ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាល​ថ្នាក់​តំបន់​របស់​ជប៉ុន ស្នើឲ្យបញ្ចប់​ការប្រកាស​ភាពអាសន្ន​ដែល​ត្រូវបាន​ចំពោះ​មុខ​ នៃការ​រី​ល​រាលដាល​ជំងឺ​កូ​វីដ​-១៩

អន្តរជាតិ​៖​ ​បើតាម​ការលើកឡើង​រប​ស់​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ជប៉ុន​នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ​ ឆ្នាំ​២០២១​ បានបញ្ជាក់ថា​ ក្រោយ​ករណី​ឆ្លង​ថ្មីនៃជំងឺកូវីដ១៩​ ចាប់ផ្ដើម​ធ្លាក់ចុះ​ រដ្ឋាភិបាល​ថ្នាក់​តំបន់​របស់​ជប៉ុន បាន​ស្នើឱ្យ​បញ្ចប់​ការប្រកាស​ភាពអាសន្ន​ដែល​ត្រូវបាន​ចំពោះ​មុខការ​រី​ល​រាលដាល​ជំងឺ​កូ​វីដ​-១៩ កាលពី​ខែមករា​។ ប្រធាន​លេខាធិការ​គណៈរដ្ឋមន្ត្រី​ជប៉ុន លោក Katsunobu Kato បាននិយាយនា​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​២៤ ... Read More »

អាមេរិកបន្តស្ថានភាពអាសន្ន ខណៈប្រទេសមួយចំនួនត្រៀមលុបច្បាប់រឹតត្បិត

តាមគេហទំព័រ Worldometer នៅថ្ងៃទី២៤ខែកុម្ភៈ បានផ្សាយថា នៅទូទាំងពិភពលោកមានចំនួនអ្នកឆ្លងកូវីដ-១៩កើនឡើងដល់ជាង១១៣លាននាក់ ក្នុងនោះមាន ៤២៦ ពាន់នាក់ឆ្លងថ្មី ។ ចំណែកអ្នកស្លាប់វិញកើនឡើង២,៥លាននាក់ និងជាង១០,៤ពាន់នាក់ស្លាប់ថ្មី។ នៅអាមេរិក ប្រធានាធិបតីបៃឌិន បានប្រកាសពន្យារពេលស្ថានភាពអាសន្នជាបន្តទៀត ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩។ ... Read More »

អឺរ៉ុបស្នើប្រទេសជាសមាជិកចំនួន៦ឲ្យកាត់បន្ថយការរិតត្បិតតាមព្រំដែន

នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី២៣ខែកុម្ភៈ គណៈកម្មការសហគមន៍អឺរ៉ុប បានសម្រេចទុកពេល១០ថ្ងៃសម្រាប់ប្រទេសជាសមាជិកចំនួន៦ឲ្យលុបច្បាប់បិទព្រំដែន ឬកាត់បន្ថយការរិតត្បិត។ ប្រទេសចំនួន៦ដែលសហគមន៍អឺរ៉ុបស្នើនោះរួមាន បែលហ្សិុក អាល្លឺម៉ង់ ដាណឺម៉ាក ហុងគ្រី ហ្វាំងឡង់ និងស៊ុយអែត បានបំពានច្បាប់ណែនាំរបស់សហគមន៍អឺរ៉ុបដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ដែលអឺរ៉ុបបានដាក់ចេញកាលពីខែមករាឆ្នាំ២០២១ ដោយសារតែប្រទេសនេះ រិឹតត្បិតខ្លាំងពេកនៅព្រំដែន ... Read More »

ពលរដ្ឋវៀតណាម ចំនួន ១១ករណីទៀតហេីយ​ រកឃេីញឆ្លងជំងឺកូវីដ-១៩ ក្នុងស្រុក

អន្តរជាតិ​៖ បើតាមសារព័ត៌មានចិនស៉ីនហួរ​ បានចុះផ្សាយថា៖​ នៅថ្ងៃពុធទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ​ ​ក្រសួងសុខាភិបាលវៀតណាម បានប្រកាសរកឃើញករណីឆ្លង COVID-19 ក្នុងស្រុកថ្មីៗចំនួន ១១ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ ២,៤១២ករណី។ ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ថា​ ... Read More »

អាមេរិក៖ យន្តហោះបុករថយន្ត ពេលចុះចតលើផ្លូវល្បឿនលឿន(មានវីដេអូ​)

ប៉ូលិសតំបន់ Livermore បានបញ្ជាក់ថា យន្តហោះធុនតូចមួយគ្រឿង បានសម្រេចចុះចតលើផ្លូវល្បឿនលឿននៅតំបន់ Isabel Ave រដ្ឋកាលីហ្វ័រនីញ៉ា ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានផ្សាយថា យន្តហោះធុនតូចបានចុះចតនៅលើផ្លូវរថយន្ត ហើយបុករថយន្តនៅថ្ងៃទី២៤ខែកុម្ភៈ(ពេលវេលានៅកម្ពុជា)។ ផ្លូវល្បឿនលឿនសហរដ្ឋ៥៨០ ជាទីកន្លែងមានហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើង ស្ថិតនៅទន្ទឹមគ្នាជាមួយផ្លូវទៅកាន់អាកាសយានដ្ឋានដ៏មមាញឹក។ ... Read More »

មន្ត្រីយោធាមីយ៉ាន់ម៉ាទៅកាន់ថៃដើម្បីប្រឹក្សាស្វែងរកដំណោះស្រាយបញ្ចប់វិវាទនយោបាយ

រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ដែលតែងតាំងពីកម្លាំងយោធានៅថ្ងៃទី២៤ខែកុម្ភៈ បានទៅកាន់ប្រទេសថៃ ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់វិវាទនយោបាយនៅក្នុងប្រទេស ក្រោយការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈ។ សារព័ត៌មានរ៉យទ័រ បានផ្សាយថា រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោក Wunna Maung Lwin បានទៅកាន់ប្រទេសថៃដើម្បីចូលរួមកិច្ចពិភាក្សា ជាមួយមន្ត្រីការបរទេស អាស៊ាន ... Read More »

ម៉ាឡេស៊ីចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩

ម៉ាឡេស៊ីបានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅថ្ងៃទី២៤ ខែកុម្ភៈ គឺមុនពេលគ្រោងទុកពីរថ្ងៃ ។ នាយករដ្ឋមន្ត្រី Muhyiddin Yassin គឺជាបុគ្គលដំបូងទទួលបានការចាក់វ៉ាក់សាំង ។ តាមសារព័ត៌មាន Bloomberg បានផ្សាយថា នាយករដ្ឋមន្ត្រី Muhyiddin ... Read More »

ខ្សែប្រយុទ្ធ Osimhen របស់ Napoli ចូលមន្ទីរពេទ្យបន្ទាប់ពីរងរបួសក្បាលធ្ងន់ធ្ងរ

ខ្សែប្រយុទ្ធ Victor Osimhen របស់ក្រុម Napoli ស្ថិតនៅក្នុងមន្ទីរពេទ្យនៅឡើយបន្ទាប់ពីរងរបួសក្បាលអំឡុងពេលចាញ់ក្រុម Atalanta នៅកីឡដ្ឋាន Bergamo កាលពីថ្ងៃអាទិត្យ។ សារព័ត៌មាន CNA បានផ្សាយថា កីឡាករអន្តរជាតិនីហ្សេរីយ៉ាវ័យ២២ឆ្នាំរូបនេះបានរងរបួសក្បាលរបស់គាត់នៅលើទីលានបន្ទាប់ពីបានប៉ះទង្គិចជាមួយខ្សែការពារ Atalanta ... Read More »

