បានបិទបញ្ចប់កាលពីថ្ងៃអាទិត្យនៅក្នុងពិធីដ៏រីករាយមួយ។ អត្តពលិកជិត៣,០០០នាក់បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះក្នុង១០៩ប្រទេស លើវិញ្ញាសាចំនួន១៥ក្នុងរយៈពេល២សប្តាហ៍កន្លងមកនេះ។ ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក Thomas Bach បានអំពាវនាវឱ្យមេដឹកនាំនយោបាយជុំវិញពិភពលោកត្រូវបានបំផុសគំនិតដោយលើកឡើងពី “គំរូនៃសាមគ្គីភាព និងសន្តិភាព” របស់អត្តពលិក។ លោកបានបន្តថា “អំណាចបង្រួបបង្រួមនៃកីឡាអូឡាំពិកនេះខ្លាំងជាងកម្លាំងដែលចង់បំបែកយើងទៅទៀត។ អត្តពលិកបាន ផ្តល់ឱកាសសន្តិភាព ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច