ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែនប្រកាសថា ត្រូវការគ្រាប់រំសេវ មិនមែនត្រូវការកន្លែងភៀសខ្លួននោះឡើយ

ក្រោយពេលអាមេរិកស្នើផ្តល់ទីកន្លែងភៀសខ្លួនដល់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បើសិនជាលោកចង់ចាកចេញពីប្រទេសនោះមក លោក Volodymyr Zelensky បានបញ្ជាក់ថា ពេលនេះគឺលោកត្រូវការគ្រាប់រំសេវដើម្បីទប់ទល់ជាមួយរុស្សុី មិនមែនកន្លែងភៀសខ្លួននោះឡើយ។ ប្រធានាធិបតីអ៊ុយក្រែនបានបញ្ជាក់ថា «សង្គ្រាមកំពុងតែកើត ឡើងនៅទីនេះ យើងត្រូវការអាវុធគ្រាប់រំសេវដើម្បីទប់ទល់ជាមួយសង្គ្រាមវាយប្រហារពីរុស្ស៊ី ... Read More »

ក្របខ័ណ្ឌ Asian Champions League អនុញ្ញាត​ឱ្យ​ដាក់កីឡាករ​បរទេស​បន្ថែម​ទៀតនៅក្នុងក្រុម

ក្រុមដែលលេងក្នុងក្របខ័ណ្ឌ Asian Champions League នឹងត្រូវបានអនុញ្ញាតឱ្យដាក់កីឡាករបរទេសបន្ថែមទៀតចាប់ពីឆ្នាំ២០២៣ ខណៈដែលសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានប្រកាសការផ្លាស់ប្តូរយ៉ាងទូលំទូលាយទៅកាន់ក្រុមជើងឯកក្លិបទ្វីបកាលពីថ្ងៃសុក្រ។ នៅក្នុងឆ្នាំ២០២៣-២០២៤ គ្រូបង្វឹកនឹងត្រូវបានអនុញ្ញាតឱ្យដាក់កីឡាករបរទេសរហូតដល់៦នាក់ក្នុងជម្រើសដំបូងរបស់ពួកគេ ការកើនឡើងចំនួន២នាក់ពីកូតាបច្ចុប្បន្ន ហើយយ៉ាងហោចណាស់កីឡាករម្នាក់ក្នុងចំណោមកីឡាករទាំងនោះត្រូវតែមកពីតំបន់អាស៊ីផ្សេងទៀត។ ការផ្លាស់ប្តូរនេះធ្វើឡើងបន្ទាប់ពីមានវិសោធនកម្មបទប្បញ្ញត្តិនៃការចុះឈ្មោះកីឡាករសម្រាប់ការប្រកួតនៅឆ្នាំនេះ ដែលឃើញកូតាលើចំនួនកីឡាករបរទេសដែលត្រូវបានអនុញ្ញាតក្នុងក្រុមដែលបានដាក់ស្នើទៅ AFC ... Read More »

អតីតមេបញ្ជាការកងទ័ពហ្វាំងឡង់ បញ្ជាក់ថាមិនមានអាវុធគ្រប់គ្រាន់ដើម្បីតទល់ជាមួយរុស្ស៊ីឡើយ

ក្រោយពេលរុស្ស៊ីវាយប្រហារអ៊ុយក្រែន ប្រទេសជាច្រើនទៀត ដែលជាអតីតសហភាពសូវៀតបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ប្រសិនបើរុស្ស៊ីគ្រប់គ្រងអ៊ុយក្រែនហើយ ប្រទេសបន្ទាប់ទៀតគឺជា ហ្វាំងឡង់។ ជាក់ស្តែងនៅក្នុងប្រទេសអ៊ុយក្រែនមិនមានប្រទេសណាមួយបញ្ជូនទាហានឬអាវុធមកជួយអ៊ុយក្រែននោះឡើយ គឺត្រូវគេបោះបង់ចោលពេលមានអាសន្នបែបនេះ ខ្លួនទីពឹងខ្លួន។ ក្នុងពេលនេះអតីតមេបញ្ជាការកងទ័ពអាកាសប្រទេសហ្វាំងឡង់លោក Matti Ahola បានបញ្ជាក់ថា ប្រសិនបើធ្វើសង្គ្រាមជាមួយរុស្ស៊ី ហ្វាំងឡង់មិនមានមីស៊ីល ... Read More »

សេតវិមានអាមេរិកប្រកាសថាបានត្រៀមលក្ខណៈជួយដល់ប្រធានាធិបតីអ៊ុយក្រែនក្នុងការភៀសខ្លួនមកអាមេរិក

កន្លងមកប្រធានាធិបតីអ៊ុយក្រែនបានបង្ហាញការខកចិត្តយ៉ាងខ្លាំងចំពោះបណ្តាប្រទេសដែលសន្យាជួយដល់អ៊ុយក្រែន ។ ប៉ុន្តែក្នុងពេលរុស្ស៊ីវាយប្រហារ ទាំងប្រទេសតំបន់អឺរ៉ុប អាមេរិក ស្ងាត់ឱ្យឈឹង មិនហ៊ានមកជួយតតាំងជាមួយរុស្ស៊ីនោះឡើយ។ អ្វីដែលអាមេរិក អឺរ៉ុបជួយបាននាពេលនេះគឺទទួលជនភៀសខ្លួនអ៊ុយក្រែន ក្នុងនោះក៏មានថ្នាក់ដឹកនាំផងដែរ។ ពេលនេះអាមេរិកនិងអឺរ៉ុបបានត្រឹមតែដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីប៉ុណ្ណោះ ហើយការដាក់ទណ្ឌកម្មនោះមិនអាចជួយដល់ប្រទេសអ៊ុយក្រែនឱ្យរួចផុតពីការវាយប្រហារពីរុស្ស៊ីនោះឡើយ។ មនុស្សមួយចំនួនបានលើកឡើងថា តើការដាក់ទណ្ឌកម្មរុស្ស៊ី មានប្រយោជន៍អ្វី ... Read More »

អ្នកគាំទ្រក្រុម Leicester ម្នាក់ជាប់ពន្ធនាគារ៤ខែពីបទវាយដំលើកីឡាកររបស់ក្រុម Nottingham

ព្រះរាជអាជ្ញាបាននិយាយកាលពីថ្ងៃសុក្រថា អ្នកគាំទ្រក្លិប Leicester City ដែលបានវាយដំកីឡាករក្រុម Nottingham Forest ៣នាក់ក្នុងអំឡុងពេលការប្រកួតជុំទី៤ FA Cup ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៤ខែ និងត្រូវបានហាមឃាត់មិនឱ្យចូលរួមការប្រកួតបាល់ទាត់រយៈពេល១០ឆ្នាំ។ អ្នកគាំទ្រឈ្មោះ Cameron Toner ... Read More »

សមាជិកសភាការងារជំរុញឱ្យរដ្ឋាភិបាលអង់គ្លេសរឹបអូសទ្រព្យសម្បត្តិមហាសេដ្ឋីរុស្ស៊ី Roman Abramovich ជាម្ចាស់ក្លិប Chelsea

រដ្ឋាភិបាលគួរតែរឹបអូសទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរុស្ស៊ីលោក Roman Abramovich ដែលជាសមាជិកសភាការងារបាននិយាយដោយលើកឡើងពីការព្រួយបារម្ភអំពីទំនាក់ទំនងដែលត្រូវបានចោទប្រកាន់ទៅនឹងអំពើពុករលួយ។ សមាជិកមួយរូបបានប្រាប់សមាជិកសភាថា គាត់មានឯកសារ Home Office ដែលលេចធ្លាយដែលស្នើថាម្ចាស់ក្លិបបាល់ទាត់ Chelsea មិនគួរមានលទ្ធភាពតាំងខ្លួននៅចក្រភពអង់គ្លេសទេ។ សមាជិកគណៈកម្មាធិការហិរញ្ញវត្ថុសមាជិកសភាលោក Bryant បាននិយាយថា ឯកសារខាងលើត្រូវបានសរសេរនៅឆ្នាំ២០១៩ ... Read More »

ប្រធានាធិបតីពូទីនអំពាវនាវដល់កម្លាំងទាហានអ៊ុយក្រែនផ្តួលរំលំរដ្ឋាភិបាល ដកតំណែងប្រធានាធិបតី

ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានអំពាវនាវដល់កម្លាំងទាហានអ៊ុយក្រែនផ្តួលរំលំរដ្ឋាភិបាល ដកតំណែងប្រធានាធិបតី ដើម្បីឡើងកាន់តំណែងដឹកនាំរដ្ឋាភិបាលងាយស្រួលក្នុងការពិភាក្សាជាមួយរដ្ឋាភិបាលទីក្រុងមូស្គូ។ នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ ប្រធានាធិបតីពូទីនបានផ្ញើសារទៅកាន់កម្លាំងទាហានអ៊ុយក្រែនថា រុស្ស៊ីនឹងព្រមព្រៀងជាមួយកម្លាំងទាហានអ៊ុយក្រែន ដោយមិនចង់ពិភាក្សាជាមួយ«ក្រុមញៀនថ្នាំ និងដើរតាមហ្វាស៊ីស និយម » ដែលលោកពូទីនចង់សំដៅទៅលើរដ្ឋាភិបាលអ៊ុយក្រែនសព្វថ្ងៃ។ លោកពូទីនបានលើកឡើងថា «ជាថ្មីម្តងទៀតខ្ញុំសូមអំពាវនាវដល់កម្លាំងប្រដាប់អាវុធអ៊ុយក្រែនមិនត្រូវទុកឱ្យថ្នាក់ដឹកនាំអ៊ុយក្រែនប្រើប្រាស់ប្រពន្ធកូនធ្វើជាផ្ទាំងស៊ីបរងគ្រាប់នោះឡើយ»។ ប្រធានាធិបតីពូទីនបញ្ជាក់ថា ... Read More »