វៀតណាមនិងថៃទទួលបានវ៉ាក់សាំងប្រឆំាងកូវិដ-១៩ព្រមគ្នានៅព្រឹកថ្ងៃទី២៤ កុម្ភៈ

នៅព្រឹកថ្ងៃទី២៤ខែកុម្ភៈវេលាម៉ោង១០ វ៉ាក់សាំងចំនួន១១៧ពាន់ដូសរបស់ក្រុមហ៊ុន AstraZeneca បានមកដល់អាកាសយានដ្ឋាន តឹងស៊ឺងញឹក ទីក្រុងហូជីមិញ។ នេះជា វ៉ាក់សាំងដំបូងរបស់ក្រុមហ៊ុន AstraZeneca បានបញ្ជូនដល់វៀតណាម ក្នុងចំណោមវ៉ាក់សាំង៣០លានដូសដែលរដ្ឋាភិបាលវៀតណាម បានព្រមព្រៀងទិញពីក្រុមហ៊ុននេះកាលពីដើមឆ្នាំ២០២១។ វ៉ាក់សាំងនេះនឹងបញ្ជូនមកជាច្រើនលើក តាមដំណាក់កាល។ ចំណែកនៅក្នុងប្រទេសថៃវិញ ... Read More »

មេដឹកនាំ​កំពូលហុងកុង​៖​ បង្ហាញជំហរគាំទ្រកំណែទម្រង់ប្រព័ន្ធបោះឆ្នោតហុងកុង និងការដឹកនាំហុងកុងដោយអ្នកស្នេហាជាតិ

អន្តរជាតិ​៖​ លោកស្រី ខារី ឡាំ (Carrie Lam) នាយកប្រតិបត្តិតំបន់ហុងកុង នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ​២០២១​ មុនកិច្ចប្រជុំប្រចាំឆ្នាំនៃសភាប្រជាជនចិន​ នាខែមីនាខាងមុខ​ បានបង្ហាញជំហរគាំទ្រកំណែទម្រង់ប្រព័ន្ធបោះឆ្នោតហុងកុង និងការដឹកនាំហុងកុងដោយអ្នកស្នេហាជាតិ។ មិនតែប៉ុណ្ណោះ​លោកស្រី​ ... Read More »

ហ្វុីលីពីនចង់ដោះដូរគ្រូពេទ្យយកវ៉ាក់សាំងពីអង់គ្លេសនិងអាល្លឺម៉ង់

ហ្វុីលីពីនមានបំណង«ដោះដូរ » គ្រូពេទ្យ យកវ៉ាក់សាំងពីប្រទេស អង់គ្លេស អាល្លឺម៉ង់ ដោយប្រទេសនេះបញ្ជូនក្រុមគ្រូពេទ្យទៅធ្វើការនៅក្នុងប្រទេសទាំងពីរ ដើម្បីដោះដូរជាមួយវ៉ាក់សាំងប្រឆាំងកូវីដ-១៩។ សារព័ត៌មានរ៉យទ័របានដកស្រង់សម្ត៏មន្ត្រីហ្វីុលីពីន កាលពីថ្ងៃទី ២៣ខែកុម្ភៈ បានឲ្យដឹងថា ប្រទេសនេះ នឹងបញ្ជូនគ្រូពេទ្យរាប់ពាន់នាក់ ទៅកាន់អង់គ្លេសនិង ... Read More »

រដ្ឋមន្ត្រីការបរទេស​ចិន​៖ តំបន់​ស៊ី​ង​ជាំ​ង​បើកទ្វារ​ចាំ​ទទួល​ក្រុម​សិទ្ធិមនុស្ស​ជានិច្ច​

