ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានអន្តរជាតិ

Andy Murray ផ្តួល Carlos Alcaraz ឈានទៅជុំទី៣កម្មវិធី Indian Wells

កីឡាករវាយតឺន្នីសលំដាប់ពិភពលោក Andy Murray បានផ្តួលយុវជនអេស្ប៉ាញ Carlos Alcaraz ក្នុងលទ្ធផល ៥-៧ ៦-៣ ៦-២ ដើម្បីឡើងទៅជុំទី៣ នៅកម្មវិធី Indian Wells ។ ... Read More »

WHO ស្នើដល់អ្នកដែលមានអង់ទីគ័រចុះខ្សោយទៅចាក់វ៉ាក់សាំង ជំរុញបន្ថែម

អង្គការសុខភាពពិភពលោក WHO បានស្នើដល់អ្នកដែលមានប្រព័ន្ធការពារភាពស៊ាំចុះខ្សោយ គឺចាំបាច់ត្រូវតែទៅចាក់វ៉ាក់សាំងបំពេញបន្ថែម ឬដូសទីបី ដោយសារតែពួកគាត់អាចប្រឈមនឹងការឆ្លងជាថ្មី។ សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី១២ខែតុលា បានផ្សាយថា តាមក្រុមអ្នកឯកទេសស្តីពីយុទ្ធសាស្ត្រ របស់ WHO បានបញ្ជាក់ថា អ្នកដែលមានប្រព័ន្ធភាពសុំាចុះខ្សោយ អាចប្រឈមនឹងការឆ្លងខ្ពស់។ ... Read More »

អ្នកចាំទី Thibaut Courtois ចោទស្ថាប័នគ្រប់គ្រងបាល់ទាត់ថា មិនខ្វល់ពីកីឡាករគិតតែពីលុយ

អ្នកចាំទី Thibaut Courtois បានចោទប្រកាន់ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ថា បានផ្តល់អាទិភាពទៅលើប្រាក់ជាជាងសុខុមាលភាពរបស់កីឡាករដែលគាត់មានអារម្មណ៍ថា កំពុងត្រូវបានចាត់ទុកកីឡាករដូចជា “មនុស្សយន្ត” ។ អ្នកចាំទីរបស់ក្រុម Real Madrid រូបនេះបានលេងនៅក្នុងការប្រកួតកម្មវិធីNations League របស់បែលហ្ស៊ិកទាំង២ប្រកួតក្នុងអំឡុងពេលសម្រាកអន្តរជាតិនាពេលបច្ចុប្បន្ន។ នេះរួមបញ្ចូលទាំងការប្រកួតជម្រុះលើកទី៣កាលពីថ្ងៃអាទិត្យជាមួយប្រទេសអុីតាលីដែលបានបង្កឱ្យមានការរិះគន់របស់កីឡាករវ័យ២៩ឆ្នាំរូបនេះ។ ... Read More »

Messi បង្កើតប្រវត្តិសាស្ត្រនៅតំបន់អាមេរិកខាងត្បូងជាមួយនឹងការរកគ្រាប់បាល់ក្នុងការប្រកួតអន្តរជាតិទី៨០

ខ្សែប្រយុទ្ធ Lionel Messi បានក្លាយជាជនជាតិអាមេរិកខាងត្បូងដំបូងគេដែលរកបានគ្រាប់បាល់ក្នុងការប្រកួតជាលក្ខណៈអន្តរជាតិចំនួន៨០គ្រាប់ខណៈដែលក្រុមអាហ្សង់ទីនបានផ្តួលក្រុមអ៊ុយរ៉ាហ្គាយក្នុងការប្រកួតជម្រុះ World Cup កាលពីថ្ងៃទី១១ ខែតុលា។ ប្រធានក្រុម Messi បានបើកការស៊ុតបាល់បញ្ចូលទីសម្រាប់ក្រុមរបស់គាត់ជាមួយនឹងគ្រាប់បាល់១គ្រាប់មុនគេនៅនាទីទី៣៨ ដែលក្នុងការប្រកួតនេះអាហ្សង់ទីនបានយកឈ្នះអ៊ុយរ៉ាហ្គាយ៣ទល់០។ ចំណែកគ្រាប់ទី២រកបានដោយកីឡាករ Rodrigo de ... Read More »