ករណីឆ្លងកូវីដ-១៩នៅក្នុងប្រទេសវៀតណាមកើនឡើងដល់ជិត៩ម៉ឺននាក់ក្នុងពេល២៤ម៉ោង

នៅថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២២នេះ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា ករណិឆ្លងកូវីដ-១៩នៅក្នុងប្រទេសនេះ បានកើនឡើងដល់ទៅ ៧៨.៧៩៥នាក់។ រដ្ឋធានីហាណូយ នៅតែជាចំណុចកណ្តាលនៃការឆ្លងកូវីដ-១៩ ដោយមានករណីឆ្លងរហូតដល់ទៅ៩.៨៣៦នាក់។ ក្នុងថ្ងៃនេះដែរ ក៏មានអ្នកព្យាបាលជាសះស្បើយ១៦ពាន់នាក់ និងស្លាប់៧៨នាក់ផងដែរ។ ករណីឆ្លងថ្មីនៅវៀតណាមថ្ងៃនេះមាននាំចូលពីក្រៅប្រទេស២១នាក់ ក្រៅពីនេះគឺឆ្លងក្នុងសហគមន៍ទាំងអស់ ស្ថិតនៅ៦៣ខេត្ត-ក្រុង ... Read More »

ចិនបាន«បោះខ្សែសង្គ្រោះ»ឲ្យរុស្ស៊ីដើម្បីមោឃៈការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានប្រកាសឱ្យដឹងថា ចិនបានបន្ថយការរឹតត្បិតទាំងអស់សម្រាប់វិស័យពាណិជ្ជកម្មជាមួយរុស្ស៊ី គឺជារឿងមិនអាចទទួលយកបានឡើយ។ នោះមិនខុសអ្វីដែលចិនបោះខ្សែសង្គ្រោះឱ្យរុស្ស៊ីគេចពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច ពាក់ព័ន្ធនឹងការវាយប្រហារអ៊ុយក្រែន។ ក្នុងពេលនេះចិនបានលុបចោលការរឹតត្បឹតការនាំចូលម្សៅមីពីរុស្ស៊ី ខណៈដែលប្រទេសជាច្រើនផ្សេងទៀតនៅតែបន្តដាក់ទណ្ឌកម្មនៅឡើយទេ ។ នាយករដ្ឋមន្ត្រីអូស្ត្រាលី បានបញ្ជាក់នៅថ្ងៃទី២៥ខែកុម្ភៈថា «អ្នកមិនគួរនឹងទៅបោះខ្សែសង្គ្រោះដល់រុស្ស៊ីដែលកំពុងតែវាយប្រហារទៅលើប្រទេសផ្សេងទៀតឡើយ»។ ... Read More »

អ៊ុយក្រែនបំផ្លាញស្ពានទប់ស្កាត់ទាហានរុស្ស៊ីចូលមករដ្ឋធានីកៀវ

ក្រសួងការពារជាតិអ៊ុយក្រែនបានប្រកាសថា បានបំផ្លាញស្ពានដ៏សំខាន់មួយកន្លែងដើម្បីទប់ស្កាត់កម្លាំងទាហានរុស្ស៊ីឆ្ពោះទៅមុខកាន់តែខ្លាំងចូលដល់រដ្ឋធានី Kiev។ តាមការប្រកាសរបស់ក្រសួងការពារជាតិអ៊ុយក្រែន ស្ពានដែលត្រូវបំផ្លាញចោលនោះគឺឆ្លងទន្លេ Teteriv ក្នុងតំបន់ Ivankiv មានចម្ងាយពីរដ្ឋធានីកៀវប្រមាណ៥០គីឡូម៉ែត្រនៅភាគខាងជើង ។ មន្ត្រីអាមេរិកបានប្រកាសថា ពេលនេះកម្លាំងទាហានរុស្ស៊ីនៅចម្ងាយពីរដ្ឋធានីអ៊ុយក្រែនតែ៣២គីឡូម៉ែត្រប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក Antony ... Read More »