អន្តរជាតិ​៖​ ​រដ្ឋមន្ត្រីការបរទេស​ចិនលោក​វ៉ាង យី នៅ​ថ្ងៃទី​២២ ខែកុម្ភៈ បានចេញ​មុខការ​ពារ​រដ្ឋាភិបាល​ចិន​ជាថ្មី ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ ដោយ​អះអាងថា តំបន់​ស៊ី​ង​ជាំ​ង បើកទ្វារ​ចាំ​ទទួល​ក្រុម​សិទ្ធិមនុស្ស​ជានិច្ច​។ បន្ទាប់ពី​មានការ​ចោទប្រកាន់​ជា​បន្ត​បន្ទាប់ពី​សហគម​ន៍​អន្តរជាតិ​លើ​ការបំពាន​សិទ្ធិមនុស្ស​លើ​ជនជាតិភាគតិច​វី​ហ្គ័​រ​ក្នុង​តំបន់​ស៊ី​ង​ជាំ​ង។ ​ជាការ​ឆ្លើយតប ប្រមុខការបរទេស​ចិនរូបនេះ បាន​ការពារ​សកម្មភាព​រដ្ឋាភិបាល​ចិន​ថា មិនមាន​អំពើ​ប្រល័យពូជសាសន៍​លើ​ជនជាតិ​វី​ហ្គ័​រ​នៅ​តំបន់​ស៊ី​ង​ជាំ​ង​ឡើយ ... Read More »

លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង ព្រមានបិទស្ថាប័នសារព័ត៌មានក្នុងស្រុកទាំងអស់ ប្រសិនបើហ៊ានហៅរដ្ឋាភិបាលមីយ៉ាន់ ថា៖ «រដ្ឋាភិបាលយោធា» ឬ «របបសឹក»

អន្តរជាតិ​៖​ អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ​២០២១​ បានព្រមានបិទស្ថាប័នសារព័ត៌មានក្នុងស្រុកទាំងអស់ ប្រសិនបើហ៊ានហៅរដ្ឋាភិបាលមីយ៉ាន់ម៉ា ថា «រដ្ឋាភិបាលយោធា» ឬ «របបសឹក»។ ហេីយ​ចំពោះ​ការព្រមាននេះ ... Read More »

កីឡាករបាល់ឱបបារាំង៥រូបទៀតធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

សហព័ន្ធកីឡាបាល់ឱបបារាំង (FFR) បានប្រកាសកាលពីថ្ងៃអង្គារថាកីឡាករចំនួន៥នាក់ទៀតមកពីក្រុមជម្រើសជាតិ ក្នុងកម្មវិធី Six Nations របស់បារាំងបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ–១៩ ដែលធ្វើឲ្យចំនួនកីឡាករឆ្លងដល់ទៅ១០នាក់។ យោងតាមការចេញផ្សាយរបស់រ៉យទ័រ ដែលសារព័ត៌មាន CNA យកមកចុះផ្សាយបានឲ្យដឹងថា Cyril Baille, Peato ... Read More »

អំពើហិង្សានៅពន្ធនាគារ Ecuador ស្លាប់ជាង ៦០នាក់ របួសរាប់សិបនាក់ ខណ:ក្រុមជនល្មើស បានប្រជែងគ្នា ធ្វើបងធំនៅក្នុងពន្ធនាគារ

មន្ត្រីប្រទេស Ecuador បានប្រកាសឲ្យដឹងថា អំពើហិង្សាកើតឡើងនៅក្នុងពន្ធនាគារ បណ្តាលឲ្យមនុស្ស ៦២នាក់ស្លាប់ និងរាប់សិបនាក់រងរបួស។ អំពើងហិង្សាកើតឡើង ៣លើកផ្សេងគ្នា។ មន្ត្រីពន្ធនាគារ Ecuador បានឲ្យដឹងថា ក្រុមជនល្មើស បានប្រជែងគ្នា ធ្វើបងធំនៅក្នុងពន្ធនាគារទើបបណ្តាលឲ្យអំពើហិង្សាកើតឡើង ... Read More »