ក្រុមគ្រូពេទ្យអាហ្វហ្គានីស្ថានធ្វើកូដកម្មដោយសារតែប្រាក់ខែយឺតយ៉ាវ រយៈពេល១៤ខែកន្លងមក

សារព័ត៌មាន Khaama Press បានផ្សាយថា គ្រូពេទ្យអាហ្វហ្គានីស្ថានរាប់រយនាក់មកពីខេត្ត Samangan និង Nuristan បានប្រមូលផ្តុំគ្នានៅខាងក្រៅទីតាំងអង្គការសហប្រជាជាតិក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយទាមទារឱ្យធនាគារពិភពលោកបើកប្រាក់ខែ រយៈពេល១៤ខែកន្លងមក។ ក្រុមបាតុករគ្រូពេទ្យបានត្អូញត្អែរពីការយឺតយ៉ាវក្នុងការបើកប្រាកខែ ព្រមទាំងខ្វះឱសថជាច្រើននៅតាមមន្ទីរពេទ្យ ពិបាកនៅក្នុងការព្យាបាលអ្នកជំងឺ។ ក្រុមគ្រូពេទ្យបានស្នើដល់ធនាគារពិភពលោកបញ្ជូនប្រាក់មកដោយផ្ទាល់តាមក្រសួងសុខាភិបាលអាហ្វហ្គានីស្ថាន ... Read More »

បេក្ខភាព (តារា)ជាច្រើនចូលរួមប្រកួតប្រជែងតំណែងប្រធានាធិបតីហ្វុីលីពីននៅក្នុងឆ្នាំ២០២២

នៅក្នុងការបោះឆ្នោតប្រធានាធិបតីហ្វុីលីពីន ឆ្នាំ២០២២ ខាងមុខគឺជាការប្រកួតប្រជែងយ៉ាងស្វិតស្វាញ នៃបណ្តាបេក្ខភាពដែលមកពីស្ថាប័ន និងវិស័យផ្សេងគ្នា ទាំងសិល្បៈនិងកីឡា។ បណ្តាញព័ត៌មាន CNN បានផ្សាយថា បើទោះបីយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងប្រទេសនេះមិនទាន់ចាប់ផ្តើមនៅឡើយក្តី ក៏ប៉ុន្តែមានសកម្មភាពជាច្រើនកើតឡើងគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែបេក្ខភាពទាំងនោះជាតារា។ នៅថ្ងៃទី៨ខែតុលាជាពេលវេលាចុងក្រោយបង្អស់សម្រាប់បេក្ខភាពចុះឈ្មោះចូលរួមប្រកួតប្រជែងតំណែងប្រធានាធិបតី។ បេក្ខភាពសំខាន់២ដែលលេចមុខនៅពេលនេះ មានកូនប្រុសលោក ... Read More »

ទីក្រុងប៉ាងកកប្រទេសថៃកំណត់គោលដៅចាក់វ៉ាក់សាំងជូនពលរដ្ឋឱ្យបាន៧០%ដើម្បីបើកទ្វារសេដ្ឋកិច្ច

សារព័ត៌មាន TTXVN បានផ្សាយថា អភិបាលនៃគណៈអភិបាលក្រុងបាងកក ប្រទេសថៃលោក Aswin Kwanmuang នៅថ្ងៃទី១១ខែតុលា បានសន្យាថានឹងចាក់វ៉ាក់សាំងជូនពលរដ្ឋឲ្យបានគ្រប់ចំនួន ៧០% (គ្រប់ពីរដូស) នៅក្នុងខែតុលានេះដើម្បីបើកទ្វារសេដ្ឋកិច្ចឡើងវិញនៅក្នុងខែវិច្ឆិកាឆ្នាំ២០២១ខាងមុខនេះ។ ការសន្យារបស់លោក Aswin Kwanmuang ... Read More »

បាញ់ប្រហារនៅរង្គសាលអាមេរិក ស្លាប់និងរបួសជាង១០នាក់

នៅថ្ងៃទី១០ ខែតុលា (ពេលវេលានៅអាមេរិក) មានករណីបាញ់ប្រហារកើតឡើងនៅក្នុងរង្គសាលដែលមានមនុស្សច្រើនស្ថិតនៅក្នុងតំបន់ Saint Paul រដ្ឋ Minnesota សហរដ្ឋអាមេរិក បណ្តាលឲ្យមនុស្សម្នាក់ស្លាប់និង១៤នាក់រងរបួសធ្ងន់ ។ តាមសារព័ត៌មាន Insider បានផ្សាយថា នៅវេលាម៉ោង១២និង១៥នាទី ... Read More »

អតីតជើងឯកពិភពលោកឆ្នាំ២០១៩ Chepngetich របស់ប្រទេសកេនយ៉ាទទួលបានជ័យជម្នះក្នុងការរត់ម៉ារ៉ាតុងនៅឈីកាហ្គោ

កីឡាការិនី Ruth Chepngetich របស់អេនយ៉ាបានបង្កើតកំណត់ត្រាអស្ចារ្យដើម្បីឈ្នះការប្រកួតរត់ម៉ារ៉ាតុងទីក្រុងឈីកាហ្គោរបស់ស្ត្រីកាលពីថ្ងៃអាទិត្យ ខណៈដែលកីឡាករ Seifu Tura ជនជាតិអេត្យូពីទទួលបានជ័យជម្នះក្នុងការប្រណាំងផ្នែកបុរស។ កីឡាការិនី Chepngetich ដែលឈ្នះមេដាយមាសនៅព្រឹត្តិការណ៍ជើងឯកពិភពលោកឆ្នាំ២០១៩ បានចេញយ៉ាងលឿនដោយទទួលបានការនាំមុខ២៧វិនាទីតាមរយៈការរត់ចម្ងាយ១០គីឡូម៉ែត្រដំបូង ហើយបានបញ្ចប់១នាទីនិង៤៩វិនាទីនាំមុខកីឡាការិនីអាមេរិក Emma Bates ... Read More »

ទីក្រុងស៊ីដនីបើកទ្វារឡើងវិញហើយក្រោយរយៈពេលជាង១០០ថ្ងៃបិទខ្ទប់

បណ្តាហាងលក់កាហ្វេ លក់ទំនិញ ភោជនីយដ្ឋាន កន្លែងហាត់ប្រាណ… ក្នុងទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីបានចាប់ផ្តើមបើកទ្វារឡើងវិញនៅថ្ងៃទី១១ខែតុលា ដែលជាការចាប់ផ្តើមទទួលស្វាគមន៍អ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូស។ ហាងលក់ស្រានៅទីក្រុងស៊ីដនីដែលជាទីក្រុងធំបំផុតរបស់ប្រទេសអូស្ត្រាលីបានចាប់ផ្តើមបើកទ្វារដំណើរការនៅវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី១១ខែតុលា ។ រូបភាពដែលបានបង្ហោះលើបណ្តាញសង្គមបង្ហាញឱ្យឃើញថា មនុស្សជាច្រើនបានជួបជុំគ្នា ផឹកស្រា អបអរសាទរថ្ងៃលុបបម្រាមនៅក្នុងទីក្រុងនេះ។ អភិបាលរដ្ឋ New ... Read More »

វ៉ាក់សាំងប្រឆាំងកូវីដ-១៩ រាប់ម៉ឺនដូសត្រូវបានបោះចោលនៅតាមឆ្នេរព្រែកជីកប្រទេសអេហ្សុីប

សារព័ត៌មានរ៉យទ័របានផ្សាយថា កម្លាំងសន្តិសុខអេហ្ស៊ីប បានចាប់ខ្លួនមនុស្ស៣នាក់ដែលបានយកវ៉ាក់សាំងមិនទាន់ផុតកំណត់ប្រើប្រាស់ទៅបោះចោលតាមបណ្តោយព្រែកជីកនៃប្រទេសអេហ្ស៊ីប។ រូបភាពដែលបានបង្ហោះលើបណ្តាញសង្គមបង្ហាញឱ្យឃើញថា មានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាច្រើនត្រូវបានយកទៅបោះចោលនៅតាមបណ្តោយព្រែកជីកក្នុងខេត្ត Bani Bazar ស្ថិតនៅភាគខាងជើងទីក្រុង Minya ។ តាមការស្រាវជ្រាវជាបឋមបានឱ្យដឹងថា មានឱសថការីនិងមន្ត្រីម្នាក់ដែលពាក់ព័ន្ធនឹងហេតុការណ៍នេះត្រូវបានឃាត់ខ្លួន។ ប៉ូលិសក៏បានចាប់ខ្លួនអ្នកបើកបររថយន្តរបស់ក្រសួងសុខាភិបាលដែលជាអ្នកទទួលក្នុងការដឹកជញ្ជូនវ៉ាក់សាំងទៅកាន់ទីក្រុង Minya។ ... Read More »

មានខេត្តចំនួន៩ហើយនៅក្នុងប្រទេសចិន បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដូសទីបី

នៅមុនពេលរដូវរងាចូលមកដល់ និងការប្រកួតកីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំ២០២២ ជិតមកដល់ ចិនបានបង្កើនសកម្មភាពចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួន ពិសេសគឺដូសជំរុញបន្ថែមឬដូសទីបី។ មកទល់ពេលនេះ មានខេត្តចំនួន៩ ហើយនៅក្នុងប្រទេសចិនបានចាក់ដូសទីបី ដើម្បីបង្កើនប្រសិទ្ធភាពវ៉ាក់សាំងក្នុងការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ ក្រៅពីនេះនៅមានទីក្រុងជាច្រើនទៀតក៏បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសទីបីផងដែរជូនដល់ពលរដ្ឋនៅក្នុងតំបន់របស់ខ្លួនដើម្បីធានាថា នឹងមិនមានករណីឆ្លងកូវីដ-១៩ នៅក្នុងសហគមន៍របស់ខ្លួននោះឡើយ។ ពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំ-៥៩ឆ្នាំដែលបានចាក់ដូសទីពីររួចរាល់រយៈពេល៦ខែគឺអាចទៅចាក់វ៉ាក់សាំងដូសទីបីបាន ។ ... Read More »

Fury ផ្តួល Wilder ឲ្យសន្លប់ក្នុងទឹកទី១១ដើម្បីរក្សាខ្សែក្រវ៉ាត់ WBC

Tyson Fury បានរក្សាខ្សែក្រវ៉ាត់ទម្ងន់ធ្ងន់ WBC របស់គាត់កាលពីថ្ងៃអាទិត្យនៅពេលដែលគាត់បានផ្តួលកីឡាករDeontay Wilder យកឈ្នះជាលើកទី៣ដោយប្រើដៃស្តាំវាយឲ្យសន្លប់ក្នុងទឹកទី១១ នៅសង្វៀន T-Mobile ក្នុងទីក្រុងឡាសវេហ្គាស។ បន្ទាប់ពីការពារខ្សែក្រវ៉ាត់ WBC របស់កីឡាករ Tyson Fury ... Read More »

អុីតាលីយកឈ្នះបែលហ្ស៊ិក ២-១ ដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ក្នុងពានរង្វាន់ Nations League

គ្រាប់បាល់១គ្រាប់របស់កីឡាករ Nicolo Barella និងការទាត់បាល់ប៉េណាល់ទីដោយកីឡាករ Domenico Berardi ធ្វើឱ្យម្ចាស់ផ្ទះអុីតាលីទទួលជ័យជម្នះ ២-១ លើក្រុមបែលហ្ស៊ិកកាលពីថ្ងៃអាទិត្យ និងទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងពានរង្វាន់ Nations League ឆ្នាំនេះ។ ការឈ្នះនេះបានផ្តល់ការលួងលោមខ្លះដល់ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុបអុីតាលីដែលការប្រកួតចាញ់អេស្ប៉ាញវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ខ្លួននៅទីក្រុងMilan ... Read More »

Benzema និង Mbappe ជួយឲ្យបារាំងផ្តួលអេស្ប៉ាញលើកពាន Nations League

ក្រុមជើងឯកពិភពលោកមាន់គកបារាំងបានឈ្នះពានរង្វាន់ Nations League ដោយមានគ្រាប់បាល់ស៊ុតបញ្ចូលទីពីកីឡាករ Karim Benzemaនិង Kylian Mbappe ម្នាក់១គ្រាប់រកបានជ័យជម្នះលើក្រុមជម្រើសជាតិអេស្ប៉ាញក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន San Siro ប្រទេសអុីតាលីកាលពីយប់ថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទនេះ។ ក្រុមរបស់លោក ... Read More »