UEFA នឹងផ្លាស់ប្តូរការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League បន្ទាប់ពីមានវិបត្តិរុស្ស៊ី-អ៊ុយក្រែន

សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA នឹងផ្លាស់ប្តូរទីតាំងប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ២០២២ចេញពីទីក្រុង St Petersburg បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។ ការ​សម្រេច​ចិត្ត​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​បន្ទាន់​នៅ​ថ្ងៃ​សុក្រ​របស់​ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​អឺរ៉ុប។ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ដែលនឹងត្រូវប្រកួតនៅកីឡដ្ឋាន Gazprom Arena ... Read More »

ប្រធានាធិបតីអ៊ុយក្រែន បង្ហាញការខកចិត្តដែលត្រូវ ប្រទេសលោកខាងលិចបោះបង់ចោល

ប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងនៅថ្ងៃទី២៥ខែកុម្ភៈ ថា លោកនិងពលរដ្ឋអ៊ុយក្រែន«ត្រូវគេបោះបង់ចោល»ក្នុងសង្គ្រាមប្រឆាំងរុស្ស៊ី ក្រោយពេលទាហានរុស្ស៊ីវាយប្រហារអ៊ុយក្រែនបណ្តាលឲ្យមានអ្នកស្លាប់និងរបួសជិត៥០០នាក់ ។ ក្នុងនោះមានអ្នកស្លាប់ជិត ១៤០ នាក់និងជាង ៣០០នាក់រងរបួស។ សារព័ត៌មាន The Guardian បានដកស្រង់សម្ដី ប្រធានាធិបតី ... Read More »

រដ្ឋធានីកៀវរងការវាយប្រហារដោយមីស៊ីលឆ្លងទ្វីប ប្រធានាធិបតីពូទីនព្រមានមិនឱ្យប្រទេសផ្សេងលូកដៃជួយអ៊ុយក្រែន(មានវីដេអូ)

រដ្ឋធានី កៀវ(Kiev) បានរងការវាយប្រហារដោយមីស៊ីលឆ្លងទ្វីប នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២២(ពេលវេលាក្នុងតំបន់)។ សារព័ត៌មាន CNN បានផ្សាយថា មានករណីផ្ទុះខ្លាំងពីរលើកនៅកណ្តាលរដ្ឋធានីកៀវ និងការផ្ទុះលើកទីបីនៅក្បែរនោះដែរនាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ។ ក្នុងពេលជាមួយគ្នានេះដែរ មន្ត្រីជាន់ខ្ពស់អាមេរិកបានលើកឡើងថា រដ្ឋធានីអ៊ុយក្រែននឹងត្រូវដួលរលំ ... Read More »

កម្លាំងទាហានរុស្ស៊ី វាយប្រហារដណ្តើមគ្រប់គ្រងអាកាសយានដ្ឋានយោធា Gostomel នៅជាយរដ្ឋធានីដោយជោគជ័យ

តាមការបញ្ជាក់ពីកម្លាំងទាហានអ៊ុយក្រែន ទាហានរុស្ស៊ី បានបញ្ជូនកម្លាំងពិសេស ដែលមានឧទ្ធម្ភាគចក្រវាយលុក២០ គ្រឿងប្រភេទ Ka-52 និង Mi-8 ដឹកកម្លាំងទាហានទៅវាយប្រហារដណ្តើមគ្រប់គ្រងអាកាសយានដ្ឋានយោធា Gostomel របស់អ៊ុយក្រែន។ តាមសារព័ត៌មាន UNIAN បានផ្សាយថា ការិយាល័យប្រធានាធិបតីអ៊ុយក្រែន ... Read More »

ក្លិបនៅអឺរ៉ុប, កីឡាករ និងអ្នកគាំទ្របង្ហាញការបញ្ឈប់សង្គ្រាមក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន

ខណៈដែលប្រទេសអ៊ុយក្រែនបានរងការវាយប្រហារពីប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍កីឡាបាល់ទាត់បានបន្តនៅទូទាំងទ្វីបអឺរ៉ុបជាមួយនឹងក្លិប, កីឡាករ និងអ្នកគាំទ្របង្ហាញការគាំទ្ររបស់ពួកគេចំពោះប្រទេសអឺរ៉ុបខាងកើត។ កីឡាករអន្តរជាតិអ៊ុយក្រែន RuslanMalinovskyi ស៊ុតបញ្ចូលទីក្នុងជ័យជម្នះ ៣-០ របស់ក្រុម Atalantaទៅលើក្រុម Olympiakos ហើយបង្ហាញអាវយឺតដែលមានសារថា “No War in Ukraine”។ ... Read More »

ប្រធានាធិបតីវៀតណាមបំពេញទស្សនកិច្ចនៅសិង្ហបុរីដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី

ឆ្លើយតបតាមការអញ្ជើញរបស់ប្រធានាធិបតីសាធារណរដ្ឋសិង្ហបុរី លោក Halimah Yacob ប្រធានាធិបតីវៀតណាមលោក ង្វៀង សឹង ភុក និងភរិយា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរីចាប់ពីថ្ងៃទី២៤ខែកុម្ភៈដល់ថ្ងៃទី ២៦ខែកុម្ភៈឆ្នាំ២០២២។ ប្រធានាធិបតីវៀតណាម លោក Nguyen Xuan ... Read More »

ប្រធានាធិបតីពូទីន៖ បើទាហានអ៊ុយក្រែនទមា្លក់អាវុធនឹងមានសុវត្ថិភាពទៅជួបជុំគ្រួសារ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីនបានអំពាវនាវដល់កម្លាំងទាហានអ៊ុយក្រែនទម្លាក់អាវុធ ហើយទាហានរូបណាដែលធ្វើតាមនឹងមានសុវត្ថិភាពចាកចេញពីតំបន់សមរភូមិ។ ប្រធានាធិបតីរុស្ស៊ីបញ្ជាក់ថា កម្លាំងទាហានអ៊ុយក្រែនបានសន្យាស្មោះត្រង់ជាមួយពលរដ្ឋ។ លោកពូទីនបញ្ជាក់ថា «សូមកំុអនុវត្តតាមបទបញ្ជាដែលផ្ទុយពីច្បាប់ ខ្ញុំសូមអំពាវនាវឱ្យទម្លាក់អាវុធជាបន្ទាន់ ហើយវិលត្រឡប់ទៅផ្ទះជួបជុំគ្រួសារវិញ។ កម្លាំងទាហានអ៊ុយក្រែនទាំងអស់ដែលទម្លាក់អាវុធ នឹងមានសេរីភាពចាកចេញពីតំបន់សមរភូមិទៅផ្ទះដោយសុវត្ថិភាព»។ ប្រធានាធិបតីពូទីនបញ្ជាក់ទៀតថា «ការទទួលខុសត្រូវពីការបង្ហូរឈាមអាចនឹងកើតឡើង ... Read More »

ប្រធានក្រុម Bayern Munich កីឡាករ Neuer ត្រឡប់មកហ្វឹកហាត់វិញក្រោយវះកាត់ជោគជ័យ

ប្រធានក្រុម Bayern Munich អ្នកចាំទី Manuel Neuer បានជាសះស្បើយឡើងវិញបន្ទាប់ពីការវះកាត់ជង្គង់ក្នុងខែនេះ ហើយអ្នកចាំទីរូបនេះបានបញ្ចប់ការហ្វឹកហាត់រត់ដំបូងរបស់គាត់។ នេះបើតាមការបញ្ជាក់របស់ក្លិបម្ចាស់ជើងឯកអាល្លឺម៉ង់កាលពីថ្ងៃព្រហស្បតិ៍។ Neuer បានលេងក្នុងជ័យជម្នះ ៣-២ របស់ក្រុ Bayern Munich ... Read More »

ប៉ូឡូញស្វែងរកភាពច្បាស់លាស់ពី FIFA ជុំវិញការប្រកួតជម្រុះ World Cup ជាមួយរុស្ស៊ី

សមាគមបាល់ទាត់ប៉ូឡូញ (PZPN) កាលពីថ្ងៃពុធបានស្វែងរកភាពច្បាស់លាស់ពីស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA ក្នុងការប្រកួតជម្រុះ World Cup វគ្គ Playoff ជាមួយក្រុមជម្រើសជាតិរុស្ស៊ីនៅទីក្រុងមូស្គូខែក្រោយ បន្ទាប់ពីរុស្ស៊ីបានបញ្ជាឱ្យកងទ័ពចូលទៅក្នុងតំបន់ដាច់ចេញពីអ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានផ្តល់ការទទួលស្គាល់ជាផ្លូវការដល់តំបន់បំបែកខ្លួន២នៅភាគខាងកើតអ៊ុយក្រែនកាលពីថ្ងៃចន្ទ ... Read More »