មិនគួរឱ្យជឿកីឡដ្ឋានបាល់ទាត់អន្តរជាតិមួយមានរថភ្លើងឆ្លងកាត់ទីលានបាល់ទាត់

អ្នកគាំទ្របាល់ទាត់ជាច្រើនប្រហែលជាស្គាល់កីឡដ្ឋាន TJ TatranCierny Balog ដោយមិនដឹងខ្លួនប្រសិនបើពួកគេបានឃើញវីដេអូ និងរូបភាពដែលថតបានដោយសារព័ត៌មានអេស្ប៉ាញ MARCA។ រូបភាពនេះបានបង្ហាញពីរបៀបដែលរថភ្លើងធ្វើដំណើរតាមចំហៀងនៃទីលានប្រកួតបាល់ទាត់ដែលអ្នកគាំទ្រមើលពីម្ខាងទៀតនៃផ្លូវដែក។ មូលហេតុនៅខាងក្រោយគឺពហុកីឡដ្ឋាននេះត្រូវបានសាងសង់ឡើងកាលពីឆ្នាំ១៩៨២ នៅពេលដែលផ្លូវដែកមិនត្រូវបានប្រើប្រាស់ ប៉ុន្តែរថភ្លើងមួយត្រូវបានដំណើរឡើងវិញសម្រាប់ដឹកភ្ញៀវទេសចរនៅប្រទេសស្លូវ៉ាគី។ ទោះបីកីឡដ្ឋាននេះកំពុងធ្វើដំណើរក៏ដោយក៏អាជ្ញាធរនៅតែអនុញ្ញាតឲ្យមានការដឹកជញ្ជូនតាមផ្លូវដែកសម្រាប់ដឹកជញ្ជូនមនុស្ស និងដឹកជញ្ជូនឈើផងដែរ ៕ ដោយ៖ភារៈ Read More »

លីគកំពូលព័រទុយហ្គាល់ប្រកាសឲ្យអ្នកគាំទ្រចូលទស្សនាឡើងវិញនៅតំបន់ Azores

លីគកំពូលបាល់ទាត់ព័រទុយហ្គាល់ Liga នឹងមានការប្រកួតនៅចំពោះមុខអ្នកគាំទ្រឡើងវិញក្នុងការប្រកួតបន្ទាប់។ ក្រុម Santa Clara និង Pacos de Ferreira នឹងត្រូវប្រកួតគ្នានៅកីឡដ្ឋាន Estadio de Sao Miguel ក្នុងតំបន់ ... Read More »

កម្មវិធីស្បៀងអាហារពិភពលោក WFPព្រមានឈប់ផ្តល់ជំនួយដល់កូរ៉េខាងជើង

កូរ៉េខាងជើង បានអនុវត្តវិធានការតឹងតែងបំផុតដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ដោយបិទប្រទេសតាំងពីពេលដំបូងនៃការឆ្លងកូវីដនៅវូហានប្រទេសចិន ហើយមិនទទួលជំនួយពីបរទេសនោះឡើយដោយខ្លាចកូវីដ-១៩ ឆ្លងតាមជំនួយទាំងនោះ។ នៅក្នុងសេចក្តីប្រកាសរបស់កម្មវិធីស្បៀងអាហារពិភពលោក នៅលើគេហទំព័ររបស់ខ្លួន ថា WFP ជាស្ថាប័នដែលបានផ្តល់ជំនួយច្រើនជាងគេបំផុតដល់កូរ៉េខាងជើង ក្នុងនោះមានការផ្តល់អាហារូបត្ថម្ភ ដល់ស្ត្រីមានផ្ទៃពោះកូរ៉េខាងជើង ប្រមាណ១លាននាក់ ស្ត្រីចិញ្ចឹមកូនតូច និងកុមារជាច្រើន ... Read More »