អ្នកឆ្លងកូវីដ-១៩នៅវៀតណាមថយចុះសល់តែជាង ៣,៥ពាន់នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ

ប្រទេសវៀតណាម ពិសេសគឺតំបន់ភាគខាងត្បូង មានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់រហូតដល់ជាង១ម៉ឺននាក់ក្នុងមួយថ្ងៃៗ កាលពីខែសីហា- កញ្ញា កន្លងមក។ ប៉ុន្តែដោយសារតែការខិតខំទប់ស្កាត់ពេលនេះករណីឆ្លងនៅវៀតណាមបានថយចុះយ៉ាងខ្លាំង ។ តាមការប្រកាសរបស់ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យទី១០ខែតុលានេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ-១៩ ចំនួន៣,៥២៨ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន១៥ករណីជាករណីនាំចូល ... Read More »

ចិនជាប្រទេសនាំមុខគេបង្អស់លើពិភពលោកពីចំនួនវ៉ាក់សាំងបានចាក់ជូនពលរដ្ឋ

គិតត្រឹមថ្ងៃទី១០ខែតុលា នៅទូទាំងពិភពលោកមានវ៉ាក់សាំងចំនួន ៦,៤៨ពាន់លានដូសហើយត្រូវបានចាក់ជូនពលរដ្ឋ។ ក្នុងរយៈពេលមួយថ្ងៃមានវ៉ាក់សាំងចំនួនជាង ២៣លានដូសបានចាក់ជូនពលរដ្ឋ។ ក្នុងចំណោមវ៉ាក់សាំងដែលបានចាក់ជូនពលរដ្ឋនោះភាគច្រើនស្ថិតនៅក្នុងប្រទេសអ្នកមាន ចំណែកប្រទេសក្រីក្រទើបតែចាក់បាន២,៥%ប៉ុណ្ណោះ។ ប្រទេសដែលបានចាក់វ៉ាក់សាំងច្រើនជាងគេគឺប្រទេសចិន ដែលមកទល់ពេលនេះចិនសម្រេចបានការចាក់វ៉ាក់សាំងជាង «២.២២ពាន់លានដូស» ។ គណៈកម្មាធិការសុខាភិបាលជាតិចិន (NHC) បានប្រកាសថា វ៉ាក់សាំងបង្ការជំងឺ ... Read More »

ចិន-រុស្ស៊ីអំពាវនាវទប់ស្កាត់ការធ្វើសង្គ្រាមជីវសាស្ត្ររបស់អាមេរិក

ចិន និងរុស្ស៊ីបានរួមគ្នាអំពាវនាវឱ្យអាមេរិកគោរពសន្ធិសញ្ញាអង្គការសហប្រជាជាតិស្តីពីអាវុធជីវសាស្ត្រ ក្នុងពេលដែលបណ្តាប្រទេសមហាអំណាចចោទប្រកាន់គ្នាទៅវិញទៅមកថាមានសកម្មភាពគំរាមកំហែងសន្តិសុខពិភពលោក។ សារព័ត៌មាន South China Morning Post បានផ្សាយថា សកម្មភាពជីវសាស្ត្រយោធារបស់អាមេរិកនិងសម្ពន្ធមិត្តនៅក្រៅប្រទេស បង្កការគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិសុខជាតិរុស្ស៊ី និងចិន ក៏ដូចជាក្នុងតំបន់។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងចិនបានលើកឡើងនៅក្នុងសេចក្តីប្រកាសរួមនៅអង្គការសហប្រជាជាតិក្នុងពេលដែលគណៈកម្មការអង្គការសហប្រជាជាតិទទួលបន្ទុកគ្រប់គ្រង់អាវុធតាមសន្ធិសញ្ញាអង្គការសហប្រជាជាតិ ហាមប្រាមរក្សាទុកនិងផលិតអាវុធជីវសាស្ត្រ។ ... Read More »

ប្រធានក្លិប Barcelona សង្ឃឹមថា Lionel Messi នឹងមកអេស្ប៉ាញវិញក្រោយពេលចូលរួមជាមួយ PSG