នាវាដឹកទំនិញរុស្ស៊ីពីរគ្រឿងរងការ វាយប្រហារពីកាំជ្រួចមីស៊ីលរបស់អ៊ុយក្រែន

នាវាដឹកទំនិញស៊ីវិលពីរគ្រឿងរបស់រុស្ស៊ីត្រូវកាំជ្រួចមីស៊ីលអ៊ុយក្រែនវាយប្រហារក្នុងពេលកំពុងតែធ្វើដំណើរនៅដែនសមុទ្រ Azov នៅថ្ងៃទី២៤ខែកុម្ភៈបណ្តាលឲ្យនាវិកមួយចំនួនរងរបួស ។ សារព័ត៌មាន Sputnik បានផ្សាយថា នាវាដឹកទំនិញពីរគ្រឿងបំពាក់ទង់ជាតិរុស្ស៊ីត្រូវមីស៊ីលអ៊ុយក្រែនវាយប្រហារនៅវេលាម៉ោង ១១ថ្ងៃទី២៤ខែកុម្ភៈ(ពេលវេលាក្នុងតំបន់) ។ នាវាដឹកទំនិញពីរគ្រឿងនោះមានឈ្មោះថា SGV-Flot និង Seraphim Sarovskiy ... Read More »

Update៖ ព្រឹត្តិការណ៍សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន

រុស្ស៊ីបានចាប់ផ្តើមវាយប្រហារដោយកាំជ្រួចមីស៊ីលជាលើកទីពីរទៅលើទីតាំងក្នុងទឹកដីអ៊ុយក្រែន នៅល្ងាចថ្ងៃទី២៤ខែកុម្ភៈនេះ ។ ការវាយប្រហារលើកនេះគឺសំដៅទៅលើទីតាំងសំខាន់ៗ ។ គេឃើញមានផ្សែងខ្មួលខ្មាញ់នៅក្បែរក្រសួងការពារជាតិអ៊ុយក្រែនអាចជាលទ្ធផលនៃការវាយប្រហារពីរុស្ស៊ី ។ ទាហានអ៊ុយក្រែន៤០នាក់ស្លាប់ក្នុងការវាយប្រហារពីរុស្ស៊ី។ ការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានប្រកាសថា មានទាហានអ៊ុយក្រែន៤០នាក់ស្លាប់និងរាប់សិបនាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារពីរុស្ស៊ី។ ចំណែកអ៊ុយក្រែនវិញបានប្រកាសពីសមិទ្ធផលនៃការវាយបកទៅលើរុស្ស៊ី ដែលក្នុងនោះកម្លាំងទាហានអ៊ុយក្រែនបានប្រកាសថាបានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី៦គ្រឿង ។ ក្រៅពីនេះអ៊ុយក្រែនបានប្រកាសថាបានបាញ់កម្ទេចរថក្រោះរុស្ស៊ី ៤គ្រឿងនៅជិតទីក្រុង ... Read More »

តើអ៊ុយក្រែនអាចទប់ទល់ជាមួយរុស្ស៊ីបានយូរប៉ុនណាបើមិនមានលោកខាងលិចជួយ?

ក្នុងពេលនេះសង្គ្រាមរវាងរុស្ស៊ីនឹងអ៊ុយក្រែនបានចាប់ផ្តើមឡើងហើយ ដោយចាប់ផ្តើមនៅលើទឹកដីអ៊ុយក្រែន ។ ដូច្នេះអ៊ុយក្រែនជាប្រទេសដែលត្រូវខាតបង់ច្រើនជាងគេ ទាំងការបាត់បង់ទឹកដីផងដែរ បើសិនជាចាញ់នៅក្នុងសង្គ្រាមនោះ។ ការប្រៀបធៀបរវាងកម្លាំងទាហាន សព្វាវុធ រវាងទាហានរុស្ស៊ី នឹងអ៊ុយក្រែន៖ *រុស្ស៊ី៖ -រុស្សុីមានទាហានកំពុងបំពេញបេសកកម្ម២៨០.០០០ នាក់។ ចំណែកអ៊ុយក្រែនមានតែ ១៤៥.០០០នាក់ ... Read More »

Breaking News ៖ រុស្ស៊ីវាយប្រហារពីចតុទិស ពលរដ្ឋអ៊ុយក្រែននាំគ្នាភៀសខ្លួនចេញពីរដ្ឋធានីក្រោយរុស្ស៊ីវាយប្រហារ

នៅក្នុងរូបភាពវីដេអូបង្ហាញឱ្យឃើញថា មានដុំភ្លើងយ៉ាងធំបង្កចេញពីការផ្ទះគ្រាប់បែកដែលកម្លាំងទាហានរុស្ស៊ីវាយប្រហារទៅលើទីក្រុង Ivano Frankivsk ប្រទេសអ៊ុយក្រែន។ ក្នុងពេលជាមួយគ្នានេះ ពលរដ្ឋនៅក្នុងរដ្ឋធានី Kiev បាននាំគ្នាសម្រុកចាកចេញពីទីក្រុងទៅកាន់តំបន់មានសុវត្ថិភាពជាងនេះ។ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា កម្លាំងទាហានប្រទេសនេះបានប្រើប្រាស់អាវុធមីស៊ីលទំនើបបំផុតនិងចំគោលដៅបំផុតដើម្បីកម្ទេចទីតាំងសំខាន់ៗរបស់អ៊ុយក្រែន។ ក្នុងនោះមានប្រព័ន្ធការពារមីស៊ីល ទីតាំងយោធា និងហេដ្ឋារចនាសម្ព័ន្ធយោធាដើម្បីផ្តាច់ឫសគល់យោធាអ៊ុយក្រែនកុំឱ្យតតាំងបាន ។ ... Read More »