ក្រុមហ៊ុនផលិតយន្តហោះ Boeing សម្រេចផ្អាកការហោះហើរយន្តហោះប្រភេទ 777

រយៈពេល៣ថ្ងៃជាប់គ្នា មានយន្តហោះដល់ទៅ៣គ្រឿង ប្រភេទតែមួយ គឺ Boeing 777 បានផ្ទុះឆេះម៉ាស៊ីនពេលហោះហើរ ប៉ុន្តែមិនបណ្តាលឲ្យមានអ្នកស្លាប់នោះឡើយ។ ចំណុចដូចគ្នានោះគឺទើបតែចាប់ផ្តើមហោះហើរប៉ុន្មាននាទីប៉ុណ្ណោះក៏ផ្ទុះឆេះម៉ាស៊ីន។ ក្រុមហ៊ុនផលិតយន្តហោះ អាមេរិក Boeing បានសម្រេចផ្អាកការហោះហើរប្រភេទយន្តហោះ Boeing 777 ... Read More »

ម៉ាឡេស៊ីបណ្តេញពលរដ្ឋមីយ៉ាន់ម៉ា ជាង១ពាន់នាក់ទៅប្រទេសវិញ

សារព័ត៌មាន AFP បានផ្សាយថា នៅថ្ងៃទី២៣ខែកុម្ភៈ នាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី បានសម្រេចបណ្តេញពលរដ្ឋមីយ៉ាន់ម៉ាចំនួន១.០៨៦នាក់ត្រឡប់ទៅប្រទេសវិញ ។ នៅមុនការសម្រេចបណ្តេញប៉ុន្មានម៉ោង តុលាការម៉ាឡេស៊ី បានផ្អាកការអនុវត្តបណ្តេញជនជាតិមីយ៉ាន់ម៉ា។ លោក Khairul Dzaimee Daud ប្រធាននាយកដ្ឋានអន្តោប្រវេសន៍ ... Read More »

ក្លិប Bournemouth តែងតាំងលោក Woodgate ជាគ្រូបង្វឹករហូតដល់ចុងបញ្ចប់នៃរដូវកាល

លោក Jonathan Woodgate អ្នកចាត់ការទូទៅរបស់ក្រុម Bournemouth បានទទួលជោគជ័យជាមួយនឹងការងារជាអចិន្ត្រៃយ៍រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីមានភាពប្រសើរឡើងនូវទម្រង់លេងចាប់តាំងពីការតែងតាំងលោកក្នុងខែនេះ។ លោក Woodgate បានជំនួសលោក Jason Tindall ដែលត្រូវបានបណ្តេញចេញពីតំណែងបន្ទាប់ពីបានចូលកាន់តំណែងតែ៧ខែប៉ុណ្ណោះហើយចាប់តាំងពីពេលនោះមកលោកបានគ្រប់គ្រងការឈ្នះ៣ លើកស្មើ១លើក និងចាញ់១លើក ... Read More »

Fellaini ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគ្នាបន្ទាប់ពីបានវិលត្រឡប់ទៅប្រទេសចិនវិញ

អតីតកីឡាករអន្តរជាតិប៊ែលហ្ស៊ិក Marouane Fellaini ត្រូវបានគេដាក់ឲ្យនៅដាច់ពីគេបន្ទាប់ពីគាត់បានទៅដល់ប្រទេសចិនកាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានចិនស៊ីនហួរកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។ អតីតកីឡាកររបស់ក្រុមបិសាចក្រហម Manchester United រូបនេះបានបង្ហោះលើបណ្តាញសង្គមនូវរូបភាពមួយសន្លឹកដែលថតចេញពីបង្អួចសណ្ឋាគាររបស់គាត់ដែលគាត់ស្ថិតនៅដាច់ដោយឡែកពីគ្នានៅស៊ីអានខេត្តសាអានស៊ី។ Fellaini បានសរសេរដាក់ចំណងជើងថា “ត្រឡប់ទៅរកស៊ីវិញ”។ខ្សែបម្រើវ័យ៣៣ឆ្នាំរូបនេះត្រូវបំពេញកាតព្វកិច្ចដាច់ដោយឡែកពីគ្នារយៈពេល២សប្តាហ៍ និងនៅដាច់ឆ្ងាយពីផ្ទះមួយសប្តាហ៍មុនពេលអាចចូលរួមជាមួយក្រុម ... Read More »