ប្រធានក្លិប Barcelona លោក Joan Laporta បាននិយាយថា គាត់សង្ឃឹមថា Lionel Messi នឹងនៅជាមួយក្លិបហើយលេងដោយឥតគិតថ្លៃ។ Messi វ័យ៣៤ឆ្នាំបានចាកចេញទៅក្លិប Paris St-Germain កាលពីខែសីហាបន្ទាប់ពី ... Read More »

ឥណ្ឌាទទួលភ្ញៀវទេសចរបរទេសដំបូងបង្អស់ក្រោយបិទទ្វាររយៈពេល១៨ខែ

អ្នកទេសចរបរទេសអាចបំពេញទស្សនកិច្ចទៅកាន់វិមាន Taj Mahal និង Rajasthan ជាលើកដំបូងចាប់តាំងពីខែមីនាឆ្នាំ២០២០មក ក្រោយឥណ្ឌាបិទទ្វារប្រទេសទប់ស្កាត់កូវីដ-១៩។ នេះជាសកម្មភាពដើម្បីដំណើរការវិស័យទេសចរណ៍ឡើងវិញនៅក្នុងប្រទេសនេះដែលរងផលប៉ះពាល់យ៉ាងខ្លាំងនាពេលកន្លងមក។ តាមការប្រកាសរបស់រដ្ឋាភិបាលឥណ្ឌា ប្រទេសនេះនឹងទទួលភ្ញៀវទេសចរបរទេសចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ ក្រោយរយៈពេល១៨ខែបិទទ្វារ។ សារព័ត៌មាន CNN ... Read More »

មកដឹងពីទ្រព្យសម្បត្តិសុទ្ធរបស់ម្ចាស់ក្លិប Newcastle United ថ្មីគឺព្រះអង្គម្ចាស់ Mohammed bin Salman

ការលក់ក្លិប Newcastle United ទៅឱ្យមូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអ៊ូឌីតកាលពីថ្ងៃព្រហស្បតិ៍បាននាំមកនូវទស្សនីយភាពរីករាយពីកីឡដ្ឋាន St James ខណៈដែលអ្នកគាំទ្របានចាប់ផ្តើមសុបិនអំពីអនាគតរបស់ក្លិបជាលើកដំបូងក្នុងរយៈពេលយូរបន្ទាប់ពីភាពជាម្ចាស់កម្មសិទ្ធិ១៤ឆ្នាំរបស់ Mike Ashley បានមកដល់បញ្ចប់។ បុរសដែលត្រូវបានគេជឿជាក់ថា នៅពីក្រោយមូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអ៊ូឌីតគឺព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman ... Read More »

ធ្លាក់យន្តហោះយោធានៅបូឡាវី ស្លាប់៦នាក់

មន្ត្រីប៉ូលិសក្នុងតំបន់បានបញ្ជាក់ថា យន្តហោះមួយគ្រឿងរបស់កម្លាំងទាហានអាកាសបូឡាវី កាលពីថ្ងៃទី៩ខែតុលា បានធ្លាក់នៅតំបន់ព្រៃអាម៉ាហ្សូន ស្ថិតនៅភាគឦសានប្រទេសនេះ បណ្តាលឲ្យមនុស្ស ទាំង៦នាក់នៅលើយន្តហោះស្លាប់ទាំងអស់ ។ តាមការប្រកាសរបស់កម្លាំងប៉ូលិស បូឡាវី អាកាសយានិកយោធា២នាក់ និងអ្នកដំណើរ៤នាក់ជាជនស៊ីវិលនៅលើយន្តហោះនោះបានស្លាប់ទាំងអស់ដោយសារតែគ្រោះថ្នាក់ធ្លាក់យន្តហោះ។ យន្តហោះសំណាងអាក្រក់នោះបានឆាបឆេះពេលធ្លាក់ចូលក្នុងតំបន់ព្រៃឈើអាម៉ាហ្សូន ។ ពលរដ្ឋនៅក្នុងសហគមន៍ ... Read More »