Breaking news ៖ អ៊ុយក្រែនប្រកាសថាបានបាញ់កម្ទេចយន្តហោះចម្បាំងរុស្ស៊ី៦គ្រឿង(មានវីដេអូ)

សារព័ត៌មាន CNN នៅថ្ងៃទី២៤ខែកុម្ភៈ បានដកស្រង់ការប្រកាសពីក្រសួងការពារជាតិអ៊ុយក្រែនដែលបានបញ្ជាក់ថា កម្លាំងការពារដែនអាកាសអ៊ុយក្រែនបានប្រកាសថា បានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៊ី៥គ្រឿង និងឧទ្ធម្ភាគចក្រមួយគ្រឿង ។ ក្នុងពេលជាមួយគ្នានេះដែរ សមាជិកព្រឹទ្ធសភាអាមេរិក លោក Marco Rubio បានប្រកាសថា រុស្ស៊ីបានវាយប្រហារទ្រង់ទ្រាយធំ ... Read More »

សង្គ្រាម រុស្ស៊ី-អ៊ុយក្រែនចាប់ផ្តើមហើយ ទីតាំងយោធាជាច្រើននៅអ៊ុយក្រែនរងការវាយប្រហារតាមដែនអាកាសពីរុស្ស៊ី

ក្រោយប្រធានាធិបតីរុស្ស៊ីប្រកាសពីយុទ្ធនាការយោធាពិសេស នៅក្នុងទឹកដីអ៊ុយក្រែន ភ្លាមៗនោះទីតាំងយោធាជាច្រើនរបស់អ៊ុយក្រែន រងការវាយប្រហារតាមដែនអាកាសពីរុស្ស៊ី កម្ទេចប្រព័ន្ធមីស៊ីលការពារជាច្រើន។ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា កម្លាំងទាហានរុស្ស៊ីបានវាយប្រហារទៅលើទីតាំងយោធា របស់អ៊ុយក្រែន។ កម្លាំងទាហានរុស្ស៊ីបានប្រកាសថា មិនបានវាយប្រហារចូលទីក្រុងសំខាន់ៗរបស់អ៊ុយក្រែននោះឡើយ ហើយពលរដ្ឋស្លូតត្រង់មិនរងការគំរាមកំហែងដល់អាយុជីវិតនោះឡើយ។ ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr ... Read More »

Man Utd រកបានគ្រាប់បាល់តាមស្មើម្ចាស់ផ្ទះ Atletico Madrid ខណៈ Ajax ក៏ស្មើដូចគ្នា

គ្រាប់បាល់១គ្រាប់តាមស្មើរបស់ខ្សែប្រយុទ្ធវ័យក្មេង Anthony Elangaក្នុងការប្រកួតជើងទី១នៃការប្រកួត Champions League វគ្គ១៦ក្រុមចុងក្រោយរបស់ក្រុមបិសាចក្រហម Manchester United នៅលើទឹកដីក្រុម Atletico Madrid កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែកុម្ភៈ។ កីឡាករវ័យ១៩ឆ្នាំរូបនេះរកបាន១គ្រាប់នៅតង់ទី២ នាទីទី៨០ចុងម៉ោងបន្ទាប់ពីដូរជំនួស ... Read More »

មិនខ្វល់ពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច វិស័យពាណិជ្ជកម្មរបស់រុស្ស៊ីហូរទៅកាន់ប្រទេសចិន

វិស័យពាណិជ្ជកម្មរបស់រុស្ស៊ី តាំងពីឆ្នាំ២០១៤មក ក្រោយពេលរុស្ស៊ីដាក់បញ្ចូលតំបន់គ្រីមៀស្ថិតក្នុងការគ្រប់គ្រងរបស់ខ្លួន លោកខាងលិចបានដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីយ៉ាងខ្លាំង។ វិស័យពាណិជ្ជកម្មរបស់រុស្ស៊ីតាំងពីពេលនោះមក គឺងាកទៅរកចិនទាំងស្រុង ធ្វើឱ្យចិនក្លាយជាទីតាំងនាំចេញធំបំផុតរបស់រុស្ស៊ី។ សារព័ត៌មានរ៉យទ័របានផ្សាយថា អតីតមន្ត្រីធនាគារពិភពលោក Harry Broadman បានបញ្ជាក់ថា ការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីនឹងធ្វើឱ្យទីក្រុងមូស្គូបង្កើនវិស័យពាណិជ្ជកម្មទ្វេភាគីជាមួយចិន ដោយមិនប្រើប្រាស់ប្រាក់ដុល្លារនោះឡើយ។ លោក ... Read More »