កីឡាករ Novak Djokovic ឈ្នះពានរង្វាន់ Australian Open ជាលើកទី៩

កីឡាករវាយតឺន្នីសNovak Djokovic របស់ស៊ែប៊ីបានឈ្នះជើងឯកជាលើកទី៩នៃព្រឹត្តិការណ៍ Australian Open ជាប្រវត្តិសាស្ត្រនារាត្រីថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទ ទី២២ កុម្ភៈដោយបានផ្តួលកីឡាករ DaniilMedvedev របស់រុស្ស៊ីក្នុងលទ្ធផល ៧-៥, ៦-២ និង ៦-២ ក្នុងវគ្គផ្តាច់ព្រ័ត្រ។ ... Read More »

ម្ចាស់ជើងឯកពិភពលោកស្នូកឃ័រ៦សម័យកាល O’Sullivan ចាញ់ Jordan Brown ក្នុងការប្រកួតដណ្តើមពានរង្វាន់ស្នូកឃ័រ Welsh Open វគ្គផ្តាច់ព្រ័ត្រ

ម្ចាស់ជើងឯកពិភពលោកកីឡាស្នូកឃ័រ៦សម័យកាលកីឡាករ Ronnie O’Sullivan បានបរាជ័យនៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតដណ្តើមជើងឯកស្នូកឃ័រ Welsh Open កាលពីថ្ងៃអាទិត្យដោយបានបាត់បង់ពានរង្វាន់ ក្រោមថ្វីដៃកីឡាករលំដាប់ពិភពលោកលេខ៨១សញ្ជាតិហ្ស៊កដានី Jordan Brown នៅ Newport ប្រទេសវែល ។ កីឡាករ ... Read More »

ទិដ្ឋភាពដ៏ស្រស់ស្អាតនៃទឹកជ្រោះ Niagara ក្លាយជាទឹកកកដ៏ស្រស់ស្អាត

សារព័ត៌មានរ៉យទ័រ បានផ្សព្វផ្សាយពីទិដ្ឋភាពដ៏ស្រស់ស្អាតមិនធ្លាប់មាន ក្រោយទឹកជ្រោះ Niagara ក្លាយទៅជាទឹកកកដោយសារតែអាកាសធាតុត្រជាក់ខ្លាំងពេក។ ទឹកជ្រោះ Niagara រួមមាន ៣កន្លែងផ្សេងគ្នាគឺទឹកជ្រោះមានឈ្មោះ Horseshoe នៅកាណាដា និងពីរទៀតនៅអាមេរិក ។ នៅពេលថ្មីៗនេះសារព័ត៌មានរ៉យទ័រ បានផ្សព្វផ្សាយរូបភាពដ៏ស្រស់ស្អាតនៃទឹកជ្រោះ ... Read More »

អាមេរិក ដាក់ទណ្ឌកម្មលើថ្នាក់ដឹកនាំរបបយោធាមីយ៉ាន់ម៉ា​ ពីររូបបន្ថែមទៀត ទាក់ទិននឹងរដ្ឋប្រហារ

អន្តរជាតិ​៖​ មេទ័ព​យោធាមីយ៉ាន់ម៉ា​ ចំនួនពីររូបទៀតហេីយ ដែល​ជាប់​ទាក់ទិននឹងរដ្ឋប្រហារយោធាថ្ងៃទី១ ខែកុម្ភៈកន្លងទៅ​ ត្រូវ​បានសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើ​ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ​២០២១​ ស្របពេលសហភាពអឺរ៉ុប ក៏បានត្រៀមរួចរាល់ក្នុងការដាក់ចេញវិធានការរឹតត្បិតលើរបបសឹក។ ដោយឡែក​ចក្រភព​អង់គ្លេស និងអង្គការសហប្រជាជាតិ បានអំពាវនាវជាថ្មី ... Read More »