លោក Mikel Arteta ឈ្នះពានអ្នកចាត់ការទូទៅល្អប្រចាំខែកញ្ញានៅ Premier League

លោក Mikel Arteta បានឈ្នះតំណែងជាអ្នកចាត់ការល្អនៅ Premier League ប្រចាំខែកញ្ញាបន្ទាប់ពីដឹកនាំក្រុម Arsenal ឈ្នះ៣ប្រកួតជាប់ៗគ្នា។ ក្រុមកាំភ្លើងធំArsenalបានផ្តួលក្រុម Norwich, Burnley និងគូប្រជែងក្នុងតំបន់ Tottenham ដើម្បីឡើងចេញពីតំបន់កាត់ចោលបន្ទាប់ពីចាប់ផ្តើមរដូវកាលជាមួយនឹងការបរាជ័យ៣ដងជាប់ៗគ្នា។ ... Read More »

ព្រៃឈើអាម៉ាហ្សូនប្រមាណ៩៨៥គីឡូម៉ែត្រក្រឡា រងការបំផ្លាញក្នុងខែកញ្ញាឆ្នាំ២០២១

តាមទិន្នន័យផ្កាយរណបរបស់មជ្ឈមណ្ឌលស្រាវជ្រាវអវកាសជាតិប្រេស៊ីល INPE បានប្រកាសឱ្យដឹងថា ព្រៃឈើអាម៉ាហ្សូនប្រមាណ ៩៨៥គីឡូម៉ែត្រក្រឡា ត្រូវបានកាប់បំផ្លាញនៅក្នុងខែកញ្ញា ឆ្នាំ២០២១ គឺកើនឡើង២% បើប្រៀបធៀបនឹងដំណាក់កាលដូចគ្នានៅក្នុងឆ្នាំ២០២០។ ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២១ ប្រេស៊ីលបានបាត់បង់ព្រៃឈើអាម៉ាហ្សូនរហូតដល់ទៅ ៧០១១គីឡូម៉ែត្រក្រឡា ។ មានប្រសាសន៍នៅថ្ងៃទី៨ខែតុលា អនុប្រធានាធិបតីប្រេស៊ីល ... Read More »

ទំនាក់ទំនងបារាំង-ចិន កាន់តែតានតឹងដោយសារតំណាងរាស្ត្របារាំងបំពេញទស្សនកិច្ចកោះតៃវ៉ាន់

ទំនាក់ទំនងរវាងបារាំង នឹងចិន ប្រែក្លាយទៅជាតានតឹង ក្រោយពេលសមាជិកព្រឹទ្ធសភា ៤រូបរបស់បារាំងទៅបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់រយៈពេល៥ថ្ងៃ។ មិនតែប៉ុណ្ណោះតំណាងរាស្ត្រទាំងនោះបានហៅកោះតៃវ៉ាន់ថាជា«ប្រទេសកោះ»បើទោះបីរងការប្រឆាំងយ៉ាងខ្លាំងពីប្រទេសចិនក្តី។ អ្នកដឹកនាំគណៈប្រតិភូបារាំង គឺលោក Alain Richard អតីតរដ្ឋមន្ត្រីការពារជាតិ និងជាប្រធានក្រុមមិត្តភាពជាមួយកោះតៃវ៉ាន់ដែលបានដឹកនាំគណៈប្រតិភូទៅកាន់តៃវ៉ាន់ក្រោយរយៈពេល ៣ឆ្នាំបានអាក់ខាន។ ប៉ុន្តែសកម្មភាពខាងលើត្រូវបានទីក្រុងប៉េកាំងចាត់ទុកថា សកម្មភាពរបស់បារាំងដែលហៅតៃវ៉ាន់ថាជាប្រទេសកោះ ... Read More »

នាយករដ្ឋមន្ត្រីថ្មីជប៉ុនស្នើរុស្ស៊ីឱ្យបោះបង់ប្រជុំកោះគូរីល«Kuril »

នាយករដ្ឋមន្ត្រីថ្មីជប៉ុន លោកFumio Kishida បានប្រកាសថា លោកបានស្នើដល់រុស្ស៊ីប្រគល់កោះដែលមានវិវាទ គឺប្រជុំកោះគូរីល ដែលរដ្ឋាភិបាលទីក្រុងតូក្យូហៅថាទឹកដីភាគខាងជើង។ ជប៉ុនបានគំរាមកំហែងបញ្ចប់រាល់កិច្ចពិភាក្សាសន្តិភាព រវាងទីក្រុងមូស្គូ នឹងតូក្យូ ស្តីពីការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព។ តាមការលើកឡើងរបស់នាយករដ្ឋមន្ត្រី Fumio Kishida ការបន្តកិច្ចពិភាក្សាមិនមានផលប្រយោជន៍ដល់ជប៉ុននោះឡើយ ... Read More »