បារាំងអំពាវនាវដល់ពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសអ៊ុយក្រែន ជាបន្ទាន់

ក្រសួងការបរទេសបារាំង នៅថ្ងៃទី២៣ខែកុម្ភៈបានអំពាវនាវដល់ពលរដ្ឋរបស់ខ្លួនឱ្យចាកចេញពីប្រទេសអ៊ុយក្រែនជាបន្ទាន់ ក្នុងពេលស្ថានភាពតានតឹងកាន់តែខ្លាំងអាចផ្ទុះសង្គ្រាមគ្រប់វិនាទី។ ក្រសួងការបរទេសបារាំងបានប្រកាសថា «ក្នុងពេលដែលស្ថានភាពតានតឹងកាន់តែខ្លាំង ដោយសារតែកម្លាំងទាហានរុស្ស៊ីប្រមូលផ្តុំគ្នាជិតប្រទេសអ៊ុយក្រែន ក្រោយប្រធានាធិបតីរុស្ស៊ីលោកពូទីនប្រកាសទទួលស្គាល់តំបន់ភាគខាងកើតអ៊ុយក្រែនជាតំបន់ឯករាជ្យហើយបញ្ជូនទាហានទៅរក្សាសន្តិភាព។ ក្នុងពេលនេះពលរដ្ឋបារាំងចាំបាច់ត្រូវតែចាកចេញពីប្រទេសអ៊ុយក្រែនជាបន្ទាន់»។ ក្នុងពេលនេះដែរ វិមានប្រធានាធិបតីរុស្ស៊ីបានប្រកាសថា ខ្លួនទទួលបានសំណើពីសាធារណរដ្ឋ Donetsk និង Lugansk ឱ្យរុស្ស៊ីបញ្ជូនទាហានដើម្បីបណ្តេញទាហានអ៊ុយក្រែនចេញពីទឹកដីរបស់ខ្លួនឱ្យអស់។ ... Read More »

អង្គការសហប្រជាជាតិកោះប្រជុំលើកទីពីរ, អ៊ុយក្រែនប្រកាសអាសន្ន

អង្គការសហប្រជាជាតិបានកោះប្រជុំជាបន្ទាន់លើកទីពីរតាមសំណើរបស់ប្រទេសអ៊ុយក្រែនដែលមានការគាំទ្រពីប្រទេសលោកខាងលិច ។ កិច្ចប្រជុំជាបន្ទាន់នេះត្រូវបានធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី ២៤ខែកុម្ភៈ ស្តីពីវិបត្តិអ៊ុយក្រែន។ ដូចទៅនឹងកិច្ចប្រជុំកាលពីថ្ងៃទី ២១ខែកុម្ភៈនោះដែរ រុស្ស៊ីជាប្រធានប្តូរវេននឹងដឹកនាំកិច្ចប្រជុំនោះ ។ តាមគម្រោងអាមេរិក និង Albania នឹងស្នើសេចក្តីព្រាងច្បាប់ឡើងទៅកាន់កិច្ចប្រជុំ លើកឡើងពីសកម្មភាពរបស់រុស្ស៊ីនៅក្នុងទឹកដីអ៊ុយក្រែន។ ជាមួយគ្នានោះ ... Read More »

UEFA អាចនឹងផ្លាស់ប្តូរកីឡដ្ឋានផ្តាច់ព្រ័ត្រ Champions League ពីទីក្រុង St Petersburg ក្នុងប្រទេសរុស្ស៊ី

សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA ស្ទើរតែប្រាកដក្នុងការផ្លាស់ប្តូរការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅរដូវកាលនេះពីទីក្រុង St Petersburg ចំពេលមានវិបត្តិអ៊ុយក្រែន-រុស្ស៊ី។ រុស្ស៊ី​បាន​បញ្ជា​ទ័ព​ចូល​ទៅ​ក្នុង​តំបន់២​ដែល​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម​អ៊ុយក្រែន ហើយ​មាន​ការ​ភ័យ​ខ្លាច​ថា​ ការ​ឈ្លានពាន​ត្រូវ​បាន​គ្រោង​ទុក។ UEFA បានប្រកាសថា ខ្លួនកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ ... Read More »