គ្រោះទឹកជំនន់នៅឥណ្ឌូនេស៊ី​ អាចនឹងវាយប្រហាររដ្ឋធានីហ្សាការតាម្តងទៀត នៅប៉ុន្មានថ្ងៃខាងមុខនេះ​

អន្តរជាតិ​៖ បើយោងតាមទីភ្នាក់ងារឧតុនិយមបានព្យាករណ៍ថា​ នឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យម ទៅខ្លាំង នៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ​ ហេីយ​រដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូនេស៊ី អាចនឹងត្រូវប្រឈមមុខនឹងគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដីបន្ថែមទៀត។ ទីភ្នាក់ងារឧតុនិយមឥណ្ឌូនេស៉ី បាន​ព្យាករណ៍ថា​ ភ្លៀងធ្លាក់ខ្លាំងអាចនឹងវាយប្រហាររដ្ឋធានីហ្សាការតា នៅល្ងាចថ្ងៃចន្ទទី២២​ កុម្ភៈ​ ហើយនឹងបន្តរហូតដល់ពេលព្រឹក ... Read More »

ឯកអគ្គរដ្ឋទូតអ៊ីតាលី ប្រចាំប្រទេសកុងហ្គោ ត្រូវខ្មាន់កាំភ្លេីងបាញ់ប្រហារទៅលើក្បួនរថយន្ត បណ្ដាលឲ្យស្លាប់​

អន្តរជាតិ​៖ បេីយោង​តាមសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសអ៊ីតាលី​ បាននិយាយថា ឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំសាធារណរដ្ឋកុងហ្គោ និងប៉ូលីសយោធាម្នាក់ដែលធ្វើដំណើរជាមួយគ្នា ត្រូវបានគេលួចបាញ់វាយប្រហារទៅលើក្បួនរថយន្ត នៃអង្គការសហប្រជាជាតិនៅភាគខាងកើតប្រទេស​ បណ្ដាលឲ្យស្លាប់​ទាំង​២នាក់។ ជាក់ស្ដែង​ទីភ្នាក់ងារ​សារព័ត៌មាន Arab News នៅថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១​ ... Read More »

យន្តហោះ Boeing មួយគ្រឿងទៀតហើយឆេះម៉ាស៊ីនពេលហោះហើរ

ក្រុមហ៊ុនអាកាសចរណ៍ Delta បានប្រកាសថា ជើងហោះហើរ DL2123 ប្រភេទ Boeing 757-200 ហោះហើរចេញពីទីក្រុង Atlanta ទៅកាន់ Seattle ត្រូវបង្ខំចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានអន្តរជាតិ Salt Lake ... Read More »

ប្រធានាធិបតីចូលរួមគោរពវិញ្ញាណក្ខន្ធពលរដ្ឋអាមេរិកកន្លះលាននាក់ដែលស្លាប់ដោយកូវីដ-១៩

អាមេរិក ៖ នៅល្ងាចថ្ងៃទី២២ខែកុម្ភៈ(ពេលវេលាអាមេរិក)ប្រធានាធិបតីអាមេរិកចូ បៃឌិន និង អនុប្រធានាធិបតី លោកស្រី Kamala Harris បានចូលរួមគោរពវិញ្ញាណក្ខន្ធ ជនរងគ្រោះស្លាប់ដោយកូវីដ-១៩ ជាងកន្លះលាននាក់ ។ នៅទីតាំងនានាទូទាំងប្រទេសអាមេរិក បានបង្ហូតទង់ជាតិពាក់កណ្តាលដើម្បីកាន់ទុក្ខដល់ជនរងគ្រោះ។ ... Read More »