ប្រទេសប៉ូឡូញអាចដើរតាមគន្លងអង់គ្លេស ចាប់ផ្តើមយុទ្ធនាការ Polexit ចេញពីសហគមន៍អឺរ៉ុប

អនាគតរបស់ប្រទេសប៉ូឡូញក្នុងសហគមន៍អឺរ៉ុប ស្ថិតក្នុងភាពស្រពេចស្រពិល ក្រោយពេលចៅក្រមប៉ូឡូញប្រកាសច្បាប់ផ្ទាល់ខ្លួនជំនួសច្បាប់របស់EU ក្រោយពេលមានវិវាទរវាង រដ្ឋាភិបាល Warsaw នឹងទីក្រុង Brussels ។ លោក Jaroslaw Kaczynski មេដឹកនាំគណបក្ស ច្បាប់និងយុត្តិធម៌ ដែលមានឥទ្ធិពលបំផុតក្នុងរដ្ឋាភិបាលប៉ូឡូញបានបញ្ជាក់ថា ... Read More »

រុស្ស៊ីចោទប្រកាន់បុគ្គលិកស្ថានទូតអាមេរិក«លួច»នៅក្នុងពេលស្រវឹង ទីក្រុងវ៉ាស៊ីនតោនរក្សាភាពស្ងប់ស្ងាត់

រុស្ស៊ីបានស្នើដល់ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងមូស្គូ ដកតំណែងមន្ត្រីការបរទេស៣រូបដែលបានលួចទ្រព្យសម្បត្តិរបស់ពលរដ្ឋរុស្ស៊ីក្នុងពេលស្រវឹងស្រា ។ ប្រសិនបើអាមេរិកមិនដោះស្រាយទេនោះ រុស្ស៊ីនឹងបណ្តេញបុគ្គលិកស្ថានទូតទាំង៣រូបនោះចេញជាបន្ទាន់។ សារព័ត៌មាន Interfax បានដកស្រង់ប្រភពព័ត៌មានដែលបានឱ្យដឹងថា ពលរដ្ឋអាមេរិក៣រូបដែលធ្វើការក្នុងស្ថានទូតអាមេរិក ក្នុងទីក្រុងមូស្គូ បានរងការចោទប្រកាន់ថាបានលួចវ៉ាលិសរបស់ពលរដ្ឋរុស្ស៊ីកាលពីថ្ងៃទី១៨ខែកញ្ញាក្នុងពេលស្រវឹងស្រា។ មន្ត្រីប៉ូលិសរុស្ស៊ីបានកំណត់អត្តសញ្ញាណថា ជនសង្ស័យ៣រូបជាទាហានជើងទឹកវាយឡើងគោកអាមេរិក ធ្វើការជាបុគ្គលិកសន្តិសុខការពារស្ថានទូតអាមេរិកមានអាយុប្រមាណ២០ឆ្នាំ។ នៅក្នុងលិខិតផ្ញើទៅកាន់ស្ថានទូតអាមេរិក ... Read More »

ខ្សែប្រយុទ្ធ Cristiano Ronaldo ជាប់ឈ្មោះជាកីឡាករល្អបំផុតប្រចាំខែកញ្ញានៅ Premier League

Cristiano Ronaldo មិនត្រូវការពេលវេលាដើម្បីកែប្រែជីវិតថ្មីនៅ Premier League ឡើយ បន្ទាប់ពីផ្លាស់ទៅ Manchester United ពីក្លិបJuventus ដោយតារាឆ្នើមសញ្ជាតិព័រទុយហ្គាល់មានឈ្មោះថា Player of the Month ... Read More »

Jorginho, Lionel Messi និង Robert Lewandowski ស្ថិតក្នុងចំណោមបេក្ខជនដែលត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់ Ballon d’Or ឆ្នាំ២០២១

កីឡាករ Jorginho របស់ក្រុមតោខៀវ Chelsea, កីឡាករ Lionel Messiរបស់ក្រុម Paris St-Germain និងកីឡាករ Robert Lewandowski របស់ក្លិប Bayern Munich ... Read More »